ហ្វេសប៊ុក ៖ ពេលយប់អធ្រាត្រ ជាពេលស្ងាត់ មនុស្សម្នាភាគច្រើនតែងតែយកវេលានេះ ដើម្បីសម្រាក ជួបជុំគ្រួសារ បន្ទាប់ពីធ្វើការហត់នឿយអស់កម្លាំងស្ទើរពេញមួយថ្ងៃ ហើយក៏ជាពេលកើតមានបទល្មើសកើតឡើងជាច្រើនផងដែរ ជាពិសេស ករណីចោ រកម្ម ព្រោះដឹងថាក្រោយធ្វើសកម្មភាពហើយ ក្រុមចោរងាយស្រួលរត់គេចខ្លួន។ នារីម្នាក់បានចែករំលែកបទពិសោធន៍ដែលបានកើតឡើងចំពោះខ្លួន នូវហេតុការណ៍គួរឲ្យប្រុងប្រយ័ត្នមួយ របស់ចោរ ដែលធ្វើសកម្មភាពពេលយប់ តែចោរមិនបានយករបស់របរអ្វីនាងទេ ដោយសារនាងមានគ្នាច្រើន ប៉ុន្តែបានរបួសស្នាមត្រង់ចំណុច.ក។ហេតុការណ៍នេះបានកើតមាន នៅពេលនាង និងមិត្តរួមការងារជាច្រើនផ្សេងទៀត បានចេញពីធ្វើការវេនយប់ម៉ោងប្រមាណ ១២ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ ហើយបានជិះម៉ូតូរៀងៗខ្លួនត្រឡប់មកលំនៅដ្ឋានវិញ។ ពេលជិះដល់ផ្លូវមួយ ស្រាប់តែមានខ្សែពណ៌សតូចមួយ ត្រូវបានគេរូតឡើងត្រឹម.កម៉ូតូ ដើម្បីកាក់ម៉ូតូឲ្យដួល។ សកម្មភាពបែបនេះ ធ្លាប់កើតមានជាច្រើនករណីហើយ គឺជាសកម្មភាពប្លន់យកម៉ូតូ។តាមប្រភពពីគណនីហ្វេសប៊ុកនារីខាងលើឈ្មោះ នីសា តាកែវ បានសរសេររៀបរាប់ថា៖ «ខ្ញុំនៅភូមិស្វាយ ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ ខ្ញុំធ្វើការរោងចក្រពេលយប់ ពេលចេញមកផ្ទះវិញម៉ោង ១២.៣០នាទី មានគេចងខ្សែកណ្ដាលផ្លូវ ធ្វើឲ្យខ្ញុំទាក់កម៉ូតូ នៅភូមិត្រពាំងស្លា (ក្បែរភូមិកំណើត)។ សូមឲ្យបងប្អូនជួយស៊ែរ ប្រយ័ត្នទាំងអស់គ្នា អ្នកធ្វើការរោងចក្រវេនយប់»។ប្រភពដដែលអះអាងថា ខ្លួនជិះម៉ូតូជាមួយគ្នាច្រើនដែរ ប៉ុន្តែនាងជិះក្រោយគេ ទើបក្រុមចោរទាញបន្តឹងខ្សែឡើងកាត់ផ្លូវ បម្រុងប្លន់យកម៉ូតូរបស់នាង តែបានអ្នកជិះម៉ូតូខាងមុខដឹង ក៏បកម៉ូតូមកជួយទាន់។ អ្នកប្រើបណ្ដាញសង្គមជាច្រើនបានជម្រុញ និងលើកទឹកចិត្តឲ្យដាក់ពាក្យបណ្ដឹងទៅកាន់អាជ្ញាធរមូលដ្ឋាន តែនាងបានប្រាប់វិញថា ករណីនេះមានប្រមាណ ១០ពាក្យបណ្ដឹងហើយ ប៉ុន្តែស្ងាត់ជ្រៀបពុំទាន់ឃើញសមត្ថកិច្ចវែកមុខរកជនសង្ស័យបាននៅឡើយទេ៕ប្រភព៖ ខ្មែរឃ្លូបល
អានបន្តDay: February 14, 2021
