នំពេញ ៖ ជនសង្ស័ យ ចំនួ ន៤នាក់ ត្រូវបានកម្លាំងសម ត្ថកិច្ច ប ង្ក្រា ប និង កា រ ពា រ ខ្លួន ដោយ បា ញ់ ត ប ត រហូតជន ស ង្ស័យទាំង៤នាក់ បានស្លា ប់ ជា ប ន្ត បន្ទា ប់ នៅក្នុងភូមិ គ្រិះមួយកន្លែង ស្ថិតនៅបុរីអ ង្គរភ្នំពេញ ខ ណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីវេលាម៉ោងប្រមាណ១១និង៣០នាទីព្រឹក ថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ ខណៈជ នស ង្ស័ យ ចូលធ្វើសកម្មភាពជា ក់ស្ដែង ។ ប្រភពព័ត៌មានបឋ មបានឱ្យដឹងថា ជ ន ស ង្ស័ យទាំង៤នាក់ ក្នុងនោះមានម្នាក់ ជាអតី តតៃកុងឡាន ហើយជា អ្នកការ ពារ ថៅកែ ផ្ទាល់ បានរៀប គម្រោង ជា មួយបក្ខពួក ដោយ ប៉ ងចាប់ជ ម្រិ តយកប្រាក់១លានដុល្លារ បើមិនបានពួកគេ នឹង ស ម្លា ប់ ថៅកែ និងប្រពន្ធថៅ កែ និងអ្នកប ម្រើទាំងអស់ក្នុងភូមិគ្រឹះនោះ ។ …
អានបន្តDay: March 1, 2021
ប្រពៃណាស់!! ចែដា ណា លើកឡើងមួយឃ្លាយ៉ាងខ្លីបែបនេះជូនកងកម្លាំងសមត្ថកិច្ច ក្រោយទទួលដំណឹងពីហេតុការណ៏ដ៏រន្ធត់មួយនេះ
(ភ្នំពេញ) ៖ ជុំវិញករណីដ៏រន្ធត់ប្រិយមិត្តប្រហែលជាបានជ្រាប ដោយកាលពីវេលាម៉ោងប្រមាណ១១ព្រឹក ថ្ងៃទី០១ ខែមីនាឆ្នាំ២០២១ នេះក.ម្លាំ ងក.ងរា.ជអា.វុ.ធ.ហ.ត្ថរាជធានីភ្នំពេញ ដឹកនាំប.ញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេ.ប.ញ្ជាការ កងរា.ជ.អា.វុ.ធ.ហ.ត្ថរា.ជថានីភ្នំពេញបានបើ.កប្.រតិប.ត្តិការចុះ ប ង្ក្រា បក្រុ.ម ឧ ក្រិ ដ្ឋ ជ ន ក្នុង ក.រណី ប្ល .ន់ បា .ញ់ ស. ម្លា ប់ និង ចា .ប់ .ជំ. រិ ត ដែលមានទីតាំងក្នុងបុរីអង្គរភ្នំពេញ ស្ថិតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជាក់ស្តែងងាកមកលោកស្រី ទ្រី ដាណា ក៏បានបង្ហោះសាររៀបរាប់ពីអារម្មណ៍របស់លោកស្រីទៅកាន់ក្រុម កងកម្លាំ.ងកង.រា.ជ.អា វុ ធ. ហត្ថរាជធានីភ្នំពេញ ថា » សូមសរសើរក.ម្លាំងក.ង.រា.ជ.អា.វុ.ធ.ហត្.ថរាជធានីភ្នំពេញ ដែលជួយការពារប្រជាពលរដ្ឋទាន់ពេលវេលា» ៕ ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ។ប្រភព៖ ហ្វេសប៊ុក
អានបន្តមើលឡើង រំភើបតាម ! ដូចបានសន្យា ទីបំផុត លោកស្រី ទ្រី ដាណា បានជួបក្មេងស្រីម្នាក់ ដែលដើរ ដករំចង់លក់ហើយ ថែមទំាងជូនថវិកា ម្តាយក្មេងស្រីនេះ នូវទឹកប្រាក់ រហូតដល់ទៅ…, ច្រើនណាស់ (មានវីដេអូ)
កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២១ លោកស្រី ទ្រី ដាណា បានប្រាប់រឿងមួយថា “ក្មួយៗដែលបានរៀនសូត្រស្រួល មើលពីជីវិតក្មេងស្រីម្នាក់នេះផង គាត់គ្មានទូរសព្ទមើល YouTube គ្មានម្ហូបឆ្ងាញ់ៗ តាមចំណូលចិត្ត ហើយក៏គ្មានសំលៀកបំពាក់ល្អៗ ដើម្បីរើសតាមចិត្តដែរ។ ជីវិតគាត់ បើកភ្នែកមក គឺដើរតម្រង់ទៅទឹក ដករំចង់ទៅលក់ គ្រាន់ប្ដូរបាយហូប។ ខ្ញុំឃើញគេបង្ហោះតាម តីកតុក ក៏សួរនាំគេ ដឹងថាគាត់មានបងប្អូនដល់ទៅ ៦នាក់។ ម្តាយជាអ្នកធ្វើការរោងចក្រ ឪពុករកត្រីផង រត់កង់បីផង។ យ៉ាងណាក៏សរសើរពួកគាត់ អាចឱ្យកូនៗ ៥នាក់ ដែលគ្រប់អាយុបានរៀនទាំងអស់ ខ្ញុំចូលចិត្តអ្នកតស៊ូ ជួបគ្នាឆាប់ៗនេះ”។ដូចដែលបានសន្យា ទីបំផុត នាថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២១ នេះ លោកស្រី បានជួបគ្រួសារក្មេងស្រីម្នាក់នេះហើយ។ ថៅកែហាងពេជ្រ រូបនេះបានបញ្ជាក់បន្ថែមថា “បានជួបហើយ ក្មេងស្រីដករំចង់លក់គួរឱ្យអាណិត គាត់មានបងប្អូនបង្កើត ៦នាក់ ប្រុស ៥នាក់ ស្រីតែម្នាក់ឯងគត់។ ឥឡូវជូនថវិកា ម្ដាយ 1000$ និងស្បៀង គ្រឿងប្រើប្រាស់គ្រប់មុខជូនគាត់ គ្រាន់សម្រាលការលំបាក។ ឯកូនៗ ៦នាក់ និងក្មួយ ២នាក់ទៀត ជួយជាសម្ភារសិក្សា កាតាប សៀវភៅ ប៊ិច ខ្មៅដៃ និងថវិកាម្នាក់ 50000រៀល គ្រប់គ្នា ដើម្បីងាយស្រួលមានសៀវភៅស្រាប់ ពេលចូលរៀនវិញ។ ម្ដាយគាត់ជាអ្នកធ្វើការរោងចក្រ ហើយទំនេរ ទៅដករំចង់។ ចំណែកឪពុក រត់កង់៣ផង រកត្រីផង ដើម្បីចិញ្ចឹមកូន។ សរសើរគាត់ដែរ កូនចូលរៀនបាន ៥នាក់ នៅម្នាក់មិនទាន់គ្រប់អាយុ ខ្ញុំប្រាប់គាត់ឱ្យលើកទឹកចិត្តកូនរៀនជានិច្ច…
អានបន្តដំណឹងបន្ទាន់!! អ្នកវិជ្ជមានកូវីដ-១៩ ម្នាក់ ធ្លាប់បានចូលផ្សារម៉ាក្រូ កាលពីថ្ងៃទី ២០ កុម្ភ: ២០២១
នៅរសៀលថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២១ នេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានប្រកាសព័ត៌មានបន្ទាន់ឲ្យដឹងថា កាលពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២១ មានអ្នកវិជ្ជមានកូវីដ-១៩ ម្នាក់ធ្លាប់បានចូលផ្សារ ម៉ាក្រូ នៅវេលាម៉ោង ៥:៤១ នាទីដល់ម៉ោង ៦:៤៨ នាទីល្ងាច ។ អាស្រ័យដូចជូនដំណឹងខាងលើ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានប្រកាសដូចខាងក្រោម ៖ ១- សូមអញ្ជើញបងប្អូនលដែលមានរោគសញ្ញា ដូចជាគ្រុនក្តៅ ក្អក កណ្តាស់ ឈឺបំពង់ក ឬ ពិបាកដកដង្ហើម និង ធ្លាប់ចេញចូលទៅផ្សារម៉ាក្រូនៅថ្ងៃទី ២០ ខែកុម្ភ: ពេលវេលាខាងលើសូមអញ្ជលញទៅធ្វើតេស្តនៅទីតាំងដែលបានកំណត់ ដោយអាជ្ញាធរសុខាភិបាលរាជនី-ខេត្ត មានស្រាប់ ។ ២- ចំពោះបុគ្គល ដែលមិនមានរោគសញ្ញាសូមតាមដានសុខភាពរបស់ខ្លួនចំនួន ១៤ ថ្ងៃ រាប់ចាប់ពីថ្ងៃទី២០ កុម្ភ: ២០២១ តទៅ ។ ព័ត៌មានបន្ថែមសូមទាក់ទងលេខ ១១៥ ៕
អានបន្តសូមចូលរួមត្រេកអរផង ! សម្តេចតេជោ ហ៊ុន សែន៖ ការធ្វើមាតុភូមិនិវត្តន៍វត្ថុបុរាណខ្មែរជាង១០០រូបពីបរទេស ជាបេសកកម្មអញ្ជើញព្រលឹងរបស់បុព្វបុរសខ្មែត្រឡប់មកមាតុភូមិវិញ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកការធ្វើមាតុភូមិនិវត្តន៍នៃវត្ថុបុរាណខ្មែរចំនួនជាង១០០រូបពីបរទេសមកវិញ ជាការវិលត្រឡប់នៃវត្ថុបុរាណខ្មែរដ៏ច្រើនបំផុតមិនធ្លាប់មានពីពេលមុនមក ហើយដែលក្នុងនោះសុខសន្តិភាព និងស្ថេរភាពនយោបាយ គឺជាបុរេលក្ខខណ្ឌដ៏សំខាន់បំផុត ចំពោះបេសកកម្មនេះ។ នេះបើតាមអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៣ ឆ្នាំ២០២១ របស់សម្តេចតេជោ ហ៊ុន សែន ដែល Fresh News ទទួលបាននៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងក្នុងសារលិខិតយ៉ាងដូច្នេះថា «ចំពោះភាពជោគជ័យនៃកិច្ចចរចារយៈពេលជាង៣ឆ្នាំកន្លងមក ក្នុងការធ្វើមាតុភូមិនិវត្តន៍ វត្ថុបុរាណខ្មែរចំនួនជាង១០០រូបពីបរទេសមកវិញ ដែលអាចចាត់ទុកថា នេះជាការវិលត្រឡប់នៃវត្ថុបុរាណខ្មែរដ៏ច្រើនបំផុតមិនធ្លាប់មានពីពេលមុនមក ហើយដែលក្នុងនោះសុខសន្តិភាព និងស្ថេរភាពនយោបាយ គឺជាបុរេលក្ខខណ្ឌដ៏សំខាន់បំផុត ចំពោះបេសកកម្មយាង និងអញ្ជើញព្រលឹងរបស់បុព្វបុរសខ្មែត្រឡប់មកមាតុភូមិវិញ ជាមង្គលរបស់ជាតិ និងឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងបុព្វហេតុដ៏ឧត្តុង្គឧត្តម ដើម្បីវប្បធម៌ជាតិ»។ សម្តេចតេជោ ហ៊ុន សែន បន្តថា រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការវិនិយោគរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណភាពនៃទីក្រុងសៀមរាប-អង្គរ ដែលជាដួងព្រលឹងជាតិ និងជាបេតិកភណ្ឌវប្បធម៌ ពិភពលោក ដូចដែលត្រូវបានប្រកាសជា «ទីក្រុងវប្បធម៌អាស៊ាន» សម្រាប់ឆ្នាំ២០២១-២០២២ នៅក្នុងកិច្ចប្រជុំលើកទី៩ របស់រដ្ឋមន្ត្រីអាស៊ាន ទទួលបន្ទុកវប្បធម៌និងសិល្បៈដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២០។ តាមរយៈការអភិរក្សជួសជុលសំណង់ និងវត្ថុបុរាណជាច្រើន និងការកែប្រែមុខមាត់ថ្មីនៃរមណីយដ្ឋានអង្គរ គឺជាការជួយរក្សានូវតឹកតាងប្រវត្តិសាស្ត្រ និងកិត្យានុភាពជាតិ ហើយការថែរក្សាការពារនេះអាចទទួលបានជោគជ័យ និងមាននិរន្តរភាពទៅបាន គឺតម្រូវឱ្យមានការចូលរួមគាំទ្រ និងជ្រោមជ្រែងពីគ្រប់មជ្ឈដ្ឋានទាំងអស់ជាពិសេស អាជ្ញាធរដែនដី និងប្រជាពលរដ្ឋដែលរស់ នៅក្នុងតំបន់បេតិកភណ្ឌ៕ខាងក្រោមនេះជាសារលិខិតអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៣ ឆ្នាំ២០២១ របស់សម្តេចតេជោ ហ៊ុន សែន៖
អានបន្តសូមជូនពរឱ្យលោកយាយឆាប់ជាសះស្បើយពីជំងឺ ! លោកយាយ ឯម ធាយ មិនឣា ចក្រោកសម្តែងឲ្យ អ្នកគ្រប់គ្នា មើលទៀតហើយ ព្រោះតែកំពុង….
ព្រឹទ្ធាចារ្យសិល្បៈ ឯម ធាយ ទេវនាដនិម្មិត ក្នុងអាយុ៨៦ វស្សា ព្រឹទ្ធាចារ្យសិល្បៈដែលជាទេវនាដនិមិ្មតខ្មែរ បានទទួលងារ “មរតកមនុស្សរស់” ផ្តល់ដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង អង្គការយូណេស្កូកម្ពុជា។ ព្រឹទ្ធាចារ្យសិល្បៈ ឯម ធាយ ងារជា “ទេវនាដនិម្មិត” ឯកទេសរបាំព្រះរាជទ្រព្យ និងចម្រៀង បុរាណ។តែគួរឲ្យស្តាយ មុននេះបន្តិច គណនីហ្វេសប៊ុក របស់លោកយាយ ទេវនាដនិម្មិត ឯម ធាយបានប្រាប់ឲ្យដឹងថា លោកយាយមិនអាច សម្តែងម្តងទៀត ឲ្យកូនចៅជំនាន់ក្រោយៗបានឃើញទៀតឡើយ ដោយសារ តែលោកយាយមានសុខភាពមិនសូវល្អ ដោយបានសរសេរថា ៖ ពេលនេះយាយចាស់ជរាខ្លាំងហេីយ មិនឣាចក្រោកសម្តែងឲ្យចៅៗមេីលបានទៀតទេបានត្រឹមញញឹមផ្ញេីសេចក្តីនឹករលឹកដល់កូនចៅទាំងឣស់គ្នា៕ ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖
អានបន្តដំណឹងដ៏រីករាយ!! វ៉ាក់សាំង AstraZeneca ទទួលស្គាល់ដោយ WHO ជាង ៣២ ម៉ឺនដូស នឹងមកដល់កម្ពុជា ឆាប់ៗនេះ
នៅថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០២១ នេះ ក្រសួងសុខាភិបាល ព្រមទាំងអង្គការសុខភាពពិភពលោក (WHO) និង អង្គការយូនីសែហ្វ (UNICEF) ប្រចាំនៅកម្ពុជា បានចេញសេចក្ដីប្រកាសឱ្យដឹងថា នៅល្ងាចថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០២១ វ៉ាក់សាំងអាស្តាហ្សីណិកា (AstraZeneca /SII) ចំនួន ៣២៤ ០០០ ដូស ដែលបានទទួលអាជ្ញាបណ្ណផលិតដោយវិទ្យាស្ថានសេរ៉ុម (Serum Institute) នៃប្រទេសឥណ្ឌា នឹងត្រូវបានដឹកជញ្ជូនមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជាតំណាង រាជរដ្ឋាភិបាលកម្ពុជា និង អញ្ជើញចូលរួមក្នុងពិធីប្រគល់-ទទួល នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅពេលវ៉ាក់សាំងនេះមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយមានការប្រគល់ ពីសំណាក់លោកស្រីវេជ្ជបណ្ឌិត លី អាយលែន (Mrs. Dr. Li Ailan) តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា និងលោកស្រី ហ្វូរុក ហ្វូយូហ្សាត (Ms. Foroogh Foyouzat) តំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជា ដែលពិធីនេះក៏នឹងមានវត្តមានចូលរួមពីមន្ត្រីជាន់ខ្ពស់របស់ក្រសួងសុខាភិបាល អង្គការសុខភាពពិភពលោក និង យូនីសេហ្វផងដែរ ៕សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖
អានបន្តម្យ៉ាងរបស់គេ! មកទិញចុះឡេីងអូសកាឡាញ៉ែយកធ្វេីប្រពន្ធម៉ង អ៉េមបោះគេ កាលដំបូងមកឆាទិញលេមុខសិន ព្រោះខ្លាចខ្ញុំអត់តប ទិញម្តងរួចហេីយឆាតមកទិញម្តងទៀត សុំមកយកដល់ផ្ទះព្រោះ…(មានវីដេអូ)
បើតាមគណនីហ្វេសប៊ុកមួយមានឈ្មោះ Mss MoKot កាលពីម្សិលមិញនេះ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “ប្តូរពី អតិថិជន មកជាសង្សារ ប្តូរពីសង្សារក្លាយជាគូដណ្តឹងម្តង។ អរគុណសម្រាប់ថ្ងៃនេះ មុនមានថ្ងៃនេះក៏ដោយសារតែ ឡេមុខដែរ (NRY cream យេីងហ្នឹង) មកទិញចុះឡេីងអូសកាឡាញ៉ែយកធ្វេីប្រពន្ធម៉ង អ៉េមបោះគេ កាលដំបូងមកឈែត (Chat) ទិញលេមុខសិន ព្រោះខ្លាចខ្ញុំអត់តប (ហេីយខ្ញុំតាស៎ ណាគេអូសកាឡាអត់តបម៉ង) ទិញម្តងរួចហេីយឈែត (Chat) មកទិញម្តងទៀត សុំមកយកដល់ផ្ទះព្រោះងេីបយកឥវ៉ាន់ពីព្រលឹមអត់ទាន់ ពេលមកដល់មេីលគេអត់ដាក់ភ្នែកម៉ង ឡេីងអ្នកលក់អៀន ហេីយឥវ៉ាន់អស់27$ ចុះអោយ2$ សល់25$ (ព្រោះមកយកខ្លួនឯង) មានអីហុចលុយអោយភ្លាម អ្នកលក់ចេញមកវិញភ្លាម (កុំអោយបុិហ្នឹងសម្លឹងយូរពេក) ព្រោះតែឃេីញ ៥មុឺនរៀលពីរសន្លឹក គិតថាគ្រប់ហេីយអត់បានមេីលខាងក្នុង (លុយបត់)ពេលលាលុយមកលេីស១មុឺនរៀល ទាញទូរស័ព្ទឈែតទៅភ្លាម គាត់ថាចាំទុកប៉ាវគាត់ញ៊ាំមីហិរ…អូសកាឡាជួបគេច្បាស់កាឡែត ឈែតយូរៗទៅ រាប់អានសិន ឈែតចុះឡេីង សួរពីនេះពីនោះលេងចូលមនោគម៍ម៉ង ខ្ញុំប្រាប់ថាបាច់ខំញ៉ែទេដឹងតែញ៉ែអត់បានហេីយ គាត់ថាមែនអត់បានទេ មកពីអត់ទាន់បាន តែមិនដឹងនិស្ស័យអី យូរៗទៅបាក់ស្រឺបម៉ង គាត់អត់ចេះនិយាយ sweetទេ តែកាយវិការចេញស្តែងៗម៉ង ទិញអីយកអោយញ៊ាំដល់ផ្ទះ ហេីយធ្វេីដូចផ្ទះជិតគ្នា ជិះម្តង៤០-៥០នាទី ហេីយពេលខ្លះមកយកឥវ៉ាន់ដល់ផ្ទះ ដេីម្បីមេីលមុខអ្នកលក់ ហេីយឡេីងក្បាលខូច ពេលទំនេរ ឆ្លៀតធ្វេីជា Delivery អោយអូន ជូនអូនទៅញ៊ាំអី (ខ្លាចស្គម) ជូនអូនទៅកន្លែងដែលចង់ទៅ…ហេីយសំខាន់នាំទៅជួបម៉ាក់ប៉ាទៀត ពេលលេីកទីមួយ ភ័យឡេីងញ័រមាត់និយាយមិនចង់ចេញ។ គាត់ជាសង្សារតែពេលខ្លះកាយវិការ ក៏ជាអ្នកយល់ចិត្ត ជាមិត្តភក្កិ ជាបងប្រុស ជាប៉ា អប់រំក្មេងស្រីម្នាក់នឹងរហូត ប៉ុន្តែអូនក៏អរគុណសម្រាប់ក្តីស្រលាញ់ សម្រាប់ភាពច្បាស់លាស់ ដែលមិនដែលគិតថា លែងដៃអូន ទោះពេលខ្លះ អូនងរ…
អានបន្តអបអរសាទរ! ស្ងាត់ៗ កូនស្រី របស់ តារាសម្តែងជើងចាស់ ចាន់ តារាទី ភ្ជាប់ពាក្យបាត់ មើលទៅសប្បាយរីករាយដល់ហើយ សូម្បីតែ ហ្វេនៗ ក៏លាន់មាត់ បែបនេះដែរ ថា…
មហាជនជាច្រើនពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាសម្តែងជើងចាស់ អ្នកស្រី ចាន់ តារាទី នោះ ដែលគ្រប់គ្នាភាគច្រើន ទទួលស្គាល់ថា ជាតារាទឹកភ្នែកដ៏ល្បីឈ្មោះ បោះសំឡេងតាំងពីវិស័យភាពយន្តវីដេអូចាប់ផ្តើមមានទីផ្សារ ប្រកួតប្រជែងគ្នាខ្លាំង នៅទសវត្សរ៍ឆ្នាំ១៩៩០ ។ តារារូបនេះ ក៏នៅមានឱកាសលេចធ្លោ ក្នុងតំណែងថតផ្សព្វផ្សាយស្ប៉តផលិតផលធំៗផងដែរ។ ចំណែកកាលពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២១ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេឃើញ តារាសម្តែងរូបនេះ បានភ្ជាប់ពាក្យកូនស្រី របស់ខ្លួនហើយ មើលទៅពិតជាស្រស់ស្អាតណាស់ កូនស្រី ចាន់ តារាទី រូបនេះ មានឈ្មោះថា ថន រាជនី។ ចាន់ តារាទី បានភ្ជាប់សារទំាងក្តីរំភើប រីករាយយ៉ាងខ្លាំងមួយថា “ថ្ងៃភ្ជាប់ពាក្យកូនស្រីខ្ញុំ គឺជាថ្ងៃប្រមូលម្តុំជួបជុំក្រុមគ្រួសារ សប្បាយចិត្តខ្លាំងណាស់”។ ក្រោយឃើញទិដ្ឋភាពនៃពិធីភ្ជាប់ពាក្យនេះភ្លាម អ្នកប្រើប្រាស់ ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន លាន់មាត់ថា ៖ កូនស្រីមុខដូចម្តាយបេះបិត ពុម្ពតែមួយ, ស្អាតណាស់ មើលបងមិនចង់ស្គាល់, រីករាយផង បងសំណព្វចិត្ត, អ្នកមីងតែងខ្លួនមើលអត់ស្គាល់សោះ ស្អាតម្ល៉េះ, អបអរសាទរបង ក្នុងពិធីភ្ជាប់ពាក្យក្មួយម៉ាក់ និងកូន ស្អាតដូចគ្នា ស្អាតណាស់ បងស្រី។ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាទិដ្ឋភាពនៃពិធីនេះ ទំាងអស់គ្នា ៖
អានបន្តចេះតែឆ្ងល់ ហេតុអីនារីរូបស្រស់នេះ សុខចិត្តមកលក់ស្ករកៅស៊ូតាមផ្លូវវិញ ដល់ដឹងការពិតចឹងសោះ
(បរទេស) ៖ នៅពេលថ្មីៗនេះ មានរឿងគួរឲ្យងើយឆ្ងល់មួយសម្រាប់បុរសៗ ដែលបានឃើញនារីដ៏សែនស្រស់ស្អាតម្នាក់បានដើរលក់ស្ករកៅស៊ូ ទាំងពួកគេបានដឹងថា ចំណួលពីលក់ស្ករកៅស៊ូនោះមិនបានច្រើនក្តី។ ជារៀងរាល់យប់ ពួកបុរសៗទាំងនោះបានមកជួយទិញស្ករកៅស៊ូរបស់នាង តែភាគច្រើនមិនសូវមានអ្នកហ៊ានសួរនាង ទេតើហេតុអ្វីបានជានាងមិនទៅរកការងារផ្សេងៗ ដែលអាចបានចំណូលច្រើនជាងនេះ តែបែរមកជាលក់ស្ករកៅស៊ូទាំងយប់ដោយពុំមានការភ័យក្លាចទៅវិញ។ យ៉ាងណាមិញរូបថតទាំងនោះត្រូវបានគេចែកចាយពេញបណ្តាញសង្គម រាប់ពាន់ដងឯនោះ ហើយម្នាក់ៗនៅតែមានចម្ងល់តើហេតុអ្វីទៅទើបនារីដ៏សែនស្រល់ស្អាត់ម្នាក់នោះបែរជាទៅលក់ស្ករកៅស៊ូទៅវិញ។ ក្រោយពេលសាកសួរនារីរូបស្រល់នោះបានឆ្លើយតប់វិញយ៉ាងឡូយថា” ខ្ញូំមកលក់ស្ករកៅស៊ូនេះគឺដើម្បីយកចំណេញទៅចិញ្ចឹមឆ្កែរប៉ុនណ្ណោះ ដែលជាឆ្កែរដែលគេបោះចោល ហើយដោយសារខ្ញុំកើតក្តីអាណិតចំពោះពួកឆ្កែរទាំងនោះពេក”។នាងបានបន្តរទៀតថា ៗសម្រាប់ការងារនេះនាងខ្ញុំធ្វើតែនៅពេលដែលខ្ញុំទំនេរពីការសិក្សា និងការងារផ្ទាល់ខ្លួនប៉ុនណ្ណោះ ដូចនេះហើយទើបខ្ញុំជ្រើសរើសពេលយប់សម្រាប់បំពេញការងារមួយនេះ”៕
អានបន្ត