ដូចដែលប្រិយមិត្តបានដឹងមកហើយថា នៅប្រទេសកម្ពុជាយើង បានផ្ទុះឡើង នៅជំងឺ កូវីត១៩ សារជាថ្មីម្ដងទៀត នៅក្នុង ព្រឹត្រិការណ៍ ២០កុម្ភះ ដែលធ្វើអោយ មានការ ព្រួយបារម្ភយ៉ាងខ្លាំង ពីសំណាក៉ ប្រជាពលរដ្ឋ ទាំងអស់។ ដោយឡែក រហូតមកដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ ខេត្តកណ្តាល មានប្រជាពលរដ្ឋជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈមានចំនួន១៥៧២នាក់ ស្រី៨២៣នាក់និងបានយកសំណាកទៅធ្វើតេស្តចំនួន១១២៤នាក់ ក្នុងនោះមាន១៩នាក់ឆ្លងជំងឺកូវីដ១៩។ លោក គ្រុយ ម៉ាឡែន នាយករដ្ឋបាលសាលាខេត្តកណ្តាលបានឲ្យដឹងថា ក្នុងចំណោម១៥៧២នាក់នាក់ នោះ ក្នុងនោះបានបញ្ជូនទៅនៅមណ្ឌលចត្តាឡីស័កចំនួន៨៥៣នាក់ និង៧០២នាក់ធ្វើចត្តាឡីស័កនៅតាមផ្ទះ។ លោកបានបន្តទៀតថា អ្នកឆ្លងកូវីដ១៩ចំនួន១៩នាក់នោះ រស់នៅក្រុងតាខ្មៅទាំងអស់ ក្នុងនោះមាន១៨នាក់ជាជនជាតិចិន កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យជ័យជំនះខេត្តកណ្តាលនិង១នាក់ទៀតជាជនជាតិខ្មែរ កំពុងសម្រាកព្យាបាលនៅ មន្ទីរពេទ្យរបេងភ្នំពេញ។ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ អាជ្ញាធរខេត្តបានបិទហាងខារ៉ាអូខេយីហោឡូហ្សិក២ ដែលមានទីតាំងស្ថិតក្រុងតាខ្មៅ ខេត្តកណ្តាលបន្ទាប់ពីក្រសួងបានរកឃើញបុរសម្នាក់ឈ្មោះ គង់ ចាន់ឌី អាយុ៣៩ឆ្នាំ បម្រើការងារនៅក្នុងក្លឹបN8 មានផ្ទុកជំងឺកូវីដ១៩ ហើយបុរសរូបនេះមានប្រពន្ធ បម្រើការងារក្នុងហាងផឹកស៊ី និង ខារ៉ាអូខេ យីហោឡូហ្ស៊ិក២។ គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៦កុម្ភៈនេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៧៤១នាក់ ក្នុងនោះមានអ្នកជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈចំនួន២៣៤នាក់ និងមានអ្នកជាសះស្បើយចំនួន៤៧៧នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន២៦៦នាក់៕ប្រភព៖កម្ពុជាថ្មី
អានបន្តDay: February 26, 2021
សូមចូលរួមរំលែកទុក្ខផង!! បាត់បង់ធនធានម្នាក់ទៀតហើយ ឧត្តមសេនីយ៍ត្រី ប្រាក់ ប៊ុនណុន អតីតស្នងការរងខេត្តត្បូងឃ្មុំ បានទទួលមរ ណភាព ដោយសារតែ…
(ខេត្តត្បូងឃ្មុំ)៖ លោកឧត្តមសេនីយ៍ត្រី ប្រាក់ ប៊ុនណុន អតីតស្នង ការរងទទួលផែនព្រហ្ម ទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានទទួលមរ ណភាព នៅវេលាម៉ោង១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ ដោយរោគាពាធ។ បច្ចុប្បន្នសពត្រូវបានតម្កល់ទុកធ្វើបុណ្យទៅតាមប្រពៃណីសាសនា នៅគេហដ្ឋានក្នុងភូមិស្រះ ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ដំណឹងនេះ ចាត់ទុកជាការអញ្ជើញសាច់ញាតិបងប្អូនជិតឆ្ងាយ និងមិត្តនគរ បាល ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ។ គួរជម្រាបថា លោកឧត្តមសេនីយ៍ត្រី ប្រាក់ ប៊ុនណុន ទើបត្រូវបានសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ចេញប្រកាសផ្លាស់ប្ដូរភារកិច្ច ពីស្នងការរងខេត្តត្បូងឃ្មុំ មកជាអនុប្រធាននាយកដ្ឋានសរុបផែនការ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅនេះ៕ប្រភពពី Fresh news
អានបន្តក្ដៅៗ ពេលនេះ នាយ ពាក់មី ទម្លា យអំពី អត្តចរឹក ស្រីអូនសម្រស់ធម្មជាតិ ថានារីម្នាក់នេះគឺ… (មានវីដេអូ)
(ហ្វេសបុក) ៖ ជឿជាក់ថាប្រិយមិត្ត ពិតជាបានស្គាល់ហើយ ថា តារាកំប្លែង ចែម ចាន់ដារ៉ា ហៅថា នាយ ពាក់មី ពូកែខាងវេហាស័ព្ទដ៏ល្បីល្បាញ ដែលពុកម៉ែ បងប្អូន និងទស្សនិកជន ព្រមទាំងប្រជាពលរដ្ឋខ្មែរ នៅទូទាំងប្រទេស នឹងតាមកញ្ចក់ទូរទស្សន៍ បានស្គាល់និងដឹងថា លោកពូកែខាងកំប្លែង ចាក់ទឹកមិនលិចនោះ កាលពីពេលថ្មីៗនេះ នៅក្នុងគណនីហ្វេសប៊ុករបស់លោក ខណ:ពេលដែលលោកកំពុងតែធ្វើការឡាយលក់ផលិតផលអនឡាញ លោកក៏បានឆ្លៀតនិយាយ អំពីអត្តចរិតរបស់ លោកជំទាវស្រីអូន ដែលជាម្ចាស់ក្រុមហ៊ុនសម្រស់ធម្មជាតិយ៉ាងដូច្នេះថា៖ មេខ្ញុំ ស្រីអូន គាត់ឡាយ៩ម៉ោងបងប្អូន គាត់ជាមនុស្សដែលជោគជ័យហើយ ដល់ប៉ុណ្ណឹងហើយគាត់នៅតែខំប្រឹងឡាយ ដើម្បីឲ្យកូនចៅ ស្រ្តីម្នាក់ដែលខ្លាំង ខ្លួនតូច ប៉ុន្តែខ្លាំងណាស់ ខ្លាំងទាំងគំនិត ខ្លាំងទាំងកម្លាំងកាយ កម្លាំងចិត្ត ហើយថែមទាំងចិត្តបុណ្យទៀត គាត់ជួយគេច្រើនណាស់ ទាំងនៅក្នុងហ្វេសប៊ុក និងនៅខាងក្រៅ គាត់ល្អណាស់ ស្រីអូននេះ បើយើងមិនបានស្គាល់គាត់ថាជាអ្នកល្បី នៅពេលដើរតាមផ្លូវយើងគ្រាន់តែដឹងថាគាត់ជាក្មេងស្រីធម្មតាតែប៉ុណ្ណោះ។ គួររំលឹកផងដែរថា កាលពីពេលថ្មីៗកន្លងទៅនេះ នាយពាក់មី លោកក៏បានក្លាយជាតំណាងចែកចាយមួយរូបរបស់ក្រុមហ៊ុន សម្រស់ធម្មជាតិ ដោយលោកបានធ្វើការឡាយលក់ផលិតផលសម្រស់ធម្មជាតិ តាមរយ:ហ្វេសប៊ុក ផងដែរ៕ ខាងក្រោមនេះ ជាវីដេអូរបស់នាយពាក់មី ដែលឡាយនិយាយពីអត្តចរិតរបស់លោកជំទាវស្រីអូន សូមទស្សនាដូចតទៅ៖
អានបន្តអាណិតណាស់!! ធ្វើដំណើររាប់ម៉ឺនគីឡូមកជួបប្រពន្ធកូន អត់បានជួបដដែល កងទ័ពមួកខៀវរបស់កម្ពុជាម្នាក់ទៀតហើយ ឆ្លងកូវីដ១៩