សូមចូលរួមរំលែកទុក្ខផង!! យុវជនដ៏ស្រស់សង្ហារម្នាក់ និងជាធនធានមនុស្សទើបលាស់ថ្មីរបស់ស្រុកភ្នំក្រវាញ បានទទួលមរណភាពដោយសារតែ…
កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ នេះ យោងតាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ «Krovanh Pursat» បានចែករំលែកនូវដំណឹងដ៏ក្រៀមក្រំមួយ ខណៈមានយុវជនម្នាក់បានទទួលមរណភាពចាកចោលមិត្តភ័ក្ដិ បងប្អូនសាច់ញាតិ និងក្រុមគ្រួសារទាំងវ័យក្មេង ពិតជាគួរឲ្យរន្ធត់ចិត្តខ្លាំងណាស់។ ក្នុងនោះដែរ ម្ចាស់គណនីហ្វេសប៊ុកខាងលេីបានសរសេររៀបរាប់ឲ្យដឹងថា៖ «ក្នុងនាមក្រុមការងារចុះមូលដ្ឋានស្រុកភ្នំក្រវាញ យើងខ្ញុំពិតជាមានការសោកស្តាយជាពន់ពេក ដោយធនធានមនុស្សទើបលាស់ថ្មីរបស់ស្រុកភ្នំក្រវាញ ដែលជួយជ្រោមជ្រែងដោយក្រុមការងារ ឈ្មោះ គួង ចិត្រា ជានិស្សិតក្រវាញលាស់ថ្មី និងជានិស្សិតកំពុងត្រៀមបញ្ចប់និក្ខេបបទ ផ្នែកអគ្គិសនី នៅឆ្នាំនេះ បានលាយើងទាំងអស់គ្នា ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅរាជធានីភ្នំពេញ ពេលចេញពីធ្វើការ វេលាម៉ោង ៧យប់ ហើយបានទទួលមរណភាពនៅវេលាម៉ោង ២ ទៀបភ្លឺនេះ និងត្រូវបានចាត់ចែងដឹកជញ្ជូនទៅដល់គេហដ្ឋាន នៅក្នុងឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ខ្ញុំសូមបួងសួងឲ្យវិញ្ញាណក្ខន្ធក្មួយទៅកាន់សុគតិសុខ និងសូមរំលែកទុក្ខដ៏ក្រៀមក្រំនេះចំពោះគ្រួសារ ស ព ។ សូមក្មួយៗយុវជន យុវនារី ទាំងអស់គ្នា ប្រយ័ត្នប្រយែង យកចិត្តទុកដាក់ ចំពោះការបើកបរតាមផ្លូវ ដើម្បីចៀសផុតពីគ្រោះថ្នាក់ចរាចរណ៍»។
អានបន្តសែនរន្ធត់ណាស់!! បុរសម្នាក់ដុ ត ផ្ទះខ្លួនឯង ហើយសុខចិត្ត ស្លា ប់ក្នុ ងភ្លើ ង មិនដឹងមូលហេតុ…
បុរសម្នា ក់ មិ នដឹង មូ ល ហេ តុ អ្វី ពិ ត ប្រា ក ដ បា ន ដុ ត ផ្ទះ ខ្លួ ន ឯ ង ហើយនៅក្នុងផ្ទះដែលភ្លើងកំ ពុ ង ឆេះ រ ហូ ត ស្លា ប់ ខ្លួនឯងទៀត ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៩នឹង០៥នាទី ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ មានករណីអគ្គិភ័យ ឆា ប ឆេះផ្ទះប្រជាពលរដ្ឋ១ខ្នង ស្ថិតនៅភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅខេត្តកណ្តាល ។ ម្ចាស់ផ្ទះឈ្មោះ ស៊ុម ចំរើន ហៅតយ ភេទប្រុស អាយុ៤១ឆ្នាំ (ជាប្តី និងជាអ្នក ដុ ត ផ្ទះខ្លួនឯងហើយ ស្លា ប់ ក្នុង ភ្ន ក់ ភ្លើ ង) និងប្រពន្ធឈ្មោះ មីន ស្រីនី មានកូន២នាក់ស្រី០១នាក់ ប្រុស០១នាក់ មានទីលំនៅភូមិ សង្កាត់កើតហេតុខាងលើ ។ សម្ភារខូចខាត ៖ ផ្ទះ០១ខ្នង ធ្វើពីឈើប្រក់សង្កសីដែលមានទំហំ ៧ម × ១០ម (ឆេះទាំងស្រុង), -គ្រែ០៣ ពូក០២, -ទូរទស្សន៏ ០១គ្រឿង, -សម្លៀកបំពាក់ សម្ភារ:ហូបចុក និងសម្ភារ:ផ្សេងៗមួយចំនួនទៀត…
អានបន្តពិតជាឧត្តមស្វាមីមែន! ថ្ងៃបុណ្យនៃក្តីស្រលាញ់ អ្នកឧកញ៉ា គិតម៉េង បង្ហោះសារបែបនេះជូនដល់ លោកជំទាវស្រីតូច ចំណាន អានហើយ…
ភ្នំពេញ: ប្រជាពលរដ្ឋខ្មែរ ព្រមទាំងប្រិយមិត្ត ដែលជាអ្នកតាមដានព័ត៌មាននៅក្នុងសង្គមហ្វេសប៊ុក ពិតជាបានស្គាល់នូវកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញរបស់ លោកអ្នក ឧកញ៉ា គិតម៉េង ដែលជាសេដ្ឋីខ្មែរលំដាប់ប្រទេស ក្តោបក្តាប់ទុនវិនិយោគនៅក្នុងវិស័យធំៗ និងជាពិសេសជាម្ចាស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុបផងដែរនោះ កាលពីពេលថ្មីៗនេះ យោងតាមគេហទំព័រហ្វេស ប៊ុក ផ្លូវការរបស់លោក បានបង្ហោះសារ អមដោយរូបភាព របស់លោកជាមួយនិងឧត្តមភរិយារបស់លោកផ្ទាល់ គឺលោកជំទាវស្រីតូចចំំណានដោយបានរៀបរាប់ពីទឹកចិត្តរបស់លោក ចំពោះភរិយា និងក្រុមគ្រួសាររបស់លោក នៅក្នុងឱកាស នៃទិវានៃក្តីស្រឡាញ់យ៉ាងដូច្នេះថា៖ តើអ្នកទាំងអស់គ្នាដឹងឬទេថា ថ្ងៃបុណ្យនៃសេចក្ដីស្រទ្បាញ់គឺជាប្រពៃណីដ៏មានវ័យចំណាស់មួយដែលមានដើម កំណើតមកពីពិធីបុណ្យរបស់ជនជាតិរ៉ូមុំាង ដែលតែងប្រារព្ធជារៀងរាល់ពាក់កណ្ដាលខែកុម្ភៈ នាពេលចាប់ផ្ដើមរដូវផ្ការីក?។ ក្នុងពិធីនេះ បុរសនិងនារីដែលបានចូលរួម ត្រូវចាប់ឆ្នោតដើម្បីស្វែងរកដៃគូរបស់ខ្លួន ហើយត្រូវរក្សាចំណងនេះក្នុងអំឡុង ពេលប្រារព្ធកម្មវិធីរហូតដល់ចប់ ឬពេលខ្លះទៀត បុរសនិងនារីដែលជាដៃគូនោះក៏បានរៀបការជាមួយគ្នាទៀតក៏មាន។ក្នុងសម័យនេះវិញ ថ្ងៃបុណ្យនៃសេចក្ដីស្រទ្បាញ់ គឺជាការប្រារព្ធជាសកល ដើម្បីបង្ហាញពីសេចក្ដីស្រទ្បាញ់ និងការពេញចិត្ត។ ថ្ងៃនេះក៏ជាថ្ងៃដែលដៃគូសេ្នហាជាច្រើនតែងមានភាពច្នៃប្រឌិតបំផុត ដើម្បីធ្វើឱ្យមនុស្សជាទីស្រឡាញ់របស់ពួកគេទទួលបានអារម្មណ៍ដ៏ពិសេស។ខ្ញុំក៏ដូចគ្នាដែរ។ ប៉ុន្មានថ្ងៃនេះ ខ្ញុំបាននឹកគិតពីវិធីជាច្រើន ដើម្បីបង្ហាញពីសេចក្តីស្រឡាញ់និងការសរសើរចំពោះភរិយាដ៏ស្រស់ស្អាតរបស់ខ្ញុំ។ប្រាកដណាស់ ទង្វើតែងតែប្រសើរជាងការនិយាយ។ ប៉ុន្តែ នៅថ្ងៃនេះ ខ្ញុំសូមយកទិវានេះ ដើម្បីបង្ហាញក្ដីស្រទ្បាញ់ដ៏ជ្រាលជ្រៅចំពោះភរិយាជាទីស្រទ្បាញ់របស់ខ្ញុំ ម៉ៅ ចំណាន៕ គួររំលឹកផងដែរថា នៅក្នុងចំណងអាពាហ៍ពិពាហ៍អស់រយ:ពេលជាង១០ឆ្នាំ លោកទាំងពីររស់នៅជាមួយគ្នាប្រកបដោយសុភមង្គលព្រមទាំងទទួលបានបុត្រ៤នាក់ ដែលជាចំណងដៃអាពាហ៍ពិពាហ៍ថែមទៀតផង៕ ខាងក្រោមនេះ ជារូបភាពដ៏ផ្អែមល្អែមរបស់លោកអ្នកឧកញ៉ា ជាមួយនិងលោកជំទាវ ស្រី តូចចំណាន សូមចូលរួមទស្សនារូបខាងក្រោម៖
អានបន្តអីយ៉ា ចំថ្ងៃ១៤ កុម្ភៈ អតីតតារាសម្តែងប្រុសដ៏សង្ហា ស៊ុក សុភា រៀបចំកាដូយ៉ាងពិសេស មក Surprise ភរិយា, រំភើបពេក ភរិយា ពោលពាក្យ មួយឃ្លា បែបនេះ ថា…
ហ្វេនៗ ក៏ដូចជា ទស្សនិកជន មិនតិចនាក់ទេ ច្បាស់ជា មិនទាន់ភ្លេចទេមើលទៅ នូវ អតីតតារាសម្តែងប្រុសដ៏សង្ហា និងល្បីម្នាក់ឈ្មោះ ស៊ុក សុភា នោះ ហើយលោក ក៏ធ្លាប់បានសម្តែងជាតួឯកប្រុស ក្នុងរឿង «ទុំទាវ» ផងដែរ។ កាលពីនោះ រឿង ទុំទាវ ជំនាន់ឆ្នាំ ២០០០ ផ្ទុះការគាំទ្រ និងពេញចិត្តយ៉ាងខ្លាំង ពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរ ទំាងក្នុង និងក្រៅប្រទេស ទោះមើលប៉ុន្មានដងក៏ដោយ ក៏នៅតែល្អមើល។ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលលោកបានសម្រេចចិត្តបោះបង់ជីវិត ជាអ្នកសិល្បៈ ហើយបានរៀបការ និងសាងគ្រួសារជាមួយភរិយាជាទីស្រលាញ់ ទៅរស់នៅឯ ប្រទេសអូស្ត្រាលី យ៉ាងមានសុភមង្គល។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២១ ចំថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់ គេឃើញ អតីតតារាសម្តែង រូបនេះ បានរៀបចំកាដូយ៉ាងពិសេសជូនភរិយា ជាទីស្រឡាញ់របស់ខ្លួន។ ក្រោយបានកាដូនេះភ្លាម ភរិយារបស់លោក បង្ហាញក្តីរំភើបចិត្តយ៉ាងខ្លាំង ដល់ថ្នាក់ពោលពាក្យបែបនេះ ថា “បានកាដូ និងបាច់ផ្កាពីប្ដី ម្ដងហើយ អរគុណលោកប្ដីសំណព្វចិត្ត ដែលបានជូនបាច់ផ្កា យ៉ាងស្រស់ស្អាត និងទឹកអប់ជូនអូន Happy Valentine’s Day”។ ឃើញបែបនេះភ្លាម អ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើន បានចូល comment ថា៖ ពិតជាស្រស់ស្អាតណាស់ sis, ច្រណែនចែណាស់, ជូនពរហេងៗ, Happy Valentine’s Day sis, Very nice and beautiful sis. Happy valentine day…
អានបន្តផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ពាក់ខ្សែក្រវ៉ាត់ ប្រភេទនេះ គឺមានតម្លៃ រហូតដល់ទៅ…
មហាជនជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន ឧកញ៉ា ឡេង ណាវ៉ាត្រា នោះ ដែលមានឈ្មោះក្នុង សំបុត្រកំណើត ឡេង ភត្រា។ បច្ចុប្បន្ន លោកកំពុងជោគជ័យខ្លាំង លើមុខជំនួញរបស់ខ្លួន សឹងតែមិនគួរឲ្យជឿ ត្រឹមរយៈពេលខ្លីប៉ុណ្ណោះ។ ក្រៅពីមុខជំនួញ ធំៗជាច្រើន ដែលកំពុងលេចធ្លោនោះ លោកក៏ត្រូវបានគេមើលឃើញ និងកោតសរសើរយ៉ាងខ្លាំងចំពោះទឹកចិត្តសប្បុរសធម៌ ដែលតែងតែរួមចំណែក ក្នុងកិច្ចការសង្គមមិនដែលរំលងឡើយ។ ជាក់ស្តែងថ្មីៗនេះទៀត ឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ បានចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួន ចំនួនដល់ទៅ ៦០ម៉ឺនដុល្លារ សហរដ្ឋអាមេរិក ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រាប់ជួយសង្រ្គោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់។ នៅមិនទាន់អស់ទេ ក្រោយមកទៀត ឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ ក៏បានបរិច្ចាកថវិកា១លានដុល្លារ ជូនសម្ដេចតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងចាក់ ជូនប្រជាជនបង្ការជំងឺកូវីដ១៩ ដោយឥតគិតថ្លៃ ថែមទៀតផង។ ស្រាប់តែមកដល់ថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២១ ទើបកន្លងផុតទៅថ្មីៗនេះទៀត មហាជនជាច្រើន បង្ហាញក្តីរំភើបយ៉ាងខ្លាំង និងចូលរួមអបអរសាទរ ក្រោយដឹងថា ឧកញ៉ា ឡេង ណាវ៉ាត្រា ត្រូវបានព្រះមហាក្សត្រផ្តល់គោរមងារជា “អ្នកឧកញ៉ា”។ ចំណែកប៉ុន្មានថ្ងៃនេះទៀត គ្រប់គ្នា មានការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើខ្សែក្រវ៉ាត់ ដែល អ្នកឧកញ៉ា ពាក់ចូលរួមកម្មវិធីផ្សេងៗ។ ក្នុងនោះ បើយោងតាមរយៈគេហទំព័រមួយឈ្មោះ www.stefanoricci.com បានបង្ហាញថា ខ្សែក្រវ៉ាត់ ដែលអ្នកឧកញ៉ា កំពុងពាំក់ ជាប្រភេទខ្សែក្រវ៉ាត់ ស្បែកក្រពើ (Matted Crocodile Leather…
អានបន្តចូលឆ្នាំខ្មែរ ឆ្នាំនេះ ដឹងតែរាំផ្អើលភូមិហ្មង បើលេងសុទ្ធតែពីរោះគ្រប់បទអ៊ីចឹងអី ! ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា ប៉ះគ្នាម៉ាបទទៀតហើយ “ចង់រំលស់ផ្ទះរួមគ្នា” ពីរោះប្លែក សូម្បីតែហ្វេនៗ ក៏លាន់មាត់ បែបនេះ ដែរថា…(មានវីដេអូ)
អ្នកគាំទ្រ ក៏ដូចជាពុកម៉ែ បងប្អូន មិនតិចនាក់ទេ ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញ កំពូលតារាចម្រៀង ព្រាប សុវត្ថិ បង្ហាញខ្លួន ក្នុងផលិតកម្ម Galaxy Navatra មក គេឃើញថា បទស្ទើរតែទំាងអស់ សុទ្ធតែទទួលបានការគាំទ្រយ៉ាងខ្លាំង ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់ ពិសេសសម្លេងរបស់ កំពូលតារាចម្រៀងរូបនេះ នៅតែរក្សាទឺកដម លន្លង់លន្លោចដដែល កាន់តែស្តាប់ កាន់តែពីរោះជាប់ចិត្ត។ ក្នុងចំណោមបទជាច្រើននោះ មាន ៦បទហើយ ដែលលោក ព្រាប សុវត្ថិ បានប៉ះជាមួយ តន់ ចន្ទសីម៉ា។ មួយវិញទៀត បើតាមការយល់ឃើញ ពីសំណាក់មហាជន បានលើកឡើងថា អ្នកទំាងពីរ ពិតជាដៃគូដ៏ ស័ក្តិសម បំផុត ពិសេស មានសម្លេងធ្ងន់ គ្រលួច ដូចគ្នា។ ៦បទនោះមានដូចជា “កាត់ឆុង”, “ប្រហុក”, “រកស៊ីជាមួយយក្ស”, “អរគុណកាមេរ៉ា”, “មាន់កម្សត់”, “ឡានទំនើប”, “លក់ឡានប្រញាប់”។ នៅមិនទាន់អស់ទេ ស្រាប់តែមកដល់ព្រឹក ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២១ នេះទៀត ចំថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់ ខាង Galaxy Navatra បានបញ្ចេញចម្រៀងមួយបទទៀតហើយ សម្រាប់តារាទំាងពីរ ក្រោមចំណងជើងថា “ចង់រំលស់ផ្ទះរួមគ្នា” ដើម្បីទុករាំកម្សាន្ត លេងសប្បាយ ក្នុងឱកាស ពិធីបុណ្យចូលឆ្នាំខ្មែរ ដែលនឹងជិតមកដល់នាពេលខាងមុខនេះ។ បទនេះក៏ជាការ និពន្ធ Melody និងទំនុកច្រៀង ដោយ យឹម តាស្រង់ ព្រមទំាង និពន្ធបទភ្លេង ដោយ ឃ្លាំង…
