ប្រិយមិត្តទូទៅ ពិតជាស្គាល់ច្បាស់ លោកស្រី ទ្រី ដាណា គឺជាម្ចាស់មុខជំនួញធំៗ ជាច្រើនកន្លែង ដែលកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង នាពេលបច្ចុប្បន្ននេះ ។ លោកស្រី មិនត្រឹមពូកែរកស៊ីប៉ុណ្ណោះទេ ថែមទំាងមិនចិត្តសប្បុរសធម៌ផងដែរ តាមរយៈទង្វើររបស់លោកស្រី ដែលតែងតែជួយ អ្នកទីទាល់ក្រ ពិសេស អ្នកប្រឹងប្រែងតស៊ូ ដោយកំលាំងញើសឈាម។ ងាកមកមើលជីវិតផ្ទាល់ខ្លួន របស់ ថៅកែហាងពេជ្រ រូបនេះ និងស្វាមី វិញម្តង ក៏មិនណយប៉ុន្មានដែរ ។ ក្នុងនោះ បើទោះបីជា លោកស្រី និងស្វាមី មានការមមាញឹក និងរវល់ខ្លាំងយ៉ាងណាក៏ដោយ ក៏ ចែដាណា និងពូម៉ៅ មិនដែលភ្លេចឡើយ ក្នុងការលំហែកាយ តាមទីកន្លែងជិតឆ្ងាយ និងញុំាអាហារតាមផ្លូវជាញឹកញាប់ មើលទៅពិតជាមានក្តីសុខ និងរីករាយ ខ្លាំងណាស់។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២១ ចំថ្ងៃសែនចូលឆ្នាំចិន គេឃើញ ចែដាណា និងពូម៉ៅ កាន់លុយម្នាក់មួយបាច់ធំ ចែកជូនចាស់ៗ និងក្មេងៗជាច្រើននាក់ ប្រកបដោយក្តីពេញចិត្តយ៉ាងខ្លាំង ពិសេសមើលទៅទឹកមុខ អ្នកដែលបានទទួលថវិកានេះ បានបង្ហាញនូវស្នាមញញឹម សប្បាយរីករាយយ៉ាងខ្លាំង គ្រប់ៗគ្នា។ ចែដាណា បានភ្ជាប់សារខ្លីមួយថា “ពួកខ្ញុំចូលចិត្តចែករំលែក ទោះតិចក្តី ច្រើនក្តី ក៏ក្តីសុខរបស់ពួកខ្ញុំដែរ”។ ក្រោយឃើញបែបនេះ មហាជនជាច្រើន សម្តែងក្តីរំភើបជំនួសពួកគាត់ និងបង្ហាញការកោតសរសើរយ៉ាងខ្លាំង ចំពោះទឹកចិត្តដ៏ប្រពៃរបស់ លោកស្រី ទ្រី ដាណា និងស្វាមី ដែលតែងតែ បង្ហាញសកម្មភាពបែបនេះ មិនដែលដាច់។ តោះដើម្បីកុំឲ្យខាតពេលយូរ សូមទស្សនាវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖
អានបន្តDay: February 11, 2021
មើលហើយ រំភើបតាម ! អីយ៉ា កំពុងញុំាបាយសុខៗ ស្រាប់តែ សុភ័ក្រ្ត កុសុម៉ា យកអាំងប៉ាវ មកជូនប៉ាម៉ាក់, ប៉ាៗ បើកមើល ឃើញ 500$ ស្រាប់តែ ម៉ាក់ៗ បើកមើល ឃើញលុយ រហូតដល់ទៅ…(មានវីដេអូ)
ហ្វេនៗ ក៏ដូចជា មហាជនទូទៅ ពិតជាស្គាល់ច្បាស់ជាមិនខាន ពិធិការិនី ពូកែវោហាស័ព្ទម្នាក់ គឺ កញ្ញា សុភ័ក្រ្ត កុសុម៉ា នោះ។ កុសុម៉ា មកទល់ពេលនេះ គឺនៅតែទទួលបានការគាំទ្រខ្លាំងដដែលពីសំណាក់មហាជនទូទៅ ដោយតែងតែលេចមុខក្នុងកម្មវិធីផ្សេងៗមិនដែលដាច់ឡើយ ។ កញ្ញា សុភ័ក្រ្ត កុសុម៉ា មិនត្រឹមតែពូកែនិយាយ ចាក់ទឹកមិនលេចទេ ថែមទាំងពូកែសម្តែង លេងទឹកមុខ ទៀតផង តាមរយៈការបង្ហោះវីដេអូលេងសើចខ្លីៗ នៅក្នុងហ្វេសប៊ុករបស់ខ្លួន កាលពីពេលកន្លងទៅ ហើយក៏ទទួលបានការពេញចិត្ត និងស្ងើចសរសើរគ្រប់ៗគ្នា ហើយមានវីដេអូខ្លះ មើលហើយ មើលទៀត នៅតែមិនធុញទ្រាន់ ជាមួយកាយវិកាលេងទឹកមុខ របស់ ពិធីការិនីរូបនេះ។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២១ ចំថ្ងៃសែនចូលឆ្នាំចិន សុភ័ក្រ្ត កុសុម៉ា បានយកអាំងប៉ាវ មកជូនប៉ាម៉ាក់ និងបងប្រុស ខណៈកំពុងញុាំបាយថ្ងៃត្រង់ ជុំគ្នា ប៉ាៗ បើកអាំងប៉ាវ មើលឃើញ ៥០០ដុល្លារ ស្រាប់តែ ម៉ាក់ៗ បើកអាំងប៉ាវ មើលម្តង ឃើញលុយរហូតដល់ ទៅ ១០០០ដុល្លារ ឯណោះ។ កុសុម៉ា បានភ្ជាប់សារខ្លីមួយថា “ប៉ាកុំច្រណែនប្រពន្ធណា ធ្វើម៉េចប្រពន្ធប៉ាចាយច្រើន”។ ក្រោយឃើញបែបនេះ សូម្បីតែហ្វេនៗ កុសុម៉ា ក៏នាំគ្នា និយាយដែរថា៖ ប្អូនស្រីដ៏ល្អ, ខ្ញុំស្រឡាញ់និងចូលចិត្តអ្នកម៉ាក់របស់បងណាស់, ក្ដីសុខពេញ មិនដឹងកាលណាបានដូចបងទេ, គ្រួសាររីករាយ, ក្តីសុខណាស់បង, ម៉ាក់គួរអោយស្រលាញ់ណាស់, ម៉ាក់សើចអ៊ីចឹង ដូចគ្នាជាមួយ កុសុម៉ា មែនទែន, កូនល្អ ប្អូនចិត្តបាន, គ្រួសារបង សប្បាយណាស់…
អានបន្តទឹកចិត្តប្រពៃណាស់!! ក្រោយឃើញអ្នកយកព័ត៍មានឱ្យប៉ុស្ត៍ទូរទស្សន៍ ដែលបានដួល ធ្លាក់ខ្លួនឈឺ ស្រាប់តែលោកស្រី ទ្រី ដាណា អាណិត ក៏បានជួយឧបត្ថម្ភសម្រាប់ព្យាបាល នូវថវិកាចំនួន…
ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនបានជ្រាបដឹងហើយថា លោកស្រី ទ្រី ដាណា រួមនឹងស្វាមីរបស់គាត់ នោះគឺ លោក ហុីង បញ្ញារិទ្ធ ដែលអ្នកទាំងពីរ គឺជាម្ចាស់ហាងមាសពេជ្រ ដ៏ធំមួយក្នុងប្រទេសកម្ពុជា ហើយថែមទាំងជាម្ចាស់ផលិតផលគ្រឿងសម្អាងយីហោម៉ាក NNP ដែលជានិច្ចកាល មហាជនតែងតែឃើញវត្ដមានអ្នកទាំងពីរ ចុះទៅធ្វើអំពើសប្បុរសធម៍ចែកទាន ទៅដល់បងប្អូនប្រជាពលរដ្ឋមួយចំនួន ដែលកំពុងតែជួបទុក្ខលំបាកខ្វះខាត តាមបណ្ដាខេត្ដនានាជាដើម។ ដោយឡែក នាល្ងាចថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោយទទួលបានដំណឹងថា អ៊ំប្រុសម្នាក់ ដែលជាអ្នកយកព័ត៍មាន អោយស្ថាប័នទូរទស្សន៍មួយ បានដួល ហើយត្រូវបានគេដឹកបញ្ចូនទៅព្យាបាល នៅមន្ទីរពេទ្យរុស្សុី រួចមក ភ្លាមៗនោះ លោកស្រី ទ្រី ដាណា ក៏បានឧបត្ថម្ភនូវថវិកាចំនួន ២.០០០ដុល្លារ ដើម្បីជួយសម្រួលដល់ការព្យាបាល។ លោកស្រី ទ្រី ដាណា បានថ្លែងប្រាប់ឱ្យដឹងថា៖ «អាណិតលោកពូណាស់ គាត់ជាអ្នកយកព័ត៍មានឱ្យប៉ុស្ត៍ទូរទស្សន៍ ទើបឃើញចូលរួមកម្មវិធីនាងខ្ញុំកាលថ្ងៃមុននេះ។ មានគេប្រាប់ថា គាត់ដួលកាលល្ងាចមិញ ឥឡូវកម្រើកលែងរួច សួរនាំក៏អត់ដឹងអី គាត់អាយុ ៦៨ឆ្នាំហើយ តែនៅអាចធ្វើការ លីកាមេរ៉ាយកព័ត៍មានបាន។ ឥឡូវគាត់កំពុងសម្រាកនៅពេទ្យរុស្ស៊ី នាងខ្ញុំមានតែជូនពរលោកពូឆាប់ជាឡើងវិញ នាងខ្ញុំ និងស្វាមីជួយឧបត្ថម្ភការព្យាបាល 2000$ ដើម្បីលោកពូអាចឆាប់បានធូរស្រាល»៕ប្រភព៖ ហ្វេសប៊ុក
អានបន្តស្ងាត់ៗ ស្រាប់តែចំប៉ីខ្មៅ បានបង្ហោះសារ តាមបណ្ដាញ សង្គម រៀបរាប់យ៉ាងក្តុកក្តួលថា…
ភ្នំពេញ ៖ ជឿជាក់មហាជនសុទ្ទតែបានស្គាល់រួចមកហើយពីឈ្មោះ ហេង យិន ហៅ ចំប៉ីខ្មៅ ដោយកន្លងមកគេតែងឃើញលោកចេញមកបង្ហោះរូបភាពនិង ចែករំលែកចំណេះដឹងផ្សេងៗ ដែលទាក់ទងនឹងវប្បធម៌ ប្រពៃណីខ្មែរបានយទទួលជ្រាបតាមរយៈបណ្ដាញសង្គម ជាពិសេសហ្វេសប៊ុក។ទន្ទឹមនឹងនោះ ថ្មីៗនេះចំប៉ីខ្មៅបានចេញមកបង្ហោះសារមួយដែលរៀបរាប់ពីស្ថានភាពដែលលោកធ្លាប់ឆ្លងកាត់កន្លងមក ខណៈដែល លោកបានជាប់ឃុំឃាំងក្នុងពន្ធធនាគារអស់រយៈពេល ២ ឆ្នាំ បន្ទាប់ពីបានដៀលជាតិសាសន៍ខ្មែរកាលពីជាង ២ ឆ្នាំមុន ហើយទទួលរងនូវសម្ពាធផ្លូវចិត្ត ពេលលោកបានចេញពីការឃុំឃាំងមករស់នៅក្នុងសង្គមធម្មតា ។ដោយសារនោះលោកបានសរសេររៀបរាប់ថា ៖ «ភាពយុត្តិធម៌មានពិតនៅលើលោក តែស្ដាយណាស់វាមិនបានកើតលើអ្នកក្រដូចខ្ញុំ ។ ខ្ញុំត្រូវគេវ៉ៃ បែរជាជាប់គុគ អ្នកវ៉ៃខ្ញុំរស់នៅយ៉ាងមានសេរីភាព មានគេឱ្យញ៉ាំរបស់ Free មានគេឱ្យដេកជាមួយ Free តែខ្ញុំរស់នៅក្នងុគុកដោយភាពភ័យខ្លាច ត្រូវគេបំពានទាំងផ្លូវកាយនិងផ្លូវចិត្ត។ តើយុត្តិធម៌ទេ មកដល់ពេលនេះរយៈពេល ២ ឆ្នាំ ៦ ថ្ងៃហើយគិតត្រឹមថ្ងៃទី១០ ខែ០២ ឆ្នាំ២០២១នេះ តើខ្ញុំត្រូវទ្រាំរស់នៅជាមួយភាពភ័យខ្លាចដល់ពេលណា? មិនដឹងថាមនុស្សប៉ុន្មាននាក់នឹងអាចមកវ៉ៃខ្ញុំម្ដងទៀត? តើខ្ញុំត្រូវរស់នៅក្នុងសភាពបែបនោះដល់ពេលណា? បើមានតែសេរីភាពផ្លូវកាយតែគ្មានសេរីភាពក្នុងចិត្ត។ ពេល ខ្ញុំខុស ខ្ញុំក៏ទទួលទោស ខ្ញុំក៏សុំទោសហើយ ក៏អនុវត្តទោសចប់ ម្រាមដៃទាំងដប់ក៏បានផ្តិតហើយ។ ខ្ញុំសុំរំលឹកដល់បងប្អូនបន្តិចថា ខ្ញុំខុស ខ្ញុំធ្វើការសុំទោស ខ្ញុំសុំអភ័យទោស តែមិនដល់រយៈពេល២៤ម៉ោងផងខ្ញុំក៏ត្រូវបានបញ្ចាឱ្យចាប់ខ្លួនដោយគ្មានដីការកោះហៅ ការចាប់ខ្លួនខ្ញុំម្នាក់ដែលត្រឹមជាក្មេងដែលជាខ្ទើយម្នាក់ តែការព័ទ្ធចាប់ខ្លួនខ្ញុំហាក់ដូចខ្ញុំជាឃាតករដែលសម្លាប់មនុស្ស ធ្វើដូចខ្ញុំប្រព្រឹត្តបទឧក្រិដ្ឋ តើនេះមែនទេជានីតិវិធី ក្នុងចាប់ខ្លួនឃាត់ខ្លួន ជនសង្ស័យម្នាក់ដែលមិនមានសម្បីតែអាវុធក្នុងដៃ មានតែសៀវភៅប៊ិចនៅក្នុងកែបម៉ូតូ។ ដូចបងប្អូន ឃើញជាក់ស្ដេងថា សូម្បីតែអ្នកសារព័ត៌មានក៏ចូលខ្លួនមកថតliveផ្ទាល់ពីពេលដែលចាប់ខ្លួនរហូតដល់ពេល គេហៅមកសួរនាំដើម្បីកត់កំណត់ហេតុ តើកាំមេរ៉ាប៉ុន្មាន គ្រឿង ទូរស័ព្ទ ប៉ុន្មានគ្រឿង មកនៅចំពីមុខខ្ញុំ? ដូចកាំភ្លើងដែលបាញ់ផ្ចុងមកក្បាលខ្ញុំអ៊ីចឹង តើខ្ញុំជាអ្វីពេលនោះ គឺជាជនសង្ស័យ តើច្បាប់ធ្វើដាក់ជនសង្ស័យបែបនេះគ្រប់គ្នាមែនទេ? ឬមួយធ្វើដាក់តែខ្ញុំម្នាក់ ព្រោះខ្ញុំគ្មានខ្នងគ្មានអ្នកការពារ គ្មានបក្សពួក គ្មានមេកើយ មានតែក្បាលមួយម្នាក់ឯង ឬមួយមកពីច្បាប់តម្រូវថាធ្វើដាក់តែខ្ញុំម្នាក់? នេះជាសំណួរដែលខ្ញុំចង់សួរ និងតែងតែសួរក្នុងក្បាលខ្ញុំថា…
អានបន្តអីយ៉ា ស្ងាត់ៗ អូនមែល កូនស្រី នី រតនា ស្លៀកមួយឈុតនេះ ស្អាតទាក់ភ្នែកដល់ហើយ, ឃើញធ្វើមុខ គួរឲ្យគ្រឺតពេក មានអី ហ្វេនៗ ដាក់ម្នាក់ មួយម៉ាត់ ថា…
ប្រិយមិត្តមួយចំនួនធំ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាននូវ តារាចម្រៀង ដែលមានសម្លេងផ្អែមស្រទន់ ប្រចាំផលិតកម្មរស្មីហង្សមាសនោះ គឺ នី រតនា ហើយលោកក៏បានរៀបការជាមួយនារីដ៏ស្រស់ស្អាតម្នាក់ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ កន្លងទៅ ដោយមានការចូលរួមពីសំណាក់ភ្លៀងកិត្តិយសយ៉ាងច្រើន។ ក្រោយមកអ្នកទំាងពីរទទួលបានកាដូដ៏ពិសេសមួយសម្រាប់គ្រួសារ នោះ គឺកូនស្រី ជាទីស្រឡាញ់របស់ខ្លួន មានឈ្មោះ នីវណ្ណ មែលឡានី កាន់តែធំ កាន់តែប្លែក គួរឲ្យគ្រឺតខ្លាំងណាស់។ ជាក់ស្តែងនៅមុននេះបន្តិច នាថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២១ គេឃើញ អូនមែល កូនស្រី សំណព្វចិត្ត របស់លោក នី រតនា ស្លៀកមួយឈុតពណ៌ក្រហម ស្អាតប្លែកខ្លាំងណាស់។ ក្នុងនោះ ហ្វេសប៊ុក Nyvann Melanie – នីវណ្ណ មែលឡានី បានប្រាប់បន្ថែមថា “ថ្ងៃស្អែកសែនចូលឆ្នាំចិនហើយ អ៊ុំពូមីង បានត្រៀមរួចរាល់ឬនៅ? ចំណែកអូន ត្រៀមរួចអស់ហើយចា៎ គឺត្រៀមឈុតចិន”។ ឃើញបែបនេះភ្លាម មិនចាំយូរឡើយ ហ្វេនៗ លោក នី រតនា ក៏បានចូល comment ភ្លែតថា ៖ គួរឱ្យស្រឡាញ់ណាស់ក្មួយ, អូនមែលសមម្ល៉េះក្មួយ, គួរឲ្យក្នាញ់ណាស់, ស្អាតខ្លាំងណាស់អូនមែល, ខ្យូតណាស់អូនមែល, ក្នាញ់ណាស់ លោកអើយ, ត្រចៀកកាំ មុខជូរម៉្លេះ។ ព្រមទំាងនៅមាន comment ជាច្រើនទៀត សុទ្ធសឹង បង្ហាញអារម្មណ៍ គ្រឺត អូនមែល ជាខ្លាំង ក្រោយស្លៀកមួយឈុតនេះ ៖
អានបន្តរឿងព្រួតគ្នាវា យស្រីស្អាត Bee Yinna, ទីបំផុត ជនបង្កប្រុស បានចូលខ្លួនបំភ្លឺហើយ ប៉ុន្តែជនបង្កជាស្ត្រី កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ, បន្ទាប់ពីចរចារគ្នា អស់ពេលជាច្រើនម៉ោង លទ្ធផលគឺ…(មានវីដេអូ)
កាលពីថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ២០២១ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ មហាជនជាច្រើន ពិតជាបានជ្រាបរួចមកហើយ ក្រោយនារីរងគ្រោះម្នាក់ មានឈ្មោះក្នុងហ្វេសប៊ុក Bee Yinna បានជួបហេតុការណ៍ នឹកស្មានមិនដល់មួយ ដែលត្រូវគេព្រួតវាយ។ ម្ចាស់ហ្វេសប៊ុករូបនេះ បានបង្ហោះវីដេអូនៃសកម្មភាពដែលគេព្រួតវាយ ហើយបញ្ជាក់បន្ថែមថា “ជិះតាមផ្លូវ វាជិះខុសស្តុបហេីយ ខ្ញុំស៊ីប្លេរ ខឹងខ្ញុំ ខលphone ហៅគ្នាប្រុសៗ ព្រួតគ្នាវាយខ្ញុំ សូមចែករំលែក វីដេអូនេះផង”។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២១ បើយោងតាមរយៈហ្វេសប៊ុកផេកផ្លូវការឈ្មោះ “ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ” បានប្រាប់ឲ្យដឹងថា ជនបង្កឈ្មោះ មាស សីហា បានចូលខ្លួនមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក តាមការកោះហៅរបស់សមត្ថកិច្ច ដើម្បីធ្វើការបំភ្លឺ ប៉ុន្តែជនបង្កជាស្ត្រី ឈ្មោះ ជាតិ ចំរ៉ុង មិនបានចូលខ្លួនមកដោយផ្ទាល់នោះទេ ដោយបានឲ្យមេធាវីជាតំណាង ដោយគាត់ផ្ទាល់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។ ហ្វេសប៊ុក ស្នងការ បន្ថែមទៀតថា បន្ទាប់ពីមានការជួបចរចារគ្នា អស់ពេលជាច្រេីនម៉ោង នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ទាំងភាគីជនរងគ្រោះ និងភាគីបង្កអំពេីហិង្សា មិនបានឈានដល់ចុះណុចព្រមព្រៀង ឬឯកភាព សម្របសម្រួលគ្នាឡេីយ ដូច្នេះសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានរៀបចំសំណុំឯកសារ ដេីម្បីបញ្ជូនទៅតុលាការ ដេីម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់នៅថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២១នេះ។”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមអានសេចក្តីបកស្រាយបំភ្លឺ របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ខាងក្រោមនេះ ៖
អានបន្ត