កន្លមកទស្សនិកជនធ្លាប់បានឃើញរួចមកហើយពីជីវិតរស់នៅរបស់ពិធីការិនីរូបស្រស់ សំឡេងពីរោះ ហ៊ិន ចាន់នីរ័ត្ន ដែលនាងចូលចិត្ត ថតរូបស្អាតៗបង្ហាញនៅក្នុងបណ្ដាញសង្គមរបស់នាងជារឿយៗ ។ ទោះបីជាតារាស្រីរូបនេះ តែងតែបង្ហាញខ្លួនឱ្យទស្សនិកជនបានឃើញជាញឹកញាប់នោះក៏ពិតមែន តែពិធីការិនីរូបស្រស់នេះហាក់មិនដែលសូវបានបង្ហាញពីជីវិតឯកជនរបស់ក្រុមគ្រួសារនាង ជាពិសេសអ្នកមានគុណទាំងពីររបស់នាង ឱ្យមហាជនបានឃើញឡើយ ដែលមើលទៅខុសប្លែកពីអ្នកសិល្បៈមួយចំនួនតែងបង្ហាញពីក្ដីស្រឡាញ់ជាសាធារណៈឱ្យទស្សនិកជនបានដឹង ។ ដោយសារតែ ហ៊ិន ចាន់នីរ័ត្ន ពុំសូវបានបញ្ជាក់ពីក្ដីស្រឡាញ់ជូនអ្នកមានគុណនោះ ស្រាប់តែកាលបីពេលថ្មីនេះដែរ ពិធីការិនីរូបនេះបានអញ្ជើញចូលរួមនៅក្នុងកម្មវិធី«ចឹងហ្អ Jeng Or»ពេលនោះដែរ នាងក៏បានរៀបរាប់ពីអារម្មណ៍របស់ខ្លួនទៅកាន់អ្នកមានគុណទាំងទឹកភ្នែក ដោយកន្លងមកនាងមិនសូវធ្លាប់បាននិយាយទៅកាន់អ្នកមានគុណទាំងពីរឡើយ ។ នៅក្នុងកម្មវិធីនោះនាងក៏បានរៀបរាប់ថា៖«នាងចង់និយាយពាក្យថាអរគុណទៅកាន់អ្នកមានគុណ ព្រោះតែពេលខ្លះនាងដឹងថាខ្លួនមិនដែលនិយាយទៅកាន់អ្នកទាំងពីរដោយសារតែនាងមានការអៀនខ្មាស»។ ហ៊ិន ចាន់នីរ័ត្ន ក៏បានរៀបរាប់បន្តទៀតថា៖ «ពេលនេះគាត់ហត់ហើយ នាងក៏បានឱ្យពួកគាត់សម្រាកហើយ នាងមិនចង់ឱ្យអ្នកមានគុណលំបាកបន្តទៀត ថែមទាំងមិនឱ្យបារម្ភពីជីវភាពរបស់គ្រួសារទៀតទេ ព្រោះនាង និង ប្អូន ទៅអនាគតអាចឱ្យពួកគាត់រស់នៅបានស្រួលហើយ».