(រាជធានីភ្នំពេញ) ៖ ក្ដៅៗ ពេលព្រឹកនេះ ក្រសួងសុខាភិបាលបាន បញ្ជាក់ថា កងទ័ពរបស់ខ្មែរយើងម្នាក់ បានទៅបម្រើការងារក្នុងនាមជាកងទ័ពថែរក្សាសន្ដិភាពរបស់អង្គការសហប្រជាជាតិ (កងទ័ពមួកខៀវ UN ) ហើយបានចាកចេញពីមូលដ្ឋានហ្វឹកហ្វឺនរបស់ UN រួចបន្ដដំណើរមកលេងប្រទេសកំណើត ក៏រកឃើញមានផ្ទុកវីរុសកូវីដ១៩។ ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មានថា កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៤៤នាក់ ហើយក្នុងនោះមាន៤០នាក់ ជាករណីឆ្លងក្នុងសហគមន៍នៃ «ព្រឹត្តិការណ៍២០កុម្ភៈ» និង៤នាក់ជាអ្នកធ្វើដំណើរមកពីក្រៅប្រទេស។ ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកឆ្លងក្នុងសហគមន៍ទាំង៤០នាក់នេះ មានជនជាតិចិនចំនួន៣១នាក់, ជនជាតិវៀតណាមចំនួន៦នាក់, ជនជាតិខ្មែរ ២នាក់ និងជនជាតិម៉ាឡេស៊ីម្នាក់។ ដោយឡែកសម្រាប់អ្នកដំណើរមកពីក្រៅប្រទេស ដែលរកឃើញឆ្លងកូវីដ១៩ វិញ មានជនជាតិខ្មែរម្នាក់ ជាអ្នកបម្រើការងារ ក្រោមឆត្រអង្គការសហប្រជាជាតិ (កងទ័ពមួកខៀវ UN) ។ គាត់បានធ្វើដំណើរចាកចេញពីមូលដ្ឋានហ្វឹកហ្វឺនរបស់កងទ័ពអង្គការសហប្រជាជាតិ នៅក្នុងប្រទេសអាហ្វ្រិក ហើយបន្ដដំណើរតាមជើងយន្ដហោះ នៅក្នុងប្រទេសឥណ្ឌា និងបានមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១។ សូមជម្រាបថា គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន៧៤១នាក់។ ក្នុងចំណោមអ្នកជំងឺទាំងនោះ មានអ្នកជាសះស្បើយចំនួន ៤៧៧នាក់ ហើយអ្នកជំងឺចំនួន២៦២នាក់ផ្សេងទៀត កំពុងសម្រាកព្យាបាលជំងឺ នៅក្នុងមន្ទីរពេទ្យរបស់រដ្ឋ៕ប្រភពពី KBN News សូមអានខ្លឹមសារ នៃសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ទាំងស្រុងដូចខាងក្រោម៖
អានបន្តសូមចូលរួមរំលែកទុក្ខផង!! លោក សុវណ្ណ រិទ្ធី កំពុងជួបទុក្ខធំ គឺលោកតារបស់លោក ត្រូវបានទទួលមរ ណភាព ហើយ
(ហ្វេសបុក) ៖ ជីវិតមនុស្ស កើតមកលើភពផែនដីនេះ រមែង ជួបនឹង ការ កើតចាស់ ឈឺ ស្លា ប់ ជារឿងធម្មតា របស់ មនុស្សទូទៅ ។ ជាកក់ស្ដែង កាលពីម្សិលមិញនេះ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេករបស់ លោក សុវណ្ណ រិទ្ធី បានចែករំលែក នូវដំណឹងដ៏សែនក្រៀមក្រំមួយ ខណៈជីតារបស់លោក មានឈ្មោះ ខាំ ផល បានទទួលមរណភាព ចាកចោលកូនៗ និងចៅៗជាទីស្រលាញ់ ទាំងក្ដីសោកសៅបំផុត។ លោក សុវណ្ណ រិទ្ធី បានបង្ហោះសារមួយឃ្លាថា៖”សូមវិញ្ញាណក្ខន្ធលោកតា ទៅកាន់សុគតិភពអោយបានសុខផងចុះ។ អាវធំក្រសេ ដែលចៅជូនលោកតា លោកតាស្រលាញ់ខ្លាំងណាស់ ពាក់ជា ប់ អួ ត គេគ្រប់កម្មវិធី ចៅសែនស្តាយណាស់ មិនបានមកទាន់ ដ ង្ហើម ចុងក្រោយរបស់លោកតា តែចៅនឹងចាំបណ្តាំលោកតា ជាប់ក្នុងចិត្តជានិច្ច “ក្រោយភ្លៀងមេឃនឹងស្រឡះ ខ្យល់បក់រិតតែត្រជាក់ខុសធម្មតា“ លោកតាចង់ឃើញចៅប្រុសម្នាក់នេះរឹងមាំ ក្រោកឈរ ដើរទៅមុខបន្តទៀត ជាមួយការងាររបស់ចៅ ពេលនេះចៅមិនទាន់បំពេញបំណងរបស់លោកតាចុងក្រោយផង លោកតាក៏ទៅចោលចៅៗបាត់ នៅថ្ងៃនេះវេលាម៉ោង១២ថ្ងៃត្រង់ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ សូមវិញ្ញា ណ ក្ខ ន្ធ លោកតាទៅកាន់សុគតិភពផងចុះ”។ ទន្ទឹមនឹងដំណឹងដ៏សែនសោកសៅនេះ មានប្រិយមិត្ត និងបុគ្គលល្បីៗជាច្រើន បានសម្ដែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំ ដល់ក្រុមគ្រួសារ នៃ ស. ព និងសូមលើកដៃប្រណំបួងសួង ជូនវិញ្ញា ណ ក្ខ…
