ទីបំផុត ថវិកា របស់ នាយ ចាប ចៀន បានដល់ដៃ ម្ចាស់រឺម៉កម៉ូតូនេះហើយ នូវទឹកប្រាក់ចំនួន…(មានវីដេអូ)

មហាជន និងពុកម៉ែ បងប្អូនមិនតិចនាក់ទេ ប្រាកដជាស្គាល់ច្បាស់ នូវ តារា​កំប្លែង​ជើងចាស់ម្នាក់ គឺ នាយ ចាប ចៀន នោះ។ ហើយពេលថ្មីៗនេះ នាយ បានជួបគ្រោះថ្នា​ក់ច​រា​ចរ​ណ៍ ដោយរថយន្ត Lexus ពណ៌សរបស់ខ្លួន បានបុ​ក​ពីក្រោយ រឺម៉ក់ម៉ូតូ អេ​តចាយ រប​ស់ប្អូនប្រុសម្នាក់ ហើយក៏បានបណ្តាលឲ្យប្អូនប្រុសរូបនេះ មានបញ្ហាដៃខាងឆ្វេងយ៉ាងធ្ង​ន់ធ្ងរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើតាមសំដីប្អូនប្រុសម្ចាស់រឺម៉កនេះបានបញ្ជាក់យ៉ាងច្បាស់ថា “បុកខ្ញុំម៉ាំ​ង គាត់ឈ​ប់អែ​បឡានហ្មងហើយ ហើយគាត់ចុះមកហើយ និយាយមួយម៉ាត់ៗ ក៏ជិះទៅបាត់ទៅ គាត់ឲ្យខ្ញុំ ១០០ដុល្លារ តែខ្ញុំអត់ព្រមទេ ខ្ញុំប្រាប់ថា ខ្ញុំអត់ចង់បានលុយទេ តែគាត់ឲ្យខ្ញុំហើយ គាត់ថាប្រញាប់ៗរកប្រពន្ធកូនគាត់…”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លុះមកដល់ ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ នាយ ចាប ចៀន បានចេញមុខបញ្ជាក់ ថា “ខ្ញុំបាទចាបចៀន បានឃើញវីដេអូប្អូន ដែលខ្ញុំបានប៉ះ​ពីក្រោយរឺម៉ក់ នៅយប់ថ្ងៃទី ១៣ ខែ០២ ២០២១ ប្រហែលម៉ោង៩យប់ ដោយឃើញថាប្អូនមានបញ្ហាដៃ ខ្ញុំសូមចូលរួមដោះស្រាយជួនប្អូន ដូចច្នេះសូមប្អូនទំនាក់ទំនងមកលេខទូរសព្ទ័ខ្ញុំ 096 444 5 999. 099 94 94 44. ពីព្រោះខ្ញុំគ្មា​នលេខប្អូនដើម្បីទំនាក់ទំនងទេ ដើម្បីអោយឆាប់ដឹងដល់ប្អូន សូមបងប្អូនជួយស៊ែរ ។”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រឹតតែច្បាស់ថែមទៀតនោះ នាថ្ងៃដដែលនេះ បើយោងតាមការបញ្ជាក់របស់ លោក អ៊ឹម ជីវ៉ា បានប្រាប់ឲ្យដឹងថា “នៅរសៀលនេះ តារាកំប្លែង នាយ ចាប ចៀន ស​ងសំ​ណងចំនួន 700$ ដល់គូភាគីម៉ូតូរុីម៉ក…

អានបន្ត

ក្ដៅៗ លោកស្រី ទ្រី ដាណា ឆ្លើយតបវិញបង្ហាញឯកសារច្បាស់ៗ ក្រោយអាជ្ញាធររុះផ្ទាំងប៉ាណូចេញ…