អានបន្តDay: February 16, 2021
លោក សុវណ្ណ រិទ្ធី អតីតចាងហ្វាង TVFB បានស្នើសុំបើកគេហទំព័រសារព័ត៌មានថ្មីមួយទៀត ដោយដាក់ឈ្មោះ ស្រដៀងទៅនឹងឈ្មោះស្ថាប័នចាស់ថា St-tvsb ដែលជាឈ្មោះវេបសាយថ្មី ឈរឈ្មោះ ដោយម្តាយរបស់លោក…
លោក សុវណ្ណ រិទ្ធី អតីតចាងហ្វាង TVFB បានស្នើសុំបើកគេហទំព័រសារព័ត៌មានថ្មីមួយទៀត ដោយដាក់ឈ្មោះ ស្រដៀងទៅនឹងឈ្មោះស្ថាប័នចាស់ថា St-tvsb ដែលជាឈ្មោះវេបសាយថ្មី ឈរឈ្មោះ ដោយម្តាយរបស់លោក។ លោក ផុស សុវណ្ណ អ្នកនាំពាក្យក្រសួងព័ត៌មាន បានថ្លែងប្រាប់កម្ពុជាថ្មីថា ក្រសួងបានអនុញ្ញាតឲ្យបើកគេហទំព័រព័ត៌មានថ្មី ស្រដៀងទៅនឹង ឈ្មោះមុន គឺ st-tvfb.com ប៉ុន្តែអគ្គនាយកមិនមែនជា សុវណ្ណ រិទ្ធីនោះទេ តែជាម្តាយរបស់លោក។ លោក សុវណ្ណ រិទ្ធី ត្រូវបានតុ លា ការដោះលែ ងឲ្យនៅក្រៅ ឃុំកាលពីថ្ងៃទី ៥ ដើមខែតុលា ឆ្នាំមុន បន្ទាប់ពីតុលា ការកា ត់ឲ្យជា ប់ព ន្ធនា គារ ១ឆ្នាំកន្លះ ប៉ុន្តែតម្រូវឲ្យអនុវត្តចំនួន ៥ ខែ និង២៨ ថ្ងៃចំណែកទោ សនៅសល់ត្រូវព្យួរ ធម្មតា ក្រោមបទចោទ «ញុះញង់ឲ្យប្រ ព្រឹត្ត បទឧ ក្រិ ដ្ឋជាអាទិ៍»។ លោកត្រូវបានស មត្ថកិច្ច ចា ប់ខ្លួននៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ ក្រោមប ទល្មើ សញុះញ ង់ឲ្យប្រព្រឹត្តប ទល្មើ សជាអាទិ៍ តាមមាត្រ ៤៩៥ ពាក់ព័ន្ធនឹងការសរសេរលើហ្វេសប៊ុកដោយស្រ ង់ពាក្យស ម្តី សម្ដេច ហ៊ុន សែន ដែលបាននិយា យថា «បើអ្នករត់ម៉ូតូឌុប ក្ស័ យធន លក់ម៉ូតូចា យសិនទៅ រដ្ឋាភិបាលគ្មា នលទ្ធភាពជួយនោះ ទេ»។…
អានបន្តអាណិតណាស់! ជួយស៊ែរឲ្យសាច់ញាតិគាត់បានដឹងឃើញផង ស្រ្តីខ្មែរម្នាក់ធ្វើការនៅប្រទេសថៃ បានទទួលមរណភាព ដោយសារតែ…
នាព្រឹកថ្ងៃនេះដែរ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ យោងតាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ ស្រីវី លក់ឡេ បានចែករំលែកនូវដំណឹងដ៏ក្រៀមក្រំមួយ ខណៈមានស្រ្តីខ្មែរយេីងម្នាក់ឈ្មោះ ហេន អាយុ ៤១ឆ្នាំ ធ្វេីការនៅប្រទេសថៃ បានទទួលមរណភាព ដោយសារតែជំងឺគាំងបេះដូង ពិតជាគួរឲ្យរន្ធត់ចិត្តខ្លាំងណាស់។ ម្ចាស់គណនីហ្វេសប៊ុកខាងលើបានសរសេររៀបរាប់ឲ្យដឹងថា៖«បងប្អូននៅក្នុងហ្វេសប៊ុកជួយស៊ែរម្នាក់មួយផង ដេីម្បីឲ្យសាច់ញាតិបងប្អូនគាត់បានឃើញទាំងអស់គ្នា គាត់បានស្លា ប់ហើយ កម្មករចំណាកស្រុកនៅប្រទេសថៃ នៅថ្ងៃទី14 