ទស្សនិកជនជាច្រើន ពិតជានៅចាំច្បាស់ នូវ តារាចម្រៀង ដ៏ល្បីម្នាក់ នៅក្នុងផលិតកម្ម សាន់ ដេ គឺ លោក ខាន់ ជេមស៌ នោះ ហើយបទច្រើនរបស់តារារូបនេះ នៅតែដក់ក្នុងដួងចិត្ត អ្នកស្តាប់ដដែល មកដល់សព្វថ្ងៃនេះ ដោយមិនចេះជិនណាយឡើយ ។ ក្រៅពីអាជីពមួយនេះ ខាន់ ជេមស៌ ក៏កំពុងជោគជ័យខ្លាំងផងដែរ នូវមុខជំនួញរបស់ខ្លួន សឹងតែមិនគួរឲ្យជឿ និងនឹកស្មានដល់ ដោយត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ។ ហេតុដូចនេះហើយ ទើបធ្វើឲ្យលោក មានលទ្ធភាព អាចទិញផ្ទះដ៏ធំមួយ surprise ភរិយា ជាទីស្រឡាញ់ក្នុងថ្ងៃខួបកំណើត កាលពីថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ ២០២១ កន្លងផុតទៅថ្មីៗនេះ ដល់ថ្នាក់ ធ្វើឲ្យភរិយាលោក រំភើប ស្ទើររកពាក្យនិយាយលែងចេញ។ នៅមិនទាន់អស់ទេ ស្រាប់នៅថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២១ នេះទៀត លោកបានទិញរថយន្តទំនើបមួយគ្រឿងទៀតហើយ យកមក surprise ធ្វើឲ្យភរិយាលោក រំភើបចិត្តស្ទើរហោះ ពិសេស បានត្រឹមនិយាយពាក្យប៉ុន្មានម៉ាត់ថា “អរគុណប្តីសម្លាញ់”។ វីរៈ និច ដែលត្រូវជាក្មួយស្រី របស់ ខាន់ ជេមស៌ បានបញ្ជាក់ប្រាប់បន្ថែមថា “មើលពូមីងគេផង Surprise រហូតហ្មង ច្រណែនមីងណាស់”។ ឃើញបែបនេះ សូម្បីតែ ពុកម៉ែ បងប្អូន ជាច្រើន ដែលប្រើប្រាស់ ហ្វេសប៊ុក ក៏បានចូល comment បង្ហាញក្តី រំភើបជំនួសយ៉ាងខ្លាំង។ តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះទំាងអស់គ្នា ៖…
អានបន្តDay: February 13, 2021
ជួយស៊ែរយកតែបុណ្យទៅ ! ខ្ញុំបាទនិងគ្រួសារមានកាក្ដុកក្ដួលយ៉ាងខ្លាំងដោយខ្ញុំបានបាត់មនុស្សជាទីស្រលាញ់នៅផ្សាកអណ្ដើក…
ហ្វេសប៊ុក ៖ ខ្ញុំបាទនិងគ្រួសារមានកាក្ដុកក្ដួលយ៉ាងខ្លាំងដោយនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ ខ្ញុំបានបាត់មនុស្សជាទីស្រលាញ់នៅផ្សាកអណ្ដើក ដែលមានភិនភាគកំពស់ 1,56 ម អាយុ ២១ឆ្នាំ ឈ្មោះ សុគុណ រតនា (ហៅរតនា) គាត់មានពាក់គ្រឿងអលង្ការជាប់ខ្លួនផងក្រែងមានជនខិលខូចមានបំណងមិនល្អលើរូបគាត់។ ដូច្នេះបើសិនជាបងប្អូនណាដែលបានប្រទះឃើញគាត់សូមមេត្តាជួយផ្ដល់ពត៌មានរឺទាក់ទងមកយើងខ្ញុំផងព្រោះអីគ្រួសារមានការព្រួយបារម្ភនិងភ័យខ្លាចជាខ្លាំង ម៉ាក់ប៉ាយំស្ទើរគាំងរាល់យប់ ម៉ាក់យាយស្លុតខ្លាំងឈឺកំពុងតែសម្រាកនៅមន្ទីពេទ្យដោយទន្ទឹងរងចាំកូននិងចៅត្រលប់មកផ្ទះរស់នៅជុំគ្នាវីញ ។ បើមានបងប្អូន អ៊ុំពូមីង រឺមិត្តភក្ដិរបស់គាត់បានប្រទះឃើញរឺជួបគាត់នៅម្ដុំណារឺទីណាសូមជួយផ្ដល់ដំណឹងមកយើងខ្ញុំដោយក្ដីអនុគ្រោះផង តាមរយៈលេខទូរសព្ទ 090996677/0967771800 ៕
អានបន្តអានចប់ រំភើបតាម ! ស្អែកដល់ថ្ងៃបុណ្យនៃសេចក្ដីស្រទ្បាញ់ ស្រាប់តែ អ្នកឧកញ៉ា គិត ម៉េង ពោលពាក្យ បែបនេះ ទៅកាន់ភរិយា ថា “ប៉ុន្មានថ្ងៃនេះ ខ្ញុំបាននឹកគិតពីវិធីជាច្រើន ដើម្បី…”
កាលពីពេលកន្លងផុតទៅថ្មីៗនេះ មហាជនជាច្រើន មានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញ អ្នកឧកញ៉ា គិត ម៉េង តែងតែបង្ហោះសារញឹកញាប់ ប្លែកៗ ថ្លែងពី ភរិយារបស់ខ្លួន គឺ លោកជំទាវ ម៉ៅ ចំណាន (ស្រីតូច ចំណាន) អានចប់ ពិតជាពោរពេញដោយអត្ថន័យ និងកក់ក្តៅណាស់។ នៅមិនទានអស់ទេ ស្រាប់តែមុននេះបន្តិច នាថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២១ អ្នកឧកញ៉ា គិត ម៉េង បានបង្ហោះសារមួយទៀតហើយ ព្រមទំាងបានភ្ជាប់រូបភាពចាស់ៗ ស្អាតៗ ដែលលោក បានថតជាមួយ ភរិយា និងកូនៗ ជាទីស្រឡាញ់ ហើយពោលពាក្យបែបនេះ ថា ៖ “តើអ្នកទាំងអស់គ្នាដឹងឬទេថា ថ្ងៃបុណ្យនៃសេចក្ដីស្រទ្បាញ់គឺជាប្រពៃណីដ៏មានវ័យចំណាស់មួយដែលមានដើមកំណើតមកពីពិធីបុណ្យរបស់ជនជាតិរ៉ូមុំាង ដែលតែងប្រារព្ធជារៀងរាល់ពាក់កណ្ដាលខែកុម្ភៈ នាពេលចាប់ផ្ដើមរដូវផ្ការីក?។ ក្នុងពិធីនេះ បុរស និងនារី ដែលបានចូលរួម ត្រូវចាប់ឆ្នោតដើម្បីស្វែងរកដៃគូរបស់ខ្លួន ហើយត្រូវរក្សាចំណងនេះ ក្នុងអំឡុងពេលប្រារព្ធកម្មវិធីរហូតដល់ចប់ ឬពេលខ្លះទៀត បុរសនិងនារីដែលជាដៃគូនោះក៏បានរៀបការជាមួយគ្នាទៀតក៏មាន។ ក្នុងសម័យនេះវិញ ថ្ងៃបុណ្យនៃសេចក្ដីស្រទ្បាញ់ គឺជាការប្រារព្ធជាសកល ដើម្បីបង្ហាញពីសេចក្ដីស្រទ្បាញ់ និងការពេញចិត្ត។ ថ្ងៃនេះក៏ជាថ្ងៃដែលដៃគូសេ្នហាជាច្រើនតែងមានភាពច្នៃប្រឌិតបំផុត ដើម្បីធ្វើឱ្យមនុស្សជាទីស្រឡាញ់របស់ពួកគេទទួលបានអារម្មណ៍ដ៏ពិសេស។ ខ្ញុំក៏ដូចគ្នាដែរ។ ប៉ុន្មានថ្ងៃនេះ ខ្ញុំបាននឹកគិតពីវិធីជាច្រើន ដើម្បីបង្ហាញពីសេចក្តីស្រឡាញ់ និងការសរសើរចំពោះភរិយាដ៏ស្រស់ស្អាតរបស់ខ្ញុំ។ ប្រាកដណាស់ ទង្វើតែងតែប្រសើរជាងការនិយាយ។ ប៉ុន្តែ នៅថ្ងៃនេះ ខ្ញុំសូមយកទិវានេះ ដើម្បីបង្ហាញក្ដីស្រទ្បាញ់ដ៏ជ្រាលជ្រៅចំពោះភរិយាជាទីស្រទ្បាញ់របស់ខ្ញុំ ម៉ៅ ចំណាន៕”៕
អានបន្តចេះតែឆ្ងល់ហេតុអ្វីមានសមត្ថកិច្ចច្រើនម្លេះទៅផ្ទះរបស់កំពូលតារាចម្រៀង មាស សុខសោភា ការពិតចឹងសោះ(មានវីដេអូ)
នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេបុកនិងទីកទុកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពេលដែលបានឃើញវីដេអូក្នុងTik Tokរបស់កំពូលតារាចម្រៀងដ៏ល្បី មាស សុខសោភា លេចវត្តមានរបស់កងកំលាំងសមត្ថកិច្ចជាច្រើនរូបបានទៅដល់មុខផ្ទះរបស់តារាចម្រៀង មាស សុខសោភាតែម្ដង។ គោលបំណងដែលកងកំលាំងសមត្ថកិច្ចជាច្រើនរូបទៅដល់គេហដ្ឋានរបស់តារាចម្រៀង មាស សុខសោភាគឺដើម្បីទៅយកអាំងប៉ាវពីតារាចម្រៀងមាស សុខសោភានិងក្រុមរបស់គ្រួសាររបស់នាងតែប៉ុណ្ណោះ មិនមានរឿងអ្វីលើសអីនេះនោះទេ។ ដោយឡែកក្រឡេកមកមើលទិដ្ឋភាពក្នុងវីដេអូវិញ ពិតជាសរសើរទឹកចិត្តរបស់តារាចម្រៀង មាស សុខសោភាណាស់ ឈរចែកអាំងប៉ាវ ដោយទឹកមុខញញឹមស្រស់ថ្លា ចំណែកឯអ្នកមកទទួលអាំងប៉ាវក៏បង្ហាញទឹកមុខ ញញឹមស្រស់ថ្លា ពោរពេញដោយភាពរីករាយទៅកាន់មាស សុខសោភាវិញផងដែរ។ដូច្នេះដើម្បីអោយកាន់តែជ្រាបច្បាស់សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោម៖ផ្ដល់សិទ្ធិដោយ៖Khmerfly
អានបន្តប្រពៃណាស់! នៅថ្ងៃចូលឆ្នាំចិន លោក សុវណ្ណ រិទ្ធី បាននាំយកអារហារមួយចំនួនទៅជូនលោកតាស៊ីក្លូយ និងពុកម៉ែបងប្អូនដែលកំពុងខ្វះខាតដេកសំរាកតាមដងវិថីមួយចំនួនក្នុងរាជធានីភ្នំពេញ ហើយលោកបានរៀបរាប់អារម្មណ៍ខ្លួនថា…
