ពលរដ្ឋម្ចាស់ដើមការ ក្នុងសង្កាត់ចំនួនបី ក្នុងខណ្ឌច្បារអំពៅ បានប្រកាសផ្អាកពិធីមង្គលការកូនប្រុសស្រីរបស់ខ្លួន ដោយខ្លួនដោយសារការឆ្លងរីករាលដាលនៃកូវីដ១៩ ក្នុងសហគមន៍។ លោក ពៅ ហួត ចៅសង្កាត់ច្បារអំពៅទី១បានឲ្យដឹងតាមរយះទូរសព្ទ័នារសៀលថ្ងៃទី២៧ខែកុម្ភៈនេះថា ខណៈដែលជំងឺកូវិដ១៩កំពុងឆ្លងរាលដាលដល់សហគមន៍នាព្រឹត្តិការណ៍ថ្ងៃ២០កុម្ភៈនេះគឺលោក ចេង មុនីរ៉ា អភិបាលខណ្ឌនៃគណះអភិបាលខណ្ឌច្បារអំពៅលោកពុំបានហាមឃាត់ឲ្យរៀបចំពិធីអាពាហ៍ពិពាហ៍នោះទេ។ហើយបើសិនជាមានគឺត្រូវអនុវត្តន៍តាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលដែលឲ្យរៀបចំជាគម្លាតហើយក្នុងនោះសម្រាប់ភ្ញៀវមួយតុមាន១០នាក់គឺត្រូវកាត់បន្ថយឲ្យនៅ៥នាក់នឹងមានដាក់អាកុលសម្រាប់លាងដៃទៀតផង។ លោកចៅសង្កាត់ច្បារអំពៅទី១បានបញ្ជាក់ទៀត ក្នុងនោះសង្កាត់របស់លោកពុំមានពិធីរៀបអាពាហ៍ពិពាហ៍ឡើយតែបើមានគឺអាជ្ញាធរនឹងចុះទៅណែនាំឲ្យគោរពតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលជាកំហិត។ ដោយឡែកលោក យ៉ិន វុធ ចៅសង្កាត់ច្បារអំពៅទី២វិញបានឲ្យដឹងដែរថា ក្នុងមូលដ្ឋានរបស់លោកនាប៉ុន្មានថ្ងៃនេះពុំមានពិធីរៀបអាពាហ៍ពិពាហ៍ឡើយ។បើមានគឺមានតែពិធីបុណ្យសព លោកអនុប្រធានភូមិដើមស្លែងឈ្មោះសុខ ភារ៉ា អាយុ៦៥ឆ្នាំដែលបានទទួលមរណះភាព ដោយជំងឺកាលពីយប់ថ្ងៃទី២៦ខែកុម្ភះនេះ។ប៉ុន្តែក្នុងនោះក៏មានបងប្អូនប្រជាពលរដ្ឋក្នុងភូមិព្រមទាំងញាតិមិត្តបានទៅចូលរួមដែរតែមិនសូវហ៊ាននៅក្បែៗគ្នាពិសេសភាគច្រើនមិនបាននៅហូបបាយដែលម្ចាស់កម្មវិធីរៀបចំទទួលឡើយគឺគ្រាន់តែចូលបុណ្យហើយចេញទៅវិញបាត់អស់។ ចំពោះសង្កាត់និរោធវិញ លោក អ៊ុង រ៉ូន ចៅរងទី១ សង្កាត់និរោធ៍ បានឲ្យដឹងនៅរសៀលថ្ងៃទី២៧នេះថា នៅប៉ុន្មានថ្ងៃនេះក្នុងមូលដ្ឋានសង្កាត់និរោធ៍របស់លោកគឺមានកម្មវិធីរៀបចំអាពាហ៍ពិពាហ៍២រោងដែរ ប៉ុន្តែម្ចាស់កម្មវិធីបានសម្រេចផ្អាកដោយខ្លួន ពុំមានអាជ្ញាធរណាទៅហាមឃាត់គាត់នោះទេ ព្រោះគាត់ខ្លាចឆ្លងជំងឺកូវិដ១៩ ក្នុងពិធីរៀបអាពាហ៍ពិពាហ៍មួយនៅខេត្តព្រៃវែងកាលពីថ្ងៃទី១៧ ខែកុម្ភះកន្លងទៅបង្កឲ្យការភ័យខ្លាចដល់ភ្នំពេញ ព្រោះមានការឆ្លងទ្រង់ទ្រាយធំពេក។ លោកចៅសង្កាត់រងបញ្ជាក់ថា មកដល់ថ្ងៃនេះបងប្អូនប្រជាពលរដ្ឋក្នុងសង្កាត់និរោធកំពុងភ័យខ្លាចការឆ្លងជំងឺកូវិដ១៩នេះដោយម្នាក់ៗសំងំនៅតែក្នុងផ្ទះព្រោះមានការឆ្លងចំនួន២ទីតាំងផងដែរ។ក្នុងនោះមានបុរីហាយតិចនិងបុរីប៉េងហួតបឹងស្នោ៕
អានបន្តDay: February 27, 2021
សោកស្ដាយបំផុត! តារាសម្ដែងដៃគូទិនហ្វីដ៏ល្បី ទទួលមរណភាពហើយ…
បណ្ដាសារព័ត៌មានជាច្រើនបានចេញផ្សាយនៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២១ នេះថា តារាហុងកុងជើងចាស់ដ៏ល្បី Ng Man Tat បានទទួលមរណភាពហើយក្នុងវ័យ ៧០ ឆ្នាំ ដោយសារជំងឺមហារីកថ្លើម ។ ដំណឹងមរណភាពរបស់លោក បានធ្វើឲ្យអ្នកគាំទ្រស្ទើពាសពេញពិភពលោកមានការតក់ស្លុត និងសោកស្ដាយជាខ្លាំងនៅការបាត់បង់សិល្បករជើងចាស់ដ៏ឆ្នើមមួយរូបនេះ ។ តារាសម្ដែង Ng Man Tat ជាតារាមួយរូបដែលទទួលបានភាពល្បីល្បាញជាខ្លាំង ។ រូបលោកត្រូវបានមហាជនជាច្រើនស្គាល់ថាជាដៃគូដ៏ល្អបំផុតជាមួយតារាសម្ដែង Stephen Chow (ទិន ហ្វី) ។ ចាប់តាំងពីចូលប្រឡូកវិស័យសិល្បៈ រូបលោកបានចូលរួមសម្ដែងក្នុងខ្សែភាពយន្តជាច្រើន ដោយក្នុងនោះរួមមានរឿង «Fight Back To School» និង «Shaolin Soccer» ជាដើម ៕
អានបន្តស្រលាញ់មនុស្សដែរស្រលាញ់យើង យើងនឹងមានក្តីសុខពេញមួយជិវិត ចងចាំថា បើគេស្រលាញ់អ្នក គេនឹងប្រាប់អ្នក តែបើគេខ្លាចបាត់បង់អ្នក គេនឹង…
មនុស្សយើងកើតមក គឺទេវតាបានចារ ឬ កំណត់រួចមកហើយថា យើងនឹងមាននិស្ស័យជាមួយនរណាម្នាក់ ដែលអាចនិយាយបានថា គេគឺគូរទៅថ្ងៃអនាគតរបស់យើង ។ មានមនុស្សច្រើនណាស់ ដែលបានជួបស្នេហ៍ពិត មិនថាជិតឬ ឆ្ងាយ មានគូរខ្លះ អាចនឹងឆ្លងទ្វីប ឆ្លងសមុទ្រ ឆ្លង ប្រទេសជាច្រើន ក៏គេគង់តែបានជួបគ្នា ព្រោះនោះគឺជានិស្ស័យរបស់ពួកគាត់ ។ និស្ស័យពិតជាធ្វើឲ្យមនុស្សពីរនាក់បានជួបគ្នាប្រាកដមែន ។ តួយ៉ាងដូចជាគូរស្នេហ៍មួយគូរនេះ អញ្ចឹង ពួកគាត់បានជួបគ្នា ចាប់ដៃគ្នា បោះបង់ជីវិតលីវ ឈានដល់គូរដណ្តឹង។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ ម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Sreythik Tho បានបង្ហោះរូបភាព ក្នុងពិធីពិសាស្លាដក់កន្សែង យ៉ាងស្រស់ស្អាត និងស្រស់សង្ហា ពិតជាសាកសម នឹងគ្នាខ្លាំងណាស់ ។ ម្ចាស់គណនីហ្វេសប៊ុកខាងលើ បានបង្ហោះសារថា “ចុងក្រោយយើងនឹងជ្រើសរើសយកមនុស្សដែរធ្វើច្រើនជាងនិយាយ ដោយយើងមិនបាច់ទាមទារ -មនុស្សដែរឲតម្លៃយើង នឹងស្មោះត្រង់ មិនថាពីមុខរឺក្រោយខ្នង -មនុស្សដែរអាចបំពេញក្តីស្រម៉ៃយើង មិនថាតូចរឺធំ-មនុស្សដែរចាប់ដៃយើងជាប់ជានិច្ចមិនថាមានរឿងអ្វីកើតឡើង -ស្រលាញ់មនុស្សដែរស្រលាញ់យើង យើងនឹងមានក្តីសុខពេញមួយជិវិត -ចងចាំថា បើគេស្រលាញ់អ្នក គេនឹងប្រាប់អ្នក តែបើគេខ្លាចបាត់បង់អ្នក គេនឹងប្រាប់ម៉ាក់ប៉ារបស់អ្នក (ជិត 7ឆ្នាំ មិនយូរទេសម្រាប់ខ្ញុំ ឲតែច្បាស់លាស់បែបនេះ ) អរគុណបង”។
អានបន្តហ្វេនៗ ភ្ញាក់ព្រឺត ក្រោយឃើញ ពូម៉ៅ ជិះម៉ូតូ ឌុប ចែដាណា យ៉ាងមានក្តីសុខ មើលអត់ចង់ស្គាល់ ដល់ថ្នាក់ម្នាក់ៗ ចូល comment បែបនេះ ថា…(មានវីដេអូ)
ពុកម៉ែ បងប្អូន ខ្មែរ ភាគច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន លោកស្រី ទ្រី ដាណា នោះ ដែលជាម្ចាស់មុខជំនួញធំៗ ជាច្រើនកន្លែង ដែលកំពុងតែលេចធ្លោ និងទទួលបានការគាំទ្រខ្លាំង នាពេលបច្ចុប្បន្ននេះ ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់។ លោកស្រី មិនត្រឹមពូកែរកស៊ីប៉ុណ្ណោះទេ ថែមទំាងមិនចិត្តសប្បុរសធម៌ផងដែរ តាមរយៈទង្វើររបស់លោកស្រី ដែលតែងតែជួយ អ្នកទីទាល់ក្រ ពិសេស អ្នកប្រឹងប្រែងតស៊ូ ដោយកំលាំងញើសឈាម។ ងាកមកមើលជីវិតផ្ទាល់ខ្លួន របស់ ថៅកែហាងពេជ្រ រូបនេះ និងស្វាមី វិញម្តង ក៏មិនណយប៉ុន្មានដែរ ពិសេស បើទោ លោកស្រី និងស្វាមី មានលុយចាយពេញដៃយ៉ាងណាក៏ដោយ ក៏នៅតែចូលចិត្តប្រើយ៉ាងសាមញ្ញ មានដូចជា ញុំាអាហារ ទិញរបស់របរ តាមផ្លូវជាញឹកញាប់ មើលទៅពិតជាមានក្តីសុខ និងរីករាយ ខ្លាំងណាស់ ធ្វើឲ្យគ្រប់គ្នា ដែលបានជួបហើយ ពិតជាមានអារម្មណ៍ស្និតស្នាល ដូចគ្រួសារតែមួយអ៊ីចឹង។ ចំណែកម្សិលមិញនេះ នាថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២១ មហាជនជាច្រើនផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញ ពូម៉ៅ ជិះម៉ូតូ ឌុប ចែដាណា តាមផ្លូវ មើលសឹងមិនស្គាល់ ហើយវាជារឿងមួយដែលកម្រឃើញ លោកស្រី និងស្វាមី ធ្វើបែបនេះណាស់។ ចែដាណា ក៏បានភ្ជាប់សារខ្លីមួយថា “ជីវិតមានន័យពិតៗ អ្នកគេហ្នឹង បងប្អូន”។ ឃើញភ្លាម ម្នាក់ៗភ្ញាក់ព្រឺត ថែមទំាងចូល comment ព្រាត ថា ៖ បងស្រីដូច motor rider, ស្រឡាញ់មួយសុវត្ថិភាពណាស់ តើខ្ញុំអាចទិញនៅណាបាន?, ចុមយក្យ! ក្មួយទាំង២សោះ,…
អានបន្តអីយ៉ា! ញ៉ាក់សាច់ហ្មង! ផ្ទុះការចាប់អារម្មណ៍ ក្រោយរោងការមួយរោងនេះ កូនក្រមុំពាក់មាសជ្រែកខ្លួន…
តាមប្រភពបានអោយដឹងថាមង្គលការ ដែលមានកូនក្រមុំពាក់មាសជ្រែកខ្លួននេះគឺស្ថិតនៅឯប្រទេសវៀតណាម ។ ប្រភពបានបន្ថែមទៀតថា ថ្លៃបណ្តាការកប់ពពកមានទាំងជញ្ចៀន ខ្សែក កងដៃ គឺសុទ្ធតែមាសយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលកូនក្រមុំបានពាក់ជាប់ខ្លួន ចំណែកឯបណ្តាកាជាលុយសុទ្ធវិញនោះ ក៏មានមិនតិចទេ គឺរាប់មុឺនដុល្លាឯណោះ ។ ក្នុងកម្មវិធីនោះផងដែរ គេឃើញកូនក្រមុំញញឹញញែមបិតមាត់មិនជិតទេដោយសារតែបណ្តាការដ៏ច្រើន ហើយកូនកំលោះវិញញញឹមទទួលភ្ញៀវទាំងអារម្មណ៍រំភើបជាខ្លាំង ។ ដោយឡែកអ្នកចូលរួមកម្មវិធីមង្គលការវិញ បានកោតសរសើរគ្រប់ៗគ្នា ៕
អានបន្តនោះអោយរាងមនុស្សចាស់សក់ស្កូវហើយ បែរជាអោយក្មេងថាអោយ នៅមិននៅទៅត្អូញប្រាប់ថាដាច់បាយពេលក្លាយជាម៉ែធម៌ស្រីអូន មានអីកញ្ញា ពេជ្រ ស៊ូលីដាក់អោយចំៗយ៉ាងខ្លីថា…(មានវីដេអូ)
ជុំវិញរឿងរ៉ាវតារាសម្ដែងជើងចាស់អ្នកមីង ញឹម សុខា បានរត់ទៅអោយលោកអ៊ឹម ជីវ៉ា ជួយសំភាសន៍រឿងអ្នកមីង បានដាច់បាយក្រោយពេលក្លាយទៅជាម៉ែធម៌របស់សេដ្ឋីនី ស្រីអូនដែលជាថៅកែប្រេន សម្រស់ធម្មជាតិ កំពុងតែផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេបុកនិងយូធូប។ រឿងរ៉ាវដាច់បាយខាងលើនេះ ធ្វើអោយមហាជនរិះគន់ម៉ែធម៌របស់អ្នកនាង ស្រីអូនយ៉ាងខ្លាំង។ក្នុងនោះក៏មានលោកតាន់ គីមសួរនិងកញ្ញា ស៊ូលីផងដែរ។ដោយលោកតាន់ គីមសួរបានលើកឡើងលើទំព័រហ្វេបុករបស់លោកដោយរៀបរាប់ថា ស៊ុន្ទរី នួន ម៉េចបានជាធ្វើបែបនេះដាក់អ្នកម្តាយធម៌អ៉ីចឹង? ហ៊ានចំណាយលុយរាប់សិបម៉ឺនដុល្លារជួយដល់សង្គម ហេតុអ្វីទុកឲ្យម្តាយខ្លួនឯងអត់បាយដល់ថ្នាក់នេះ? សែនហួសចិត្ត ហួសចិត្តដែលប្អូនជួយប៉ះចំក្រពើ ឲ្យរាង ថ្ងៃក្រោយមុនជួយមនុស្ស ត្រូវចេះមើលមុខ មើលក្រោយផង បិសាចចេញកន្ទុយបណ្តើរៗហើយ។ ចំណែកឯកញ្ញា ពេជ្រ ស៊ូលីក៏បានចេញវីដេអូរិះគន់ម៉ែធម៌អ្នកនាងស្រីអូនដែរថា អ៊ុំមិនគួរណាចេញមកនិយាយជាសារធារណៈថា អ៊ុំដាច់បាយពេលក្លាយជាម៉ែធម៌របស់សេដ្ឋីនី។បើសិនជាផលិតកម្មណាមួយគេអត់ហៅអ៊ុំផង ដោយសារតែគិតថាអ៊ុំមាន ហើយឫក៏ម៉េចហើយ អ៊ុំគួរតែទៅបកស្រាយជាមួយផលិតកម្មនោះ អ៊ុំមិនគួរណារត់ទៅរកសារពត៌មានអោយចុះផ្សាយរឿងអ៊ុំជាសារធារណៈអ៊ីចឹងទេ។វាមិនសមជាមួយនឹងពាក្យដែលអ៊ុំនិយាយអ៊ុំដឹងគុណគេទាល់តែសោះ។ដូច្នេះចង់ជ្រាបអោយកាន់តែច្បាស់សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោម៖ផ្ដល់សិទ្ធិដោយ៖Khmerfly
អានបន្តព្រឹក ២៧ ម្សិលមិញនេះ ក្រសួងប្រកាសរកឃើញ ២៦ នាក់ទៀតហើយ ឆ្លងកូវីដ-១៩…
យោងតាមសេចក្ដីប្រកាស របស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ បានឱ្យដឹងថា កម្ពុជា រកឃើញករណីឆ្លងកូវីដ-១៩ ថ្មី ចំនួន ២៦ នាក់ទៀតហើយ ដែលក្នុងនោះ សុទ្ធតែជាករណីឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ចំនួន ២៦ នាក់ ។ គួរឱ្យដឹងដែរថា គិតត្រឹមព្រឹក ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ ស្ថានភាពអ្នកជំងឺកូវីដ-១៩ នៅកម្ពុជា មាន ៖ – អ្នកឆ្លងសរុប ចំនួន ៧៦៦ នាក់ – អ្នកជាសះស្បើយ ចំនួន ៤៧៧ នាក់ – អ្នកកំពុងព្យាបាល ចំនួន ២៨៧ នាក់ ៕ សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖
អានបន្តខណៈកូវីដ រលកទី៣ចាប់ផ្តើម! ពេលនេះ កូនទាំង៣របស់ ព្រាប សុវត្ថិ បានចាក់វ៉ាក់សាំងកូវីដ១៩រួចស្រេច
(ភ្នំពេញ) ៖ ជឿថាប្រិយមិត្តពិតជាបាន ស្គាល់ហើយនូវតារ៉ាចម្រៀង សម្លេងធ្ងន់ ដែលល្អអស់រយះពេលជាច្រើនឆ្នាំមកហើយនោះ គឺលោកព្រាប សុវត្តិ ហើយ លោកក៏ មានកូនប្រុស៣នាក់ ហើយពួកគេ ក៏ជាអ្នកចំរៀងផងដែរ។ កាលពីថ្មីៗនេះ ស្របពេលដែលស្ថានភាពការឆ្លងវីរុសតាមផ្លូវដង្ហើមកូវីដ១៩ នៅក្នុងសហគមន៍ចាប់ផ្តើមជាថ្មី រីឯវ៉ាក់សាំងការពារ កំពុងតែមានវត្តមានក្តៅៗនៅលើទឹកដីប្រទេសកម្ពុជា ដែលកូនប្រុសទាំង៣របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ ក៏បានមកទទួលការចាក់វ៉ាក់សាំងនៅអង្គភាពយោធារៀងៗខ្លួន។ ដោយឡែក កាលពីប៉ុន្មានម៉ោងមុននេះ កូនទាំង៣ របស់ លោក ព្រាប សុវត្ថិ ដែលមានឈ្មោះសុវត្ថិ មុនីវណ្ណ សុវត្ថិ មុនីនាគនិង សុវត្ថិ សិរីវុឌ្ឍ សុទ្ធតែបានទទួលការចាក់វ៉ាក់សាំងរួចរាល់គ្រប់ៗគ្នា រួចហើយ ដើម្បីពង្រឹងប្រពន្ធ័អង្គបដិបក្ខឲ្យកាន់តែខ្លាំងដើម្បី ការពារខ្លួននិង ទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជំងឺប្រភេទនេះផងដែរ។ យ៉ាងណាមិញ ចំពោះ លោក ព្រាប សុវត្ថិ គឺមិនបានឃើញលោកបង្ហោះនូវសកម្មភាពដែលបញ្ជាក់ថាតារារូបនេះបានទទួលការវ៉ាក់សាំងនៅឡើយទេ៕សូមចូលទស្សនារូបភាពខាងក្រោម៖
អានបន្តសូមចូលរួមរំលែកទុក្ខផង!! លោកពូជាមនុស្សម្នាក់ល្អណាស់ និងរួសរាយរាក់ទាក់បំផុតនៅកន្លែងការងារ បែរជាត្រូវទទួលមរ ណភាពចាកចោលក្រុមគ្រួសារ ដោយសារតែ…
នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ នេះ យោងតាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ «Moeun Puthy» បានចែករំលែកនូវដំណឹងដ៏ក្រៀមក្រំមួយ ខណៈមានលោកពូម្នាក់ឈ្មោះ Som Dora បានទទួលមរណភាពចាកចោលមិត្តភ័ក្ដិ បងប្អូនសាច់ញាតិ និងក្រុមគ្រួសារ ដោយសារតែដាច់សរសៃឈាមខួរក្បាល ពិតជាគួរឲ្យអាសូរណាស់។ ក្នុងនោះដែរ ម្ចាស់គណនីហ្វេសប៊ុកខាងលើបានបង្ហាញពីអារម្មណ៍ក្តុកក្តួលចិត្តជាខ្លាំង និងបានសរសេររៀបរាប់ឲ្យដឹងដែរថា៖«វាពិតជាលឿនពេកហើយ ពិតជាមិនគួរអោយជឿ សុំអោយគាត់បានទៅកាន់ឋានស្ងប់សុខផងចុះ 26.02.2021។ ស ព ត្រូវបានដឹកពីមន្ទីរពេទ្យកាល់ម៉ែតទៅខេត្តកំពត»។ ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រេីន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស ព ផងដែរ។ សូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធរបស់លោកពូ ឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
អានបន្ត