ដូចដែលបានសន្យា ទីបំផុត ថៅកែហាងពេជ្រ បានជួប តារាចម្តែងជើងចាស់ ទំាងពីររូបនេះហើយ, ដើម្បីសម្រួលការលំបាក ថៅកែហាងពេជ្រ បានជូនថវិកា ក្នុងម្នាក់ ទទួលបានរហូតដល់ទៅ…, ច្រើនណាស់

នៅមុននេះបន្តិច នាថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២១ ដូចដែលបានសន្យា ទីំបំផុត លោកស្រី ទ្រី ដាណា និងស្វាមី បានជួបតារាសម្តែងជើងចាស់ពីរដួងនេះហើយ មិនត្រឹមតែប៉ុណ្ណោះទេ លោកស្រី ថែមទំាងបានជូនថវិកាយ៉ាងច្រើនទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោកស្រី បានបញ្ជាក់រឿងដ៏គួរឲ្យចាប់អារម្មណ៍មួយទៀតថា “អ្នកមីងទាំង២ ជាតារាសម្ដែងជើងចាស់ គេស្គាល់ថាម៉ែនឿន និងម៉ែរ៉ូស។ ខ្ញុំអត់ដឹងថាគាត់លំបាកទេ ទើបឃើញព័ត៍មានថ្មីៗនេះ ឃើញអ្នកមីងរ៉ូស ទៅបួសទើបឆ្ងល់ ឥឡូវបានជួបគាត់ទាំង២ផ្ទាល់ហើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្នកមីងទាំង២ ថាគ្រប់គ្នាយល់ច្រឡំ មានអ្នកជួយគាត់ តែតាមពិត គឺមិនមែនដូចគេគិតទេ អ្នកមីងកំពុងជួបការលំបាក នៅជំពាក់ប្រាក់គេផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដើម្បីសម្រាលការលំបាក នាងខ្ញុំជូនគាត់ម្នាក់ 5000$ ទុកជាទុនទៅថ្ងៃក្រោយ និងសង់អាស្រមមួយជូននៅខេត្តឧត្តរមានជ័យ ទុកគ្រាន់គាត់ទៅសម្រាក។ អ្នកមីងរ៉ូស ថាចង់មានមុខរបរលក់កាហ្វេ ភីហ្សា វិលទៅជីវិតស្ងប់សុខដូចពីមុនវិញ ចឹងនាងខ្ញុំ និងស្វាមី ក៏និយាយគ្នា ជួយថ្លៃជួលផ្ទះ ២ឆ្នាំដល់គាត់ ដើម្បីទ្រទ្រង់របរថ្មីនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្នកមីងទាំង២ ក៏សូមប្រកាស ដល់អ្នកថតរឿង ឬចម្រៀងផ្សេងៗ ចង់ហៅថត អ្នកមីងរីករាយថតណាស់ ព្រោះដើម្បីកម្រៃផ្គត់ផ្គង់ជីវភាព កុំយល់ច្រឡំថា អ្នកមីងធូរធារ ឈប់ថតអី គឺអ្នកមីងកំពុងជួបការលំបាក កំពុងខ្វះខាត ត្រូវការបងប្អូនផ្ដល់ការងារដូចពីមុន សូមបងប្អូនផលិតកម្មផ្សេងៗជួយហៅអ្នកមីងថតផង”៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ស្ត្រី ដែលឆ្លងជំងឺកូវីដ១៩ ហើយមិនព្រមសម្រាកព្យាបាល​ដោយសារតែមានកូនតូច ពេលនេះត្រូវបានដឹកមកកាន់មន្ទីរពេទ្យព្យាបាលហើយ…(មានវីដេអូ)