អានបន្តសូមប្រុងប្រយត្ន័អោយខ្លាំងបំផុត!! ព្រឹកនេះ ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៤៤នាក់ ក្នុងនោះឆ្លងក្នុងសហគមន៍នៃ «ព្រឹត្តិការណ៍២០កុម្ភៈ» ចំនួន៤០នាក់
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានបន្តប្រកាសពីការរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៤៤នាក់ ក្នុងនោះមាន៤០នាក់ជាករណីឆ្លងក្នុងសហគមន៍នៃ «ព្រឹត្តិការណ៍២០កុម្ភៈ» និង៤នាក់ជាករណីធ្វើដំណើរមកពីក្រៅប្រទេស។ ក្រសួងសុខាភិបាលបានបញ្ជាក់ថា អ្នកដែលឆ្លងក្នុងសហគមន៍៤០នាក់នេះ មានជនជាតិចិនចំនួន៣១នាក់, ជនជាតិវៀតណាមចំនួន ៦នាក់, ជនជាតិខ្មែរ ២នាក់ និងជនជាតិម៉ាឡេស៊ីម្នាក់។ សម្រាប់អ្នកដំណើរមកពីក្រៅប្រទេសដែលរកឃើញឆ្លងកូវីដ១៩ វិញមានជនជាតិខ្មែរម្នាក់ ដែលជាបម្រើការនៅអង្គការសហប្រជាជាតិ (កងទ័ពមួកខៀវ UN), ជនជាតិឥណ្ឌូនេស៊ីម្នាក់ និងជនជាតិចិន២នាក់។ សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះកម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន៧៤១នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៧៧នាក់ និងអ្នកជំងឺចំនួន ២៦២នាក់កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ៕ប្រភពពី Fresh news
អានបន្តសូមប្រុងប្រយត្ន័!! ចាត់ទុកចាត់ទុកមួយម៉ឺនសំណាងក្នុងគ្រោះថ្នាក់ អាណិតណាស់ដោយសារតែព្រីភ្លើងចាស់មួយ ប៊ិះឆ ក់យកអាយុជីវិតកុមារីម្នាក់…!
(ហ្វេសបុក) ៖ ចរន្តអគ្គីសនី គឺជាថាមពល មួយសម្រាប់ មនុស្សនៅក្នុងសកលលោកប្រើប្រាស់ វាមានគុណសម្បត្តិម្យ៉ាង តែក៏មានគុណ វិបត្តិម្យ៉ាងផងដែរ ព្រោះ វាអាចឆ ក់ យកជីវិតមនុស្សយើង ភ្លាមៗ មួយរំពេច បើសិនយើងធ្វេសប្រហែលជាមួយវា។ ជាក់ស្ដែង ករណីមួយនេះ ចាត់ទុកមួយម៉ឺនសំណាងក្នុងគ្រោះថ្នាក់ ដោយក្មេងស្រីម្នាក់ ប៊ិះត្រូវភ្លើងឆក់ ដោយសារតែព្រីភ្លើងចាស់មួយ នេះតើតាមគណនេយ្យហ្វេសបុក មួយឈ្មោះថា Kakkada Kakkada បានចែករំលែកព័ត៌មានតាមបណ្តាញសង្គមហ្វេសបុក ជូនដល់អាណាព្យាបាលមានកូនតូចប្រុងប្រយ័ត្នយ៉ាងដូច្នេះថា៖ សំណាង ដែលមិនប៉ះពាល់ដល់អាយុជីវិត😭អាណិតក្មួយស្រីខ្ញុំណាស់😭ឆាប់ជាណាក្មួយ🙏សូមបងប្អូនមានកាប្រុងប្រយ័ត្នឲបានខ្ពស់ចំពោះឌុយភ្លើងចាស់ៗ🙏
អានបន្ត