ភ្នំពេញ៖ នៅថ្ងៃ សុក្រ ទី ១២ ខែ កុម្ភៈ ឆ្នាំ ២០២១ លោក សុវណ្ណ រិទ្ធី បាននាំយកអារហារមួយចំនួនទៅជូនលោកតាស៊ីក្លូយ ហើយលោកបានរៀបរាប់អារម្មណ៍ខ្លួនថា ៖ ញុំសូមរៀបរាប់អារម្មណ៍ខ្ញុំបន្តិចចុះពេលចុះទៅចែកម្ហូបអាហារដល់លោកតាស៊ីក្លូយប់មិញ! ខ្ញុំពិតជាសង្វេគចិត្តជាពន់ពេកពេលឮលោកតាប្រកបរបរធាក់ស៊ីក្លូពោលពាក្យថា៖ នៅក្នុងថ្ងៃចូលឆ្នាំចិន-វៀតណាមនេះលោកតាៗជិះតាមផ្លូវឃើញគេលក់ជ្រូកខ្វៃ មាន់ស្ងោរ មាន់អាំ ងតាមផ្លូវលោកតាៗពិតជាឃ្លានចង់ពិសារខ្លាំងណាស់ តែដោយសារគ្មានលុយបានត្រឹមជិះកា ត់ហិតក្លិនលេបទឹកមាត់មកដេកឃ្លានតែយប់នេះលោកតាស៊ីក្លូពិតជារំភើបចិត្ត ខ្លាំងណាស់ពេលឃើញខ្ញុំបាទសុវណ្ណ រិទ្ឋី បានរៀបចំម្លូបអាហារដោយមានជ្រូកខ្វៃ មីឆា រួមទាំងភេសជ្ជៈ ផ្លែឈើបន្តិចបន្តួចតាមលទ្ឋភាពរបស់ខ្ញុំយកទៅជូនលោកតាស៊ីក្លូពិសារយ៉ាងសប្បាយរីករាយនៅយប់ថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០២១នេះជាមួយស្នាមញញឹម ក្តីស្រលាញ់ចេញពីចិត្តរបស់ពួកខ្ញុំទាំងអស់គ្នា។ សូមចូលរួមចែករំលែកនូវក្តីស្រលាញ់របស់អ្នកទាំងអស់គ្នាទៅកាន់ពុកម៉ែបងប្អូនដែលកំពុងខ្វះខាតដេកសំរាកតាមដងវិថីមួយចំនួនក្នុងរាជធានីភ្នំពេញទាំងអស់គ្នា 🙏🏻❤️🙏🏻 ប្រពភ ៖ Sovann Rithy
អានបន្តមិនធម្មតាមែន!! ចំថ្ងៃចូលឆ្នាំចិន ចែដាណា បង្ហាញ វីឡាដ៏ធំស្កឹមស្កៃ របស់ខ្លួន ពិតជាធំ និងស្អាតណាស់, បើមើលខាងក្នុងវីឡាវិញ ឃើញសុទ្ធតែ…
លោកស្រី ទ្រី ដាណា គឺជាម្ចាស់មុខជំនួញធំៗ ជាច្រើនកន្លែង ដែលកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង នាពេលបច្ចុប្បន្ននេះ ។ លោកស្រី មិនត្រឹមពូកែរកស៊ីប៉ុណ្ណោះទេ ថែមទំាងមិនចិត្តសប្បុរសធម៌ផងដែរ តាមរយៈទង្វើររបស់លោកស្រី ដែលតែងតែជួយ អ្នកទីទាល់ក្រ ពិសេស អ្នកប្រឹងប្រែងតស៊ូ ដោយកំលាំងញើសឈាម។ ងាកមកមើលជីវិតផ្ទាល់ខ្លួន របស់ ថៅកែហាងពេជ្រ រូបនេះ និងស្វាមី វិញម្តង ក៏មិនណយប៉ុន្មានដែរ ។ ក្នុងនោះ បើទោះបីជា លោកស្រី និងស្វាមី មានការមមាញឹក និងរវល់ខ្លាំងយ៉ាងណាក៏ដោយ ក៏ ចែដាណា និងពូម៉ៅ មិនដែលភ្លេចឡើយ ក្នុងការលំហែកាយ តាមទីកន្លែងជិតឆ្ងាយ និងញុំាអាហារតាមផ្លូវជាញឹកញាប់ មើលទៅពិតជាមានក្តីសុខ និងរីករាយ ខ្លាំងណាស់។ បើទោះបីជាលោកស្រី និងស្វាមី មានលុយចាយពេញដៃយ៉ាងណាដ៏ដោយ ក៏លោកស្រី នៅតែប្រើជីវិតយ៉ាងសាមញ្ញដដែល ធ្វើឲ្យគ្រប់គ្នា ដែលបានជួបផ្ទាល់ពិតជាមានអារម្មណ៍ស្និតស្នាល ដូចគ្រួសារតែមួយអ៊ីចឹង។ ណែកម្សិលមិញនេះ នាថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២១ ចំថ្ងៃចូលឆ្នាំចិន គេឃើញលោកស្រី ទ្រី ដាណា ទំលាយរូបភាពប៉ុន្មានសន្លឹកបង្ហាញពីទិដ្ឋភាពខាងក្នុង វីឡា ដ៏ធំស្កឹមស្កៃរបស់ខ្លួន ឃើញហើយ ញាក់សាច់ ដោយមានការរៀបចំ តុបតែង យ៉ាងទាក់ទាញបំផុត។ លោកស្រី បានភ្ជាប់សារខ្លីមួយថា “សំរាក 3ថ្ងៃមិនដឹងទៅណាទេណប់ៗ”។ វីឡា របស់ លោកស្រី មានកន្លែងថតរថយន្តដ៏ធំ មានអាងហែលទឹក តែបើមើលទៅខាងក្នុងវីឡានេះវិញ ញាក់សាច់តែម្តង ព្រោះរំលេចទៅដោយការតុបតែង សុទ្ធតែឈឺដ៏ប្រណីត យ៉ាងច្រើន។ ក្រោយឃើញ ទិដ្ឋភាពខាងក្នុង វីឡា របស់ ចែដាណា…
អានបន្តសូមចូលរួមរំលែកទុក្ខផង!! នារីដ៏ស្រស់ស្អាតម្នាក់ បានទទួលមរណភាពចាកចោលក្រុមគ្រួសារទាំងវ័យក្មេង ដោយសារតែ…
នៅរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ នេះ យោងតាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ «Mey Jing» បានចែករំលែកនូវដំណឹងដ៏ក្រៀមក្រំមួយ ខណៈមាននារីដ៏ស្រស់ស្អាតម្នាក់ឈ្មោះ ឈិន ស្រីនាថ បានទទួលមរណភាពចាកចោលមិត្តភ័ក្ដិ បងប្អូនសាច់ញាតិ និងក្រុមគ្រួសារទាំងវ័យក្មេង ពិតជាគួរឲ្យរន្ធត់ចិត្តខ្លាំងណាស់។ ក្នុងនោះដែរ ម្ចាស់គណនីហ្វេសប៊ុកខាងលេីបានសរសេររៀបរាប់ឲ្យដឹងថា៖«R.i.p ឯងទៅបានសុខហើយ មិនគួរអោយជឿទេ ទៅអោយបានសុខណាមិត្ត បើមានជាតិក្រោយពិតសុំកុំអោយឯងកើតមកអាយុខ្លីដូចជាតិនេះទៀត សុំទោសរឿងកន្លងមកយើងមិនដែលល្អនឹងគ្នា មិនថារឿងអ្វីទេយើងធ្វើដាក់គ្នាលើកលេងអោយឯងគ្រប់យ៉ាង អោយឯងទៅបានសុខណា ខ្ញុំនៅតែស្រលាញ់ឯងចង់ចាំឯងជានិច្ច Chhen Srey Neat ស្នាមញញឹមចុងក្រោយ»។ ជាមួយគ្នានេះ បេីយោងតាមរយៈគណនីហ្វេសប៊ុកឈ្មោះ Ly SeavLey ត្រូវជាបងស្រី ស ព នារីដែលបានស្លា ប់ រូបនេះ បានមានការបញ្ជាក់ឲ្យដឹងអំពីមូលហេតុ គឺដោយសារតែ ធ្លាយក្រពះ។ ទន្ទឹមនឹងដំណឹងដ៏ក្រៀមក្រំបំផុតនេះ មានប្រិយមិត្ត និងមហាជនជាច្រើនរូបបានសម្តែងនូវអារម្មណ៍សោកស្ដាយ ព្រមទាំងផ្ញើសារចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារ ស ព ផងដែរ។ សូមលេីកដៃប្រណំបួងសួងជូនដល់វិញ្ញាណក្ខន្ធរបស់ប្អូនស្រីឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
អានបន្តរំភើបចិត្តជំនួស! អីយ៉ា ចំថ្ងៃចូលឆ្នាំចិន មាស សុខសោភា ទទួលបានអាំងប៉ាវ ពី ឧកញ៉ា ទៀ វិចិត្រ, រំភើបពេក ក៏ពោលពាក្យ បែបនេះ ថា…
មហាជន ក៏ដូចជាហ្វេនៗ ជាច្រើនពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាចម្រៀង ដែលសម្លេងផ្អែមស្រទន់ មាស សុខសោភា នោះ ហើយថ្មីៗនេះ មាស សុខសោភា មានដំណឹងល្អមួយ សម្រាប់អ្នកគាំទ្ររបស់ខ្លួនហើយ ដោយប្រកាសជាផ្លូវការនៅក្នុងហ្វេសប៊ុកផេកផ្ទាល់ខ្លួនថា រូបគាត់ បានសម្រេចចិត្ត ចូលផលិតកម្ម រាម ជាផ្លូវការហើយ។ ចំណែក នាថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២១ ចំថ្ងៃចូលឆ្នាំចិន តារាចម្រៀងរូបនេះ បានរៀបចំអាំងប៉ាវយ៉ាងច្រើន ចែកជូនបងៗប៉ូលីស និងប្រជាពលរដ្ឋមួយចំនួន ដែលឈររងចាំនៅមុខផ្ទះរបស់ខ្លួន មើលទៅម្នាក់ៗ រំភើប និងសប្បាយរីករាយយ៉ាងខ្លាំង។ កាន់តែពិសេស ថែមទៀតនោះ នាថ្ងៃដដែលនេះ មាស សុខសោភា ក៏បានទទួលអាំងប៉ាវ ពី ឧកញ៉ា ទៀ វិចិត្រ វិញផងដែរ ដល់ថ្នាក់រំភើបចិត្តពេក ក៏ពោលពាក្យថា “មកយក អាំងប៉ាវដល់ផ្ទះមេចា៎”។ ឧកញ៉ា ទៀ វិចិត្រ ក៏បានបង្ហោះរូបភាពជាច្រើនសន្លឹក ថតជាមួយ ភរិយា និងកូនៗ រួមទំាង មាស សុខសោភា ផងដែរ ព្រមទំាងភ្ជាប់សារខ្លីមួយថា “រីករាយបុណ្យចូលឆ្នាំប្រពៃណីចិន ជូនពរមានលាភសំណាង មាសប្រាក់ និងមានសុភមង្គលក្នុងគ្រួសារ ចូលមានដល់បងប្អូនជាទីស្រឡាញ់គ្រប់ៗគ្នា…”។ ឃើញបែបនេះ ភ្លាម ហ្វេនៗជាច្រើន បានបង្ហាញអារម្មណ៍ដែរថា ៖ ស្រស់ស្អាតណាស់ អាយដល, ចែកខាងនេះផង បងភា, សុំដែរមកបង, ស្អាតៗ ណាស់ បង។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពស្អាតៗ ខាងក្រោមនេះ ទំាងអស់គ្នា ៖
អានបន្តដំណឹងល្អណាស់!! ទីបំផុត ក្រសួងសុខាភិបាល ប្រកាសអនុញ្ញាតឱ្យប្រើប្រាស់ជាផ្លូវការវ៉ាក់សាំង AstraZeneca របស់អង់គ្លេស នៅកម្ពុជា…
នៅរសៀលថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសមួយដោយបានអនុញ្ញាតឱ្យប្រើប្រាស់ជាផ្លូវការវ៉ាក់សាំង AstraZeneca’s Covid-19 របស់អង់គ្លេស នៅកម្ពុជា ។ ការប្រកាសអនុញ្ញាតនេះ គឺធ្វើឡើងបន្ទាប់ពីបានទទួលការយល់ព្រមដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចុះថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២១ កន្លងទៅនេះ ក្រោយពីមានការប្រើប្រាស់ប្រកបដោយសុវត្ថិភាពនៅក្នុងប្រទេសអង់គ្លេស និង ប្រទេសមួយចំនួនក្នុងលក្ខខណ្ឌនៃការប្រើប្រាស់បន្ទាន់ (Emergency Lse Authorization) ។ វ៉ាក់សាំងនេះដែរ ត្រូវបានដាក់ឱ្យអនុវត្តតាមពិធីសារ ស្ដីពីយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ របស់រាជរដ្ឋាភិបាល ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ៕
អានបន្តក្ដៅៗ ទីបំផុត គ្រូបង្រៀន ដែលពូកែកៀបសង្កត់សិស្សឲ្យរៀនគួរនោះ ត្រូវបានថ្នាក់លើ បញ្ឈប់មិនឲ្យបង្រៀនពេញ ១ឆ្នាំហើយ…
(ខេត្តកំពង់ចាម) ៖ គ្រូបង្រៀនមុខវិជ្ជាឯកទេស គីមីវិទ្យាម្នាក់ នៅវិទ្យាល័យសម្តេចតេ ជោ ហ៊ុន សែន ស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលល្បីពូកែកៀប សង្កត់សិស្សឲ្យរៀនគួរនោះ ត្រូវបាន លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ឯកភាព សម្រេចមិន អនុញ្ញាតឲ្យបង្រៀន រយៈ ១ឆ្នាំ។ យោងតាមលិខិតមួយ ច្បាប់របស់លោក កៅ សុខអាន អភិបាលរង ខេត្តកំពង់ចាម គោរពជូនលោកអភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងកម្មវត្ថុ “របាយការណ៍ស្តីពីដោះស្រាយករណី របស់លោកគ្រូ ប៉ូច កវី គ្រូបង្រៀននៅវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ស្ទឹងត្រង់” ដោយសម្រេចលទ្ធផល, ស្នើសុំលោក ប៉ូច កវី គ្រូបង្រៀននៅវិទ្យាល័យ សម្តេចតេជោ ហ៊ុន សែន ស្ទឹងត្រង់ បន្តបំពេញការងារ នៅទីចាត់ការវិទ្យាល័យ សម្តេចតេជោ ហ៊ុន សែន ស្ទឹងត្រង់ បន្តទៀត ក្នុងឆ្នាំសិក្សា ២០២០-២០២១ ។ មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ត្រូវរៀបចំលិខិត បែបបទឲ្យបា នត្រឹមត្រូវតាម នីតិវិធីរដ្ឋបាល ក្នុងករណីមានការ អនុញ្ញាតឲ្យលោក ប៉ូច កវី ធ្វើការ បង្រៀនសារ ជាថ្មី ក្រោយទទួលទណ្ឌកម្មខាង វិន័យ រួចរាល់ ដោយមានចម្លង ជូនរដ្ឋបាល ស្រុកស្ទឹងត្រង់។ សូមបញ្ជាក់ថា លោកគ្រូ ប៉ូច កវី ត្រូវបានអាណា…
អានបន្ត