សូមជួយគាត់ផង! លោក ជា ស្រួច ធ្លាក់ខ្លួនធ្វើសំណង សឹងគ្មានបាយហូប នឹងសុំផ្ទះគេជ្រក ប្រកាសស្វែករកជំនួយបន្ទាន់…

មុននេះបន្តិចបើយោងតាមគណនីហ្វេសប៊ុក Yoko Lee បានបង្ហោះទាក់ទងទៅនឹង អ្នកប្រដាល់លំដាប់ប្រទេស គឺលោក ជាស្រួចដែលល្បីល្បាញ់កាលពីប៉ុន្មានឆ្នាំមុនកន្លងមក ធ្លាប់សាងឈ្មោះជាច្រើនឆ្នាំតាមរយះវិស័យកីឡាប្រដាល់ នឹងធ្លាប់ថតចម្រៀងបទបេះដូងអ្នកប្រដាល់របស់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក ខេមរះ សិរីមន្តទៀតផង តែយ៉ាងណាមិញនេះ អតីតកីឡាប្រដាល់រូបនេះបានធ្លាក់ខ្លួន បាត់ពីសិល្ប: នឹងវិស័យកីឡាប្រដាលអស់រយះយូឆ្នាំហើយទើបតែលិចមុខដោយគាត់ធ្លាក់ខ្លួនធ្វើសំណងរសាត់មកដល់រតនគីរី ស្ទើរតែគ្មានបាយហូប ហើយសុំផ្ទះគេជ្រកនៅនៅភូមិជ្រៃសង្កាត់យក្សឡោម។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គណនីហ្វេសប៊ុកខាងលើបានបង្ហោះបញ្ចាក់ថា៖បងជាស្រួច តាំងពីអ្នកប្រដាល់លំដាប់ប្រទេស ធ្លាក់ខ្លួនជាងកម្មករសំនង់ រសាត់មកដល់រតនគិរី អ្នកដែលធ្លាប់ស្តាប់បទបេះដូងអ្នកប្រដាល់ពិតជាស្គាល់ ឥលូវស្ទើរគ្មានបាយហូប សុំផ្ទះគេជ្រក នៅភូមិជ្រៃសង្កាត់យក្សឡោម ជាស្រួច សូមបងប្អូនបរិច្ចាគធនធានតាមសធ្ធាជ្រះថ្លា 069772798៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

មើលហើយចង់យំតាម! ម៉ាក់អើយថ្ងៃនេះស្រីពៅ វី ឌីនូ បានជាសះស្បើយវិញហើយ ត្រឡប់មកផ្ទះរកម៉ាក់ តែបានត្រឹមឃើញធាតុ និងរូបថតម៉ាក់ ប៉ាក៏មិនហ៊ានអោបកូន ហេីយក្មួយវិញ ក៏មិនហ៊ាន

ភ្នំពេញ៖ សូមរំឡើងវិញបន្តិចផងដែលថា តារាចម្រៀងស្រីដ៏ល្បីឈ្មោះប្រចាំផលិតកម្ម រស្មីហង្សមាស កញ្ញា វី ឌី ណែត បានជាសះស្បើយពីជំងឺកូវីដ-១៩ហើយ បន្ទាប់ពីសំរាកព្យាបាលនិងធ្វើតេស្តអវិជ្ជមានពីរដងរួចមក ប៉ុន្តែក្រុមគ្រូពេទ្យតម្រូរឲ្យកញ្ញា វី ឌីណែត បន្តនៅធ្វើចត្តាឡីស័កនៅសណ្ឋាគារសុខាភ្នំពេញរយៈពេល១៤ថ្ងៃបន្ថែមទៀត ដើម្បីតាមដានសុខភាពឲ្យមានច្បាស់លាសថា គាត់ពិតជាសះស្បើយពីកូវីដ-១៨ 100%មែន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកនៅរសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១នេះ ប្អូនស្រីពៅ កញ្ញា វី ឌីណែត នោះគឺកញ្ញា វី ឌីនូ ក៏បានជាសះស្បើយពីកូវីដ-១៩ផងដែរ ហើយរូបគាត់ក៏បានត្រលប់មកផ្ទះរកម្តាយ ប៉ុន្តែបានត្រឹមលុតជង្គង់សំពះធាតុ និងសម្លឹងរូបថតម្តាយតែប៉ុណ្ណោះ ចំណែកឯឪពុករបស់គាត់ លោក ហួរ ឡាវី ក៏មិនហ៊ានអោបកូន ព្រោះក្រសួងតម្រូវអោយបន្ដធ្វេីចត្តាឡីស័ក14ថ្ងៃ ក្នុងបន្ទប់ដាច់ដោយឡែក បន្ថែមទៀត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះដែរ បេីយោងតាមរយៈគេហទំព័រ ហ្វេសប៊ុក អ្នកនាង វី លីដា បានលេីកឡេីងឱ្យដឹងថា៖”ម៉ាក់អើយថ្ងៃនេះស្រីពៅ Dinou VY បានជាសះស្បើយវិញហើយ ត្រឡប់មកផ្ទះរកម៉ាក់ តែបានត្រឹមឃើញធាតុ និងរូបថតម៉ាក់ ប៉ាក៏មិនហ៊ានអោបកូន ក្មួយក៏មិនហ៊ានប្រលែងនឹងមីងដូចមុន ព្រោះក្រសួងតំរូវអោយចត្តាឡីស័ក14ថ្ងៃ ក្នុងបន្ទប់ដាច់ដោយឡែកទៀត។ ស៊ូឡើងប្អូនស្រីរបស់បង ម៉ាក់នៅជិតយើងរហូតណា”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ត្រេកអរខ្លាំងពេក!!! ពេលលឺថា គ្រូពេទ្យអនុញ្ញាតិអោយទៅផ្ទះវិញ លោក ណុប បាយ៉ារិទ្ធិ បានពោលពាក្យដ៏វែងថា….

ក្រោយពីសម្រាកព្យាបាលកូវីដ១៩អស់រយៈពេលជាច្រើនមក ពេលនេះលោក ណុប បាយ៉ារិទ្ធិ ត្រូវបានគ្រូពេទ្យអនុញ្ញាតិអោយមកផ្ទះវិញ ក្រោយជាសះស្បើយពីជំងឺកូវីដ១៩ ក្នុងនោះលោក ណុប បាយ៉ារិទ្ធិ បានរៀបរាប់ថា: ខ្ញុំសូមសំពះអរគុណ ចំពោះការយកចិត្តទុកដាក់ព្យាបាលដល់រូបខ្ញុំក៍ដូចជាអ្នកជម្ងឺទាំងអស់ដែលសម្រាកព្យាបាលនៅសណ្ឋាគារThe Great Duke Hotel។ ថ្ងៃនេះខ្ញុំទទួលបានតំណឹងល្អ គឺលទ្ធផលអវិជ្ជមាន២ដង លោកគ្រូពេទ្យបានអនុញ្ញាត្តិអោយចេញទៅធ្វើចត្តាឡីស័កបន្តរនៅផ្ទះ១៤ថ្ងៃបន្ថែម។ ខ្ញុំបានទៅផ្ទះហើយ😊😊😊 ខ្ញុំសូមថ្លែងអំណរគុណអស់ពីចិត្ត ចំពោះក្រុមលោកគ្រូពេទ្យស្ម័គ្រចិត្តក៏ដូចជាលោកគ្រូពេទ្យ អ្នកគ្រូពេទ្យទាំងអស់ ដែលអញ្ជើមមកពីមន្ទីពេទ្យ មន្ទីសុខាភិបាល និង មណ្ឌលសុខភាព🙏🏻🙏🏻🙏🏻 ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ – គ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ( TYDA ) – គ្រូពេទ្យមន្ទីពេទ្យកម្ពុជាចិន ព្រះកុសៈមៈ ហៅពេទ្យ ព្រះសង្ឃ – គ្រូពេទ្យមកពីមណ្ឌលជាតិ កំចាត់ជំងឺរបេង និង ហង់សិន – គ្រូពេទ្យមកពីមន្ទីពេទ្យកុមារជាតិ- គ្រូពេទ្យមកពីមណ្ឌលសុខភាពកោះដាច់ – គ្រូពេទ្យមកពីមន្ទីសុខាភិបាលភ្នំពេញ – គ្រូពេទ្យមកពីមណ្ឌលសុខភាពភ្នំពេញថ្មី – គ្រូពេទ្យមកពីមណ្ឌលសុខភាព មិត្តភាពកម្ពុជាចិនសែនសុខ – គ្រូពេទ្យមកពីមណ្ឌលសុខភាពក្រាំងធ្នង់ និងបុគ្គិលស័គ្រចិត្តទាំងអស់ ក៏ដូចជាផ្នែកអនាម័យ បើកបរ និងចែកម្ហូបអាហារតាមបន្ទប់ដែលមានវត្តមាន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និងបំពេញបេសកកម្មដ៍សស្រាក់សស្រាំនៅទីនេះ ម៉ោងនេះ ពេលនេះខ្ញុំមានអារម្មណ៍ថាខ្លួនឯងដូចកើតម្តងទៀត ហើយសូមអរគុណនិងចងចាំនៅគុណូប្បការៈរបស់លោកគ្រូអ្នកគ្រូជាប់ក្នុងចិត្តជានិច្ច ។ សូមទទួលយកនៅការគោរពពីខ្ញុំបើទោះជាខ្ញុំមិនមានឱកាសបានសំពះអរគុណដោយផ្ទាល់🙏🏻🙏🏻🙏🏻 សូមលោកគ្រូពេទ្យ អ្នកគ្រូពេទ្យទាំងអស់ មានសុខភាពមាំមួន កម្លាំងក្លាំងក្លា មានសេចក្តីសុខ និងបន្តរជួយស្រោចស្រង់និងផ្តល់ក្តីសង្ឃឹមដល់អ្នកជំងឺផ្សេងទៀតដែលកំពុងព្យាបាល 🙏🏻🙏🏻🙏🏻 សូមជូនពរបងប្អូនអ្នកជម្ងឺទាំងអស់នៅThe Great Duke Hotel ឆាប់ជាសះស្បើយត្រឡប់ទៅជួបជុំគ្រួសារវិញ ពិសេសជៀសផុតពីហានិភ័យនានា🙏🏻🙏🏻🙏🏻 សូមអរគុណ🙏🏻😊៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ក្ដៅៗពេលនេះ! មន្ទីរពេទ្យសាន់រ៉ាយស៍ បដិសេធថាអ្នកជំងឺកូវីដ-១៩ ម្នាក់ដែលស្លា.ប់នោះ មិនបានចូលក្នុងអគារមន្ទីរពេទ្យទេ…

នៅថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២១ នេះ មន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ ភ្នំពេញ បានចេញសេចក្ដីបំភ្លឺលើការផ្សាយរបស់ហ្វេសប៊ុកផេកឈ្មោះ Ellie Kim ដែលជាកូនស្រីរបស់អ្នកជំងឺមានវិជ្ជមានវីរុសកូវីដ-១៩ អាយុ ៥៦ ឆ្នាំម្នាក់ ដែលបានទទួលមរណភាពកាលពីថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២១ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មិនបានចូលទៅក្នុងអគាររបស់មន្ទីរពេទ្យឡើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើតាមការបញ្ជាក់របស់ខាងមន្ទីរពេទ្យបានឱ្យដឹងថា អ្នកជំងឺកូវីដដែលបានស្លាប់ខាងលើ​ ពិតជាបានទៅព្យាបាលនៅមន្ទីរពេទ្យសាន់រ៉ាយស៍មែន ប៉ុន្ដែក្រុមគ្រូពេទ្យបានដាក់គាត់ឱ្យនៅបន្ទប់ដោយឡែកស្របតាមស្តង់ដាររបស់មន្ទីរពេទ្យ ហើយក្រោយពីក្រុមគ្រូពេទ្យពិនិត្យដោយសង្ស័យថាអ្នកជំងឺផ្ទុកវីរុសកូវីដ-១៩ ក៏បានបញ្ចូលទៅកាន់មន្ទីរពេទ្យរុស្ស៊ី ចំណែកឯក្រុមគ្រូពេទ្យ និង គិលានុដ្ឋាក ក៏បានធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមអានសេចក្ដីបំភ្លឺលម្អិតរបស់មន្ទីរពេទ្យសាន់រ៉ាយស៍ ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ជួយស៊ែរអោយគ្រប់គ្នាដឹងផង!! ផ្សារដើមគ មិនបិទទេ អាជីវករទិញដូរបន្លែ ត្រូវមានលិខិតបញ្ជាក់ សម្រាប់ការធ្វើដំណើរ