ក្រសួងសុខាភិបាលនាព្រឹកនេះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ បាន​ប្រកាសពីករណីឆ្លងកូវីដ-១៩ ចំនួន​២៥នាក់ទៀតនៅកម្ពុជា ដែលក្នុងនោះ២៣ករណីពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដោយភាគច្រើនជាជនជាតិចិន ជាមួយគ្នានេះ ក្រសួងបានរកឃើញអ្នកជំងឺ៣នាក់ ជាករណីបំប្លែងថ្មី។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្នកជំងឺពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ចំនួន២៣នាក់ មានចិន២១នាក់ និងខ្មែរ២នាក់ ដែលរស់នៅទីតាំងផ្សេងៗគ្នាក្នុងរាជធានីភ្នំពេញ មានដូចជា តាមសណ្ឋាគារ, មូលដ្ឋានខណ្ឌបឹងកេងកង បឹងព្រលឹត និងកោះពេជ្រ ជាដើម។ រីឯស្ត្រីខ្មែរអាយុ២០ឆ្នាំម្នាក់ មានអាសយដ្ឋាននៅឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ២១នាក់ ត្រូវបាន​ដាក់សម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ ប៉ុន្តែអ្នកជំងឺ២នាក់ទៀត មាន​ស្ត្រីខ្មែរអាយុ៤៣ឆ្នាំ មិនព្រមទៅសម្រាកព្យាបាល​ដោយមានកូនតូចនៅជាមួយ រីឯបុរសចិនអាយុ២៣ឆ្នាំ មិនអាចទាក់ទងបាន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកក្រោយមានការសម្របសម្រួលពីអាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីសុខាភិបាលរួច ស្ត្រី ដែលមិនព្រមមកសម្រាកនៅពេទ្យនោះ ឥលូវនេះត្រូវបានក្រុមគ្រូពេទ្យយកមកមន្ទីរពេទ្យហើយ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ចំណោមអ្នកឆ្លងក្នុងសហគមន៍ ២៣ នាក់ព្រឹកនេះ មាន ១ នាក់មិនអាចទាក់ទងបាន និង ១ នាក់មិនព្រមទៅព្យាបាល…

នាព្រឹកថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ យោងតាមប្រកាសរបស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ កើនឡើងចំនួន ២៥នាក់ បន្ថែមទៀត ដោយ ២៣ នាក់ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើតាមសេចក្តីប្រកាសបានបញ្ជាក់ថា អ្នកជំងឺកូវីដ-១៩ ទាំង ២៣នាក់ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈនេះ គឺមានជនជាតិចិនចំនួន ២១នាក់ ជនជាតិខ្មែរ ១ នាក់ និង ជនជាតិខ្មែរ​ ១នាក់ ហើយបច្ចុប្បន្នអ្នកជំងឺចំនួន ២១ នាក់ កំពុង​តែសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកអ្នកជំងឺជនជាតិចិន ១ នាក់ ភេទប្រុស អាយុ ២១ ឆ្នាំ មិនអាចទាក់ទងបាន និង ស្ត្រីជនជាតិខ្មែរ ១ នាក់ អាយុ ៤៣ឆ្នាំ មិនព្រមទៅសម្រាកព្យាបាល​ដោយមានកូនតូចនៅជាមួយ ដោយពេលនេះអាជ្ញាធរ និង មន្ត្រីសុខាភិបាលកំពុងសម្របសម្រួលនៅថ្ងៃនេះ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ព្រឹកនេះកម្ពុជារកឃើញ ២៣ នាក់ទៀត ឆ្លងចូលសហគមន៍ និង ២ នាក់ពីក្រៅប្រទេស…

នាព្រឹកថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ យោងតាមប្រកាសរបស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ កើនឡើងចំនួន ២៥ នាក់បន្ថែមទៀតហើយ ដែលក្នុងនេះមានចំនួន ២៣ នាក់ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០ កុម្ភៈ និង ២ នាក់ជាអ្នកដំណើរចូលប្រទេស ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្របពេលរកឃើញអ្នកឆ្លងកូវីដ-១៩​ កើនឡើងកំហុកនេះ ក្រសួងសុខាភិបាលប្រកាសផងដែរ ថានៅព្រឹកទី ២៣ នេះ ពុំមានចំនួន​ អ្នកជាសះស្បើយឡើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរឱ្យដឹងដែរថា គិតត្រឹមព្រឹក ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២១ នេះអ្នកឆ្លងសរុបទូទាំងប្រទេសមាន ៥៩៣ នាក់ រីឯអ្នកជាសះស្បើយ ៤៧៥ នាក់ និង អ្នកកំពុងព្យាបាល ១១៦ នាក់ ៕អ្នកទាំង ២៣ ដែលឆ្លងក្នុងព្រឹត្តការណ៍សហគមន៍ ២០ កុម្ភៈនេះ មានអត្តសញ្ញាណដូចខាងក្រោម ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

មើលហើយ រំភើបតាម ! ស្ងាត់ៗ អ្នកឧកញ៉ា គិត ម៉េង ធ្វើខួបកំណើតជូន ភរិយា យ៉ាងសាមញ្ញ តែពោរពេញស្នាមញញឹម និងរីករាយណាស់ ពិសេសមើលតាមវីដេអូ បានដឹងថា អ្នកឧកញ៉ា គិត ម៉េង ស្រឡាញ់លោកជំទាវ ម៉ៅ ចំណាន ខ្លាំងប៉ុណ្ណា (មានវីដេអូ)