នៅរសៀលថ្ងៃទី ១៥ កុម្ភៈ ឆ្នាំ ២០២១ នេះ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកនៅកម្ពុជា កំពុងមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញរូបភាពមួយចំនួនបង្ហាញពីសកម្មភាពអាជ្ញាធរធ្វើការរុះរើផ្ទាំងផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុនលោកស្រី ទ្រី ដាណា ចេញពីលើផ្លូវ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជុំវិញការរុះរើនេះនៅមិនទាន់មានការបញ្ជាក់ពីមូលហេតុលម្អិតនោះទេ ប៉ុន្តែមានមតិមួយចំនួនលើកឡើ​ងថា ការរុះរើនេះធ្វើឡើងក្រោយពីមានការរិះគន់ពីមហាជនថា ដាក់រូបមនុស្សស្រីកាត់ទទឹងលើផ្លូវ ដែលប្រជាជនត្រូវឆ្លងកាត់រាល់ថ្ងៃ ពោលគឺមិនមានការពេញចិត្តចំពោះការតាំងរូបមនុស្សនៅពីលើក្បាលអ្នកធ្វើដំណើរនោះឯង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកបើតាមប្រភពផ្សេងទៀតបានឱ្យដឹងថា ផ្ទាំងផ្សព្វផ្សាយរបស់ក្រុមហ៊ុន ទ្រី ដាណា(NNP) ដាក់ទទឹងផ្លូវជាតិលេខ ៥៧ ក្នុងខេត្តប៉ៃលិន ត្រូវបានអាជ្ញាធរខេត្តប៉ៃលិន សហការជាមួយមន្ត្រីជំនាញក្រុងប៉ៃលិន ធ្វើការរុះរើចេញ ព្រោះមូលហេតុមិនទាន់មានច្បាប់អនុញ្ញាត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកនៅថ្ងៃដដែលនេះ លោកស្រី ទ្រី ដាណា បានឆ្លើយតបវិញ ដោយភ្ជាប់ជាមួយឯកសារកុងត្រាសម្រាប់ការផ្សព្វផ្សាយរបស់ក្រុមលោកស្រីផងដែរ ។ លោកស្រីបានឆ្លើយតបវិញថា៖ «កុំទាន់អាលអរ អ្នកចង់ប៉ែងជើងក្រុមហ៊ុន ដាណាទ្រី អានឱ្យចប់ក្នុងបន្ទាត់ក្រហមនេះសិន និងខកបំណងហើយពីព្រោះក្រុមក្រុមហ៊ុន ដាណាទ្រី ចាប់តាំងពីថ្ងៃបង្កើតដំបូងរហូតមកដល់បច្ចុប្បន្នគឺមិនដែលមានប្រវត្តិមិនបង់ពន្ធជូនរដ្ឋទេ» ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

៣ នាក់ដែលរកឃើញជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មីលើកដំបូងនៅកម្ពុជា គឺមកពីប្រទេស ២ នេះ…

នៅថ្ងៃទី​ ១៥ ខែ កុម្ភៈ ឆ្នាំ ២០២១នេះ តាមរយៈសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលបានឱ្យដឹងថា វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានរាយការណ៍ពីការវិភាគរកឃើញករណីឆ្លងវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មី (ប្រភេទ UK variant 20I/501Y.V1, VoC 202012/01 និង B.1.1.7) លើជនជាតិបរទេស ៣ នាក់ដែលមកកាន់កម្ពុជាថ្មីៗនេះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងចំណោមអ្នកដំណើរដែលចូលមក កម្ពុជា និង វិជ្ជមានកូវីដ-១៩ បំប្លែងខ្លួនថ្មីនេះមានដូចតទៅ ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ១. បុរសជនជាតិឥណ្ឌា អាយុ ២៨ ឆ្នាំ មានអាសយដ្ឋានស្នាក់នៅរាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពីប្រទេស ឥណ្ឌា បន្តជើងហោះហើរនៅប្រទេសសឹង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០២១ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ២. ស្ត្រីជនជាតិឥណ្ឌា អាយុ ២៣ ឆ្នាំ មានអាសយដ្ឋានស្នាក់នៅរាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌា បន្តជើងហោះហើរនៅប្រទេសសឹង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០២១ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ៣. ស្ត្រីជនជាតិចិន អាយុ ២៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារសុខា ជាអ្នកធ្វើដំណើរមកពីប្រទេសចិន បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បច្ចុប្បន្ន អ្នកជំងឺទាំងបីនាក់ខាងលើនេះ ត្រូវបានដាក់ឱ្យព្យាបាលនៅមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន រាជធានីភ្នំពេញ រួចហើយ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

