ក្នុងរយៈពេលត្រឹម ៣ ថ្ងៃ ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២២ កុម្ភៈ ២០២១ នេះ មានមនុស្ស ៧៦ នាក់ហើយបានឆ្លងវីរុសកូវីដ ១៩ នៃព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ។ នៅព្រឹកថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ កើនឡើងចំនួន ៣៥ នាក់បន្ថែមទៀតហើយ ដែលក្នុងនេះមានចំនួន ៣១ នាក់ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០ កុម្ភៈ ។ ការប្រកាសព្រឹត្តិការណ៍ សហគមន៍ ២០ វិច្ឆិកា របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ធ្វើឡើងកាលពីថ្ងៃទី ២០ កុម្ភៈ កន្លងទៅ ដែលកម្ពុជា បានរកឃើញចង្កោមអ្នកឆ្លងជាច្រើននាក់ ផ្ដើមចេញពីអ្នកធ្វើលិខិតបញ្ជាក់សុខភាពទៅក្រៅប្រទេស ស្រាប់តែរកឃើញតេស្តវិជ្ជមានកូវីដ ១៩ តែម្ដង ។ នៅថ្ងៃទី ២២ កុម្ភៈ ២០២១ នេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសបន្ទាន់មួយ អំពាវនាវសូមឱ្យប្រជាជននៅរាជធានីភ្នំពេញ ប្រសិនបើគ្មានការចេញក្រៅ សូមកុំទាន់អាលចេញពីផ្ទះ ។ សម្ដេចបានថ្លែងបែបនេះថា៖ «សូមឱ្យប្រជាជន នៅទីក្រុងភ្នំពេញ មានការប្រុងប្រយ័ត្ន ហើយសូមបញ្ជាក់ បើគ្មានការចាំបាច់ កុំអាលចេញពីផ្ទះ ព្រោះឥឡូវយើងកំពុងរាវរក ពិតមែនតែដឹងចំណុចក្លឹប N8 កន្លែងរស់នៅមួយចំនួន តំបន់មួយចំនួនត្រូវបានបិទហើយ ក៏ប៉ុន្តែចរាចរណ៍វីរុសកូវីដ ដែលចេញពីទីតាំងនេះ នៅកន្លែងណាខ្លះ ? យើងកំពុងរុករក» ។ សម្ដេចបានថ្លែងបន្តទៀតថា…
អានបន្តDay: February 22, 2021
អុញនោះ!! ក្រោយតារា TikTok ម្នាក់ច្រៀងបទអសុរោះ ដែលធ្វើឲ្យប៉ះពាល់ដល់ស្រ្តីខ្មែរ ស្រាប់តែអាចារ្យធំ ដាក់ធ្ងន់ៗថា…(មានវីដេអូ)
វិដេអូមួយកំពុងតែផ្ទុះការរិះគន់យ៉ាងខ្លាំងចំពោះបុរសម្នាក់ដែលហ៊ានជេរប្រមាថ ដោយច្រៀងប្រើពាក្យសុទ្ធតែអសុរោះ ដែលធ្វើឲ្យប៉ះពាល់ដល់តម្លៃស្រ្តីខ្មែរផងដែរ។ ជាក់ស្តែងនៅមុននេះបន្តិចបើយោងតាមប្រភពគណនីហ៊្វេសបុករបស់អាចារ្យធំ នគររាជ ក៏បានបង្ហោះសារប្រតិកម្មធ្ងន់ៗថា៖ «ចង់ពឹងច្បាប់ដែរ តែ…បានត្រឹមសុំទោស តេីគួររកវិធីអី ដេីម្បីឱ្យហ្វូងអាថោកអស់នេះ រលាយផុតពីផែនដីខ្មែរ? អរគុណ ពេញចិត្តឬអត់…ដែលតែងតែរហ្វូ.ងអា.អ.ត់ខួ .រអស់នេះ»៕ ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះដូចតទៅ ៖
អានបន្តសូមអបអរសាទរ ! ទីបំផុត លោកជំទាវ ស៊ន សៀវម៉ី និងគូដណ្តឹង សម្រេចសែនព្រេន នៅថ្ងៃនេះបាត់…
កញ្ញា ស៊ន សៀវម៉ី គឺជាកីឡាការិនី ជម្រើសជាតិរបស់កម្ពុជា ផ្នែកកីឡាតេក្វាន់ដូ។ សៀវម៉ី ត្រូវបានគេប្រសិទ្ធនាម ជាវីរកីឡាការិនី បន្ទាប់ពីកញ្ញា កែប្រែប្រវត្តិសាស្ត្រកីឡារបស់កម្ពុជា ដោយដណ្តើមបានមេដាយមាស នៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីលើកទី១៧ នៅទីក្រុងអ៊ិនឆន ប្រទេសកូរ៉េខាងត្បូង កាលពីឆ្នាំ២០១៤ និងជាម្ចាស់មេដាយមាស កីឡាស៊ីហ្គេម ៣សម័យកាលផងដែរ។ ចំណែកកាលពី ថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ ២០២១ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យមួយ ត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈជូន លោកជំទាវ ស៊ន សៀវម៉ី ដែលគ្រប់គ្នាស្គាល់យ៉ាងច្បាស់ ថា ជាកីឡាការិនីតេក្វាន់ដូ ដ៏ល្បីល្បាញប្រចាំប្រទេសកម្ពុជា ជាជំនួយការសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នីតិកាលទី៤ មានឋានៈស្មើអគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន។ ងាកមករឿងផ្ទាល់ខ្លួន របស់ លោកជំទាវ ស៊ន សៀវម៉ី វិញ កាលពី ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២០ កន្លងទៅនេះ បានរកឃើញគូជីវិត របស់ខ្លួនហើយ ដោយបានភ្ជាប់ពាក្យជាមួយ បុរសសង្ហាម្នាក់ ជាអ្នកថតរូបអាជីពម្នាក់ ឈ្មោះ កែវ ដេវីត។ រីឯនៅមុននេះបន្តិច នាថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២១ ហ្វេនៗ ក៏ដូចជាមហាជនជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញ លោកជំទាវ ស៊ន សៀវម៉ី និងគូដណ្តឹង សម្រេចចិត្ត សែនព្រេន តែមិនបានធ្វើធំដុំទេ គ្រាន់អញ្ជើញភ្ញៀវកិត្តិយសទំាងសងខាង មកចូលរួម ជួយដឹងឮតែប៉ុណ្ណោះ។ ទោះជាយ៉ាងណាក្តី ក្រោយឃើញបែបនេះ…
អានបន្តដោយក្ដីអាណិតតារាសម្ដែងជើងចាស់អ្នកមីង រ៉េត រ៉ូស ល្បីថាទៅបួស ដោយសារគ្មានអ្នកហៅសម្ដែងដូច មុន អ្នកស្រីទ្រី ដាណា បានសន្យាថា…
បើយោងតាមគណនីហ្វេសប៊ុករបស់អ្នកស្រីទ្រី ដាណា បានបង្ហោះថា៖ ឃើញហើយ អាណិតតារាសម្ដែងជើងចាស់អ្នកមីង រ៉េត រ៉ូស ល្បីថាទៅបួស ដោយសារគ្មានអ្នកហៅសម្ដែងដូច មុន😥😥 កាលមុន លឺថាគេជួយច្រើន ចំពោះតារាសម្ដែងចាស់ៗ ដូចជាអ្នកមីង ញឹម សុខា ដែលជាតារាសម្ដែងជើងចាស់មួយរូបដែរ ធ្លាក់ខ្លួនទៅលាងចានឱ្យគេ ខ្ញុំជួយបាន ១០០០ដុល្លារ។ ក្រោយមក ល្បីថាគេជួយច្រើន នាងខ្ញុំក៏មិនចាប់អារម្មណ៍ដែរ។ ទើបពេលនេះ ឃើញព័ត៌មានថា គាត់ទៅបួស ដោយសារជីវភាពកាន់តែដុនដាប ឯអ្នកហៅថតក៏លែងមាន។ នាងខ្ញុំនឹងជួបអ្នកមីង ជួយអ្នកមីង តាមលទ្ធភាពនៅពេលឆាប់ៗនេះ🙏🙏🙏។
អានបន្តក្ដៅៗ ពេលនេះ ក្រសួងអប់រំ ប្រកាសឲ្យបិទសាលារៀនថែមទៀត ទូទាំងនៅក្រុងភ្នំពេញ និងខេត្តកណ្តាលហើយ…
(ព្រះរាជាណាចក្រកម្ពុជា) ៖ នាមុននេះបន្តិច ក្រសួងអប់រំយុវជន និងកីឡា បានជូនដំណឹងពីការបិទសាលារៀនមួយចំនួនទៀតនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល។ តាមសេចក្តីជូនដំណឹង ក្រសួងអប់រំ យុវជននិងកីឡា បានប្រកាសឲ្យផ្អាកបណ្តោះអាសន្ន អនុវិទ្យាល័យឫស្សីជ្រោយ សាលាបឋមសិក្សា ហ៊ុន សែន ឫស្រីជ្រោយស្រុកស្អាត អនុវិទ្យាល័យឫស្សីស្រុក ស្រុកកៀនស្វាយ ខេត្តកណ្តាល សាលាបឋមសិក្សាកូឡាបទី ១ និងសាលារៀនអន្តរទ្វីបអាមេរិកាំង សាខាចាក់អង្រែ រាជធានីភ្នំពេញ។ គួរបញ្ជាក់ថា ក្រសួងអប់រំយុវជន និងកីឡាបានប្រកាសបិទសាលាចំនួនពីររួចមកហើយគឺវិទ្យាល័យសម្តេច ហ៊ុន សែន ភ្នំពេញថ្មី និងសាលាអន្តរជាតិ អេសអាយអេស(SIS) ដោយសារពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍័ ២០កុម្ភៈ៕
អានបន្តផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន កាន់កាបូបកំប្លោក ដ៏ស្រស់ស្អាត ដែលជាស្នាដៃកូនខ្មែរយើង ដល់ថ្នាក់ ម្នាក់ៗ លាន់មាត់ ថា…
នាថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២១ គេប្រទះឃើញ លោកជំទាវ ទាង អេង ទៀ សីហា ភរិយា អភិបាលខេត្តសៀមរាប បានបង្ហោះរូបភាពជាច្រើនសន្លឹក ជាពិសេស អ្នកប្រើប្រាស់ហ្វេសប៊ុកភាគច្រើន មានការចាប់អារម្មណ៍ជាខ្លាំងក្រោយឃើញ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានជ្រើសរើស