កាលពីឆ្នាំ ២០២០ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ធ្លាប់បានសរសើរមិនដាច់ពីមាត់រួចមកហើយ ដល់តារាសម្តែង ដួង ម៉ានិច ដែលនាងបានរៀបចំតុបតែងខ្លួនក្នុងឈុតទេវតា ព្រះនាងគោរាគៈទេវី ។ យ៉ាងណាមិញ នៅឆ្នាំ ២០២១ នេះដែរ តារាស្រីស្រស់សោភារូបនេះ ក៏បានតុបតែងខ្លួនដើម្បីអបអរឆ្នាំថ្មីម្តងទៀតហើយ ក្នុងឈុតទេវតាឆ្នាំថ្មី ព្រះនាងមណ្ឌលទេវី ជាបុត្រីទី ៤ នៃកបិលមហាព្រហ្ម ដែលនឹងយាងចុះមកក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំឆ្លូវ ត្រីស័ក នាពេលខាងមុខនេះ ។ ក្នុងឈុតនេះដែរ ដួង ម៉ានិច ត្រូវបានមហាជនអ្នកលេងបណ្តាញសង្គម និង អ្នកគាំទ្រ សរសើរយ៉ាងខ្លាំងពីសម្រស់ដ៏ស្រស់ស្អាត ក្នុងឈុតទេវតាដ៏សមសួន ។ លើសពីនោះ ដួង ម៉ានិច ត្រូវបានមហាជនលើកឡើងថា នាងតែងតែជាតារាស្រីដំបូងបានបង្ហាញការតុបតែងខ្លួន និង រូបភាពទេវតាឆ្នាំថ្មីមុនគេជារឿងរាល់ឆ្នាំ ។ តស់! ទស្សនារូបភាព ដួង ម៉ានិច ក្នុងឈុតទេវតាឆ្នាំថ្មី ព្រះនាងមណ្ឌលទេវី ៕ រូបភាព និង រៀបចំដោយ៖ ភួងមាល័យ បាយសីខ្មែរ
អានបន្តDay: March 27, 2021
ក្ដៅៗមុននេះមានអ្នកជំងឺកូវីដ១៩ ម្នាក់ទៀតហើយ ស្លាប់នៅក្នុងមន្ទីរពេទ្យរុស្ស៉ី ជាស្ត្រីអាយុ៧៦ឆ្នាំ រស់នៅខេត្តព្រៃវែង…
(ភ្នំពេញ)៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះថា មានអ្នកជំងឺកូវីដ១៩ម្នាក់ទៀតហើយ បានស្លាប់ដោយសារជំងឺកូវីដ១៩ នៅមន្ទីរពេទ្យរុស្ស៊ី នៅម៉ោង៧៖០៥នាទីយប់ថ្ងៃទី២៧ ខែមីនានេះ។ លោកស្រីបញ្ជាក់ថា អ្នកជំងឺដែលស្លាប់នេះមានឈ្មោះ ហេង យិន ភេទស្រី អាយុ៧៦ឆ្នាំ រស់នៅភូមិ២ ឃុំព្រែកខ្សាយ ស្រុកពាមរក៍ ខេត្តព្រៃវែង រកឃើញវិជ្ជមានកូវីដ១៩ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ ត្រូវបានបញ្ចូនមកពីមន្ទីរពេទ្យខេត្តព្រៃវែង មកដល់មន្ទីរពេទ្យរុស្ស៊ី នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១។ លោកស្រីរដ្ឋលេខាធិការបញ្ជាក់បន្ថែមថា អ្នកជំងឺមានរលាកសួតសងខាងធ្ងន់ធ្ងរ និងខ្សោយសួតស្រួចស្រាវធ្ងន់ធ្ងរ និងបានស្លាប់នៅម៉ោង៧៖០៥នាទីយប់ ថ្ងៃនេះ ព្រោះតែខ្សោយសួតធ្ងន់ធ្ងរ រលាកសួតសងខាង ដោយសារវីរុសកូវីដ១៩ វាយលុកខ្លាំង៕
អានបន្តបន្ទាន់ថ្ងៃនេះអ្នកជំងឺកូវីដ-១៩ ម្នាក់ទៀតហើយ អាយុ ៧២ ឆ្នាំ ទទួលមរណភាព ពេលព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី
តាមការចេញផ្សាយរបស់សារព័ត៌មាន Fresh News នៅមុននេះបន្តិច ស្រង់សម្ដីលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានឲ្យដឹងថា នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះថា មានករណីអ្នកជំងឺកូវីដ១៩ នៅខណ្ឌប្ញស្សីកែវម្នាក់ អាយុ៧២ឆ្នាំ បានស្លាប់នៅមន្ទីរពេទ្យរុស្ស៊ី ។ អ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ជាស្ត្រីជនជាតិខ្មែរ ឈ្មោះ Hou Houy អាយុ៧២ឆ្នាំ រស់នៅខណ្ឌប្ញស្សី រាជធានីភ្នំពេញ រកឃើញមានករណីកូវីដ១៩ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១។ អ្នកជំងឺមានសភាពរលាកសួតសងខាងធ្ងន់ធ្ងរ និងខ្សោយសួតស្រួចស្រាវ បញ្ជូនពីមន្ទីរពេទ្យកាល់ម៉ែត ទៅកាន់មន្ទីរពេទ្យរុស្ស៊ី ។ អ្នកជំងឺបានស្លាប់នៅម៉ោង ១៣៖៤៤នាទី ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១។ ប្រភព៖ Fresh News
អានបន្តអ្នកជម្ងឺកូវីដ ២រូប បង្ហាញពីផលវិបាក ស្ដាប់ហើយទើបដឹងថា កូវីដ-១៩ គួរអោយខ្លាចខ្លាំងប៉ុណ្ណា (មានវីដេអូ)
នៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២១ កន្លងផុតទៅថ្មីៗ នេះ គេប្រទះឃើញ លោក ចាន់ មករា បានបង្ហោះរូបភាព និងសារមួយ បញ្ជាក់ថា “អរគុណពុកម៉ែបងប្អូនជាច្រេីនដែលស្រលាញ់រាប់អាន បានឆាត និង ខលមកខ្ញុំ ពេលខ្លះមិនបានលេីក និង តបឆាត ។ ខ្ញុំសូមបញ្ជាក់ជម្រាបជូនបងប្អូនថា ឥឡូវនេះ ស្ថានភាពជំងឺ របស់ខ្ញុំបានធូស្បេីយច្រេីន តាមរយៈការយកចិត្តទុកដាក់ ពីក្រុមគ្រូពេទ្យ ទាំងអស់ និង ការរៀបចំបាយទឹក ម្ហូបអាហារ កន្លែងស្នាក់នៅសម្រាប់អ្នកជំងឺពិតជាមានផាសុខភាព ។ ទាំងអស់នេះធ្វេីអោយខ្ញុំមិនភ្លេចគុណ ក្រោមការដឹកនាំ យកចិត្តទុកដាក់ របស់ សម្តេចតេជោ ហ៊ុន សែន ពិតជាឳពុកប្រកបដោយព្រហ្មវិហារធម៌ ។ ខ្ញុំនឹងរឹងមាំ ដេីម្បីយកឈ្នះជំងឺដ៏អាក្រក់មួយនេះ សូមពុកម៉ែបងប្អូនចូលរួម ការពារប្រុងប្រយត្ន័អោយបានខ្ពស់ ព្រោះជំងឺនេះវាឆ្លងលឿនណាស់ ។”។ មកដល់ថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២១ គេប្រទះឃើញ តារាចម្រៀង និង តារាសម្តែង បញ្ញា សិទ្ធ ក៏បានប្រកាសដែរថា “សួស្តីបងប្អូនខ្ញុំបាទ បញ្ញា សិទ្ធ ថ្ងៃនេះម៉ោង ១១ យប់ថ្ងៃទី 16-03-2021 បានទទួលលិទ្ធផលហេីយគឺ វិជ្ជមាន កូវិត ១៩ សូមបងប្អូនថែរក្សាសុខភាពផង គ្រូពេទ្យកំពុងនាំខ្ញុំទៅពន្យាបាលនៅមន្ទីពេទ្យ”។ ចំណែកម្សិលមិញនេះ នាថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២១ អ្នកជំងឺកូវីដ ២រូបនេះ បានចេញមុខ បង្ហាញពីផលវិបាកនៃជំងឺនេះ ស្ដាប់ហើយ…
អានបន្តត្រឡប់មកដល់ផ្ទះភ្លាម អត់ចាំយូរឡើយ ចាន់ កែវនិមល មានរឿងមួយទៀត ប្រាប់ថា…(មានវីដេអូ)
សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពី ថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០២១ កន្លងផុតទៅប៉ុន្មានថ្ងៃនេះ អ្នកប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយទទួលបានដំណឹងថា ពិធីការិនី ចាន់ កែវនិមល ស្វាមី និងកូនស្រីម្នាក់ អាយុ ១០ឆ្នាំ មានវិជ្ជមាន កូវីដ-១៩។ មកដល់ ថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២១ និមល បានបង្ហោះរូបផ្ទះរបស់ខ្លួន ២សន្លឹក រួបភាព ទី១ ថតនៅថ្ងៃទី ០៩ ខែមីនា និងរូបទី២ គឺនៅថ្ងៃទី ២៦ ខែមីនា ហើយអមសារមួយទៀតថា ៖ “គ្រាន់តែខ្សែ១សសៃពទ្ធ័ផ្ទះប៉ុណ្ណោះ ក៏មានអារម្មណ៍ថាសោកសៅ បារម្ភ អស់សង្ឃឹម តែអ្វីៗត្រូវទទួលយកការពិត ហើយតាំងស្មារតី តស៊ូ ទោះលំបាកប៉ុណ្ណាក៏មិនថ្អូញថ្អែរ ថែមទាំងមិនអាចបោះបង់ អរគុណសម្រាប់កម្លាំងចិត្តពីបងប្អូនទាំងអស់គ្នា និងបងពៅ ដែលលើកទឹកចិត្តអោយតតាំងនឹងភាពលំបាកមួយនេះ ជាពិសេសអរគុណអ្នកម៉ែ ហ៊ុនស៊ីណាត ដែលតែងតែផ្ញើសារមកកូនសឹងរាល់ថ្ងៃ មិនអោយកូនភ័យ មិនអោយកូនរួញរា និងឧបសគ្គទាំងនេះ ថ្ងៃថ្មីស្រាយចំណងមុខផ្ទះ អ្វីៗនឹងប្រសើរឡើង”។ មិនយូរប៉ុន្មាន នាថ្ងៃដដែលនេះ ពិធីករ សុខ រ៉ាស៊ី បានបង្ហាញក្តីរំភើបរីករាយ យ៉ាងខ្លាំង ហើយបញ្ជាក់ប្រាប់ច្បាស់ៗថា “ចូលរួមអបអរសាទរ អាយដល ចាន់ កែវនិមល បានជាសះស្បើយហើយ ពិតជារំភើប និង សប្បាយចិត្តណាស់”។ មួយវិញទៀត គ្រាន់តែមកដល់ផ្ទះភ្លាម ចាន់ កែវនិមល បានទំលាយអារម្មណ៍ពេលនោះថា “អ្នកកំពុងកើតជំងឺកូវីដ អាការធ្វើទុក្ខជាទូទៅ យើងធ្លាប់ដឹងហើយតាមការផ្សព្វផ្សាយរបស់ក្រសួងហើយ ប៉ុន្តែអាការធំមួយទៀត គឺផ្លូវចិត្ត…
អានបន្តមហាជនសម្តែងក្តីរំភើប និងរីករាយ ជំនួស ក្រោយឃើញ ឧកញ៉ា ស្រី ចាន់ថន ប្រកាសក្តែងៗថា…
នៅមុននេះបន្តិច នាថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២១ មហាជនជាច្រើន ដែលប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកសម្តែងក្តីរំភើប និងរីករាយ យ៉ាងខ្លាំង ក្រោយឃើញ ឧកញ៉ា ស្រី ចាន់ថន ប្រកាសក្តែងៗថា ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ នេះតទៅ ថា អត់យកថ្លៃផ្ទះជួល កម្មករ-កម្មការិនី និងអាជីវករចំនួន រហូតដល់ទៅ ៥០០ផ្ទះ ឯណោះ។ ឧកញ៉ា ស្រី ចាន់ថន បានបញ្ជាក់បន្ថែមថា “ក្រុមគ្រួសារសេវេនអិនជី (7NG) អត់យកថ្លៃផ្ទះជួល កម្មករ-កម្មការិនី និងអាជីវករចំនួន ៥០០ផ្ទះ រយៈពេល៣ខែ ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ នេះតទៅ… ដើម្បីចូលរួមចំណែកជាមួយនិងរដ្ឋាភិបាល ក៏ដូចជាជួយគ្នា ក្នុងគ្រាជួបទុក្ខលំបាក ដែលប្រទេសកម្ពុជារបស់យើង កំពុងជួបការវាយប្រហារ ពីការរាតត្បាត នៃជម្ងឺឆ្លងកូវីដ-១៩(Covid-19) ក្រុមហ៊ុនគ្រួសារ សេវែនអិនជី (7NG) សម្រេចថា អត់យកថ្លៃឈ្នួលជួលផ្ទះរបស់បងប្អូនកម្មករ-កម្មការិនី រួមជាមួយនឹងអាជីវករ ដែលស្នាក់នៅផ្ទះជួល ក្នុងតំបន់អភិវឌ្ឍន៍របស់ក្រុមហ៊ុនសេវេនអិនជី (7NG) វិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល ចំនួន ៥០០ផ្ទះជួល រយៈពេល៣ខែ ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ នេះតទៅ.. ។ ទន្ទឹមនឹងនេះដែរ សូមពុកម៉ែបងប្អូនទាំងអស់ បន្តចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល បើមិនចាំបាច់ សូមកុំចេញពីផ្ទះអី..ជាពិសេសអនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ ស្តីពីវិធានការការពារជម្ងឺឆ្លងកូវីត-១៩(Covid-19) ៣ការពារ និង៣កុំ …។”៕
អានបន្តមេល្អ ! ពេញចិត្ត ពាក្យមួយឃ្លា របស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ខ្លាំងពេក ដល់ថ្នាក់ ធ្វើឲ្យ ខេម ទប់អារម្មណ៍ លែងជាប់ ក៏បានទំលាយ ប្រាប់ថា…
កាលពី ថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២១ ទើបកន្លងផុតទៅថ្មីៗនេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានធ្វើឲ្យមហាជនជាច្រើន ផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយបានប្រកាសថា នឹង បវិចាគថវិកាផ្ទាល់ខ្លួន ចំនួនដល់ទៅ ៣ លានដុល្លារ សហរដ្ឋអាមេរិក ជូន សម្ដេចតេជោ ហ៊ុន សែន ដើម្បីទប់ស្កាត់ជំងឺ Covid-19។ ពេលនោះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបញ្ជាក់ថា “ខ្ញុំបាទ និងក្រុមគ្រួសារ សូមជួយតាមរយ:សម្ដេចតេជោ ដើម្បីទប់ស្កាត់ជំងឺ covid 19 ចំនួន3លានដុល្លារ ។ ខ្ញុំមិនអាចរស់នៅតែឯង បើប្រទេសជាតិមានចលាចល គ្មានស្ថេរភាព គ្មានសុខសន្តិភាព ខ្ញុំក៏មិនដឹងយកលុយទាំងនេះទៅចាយឯណាដែរ ខ្ញុំកើតនៅកម្ពុជាស្លាប់នៅកម្ពុជា ជួយប្រជាជនកម្ពុជា ជាតួនាទីរបស់យើងទាំងអស់គ្នា សាមគ្គីភាពទើបមានភាពរឹងមាំ ពេលនេះមិនមែនជាពេលបន្ទោសអ្នកណាម្នាក់ទេ តែជាពេលយើងត្រូវសាមគ្គីគ្នា។ សូមបញ្ជាក់ទៅដល់បងប្អូន ខ្ញុំមិនមែនជាអ្នកមានលុយច្រើននោះទេ តែខ្ញុំមានបេះដូងស្រឡាញ់ប្រទេសជាតិ របស់យើង ហើយក៏មិនអាចអោបដៃឈរមើល អោយថ្នាក់ដឹកនាំ ទទួលអំរែកតែឯងនោះដែ។”។ នៅមិនទាន់អស់ទេ ស្រាប់តែមកដល់ ថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២១ កន្លងផុតទៅប៉ុន្មានថ្ងៃនេះទៀត អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាសប្រាប់ នៅក្នុងហ្វេសប៊ុករបស់ខ្លួនទៀតហើយថា “ខ្ញុំសូមឧបត្ថម្ភថវិកាចំនួន 20ម៉ឺនដុល្លារ ទៅដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ហ៊ុន សែន (TYDA) ដើម្បីជាការសងគុណ ដល់ទ័ពអាវស ដែលកំពុងតែប្រយុទ្ធប្រឆាំង និងជំងឺវីរុសកូវីដ-១៩ ។ យើងទាំងអស់គ្នារួមគ្នាជួយទ័ពអាវស ដែលកំពុងរំដោះអាយុជីវិតយើង ជីវិតយើងទាំងអស់គ្នាផ្ញើ វាសនាលើទ័ពអាវស ហើយ បើយើងមិនរួមគ្នាទប់ស្កាត់ទេ…
អានបន្តក្ដៅៗបន្ទាន់! ព្រឹកនេះ មានស្ត្រីអ្នកជំងឺកូវីដ-១៩ ម្នាក់ បានបាត់បង់ជីវិតក្នុងខេត្តព្រះសីហនុ
នៅព្រឹកថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២១នេះ យោងតាមប្រភពសារព័ត៌មាន Fresh News បានឱ្យដឹងថា ព្រឹកនេះ មានអ្នកជំងឺកូវីដ ១៩ ម្នាក់ទៀតបានស្លាប់ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ។ អ្នកស្លាប់ជាស្ត្រីជនជាតិខ្មែរ ឈ្មោះ ប៉ែន ស៊ីណុន អាយុ ៤៣ ឆ្នាំ រស់នៅខេត្តព្រះសីហនុ បានទៅព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ ។ គ្រូពេទ្យបានយកសំណាកពីអ្នកជំងឺនៅយប់ថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២១ លទ្ធផលគឺវិជ្ជមាន ។ តាមការបញ្ជាក់ របស់លោកស្រី យក់ សម្បត្តិ បានឱ្យដឹងថា អ្នកជំងឺដែលឈានដល់ស្លាប់នេះ ដោយសារមានជំងឺឈាមក្នុងក្រពះធ្ងន់ធ្ងរ និង ធ្លាក់ឈាមច្រើន បូកជាមួយជំងឺកូវីដ-១៩ ផង ធ្វើឱ្យស្ថានភាពអ្នកជំងឺស្ថិតក្នុងភាពធ្ងន់ធ្ងរខ្លាំង ក្រុមគ្រូពេទ្យមិនអាចជួយសង្រ្គោះបាន ៕ ប្រភព ៖ Fresh News
អានបន្តខ្មែរជួយខ្មែរ!!! ឃើញកសិករខ្មែរសូមអោយជួយទិញម្ទេស មានអីឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រមូលទិញជាច្រើនគីឡូ និងបានពោលពាក្យថា….
ដោយមើលឃើញនូវការលំបាករបស់បងប្អូនកសិករដាំដុះម្ទេស ដែលបានបង្ហោះរូបថត និងសារសុំអោយមហាជនជួយទិញ ដោយពេលបានដឹងដល់ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ហើយលោកក៏សម្រេចចិត្តជួយទិញផងដែរ។ នេះបើយោងតាមការបញ្ជាក់របស់ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ដែលបានរៀបរាប់ថា: ដោយមានក្តីអាណិតអាសូខ្លាំងពេក ខ្ញុំបានជួយទិញចំនួន១០០គីឡូក្រាម យកមកជ្រក់ទុកអោយបុគ្គលិក កម្មករដែលកំពង់តែបំពេញការងារ នៅក្នុងតំបន់រមណីយដ្ឋាន អភិវឌ្ឍន៍ កសិទេសចរណ៍ម៉ុង ឫទ្ធីសែនជ័យ ដែលពួក គាត់មានចំណូលចិត្តខាងហូបម្ទេស តែខ្ញុំសុំផ្តាំថាមុនពេលនិងក្រោយពេល ចាក់វ៉ាក់សាំងការពារជម្ងឺកូវិត១៩ហាមហូបម្ទេស និងគ្រេីងស្រវឹងគ្រប់ប្រភេទជាដាច់ខាត។
អានបន្តអាណិតគ្នាណាស់លោកអើយ! រកឃើញក្មេងតូចត្រឹម១១ ខែ ឆ្លងកូវីដ១៩ ដែលគេរស់នៅឯង…
យោងតាមការជូនដំណឹងពីអាជ្ញាធរ និងលោក កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា: មានការរកឃើញវិជ្ជមានជំងឺកូវីដ-១៩ លើកុមារីម្នាក់អាយុត្រឹមតែ១១ខែ នៅស្រុកមេមត់ ដែលនេះគឺករណីទី៣ហើយ ដែល បានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ បន្ទាប់ពីលោក ឡេង ពៅ និង លោក វ៉ាន់ ណាក្រូ ដែលជាមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដែលជាករណីជាប់ពាក់ព័ន្ធព្រឹត្តិការណ៍ ២០កុម្ភៈ៕ សូមអានព័ត៌មានលំអិតខាងក្រោមនេះ:
អានបន្ត