សូមប្រុងប្រយ័ត្ន អ្នកតាកែវ !! ម្សិលមិញនេះ ពលករខ្មែរមកពីថៃជាង ១០ នាក់ រ ត់គេ​ ចមកដល់ខេត្តតាកែវ មិនធ្វើចត្តាឡីស័ក…

តាមរយៈសារសំឡេងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានថ្លែងឱ្យដឹងកាលពីរសៀលថ្ងៃទី ១៤ កុម្ភៈ ឆ្នាំ ២០២១ នេះថា មានពលករខ្មែរប្រមាណជាង ១០ នាក់ បានធ្វើដំណើរឆ្ល ងដែនមកពីប្រទេសថៃ ហើយបានធ្វើដំណើរទៅដល់ផ្ទះរបស់ពួកគេនៅឯខេត្ត តាកែវ ដោយមិនបានធ្វើចត្តាលីស័កត្រឹមត្រូវឡើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សម្ដេចតេជោ​ ហ៊ុន​ សែន​ បានបញ្ជាយ៉ាងម៉ឺងម៉ាត់​ ឱ្យអាជ្ញា​ធរ​នៅតាម​ច្រកព្រំដែនកម្ពុជា-ថៃ ត្រូវ​ពង្រឹង​ការងារឡើងវិញ​ ។ សម្ដេច ហ៊ុន សែន បាន ថ្លែងថា ៖ «កម្លាំងយើងគឺមានគ្រប់គ្រា ន់ ប៉ុន្តែហេតុអីបានជាឱ្យធ្លាយមករបៀបនេះ? អ៊ីចឹងទេ វាមានផ្លូវកាត់កន្លែងណា ហើយជាពិសេសខាងតាកែវ សួរចម្លើយអា ពួ កហ្នឹងមើល អ្នកណានាំផ្លូវ? ដើម្បីយើងចាត់ការពួកមេក្លោងនាំផ្លូវហ្នឹងទៀត» ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សម្ដេចនាយករដ្ឋមន្ត្រីបានថ្លែងសង្កត់ធ្ង ន់ថា ប្រសិនបើពលករទាំងនោះមានវិជ្ជមានកូវីដ ១៩ នឹងធ្វើឱ្យឆ្ល ងរា លដាលធ្ង ន់ធ្ងរដល់សហគមន៍មិនខាន ។ ក្នុងនោះសម្ដេចបញ្ជាឱ្យសួរចម្លើយពលករទាំងនោះ ហេតុអីអាចមកបានដោយឆ្ល ងកាត់ខេត្តជាច្រើនទម្រាំមកដល់ខេត្តតាកែវនេះ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ជួយស៊ែរបន្តផង ! ខ្ញុំបាត់លោកពុកអាយុ ៧៤ ឆ្នាំ គាត់មានជំងឺវង្វេងវង្វាន់និងលើសឈាម ពេលនេះរកមិនទាន់ឃើញទេ គ្រួសារកំពុងបារម្ភខ្លាំងណាស់