ប្រើកាបូបកំប្លោក ដ៏ស្រស់ស្អាត ។ លោកជំទាវ ទាង អេង ទៀ សីហា បានបញ្ជាក់បន្ថែមថា “សម្តេចជាទីគោរព និងស្រឡាញ់ នាងខ្ញុំសូមអរគុណ ចំពោះទឹកចិត្តរបស់សម្តេចកិត្តិ មាតាមនុស្សធម៌ លោកបានផ្តល់នូវការលើកទឹកចិត្តដ៏ធំធេង និងកម្លាំងចិត្តដល់កូនចៅមករហូត។ មិនត្រឹមតែប៉ុណ្ណោះលោកតែងតែលើកស្ទួយនូវសិប្បកម្ម ដែលបានផលិតពីស្នាដៃខ្មែរយើង ជាពិសេសសិប្បករក្នុងស្រុក ។ នាងខ្ញុំពិតជាមានអារម្មណ៍រំភើបណាស់ ឃើញលោកកាន់កាបូបកំប្លោកដ៏ស្រស់ស្អាត ហើយខ្ញុំក៏ជឿជាក់ថាបើសិនជាបងប្អូនសិប្បករយើងដែលជាអ្នកផលិតកាបូបមួយនេះឃើញហើយ ពួកគាត់រឹតតែសប្បាយចិត្ត និងមានកម្លាំងចិត្ត តស៊ូខិតខំថែរក្សានូវកេរ្តិ៍ដំណែលដ៏មានតម្លៃ ដែលបានបន្សល់ទុកជាយូរលង់ណាស់មកហើយ។ នាងខ្ញុំសង្ឃឹមនិងជឿជាក់ថា ក្មេងៗជំនាន់ក្រោយ នឹងជួយគ្នាអភិរក្ស និងថែរក្សារាល់សិប្បកម្មកែច្នៃពីធនធានធម្មជាតិមួយនេះអោយបានជានិរន្តរ៍ រហូតទៅថ្ងៃអនាគត។ សៀមរាប ផ្ទះខ្ញុំ សៀមរាប ធ្វើបាន អរគុណ សន្តិភាព”។ ក្រោយឃើញបែបនេះ មហាជនភាគច្រើន ក៏បានចូល comment ដែរថា ៖ លោកម៉ែស្រស់ស្អាតណាស់, អ្នកម្តាយខ្ញុំក្រមុំសុំចាញ់, ស្អាតណាស់អ្នកម្ដាយ, ជំរាបសួរម៉ាក់ ថ្ងៃនេះម៉ាក់ស្អាតណាស់។ ព្រមទំាងនៅមានការលើកឡើងជាច្រើនទៀត ដែលបង្ហាញពីការពេញចិត្តចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។ ដើម្បីជ្រាប បន្ថែមទៀត សូមទស្សនារូបភាពស្អាតៗ ខាងក្រោមនេះ ៖
អានបន្តតើគាំទ្រទេបងប្អូន?? បើដាក់រូបភាពបែបនេះលើប៉ានណូ ធំ ៗ គ្រប់ទីកន្លែង ដើម្បីឲ្យកូនខ្មែរជិះកាត់មានអារម្មណ៍ថាស្រស់ស្រាយ បើគាំទ្រជួយស៊ែរម្នាក់មួយផង
ហ្វេសប៊ុក ៖ ថ្មីៗនេះនៅលើបណ្តាញសង្គមហ្វេសប៊ុកមានមហាជនជាច្រើនបានចាប់អារម្មណ៍ទៅដល់រូបថតជាច្រើនសន្លឹកហើយនៅក្នុងរូបថតនោះដែរគឺបង្ហាញពីការដាក់រូបភាពរបស់ ព្រះពុទ្ធ រូបរបស់ព្រះមហាក្សត្រ និងរូបបុព្វបុរសខ្មែរ នៅលើផ្ទាំងប៉ានណូជាច្រើននៅតាមដងផ្លូវ ។ ជាក់ស្តែងនេះបើយោងទៅតាមការបង្ហោះរបស់បងប្រុសម្នាក់ដែលមានគណនីះហ្វេសប៊ុកឈ្មោះថា សាំង សុង បានបង្ហោះរូបថតដោយអមមកជាមួយនិងសារបែបនេះថា ៖ សូមដាក់ព្រះនៅលើក្បាល កាន់សុច្ចរិតធម៌ សាងសេចក្ដីល្អអោយច្រើនៗដល់សង្គមជាតិយើង ចេះមាន មេត្តា ករុណា ចំពោះមនុស្សសត្វទូទៅ គឺល្អពេកហើយ តែកុំបង្រៀនអោយ បុរសត្រឹមតែចេះផឹកស្រាឆ្ងាញ់ (វង្វេងស្មារតី)ស្ត្រីត្រឹមចេះលាបឡេ (គីមី)ពេញខ្លួន មិនល្អប៉ុន្មានទេទាន។
