រឿងរ៉ាវដ៏កក្រើក របស់ក្រុមអ្នក លក់ឡេបាន សម្តែងរឿង ទុំទាវ២០២១ បាន បង្ហាញពីកាយវិការនិងសកម្មភាព ដែលប្រាសចាកពី សីលធម៌ សង្គមខ្មែរ ក៏ដូចជាការ ប្រមាថមើលងាយ ចំពោះព្រះពុទ្ធសាសនាជាហេតុធ្វើឲ្យមហាជន ជាច្រើនបាន បញ្ចេញមតិរិះគន់យ៉ាងចាស់ដៃ ទៅលើក្រុមនោះ ខណៈដែលខាងក្រសួង បាន សម្រេចចិត្តកោះ ហៅក្រុមសម្តែង ទាំងនោះ យកទៅសួរនាំ ថែមទៀតផង។ ស្របពេលជាមួយ គ្នានេះដែរ គេក៏នៅមិនទាន់បានដឹង ដំណឹងបន្ថែម នៅឡើយទេទាក់ទិននឹងការ សម្រេចពីក្រសួងថា តើទង្វើប្រាស ចាកសីលធម៌សង្គម របស់ក្រុមសម្តែងរឿង ទុំទាវ២០២១ នឹងអាចទទួល លទ្ធផលបែប ណានោះ ខណៈដែ លមហាជនជាច្រើនបានស្នើរ សុំឲ្យមានការដាក់ទោស ចំពោះសកម្មភាព របស់ពួកគេដោយ ខានពុំបាន។ ស្រាប់តែជិតដល់ថ្ងៃចូលបំភ្លឺនៅទីស្តីការរបស់ក្រសួងវប្បធម៌ទៅហើយ ស្រាប់តែលេចធ្លាយវិដេអូ អ្នកលក់ឡេ ពីរនាក់បងប្អូន បាននាំគ្នារត់គេចខ្លួនទៅខេត្តកោះកុងជាយដែនខ្មែរថៃ តាមរយៈវិដេអូ ដែលគេបង្ហោះនៅលើបណ្តាញសង្គមTikTok ធ្វើអោយមហាជនមានការឆ្ងល់ និងភ្ញាក់ផ្អើលជាខ្លាំង។ ខណៈពេលដែល មានមហាជនជាច្រើន មានការរិះគន់ យ៉ាងខ្លាំងទៅ លើក្រុមអ្នកលក់ឡេដែលចេញសកម្មភាព សម្តែងរឿងទុំទាវ ២០២១ រួចមក ក៏ស្រាប់ តែមានខាង ក្រសួងចេញលិខិតមួយ ដោយបានធ្វើការ កោះអញ្ញើញក្រុម សម្តែងខាង លើនោះ យកទៅធ្វើការសាកសួរ។ ក៏ប៉ុន្តែរំលងបាន មួយថ្ងៃស្រាប់តែកញ្ញា អាជី ដែលជាអ្នក សម្តែងតួអង្គ នាងទាវ ខុសបែបបទទម្រង់ ដើមនោះ ចេញមកស្រែកយំ ទាំងទឹកភ្នែកទឹក សំបោរ ទូរសព្ឬសួរ ទៅកាន់ម្តាយខ្លួនថា តើខ្លួនធ្វើអ្វីខុស បានជាគេនាំគ្នាប្រឹង ជាន់ខ្លួន សម្បើមម្ល៉េះ? ក្រោយពីវីដេអូដែលនាង បានខលទៅកាន់ម្តាយ…
អានបន្តDay: February 9, 2021
ក្តៅៗ ពេលនេះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានកោះហៅ នារីដែលឡាយបង្ហាញភាពសុិចសុីជ្រុល និងប្រេីប្រាស់កាយវិការ និងសំដីអសីលធម៌មិនសមរម្យ ត្រូវបានសមត្ថកិច្ចកោះហៅមកបំភ្លឺ សុំទោសជាសាធារណ: និងធ្វេីកិច្ចសន្យហើយ