ហ្វេសប៊ុក ៖ ខ្ញុំបាទបានបាត់លោពុកតាំងពីយប់នេះប្រហែលម៉ោង ៦ ល្ងាច,គាត់បើកម៉ូតូអាគុបចាស់់! គាត់មានអាយុ ៧៤ ឆ្នាំ, ១m៧០ ។ គាត់មានជំងឺវង្វេងវង្វាន់និងលើសឈាមដូច្នេះត្រូវការលេបថ្នាំ។ ។ ប្រសិនបើលោកអ្នកបានឃើញគាត់ឬមានព័ត៌មានរបស់គាត់សូមទាក់ទងលេខទូរស័ព្ទខាងក្រោមនេះ ០៧៧៧០០២៦៨ឬ ០១៧៦០៣៤៥៩ ។ សូមអរគុណខ្លាំងណាស់​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដូច្នេះប្រសិនបើមានបងប្អូនណាបានប្រទះឃើញសូមជួយទំនាក់ទំនងទៅកាន់ក្រុមគ្រួសាររបស់លោកតាផងព្រោះពេលនេះកូនចៅរបស់លោកតាមកំពុងតែមានការព្រួយបារម្ភយ៉ាងខ្លាំង ម្នាក់ស្វះស្វែងរកទាំងយប់ទាំងថ្ងៃ ប៉ុន្តែរកមិនទាន់ឃើញដូច្នេះគឺមានតែពឹងលើបងប្អូនអ្នកលេងហ្វេសប៊ុកទាំងអស់គ្នាហើយ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ស្ងាត់ៗ ណុប បាយ៉ារិទ្ធ និង សុខ ស្រីនាង ផ្អែ ម ​ល្ហែ មដាក់គ្នា ​ក្នុងថ្ងៃពិសេស…

ជាការពិតណាស់ដែលតាំងពីបានចូលប្រឡូកនៅក្នុងវិស័យសិល្បៈអស់រយៈពេលជាច្រើន តារាចម្រៀងប្រុស លោក ណុប បាយ៉ារិទ្ធ នៅតែមានឈ្មោះបោះសម្លេង និង ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង មិនចាញ់ប្អូនៗស្រករក្រោយនោះឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកថ្មីៗនេះតារាចម្រៀង បានបង្ហោះរូប​ថត​​ផ្អែ ម ​ល្ហែ ម​ជា​ច្រើន​សន្លឹក​ជាមួយ សុខ ស្រីនាង ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​​ពី​ហ្វេន​ៗចាប់អារម្មណ៍យ៉ាងខ្លាំង​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តារា​ចម្រៀង​ ណុប បាយ៉ារិទ្ធ បាន​ភ្ជាប់​សារ​អម​ជាមួយ​រូប​ថត​ជា​ច្រើន​សន្លឹក​ថា​៖​”ថ្ងៃ Valentine’s Day បងប្រថ្នាសុំអោយរចនាមានស្នាមញញឹមបែបនេះជារៀងរហូត សប្បាយចិត្តខ្លាំងដែលដែលថ្ងៃពិសេសបានមកមើលពន្លឺភ្លើងទីក្រុងជាមួយគ្នា🥰😍😘💖💖💖💐 Sok Sreyneang”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ម្តាយយំឡើងសន្លប់ ! ទទួលយកមិនបាន ត្រឹមមួយភ្លែតសោះ កូន២នាក់ ស្លា .ប់ ចោលម្តាយដោយសារ…

បើយោងតាមគណនីហ្វេសប៊ុក Morm Ly Heng បានបង្ហោះថា៖ ស្ត្រីជាអ្នករើសអេតចាយ និងជាមេម៉ាកូន៣បានបាត់បង់កូនប្រុសស្រីជាទីស្រលាញ់២នាក់ដោយសារពួកគេត្រូវល​ ង់ទឹកបឹ ង ស្លា ប់។ កើតឡើងនៅល្ងាចថ្ងៃម្សិលមិញនា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផ្ទៃបឹងទំពន់តូចក្នុងភូមិសន្សំកុសលសង្កាត់បឹងទំពន់១ ខណ្ឌមានជ័័យ រាជធានីភ្នំពេញ។ បច្ចុប្បន្នស ព ក្មេងទាំងពីរតម្កល់នៅវត្តសន្សំកុសល ខណះស្ត្រីជាម្តាយពុំមានលុយធ្វើបុណ្យឡើយពោជីវភាពរកមួយថ្ងៃរស់មួយថ្ងៃ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ភ្ញាក់ផ្អើល ! ឧកញ៉ា ភ្ជាប់ពាក្យ​ជាមួយ ឧកញ៉ា មិន​ធ្លាប់​មាន​ទេ​នៅ​ស្រុក​ខ្មែរទេ…