កាលពីពេលកន្លងទៅថ្មីៗនេះ មហាជន ក៏ដូចជាអ្នកប្រើប្រាស់ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញ អ្នកឧកញ៉ា គិត ម៉េង បង្ហោះសារ ដ៏មានន័យ ប៉ុន្មានម៉ាត់ ដែលគ្រប់គ្នា ពិតជាកម្រឃើញ អ្នកឧកញ៉ា រូបនេះ សរសេរបែបនេះណាស់ ជូនភរិយាជាទីស្រឡាញ់របស់ខ្លួន គឺ លោកជំទាវ ម៉ៅ ចំណាន (ស្រី តូចចំណាន)។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណែកកាលពី ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២១ កន្លងផុតទៅប៉ុន្មាននេះ គឺចំថ្ងៃខួបកំណើត របស់ លោកជំទាវ ម៉ៅ ចំណាន ស្រាប់តែគេឃើញ អ្នកឧកញ៉ា គិត ម៉េង ពោលពាក្យដ៏ផ្អែមល្ហែម ជូនភរិយា របស់ខ្លួន មួយទៀតហើយ ថា “នៅថ្ងៃនេះ បងបានភ្ញាក់ពីដំណេក ប្រកបដោយក្ដីរំភើប ដើម្បីទន្ទឹងរង់ចាំស្វាគមន៍ និងអបអរ ថ្ងៃពិសេស របស់ភរិយាដ៏ស្រស់សោភារបស់បង។” ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅមិនទាន់អស់ទេ កាន់តែពិសេសថែមទៀតនោះ អ្នកឧកញ៉ា គិត ម៉េង ក៏បានរៀបចំធ្វើកម្មវិធីខួបកំណើត ដ៏តូចមួយ ជាលក្ខណៈគ្រួសារ ជូនភរិយាជាទីស្រឡាញ់របស់ខ្លួនផងដែរ មើលទៅពិតជាពោរពេញដោយ ស្នាមញញឹម និងកក់ក្តៅណាស់ មិនត្រឹមតែប៉ុណ្ណោះទេ ពិសេសបើក្រឡេកទៅមើល តាមរូបភាព និងវីដេអូ បានដឹងថា អ្នកឧកញ៉ា ពិតជាស្រឡាញ់ភរិយាខ្លួន ខ្លាំងប៉ុណ្ណា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះ ម្ចាស់ហ្វេសប៊ុកមួយឈ្មោះ Lisa Thom ដែលបានបង្ហោះរូបភាព និងវីដេអូ នៃកម្មវិធីខួបកំណើត លោកជំទាវ ម៉ៅ ចំណាន នេះ បានភ្ជាប់សារខ្លីមួយបន្ថែមថា ៖…

អានបន្ត

ជួយស៊ែរផង!! សម្តេច ហ៊ុន សែន ផ្តល់អំណាចដល់អាជ្ញាធររាជធានីបិទភោជនីយដ្ឋាន ហាង ដែលមិនអនុវត្តអនាម័យត្រឹមត្រូវ

រាជធានីភ្នំពេញ៖ ដូចដែលប្រិយមិត្តបានដឹងជ្រាបមកហើយថា ប៉ុន្មានថ្ងៃនេះ មាន ការឆ្លងមេរោគ កូវីត១៩ឬហៅថា កូរ៉ូណា ជាលើកទី៣ហើយ ក៏ជាទ្រង់ទ្រាយធំផងដែរ ដែលធ្វើអោយ ខុនដូរ នឹង ក្លឹបកម្សាន្តមួយចំនួនដែលពាក់ពន្ធ័ ត្រូវបិទទ្វារជាប្រញាប់បំផុត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក នៅ ម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងសារបន្ទាន់យប់មិញនេះបានបញ្ជាក់ថា សម្តេចមិនបិទការប្រកបអាជីវកម្មទេ ប៉ុន្តែ សម្តេចអំពាវនាវដល់ ដល់បងប្អូនអាជីវករអនុវត្តការត្រួតពិនិត្យអនាម័យឲ្យខ្ជាប់ខ្ជួន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើពុំដូច្នោះទេ សម្តេចតេជោ ហ៊ុន សែន ប្រគល់សិទ្ធិអំណាចដល់អជ្ញាធររាជធានី ក្នុងការបិទភោជនីយដ្ឋាន និងហាង ដែលមិនអនុវត្តអនាម័យត្រឹមត្រូវ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