អានបន្តសែនអាសូរខ្លាំងណាស់!! ខំរៀនច្រើនឆ្នាំ ជិតដល់ថ្ងៃទទួលសញ្ញាបត្រទៅហើយ ស្រាប់តែមកត្រូវស្លា ប់បា់បង់ជីវិតត្រឹមរយៈពេល២ថ្ងៃដោយសារតែ…
ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនមានការអាសូរជាខ្លាំង ក្រោយនិស្សិតស្រីដ៏ស្រស់ស្អាតម្នាក់ បានចាកចេញពីពិភពលោកយើងនេះជារៀងរហូត គ្មានថ្ងៃវិលត្រឡប់ សូម្បីពាក្យលាក៏មិនបាននិយាយផង ធ្វើឲ្យក្រុមគ្រួសារ ព្រមទាំងសាច់ញាតិ ក៏ដូចជាមិត្តភក្តិរបស់នាង ទទួលយកស្ទើរពុំបាន ព្រោះតែវាឆាប់រហ័សពេល ឈឺត្រឹម ២ថ្ងៃសោះ បែរជាជួបរឿងអកុសលបែបនេះ ទោះគ្រូពេទ្យក៏ជួយមិនបាន។ដោយឡែក តាមរយៈគណនីហ្វេសប៊ុកបុរសម្នាក់មានឈ្មោះ Sokkhim Som ក៏បានចូលរួមរំលែកទុក្ខ ដោយសរសេររៀបរាប់ថា ៖ «សូមចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសារប្អូនស្រី វ៉ាត ស្រីនឿន ដែលបាន បា.ត់ប.ង់ ជី.វិ ត កាលពីព្រឹកមិញនេះ។សល់ពេលមិនប៉ុន្មានខែខាងមុខនេះ ប្អូននឹងទទួលបានសញ្ញាបត្រហើយ តែអកុសល ប្អូនស្រីបានលាចាកឆ្ងាយពីលោកនេះហើយ សូមប្អូនស្រីទៅកាន់ទីឋានបរមសុខ វ៉ាត ស្រីនឿន ទទួលមរណភាព នៅថ្ងៃទី១២ កុម្ភៈ ២០២១ ដោយរោគាពាធ។ រូបថតចុងក្រោយ នៅសាលារចនា ពេលប្អូនប្រឡងបញ្ចប់ថ្នាក់បរិញ្ញាបត្រ មហាវិទ្យាល័យសិល្បៈសូនរូប ជំនាញគំនូរសារគមនាគមន៍»។យ៉ាងណាមិញ មានគណនីហ្វេសប៊ុក បុរសម្នាក់មានឈ្មោះ Rith Salim ដែលត្រៀមនឹងទទួលសញ្ញាបត្រនៅពេលខាងមុខជាមួយគ្នា បានសរសេររៀបរាប់ ទាំងក្ដីសោកស្ដាយថា៖ «និយាយគ្នាហើយថា ចាំទទួលសញ្ញបត្រទាំអស់គ្នា ហើយពេលនេះ បែរជាទៅដោយមិនប្រាប់ មួយម៉ាត់សោះ! តែឥឡូវគាត់បានទៅកន្លែងមួយដែលប្រសើរហើយ។ សូមឲ្យបងស្រីទៅឲ្យបានសុខ ពួកយើងទាំងអស់គ្នា ដែលជាមិត្ដរួមថ្នាក់ នៅតែមានក្ដីនឹករលឹកបងស្រីជារៀងរហូត»។ក្នុងនោះដែរ គួរបញ្ជាក់ផងដែរថា បើតាមប្រភពពីម្ចាស់គណនីហ្វេសប៊ុកមានឈ្មោះ Jj Huy បានបញ្ជាក់ថា និស្សិតទើបបញ្ចប់ការសិក្សាខាងលើ ឈឺត្រឹម ២ថ្ងៃប៉ុណ្ណោះ គឺនៅមុនលាចាកទៅ គ្រូពេទ្យថា មានជំងឺរលាកសួត តែក្រោយពី ស្លា ប់ បែរគ្រូពេទ្យបញ្ជាក់ស្លាប់ដោយសារគាំងបេះដូងទៅវិញ។ សូមចូលរួមរំលែកទុក្ខ និងក្ដីសោកស្ដាយដល់ក្រុមគ្រួសារនិស្សិតខាងលើផង៕ប្រភព៖ ខ្មែរឃ្លូបល