ថ្ងៃដែលគាត់លាចាកលោកជាថ្ងៃចុងក្រោយរបស់គាត់ សូមជួយស៊ែរយកបុណ្យផង ខ្មែរជួយខ្មែរក៏ប្រទេសថៃ»។ ពិធីបុណ្យត្រូវបានរៀបចំធ្វើឡេីងតាមប្រពៃណីនៅប្រទេសថៃ ដោយមានការចូលរួមពីបងប្អូនខ្មែរនៅទីនោះប្រហែលជាជាង ១០នាក់តែប៉ុណ្ណឹង ពិតជាគួរឲ្យសង្វេគចិត្តខ្លាំងណាស់។ ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រេីន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស ព ផងដែរ។ សូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធបងស្រី ឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
អានបន្តរំភើបជំនួស! នាយកុយ តារាកំប្លែងខ្មែរដំបូង បានចាក់វ៉ាក់សាំងកូវីដ-១៩ ជំនួយពីចិនមុនគេ…
កាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២១ កន្លងទៅ តារាកំប្លែងជើងចាស់ លោក ជួង ជី ហៅ នាយកុយ បានបង្ហាញក្តីត្រេកអរយ៉ាងខ្លាំង បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានទទួលវ៉ាក់សាំងពីប្រទេសចិនមួយលានដូស ហើយសម្តេចបានមានប្រសាសន៍ថាឲ្យតារាកំប្លែង នាយកុយ គួរទទួលវ៉ាក់សាំងមុនគេ ក្នុងចំណោមអ្នកទទួលមុន ។ យ៉ាងណាមិញ មកដល់រសៀលថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ តារាកំប្លែង នាយកុយ បានទៅចូលរួមចាក់វ៉ាក់សាំង Sinopharm ជំនួយរបស់ចិនរួចរាល់ហើយ នៅឯការដ្ឋានអង្គរក្សសម្ដេចតេជោ ។ ក្នុងនោះដែរ តារាកំប្លែង នាយកុយ ក៏បានបង្ហោះរូបភាពនៅពេលចាក់វ៉ាក់សាំង ព្រមទាំងបានរៀបរាប់ថា «ថ្ងៃនេះផុសរូបមួយសិន តាមអនុសាសន៍របស់សម្ដេចតេជោលោកបានប្រកាសឲ្យខ្ញុំចាក់វ៉ាក់សាំងមុនគេ ចាក់នៅជាការដ្ឋានអង្គរក្សសម្ដេចតេជោរួចជាស្រេចហើយ អរគុណសន្តិភាព» ៕
អានបន្តក្តៅៗ៖ នារីវ័យក្មេងដែលរត់តាមសង្សារ គេចចេញពីមណ្ឌលចត្តាឡីស័ក ពេលនេះត្រូវរកឃើញវិញហើយ…
តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បង្ហោះលេីហ្វេសប៊ុកដោយលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឱ្យដឹងថា នារីវ័យក្មេងរូបនេះ បានរត់ចេញពីមណ្ឌលចត្តាឡីស័កកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ។ នារីរូបនេះមានឈ្មោះ ធា ជីថា អាយុ ១៧ឆ្នាំ មានទីលំនៅភូមិព្រៃចង្វា ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ របាយការណ៍បន្ថែមថា នារីរូបនេះរត់តាមសង្សារឈ្មោះ ឌិន សាមុឺយ អាយុ២០ឆ្នាំ មានទីលំនៅភូមិអង្គការអេដស៍ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ នារីរូបនេះរត់តាមសង្សារឈ្មោះ ឌិន សាមុឺយ អាយុ២០ឆ្នាំ មានទីលំនៅភូមិអង្គការអេដស៍ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានប្រាប់ Fresh News នៅថ្ងៃទី១៦ ខែកុម្ភៈ នេះថា នារីរូបនេះត្រូវបានមន្ត្រីមន្ទីរសុខាភិបាលតាមរកឃេីញ និងយកទៅកាន់មណ្ឌលចត្តាឡីស័កវិញហេីយ។
អានបន្តមេត្តាអាណិតស៊ែរបន្តផង អាណិតអ្នកមីងណាស់ បារម្ភពីកូនស្រី រហូតចូលសម្រាកនៅមន្ទីរពេទ្យ បើបងប្អូនបានឃើញ ជួយទាក់ទងមកផង…
យោងតាមគណនីហ្វេសប៊ុកឈ្មោះ Phan Yout បានបង្ហោះរៀបរាប់ថា៖ មីងគាត់បាត់បានកូនស្រី ដោយបារម្ភពីកូន រហូតចូលសម្រាកមន្ទីរពេទ្យ។ បើបងប្អូនណាបានជួបប្រទះប្អូនស្រីដូចក្នុងរូបជួយផ្ដល់ដំណឹងអោយផង ហើយបើសាមីខ្លួនត្រលប់មករកគាត់វិញផង ដំណឹងបាត់មនុស្សជាទីស្រលាញ់! ខ្ញុំបាទនិងគ្រួសារមានក្ដុកក្ដួលយ៉ាងខ្លាំងដោយនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ ខ្ញុំបានបាត់មនុស្សជាទីស្រលាញ់នៅផ្សារកអណ្ដើក ដែលមានភិនភាគកំពស់ 1,56 ម អាយុ ២១ឆ្នាំ ឈ្មោះ សុគុណ រតនា (ហៅរតនា) គាត់មានពាក់គ្រឿងអលង្ការជាប់ខ្លួនផងក្រែងមានជនខិលខូចមានបំណងមិនល្អលើរូបគាត់។ ដូច្នេះបើសិនជាបងប្អូនណាដែលបានប្រទះឃើញគាត់សូមមេត្តាជួយផ្ដល់ពត៌មានរឺទាក់ទងមកយើងខ្ញុំផងព្រោះអីគ្រួសារមានការព្រួយបារម្ភនិងភ័យខ្លាចជាខ្លាំង ម៉ាក់ប៉ាយំស្ទើរគាំងរាល់យប់ ម៉ាក់យាយស្លុតខ្លាំងឈឺកំពុងតែសម្រាកនៅមន្ទីពេទ្យដោយទន្ទឹងរងចាំកូននិងចៅត្រលប់មកផ្ទះរស់នៅជុំគ្នាវីញ ។ បើមានបងប្អូន អ៊ុំពូមីង រឺមិត្តភក្ដិរបស់គាត់បានប្រទះឃើញរឺជួបគាត់នៅម្ដុំណារឺទីណាសូមជួយផ្ដល់ដំណឹងមកយើងខ្ញុំដោយក្ដីអនុគ្រោះផង តាមរយៈលេខទូរសព្ទ 090996677/0967771800
អានបន្តញាក់សាច់ ! ស្ងាត់ៗ K01 ទិញវីឡាដ៏ធំស្កឹមស្កៃមួយនេះបាត់ ពិតជាស្អាតណាស់ មានតម្លៃរហូតដល់ទៅ…
មហាជនមួយចំនួនធំ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន លោក ឃឿន សុឡា ហៅ K01 នោះ តាមរយៈការបង្ហាញសកម្មភាពចូលរួមក្នុងការជួយសម្រួលចរាចរណ៍ ជាពិសេស ទាក់ទងជាមួយអ្នកចូលចិត្តជិះបញ្ច្រាស់ផ្លូវតែម្តង ដោយមានអ្នកខ្លះពេញចិត្តលោក ហើយក៏មានអ្នកខ្លះមិនពេញចិត្តលោកផងដែរ។ ក្រៅពីអាជីពជាអ្នកសារព័ត៌មាន លោកក៏កំពុងជោគជ័យខ្លាំង