អានបន្តជួយស៊ែរផងអោយពួកគាត់ផង!! គ្រូពេទ្យម្នាក់និយាយថា “ខ្ញុំគ្មានពេលនៅក្បែរគ្រួសារទេតែខ្ញុំមានពេលនៅក្បែរកូវីដ១៩” ជួយលើកទឹកចិត្តគ្រូពេទ្យខ្មែរផង
(ព្រះរាជាណាចក្រកម្ពុជា) ៖ ថ្មីៗនេះ ប្រិយមិត្តជាច្រើនបានជ្រាបហើយថាពេលនេះជំងឺកូវីដ១៩ បានរា តត្បា តចូលក្នុងសហគមន៍យើងជាលើកទី៣ ហើយហើយការងើបឡើងឆ្លងចូលក្នុងសហគមន៍ជាថ្មីនេះត្រូវបានសម្តេចតេជោ ហ៊ុន សែន ដាក់ឈ្មោះថា ព្រឹត្តិការណ៍ ២០ កុម្ភៈ ដោយព្រឹត្តិការណ៍នេះផ្ទុះចេញពីចំណុច ក្លឹបកម្សាន្ត N8 ដោយសារតែមានអ្នកជំងឺមួយចំនួនបានធ្វើការនៅទីនោះ ។ ហើយនៅព្រឹកថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ២០២១ នេះដែរក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសមួយថាបានរកឃើញអ្នកឆ្លងជំងឺកូវីដថ្មីចំនួន ១៧ នាក់បន្ថែម ក្នុងនោះមានករណីវិជ្ជមាន ក្នុង«ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ» មានចំនួន១៥នាក់។ ជាក់ស្តែងអ្វីដែលធ្វើឲ្យមហាជនកាន់តែមានការចាប់អារម្មណ៍និងរំជួលចិត្តនោះគឺដោយសារតែមានលោកគ្រូពេទ្យម្នាក់បានធ្វើការបង្ហោះរូបថតជាច្រើនសន្លឹកដោយអមមកជាមួយនិងសារមួយឃ្លាបែបនេះថា ៖ “ខ្ញុំគ្មានពេលនៅក្បែរគ្រួសារទេតែខ្ញុំមានពេលនៅក្បែរកូវីដ១៩ Good luck all dear”។ ក្រោយឃើញដូច្នេះបានធ្វើឲ្យប្រជាពលរដ្ឋបង្ហាញអារម្មណ៍គោរពនិងអរគុណគាត់យ៉ាងខ្លាំ ង ចំពោះការ លះ ប ង់របស់បងប្រុស ព្រោះក្រុមគ្រូពេទ្យគឺជាទ័ ព ជួរមុ ខដើម្បីច្បាំ ងជាមួយនិងជំងឺកូវីដ ដ៏គួ រឲ្យ ខ្លា ចនេះ ហើយប្រឈមនិងហា និភ័ យខ្ពស់បើមិនមានការប្រុងប្រយ័ ត្ន គឺអាចឆ្លងជំ ងឺនេះបានគ្រប់ពេល ៕
អានបន្តអានហើយចង់គាំង! នារីម្នាក់ថា គ្រប់គ្នាតែងតែសួរខ្ញុំថាហេតុអ្វីជ្រើសយកប្រុសម្នាក់នេះជាសន្តិសុខ ដែលមានប្រពន្ធ កូន ហើយមុខយ៉ាប់ទៀត ព្រោះគាត់បានសន្យាថាគាត់នឹង….