រាជធានី​ភ្នំពេញ ៖ ប្រសិនបើ​លោក​អ្នក​ដែល​និយម​ស្វែង​យល់​ពី​ទីផ្សារ​អចលនទ្រព្យ​ប្រហែល ជា​នៅ​ចាំ​ម្ចាស់​បុរី​មួយ​រូប​ល្បីឈ្មោះ​នៅ​ខេត្តសៀមរាប ដែល​ធ្លាប់​បាន​ប្រកាស​ផ្ដល់​រង្វាន់​រថ យន្ត Rolls-Royce ១​គ្រឿង​ដល់​អតិ​ជន​ដែល​ទិញ​ផ្ទះ​របស់​លោក ដែល​ម្ចាស់​បុរី​នោះ​មាន ឈ្មោះ​ថា លោក​ឧកញ៉ា​បណ្ឌិត អ៊ឹ​ង ឃាង ម្ចាស់ «​បុរី ឃាង ក​លិ​កា​» ហើយ​នៅ​ចុងខែ​កុម្ភៈ ឆ្នាំ ២០២១​នេះ លោក​ឧកញ៉ា​បណ្ឌិត​គ្រោង​នឹង​ធ្វើ​ពី​ធី​ភ្ជាប់ពាក្យ​ជាមួយ​សេដ្ឋី​វ័យក្មេង​ម្នាក់​ដ៏​ស្រស់​ស្អាត​ដែល​មាន​គោរមងារ​ជា​ឧកញ៉ា​ដូច​គ្នា ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កូនក្រមុំ​ដែល​នឹង​ក្លាយជា​អនាគត​ឧត្ដម​ភរិយា​របស់​ឧកញ៉ា​បណ្ឌិត​ត្រូវ​បាន​ប្រភព​មួយ​ទម្លាយ​ឲ្យ​ដឹង​ថា គឺ​ស្ថិត​ក្នុង​ត្រកូល​អភិជន​លំដាប់​កំពូល​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ក្តោប​ក្ដាប់​មុខ​ជំនួ​ញ​ធំ​ៗ​ជា​ច្រើន ។ លោក​ជំទាវ​មានឈ្មោះ​ថា​ឧកញ៉ា តែ ក​លិ​កា គឺជា​កូនស្រី​របស់​លោក​ឧក ញ៉ា តែ តាំង​ប៉ និង​លោក​ជំទាវ​ឧកញ៉ា ទឹម គី​ម​ហ៊ា​ង ។ ហើយ​ពិធី​ភ្ជាប់ពាក្យ​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី ២៧​ខែកុម្ភៈ ឆ្នាំ ២០២១​នេះ នៅ​ភូមិ​គ្រឹះ​ដ៏​ស្កឹមស្កៃ​មួយ​មុខក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ជាប់​ស្តុ​ប​ចំការមន​ក្រោម​វត្តមាន​សេដ្ឋី​កំពូល​ៗ​ព្រម​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ជា​ច្រើន​រូប​ផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រភព​ដដែល​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​ធ្វើ​ពិធី​ភ្ជាប់ពាក្យ​រួច​លោក​ឧកញ៉ា​បណ្ឌិត អ៊ឹ​ង ឃាង និង​លោក​ជំទាវ​ឧកញ៉ា តែ ក​លិ​កា គ្រោង​រៀប​អាពាហ៍ពិពាហ៍​នៅ​ថ្ងៃ​ទី ១០-១១ ខែ ១២ ឆ្នាំ ២០២១​ខាង​មុខ​នេះ​។ សូម​បញ្ជាក់​ផង​ដែរ​ថា លោក​ឧកញ៉ា​បណ្ឌិត អ៊ឹ​ង ឃាង ម្ចាស់ «​បុរី ឃាង ក​លិ​កា​» ត្រូវ​បាន​គេ​ស្គាល់​ថា ជា​សេដ្ឋី​អចលនទ្រព្យ​ល្បីឈ្មោះ​មួយ​រូបដែល​កន្លង​មកធ្លាប់​បាន​ប្រកាស​ផ្ដល់​រថយន្ត Rolls-Royce ១​គ្រឿង​ដល់​អតិ​ជន​ដែល​ទិញ​ផ្ទះ​របស់​លោក​នៅខេត្តសៀមរាបទល់មុខ​ច្រកចូល​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​ថ្មី​ក្បែរ​គម្រោងអភិវឌ្ឍន៍​ទីក្រុង​ចិន ១០០០​ ហិ​កតា (Airport City) ។ គម្រោង​របស់​លោក​ឧកញ៉ា​បណ្ឌិត​ជាប្រភេទ​បុរី ផ្ទះ​អាជីវកម្ម ដែល​មាន​ទំហំ​ធំ​ជាងគេ​ក្នុង​ខេត្តសៀមរាប សាងសង់​ផ្ទះល្វែង និងខុន​ដូ​ទំនើប ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អាច​និយាយ​បាន​ថា ក្នុង​ប្រវត្តិសាស្ត្រ​ទីផ្សារ​អចលនទ្រព្យ​សម្រាប់​នៅ​ប្រទេស​កម្ពុជា​មិន​ធ្លាប់មាន​ឡើយ​ដែល​ម្ចាស់​បុរី ហ៊ាន​ផ្ដល់​រង្វាន់​រថយន្ត​ទំនើប Rolls-Royce Phantom ស៊េរី​ឆ្នាំ…

