ទស្សនិកជន ក៏ដូចជាមហាជនទូទៅ មិនតិចនាក់ទេ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន កញ្ញា នាង គន្ធា នោះ ដែលជាអតីតបេក្ខនារីម្នាក់ ដែលធ្លាប់បានចូលប្រឡង ក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី២ កំឡុងឆ្នាំ ២០១៦។ ពេលនោះ នាង គន្ធា បានលើកយកបទចម្រៀង ដ៏កំសត់មួយបទ ក្រោមចំណងជើងថា “ម៉ែ” មកធ្វើការប្រកួតក្នុងកម្មវិធីដ៏ល្បីនេះ រហូតដល់ថ្នាក់ធ្វើឲ្យគណៈកម្មការ ឱក សុគន្ធកញ្ញា រំជួលចិត្ត ឡើងទប់ទឹកភ្នែកលែងជាប់ ក៏ហូរស្រក់ចុះមកដោយមិនដឹងខ្លួន ទៅតាមបទចម្រៀង ដែល គន្ធា បានបកស្រាយ។ ក្នុងនោះ បើទោះបីជា អតីតបេក្ខនារីនេះ មិនទទួលបានពានរង្វាន់ក៏ដោយ តែ នាង គន្ធា នៅតែទទួលបានការគាំទ្រ និងពេញចិត្តយ៉ាងខ្លាំងដដែល ពីសំណាក់មហាជនទូទៅ ក៏ដូចជាហ្វេនៗ មកទល់ពេលនេះ តាមរយៈការបង្ហាញខ្លួនក្នុងកម្មវិធីផ្សេងៗ និងការបកស្រាយ បទចម្រៀងពីរោះៗកន្លងមក។ កាន់តែពិសេសបំផុតនោះ ហ្វេនៗ ជាច្រើន មានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ យ៉ាងខ្លាំង ក្រោយឃើញ សម្រស់ របស់ កញ្ញា នាង គន្ធា មានការប្រែប្រួល ស្រស់ស្អាត ប្លែកជាងមុន មើលសឹងមិនស្គាល់។ ចំណែក នាថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២១ នៅសុខៗ ស្រាប់តែគេឃើញ កញ្ញា នាង គន្ធ ធ្លាក់ខ្លួនឈឺ ដោយសារជំងឺមួយនេះ។ លោក នាង ប្រាក់សុគន្ធ ដែលត្រូវជាបងប្រុសបង្កើត កញ្ញា នាង គន្ធា បានប្រាប់ថា…
អានបន្តDay: February 17, 2021
អ ស្ចា្យ! ដឹងការពិ តច្បា ស់ ក្រោយអ្នកជំនា ញរកឃើញ ចិញ្ចៀនបុរា ណសម័យហ្វូណន មុន ស.វទី៦ មានរូបប្រាសាទពីលើបង្ហាញពី..
KHP/កម្ពុជា៖ នៅក្នុងស្រុកអង្គរបុរីនៅខេត្តតាកែវបច្ចុប្បន្នដែលជាទីក្រុងនៃរាជធានីចាស់មួយរបស់អាណាចក្រហ្វូ-ណនអ្នកស្រុកបានរកឃើញនៅឆ្នាំ១៩៩៣ នូវចិញ្ជៀនមួយចំនួនធ្វើអំពីស្ពាន់និងប្រាក់ ដែលលំអដោយក្បាច់ជាប្រាសាទ (ប្រាសាទលើចិញ្ចៀនសម័យហ្វូ-ណន មុនស.វទី៦ អង្គរបុរី (មត១៩៩៨)។ ប្រសិនបើគេមើលលក្ខណៈរបស់ប្រាសាទសប្បនិមិត្តទាំងនោះវិញគេក៏សង្អេតឃើញថា មានលក្ខណៈប្រហែលនឹងប្រាសាទអាស្រមមហាឥសី ដែលស្ថិតប្រមាណជា ៣គ.ម ពីស្រុកអង្គរបុរី។ មានន័យថាប្រាសាទទាំងនោះស្ថិតក្នុងសម័យហ្វូ-ណន ដោយឥតសង្ស័យ។ គួរកត់សម្គាល់ផងដែរថាវត្តមានរបស់បុរាណវត្ថុទាំងនោះបានបង្ហាញឲ្យដឹងនូវលក្ខណៈពិតប្រាកដរបស់ប្រាង្គប្រាសាទក្នុងសម័យហ្វូ-ណន យ៉ាងជាក់ច្បាស់។សរុបសេចក្ដីមកផ្អែកលើចម្លាក់ចិញ្ចៀនទាំងប៉ុន្មាននេះ គេពុំចាំបាច់សង្យ័យឡើយពោលគឺបុព្វបុរសយើងលោកចេះសាងសង់ប្រាសាទតំាងពីស.វទី២ដល់ទី៥រួចស្រេចទៅហើយ។ គ្រាន់តែថាភាពសម្បូណ៍បែបនិងភាពរីកចម្រើននៃសំណង់ស្ថាបត្យកម្មឥដ្ឋទាំងនោះវាមានប្រភពចេញពីប្រទេសឥណ្ឌាខាងត្បូងតែប៉ុណ្ណោះ។ សូមជម្រាបថាក្នុងចំណោមចម្លាក់ប្រាសាទនៅលើចិញ្ចៀនស្ពាន់និងប្រា ក់យើងបានឃើញនៅលើចិញ្ចៀនខ្លះចំនួនប្រាសាទមានទៅដល់៥ពោលគឺមួយធំនៅចំកណ្ដាលនិងបួនទៀតនៅជ្រុងនីមួយៗនៃមុំ។ ជាទូទៅប្រាសាទនាសម័យនោះច្រើនតែជាប្រាសាទទោល មិនមែនសាងសង់ជាក្រុមនោះទេ។ ប្លង់ប្រាសាទទាំងពីរប្រភេទនេះដែលត្រូវបានបង្កើតឡើងនាសម័យហ្វូ-ណន ហើយឆ្លុះបញ្ជាំងឲ្យឃើញនូវការវិវត្តន៍ផ្នែកស្ថាបត្យកម្មរួចមកហើយពីប្រាសាទទោលទៅដល់ក្រុមប្រាសាទដែលមានលក្ខណៈស៊ាំញ៉ាំគួរឲ្យចាប់អារម្មណ៍។ ដោយសារតែប្រការនេះហើយទើបយើងត្រូវតែទទួលស្គាល់ថា គឺប្រាង្គប្រាសាទនាសម័យហ្វូ-ណន ដែលបានឲ្យកំណើតទៅឲ្យប្រាសាទនាសម័យចេនឡា និងដើមសម័យអង្គរយ៉ាងប្រាកដ។ ក្នុងឯកសារប្រវត្តិសិល្បៈខ្មែររបស់លោក ប័ស ស៊ឺលិយេ ឬហ្គ្រោលីយេ មិនបានបញ្ជាក់អំពីវត្តមានរបស់ប្រាង្គប្រាសាទខ្មែរនាសម័យហ្វូ-ណន ឬនគរភ្នំទេ ដោយសារគ្មានភ័ស្ដុតាងជាក់ស្ដែង។ នាដើមស.វទិ២១ យើងនេះ បើសិនជាយើងយោងទៅលើរបកគំហើញនូវរូបចម្លាក់ប្រាសាទទាំងនោះយើងអាចនិយាយបានថា ខ្មែរ បានចេះសាងសង់ប្រាសាទរួចមកហើយមុនស.វទី៦និង៧។ ហេតុនេះនាដើមសម័យហ្វូ-ណនមិនមែនខ្មែរមិនទាន់ចេះសាងសង់ប្រាង្គប្រាសាទតាមលំនាំនៃលោកធាតុវិទ្យាឥណ្ឌាដើម្បីតម្កល់ព្រ ះទេវរូ.បជាទីគោរពស ក្ការៈរបស់ខ្លួននោះទេទោះបីជាបូជនិយដ្ឋានទាំងនោះត្រូវបានដូលរលំ ឬត្រូវបានបាត់បង់អស់ក្ដី៕
អានបន្តស្ទើរមិនជឿនឹងភ្នែក ធ្លាប់តែឮសម្លេងគាត់ស្ទើរតែគ្រប់ស្ពតពាណិជ្ជកម្មតាមTV តែពេលនេះស្គាល់ម្ចាស់សំនៀងដែលបញ្ចូនសម្លេងនេះហើយ ស្មានតែក្មេងអាយុ១៧ឆ្នាំទេ តាមពិតគាត់អាយុច្រើនហើយ(មានវីដេអូ)