រដ្ឋបាលរាជធានីភ្នំពេញ ចេញសារព្រមានម្ចាស់កម្មវិធី និងម្ចាស់អាជីវកម្មដ្ឋាន ត្រូវប្រឈមមុខនឹងការបិទកម្មវិធី ឬអាជីវកម្មដ្ឋាន ព្រមទាំងត្រូវទទួលទោសទណ្ឌ បើល្មើសនឹងវិធានការការពារកូវីដ១៩

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ បានចេញសារព្រមានម្ចាស់កម្មវិធី និងម្ចាស់អាជីវកម្មដ្ឋាន ត្រូវប្រឈមមុខនឹងការបិទកម្មវិធី ឬអាជីវកម្មដ្ឋាន ព្រមទាំងត្រូវទទួលទោសទណ្ឌ បើល្មើសនឹងវិធានការការពារកូវីដ១៩ តាមការណែនាំរបស់រាជរដ្ឋាភិបាល។ នេះបើតាមសេចក្តីជូនដំណឹង ស្តីពីការរឹតបន្តឹងការអនុវត្តវិធានការគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យោងតាមសេចក្តីជូនដំណឹងនេះ, ក្នុងរយៈពេលអនុវត្តកន្លងមក រដ្ឋបាលរាជធានីភ្នំពេញ បានពិនិត្យឃើញថា ប្រជាពលរដ្ឋ ម្ចាស់កម្មវិធី និងម្ចាស់អាជីវកម្មដ្ឋានមួយចំនួន បានអនុវត្តតាមវិធានការខាងលើបានល្អប្រសើរ ប៉ុន្តែ មួយចំនួនទៀត នៅមិនទាន់បានអនុវត្តតាមវិធានការខាងលើបានល្អនៅឡើយ ដូចជា ក្នុងពេលកម្មវិធីជួបជុំផ្សេងៗ មិនរក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គលឱ្យបានត្រឹមត្រូវ, មានការប៉ះពាល់គ្នា, ចាប់ដៃគ្នា, កៀកស្មាគ្នា, ឱបរឹតគ្នា, ភ្លេចការការពារខ្លួន និងធ្វេសប្រហែសជាមួយជំងឺកូវីដ-១៩ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ «ចំពោះមុខ ដើម្បីឈានទៅគ្រប់គ្រងបាន ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់កម្មវិធី ម្ចាស់អាជីវកម្មដ្ឋាន និងគ្រប់ភាគីពាក់ព័ន្ធ ត្រូវចូលរួមអនុវត្តឱ្យម៉ឺងម៉ាត់បំផុតនូវ “វិធានការគម្លាពសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល”។ ក្នុងករណីនៅតែ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនព្រមអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល ម្ចាស់កម្មវិធី និងម្ចាស់អាជីវកម្មដ្ឋាន ត្រូវប្រឈមមុខនឹងការបិទកម្មវិធី ឬ អាជីវកម្មដ្ឋាន ព្រមទាំងត្រូវទទួលទោសទណ្ឌទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន»។ នេះបើតាមខ្លឹមសារ នៃសេចក្តីជូនដំណឹងខាងលើ បានបញ្ជាក់បន្ថែម។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រដ្ឋបាលរាជធានីភ្នំពេញ ក៏សូមធ្វើការណែនាំដល់ប្រជាពលរដ្ឋ ម្ចាស់កម្មវិធី ម្ចាស់អាជីវកម្មដ្ឋាន អាជ្ញាធរមូលដ្ឋាន មន្ទីរ-អង្គភាពជំនាញ និងគ្រប់ភាគីពាក់ព័ន្ធ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសជំរុញការអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការ «៣ ការពារ និង ៣ កុំ» របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា…

អានបន្ត

អីយ៉ា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នាំភរិយា ញុំាទឹកកកឈូស ឡើងផ្អែមល្ហែម ហើយសួរថា “បងប្អូនណាខ្លះ ឆ្លងកាត់រសជាតិ ទឹកកកឈូស មួយកែវ100រៀល?” ស្រាប់តែ ហ្វេនៗ ចូល comment ព្រាត ប្រាប់ពីអារម្មណ៍ពិត កាលនៅពីតូច ថា…