(រាជធានីភ្នំពេញ) ៖ យោងតាមហ្វេសប៊ុកផេក ” ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ” បានអោយថា ស្ត្រីម្នាក់ឈ្មោះ មុឹង ស្រីនួន ប្រេីប្រាស់គណនីហ្វេសបុកឈ្មោះ J No Cosmetic ដែលបានឡាយបង្ហាញភាពសុិចសុីជ្រុល និងប្រេីប្រាស់កាយវិការ និងសំដីអសីលធម៌មិនសមរម្យ ត្រូវបានសមត្ថកិច្ចកោះហៅមកបំភ្លឺ សុំទោសជាសាធារណ: និងធ្វេីកិច្ចសន្យាហើយ ខាងក្រោមនេះជាសារដែលបានផុសនៅលើផេករបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងនោះបាននិយាយថា៖សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្ត្រីម្នាក់ឈ្មោះ មុឹង ស្រីនួន ប្រេីប្រាស់គណនីហ្វេសបុកឈ្មោះ J No Cosmetic ដែលបានឡាយបង្ហាញភាពសុិចសុីជ្រុល និងប្រេីប្រាស់កាយវិការ និងសំដីអសីលធម៌មិនសមរម្យ ត្រូវបានសមត្ថកិច្ចកោះហៅមកបំភ្លឺ សុំទោសជាសាធារណ: និងធ្វេីកិច្ចសន្យា៕
អានបន្តមិនទាន់ចប់ទេ!! បែកធ្លាយវីដេអូថ្មីមួយទៀត ដើមចងធ្វើអោយមានការវា យគ្នារហូតមានរបួស (មានវីដេអូ)
កាលពីយប់ម្សិលមិញនេះមានរឿងមួយគួរអោយហួសចិត្តនឹងភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយឡានពីរគ្រឿ ង បានបើកបរតាមដងផ្លូវដូចគ្នាដោយឡានមួយទៀតបានបើកបំពាន់ភ្លើងស្តុប ហើយឡានម្ខាងទៀតគ្រាន់តែស៊ីផ្លេដាក់សោះ ក៏៏បានខឹងសម្បាជិះឡានដេញតាមរហូតបានកាកអោយឈប់រួចចេញពីលើឡានព្រួតគ្នាមកវា យ ម្ចាស់ឡានដែលស៊ីផ្លេនោះអោយធ្វើអោយ មានការរងគ្រោះយ៉ាងដំណុំ នេះបើយោងតាមប្រភពគណនីហ្វេសប៊ុក Bee Yinna បានបង្ហោះថា៖ជិះតាមផ្លូវ វាជិះខុសស្តុបហេីយ ខ្ញុំសាផេ្លខឹងខ្ញុំ ខលphone ហៅគ្នាប្រុសៗព្រួតគ្នា វា យខ្ញុំ សូមចែករំលែកវិឌីអូនេះផង 🙏។ ក្រោយពីហេតុការណ៍កើតឡើងហើយនោះ គណនីដដែល Bee Yinna ក៏បង្ហោះវីដេអូមួយទៀតដោយសរសេរថា៖នេះជាវីឌីអូទីមួយ ដំបូងគេ ដែលខ្ញុំមិន ទាន់បានប ញ្ជេញអស់ ដែលគាត់ឈ ប់ឡានជេប្រមា ថនាងខ្ញុំតាមសាធារណ: នឹងព្យាយាមផ្ដេីមអំពេីហឹង្សាលេីខ្ញុំ ពេលខ្ញុំថតស កម្មភាពរបស់គាត់ Video មុនគាត់ខកហៅប ក្សពួកមកកាកឡាន៕
អានបន្តអុញនោះ! ទីបំផុត នារីរងគ្រោះ ទំលាយវីដេអូដំបូងនេះហើយ ថែមទំាងបញ្ជាក់ច្បាស់ៗ ទៀតថា “គាត់ឈប់ឡានជេរប្រមាថនាងខ្ញុំ តាមសាធារណ: និងព្យាយាម…” (មានវីដេអូ)
កាលពីថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ២០២១ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ មហាជនជាច្រើន ពិតជាបានជ្រាបរួចមកហើយ ក្រោយនារីរងគ្រោះម្នាក់ មានឈ្មោះក្នុងហ្វេសប៊ុក Bee Yinna បានជួបហេតុការណ៍ នឹកស្មានមិនដល់មួយ ដែលត្រូវគេព្រួតវាយ។ ម្ចាស់ហ្វេសប៊ុករូបនេះ បានបង្ហោះវីដេអូនៃសកម្មភាពដែលគេព្រួតវាយ ហើយបញ្ជាក់បន្ថែមថា “ជិះតាមផ្លូវ វាជិះខុសស្តុបហេីយ ខ្ញុំស៊ីផេ្ល ខឹងខ្ញុំ ខលphone ហៅគ្នាប្រុសៗ ព្រួតគ្នាវាយខ្ញុំ សូមចែករំលែក វីដេអូនេះផង”។ ក្រោយមក នារីស្រស់ស្អាត ដែលរងគ្រោះនេះ បានបញ្ជាក់បន្ថែមថា “ហេតុអ្វីខ្ញុំត្រូវតដៃ នាំអោយខ្ញុំមានចំណែកខុសដែរ? ត្រឹមតដៃវៃវា វាគ្រាន់ឈឺខ្លួន 2-3ថ្ងៃបាត់ហ្នឹង តែខ្ញុំត្រូវការអោយវាឈឺចាំមួយជីវិត ហេតុអ្វី ត្រូវអោយសង្សារខ្ញុំចូលជួយខ្ញុំ? នាំតែគាត់មានជាប់ទោសវិញ (ប្រុសវៃស្រី)។ ខ្ញុំម្នាក់ឯង ខ្ញុំចេះដោះស្រាយហេីយ មិនដល់ស្លាប់ណា វាប្រេីកំលាំងចុះ តែខ្ញុំសុំប្រេីខួរក្បាល និងសតិ ចាយនូវតំលៃថ្លៃសាលា ដែលម្ដាយខ្ញុំអោយរៀន (ស្រាយចង្ងល់អ្នកខមិន) អ្នកបង្ករហេតុ មិនបាច់ប្រឹងខលមកសំរួលទេ ព្រោះដូចជាមិនស្រួលដល់ថ្នាក់ហ្នឹង”។ នៅមិនទាន់អស់ទេ ស្រាប់តែមកដល់ ព្រឹកមិញនេះ នាថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ ២០២១ ម្ចាស់ហ្វេសប៊ុកដដែលខាងលើ បានទំលាយវីដេអូដ៏គួរឲ្យចាប់អារម្មណ៍មួយទៀត ហើយបញ្ជាក់ថា ៖ “នេះជាវីដេអូទីមួយដំបូងគេ ដែលខ្ញុំមិនទាន់បានបញ្ជេញអស់ ដែលគាត់ឈប់ឡានជេរប្រមាថនាងខ្ញុំ តាមសាធារណ: និងព្យាយាមផ្ដេីមអំពេីហឹង្សាលេីខ្ញុំ ពេលខ្ញុំថតសកម្មភាពរបស់គាត់ Video មុនគាត់ខលហៅបក្សពួកមកកាក់ឡាន”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖
អានបន្តខ្លាំងមែន!! លោកផែង វណ្ណៈ ព្រលះមន្ត្រីពន្ធដារខណ្ឌច្បារអំពៅថា ឡប់គ្រឿង ចង់ធ្វើស៊ី បង្ខំឲ្យលោកបង់ពន្ធផ្លូវ ឆ្នាំ២០២០ គ្មានស្គាល់ច្បាប់សោះ…
កាលពីម្សិលមិញ រថយន្តហ្វដស៊េរី ទំនើប របស់លោកផែង វណ្ណៈ ដែលទើប ទិញ ពីក្រុមហ៊ុនហ្វដ នៅខែធ្នូ ឆ្នាំ២០២០ ខណៈដែលកំពុងបើក បរធ្វើដំណើរតាម ដងផ្លូវ ត្រូវមន្ត្រីពន្ធដារខណ្ឌច្បារ អំពៅ ចាប់ បង្ខំឲ្យបង់ពន្ធផ្លូវ ឆ្នាំ២០២០ តែមានអី ! ចុងក្រោយត្រូវឆ្អែតបាយ របស់លោកផែង វណ្ណៈ ។ យោងតាមគណនីផេក Pheng Vannak News ដែលបង្ហោះកាល ពី២០ម៉ោងមុន មានខ្លឹមសារថា « ព្រឹកនេះ ជួបមន្ត្រីពន្ធដារ ខណ្ឌច្បារអំពៅអត់ ឃ្លានម្នាក់ ចាប់ បង្ខំ អោយខ្ញុំបង់ពន្ធផ្លូវឆ្នាំ ២០២០ ខណៈរថយន្តខ្ញុំទើបទិញ ពីក្រុមហ៊ុនហ្វត នៅខែធ្នូ ឆ្នាំ២០២០។ ឆ្នាំ២០២០ រថយន្តខ្ញុំអត់ដែល បើកលើផ្លូវផង មកចាប់ បង្ខំឲ្យបង់ពន្ធផ្លូវ ឆ្នាំ២០២០ ខ្ញុំចាំតែ ភ្លើប ង់ឲ្យតើ ។ ខ្ញុំនឹងបង់ពន្ធផ្លូវឆ្នាំ២០២១ នៅពេលអគ្គនាយកដ្ឋានពន្ធដារ ចេញលិខិតជូនដំណឹងឲ្យទៅបង់ពន្ធតែប៉ុណ្ណោះ ។ ខ្ញុំអត់ភ្លើតាម មន្ត្រីឡប់ គ្រឿង ពន្ធដារខណ្ឌច្បារអំពៅទេ» ។ លុះក្រោយមកទៀត លោកផែង វណ្ណៈ បានបង្ហោះសារបន្ថែមទៀតថា «សេចក្ដីណែនាំ របស់អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ ច្បាស់នៅទំព័រទី៣ ថា ប័ណ្ណសំគាល់ យានយន្តដំបូងក្នុងខែធ្នូ និងមាន បង្កាន់ ដៃពន្ធនាំចូលក្នុងខែ ធ្នូ ក្នុងឆ្នាំតែមួយត្រូវ បានអនុញ្ញាតឲ្យបង់ពន្ធស.ម្រាប់ ឆ្នាំបន្ទាប់ ។ ផ្អែកតាមសេចក្ដីណែនាំនេះ រថយន្តខ្ញុំ មានបង្កាន់ដៃបង់ ពន្ធនាំចូលក្នុង…
អានបន្តរកភួយក្រាស់ៗទុកឱ្យហើយទៅ! កម្ពុជានឹងចុះត្រជាក់ជាថ្មី ជាង ១០°C ស្ទើរទូទាំងប្រទេសច្រើនថ្ងៃ…
នៅព្រឹកថ្ងៃទី ០៩ ខែ កុម្ភៈ ឆ្នាំ ២០២១នេះ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសសេចក្ដីជូនដំណឹងស្ដីពីអាកាសធាតុនៅកម្ពុជា ឱ្យដឹងថា ចាប់ពីថ្ងៃទី ១២ ខែកុម្ភៈ ដល់ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២១ ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីទ្រនង់សម្ពាធខ្ពស់ ប៉ាស៊ីហ្វិក ។ស្ថានភាពបែបនេះនឹងធ្វើឱ្យ ៖ ១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល ៖នៅថ្ងៃទី ១២ ដល់ថ្ងៃទី ១៦ ខែកុម្ភៈ សីតុណ្ហភាពអប្បបរមា មានពី ១៦-១៩ °C និងសីតុណ្ហភាពអតិបរមា មានពី ២៨-៣១ °C មានអាកាសធាតុត្រជាក់បង្គរ នៅពេលព្រឹក ។ ២-បណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖ នៅថ្ងៃទី ១២ ដល់ថ្ងៃទី ១៦ ខែកុម្ភៈ សីតុណ្ហភាពអប្បបរមា មានពី ១៥-១៨ °C និងសីតុណ្ហភាពអតិបរមា មានពី ២៨-៣១ °C មានអាកាសធាតុត្រជាក់បង្គួរ នៅពេលព្រឹក ។ ៣-តំបន់មាត់សមុទ្រ ៖នៅថ្ងៃទី ១២ ដល់ថ្ងៃទី ១៦ ខែកុម្ភៈ សីតុណ្ហភាពអប្បបរមា មានពី ១៨-២១ °C និងសីតុណ្ហភាពអតិបរមាមានពី ២៩-៣២ °C មានអាកាសធាតុត្រជាក់បន្តិច នៅពេលព្រឹកព្រលឹម ។ អាស្រ័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមសាធារណៈជនជ្រាបជាព័ត៌មាន ។ សូមប្រជាពលរដ្ឋ និងពិសេសវីរៈកងទ័ពនៅ តំបន់ជួរភ្នំដងរែក ខ្ពង់រាបភាគខាងជើង និងទំនាបភាគពាយ័ព្យ បង្កើនការយកចិត្តទុកដាក់ថែរក្សាសុខភាព ចំពោះអាកាសធាតុត្រជាក់ នៅតំបន់ទាំងនោះនាពេលព្រឹក ៕សូមអានសេចក្ដីលម្អិតនៅខាងក្រោម…
