មាននៅចាំកន្លែងនេះបានទេ? អីយ៉ា ឱក សុគន្ធកញ្ញា និងស្វាមី បានទៅម្តងទៀតហើយ តែលើកនេះ នាំ ឆលី ទៅដែរ មើលទៅមុខ ឆលី ទៅដឹងហើយ សប្បាយជាង ប៉ាៗ ម៉ាក់ៗទៀត…

ប្រិយមិត្តជាច្រើនពិតជាបានជ្រាបរួចមកហើយថា កាលពីកន្លងទៅ នាថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០១៩ មុនពេលមាន ឆលី គេឃើញ ឱក សុគន្ធកញ្ញា បានទៅដល់កន្លែងមួយ មានទេសភាពស្អាតត្រជាក់ភ្នែក គួរឲ្យទាក់ទាញជាខ្លាំង។ កាលនោះ កញ្ញា បានប្រាប់ថា “នេះជាកន្លែងលាក់ខ្លួនមួយដ៏អស្ចារ្យ ពេលមកដល់មានអារម្មណ៍ថាស្ងប់ស្ងាត់ស្រស់ថ្លាជាមួយធម្មជាតិបៃតង​វាលស្រែដើមត្នោត ផ្ទះខ្មែរដ៏ស្រស់ស្អាត ជាពិសេសនៅលើទឹកដីអច្ឆរិយ នៃខេត្ត សៀមរាប..! ពេលបានមកដល់ហើយពិតជាមិនចង់ឃ្លាត អរគុណចំពោះការទទួលយ៉ាងកក់ក្តៅពី ភូមិបៃតង”។ នៅទីបំផុត នាថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ គេឃើញ ឱក សុគន្ធកញ្ញា បានទៅដល់ជាលើកទី២ ជាពិសេស ថែមទំាងបាននាំកូនប្រុសសំណព្វចិត្ត គឺ ឆលី ទៅដល់ទីនោះថែមទៀតផង ។ ស្វាមី តារាចម្រៀងស្រីរូបនេះ បានបញ្ជាក់សារយ៉ាងខ្លី ប្រាប់ថា “ទីបំផុតបានមកស្នាក់នៅកន្លែងនេះម្តងទៀត ជាមួយCharlie គ្រាន់តែលើកមុន Charlie មិនទាន់កើត ….”។ ក្រោយឃើញ រូបភាពស្អាតៗ អមដោយទេសភាពដ៏ទាក់ទាញទាំងនេះភ្លាម អ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើន បានចូល comment ថា ៖ Sweet ទាំងព្រឹកហ្មងបង​, ស្អាតខ្លាំងបង, ស្រស់ស្រាយ, នៅកន្លែងណាបង ទេសភាពគួរអោយចង់ទៅ, ឆាលីមុខឡេីងតួឯកម៉ងបង​ សង្ហារតាំងពីក្មេងបាត់ហើយ, មើលទៅមុខ ឆលី សប្បាយដល់ហើយ។ តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាទំាងអស់គ្នា ៖

អានបន្ត

ថាមែនៗ! ទីបំផុត បទ “ពឺតៗ” របស់ ខេមរៈ សិរីមន្ត ចេញ MV ហើយ អេមណាស់ ពិសេស idol ចុះពីលើឡានទំនើប កាន់ស្គរដៃ ឡើងឡូយទៀត, ទប់អារម្មណ៍លែងជាប់ ដល់ថ្នាក់ ហ្វេនៗ ពោលពាក្យបែបនេះថា…(មានវីដេអូ)

កាលពី ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២០ កន្លងផុតទៅថ្មីៗនេះ ខាង ផលិតកម្ម រស្មីហង្សមាស បានបញ្ចេញបទចម្រៀងមួយបទទៀតហើយ សម្រាប់ តារាចម្រៀងដ៏ល្បីរបស់ខ្លួន គឺលោក ខេមរៈ សិរីមន្ត ដោយបទនេះ មានចំណងជើងថា “ពឺតៗ” ដែលជាការ និពន្ធទំនុកច្រៀង ដោយ ខេមរៈ ភារុណ, និពន្ធបទភ្លេង ដោយ Lock TA Kii និង សម្រួលតន្រ្តី ដោយ ឈិត តេងរិទ្ធ។ គិតត្រឹមថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ បទនេះ មានអ្នកចូលទស្សនាជាង ២០លានដងបាត់ទៅហើយ ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់ ជាពិសេស ថែមទំាងល្បីខ្លាំង ដល់ប្រទេសជិតខាងទៀតផង មានដូចជាប្រទេសថៃ ឡាវ និងប្រទេសវៀតណាម។ ចំណែកនៅមុននេះបន្តិច នាយប់ ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ បទ “ពឺតៗ” បានចេញ វីដេអូចម្រៀង (MV) ជាផ្លូវការហើយ ពិតជាឡូយខ្លាំងណាស់ ពិសេសនោះ idol ខេមរៈ សិរីមន្ត ចុះពីលើឡានទំនើប កាន់ស្គរដៃ ឡើងឡូយហ្មង។ ស្តាប់ចប់ភ្លាម ហ្វេនៗ ទប់អារម្មណ៍លែងជាប់ហើយ ដល់ថ្នាក់អ្នកខ្លះពោលពាក្យបែបនេះថា ៖ ពឺតៗ ចេញ MV ហើយ កប់ខ្លាំងណាស់, OMG MV ញាក់សាច់, អេមៗណាស់, ទីបំផុត ការរងចាំ MV…

អានបន្ត

ដាច់ផ្ងារ! ហ្វេនៗ ភ្ញាក់ព្រឺត ក្រោយឃើញ ទេព បូព្រឹក្ស ទំលាយរូប២សន្លឹកនេះ ជំនាន់ 2010 ដល់ថ្នាក់ម្នាក់ៗ លាន់មាត់ ប្លែកៗ បែបនេះ ថា…

ហ្វេនៗ ក៏ដូចជា ពុកម៉ែ បងប្អូន ខ្មែរភាគច្រើន ពិតជាបានដឹងខ្លះៗហើយ មើលទៅ នូវ ទំនាក់ទំនងស្នេហា រវាងតារាចម្រៀងដ៏ល្បីពីរដួង គឺ ទេព បូព្រឹក្ស និង ងួន ចាន់ដេវីត (G-Devith) នោះ ដោយអ្នកទំាងពីរ តែងតែបង្ហាញ នូវភាពផ្អែមល្ហែម ស្និតស្នាល មើលទៅពិតជាពោរពេញដោយភាពកក់ក្តៅ និងសុភមង្គលខ្លាំងណាស់។ ឲ្យតែចំថ្ងៃពិសេស ម្តងៗ ទេព បូព្រឹក្ស និង G-Devith មិនដែលភ្លេចឡើយ ក្នុងការទិញកាដូ យកទៅ surprise គ្នា ទៅវិញទៅមក ប្រកបដោយស្នាមញញឹម រីករាយ ក្រៃលែង។ ក្រៅពីនោះ ទោះរវល់ក្នុងការងារខ្លាំងយ៉ាងណាក៏ដោយ ក៏អ្នកទំាងពីរ ឆ្លៀតពេលវេលា ក្នុងការដើរលេងលំហែកាយ តាមទីកន្លែងជិតឆ្ងាយ មិនដែលដាច់ឡើយ ជាមួយគ្នា ជាពិសេស ទេព បូព្រឹក្ស ចូលចិត្តធ្វើអីប្លែកៗ ដាក់ G-Devith ខ្លាំងណាស់ ដោយមានពេលខ្លះ G-Devith បេះសក់ដោយសារ ទេព បូព្រឹក្ស ម្តងៗ ក៏មាន។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២១ ទេព បូព្រឹក្ស បានធ្វើឲ្យ ហ្វេនៗ ផ្ទុះការចាប់អារម្មណ៍សារជាថ្មី ក្រោយទំលាយរូបពីរសន្លឹក កាលពីឆ្នាំ ២០១០ មើលទៅរូបថត ទេព បូព្រឹក្ស និង G-Devith ប្លែកមុខមាត់ប្លែកច្រើនណាស់ ស្ទើរមិនគួរឲ្យជឿ។ បូព្រឹក្ស ភ្ជាប់សារខ្លីមួយបញ្ជាក់ថា “ជំនាន់ 2010 DITWAY & TBP”។ ឃើញរូបពីរសន្លឹកនេះភ្លាម…

អានបន្ត

លេងចឹងៗអ្នកណាមិនរំភើប! បើនៅសុខៗ អ្នកនាង សុឹម សូលិកា ទិញរបស់ដ៏មានតម្លៃមួយនេះ មកជូនអ្នកម្តាយ, បើកមើល ស្រាប់តែឃើញ…

មហាជនទូទៅ ក៏ដូចជាទស្សនិកជន មិនតិចនាក់ទេ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន គឺ អ្នកនាង សុឹម សូលិកា នោះ ដែលជាពិធីការិនី ហើយក៏ជាតារាសម្តែងស្រី ដ៏ល្បីឈ្មោះម្នាក់ផងដែរ ហើយក៏ធ្លាប់សម្តែងរឿង “នេសាទក្រពើ” ជាមួយកំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ ថែមទៀតផង។ បច្ចុប្បន្ន អ្នកនាង សុឹម សូលិកា កំពុងមានក្តីសុខយ៉ាងខ្លាំងជាមួយក្រុមគ្រួសារដ៏កក់ក្តៅរបស់ខ្លួន ជាញឹកញាប់ សូលិកា តែងតែឆ្លៀតពេលវេលាដ៏មានតម្លៃរបស់ខ្លួន ដើរលេងលំហែកាយ តាមទីកន្លែងជិតឆ្ងាយ ជាមួយស្វាមី និង កូនស្រី។ មួយវិញទៀត តារាសម្តែងស្រី រូបនេះ មិនដែលភ្លេចឡើយជូនរបស់ប្រើប្រាស់ និងថវិកា សម្រាប់អ្នកមានគុណរបស់ខ្លួន។ ជាក់ស្តែងនៅមុននេះបន្តិច នាថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២១ ស៊ឹម សូលិកា បានទិញរបស់ដ៏មានតម្លៃមួយទៀតហើយ ជូនអ្នកម្តាយជាទីគោរព និងស្រឡាញ់របស់ខ្លួន មើលទៅមុខម្តាយគាត់ ពិតជារំភើប និងរីករាយខ្លាំងណាស់។ សូលិកា បានភ្ជាប់សារខ្លីមួយបញ្ជាក់បន្ថែមថា “ម្ដាយខ្ញុំញញឹមស្រស់ណាស់ បានសមបំណងនោះអី ( iPhone 12pro max ) សោយសុខទៅម៉ែ ឆុំ បុប្ផា (នាងស្រី) កុំខ្វល់ច្រើនពេក ប្រយ័ត្នតាសារ៉ន (សុឹម សាខា) បន្ទោសកូនថាមិនចេះមើលថែប្រពន្ធគាត់”។ តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពខាងក្រោមនេះ ៖

អានបន្ត

អុញនោះ ឈ្លោះចុះ ឈ្លោះឡើង ស្រលាញ់គ្នាបាត់! តន់ ចន្ទសីម៉ា ប៉ះ ខេម លើកនេះ ប្លែកជាងមុនទៀត ក្នុងបទ “ដុល្លារមានប្ញទ្ធិ” មិនត្រឹមតែពីរោះទេ អមដោយទេសភាព ស្អាតណាស់ សូម្បីតែ ហ្វេនៗ ក៏លាន់មាត់ បែបនេះដែរ ថា…(មានវីដេអូ)

កាលពីព្រឹក ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២១ ហ្វេនៗ ក៏ដូចជាពុកម៉ែ បងប្អូន ជាច្រើន ពិតជាបានស្តាប់រួចហើយ នូវបទចម្រៀងមួយបទ ដែល តន់ ចន្ទសីម៉ា បានប៉ះ ជាមួយ ខេម ពិតជាប្លែក និងចាប់អារម្មណ៍ បទនេះ មានចំណងជើងថា “កំពូលអ្នកជិតខាង” ដែលជាការ និពន្ធ Melody និងទំនុកច្រៀង ដោយ យឹម តាស្រង់ រួមនិងនិពន្ធបទភ្លេង ដោយ ប្រុស ម៉ៅ។ បន្តពីបទនេះ ខាងផលិតកម្ម បានចេញទៀត ក្រោមចំណងជើងថា “ប្តឹងប៉ូលិស” ដែលជាការ និពន្ធMelody និងទំនុកច្រៀង ដោយ យឹម តាស្រង់ រួមនិង និពន្ធបទភ្លេង ដោយ សាក់ ធារិទ្ធ។ នៅមិនទាន់ចប់ទេ លុះមកដល់ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២១ អ្នកទំាងពីរបានជួបគ្នាម្តងទៀត ជាលើកទី៣ ក្នុងបទ “ជិះយន្តហោះទៅហូបគុយទាវ”។ បទនេះ ក៏ជាការពិន្ធ Melody និងទំនុកច្រៀង ដោយ យឹម តាស្រង់, និពន្ធបទភ្លេង ដោយ ប្រុស ម៉ៅ និងដឹកនាំសម្តែង ដោយ Run Sokheng។ ឈ្លោះគ្នាបីថ្ងៃមិនអស់ចិត្ត លុះមកដល់ ថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២១ អ្នកទំាងពីរបានប៉ះគ្នា ជាលើកទី៤ ក្នុងបទ “ឈ្លោះគ្នា” តែម្តងនេះ ឌឺគ្នានៅខាងក្រៅម្តង តាំងពីដើមដល់ចប់ ល្អមើលណាស់។…

អានបន្ត

ស្ងាត់ៗ ខេមរៈ សិរីមន្ត និងភរិយា នាំឪពុកម្តាយ ទៅលំហែកាយ ដល់ ចំការធ្នង់​ បាត់ មើលទៅទេសភាព ស្រស់ស្អាតណាស់ សូម្បីតែ សិរីមន្ត ក៏លាន់មាត់ បែបនេះ ដែរថា…

ខេមរៈ សិរីមន្ត គឺជាតារាចម្រៀងដ៏ល្បីឈ្មោះខ្លាំងមួយរូប ប្រចាំផលិតកម្មរស្មីហង្សមាស ដែលពុកម៉ែ បងប្អូនខ្មែរ ភាគច្រើន មិនដែលមើលរំលងឡើយ ហើយបទជាច្រើនរបស់ តារាប្រុសរូបនេះ តែងតែផ្ទុះការគាំទ្រខ្លាំង ពេលចេញបទមកម្តងៗ ជាមួយទឹកដមសំនៀងដ៏ក្រអួនក្រអៅ ធ្ងន់ ទោះស្តាប់ច្រើនដងហើយក៏ដោយ ក៏មិនធុញទ្រាន់ដែរ។ ក្រៅពីអាជីព ដែលកំពុងតែជោគជ័យនេះ ងាកមកជីវិតផ្ទាល់ខ្លួនរបស់លោកវិញ ក៏មិនណយប៉ុន្មានឡើយ។ បច្ចុប្បន្ន សិរីមន្ត កំពុងសាងក្តីសុខ និងសុភមង្គល ជាមួយក្រុមគ្រួសារដ៏តូចមួយរបស់ខ្លួន ហើយរូបលោក និងភរិយាមានកូនទំាងអស់ ៣ នាក់ កូន​ប្រុស​ច្បង​ ឈ្មោះ​ ខេមរៈ មន្តស្នេហ៍ កូន​ស្រី​​ទី២ ឈ្មោះ​ ខេមរៈ ស្រ្តី​ និងកូនស្រីពៅ ឈ្មោះ ថុន ខេមរៈ​មន្ត​រាជិនី ។ ចំណែកនៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២១ គេឃើញ ខេមរៈ សិរីមន្ត បានបង្ហោះរូបភាពស្អាតៗប៉ុន្មានសន្លឹក ពីដំណើរកម្សាន្ត លំហែកកាយ នៅកន្លែងកម្សាន្តមួយកន្លែង ជាមួយឪពុកម្តាយ ភរិយា និងសាច់ញាតិរបស់ខ្លួន មើលទៅទេសភាពនៅទីនោះ ពិតជាស្រស់ស្អាតណាស់ ឃើញហើយ ពិតជារំសាយអស់នូវទុក្ខកង្វល់ភ្លាមៗ។ ខេមរៈ សិរីមន្ត បានភ្ជាប់សារខ្លីមួយបញ្ជាក់ថា “កូវីដខ្លាំងពេក មកលំហែ នៅចំការធ្នង់ ស្រស់ថ្លា អារម្មណ៍ណាស់ សូមចូលរួ​មទប់​ស្កាត់ និងរក្សាអនាម័យ ទាំងអស់គ្នា រាល់ពេលធ្វើដំណើរ ចេញក្រៅ”។ ក្រោយឃើញរូបភាពនេះភ្លាម ហ្វេនៗ ជាច្រើន បានចូល comment ថា ៖ ស្អាតណាស់បងប្រុស, ឪពុកម្ដាយ របស់បង សិរីមន្ត ស្រស់ស្អាតណាស់, ទេសភាពស្រស់ស្អាតណាស់ អាយដល, មើលទៅស្រស់ថ្លាណាស់។ ព្រមទំាងនៅមានការលើកឡើងជាច្រើនទៀត…

អានបន្ត

មិនធម្មតា! ស្ងាត់ៗ ប្រូសូនី និង Love Riya បង្ហាញមុខ ក្នុងកម្មវិធីដ៏ល្បីនេះបាត់ ប៉ះចំ សុភ័ក្រ្ត កុសុម៉ា សួរឡើងបះសក់ សើចផ្អើលកម្មវិធី តំាងពីដើម ដល់ចប់ (មានវីដេអូ)

មហាជន ក៏ដូចជា ហ្វេនៗជាច្រើន ប្រហែលជាបានជ្រាបខ្លះៗហើយ មើលទៅ ពីទំនាក់ទំនង រវាង លោក ដែន សូនី និង អ្នកលក់ឡេដ៏ល្បីឈ្មោះម្នាក់ គឺ Love Riya នោះ ។ អ្នកទំាងពីរ តែងតែបង្ហាញនូវភាពស្និតស្នាល និងដើរលេងជាមួយគ្នាញឹកញាប់ តាមកន្លែងផ្សេងៗ មើលទៅពិតជាពោរពេញដោយក្តីសុខជាខ្លាំង។ លោក ដែន សូនី ក៏ធ្លាប់ចេញមុខបញ្ជាក់រឿងនេះ ផងដែរ ដោយប្រាប់ទៅ ក្រុមការងារ តារាញូស៍ កាលពីពេលថ្មីៗនេះ ថា ៖“ខ្ញុំកំពុងមើលចិត្តគ្នាសិន, គាត់ជាមនុស្សកាចបន្តិចមែន តែចិត្តល្អ, ខ្ញុំបានជជែកគ្នាជាមួយគាត់ឡើងវិញ ចំនុចណាដែលខ្ញុំខ្វះខាត ឲ្យគាត់ប្រាប់ខ្ញុំ ហើយចំនុចណាគាត់ខ្វះខាត ខ្ញុំត្រូវប្រាប់គាត់វិញ, ខ្ញុំស្គាល់គាត់តំាងពីគាត់មិនទាន់មានស្វាមី តាំងពីគាត់ Live Bigo, ខ្ញុំតែងតែសរសើរគាត់ ពូកែរកស៊ី ជាមនុស្សស្រីដែលរឹងមំា ពេលមានរឿងអ្វីកើតឡើងចំពោះគាត់ គាត់នៅតែរឹងមំា គាត់អត់ទន់ជ្រាយ”។ កាន់តែច្បាស់ថែមទៀត នាយប់ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ គេឃើញ អ្នកទំាងពីរបានបង្ហាញក្នុងកម្មវិធីដ៏ល្បីមួយឈ្មោះ Laugh And Love Talk Show ដោយអ្នកទំាងពីបានទំលាយប្រាប់នូវប្រវត្តិសាងស្នេហ៍ដំបូង រហូតជាប់ចិត្តស្រឡាញ់គ្នាមកដល់ពេលនេះ ។ ពិសេសប៉ះចំ ប៉ះចំ ពិធីការិនី សុភ័ក្រ្ត កុសុម៉ា សួរឡើងបះសក់ សើចផ្អើលកម្មវិធី តំាងពីដើម ដល់ចប់ ព្រមទំាងមានឈុតខ្លះសើចឡើងចុកពោះ ហើយឈុតខ្លះទៀត ក៏កំសត់ស្ទើរស្រក់ទឹកភ្នែកផងដែរ ដោយ Riya បានរៀបរាប់ថា ទោះខ្លួនកាច ឆ្នាស់យ៉ាងណា ក៏ប្រូសូនី តែងតែនៅក្បែរ និងលួងលោមជានិច្ច។ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត…

អានបន្ត

គ្រឺតដល់ហើយ! មើលតែមុខ អូនមែល កូនស្រី នី រតនា ទៅដឹងហើយ ថាសប្បាយចិត្តខ្លាំងប៉ុណ្ណា ពេលប៉ាៗ ម៉ាក់ ទិញកូនឡាន មក Surprise ពិសេសស្លាកលេខអេមទៀត ដាក់ថា…(មានវីដេអូ)

ប្រិយមិត្តមួយចំនួនធំ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាននូវ តារាចម្រៀង ដែលមានសម្លេងផ្អែមស្រទន់ ប្រចាំផលិតកម្មរស្មីហង្សមាសនោះ គឺ នី រតនា ហើយលោក ក៏បានរៀបការជាមួយនារីដ៏ស្រស់ស្អាតម្នាក់ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ កន្លងទៅផងដែរ ដោយមានការចូលរួមពីសំណាក់ភ្លៀងកិត្តិយសយ៉ាងច្រើន។ ក្រោយមកអ្នកទំាងពីរ ទទួលបានកាដូដ៏ពិសេសមួយសម្រាប់គ្រួសារ នោះ គឺកូនស្រី ជាទីស្រឡាញ់របស់ខ្លួន មានឈ្មោះ នីវណ្ណ មែលឡានី កាន់តែធំ កាន់តែប្លែក គួរឲ្យគ្រឺតខ្លាំងណាស់។ អូនមែល មកដល់ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ មានអាយុ ១១ខែ ២០ថ្ងៃហើយ មានមុខមាត់ ស្រស់ស្អាត ញញឹមជាប់ជានិច្ច គ្រប់គ្នាឃើញពេលណា បង្ហាញអារម្មណ៍គ្រឺតអូនមែល ជាខ្លាំង។ ចំណែកនៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ លោក នី រតនា បានទិញកូនឡានដ៏ទំនើបមួយ យកមក surrprise កូនស្រីសំណព្វចិត្ត ដល់ថ្នាក់ ធ្វើឲ្យអូនមែល រំភើប និងសប្បាយរីករាយជាខ្លាំង មិនធ្លាប់ឃើញពីមុន។ នី រតនា បានភ្ជាប់សារខ្លីមួយបញ្ជាក់ថា “ប៉ាៗម៉ាមី បង្រៀនអូន បើកឡានឲ្យហើយ សំខាន់អូនមែល ដូចមានដុងហ្មង កាច់ចង្កូតម៉ាអេម”។ ក្រោយឃើញរូបភាព និងវីដេអូនេះភ្លាម ហ្វេនៗជាច្រើន បានបង្ហាញអារម្មណ៍ថា ​៖ ក្មួយមែលcuteណាស់, មុខស្អាត គួរឲ្យស្រឡាញ់, គ្រឺតណាស់លោកអើយ, ក្ដីសុខបស់គេ អាយដល, សំខាន់ស្លាកលេខ ខប់ខប់ហ្មង, គួរឲ្យស្រឡាញ់ដល់ហើយ អូនមែល, គ្រួសារមានក្ដីសុខ, មើលស្លាកលេខអូនផង។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ…

អានបន្ត

អេមទាំងព្រឹកហ្មងអាយដល! ខេមរៈ សិរីមន្ត ដាក់ម៉ាបទនេះ អត់ឲ្យហ្វេនៗ ខកចិត្តទេ អេមណាស់ ពិសេស ចង្វាក់កន្ត្រឹម ទៀត, ម្នាក់ៗ ទ្រាំលែងបាន ក៏និយាយបែបនេះ ថា…(មានវីដេអូ)

នៅសល់តែជាង១ខែទៀតតែប៉ុណ្ណោះ បុណ្យចូលឆ្នាំប្រពៃណីខ្មែរ នឹងខិតចូលមកដល់។ ក្នុងនោះ គេឃើញផលិតកម្មផ្សេងៗ ទំាងតូច ទំាងធំ ខិតខំផលិតបទចម្រៀងជាច្រើនសង្វាក់ ដើម្បីទុកស្តាប់ និង រំាកម្សាន្ត ក្នុងឱកាសដ៏ពិសេសនេះ។ចំណែកនៅព្រឹក ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ ផលិតកម្មរស្មីហង្សមាស បានបញ្ចេញបទចម្រៀងមួយបទទៀតហើយ ជាចង្វាក់ កន្ត្រឹម ដែលជាការបកស្រាយដោយ ខេមរៈ សិរីមន្ត ហើយបទនេះ មានចំណងជើងថា “កន្ត្រឹម ខេមរៈ សិរីមន្ត មកវិញហើយ” ដែលជាការ និពន្ធទំនុកច្រៀង ដោយ ខេមរៈ ភារុណ រួមនិង និពន្ធបទភ្លេង និងសម្រួលតន្ត្រី ដោត ឈិត តេងរិទ្ធ។ មួតបទនេះកាន់តែប្លែក មិនត្រឹមតែពីរោះមានន័យប៉ុណ្ណោះទេ សូម្បីតែបទភ្លេងក៏អេមថែមទៀត ដល់ថ្នាក់ធ្វើឲ្យ អ្នកគាំទ្រ តារាចម្រៀងរូបនេះ លាន់មាត់ថា ៖ចាក់ផ្អើលភូមិហើយតែប៉ុណ្ណឹង ចូលឆ្នាំ ឆ្នាំនេះ, នេះបានហៅថា ចង្វាក់ប្រពៃណីពិត, ពីរោះណាស់លោកអើយ មកទាំងព្រឹកហ្មង, បទថ្មីនេះ ភ្លេងពីរោះណាស់ ភ្ញាក់ពីគេង បងសិរីមន្តមកវិញហើយ, សមេ្លង ពីរោះខ្លាំងណាស់, ពីរោះណាស់ តោះរាំលេងទាំងអស់គ្នា, កន្រ្តឹមដែលខ្ញុំរងចាំ មកមែនហើយ។ ព្រមទំាងនៅមានការលើកឡើងជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់ ពីបទចម្រៀង ដ៏ពីរោះជាប់ចិត្តមួយបទនេះ ថាអេមពិតមែន។ តោះដើម្បីជ្រាបកាន់តែច្បាស់បន្ថែមទៀត សូមស្តាប់ និងទស្សនាទំាងអស់គ្នា ៖

អានបន្ត

អុញនោះ! ក្រោយដឹងរឿងនេះភ្លាម លោក គួច ខេវិន ទប់អារម្មណ៍លែងជាប់ហើយ ក៏ដាក់ប៉ុន្មានយ៉ាងចាក់ដោតថា “ជាតិជាជំពូកមនុស្សមួយចំនួនតូច បើកាលណាធ្លុះធ្លាយចិត្ត គំនិតប្រាជ្ញា ស្មារតីហើយ ទោះជាមានគេជួយយ៉ាងណា ក៏…”

សូមរំលឹកបន្តិចផងដែរថា កាលពី ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២១ កន្លងផុតទៅប៉ុន្មានថ្ងៃនេះ មហាជនជាច្រើន មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញ តារាសម្តែងជើងចាស់ម្នាក់ ឈ្មោះ ញឹម សុខា និយាយបណ្តើរ យំបណ្តើរ ប្រាប់រឿងមួយ ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់។ តារាសម្តែងជើងចាស់ ញឹម សុខា ក៏បានរៀបរាប់ទាំងទឹកភ្នែក ប្រាប់លោក អ៊ឹម ជីវ៉ា ថា “តាំងពីខ្ញុំក្លាយជាម្តាយធម៌របស់កូនមក ខ្ញុំដាច់បាយតែម្តង ព្រោះខាងផលិតកម្ម គេលែងហៅខ្ញុំថត, មានឈ្មោះម៉ែធម៌មែន ប៉ុន្តែបើយើងមិនទៅរកខ្លួនយើង យើងបានអីហូប បើយើងមិនទៅថត យើងបានអីហូប, ចេញមកបកស្រាយនេះ ខ្ញុំចង់និយាយថា បកស្រាយឲ្យទស្សនិកជនទំាងអស់បានដឹង កុំឲ្យយល់ច្រឡំថា ខ្ញុំនេះមានសម្បើមណាស់, ខ្ញុំឃើញគេនិយាយអ៊ីចឹងមក ខ្ញុំសឹងស្ទះបេះដូង​ងា​ប់ ដែលធាតុពិតយើងវាអត់មានសោះ ដល់ពេលគេនិយាយអ៊ីចឹងមក ខ្ញុំហួសចិត្តហ្មង ខ្ញុំហួសចិត្តនិងគេនិយាយ ហួសការពិតពេក…”។ ដឹងរឿងខ្លះៗនេះភ្លាម ស្រាប់តែ លោក​ គួច ខេវិន ទប់អារម្មណ៍លែងជាប់ក៏បានដាក់ប៉ុន្មានម៉ាត់យ៉ាងចាក់ដោត កាលពីម្សិលមិញ នាថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២១ ថា “បំពង់ទឹកត្នោត បើកាលណាវាធ្លុះធ្លាយគូទហើយ កុំថាឡើយត្រឹមយកទៅត្រង់ទឹកត្នោត ទោះជាគេខំរែកមកចាក់បំពេញយ៉ាងណាក៏វាមិនចេះពេញដែរ ។ យ៉ាងណា មិញជាតិជាជំពូកមនុស្សមួយចំនួនតូច បើកាលណាធ្លុះធ្លាយចិត្ត គំនិតប្រាជ្ញា ស្មារតីហើយ ទោះជាមានគេជួយយ៉ាងណា ក៏វាមិនគ្រប់គ្រាន់ ធន់ល្មម ឬស្កប់ស្កល់ទៅនឹងចិត្តស្រេកឃ្លាន របស់ខ្លួនឡើយ ។ ជំពូកមនុស្សខ្លះទៀត “ដេកសមដួល រមួលសមគ្រិច ឬកន្ទេលធំបន្លំដេក” ជនប្រភេទនោះ បានគេជួយលើកក៏ត្អូញថាក្រោកមិនរួច គេជួយចាប់ជួយច្រាច់ ក៏ថាខ្លួនគ្រិចឆ្អឹង បានគេគគ្រឹកគគ្រេងមកជួយក៏ផ្តួលខ្លួនដេកពេញទំហឹងតែម្តង ។ ជំពូកជនបែបនេះ បើបានគេឲ្យត្រីស៊ី…

អានបន្ត