អានបន្ត

ក្មេងៗអែបកៀន ! កម្រឃើញ ឧកញ៉ា ម៉ុង ឫទ្ធី បង្ហាញអារម្មណ៍បែបនេះណាស់ ដោយជូនភរិយា នូវផ្កាកូលាបមួយទង ហើយប្រាប់ត្រង់ៗ ថា…

ប្រិយមិត្តមួយចំនួនពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន ឧកញ៉ា ម៉ុង ឫទ្ធី នោះ ក្រៅពីធ្វើជំនួញ និងវិនិយោគលើវិស័យកសិកម្ម កាលពីពេលថ្មីៗនេះ លោកកំពុងតែចាប់ផ្តេីម​សាង​សង់​ លំនៅដ្ឋាន​ចំនួន១១៦ខ្នង​ សម្រាប់​លក់ក្នុង​តម្លៃ​សមរម្យ​ ជូន​ទៅអោយ​អ្នក​ដែល​ស្រឡាញ់​បរិស្ថាន​ធម្មជាតិ​ ដែលមានចម្ងាយមិនឆ្ងាយប៉ុន្មានទេ ពីទីក្រុងភ្នំពេញមកដល់កន្លែងដែលលោកកំពុងតែសាងសង់នេះ។មួយវិញទៀត លោកក៏ចូលចិត្តចែករំលែកនូវរូបភាពដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើនដែរ ក្នុងហ្វេសប៊ុករបស់លោក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២១ គេប្រទះឃើញ ឧកញ៉ា ម៉ុង ឫទ្ធី បានធ្វើឲ្យគ្រប់គ្នា មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះកម្រឃើញ លោកបង្ហាញអារម្មណ៍បែបនេះណាស់ នៅក្នុងហ្វេសប៊ុក ដោយបានជូន ភរិយា នូវផ្កាកូលាបមួយទង ហើយប្រាប់ត្រង់ៗថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “ថ្ងៃ​ទី​១៤​ ខែកុម្ភៈ​ ឆ្នាំ​២០២១ គឺជាថ្ងៃ​បុណ្យ​នៃសេចក្តី​ស្រឡាញ់​ ខ្ញុំ​មានតែ​ផ្កា​កូឡាប​ក្រហម​មួយ​ទងនេះ​ យកមក​ប្រគល់​ជូន​ដល់ដៃ​សង្សារ​ចាស់​ ដែល​យើងបាន​ស្រឡាញ់​រួមរស់​ជាមួយ​គ្នា​អស់​រយៈពេល​៤៣ឆ្នាំ​ បាន​កន្លង​ផុត​ទៅ​ហើយ​ 1978-2021=43 ផ្កា​កូឡាប​ក្រហម​មួយ​ទង​នេះ​ សបញ្ជាក់​ទឹកចិត្ត​ដ៏​ល្អ​ផូរផង់​ ដែល​យើងបាន​ រួមរស់​អត់អោន​អោយគ្នា ទៅវិញ​ទៅមក​ ទើបយើង​អាច​ រួមរស់​នៅជាមួយ​គ្នា​លុះដល់​អវសា​ន្ត​ជី​វិត​របស់​យើង​ទាំងពីរ​នាក់​ ។”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អានសារនេះចប់ភ្លាម ធ្វើឲ្យហ្វេនៗ ក៏ដូចជាមហាជនទូទៅមានការពេញចិត្ត និងកោរសរសើរយ៉ាងខ្លាំង​ចំពោះ ឧកញ៉ា ម៉ុង ឫទ្ធី ដែលនៅតែរក្សាភាពផ្អែមល្ហែម ដូចទើបរៀបការថ្មីៗអ៊ីចឹង ហើយក៏មានអ្នកខ្លះទៀត បានជូនពរឲ្យ ឧកញ៉ា និងភរិយា ស្រឡាញ់គ្នាបែបនេះ ជារៀងរហូតថែមទៀត៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ផ្ទុះការភ្ញាក់ផ្អើល ស្រ្តីម្នាក់ស្រែកយំមុខរោងការ ឡើងផ្អើលភូមិ ឃើញហើយរំជួលចិត្ត (មានវីដេអូ)