អានបន្តស្ងាត់ៗស្រាប់តែ លោកស្រី ដេត ម៉ាលីណា បានបង្ហោះសារយ៉ាងចា ក់ដោយអារម្មណ៍ថា…
សូមរំលឹកឡើងវិញផងដែរថា ភរិយាលោកឧកញ៉ាឌួង ឆាយ លោកស្រី ដេត ម៉ាលីណា ដែលធ្លាប់តែឃើញផ្អែមល្ហែមជាមួយស្វាមីសុខៗ ស្រាប់តែធ្វើឲ្យមហាជន ជាពិសេសអ្នកប្រើបណ្តាញសង្គម ហ្វេសប៊ុក មានការភ្ញាក់ផ្អើល មិនគួរឲ្យជឿ បន្ទាប់ពីលោកស្រីបានប្រការតាមទំព័រហ្វេសប៊ុក របស់ខ្លួននៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅនេះ សូមឲ្យបងប្អូនទាំងអស់គ្នា ជួយទទួលដឹងឮថា ចាប់ពីថ្ងៃនេះតទៅ លោកស្រីនិងលោកឧកញ៉ា ឌួង ឆាយ បានព្រមព្រៀងលែ.ង. លះគ្នារួចរាល់ហើយដូច្នេះចាប់ពីពេលនេះតទៅ លោកស្រីលែ.ងមានការពាក់ព័ន្ធអ្វីជាមួយលោកឧកញ៉ាឌួង ឆាយ និងគ្រួសារ តទៀតហើយ។យ៉ាងណាមិញក្រោយមានរឿងរ៉ាវនេះ លោកជំទាវក៌បានធ្វើការបកស្រាយ នៅលើបណ្តាញសង្គមផងដែរ ក្នុងនោះផងដែរថ្ងៃនេះបើយោងតាមគ ណនួ្យ ឧកញ៉ា ឌួង ឆាយ បានបង្ហោះសារថា៖ «អរគុណកូនប្រុសដែលស្រាលាញ់អានិតចង់មកគេងជាមួយកំដរប៉ា អានិតកូនណាស់ជូនទៅដល់ផ្ទះហើយទារចង់មកគេងជាមួយប៉ាទៀត ចេះលើកទឹកចិត្តថាប៉ានៅឆ្ងាយពីកូនមែនប៉ុន្តេប៉ាបានផ្តល់ភាពកក់ក្តៅអោយកូន និងចង់នៅជិតកូន ទោះបីបន្ទប់គេងរបស់ប៉ាតូចមែន ប៉ុន្តែប៉ានៅជាប់ជាមួយផ្តល់ភាពកក់ក្តៅអោយកូនងូតទឹកអោយកូន។ កំសត់កំរតស៊ូជាមួយប៉ាចឹងបានពិតជាកូនរបស់ប៉ាមែន»។ កាលពីពេលថ្មីៗនេះទៀត លោកស្រី ដេត ម៉ាលីណា ក៏បានធ្វើការបង្ហោះសារថ្មីមួយទៀត ដែលមានខ្លឹមសារថា៖ «ហេតុអីត្រូវខ្មាសគេដោយគ្រាន់តែខំប្រឹងដេីម្បីជីវភាព នឹងអនាគតខ្លួនឯងសោះ លុយសំខាន់ណាស់ តែមិនសំខាន់ជាងភាពស្មោះត្រង់ទេ ទោះជួបទុក្ខធំប៉ុណ្ណាក៏នៅតែបង្ហាញកាយវិការរីករាយជានិច្ច 🖤👩🏻🖤»
អានបន្តផ្ទុះចម្ងល់ជាខ្លាំង ស្របពេលដែលតារាកំប្លែងជើងចាស់ នាយក្រឹម និង នាយកុយ អាយុលើសលក្ខខណ្ឌ ស្រាប់តែប្រកាសស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ១៩
កាលពីរសៀលថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសឱ្យកូនប្រុសទាំង ៣ របស់សម្ដេច និង កូនប្រសារ ២ រូបទៀត ព្រមទាំងអ្នកធំៗទាំងអស់ ចូលរួមចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងអស់គ្នា ។ ក្នុងនោះ សម្ដេចបានបន្ថែមថា ឱ្យរដ្ឋមន្ត្រីដែលមានអាយុក្រោម ៥៩ ឆ្នាំ និង គ្រប់លក្ខខណ្ឌទៅចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងអស់គ្នា ដែលសម្ដេចបានលើកឡើង ឯកឧត្តម ហង់ ជួនណារ៉ុង រដ្ឋមន្ត្រីក្រសួងអប់រំ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង រដ្ឋមន្ត្រីផ្សេងៗទៀត ចូលរួមចាក់វ៉ាក់សាំង រួមទាំងកូនប្រុសសម្ដេច ពិជ័យសេនា ទៀ បាញ់ អភិបាលខេត្តសៀមរាបផងដែរ រួមគ្នាមកចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីបង្ហាញពីការទទួលខុសត្រូវ ។ លើសពីនោះ សម្តេច ហ៊ុន សែន ក៏បានប្រកាសឱ្យអ្នកសារព័ត៌មាន ដែលមានអាយុចាប់ពី ១៨ ទៅដល់ ៥៩ ឆ្នាំ មានអាទិភាព អាចមកទទួលវ៉ាក់សាំងបាន ដោយធ្វើការចុះឈ្មោះតាមអនឡាញ ហើយត្រូវមើលក្នុងលក្ខខណ្ឌគេឱ្យបានត្រឹមត្រូវ ដែលការប្រកាសនេះ ។ បើក្រឡេកមកមើលសិល្បករជើងចាស់ ២ រូប ដែលជាតារាកំប្លែងមានឈ្មោះបោះសំឡេងលេងលោក អ៊ូ ប៉ុណ្ណារ៉ាត់ ហៅ នាយ ក្រឹម និង លោក ជួង ជី ហៅ នាយកុយ ក៏បានប្រកាសស្ម័គ្រចិត្តនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា លោកទាំង ២ ព្រមស្ម័គ្រចិត្តចាក់វ៉ាក់សាំង Sinopharm របស់ចិន ។ ឆ្លើយតបនឹងការលើកឡើងស្ម័គ្រចិត្ត របស់តារាកំប្លែងជើងចាស់ខាងលើនេះ បានធ្វើឲ្យមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកកោតសរសើរ…
អានបន្តសែនអាសូរណាស់!! ទើបតែរៀបចំកម្មវិធីរំលឹកខួបអនុស្សាវរីយ៍ ស្រលាញ់គ្នាជាមួយសង្សាររយៈពេល ២ឆ្នាំ បែរជាត្រូវទទួលមរណភាព ដោយសារតែ…
(រាជធានីភ្នំពេញ)៖ យុវជនម្នាក់បានបេីកម៉ូតូ ត្រលប់មកពីដើរលេងរំលឹកខួបអនុស្សាវរីយ៍ (Anniversary) ស្រលាញ់គ្នាជាមួយសង្សាររយៈពេល ២ឆ្នាំ ស្រាប់តែជួបរឿង អកុសល បុកឃឿនពុះចែកទ្រូងផ្លូវ បណ្តាលអោយបោក ក្បាលស្លា ប់ ភ្លាមៗនៅកន្លែងកេីតហេតុយ៉ាងរ ន្ធ ត់ជាទីបំផុត នៅតាមបណ្ដោយ មហាវិថី សហព័ន្ធរុស្ស៊ី ជិតស្តុបក្តាន់២ សង្កាត់ស្រះចក ខណ្ឌដូនពេញ វេលាម៉ោង ៣៖១០នាទីទៀបភ្លឺ ឆ្លងចូលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១។ ជ ន រង គ្រោះ ដែលបានស្លា ប់ បាត់បង់ ជីវិត យ៉ាងអាណោចអាធ័ម ក្នុងហេតុការណ៍ខាងលើនេះ មានឈ្មោះ ហង្សមាស សុវណ្ណចេស្ដា