អានបន្តស្តែងៗណាស់ !! សង្ស័យជាប់ហ្គាររថយន្ត ថយស្ទុះបុកទម្លុះទ្វារផ្ទះអ្នកជិតខាង និងរថយន្តបីគ្រឿងផ្សេងទៀត (មានវីដេអូ)
អតីតប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបងលោក អ៊ុក វង្ស វ័យប្រហែល៨០ឆ្នាំ បានរងរបួសធ្ងន់ ត្រូវបាន បញ្ជូនទៅកាន់មន្ទីរពេទ្យសង្គ្រោះ ខណៈគាត់បានថយ រថយន្តចេញពីក្នុងផ្ទះរបស់ខ្លួន យ៉ាងលឿន បុក ទំលុះទ្វារផ្ទះអ្នកជីតខាងនិងរថយន្តបីគ្រឿងផ្សេងទៀត នាព្រឹក ថ្ងៃទី១៣ ខែ កុម្ភៈ ឆ្នាំ ២០២១ នៅចំណុចផ្លូវជាតិលេខ៥ កណ្តាលក្រុងបាត់ដំបង។ សមត្ថកិច្ចអោយដឹងថាសំណាងហើយ មិនមានអ្នកផ្សេងទៀតរងគ្រោះថ្នាក់ គ្រាន់តែខូចខាត ទ្រព្យសម្បត្តិប៉ុណ្ណោះ ដោយសារមិនសូវមានអ្នកដំណើរបើកឆ្លងកាត់។ លោកអូន លីវណ្ណដេត មន្រ្តីចរាចរណ៍ខេត្តបាត់ដំបងបានបញ្ជាក់ថាដើមហេតុដំប្មូង រថយន្តបង្កហេតុ បានរ៉ឺយ៉ែរថយន្តម៉ាក់ឡង់ គ្រីស័រស្លាកលេខ 2b 3536ចេញពីក្នុងផ្ទះរបស់ខ្លួន ក្នុងសង្កាត់ស្វាយប៉ោ ជាប់ផ្លូវជាតិលេខ៥ ទំនងជាស្លន់ គាត់បានជាន់ហ្គា យ៉ាងលឿន ចេញពីក្នុងផ្ទះ ឆ្លងកាត់ទទឹងផ្លូវ បុកទំលុះទ្វាផ្ទះសំណាក់យានយាន និងផ្ទះពលរដ្ឋ និង រថយន្ត លុច្ចស៊ីស ពីរគ្រឿងក្នុង ផ្ទះសំណាក់ ខាងលើខូចខាត ។ តាមរូបភាពកាម៉ារ៉ាសុវត្ថិភាព បន្ទាប់ពីរ៉ឺយ៉ែបុកហើយ គាត់បាន ជាន់ហ្គាបន្តទៅមុខឆ្លងថ្នល់ ម្តងទៀតយ៉ាងលឿន បុករថយន្តលុចស្សីសពណ៌សរ ដែលចត ចោលមុខផ្ទះយ៉ាងពេញទំហឹងទៀត ទើបឈប់ទៅមុខលែងរួច។ ហេតុការណ៍បានបណ្តាលអោយម្ចាស់រថយន្តបង្កហេតុជាអតីតប្រធានក្រុប្រឹក្សាខេត្តបាត់ដំបងរងរបួស ធ្ងន់យកទៅសង្គ្រោះនៅមន្ទីរពេទ្យ និង ខូចខាតរថយន្តបីគ្រឿង និង ទ្វា ព្រមទាំងជញ្ជាំងនិងសំ យាបផ្ទះ ពលរដ្ឋខូចខាតយ៉ាងដំណំ។ ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកវ៉ាស់វែង និង ស្ទូចរថយន្តពាក់ព័ន្ធ ទៅកាន់ ការិយាល័យ ចរាចរណ៍ ផ្លូវគោកដោះស្រាយតាមច្បាប់។ សមត្ថកិច្ចបញ្ជាក់ថា ម្ចាស់រថយន្តបង្កហេតុខាងលើ បានធានាសងរាល់ការខូចខាតទាំងអស់ បន្ទាប៉ពីបង្កហេតុហើយ ៕
អានបន្ត