(រាជធានីភ្នំពេញ) ៖ កាលពីម្សិលមិញធ្វើអោយអ្នកលេងហ្វេសប៊ុកជាច្រើនចាប់អារម្មណ៍ទៅនឹងវិដេអូមួយបង្កការភ្ញាក់ផ្អើលខ្លាំងមែនទែនឡើងផ្អើលពេញបណ្តាញសង្គម ដោយយោងតាមប្រភពគណនីហ្វេសបុកមួយដែល មានឈ្មោះថា Zana Chhan បានធ្វើការ Live Video ពរកូនស្រីស្រែកទួញយំរៀបរាប់អំពី ករណីប្តីលួចមករៀបការ ប្រពន្ធ ទាំងដែលខ្លួនមានប្រពន្ធ និងកូន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ធំៗទៅហើយ បែរជាលួចប្រមូលទ្រព្យសម្បត្តិមករៀបការជាមួយនឹងស្រីថ្មី ហើយខណៈពេលដែលនាងបានពរកូនមកដល់មុខរោងការ បែរជាត្រូវបានអាជ្ញាធរធ្វើការហាមឃាត់មិនឱ្យរូបនាង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចូលទៅក្នុងរោងការនោះទេ ដែលករណីនេះបានកើតឡើងនៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅក្នុងសង្កាត់ បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។ ជាក់ស្តែង ពាក់ព័ន្ធនឹងបញ្ហានេះផងដែរ ក៏មានអ្នកចូលមកធ្វើការ Comment បញ្ជាក់អំពីសាច់រឿងដែលបានកើតឡើងខាងលើផងដែរ ដោយក្នុងនោះមានគណនីហ្វេសបុកមួយបានលើកឡើងថា តាម ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពិតស្ត្រីខាងលើបានធ្វើការលែងលះគ្នាជាមួយនឹងប្តីរួចហើយ ដោយមានទាំងសាលក្រមតុលាការទៅទៀត ដោយសារតែមូលហេតុនេះទើបបានជាអជ្ញាធរបានធ្វើការហាមឃាត់រូបនាងមិនឱ្យចូលទៅក្នុងកម្មវិធីរៀបអាពាហ៍ពិពាហ៍របស់អតីតប្តីរបស់ខ្លួនបែបនេះ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត