រិយមិត្តអ្នកលេងហ្វេសប៊ុក ជាច្រើនចាប់អារម្មណ៍គ្រប់គ្នាពេលឃើញរូបថតរបស់ក្មេងប្រុសស្រីពីរនាក់រៀបការជាមួយគ្នា មើលទៅហាក់បីដូចជាក្មេងខ្ចីខ្លាំងណាស់ ហើយអាចមិនគ្រប់អាយុរៀបការនោះឡើង។ ក្រោយពីឃើញរូបភាពក្នុងសម្លៀបបំពាក់អាពាហ៍ពិពាហ៍ទាំងវ័យក្មេងបែបនេះបានធ្វើអោយមហាជនលាន់មាត់រិះគន់គ្រប់គ្នាថាលឿនខ្លាំងម្ល៉េះ ម្តេចមិន ខំរៀនអោយបានច្រើន អាចចេះដឹងបន្តិចសិននឹងគ្រប់អាយុយល់ដឹងចាស់ចិត្តចាស់គំនិតបន្តិចសិនទៅទើបល្អ មិនគួរណា អនុញ្ញាតអោយគ្នាឆាប់រៀបការទាំងក្មេងខ្ចីបែបនេះនោះទេ រៀបការទាំងស្ថិតនៅក្នុងភាពជាអនីតិជន តើរៀបការរួចពួកគេអាចយល់ការរាកជ្រៅក្នុងគ្រួសារដែរឬទេ ហើយអាចរកស៊ីអ្វីកើតបើក្មេងខ្លាំងបែបនេះនោះ ហើយខ្លះទៀតលើក ឡើងថា ប្រហែលជាកត្តាជីវភាពហើយមើលទៅទើបឆាប់រៀបការបែបនេះ ឪពុកម្តាយរបស់ពួកគេហាក់ដូចជាមិនបានគិតឲ្យបានច្បាស់លាស់សោះឡើយពីការរៀបការឲ្យកូនទាំងនៅវ័យក្មេង ដោយមិនដឹងថាតើនៅថ្ងៃអនាគតទៅពួកគេនឹងជួបជាមួយនឹងបញ្ហាអ្វីខ្លះនោះទេ៕
អានបន្តDay: February 19, 2021
ក្ដៅៗ ពេលនេះ ស្នងការដ្ឋាននគរបាលរាធានីភ្នំពេញបដិសេធទាំងស្រុងចំពោះការឡាយព័ត៌មានមិនពិត របស់លោក ផែង វណ្ណ:ថា…(មានវីដេអូ)
មុននេះបើយោងតាមផេក ផ្លូវការរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហោះថា៖ សេចក្តីបកស្រាយបំភ្លឺ និងបដិសេធរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅការឡាយព័ត៌មានមិនពិតរបស់លោក ផែង វណ្ណ: កាលពីយប់ថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២១ ដែលបានផ្សាយថាក្មេងប្រុសឈ្មោះ តាន់ សម្បត្តិឧត្តម សិស្សសាលាឯកជន ដែលបានជិះរថយន្តពាក់ផ្លាកលេខនប បំពាក់សុីរ៉ែន ទៅសាលារៀន មានឪពុកជាស្នងការរងនគរបាលរាជធានីភ្នំពេញ ការផ្សាយនះគឺខុសពីការពិតទាំងស្រុង ជាក់ស្តែងឪពុកក្មេងប្រុសនេះមិនមែនជាប៉ូលិសនោះ គាត់គឺជាគ្រូពេទ្យ ។ រថយន្តនោះជាកម្មសិទ្ធបស់បងប្រុសគាត់ជានគរបាលនៅសាលានគរបាលជាតិ ។ ក្នុងនាមអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាធានីភ្នំពេញ សូមធ្វេីការបដិសេធទាំងស្រុងចំពោះការឡាយព័ត៌មានមិនពិតនេះ ដោយគ្មានប្រភព និងមូលដ្ឋានច្បាស់លាស់មុននឹងធ្វេីការឡាយ ដែលធ្វេីឲ្យប៉ះពាល់ដល់កិត្តិយសរបស់អង្គភាព ក៏ដូចជាថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញផងដែរ ។ ជាចុងបញ្ចប់ដេីម្បីកុំឲ្យប្រជាពលរដ្ឋ និងមជ្ឈដ្ឋានទូទៅមានការភណ្ឌច្រឡំ សូមលោក ផែង វណ្ណ: ធ្វេីការកែតម្រូវចំពោះការចុះផ្សាយខុសពីការពិតនេះផង ៕
អានបន្តវាសនាមើលមិនឃើ ញមែនសេដ្ឋីមួយរំពេច! មកញុំគ្រឿងសមុទ្រសុខៗ ស្រាប់តែមានលាភប៉ះគុជខ្យងពណ៌ទឹកក្រូចដ៏កម្រ ធ្លាយតម្លៃចំនួនដល់ទៅ….
ថៃ៖ ប្រិយមិត្តខ្លះប្រហែលជាបានជ្រាបព័ត៌មានទាក់ទងនឹងគុជខ្យងពណ៌ទឹកក្រូចដ៏កម្រមួយគ្រា ប់ ខណៈពេលកំពុងហូបអាហារគ្រឿងសមុទ្រជុំគ្នា។ ជាក់ស្តែង កាលពីថ្ងៃទី១៦ ខែកុម្ភៈ អ្នកជំនាញផ្នែកត្បូងក្នុងស្រុកថៃបានធ្វើការបញ្ជាក់ពីភាពត្រឹមត្រូវនៃគុជនេះ ថាពិតជាគុជដ៏កម្របំផុ ត មានទម្ងន់ ៦៥.៥៧ការ៉ាត់ ឬស្មើនឹង ១៣.១១ក្រាម ដែលអាចលក់បានតម្លៃជាង ៧០,០០០ផោន ឬប្រហែល ៩៧,០០០ដុល្លារអាមេរិក។ ក្រុមអ្នកជំនាញបន្ថែមថា តាមពិតទៅតម្លៃ ត្បូងគឺវាអាស្រ័យលើអ្នកទិញ ថាតើពួកគេហ៊ានឲ្យប៉ុន្មាន ប៉ុន្ដែបើគិតតាម តម្លៃទីផ្សារវិញ វាអាចមានតម្លៃរាប់ពាន់ដុល្លារអាមេរិកក្នុងមួយការ៉ាត់ អាស្រ័យលើគុណភាពរបស់វាជាក់ស្ដែង។ ដោយឡែក កាលកន្លងទៅ គុជស្រដៀងគ្នានេះគេអាចលក់បានតម្លៃ ១,៧០០ដុល្លារអាមេរិកក្នុងមួយការ៉ាត់ផងដែរ៕
អានបន្តផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញ គង់ ចាន់ស្រីមុំ នាំម៉ូម៉ូ ស្លៀកឈុតបែបនេះ, ហ្វេនៗ គ្រឺត ម៉ូម៉ូ ពេក ដល់ថ្នាក់ និយាយចំៗ ថា…(មានវីដែអូ)
កាលពីថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២១ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ មហាជន ក៏ដូចជាហ្វេនៗជាច្រើន ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើ គង់ ចាន់ស្រីមុំ ក្រោយឃើញ ស្លៀកសំលៀកបំពាក់មួយឈុត ចូលរួម ក្នុង ពិធីសម្ពោធការដំណើរការ App Sastra Film ជាផ្លូវការ ធ្វើឡើងនៅ ផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ស៊ីធី។ ក្នុងឱកាសដ៏ពិសេសនោះ ស្វាមី និងកូនស្រី របស់ ស្រីមុំ ក៏មានវត្តមានក្នុងពិធីនេះផងដែរ ពិសេសនោះ គ្រប់គ្នា មានការចាប់អារម្មណ៍ខ្លាំងទៅលើម៉ូម៉ូ តែម្តង សូម្បីតែ ស្រីមុំ ក៏និយាយបែបនេះពីកូនស្រីរបស់ខ្លួនដែរថា “មើលចែម៉ូគេផង សុំចាញ់ចែហ្នឹហើយ រឿងតែងខ្លួន គឺមិនខ្ចិលសោះ ចង់ស្អាតសាហាវ”។ ឃើញរូបភាពទំាងនេះ មិនចាំយូរឡើយ ហ្វេនៗ ក៏បានចូល comment ដែរថា ៖ mommy ស្អាតពេកហើយ, សំខាន់អូនmomo មិនអោយចាញ់ mommyហ្មង, ស្អាតណាស់បង, គ្រួសារកក់ក្តៅ, ច្រណែនដល់ហើយ ស្អាតទាំងគ្រួសារហ្មង អាយដល់។ ព្រមទំាងនៅមាន ការលើកឡើងជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់ ក្រោយឃើញ ស្រីមុំ និងម៉ូម៉ូ ស្លៀកមួយឈុតដ៏ប្លែកបែបនេះ។ តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖
អានបន្តមិនធម្មតាទេ! បទ គ្រប់យ៉ាងព្រោះតែមេ ផ្ទុះល្បីខ្លាំងពេក សូម្បីតែ ឯកឧត្តម ខៀវ កាញ្ញារិទ្ធ ក៏ចាប់អារម្មណ៍ដែរ ដល់ថ្នាក់ស៊ែរហើយ ថែមទំាងពោលពាក្យ បែបនេះទៀត ថា…(មានវីដេអូ)
ហ្វេនៗ ក៏ដូចជាពុកម៉ែបងប្អូន ជាច្រើន ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញ កំពូលតារាចម្រៀង ព្រាប សុវត្ថិ បង្ហាញខ្លួន ក្នុងផលិតកម្ម Galaxy Navatra មក គេឃើញថា បទស្ទើរតែទំាងអស់ សុទ្ធតែទទួលបានការគាំទ្រយ៉ាងខ្លាំង ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់ ពិសេសសម្លេងរបស់ កំពូលតារាចម្រៀងរូបនេះ នៅតែរក្សាទឺកដម លន្លង់លន្លោចដដែល កាន់តែស្តាប់ កាន់តែពីរោះជាប់ចិត្ត។ នៅមិនទាន់អស់ទេ ស្រាប់តែមកដល់ព្រឹក ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២១ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ ខាងផលិតកម្ម បានបញ្ចេញបទចម្រៀងមួយបទទៀតហើយ សម្រាប់ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា ក្រោមចំណងជើងថា “គ្រប់យ៉ាងព្រោះតែមេ” ទុករាំកម្សាន្ត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ ដែលនឹងខិតចូលមកដល់ពេលឆាប់ៗខាងមុខនេះ។ ស្តាប់ចប់ភ្លាម មិនចាំយូរឡើង ហ្វេនៗ ក៏បានបង្ហាញពីអារម្មណ៍ចំពោះចម្រៀងមួយបទនេះថា ៖ មកទៀតហើយ idol ពីរោះគ្រប់បទតែម្តង ឡូយណាស់, រាំសប្បាយទៀតហើយឆ្នាំនេះ ខានរាំ 2 ទៅ 3 ឆ្នាំហើយ, រាំហ៊ុយដី ហើយឆ្នាំនេះ, ថ្មីទៀតហើយ ហើយមកតាំងព្រលឹងទៀត, ប្លែកអារម្មណ៍ទៀតហើយ, ចេញរាល់ថ្ងៃ ស្ដាប់អត់ចង់ទាន់ ពីរោះណាស់អាយដល, កាយវិការស៊ីគ្នាទៀត សមអើយសម។ កាន់តែពិសេសថែមទៀតនោះ សូម្បីតែ ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏ចាប់អារម្មណ៍បទនេះដែរ ដល់ថ្នាក់ស៊ែរបទនេះ ហើយភ្ជាប់សារដ៏គួរឲ្យចាប់អារម្មណ៍មួយថា “ជូនក្រុមរត់ ដែលតែងយកឈ្មោះមេប្រើ !”។
អានបន្តសមត្ថកិច្ចរកឃើញមនុស្ស៣នាក់ ជាប់ពាក់ព័ន្ធករណីសិស្សសាលាអន្តរទ្វីបអាមេរិកាំង ជិះរថយន្តពាក់ស្លាកលេខនគរបាល បំពាក់ស៉ីរ៉ែន ទៅរៀន នាំឲ្យមានការរិះគន់យ៉ាងខ្លាំង…
(ភ្នំពេញ)៖ មនុស្ស៣នាក់ មានពាក់ព័ន្ធក្នុងករណីក្មេងប្រុសជាសិស្សសាលាឯកជន នៅខណ្ឌជ្រោយចង្វារ ដែលបានប្រើប្រាស់រថយន្តពាក់ផ្លាកលេខ នប បំពាក់ស៉ីរ៉ែន ជិះទៅសាលា រៀន ត្រូវបាននគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កោះហៅឲ្យចូលមកបំភ្លឺ។ នេះបើតាមលោកវរសេនីយ៍ឯក សាន សុខសីហា ជំនួយការឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ ស្នងការនគរបាលរាជធានីភ្នំពេញ និងជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈនេះ។ ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈនេះ។ លោក សាន សុខសីហា បានបញ្ជាក់ថា មនុស្ស៣នាក់ដែលពាក់ព័ន្ធក្នុងករណីនេះ ត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កោះហៅឲ្យចូលមកបំភ្លឺ រួមមានឈ្មោះ តាន់ សម្បត្តិឧត្តម ជាសិស្សសាលាឯកជន ដែលបានបើករថយន្តផ្លាកលេខ នប ទៅសាលារៀន ព្រមជាមួយម្ចាស់រថយន្តត្រូវជាបងប្រុសឈ្មោះ តាន់ វិទ្យាបុត្រ ជាមន្ត្រីនគរបាលនៅបណ្ឌិតសភានគរបាលជាតិ រួមជាមួយម្ចាស់ដើមរថយន្តឈ្មោះ ភ័ណ្ឌ ជីវិន ជាមន្ត្រីនគរបាលនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍។ លោកបន្តថា បន្ទាប់ពីបានការរាយការណ៍ពីប្រជាពលរដ្ឋ ក៏ដូចជាការចុះផ្សាយព័ត៌មាន នៅលើបណ្តាញសង្គមហ្វេសបុកភ្លាម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាដល់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ធ្វើការសហការជាមួយការិយាល័យចរាចរណ៍ផ្លូវគោក និងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីធ្វើការស្រាវជ្រាវ ឲ្យបានដឹងច្បាស់អំពីព័ត៌មាន ដែលបានចុះផ្សាយ នេះ។ ក្រោយពីធ្វើការចុះ ស្រាវជ្រាវ ដល់ទីតាំងសាលារៀនដោយផ្ទាល់ បានឲ្យដឹងថា ពិតជាមានសិស្សសាលាម្នាក់ឈ្មោះ តាន់ សម្បត្តិឧត្តម បានជិះរថយន្តផ្លាកលេខ នប បំពាក់ស៉ីរ៉ែន មកសាលារៀនពិតប្រាកដមែន។ រហូតមកដល់រសៀលថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២១ សមត្ថកិច្ចជំនាញនៃការិយាល័យចរាចរណ៍ផ្លូវគោក បានរកឃើញរថយន្តនេះ…
អានបន្តឮភ្លេងចង់រាំហ្មង ! មកដល់ហើយ បទដំបូងដើម្បីអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ពី ខេមរៈ សិរីមន្ត “ក្រមុំឥឡូវចាស់ៗម៉្លេះ” ពីរោះប្លែកណាស់ មើលទៅទិដ្ឋភាពនេះ សប្បាយដល់ហើយ (មានវីដេអូ)
ខេមរៈ សិរីមន្ត គឺជាតារាចម្រៀងដ៏ល្បីខ្លាំងមួយរូប ប្រចាំផលិតកម្ម រស្មីហង្សមាស ដែលពុកម៉ែ បងប្អូន មិនតិចនាក់ឡើយ នៅតែគាំទ្រយ៉ាងច្រើនដដែលមកទល់ពេលនេះ មិនថា បទញាក់ ឬ មនោសញ្ចេតនា ទេ កាន់តែស្តាប់ កាន់តែពីរោះជាប់ចិត្ត ស្ទើរមិនអាចបំភ្លេចបាន ។ រាល់បទចម្រៀងជាច្រើន របស់ សិរីមន្ត ឲ្យតែចេញម្តងៗ សុទ្ធតែទាក់បេះដូងអ្នកស្តាប់។ ជាក់ស្តែងនៅព្រឹកថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២១ នេះទៀត ខាងផលិតកម្ម បានបញ្ចេញបទដំបូង របស់លោក ដើម្បីអបអរ និងទុករាំលេងកម្សាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងខិតចូលមកក្នុងពេលឆាប់ៗនេះ។ បទនេះមានចំណងជើងថា “ក្រមុំឥឡូវចាស់ៗម៉្លេះ” ដែលជាការ និពន្ធទំនុកច្រៀងដោយ Avid Steinberg, និពន្ធបទភ្លេង និងសម្រួលតន្ត្រី ដោយ ឈិត តេងរិទ្ធ ពិសេសដឹកនាំសម្តែងដោយភរិយារបស់លោកផ្ទាល់តែម្តង គឺ លោកស្រី គួយ ផល្លី។ ស្តាប់ចប់សឹងមិនទាន់ ហ្វេនៗ បានចូល comment ព្រាត ថា ៖ ពីរោះណាស់, និយាយពីថា អាយដលខ្ញុំឥឡូវ ចេញម៉ាបទៗ ឡូយកប់ស៊េរីអ៊ីចឹងហ្មង ពិសេសមួយបទនេះ បានបង្ហាញសំលៀកបំពាក់ខ្មែរ បែបស្រុកស្រែ ជនបទ យ៉ាងសមសួន មិនខើចលើ ខើចក្រោម, ឆ្នាំហ្នឹងមិនដឹងថា រាំបទណា ទុកបទណាទេ បើសុទ្ធតែពីរោះគ្រប់បទអ៊ីចឹង, ទិដ្ឋភាពមើលទៅ សប្បាយណាស់ ពេញចិត្តតែម្តង, រង់ចាំយូហើយបង ពិតជាពីរោះណាស់ ឆ្នាំហ្នឹងដឹងរាំហុយដីហើយ ស្តាប់ទៅចង់រាំណាស់។ ព្រមទំាងនៅមានពាក្យសរសើរជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។…
អានបន្ត