ក្នុងមុខជំនួញរបស់ខ្លួន រហូតមានលទ្ធភាពអាចទិញវីឡាទោលដ៏ធំស្កឹមស្កៃមួយបាន ដែលមានតម្លៃ រហូតដល់ ៥០ម៉ឺន ដុល្លារ ឯណោះ។ ហើយកាលពីថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២១ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ លោកបញ្ជាក់យ៉ាងច្បាស់ថា “កាដូរឆ្នាំថ្មីជូនប្រពន្ធ ហេងៗ អគុណ ម្ចាស់បុរី សាគូរ៉ា ដែលបញ្ចុះតំលៃ ជាពិសេស សំរាប់គ្រួសាខ្ញុំ ខ្ញុំបានស្គាល់រស់ជាតិ នៅវីឡានឹងគេហើយ”។ លោកបន្ថែមថា “ក្តីស្រម៉ៃក្លាយជាកាពិត ហើយខ្ញុំ មិននឹងស្មានថា ខ្ញុំមានថ្ងៃនេះទេ”។ ក្រោយឃើញបែបនេះ ហ្វេនៗរបស់លោក ក៏បានបង្ហាញក្តីរំភើប និងចូលរួមអបអរសាទរយ៉ាងច្រើន បង្ហាញពីការភ្ញាក់ផ្អើលស្ទើរមិនគួរឲ្យជឿ ហើយអ្នកខ្លះបន្ថែមថា ៖ ហេងៗឆ្នាំថ្មី, មនុស្សល្អ តែងតែជួបនៅអ្វីដែលល្អ សមតាមប្រថ្នា ជូនពរប្អូនសំណាងល្អ ក្នុងក្រុមគ្រួសា សំឡឆ្ងាញ់ដោយសាផ្សំគ្រឿង ប្ដីរុងរឿងដោយសាប្រពន្ធ, ជួយត្រេកអរផងលោកពូ, ពីមុនគាត់គ្រាន់តែជាអ្នកសម្រួលចរាចណ៍ ខ្ញុំធ្លាប់យកកាហ្វេជូនគាត់បានម្តង អីឡូវកប់សារី សូមសរសេីរគាត់, មែនបង ដោយសារប្រឹងប្រែងរបស់បង, ហេងៗមេ ស្អាតណាស់។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពខាងក្រោមនេះ ទំាងអស់គ្នា ៖
អានបន្តក្ដៅៗ ទីបំផុតលោកស្រី ទ្រី ដាណាម្ចាស់ក្រុមហ៊ុន (NNP) បានចេញមកបកស្រាយដោយបាននិយាយថា…
(ភ្នំពេញ)៖ មុននេះបន្តិចតាមសារព័ត៍មានជាច្រើនបានចុះកុះករថា នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ផ្ទាំងប៉ាណូរបស់ក្រុមហ៊ុន ទ្រី ដាណា (NNP) ដែលដាក់ទទឹងផ្លូវជាតិលេខ៥៧ ក្នុងខេត្តប៉ៃលិន ត្រូវបានអាជ្ញាធរខេត្តប៉ៃលិនសហការជាមួយមន្ត្រីជំនាញក្រុងប៉ៃលិន សម្រេចរុះរើចេញ ព្រោះមិនទាន់មានច្បាប់អនុញ្ញាតឲ្យដាក់ បែរជាលួចដាក់ដោយគ្មានអាជ្ញាធរជំនាញដឹងឮ ។ ករណីនេះ អាជ្ញាធរមានសមត្ថកិច្ច កំពុងស្រាវជ្រាវបន្តទៀត ហេតុអ្វី មិនទាន់មានច្បាប់ អនុញ្ញាត ផង បែរជាផ្ទាំងប៉ាណូរបស់ក្រុមហ៊ុន ទ្រី ដាណា អាចដាក់ផ្សាយទទឹងផ្លូវសាធារណៈ បែបនេះ ៕ គួរបញ្ជាក់ថាក្រុមហ៊ុន ទ្រី ដាណា (NNP) គឺគាត់ថាគាត់មិនដែលគ្មានប្រវត្តិមិនបង់ពន្ធជូនរដ្ឋទេ។
អានបន្តសូមចូលរួមអបអរផង!! ទីបំផុត លោក សុវណ្ណ រិទ្ធី ទទួលបានការអនុញ្ញាតឱ្យបន្តអាជីពជាអ្នកសារព័ត៌មានវិញហើយ តែត្រូវ….