អាយុ២២ឆ្នាំ ស្នាក់នៅសង្កាត់ ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរធ្វើការ នៅក្នុងហាង អ៊ីនធឺណិត។ សូមជម្រាបផងដែរថា ចំពោះទីតាំងកើតហេតុខាងលើ គឺធ្លាប់មានរថយន្ដមិនចាំម៉ាក បានបើកមកបុ ក ឃឿន ពុះចែកផ្លូវខាងលើបណ្ដាលឲ្យដុំថ្មនេះ ខ្ទាតចេញមកផ្លូវម្ខាងទៀត តាំងពីម៉ោងប្រហែល ១១យប់ ថ្ងៃទី០៨ ខែកុម្ភៈ មកម្ល៉េះ ក្រោយមករំលងបានប៉ុន្មាន ក៏មានរថយន្ដម៉ាក TOYOTA PRUIS មួយគ្រឿងទៀត ក៏បានជិះមកបុ ក ឃឿន នេះទៀត បណ្ដាលឲ្យខូតឡានយ៉ាងដំណំ ប៉ុន្ដែពុំមាននរណាម្នាក់ លើកដុំថ្មឃឿន នេះចេញនោះទេ ទើបធ្វើឲ្យជ ន រ ង គ្រោះ ជិះមកដល់មិនបានឃើញ ដោយសារតែងងឹតពេក និងភ្លៀវធ្លាក់ទៀតនោះ បានបើកបុ ក ស្លា ប់ បាត់បង់…
អានបន្តតោះមកទស្សនាវីដេអូនិងទិដ្ឋភាពពិធីសំពះផ្ទឹម មង្គលការលំដាប់អភិជន ស័ក្ដិសមឥតខ្ចោះ ធ្វើតាមប្រពៃណីខ្មែរគ្មានខ្វះចន្លោះ…(មានវីដេអូ)
ពិធីមង្គលការក្នុងត្រកូលលំដាប់អភិជនជាន់ខ្ពស់ពីរគ្រួសារ បានធ្វើឡើងយ៉ាងអធឹកអធម ពិសេសនោះ ធ្វើត្រូវតាមប្រពៃណីខ្មែរតាំងពីបុរមបុរាណមិនឱ្យរំលងពិធីណាមួយឡើយ ។ ពិធីមង្គលការដ៏ប្រណីតបំផុតនាដើមឆ្នាំ ២០២១ នេះគឺជាពិធីសិរីមង្គលរបស់កូនប្រុស កូនស្រី មកពីត្រកូលអភិជនដូចគ្នា ។ ពិធីមង្គលការនោះ គឺជាពិធីសិរីមង្គលរបស់កូនប្រុស-ស្រី លោកឧកញ៉ា លី ហុង និង លោកជំទាវ លី ដាណា និង ឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញា អមសាលាឧទ្ធរណ៍ និង លោកជំទាវ ទ្រី អេង ។ កូនប្រុសនាម លី ហ្សេមីន កូនស្រីនាម អ៊ុក សាវុធ សវនា ដែលប្រព្រឹត្តពិធីនៅថ្ងៃទី ៧ ខែកុម្ភះ ឆ្នាំ ២០២១ កន្លងទៅនេះ ។ អ្វីៗគ្រប់យ៉ាងត្រូវបានរៀបចំឡើងយ៉ាងយកចិត្តទុកដាក់គ្រប់ពិធីមិនឱ្យខ្វះចន្លោះណាមួយឡើយ ក្នុងពិធីនោះគេឃើញមានវត្តមានសុទ្ធតែអ្នកជំនាញឯកទេសពិតប្រាកដ រាប់តាំងពីអ្នកធ្វើមុខ តែងខ្លួន សំអាងការ អាចារ្យ អ្នកភ្លេង តារាចម្រៀងសុទ្ធតែកំពូលលំដាប់ប្រទេសទាំងអស់ ។ ក្នុងនោះសូម្បីតែពិធីសំពះផ្ទឹម អ្នកចម្រៀងប្រពៃណី គឺជាសាស្ត្រាចារ្យសិល្បៈចម្រៀងប្រពៃណី ចាន់ សុធី ច្រៀងអញ្ជើញកូនក្រមុំមកសំពះផ្ទឹម ដោយមានអ្នករាំល្វតល្វន់ហែរហមកូនក្រមុំចុះពីលើជណ្ដើរភូមិគ្រឹះដ៏ប្រណីត ។ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ៕
អានបន្ត