ប្រិយមិត្តដែលនិយមតាមដានទូរទស្សន៍ធំៗល្បីៗនៅស្រុកខ្មែរ ច្បាស់ជាធ្លាប់បានស្ដាប់សម្លេងដ៏ក្រអួនក្រអៅនៅក្នុងស្ពតពាណិជ្ជកម្មដែលផ្សាយតាមទូរទស្សន៍ជាក់ជាមិនខាន។ក្រោយពីបានស្ដាប់សម្លេងស្ពតពាណិជ្ជកម្មរួចមក ជឿជាក់ថាប្រិយមិត្តមួយចំនួនប្រហែលជាចង់ស្គាល់មុខអ្នកផ្សាយពាណិជ្ជកមម្មនោះជាក់ជាមិនខាន។ថាតើគាត់មានឈ្មោះអ្វី ហើយអាយុប៉ុន្មានដែរ ទើបបញ្ចូលសម្លេងពិរោះបែបនេះ? នៅថ្ងៃនេះយើងខ្ញុំនឹងនាំអារម្មណ៍ពុកម៉ែបងប្អូនអោយទៅស្គាល់កំពូលអ្នកបញ្ចូលសម្លេងស្ពតពាណិជ្ជកម្មដ៏ល្បីម្នាក់នោះ ដោយគាត់មានឈ្មោះ អុីវ ថាវុធ មានអាយុប្រមាណជាជិត៥០ឆ្នាំ។ ដូច្នេះកុំអោយខាតពេលវេលាយូរសូមប្រិយមិត្តអ្នកអានទាំងអស់ទៅទស្សនាវីដេអូឃ្លីបនៃការបញ្ចូលសម្លេងក្នុងស្ពតពាណិជ្ជកម្មសាកលវិទ្យាល័យអាស៊ីអឺរ៉ុបនៅខាងក្រោមនេះទាំងអស់គ្នា៖ផ្ដល់សិទ្ធិដោយ៖Khmerfly
អានបន្តញាក់សាច់ ! ស្ទើរមិនគួរឲ្យជឿ 8 បទ របស់ កំពូលតារាចម្រៀង ព្រាប សុវត្ថិ គឺផ្ទុះទំាងអស់ តែបីសប្តាហ៍ទេ មានអ្នកចូលទស្សនាសរុប ជាង 20 លានដងបាត់ទៅហើយ ដល់ថ្នាក់ ហ្វេនៗ comment ព្រាត ថា…(មានវីដេអូ)
ចាប់តំាងពី កំពូលតារាចម្រៀង ព្រាប សុវត្ថិ បង្ហាញខ្លួន ក្នុងផលិតកម្ម Galaxy Navatra មក គេឃើញថា បទស្ទើរតែទំាងអស់ សុទ្ធតែទទួលបានការគាំទ្រយ៉ាងខ្លាំង ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់ មិនថាបទញាក់ ឬមនោសញ្ចេតនា ទេ គឺសុទ្ធតែទាក់បេះដូងអ្នកស្តាប់ ឲ្យលង់ទៅតាម ស្តាប់ហើយ ស្តាប់ទៀត មិនចេះធុញទ្រាន់ និងជិនណាយឡើយ។ កាន់តែពិសេសបំផុត នោះ នៅមុននេះបន្តិច នាថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២១ ខាងផលិតកម្ម Galaxy Navatra បានទំលាយ រឿងមួយប្រាប់ថា ៖ “Idol សមត្ថភាពគួរឲ្យសរសើរ អាចរ៉េប និងច្រៀងបត់បែន បានគ្រប់ទម្រង់ នៃបទចម្រៀង កំពូលតារាចម្រៀង ព្រាប សុវត្ថិ ចេញប្រាំបីបទ ត្រឹមតែ៣សប្តាហ៍មានអ្នកទស្សនាសរុបដល់ទៅជាង២០លានដង អរគុណបងប្អូនគាំទ្រទាំងអស់”។ បទទំាង៨ ដែលកំពុងផ្ទុះល្បីខ្លាំងនេះ មានដូចជា ៖ កាត់ឆុង, រកស៊ីជាមួយយក្ស, មាន់កម្សត់, អរគុណកាមេរ៉ា, ឡានទំនើប, Gang Gang, លក់ឡានប្រញាប់ និងបទ ប្រហុក។ នៅមិនទាន់អស់ទេ សូម្បីតែអ្នកគាំទ្រ កំពូលតារាចម្រៀងរូបនេះ ក៏និយាយដែរថា ៖ ខ្ញុំជាស្រី ខ្ញុំមិនដែលចេះស្ដាប់បទរ៉េបទេ លើកដំបូងក្នុងជីវិត ចេះស្ដាប់អាយដលរ៉េប រ៉េបលឿន ច្បាស់ៗ ស្ដាប់បាន, បទសុទ្ធតែពីរោះៗទាំងអស់ ពិសេសការសំដែងហ្នឹងហ្មង idol ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា, បានស្តាប់រួចហើយល្អមើលណាស់។ តោះដើម្បីជ្រាប…
អានបន្តជំងឺនេះសម្លាប់មនុស្សច្រើនណាស់! មិនគួរណានារីដ៏ស្រស់ស្អាតម្នាក់នេះស្លាប់ទាំងក្មេងខ្ចីបែបនេះ ដោយសារតែជំងឺ…
ហ្វេសប៊ុក៖ (បឋម) នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ មានដំណឹងដ៏ក្រៀមក្រំមួយបានកើតឡើង ដែលមានមហាជនជាច្រើនមានការសោកស្ដាយជាខ្លាំង ដោយមានយុវតីដ៏ស្រស់សោភាម្នាក់ បានទទួលមរណភាពទាំងនៅក្មេងខ្ចី ដោយសារតែជំ ងឺរលា កស្រោ មខួរ ក្បាល។ ជាមួយគ្នានេះផងដែរក៏មានគណនីហ្វេសប៊ុកមួយបានបង្ហោះសាររំលែកទុក្ខយ៉ាងសោកសៅថា «Rip Chhorn Naryលឿនពេកហើយ😭 មិត្តអើយមិនសមមិត្តអាយុខ្លីបែបនេះទេ មិត្តជាប់ជាគ្រូបង្រៀនទៅហើយមិត្តឃើញទិសដៅហើយមិត្តជិតមានគូរជីវិតទៅហើយ យើងនិងមិត្តជាច្រើនទៀតតែងតែសង្ឃឹមថាឯងនិងដឹងខ្លួនហើយលែងអី😪ចុងក្រោយមិត្តទៅមិនបានលាបែបនេះមិត្តដឹងទេគ្រប់គ្នាកំពុងតែសម្រក់ទឹកភ្នេកគ្រប់គ្នានូវការចាកចេញរបស់មិត្ត😭 សូមអោយមិត្តទៅទីឋានសុខ បើមានជាតិក្រោយមានពិតសូមអោយយើងគ្រប់គ្នាបានជួបគ្នាជាមិត្តទៀត🙏🙏🙏🙏ខ្ញុំហាក់លឺសម្លេងមិត្តជាប់និងត្រចៀក នឹកឃើញអតីតកាលយើងនៅថ្នាក់វិទ្យាលយ័ជាប់ភ្នេក😰😭😭😭😭😭😭😭សូមអោយឯអទៅកាន់ទីស្ងប់សុខ🙏🏻បើមានជាតិក្រោយកុំអោយអាយុខ្លីដូចជាតិនិងទៀតណា😪😪»៕
អានបន្តក្ដៅៗចាប់ខ្លួនមេខ្យល់ខ្មែរ ២ នាក់នាំវៀតណាម ៣ នាក់ឆ្លងដែនខុសច្បាប់មកកម្ពុជា តាមខេត្តកំពត
នៅវេលាម៉ោង ៣ ទាបភ្លឺ ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោលលេខ ៦០១ នៃស្នងការដ្ឋាននគរបាលខេត្តកំពត ចាប់បានមេក្លោង ២ នាក់ ជំនាញខាងនាំប្រជាពលរដ្ឋឆ្លងដែនខុសច្បាប់ ពីប្រទេសវៀតណាម ចូលមកកម្ពុជា តាមខេត្តកំពត នៅចំណុចភូមិកោះចំការ ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ។ យោងតាមប្រភពពត៌មានបានឱ្យដឹងថា មេខ្យល់ទាំង ២ នាក់នេះមានអត្តសញ្ញាណដូចខាងក្រោម ៖ ១. ឈ្មោះ ហុន ថន អាយុ ៤៣ ឆ្នាំ រស់នៅភូមិកោះចំការ ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ២. ឈ្មោះ ហុន វីក អាយុ៣៣ឆ្នាំ រស់នៅភូមិថ្កូវ ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ទន្ទឹមនឹងការចាប់ខ្លួនបានមេខ្យល់ទាំង ២ ខាងលើ ខាងនគរបាលក៏បានឃាត់ខ្លួនជនជាតិវៀតណាមចំនួន ៣ នាក់ផងដែរ ដែលលួចឆ្លងដែនខុសច្បាប់ តាមរយៈមេខ្យល់ទាំង ២ នេះ ដោយយោងតាមការសាកសួរជនជាតិវៀតណាមនោះ បានបញ្ជាក់ថា ខ្លួនពិតជាត្រូវបានមេខ្យល់នាំឆ្លងដែនខុសច្បាប់ ចូលមកកម្ពុជាពិតប្រាកដមែន ។ បច្ចុប្បន្នកម្លាំងសមត្ថកិច្ចបានប្រគល់ជនជាតិ វៀតណាម ជូនយោធាការពារព្រំដែនវៀតណាម ហើយបានសំណូមពរភាគីវៀតណាម ក្រោយពីធ្វើចត្តាឡីស័ករួច សូមផ្ដល់ព័ត៌មានអំពីលទ្ធផលនៃការធ្វើតេស្ដមកកម្ពុជាវិញ ចំណែកមេខ្យល់ជនជាតិខ្មែរ សមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីចាត់ការបន្ដតាមនីតិវិធី ៕
អានបន្តដំណឹងល្អ ត្រេកអរណាស់!! សាលារាជធានីភ្នំពេញ ត្រៀមដាក់ដំណើរការសាឡាង ពីកោះនរា កុំឱ្យស្ទះផ្លូវជាតិលេខ១-ស្ពានច្បារអំពៅពេក…
ផ្លូវជាតិលេខ ១ កំពុងចោទជាបញ្ហាកកស្ទះ ណែនណាន់ តាន់តាប់ ជារៀងរាល់ថ្ងៃ ប្រជាពលរដ្ឋអ្នកដំណើរត្រូវជួបផលពិបាក ខាតបង់ពេលវេលា ទម្រាំបានទៅដល់គោលដៅ ជាពិសេសគឺស្ពានច្បារអំពៅ ដែលជាចំណុចកកណែនខ្លាំងបំផុត ។ ជាដំណឹងល្អមួយ នៅពេលនេះ សាលារាជធានីភ្នំពេញ និងក្រុមហ៊ុន OCIC គ្រោងដាក់ឲ្យដំណើរការសាឡាងឆ្លងជាបណ្តោះអាសន្នពីតំបន់កោះនរា ទៅតំបន់កោះពេជ្រ ដើម្បីសម្រួលដល់ការកកស្ទះលើកំណាត់ផ្លូវជាលលេខ១ ដែលបានចោទជាបញ្ហាខ្លាំង កកស្ទះគ្មានលុះថ្ងៃ ។ ដូច្នេះសម្រាប់ប្រជាពលរដ្ឋនឹងមានជម្រើសមួយទៀត ប្រសិនបើមិនចង់ជួបបញ្ហាកកស្ទះទេ អាចធ្វើដំណើរតាមសាឡាងបានមកដល់កោះពេជ្រ ចូលដល់កណ្ដាលក្រុងភ្នំពេញតែម្ដង ។ នេះបើតាមប្រភពពី BTV Cambodia ។ ចំណែកឯពេលវេលាជាក់លាក់ដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃណានោះ នៅមិនទាន់បានបញ្ជាក់លម្អិតពីខាងរដ្ឋបាលរាជធានីភ្នំពេញនៅឡើយទេ ៕
អានបន្តនៅចាំលោកពូទេ ដែលលុតជង្គង់ថ្វាយបង្គំ សុំការអធ្យាស្រ័យពីម្ចាស់ឡាន? ពេលនេះ ថៅកែហាងពេជ្រ បានស្កាត់ទៅជួបផ្ទាល់ហើយ ថែមទំាងបានជូនថវិកា រហូតដល់ទៅ…, ច្រើនណាស់ (មានវីដេអូ)
កាលពីម្សិលមិញនេះ នាថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២១ គេប្រទះឃើញ លោកស្រី ទ្រី ដាណា បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ពីលោកពូម្នាក់ ហើយភ្ជាប់សារប៉ុន្មានម៉ាត់ដ៏គួរឲ្យចាប់អារម្មណ៍ថា ៖ “ប្រហែលជាខែ១២ ឆ្នាំមុននេះ ខ្ញុំឃើញគេបង្ហោះរូបលោកពូម្នាក់នេះ លុតជង្គង់ថ្វាយបង្គំសុំការអធ្យាស្រ័យពីម្ចាស់ឡាន ពិតជាអាណិតគាត់ណាស់ កាលនោះចង់ជួយគាត់ដែរ តែឃើញគេប្រកាសជួយច្រើនហើយ ក៏ទៅជួយអ្នកផ្សេងវិញ។ ឥឡូវ ទៅជាអ្នកជួបគាត់បង្ហោះថា មិនទាន់មានអ្នកទៅជួយគាត់ ចឹងខ្ញុំនឹងបំពេញបំណងគាត់ ជួយគាត់ដើម្បីលើកទឹកចិត្ត ឱ្យមានការតស៊ូក្នុងជីវិតបន្ថែមទៀត។លឺអ្នកជិតខាងគាត់ ថាលោកពូនេះ គាត់ដឹកថ្នាំលក់ ចិញ្ចឹមកូន និងប្រពន្ធ ស្នាក់នៅផ្ទះជួលម្ដុំទួលសង្កែ។ យឺតបន្តិចហើយលោកពូ តែនាងខ្ញុំនឹងលើកទឹកចិត្ត ផ្ដល់កម្លាំងចិត្តដល់លោកពូ ខ្ញុំនិងជួយលោកពូ”។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២១ លោកស្រី ទ្រី ដាណា និងស្វាមី បានទៅជួបលោកពូ ដល់ផ្ទះផ្ទាល់ហើយ ក្រោយស្តាប់រឿងរ៉ាវមួយចំនួនទៀត ពីលោកពូ កើតក្តីអាណិត ថៅកែហាងពេជ្រ រូបនេះ បានសម្រេចចិត្តជូនថវិកា លោកពូ ដល់ទៅ ៣០០០ ដុល្លារ សហរដ្ឋអាមេរិក ឯណោះ ដើម្បីសម្រួលការលំបាក របស់លោកពូ។ ដើម្បីជ្រាប កានតែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖
អានបន្តស្រណោះណាស់! ម្ដាយបង្កើតលាចាកលោកនៅព្រៃវែង ឯកូនស្រីជាប់ធ្វើចត្តាឡីស័ក បានត្រឹមទ្រហោយំពីចម្ងាយ…
នៅថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២១ យោងតាមគណនីហ្វេសប៊ុក របស់អភិបាលស្រុកមង្គលបូរី លោក រ័ត្ន ដាស៊ីណង់ បានឱ្យដឹងថា ម្ដាយរបស់នារីម្នាក់បានស្លាប់នៅឯខេត្តព្រៃវែង ខណៈដែលរូបនាង កំពុងស្នាក់នៅក្នុងមណ្ឌលចត្តាឡីស័កនៅឡើយ ដែលមណ្ឌលចត្តាឡីស័កនោះ ស្ថិតនៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ ដើម្បីសុវត្ថិភាពក្រុមគ្រួសារ និង សហគមន៍ នារីរូបនេះបានត្រឹមតែទ្រហោយំពីចម្ងាយ នឹងត្រូវរង់ចាំរហូតដល់បញ្ចប់ការធ្វើចត្តាឡីស័ក ទើបអាចចូលរួមពិធីបុណ្យសព របស់ម្ដាយបង្កើតខ្លួនបាន ។ នេះគឺជារឿងដ៏ក្រៀមក្រំ ជាអនេក ដែលក្រុមការងារនៅមណ្ឌលចត្តាឡីស័ក និងមហាជនជាច្រើន នាំគ្នាចូលរួមសោកស្ដាយ និងរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសាររបស់នារីរូបនេះផងដែរ ៕
អានបន្តដឹងតែរំាហ៊ុយដីហើយ ឆ្នាំនេះ ! ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា ប៉ះគ្នាម៉ាបទទៀតហើយ “គ្រប់យ៉ាងព្រោះតែមេ” ផ្អើលតាំងព្រឹកហ្មង ពិសេសកាយវិការស៊ីគ្នាទៀត សមអើយសម (មានវីដេអូ)
ហ្វេនៗ ក៏ដូចជាពុកម៉ែបងប្អូន ជាច្រើន ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញ កំពូលតារាចម្រៀង ព្រាប សុវត្ថិ បង្ហាញខ្លួន ក្នុងផលិតកម្ម Galaxy Navatra មក គេឃើញថា បទស្ទើរតែទំាងអស់ សុទ្ធតែទទួលបានការគាំទ្រយ៉ាងខ្លាំង ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់ ពិសេសសម្លេងរបស់ កំពូលតារាចម្រៀងរូបនេះ នៅតែរក្សាទឺកដម លន្លង់លន្លោចដដែល កាន់តែស្តាប់ កាន់តែពីរោះជាប់ចិត្ត។ ក្នុងចំណោមបទជាច្រើននោះ មាន ៧បទហើយ ដែលលោក ព្រាប សុវត្ថិ បានប៉ះគ្នា ជាមួយ តារាចម្រៀងវ័យក្មេងដ៏ល្បីម្នាក់ គឺ តន់ ចន្ទសីម៉ា។ មួយវិញទៀត បើតាមការយល់ឃើញ ពីសំណាក់មហាជន បានលើកឡើងថា អ្នកទំាងពីរ ពិតជាដៃគូដ៏ ស័ក្តិសម បំផុត ពិសេស មានសម្លេងធ្ងន់ គ្រលួច ដូចគ្នា ពិសេសពូកែលេងកាយវិការ មើលហើយ មើលទៀត មិនធុញសោះ។ ៧បទនោះមានដូចជា “កាត់ឆុង”, “ប្រហុក”, “រកស៊ីជាមួយយក្ស”, “អរគុណកាមេរ៉ា”, “មាន់កម្សត់”, “ឡានទំនើប”, “លក់ឡានប្រញាប់”, “ចង់រំលស់ផ្ទះរួមគ្នា”។ នៅមិនទាន់អស់ទេ ស្រាប់តែមកដល់ព្រឹកមិញនេះទៀត នាថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២១ ខាងផលិតកម្ម បានបញ្ចេញបទចម្រៀងមួយបទទៀតហើយ សម្រាប់អ្នកទំាងពីរ ក្រោមចំណងជើងថា “គ្រប់យ៉ាងព្រោះតែមេ” ទុករាំកម្សាន្ត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ ដែលនឹងខិតចូលមកដល់ពេលឆាប់ៗខាងមុខនេះ។ បទនេះ ក៏ជាការនិពន្ធ Melody និងទំនុកច្រៀង ដោយ យឹម តាស្រង់ ព្រមទំាង និពន្ធបទភ្លេង…
អានបន្ត