(រាជធានីភ្នំពេញ) ៖ ទីបំផុតលោកសុវណ្ណ រិទ្ធី អគ្គនាយកបណ្ដាញសារព័ត៌មាន TVFB ទទួលបានការអនុញ្ញាតឱ្យបន្តអាជីពជាអ្នកសារព័ត៌មានវិញហើយ ។ ស្របពេលជាមួយគ្នានេះដែរមហាជនបានឃើញថា ស្ថាប័ន TVFB បានដំណើរការឡើងវិញ ក្រោយផ្អាកអស់រយៈពេលជាង ១ ឆ្នាំ ដោយពេលនេះទំព័រហ្វេសប៊ុកផេក សារព័ត៌មានមួយនេះវិលត្រឡប់ជាថ្មី ជាមួយនឹងការប្ដូររូបរាងនិមិត្តសញ្ញាថ្មី ផ្ទៃពណ៌ទឹកប៊ិច ។ ការវិលត្រឡប់មកជាអ្នកសារព័ត៌មានឡើងវិញនេះ បានទទួលការអបអរសាទរជាខ្លាំងពីសំណាក់អ្នកគាំទ្រលោក សុវណ្ណ រិទ្ធី ដែលកន្លងមកលោកបានធ្វើកិច្ចការនេះយ៉ាងសកម្មបំផុត មិនថាយប់ ឬថ្ងៃ ចុះទៅដល់កន្លែងហេតុការណ៍ភ្លាមៗ និងមានការគាំទ្រគួរឱ្យកត់សម្គាល់ ៕
អានបន្តសូមអបអរសាទរ រំភើបជំនួស ! ទីបំផុត លោក សុវណ្ណ រិទ្ធី ទទួលបានការអនុញ្ញាត អោយបន្តអាជីពមួយនេះ វិញហើយ នោះគឺ…
គួររំលឹកឡើងវិញបន្តិចផងដែរថា លោក សុវណ្ណ រិទ្ធី ត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចាប់ខ្លួន និងរៀបចំសំណុំឯកសារបញ្ជូនទៅតុលាការ នៅរសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ ដេីម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ពីការបង្ហោះព័ត៌មានញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម ។ លុះមកដល់ព្រឹក ថ្ងៃទី ០៥ ខែតុលា ឆ្នាំ ២០២០ កន្លងផុតទៅ ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោស លោកសុវណ្ណ រិទ្ធី អតីតអគ្គនាយកសារព័ត៌មាន TVFB រយៈពេល១៨ខែ ប៉ុន្តែទោសនេះ តុលាការឱ្យអនុវត្តតែ ៥ខែ ២៨ថ្ងៃ ប៉ុណ្ណោះ ហើយចំពោះទោសសល់ប៉ុន្មានត្រូវព្យូរ។ បើគិតពីថ្ងៃចាប់ខ្លួន និងឃុំក្នុងពន្ធនាគារ រហូតមកដល់ ថ្ងៃទី ០៥ ខែតុលា ឆ្នាំ ២០២០ មានរយៈពេល៥ ខែ២៨ថ្ងៃ ហើយ ដែលលោក សុវណ្ណ រិទ្ធី បានជាប់ឃុំ ហើយ ថ្ងៃទី ០៥ ខែតុលា ឆ្នាំ ២០២០ ត្រូវមានសេរីភាពឡើងវិញផងដែរ។ នេះបើតាមការបញ្ជាក់របស់មន្រ្តីតុលាការ។ ស្រាប់តែនៅមុននេះបន្តិច នាព្រឹកថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២១ មហាជនជាច្រើន សម្តែងក្តីរំភើប និងភ្ញាក់ផ្អើល យ៉ាងខ្លាំង ក្រោយឃើញ លោក ផែង វណ្ណៈ បានប្រកាសជាផ្លូវការ នូវដំណឹងល្អមួយ ទាក់ទង លោក សុវណ្ណ រិទ្ធី ថា “សូមអបអរសាទរ ក្មួយ សុវណ្ណ រឹទ្ធី ដែលទទួលបានការអនុញ្ញាតអោយបន្តអាជីពជាអ្នកសារព័ត៌មានវិញ”៕
អានបន្ត