អ្នកប្រើប្រាស់នៅក្នុងហ្វេសប៊ុក ក៏ដូចជា ពុកម៉ែ បងប្អូន ភាគច្រើន ពិតជាស្គាល់ ជាក់ជាមិនខាន អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នោះ ដែលមានឈ្មោះក្នុង សំបុត្រកំណើត ឡេង ភត្រា។ ហើយពេលបច្ចុប្បន្ននេះ អ្នកឧញ៉ា កំពុងជោគជ័យខ្លាំង លើមុខជំនួញរបស់ខ្លួន ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់ ត្រឹមរយៈពេលខ្លីប៉ុណ្ណោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រៅពីមុខជំនួញ ធំៗជាច្រើន ដែលកំពុងលេចធ្លោនោះ អ្នកឧកញ៉ា ក៏ត្រូវបានគេមើលឃើញ និងកោតសរសើរយ៉ាងខ្លាំងចំពោះទឹកចិត្តសប្បុរសធម៌ ដែលតែងតែរួមចំណែក ក្នុងកិច្ចការសង្គមមិនដែលរំលងឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មួយវិញទៀត បើងាកមកមើលជីវិតផ្ទាល់ខ្លួនរបស់ អ្នកឧកញ៉ា វិញ គ្រប់គ្នា អាចនឹងភ្ញា​ក់ផ្អើល និងរឹតចាប់អារម្មណ៍ ថែមទៀត ព្រោះ លោក ចូលចិត្តប្រើជីវិតយ៉ាងសាមញ្ញ បំផុតជាមួយក្រុមគ្រួសារ មិនថាចូលរួមក្នុងកម្មវិធីអ្វីទេ ជាពិសេស អ្នកឧកញ៉ា និងភរិយា តែងតែផ្តល់ពេលវេលា នៅក្បែរគ្នាជានិច្ច។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង កាលពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២១ កន្លងទៅប៉ុន្មានថ្ងៃនេះ អ្នកឧកញ៉ា បានបង្ហាញពីជីវីតយ៉ាងសាមញ្ញបំផុត អង្គុយញុំាបាយ ស្ទួចត្រី លេងកម្យាន្ត ជាមួយភរិយា ព្រមទំាងភ្ជាប់សារខ្លីមួយឲ្យដឹងបន្ថែមថា “ចេញពីធ្វើការ មកស្ទូចត្រី បេះត្រកួន ស្លម្ជូរ ហូបបណ្ដើរ ស្ទូចបណ្ដើរ”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅមិនទាន់អស់ទេ ស្រាប់តែនៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២១ អ្នកឧកញ៉ា បាននាំ ភរិយា ទៅលំហែកាយ នៅកន្លែងមួយទៀតហើយ ថែមទាំងអង្គុយញុំាទឹកកកឈូសតែពីរនាក់ យ៉ាងផ្អែមល្ហែម ថែមទំាងសួរបងប្អូនមួយសំនួរ រំលឹករឿងកាលពីតូចថា “បងប្អូនណាខ្លះ ឆ្លងកាត់រសជាតិ ទឹកកកឈូស…

អានបន្ត

អភិបាលរាជធានីភ្នំពេញ ៖ សន្តិសុខ ដែលជម្លៀសស្ត្រីចិន ៤នាក់ពីកន្លែងចត្តាឡីស័ក នឹងទទួលពិន័យដោយគ្មានការលើកលែងឡើយ !

អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានប្រាប់បណ្តាញសារព័ត៌មានថា សន្តិសុខសណ្ឋាគារសុខា ដែលជម្លៀសស្ត្រីចិន៤នាក់ ពីកន្លែងចត្តាឡីស័ក នឹងទទួលពិន័យតាមអនុក្រឹត្យរដ្ឋាភិបាល ដោយគ្មានការលើកលែងឡើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក ឃួង ស្រេង បានបញ្ជាក់ថា សន្តិសុខរូបនោះ កំពុងជាប់ចត្តាឡីស័ក ១៤ថ្ងៃសិន ក្រោយពីបានទំនាក់ទំនងផ្ទាល់ជាមួយស្ត្រីជនជាតិចិន។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ អភិបាលរាជធានីភ្នំពេញរួបនេះ បាននិយាយដូច្នេះថា៖« សន្តិសុខនោះ យើងឱ្យគាត់ចត្តាឡីស័កសិន ថាតើគាត់មានជំងឺ ឬអត់ជំងឺកូវីដ-១៩ សិនជាបឋម យើងត្រូវជួយសង្គ្រោះជីវិតគាត់ ឱ្យគាត់ថែទាំអាយុជីវិតរបស់គាត់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅពេលថែទាំហើយ គាត់ផុតពីជំងឺរាតត្បាតហើយទើបយើងពិនិត្យទោសទណ្ឌទៅលើរូបគាត់ ដែលបានល្មើសនោះ តាមអនុក្រឹត្យ»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត