នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២១ នេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យស្ដីពី វិធានការដើម្បីទប់ស្កាត់ការរាលដាលឆ្លងនៃវីរុសកូវីដ-១៩ និង ជំងឺឆ្លងកាចសាហាវ និង ប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ។ តាមមាត្រាទី ៤ នៃអនុក្រឹត្យ បាននិយាយពីការរឹតត្បិត ឬការហាមឃាត់ការធ្វើដំណើរ ដូចតទៅ ៖ -១. ការធ្វើដំណើរចេញពីលំនៅឋាន ឬទីសំណាក់បច្ចុប្បន្ន អាចត្រូវបានរឹតត្បិត ឬហាមឃាត់ លើកលែងតែក្នុងករណីចាំបាច់ ដូចខាងក្រោម៖ ២. ការធ្វើដំណើរទៅបំពេញការងារ ឬប្រកបមុខរបរ ឬអាជីវកម្ម ដែលមិនមានការរឹតត្បិត និងដោយមានភ្ជាប់លិខិតបញ្ជាក់អំពីការងារ មុខរបរ ឬអាជីវកម្ម ឬហាមឃាត់ ៣. ការធ្វើដំណើរទៅស្វែងរកគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ ការធ្វើដំណើរទៅមន្ទីរពេទ្យ មណ្ឌលសុខភាព សម្ភព ទីកន្លែងព្យាបាល ឬឱសថស្ថាន ដោយមូលហេតុសុខភាពបន្ទាន់ ៤. ការធ្វើដំណើរដើម្បីទៅបង្ហាញខ្លួនឱ្យមន្ត្រីសុខាភិបាលធ្វើការយកវត្ថុសំណាកទៅវិភាគរកមេរោគ កូវីដ-១៩ និងដើម្បីទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ តាមកាលកំណត់ ៥. ការធ្វើសកម្មភាពកីឡាជាលក្ខណៈបុគ្គលក្នុងរង្វង់ភូមិសាស្ត្រឃុំ-សង្កាត់ដែលខ្លួនរស់នៅដោយ ចៀសវាងការជួបជុំប្រមូលផ្តុំមនុស្ស ៦. ការធ្វើដំណើរដើម្បីអនុវត្តកាតព្វកិច្ចតាមផ្លូវច្បាប់នៅចំពោះមុខមន្ត្រីនគរបាលយុត្តិធម៌ ឬសាលា ៧. ការធ្វើដំណើរដើម្បីចូលរួមក្នុងសកម្មភាពដែលបម្រើផលប្រយោជន៍សាធារណៈ ឬគោលបំណង ចាំបាច់ផ្សេងទៀត តាមការស្នើសុំ ឬតាមការកំណត់របស់អាជ្ញាធរសាធារណៈ ៨. ការធ្វើដំណើរដោយមូលហេតុចាំបាច់និងបន្ទាន់ក្នុងគ្រួសារ ជាអាទិ៍ ករណីមានសមាជិកគ្រួសារកំពុងមានជំងឺធ្ងន់ធ្ងរនិងត្រូវសង្គ្រោះបន្ទាន់ ឬករណីមានសមាជិកគ្រួសារទទួលមរណភាព ៕ សូមអានលិខិតប្រកាសខាងក្រោម៖
អានបន្តMonth: March 2021
សំណាងហើយ!! ថៃ ស្ទាក់ចាប់បាន គ្រា ប់បែ ក ដៃ និង គ្រា ប់ កាំ ភ្លើ ង ជាង ៦,០០០គ្រាប់ ត្រូវដឹកទៅ មីយ៉ាន់ម៉ា…
ការ.ស្លា.ប់.ជ.ន.ស៊ីវិលក្នុងការ.ប.ង្ក្រា.បរបស់យោ.ធា.មីយ៉ាន់ម៉ាលើការត.វ៉ា បានកើនឡើងដល់៥២១នាក់ហើយ ខណៈក្រុមឧ.ទ្ទា.ម.ប្.រដា.ប់ដោយអា.វុ.ធ.ភាគតិច កាលពីថ្ងៃអង្គារទី៣០ខែមីនា បានគំ.រា.ម.វា.យ.ប្រ.ហារ.រដ្ឋាភិបា ល.យោ.ធា ប្រសិនបើមិនប.ញ្ឈ.ប់.ស.ម្លា.ប់ជ.នស៊ីវិលទេនោះ។ មហាអំណា.ចពិភពលោក បានបង្កើន.ការថ្កោ.លទោ.សចំពោះការប.ង្ក្រា.បដ៏.សា.ហា.វ.ឃៅ.ទៅ.លើអ្នកតវ៉ាប្រ.ឆាំ.ងនឹង.រដ្ឋ.ប្រ.ហារដែលទាមទារស្តារឡើងវិញនូវរដ្ឋាភិបាលជាប់ឆ្នោត និង.ដោះ.លែ.ង.មេដឹកនាំស៊ី.វិ.លលោកស្រី អ៊ុងសាន ស៊ូជី។ ប្រជាពលរដ្ឋប្រមាណ៣,០០០នាក់ បាន.ត់.ភៀ.សខ្លួ.នឆ្ល.ង.កា.ត់ព្រៃ ដើម្បីស្វែងរកសុ.វត្ថិ.ភា.ពចូលក្នុងព្រំដែនថៃ។ អ្នកនាំពាក្យក្រសួងការបរទេសថៃ លោក Tanee Sangrat បានច្រា.ន.ចោ.ល.របា.យកា.រណ៍ដែលថា អាជ្ញា.ធរ.ថៃបាន.រុ.ញ.ច្រា.នជនភៀ.សខ្លួនទាំងនោះមកវិញ។ លោកនិយាយថា “អាជ្ញាធរថៃ នឹងបន្តមើលថែអ្នកដែលមកដល់ក្នុងប្រទេសថៃ ហើយវាយតម្លៃពីស្ថា.ន.ភា.ពដែលកំពុងវិ.វ.ត្តនិងតម្រូវការចាំបាច់”។ ប៉ូលិសថៃនិយាយថា ពួកគេស្ទា.ក់.ចា.ប់.បា.ន.កេសចំនួន១០ ដែលមាន.ផ្ទុ.កគ្រា.ប់.បែកដៃចំនួន១១២.គ្រា.ប់ និងគ្រា.ប់.កាំ.ភ្លើ.ង៦,០០០គ្រា.ប់ នៅខេត្តឈៀងរ៉ៃ។ គ្រាប់ទាំងនេះ ត្រូវបានគេកំណត់ទិសដៅនាំទៅកាន់តំបន់ព្រំដែន Tachileik ដ៏ល្បីល្បា.ញ.របស់ប្រទេសមីយ៉ាន់ម៉ា។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Guterres បានជំរុញឲ្យអា.ជ្ញា.ធរ.មីយ៉ាន់ម៉ា អនុវត្តការផ្លា.ស់ប្តូរទៅរកលទ្ធិប្រជាធិបតេយ្យឲ្យបានខ្ជាប់ខ្ជួន។ លោក Guterres បានប្រាប់សន្និសីទសារព័ត៌មានថា “វាមិនអាចទទួលយកបានទេដែលត្រូវឃើញអំ.ពើ.ហឹ.ង្សា.ប្រ.ឆាំ.ង.នឹងមនុស្សក្នុងកម្រិតខ្ពស់ដូច្នេះ មនុស្សជាច្រើនត្រូវបា.ន.ស.ម្លា.ប់”។ លោកគូសបញ្ជាក់ថា “យើងត្រូវការការឯកភាពគ្នា និងការប្តេជ្ញាចិត្តបន្ថែមទៀតពីសហគមន៍អន្តរជាតិក្នុងការដាក់សម្ពាធដើម្បីធ្វើឲ្យប្រាកដថា ស្ថា.នភា.ព.ត្រូវបានស្តារ.ឡើងវិញ”៕ ប្រភព៖ Daily Mail
អានបន្តទឹកចិត្តល្អប្រពៃណាស់!! ព្រះតេជគុណ ឌួង ឆាយ បានបរិច្ចាគថវិកា ជួយទិញមន្ទីរពេទ្យ «នគរទេព» នូវទឹកប្រាក់រហូតដល់ទៅ…
ដូចដែលប្រិយមិត្តទាំងអស់គ្នាបានស្កាល់មកហើយថា ព្រះតេជគុណ ឌួង ឆាយ ពីមុនគឺជា លោក ឧកញ្ញាម្នាក់ដែលមានចិត្ត សប្បុរសធម៍ នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង។ ដោយឡែក ព្រះតេជគុណ ឌួង ឆាយ មុននឹងចូលបួស ក៏ មានបញ្ហា គ្រួសារ យ៉ាងខ្លាំង រហូតដល់មានការលែងលះគ្នា ទើប ព្រះតេជគុណ ឌួង ឆាយ មកបួស ដើម្បី ចាកពី ផ្លូវលោកិយ។ ដោយឡែកឈានចូល ដល់ឆ្នាំ២០២១នេះ នៅក្នុងប្រទេសយើង ផ្ទុះឡើងនូវ កូវីដ១៩ យ៉ាងខ្លាំង ធ្វើអោយ រដ្ឋាភិបាល ត្រូវការថវិការ យ៉ាងច្រើន សម្រាប់ទិញ មន្ទីពេទ្យ សម្រាប់ព្យាបាលអ្នក ជំងឺ។ ព្រះតេជគុណ ឌួង ឆាយក៏បាន ឧបត្ថម្ភ ថវិការ ផ្ទាល់ខ្លួននឹង មានសង្ឃដីការថា ៖ “ខ្ញុំព្រះករុណាអាត្មាភាព ឌួង ឆាយ សូមប្រគេននូវសេចក្តីល្អដែលកើតចេញពីសទ្ធាដ៏ជ្រះថ្លានាពេលនេះ និងពេលកន្លងមកសូមប្រគេនទូលថ្វាយដល់ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ ញោមប្រុស ញោមស្រី គ្រប់ៗគ្នា សូមបានចាកផុតនូវឧបទ្រពចង្រៃទាំងឡាយទាំងពួង សូមប្រកបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា”៕
អានបន្តជួយស៊ែរផង!! សេចក្ដីអំពាវនាវរបស់រាជរដ្ឋាភិបាលកម្ពុជាស្ដីអំពិធីចូលឆ្នាំប្រពៃណីជាតិខ្មែរឱ្យប្រជាពលរដ្ឋនៅតាមផ្ទះជុំគ្រួសារ ចៀសវាងធ្វើដំណើរឆ្លងកាត់រាជធានី-ខេត្តបើមិនចាំបាច់
នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២១ នេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញសារាចរណែនាំស្ដីពីវិធានការបង្ការ និង ទប់ស្កាត់ការរាតត្បាតនៃវីរុសកូវីដ-១៩ នៅក្នុងឱកាសឈប់សម្រាកបុណ្យចូលឆ្នាំប្រពៃណីជាតិ ដែលនឹងប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី ១៤ រហូតដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២១ ខាងមុខនេះ ។ ក្នុងសារាចរនោះដែរ រាជរដ្ឋាភិបាល បានធ្វើការស្នើឱ្យក្រសួង-ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ និង អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវចាត់វិធានការចាំបាច់នានា សំដៅគ្រប់គ្រង និង ធានាសន្ដិសុខ សុវត្ថិភាព និង សណ្ដាប់ធ្នាប់សាធារណៈឱ្យបានល្អប្រសើរ ព្រមទាំងធានាឱ្យបានម៉ត់ចត់ ក្នុងការគ្រប់គ្រងចរាចរណ៍ ការដឹកជញ្ជូនមនុស្ស និង ការធ្វើដំណើរកាត់រាជធានី-ខេត្ត ។ ព្រមគ្នានោះដែរ រាជរដ្ឋាភិបាលក៏បានប្រកាសប្រាប់សាធារណជនទាំងអស់ឱ្យចូលរួមអនុវត្តវិធានការមួយចំនួនជាចាំបាច់ ដោយសូមនៅជួបជុំក្រុមគ្រួសារតាមគេហដ្ឋានរៀងៗខ្លួនក្នុងថ្ងៃបុណ្យចូលឆ្នាំ ប៉ុន្តែត្រូវចៀសវៀងការធ្វើដំណើរចេញក្រៅផ្ទះដោយមិនចាំបាច់ និង ចៀសវាងការធ្វើដំណើរមិនចាំបាច់ឆ្លងកាត់រាជធានី-ខេត្ត ៕ អានលិខិតប្រកាសលម្អិតខាងក្រោម៖
អានបន្តអុញនោះ!! ខណៈពេលដែលប្រពន្ធលោក សុវណ្ណ រីទ្ធី កំពុងឡាយ មានអីស្រាប់តែរូបលោក ចូមខមិន លេងសុទ្ធតែប្រើពាក្យថា…
ភ្នំពេញ៖ ដូចដែលប្រិយមិត្តនិងមហាជនជាពិសេសអ្នកដែលនិយមលេងបណ្តាញសង្គមហ្វេសប៊ុកដានដឹងថាហើយថា ជុំវិញរឿងរ៉ាវគ្រួសារភរិយលោករបស់លោក សុវណ្ណ រិទ្ធី ដែលកាលពីយប់ម្សិលមិញនេះបានធ្វើការចេញមុខឡាយបន្ថែមនិងបញ្ជាក់ពីមូលហេតុមួយចំនួនពីស្វាមីរបស់ខ្លួនដោយសារតែឆ្អែតចិត្ត ចំពោះស្វាមីរបស់ខ្លួន ដែលមិនព្រមមកដផ្ទះជួបជុំជាមួយប្រពន្ធកូន និងរឿងជាច្រើនទៀត។ ជាក់ស្តែងផងដែលនោះ នៅក្នុងការឡាយរបស់ប្រពន្ធខ្លួន ស្រាប់តែរូបលោក សុវណ្ណ រិទ្ធី ដែលជាចាងហ្វាងកាសែតបានចូលខមិនកប់ៗបែបនេះថា៖ «ខ្ញុំជាប់ពន្ធធានាគារ ឃើញតែចង់លែងលះខ្ញុំ មករឹបអូសយកសម្ភារៈខ្ញុំប្រាប់គេផង! នេះឬជាភរិយាល្អ?»៕ ដើម្បីជ្រាបបន្ថែមនោះ សូមទស្សនារូបភាពខាងក្រោមនេះ៖
អានបន្តឃើញហើយរំភើបតាម! ផុតគ្រោះផុតភ៧យ ទីបំផុតផ្ទះ សុគន្ធ និសា លែងហ៊ុមព័ទ្ធទៀតហើយ នៅថ្ងៃទី៤ ក្រោយជាសះស្បើយ
ភ្នំពេញ៖ នាយប់ម្សិលមិញនេះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ កន្លងទៅមកនេះ នេះបើយោងតាមការបង្ហោះពីលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា ផ្ទះរបស់តារាចម្រៀងអ្នកនាង សុគន្ធ និសា មានអាស័យដ្ឋាននៅ សង្កាត់គីឡូម៉ែតលេខ ៦ ខណ្ឌឫស្សីកែវ បានបើកដំណើរការឡើងវិញហើយ ក្រោយបានបិទធ្វើចត្តាឡីស័កដើម្បីអនុវត្តតាមវិធានការសុខាភិបាលកាលពីកន្លងមកនោះ ។ ក្រោយពីឃើញរូបភាពជាច្រើនសន្លឹកនៃការដករបងចេញពីមុខផ្ទះរបស់តារាចម្រៀង សុគន្ធ និសា ហើយនោះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក និង អ្នកគាំទ្រ មានអារម្មណ៍រំភើប និង ត្រេកអរជួសដល់តារាចម្រៀងរូបនេះយ៉ាងខ្លាំង ព្រោះអ្នកនាង និង ក្រុមគ្រួសារ គឺទទួលបានសុវត្ថិភាព និង ឆ្លងផុតនៃជំងឺកូវីដ-១៩ ហើយ ។ គួររំឭកដែរថា ផ្ទះតារាចម្រៀង សុគន្ធ និសា បានត្រូវបិទការចេញចូលដើម្បីធ្វើចត្តាឡីស័កតាំងពីថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២១ បន្ទាប់ពីអ្នកនាងបានរកឃើញឆ្លងកូវីដ-១៩ និង ត្រូវទៅសម្រាកព្យាបាលនៅឯ The Great Duke រីឯសមាជិកផ្សេងទៀតបានដាក់ខ្លួនធ្វើចត្តាឡីស័កនៅទីតាំងខាងលើ ៕
អានបន្តសូមជ្រាបនឹង ប្រយ័ត្នខ្លួនអ្នកជាប់សែចិន ! អ្នកដែលទៅសែនឆេងម៉េង ត្រឡប់ចូលខេត្តរតនគិរី ត្រូវធ្វើចត្តាឡីស័កនឹង…
កាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដោយរដ្ឋបាលខេត្តរតនគិរី បានដាក់ចេញនូវវិធានការមួយ ដើម្បីជាការចូលរួមទប់ស្កាត់ការនាំចូលវីរុសកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តរតនគិរី។ ក្នុងសេចក្តីណែនាំរបស់រដ្ឋបាលខេត្តរតនគិរី បានបញ្ជាក់ថា ប្រជាពលរដ្ឋត្រូវចៀសវាងនូវការធ្វើដំណើរមិនចាំបាច់ទៅកាន់ ឬចេញចូល តំបន់ ឬទីកន្លែង ដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ដែលកំណត់ដោយក្រសួងសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។ ក្នុងករណីបងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនខ្មែរកាត់ខ្សែស្រឡាយចិន ដែលត្រូវធ្វើដំណើរទៅកាន់ស្រុក កំណើត ដើម្បីចូលរួមពិធីសែនផ្នូរ ពូនផ្នូរ (ឆេងម៉េង) តាមប្រពៃណី ក្រោយពីត្រឡប់មកវិញ ត្រូវចូលរួមសហការជាមួយសមត្ថកិច្ច ក្នុង ការផ្តល់ព័ត៌មានលម្អិតអំពីគោលដៅដែលខ្លួនបានទៅចូលរួម និងត្រូវធ្វើចត្តាឡីស័កដោយខ្លួនឯងនៅផ្ទះរបស់ខ្លួនចំនួន១៤ថ្ងៃ ដោយមានការតាមដាន និងត្រួតពិនិត្យសុខភាពពីគ្រូពេទ្យជំនាញស្របតាមវិធានការរបស់សុខាភិបាល។ សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីរហូតដល់១០៥នាក់ ក្នុងនោះករណីនាំចូលម្នាក់ និង១០៤នាក់សុទ្ធសឹងជាករណីឆ្លងក្នុងសហគមន៍ «ព្រឹត្តិការណ៍២០កុម្ភៈ» ខណៈអ្នកជំងឺចំនួន ៤នាក់បានជាសះស្បើយ។ ក្នុងចំណោមអ្នកឆ្លងជំងឺកូវីដនៅព្រឹកនេះ នៅរាជភ្នំពេញ មានចំនួន៤៥នាក់ , នៅខេត្តព្រះសីហនុ មានចំនួន៣៤នាក់, ខេត្តស្វាយរៀង មានចំនួន១៩នាក់, នៅខេត្តកំពង់ចាមមានចំនួន២, នៅខេត្តព្រៃវែងមានចំនួន២ នៅខេត្តត្បូងឃ្មុំ មានចំនួន១នាក់ និងនៅខេត្តតាកែវ មានចំនួន១នាក់៕
អានបន្តសូមចូលរួមត្រេកអរផង! លោក ផែង វណ្ណៈ នឹងទទួលបានសិទ្ធស្នើសុំអាជ្ញាប័ណ្ណសារព័ត៌មានរបស់ខ្លួនសារជាថ្មីវិញហើយដោយ….
(ហ្វេសបុក)៖ ប្រិយមិត្តអ្នកនិយមលេងបណ្តាញសង្គមហ្វេសបុកនានាច្បាស់ជាជ្រាបហើយថា កាលពីថ្ងៃទី ទី១៨ ខែមីនា ឆ្នាំ២០២១ ក្រសួងព័ត៌មានបានសម្រេចលុបចោលអាជ្ញាប័ណ្ណសារព័ត៌មានរបស់លោក ផែង វណ្ណៈ ដោយសារតែបានជេ រប្រ មា ថមកលើថេរស ភា សង្ឃខេត្ត ហើយរងការរិះ គ ន់យ៉ា ងចា ស់ដៃពីសំណាក់អ្នកលេងក្នុងបណ្តាញសង្គមហ្វេសប៊ុក។ ស្រាប់តែនៅមុននេះបន្តិច គណនីហ្វេសប៊ុកលោក ផែង វណ្ណៈ ក៏បានបង្ហោះសារសប្បាយចិត្តរីករាយដោយសារតែ ក្រសួងព័ត៌មានបានអនុ ញាតឲ្យលោកបើកដំណើរការគេហទំព័រនេះឡើងវិញ ហើយនេះជាការរៀបរាប់ខាងក្រោម“សូមគោរព អរគុណ ឯកឧត្តម រដ្ឋមន្ត្រី ក្រសួងព័ត៌មាន ដែលបានអនុញ្ញាតអោយខ្ញុំបាទបានដាក់ពាក្យស្នើសុំ អាជ្ញាប័ណ្ណមកវិញ ខ្ញុំ នឹងខិតខំកែលម្អនូវចំណុចខ្វះខាតដេីម្បីក្លាយខ្លួនជាអ្នកសារព័ត៌មានល្អមួយរូបដែលគោរ ពវិជ្ជាជីវៈសារព័ត៌មាន និងច្បាប់នានារបស់រដ្ឋ”។ ក្នុងនោះដែរ លោក ផែង វណ្ណៈ ក៏បានបន្តទៀតថា“ ដណឹងរីករាយប ញ្ហារបស់ខ្ញុំត្រូវបានបញ្ចប់អស់ហើយ ខ្ញុំបាទសូមគោរពអរគុណសម្ដេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំមួយចំនួនទៀតដែលបានផ្ដល់ឱកាសអោយខ្ញុំបាទបានកែ ប្រែកំ ហុស ដេីម្បីបន្តបំរេី ប្រជាពល រដ្ឋ និង ប្រទេសជាតិ ក្រោមការដឹ កនាំប្រកបដោយកិត្តិបណ្ឌិ តរបស់សម្ដេចតេជោ ហ៊ុន សែន ។ សូមគោរពជូនពរសម្ដេចតេជោ ហ៊ុន សែន មានសុខភាពល្អ បរិ បូរ ណ៍ អាយុយឺ នយូរ ដេីម្បីបន្តដឹកនាំនាវាកម្ពុ ជារក្សាបានសុខស ន្តិភាព និង ការអភិវឌ្ឍន៍”។
អានបន្តប្រុងប្រយ័ត្ន!! ព្រឹកចុងខែមីនា អ្នកជំងឺ ៦៣ នាក់ទៀតហើយរកឃើញឆ្លងកូវីដ-១៩ ក្នុងសហគមន៍សុទ្ធ…
នៅព្រឹកថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២១ នេះ ក្រសួងសុខាភិបាលបានប្រកាសរកឃើញ ករណីឆ្លងកូវីដ-១៩ ចំនួន ៦៣ នាក់ថ្មី ដែលក្នុងនោះ សុទ្ធតែជាករណីឆ្លងក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ។ គួរឱ្យដឹងដែរថា គិតត្រឹមព្រឹក ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២១ នេះ ស្ថានភាពអ្នកជំងឺកូវីដ-១៩ នៅកម្ពុជា មាន ៖ – អ្នកឆ្លងសរុប= ២៤៤០ នាក់ – អ្នកជាសះស្បើយ= ១១៩១ នាក់ – អ្នកកំពុងព្យាបាល= ១២៣៤ នាក់ – អ្នកស្លាប់= ១១ នាក់ សូមអានសេចក្តីប្រកាសរបស់ក្រសួងនៅខាងក្រោម ៖
អានបន្តដំណឹងក្តៅៗ!! អភិបាលរង ក្រុងស្វាយរៀងម្នាក់ ឆ្លងកូវីដ-១៩ និងបានប៉ះពាល់មនុស្សជាង ១០០នាក់ផ្សេងទៀត…
រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីការរកឃើញវិជ្ជមានជំងឺកូវីដ១៩ លើបុរសម្នាក់ឈ្មោះ សរ សុដានី អាយុ៣៩ឆ្នាំ មានតួនាទីអភិបាលរងក្រុងស្វាយរៀង រស់នៅក្រុងស្វាយរៀង និងការប៉ះពាល់ប្រជាពលរដ្ឋផ្សេងទៀត នៅក្នុងខេត្តស្វាយរៀង។ សេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខេត្ដស្វាយរៀង បានបញ្ជាក់ថា នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១កន្លងមក បុរសរូបនេះបានប៉ះពាល់ផ្ទាល់ជាមួយបុរសជនជាតិចិន ២នាក់ មានវិជ្ជមានជំងឺកូវីដ-១៩ និងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ក្រុមការងារបានយកវត្ថុវិភាគសំណាក ដើម្បីធ្វើតេស្ត នៅវិទ្យាស្ថានសុខភាពសាធារណៈ លទ្ធផលវិជ្ជមានជំងឺកូវីដ-១៩ ហើយក្រុមការងារបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្វាយជ្រ នៅយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១។ ក្រុមការងារបានស្រាវជ្រាវរកឃើញ អ្នកពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយបុរសជនជាតិខ្មែរខាងលើ សរុបមានចំនួន១០៥នាក់ ស្រី២៩នាក់ ក្នុងនោះ។ អ្នកប៉ះពាល់ផ្ទាល់ ៤៤នាក់ ស្រី៨នាក់ បានយកវត្ថុវិភាគសំណាកចំនួន៦នាក់ នៅសល់៣៨នាក់ រង់ចាំក្រុមការងារយកវត្ថុវិភាគសំណាកទៅធ្វើតេស្ត ត្រូវបានដាក់ធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ និងអ្នកប៉ះពាល់ប្រយោល ៦១នាក់ ស្រី២១នាក់ ធ្វើចត្តាឡីស័កនៅតាមផ្ទះ។ រដ្ឋបាលខេត្តស្វាយរៀង សូមអំពាវនាវដល់អ្នកដែលពាក់ព័ន្ធ ឬដឹងខ្លួនថា ខ្លួនបានប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយបុរសជនជាតិខ្មែរខាងលើ គិតចាប់ពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងមកកាន់លេខទូរស័ព្ទ ០៩៧ ៥០៣ ៤៥៦៧ ឬ ០៤៤ ៧១២ ៥២២ ដើម្បីក្រុមការងារចាត់វិធានការបន្ត៕ ប្រភព៖ Fresh News
អានបន្ត