តាមរយៈសារមួយឃ្លាបានធ្វើឲ្យមហាជនមានការហួសចិត្ត និងបានស៊ែរតៗគ្នាជាច្រើន ដោយសារនោះបានបង្ហោះដោយគណនីហ្វេសបុកឈ្មោះ Han Na Yakousa ដែលបានលើកឡើងថា: គ្រប់គ្នាតែងតែសួរខ្ញុំថាប្រុសទំនេមួយនគរហេតុអ្វីមិនយកទៅចង់បានអីប្តីគេ កូន១កន្ទេលមុខដូចឡានបុក៥ត្រឡប់ហើយធ្វើការត្រឹមសន្តិសុខនោះ ចង់ប្រាប់អ្នកទាំងអស់គ្នាថាទោះគ្នាមុខអាក្រក់មែនតែគាត់មានផ្ទះមានឡានហើយសំខាន់គាត់ហ៊ានលះបង់ប្រពន្ធកូនដើម្បីខ្ញុំលះបង់កិត្តិយសដើម្បីខ្ញុំបើលែងលះហើយចែកសម្បត្តិគ្នាពេលណាគាត់សន្យាថា នឹងរៀបការជាមួយខ្ញុំមើលថែខ្ញុំនិងកូនៗខ្ញុំអោយបានល្អបំផុតអគុណបងហើយប្តីជាតិនេះអូនរស់ខ្វះបងមិនបានទេស្រលាញ់បងណាស់❤️។ មហាជនជាច្រើនបានចូលមកខមិនថា: “នៅមានមុខ ផុសថាយកប្តីគេទៀត កម្មពារមានពិតណាអ៊ំស្រី ថ្ងៃនិងគេធ្វើដាក់ប្រពន្ធគេ ថ្ងៃក្រោយដល់វេនអ៊ំម្តងហើយ មិនស្រួលអ៊ំជាងគេផង” “ចេះតែចឹងហា៎បានចេះតែមានព័ត៌មានជះទឹកអាសុីតហា” “ok មីងធ្វើបាន” “ខ្ញុំសូមនិយាយតែ2ម៉ាត់យ៉ាងខ្លីគឺមីទ្បប់”៕
អានបន្តប្រុងប្រយត្ន័អោយមែនទែន!! ព្រឹកនេះក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៣៥នាក់ ក្នុងនោះអ្នកជំងឺ៣១នាក់ ជាករណីឆ្លងចូលសហគមន៍ «ព្រឹត្តិការណ៍ ២០កុម្ភៈ»
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៣៥នាក់ ក្នុងនោះមាន៣១នាក់ជាករណីឆ្លងចូលសហគមន៍ ដែលពាក់ព័ន្ធ «ព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ» និង៤នាក់ផ្សេងទៀតជាអ្នកដំណើរមកពីក្រៅប្រទេស។ជាមួយគ្នានេះ នៅថ្ងៃទី២២នេះក្រសួងក៏បានប្រកាស ពីការព្យាបាលជាសះស្បើយ ចំនួន២នាក់។ ជាមួយគ្នានេះក្រសួងសុខាភិបាល បានអំពាវនាដល់អ្នកដែលពាក់ព័ន្ធ ធ្លាប់ចេញចូលទីតាំងចំនួន២៣ (មានក្នុងតារាង) ចាប់ពីថ្ងៃទី០៦ ដល់ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ឬបុគ្គលដែលពាក់ព័ន្ធព្រឹត្តិការណ៍ ឬដឹងខ្លួនថា ជាអ្នកប៉ះពាល់ជាមួយអ្នកជំងឺកូវីដ១៩ មានភាពស្មោះត្រង់ មិនលាក់លៀម និងស្ម័គ្រចិត្តមកធ្វើតេស្តរកកូវីដ១៩ នៅមណ្ឌលសុខភាពចាក់អង្រែ ហើយដាក់ខ្លួនឲ្យនៅដាច់ដោយឡែកពីក្រុមគ្រួសារ ធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅតាមផ្ទះរៀងៗខ្លួន ព្រមទាំងតាមដានសុខភាពជារៀងរាល់ថ្ងៃ។ ប្រសិនមានអាការមិនស្រួលខ្លួន ដូចជាឡើងកំដៅខ្លួន ក្អក ផ្តាសាយ ឈឺបំពង់ក ឬពិបាកដកដង្ហើមជាដើម សូមហៅទៅលេខទូរស័ព្ទទាន់ហេតុការណ៍ ១១៥ ។ សូមជម្រាបថា គិតត្រឹមម៉ោងស៧៖០០នាទីព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៥៦៨នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៧៥នាក់ និងអ្នកជំងឺចំនួន ៩៣នាក់កំពុងសម្រាកនៅមន្ទីរពេទ្យ៕
អានបន្ត