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះ បានសម្រេចដាក់ចេញនូវវិធានការមួយចំនួន ដើម្បីទប់ស្កាត់ការរីករាលជំងឺកូវីដ១៩ ដោយផ្អាកអាជីវកម្ម និងការធ្វើដំណើរពេលយប់ចាប់ពីម៉ោង៨ រហូតដល់ម៉ោង ៥ព្រឹក។ វិធានការរបស់រដ្ឋបាលរាជធានីភ្នំពេញ នាំឱ្យមានក្តីបារម្ភមួយចំនួនពាក់ព័ន្ធដល់ការចែកចាយ និងការទិញដូរបន្លែនៅផ្សារដើមគ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានចេញមកបញ្ជាក់ប្រាប់បណ្តាញព័ត៌មានឲ្យដឹងថា ផ្សារដើមគ និងការជួញដូរបន្លែមិនមានការផ្អាកនោះឡើយ ដោយគ្រាន់តែទាមទារឱ្យអនុវត្តវិធានការការពារជំងឺកូវីដ១៩ ឱ្យបានតឹងរឹង។ បន្ថែមពីលើនោះ ក្រុមអាជីវករដែលទៅទិញបន្លែផ្សារដើមគ យកទៅចែកចាយ ត្រូវធ្វើលិខិតបញ្ជាក់ពីអាជ្ញាធរ ឬប្រធានផ្សារ ដើម្បីទទួលបានការអនុញ្ញាតពីសមត្ថកិច្ចក្នុងការធ្វើដំណើរពេលយប់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឆ្លើយតបនឹងក្តីបារម្ភនេះ លោក ម៉េត មាសភក្តី បានបញ្ជាក់ប្រាប់ថា «សូមឱ្យគាត់មានលិខិតបញ្ជាក់មក សមត្ថកិច្ចគាត់អត់ចេះទាយ ឬមើលមុខទៅដឹងថា អ្នកនេះអាជីវករផ្សារដើមគ ឬអ្នកនោះលក់នេះ លក់នោះ ប្រធានក្រុមហ៊ុននេះ គេអត់ដឹងទេ។ អ៊ីចឹងមានលិខិតបញ្ជាក់ពីផ្សារ ឬអាជ្ញាធរមូលដ្ឋាន ហើយគាត់កាន់អាហ្នឹងទៅ គាត់ធ្វើដំណើរក្នុងម៉ោងដែលគេហាមឃាត់ គឺគាត់រួចពីអាហ្នឹងហើយ។ គាត់អាចធ្វើដំណើរបានធម្មតាហើយ ឱ្យតែគាត់មានលិខិតបញ្ជាក់ថា គាត់ជាអាជីវករ ជាអីហ្នឹង»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើទោះបីជាយ៉ាងណាលោក ម៉េត មាសភក្តី បានទទូចដល់ប្រជាពលរដ្ឋ និងអាជីវករ ផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលកំពុងមានការរាតត្បាតនៅក្នុងសហគមន៍។ ក្នុងន័យនេះ លោកបានស្នើឱ្យមានការចូលរួមអនុវត្តនូវសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ កាត់បន្ថយការធ្វើដំណើរ ការប្រមូលផ្តុំ ដើម្បីឈានទៅកាត់ផ្តាច់ការឆ្លងជំងឺកូវីដ១៩នៅក្នុងសហគមន៍៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ត្រៀមទាំងអស់គ្នា !! ស្នងការរាជធានីភ្នំពេញ ប្រកាសចា ប់ផ្ដើមអនុវត្តប ម្រា មគោចរ ចាប់ពីយប់ថ្ងៃ ២ មេសានេះហើយ…

នៅព្រឹកថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២១ នេះ តាមរយៈផេកផ្លូវការ របស់ឧត្តមសេនីយ៍ឯក ស ថេត បានឱ្យដឹងថា នៅយប់ថ្ងៃទី ០២​ ខែមេសា​ ឆ្នាំ ២០២១ ​នេះ​ សមត្ថកិច្ចចម្រុះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នឹងចាប់ផ្ដើម អនុវត្តបម្រាមគោចរ របស់សាលារាជធានីភ្នំពេញ​ ដោយផ្អាកធ្វើដំណើរបណ្តោះអាសន្ន​ ចាប់ពីម៉ោង​ ០៨:០០ នាទីយប់​ ដល់ម៉ោង​ ០៥:០០ នាទីភ្លឺ​ ​ លើកលែងតែ​ចំណុចមួយចំនួន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជុំវិញបម្រាមគោចរនេះ ចំពោះបុគ្គលដែលបម្រើការនៅស្ថាប័នរដ្ឋ និង ឯកជន ដែលចេញក្រោយម៉ោង ៨ យប់ ត្រូវមានលិខិតបញ្ជាក់ពីអង្គភាព និង ត្រូវពាក់កាតជាប់ខ្លួន ។ ដោយឡែកចំពោះអ្នកបំពានបម្រាមគោចរ នឹងត្រូវឃាត់ឡាន និង ម៉ូតូយកទៅរក្សាទុក ហើយត្រូវធ្វើចត្តាឡីស័ក នៅផ្ទះ ១៤ ថ្ងៃ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះផងដែរ អ្នកដែលមិនជាប់បំពានបម្រាមគោចរ នៅចន្លោះម៉ោង ៨ ដល់ម៉ោង ៥ រួមមាន ៖ ១. អ្នកដែលមានមូលហេតុសុខភាពបន្ទាន់ និង មូលហេតុចាំបាច់ក្នុងគ្រួសារ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ២. ក្រុមគ្រូពេទ្យ មន្ត្រីរាជការ ក្រុមពន្លត់អគ្គីភ័យ និងកងកម្លាំងដែលត្រូវបំពេញភារកិច្ច ៣. រថយន្តកុងតឺនឺ រថយន្តដឹកទំនិញ រថយន្តបាញ់បេតុង រថយន្តដឹកសំរាម-សំណល់រឹង និង សំណល់វេជ្ជសាស្ត្រ និងការដឹកជញ្ជូនម្ហូបអាហាររបស់បុគ្គលិកបម្រើសេវាដឹកជញ្ជូន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ៤. បុគ្គលិក កម្មករ-កម្មការនី និងអាជីវកម្មដែលអនុញ្ញាតិឱ្យបើកធម្មតា (ត្រូវមានលិខិតបញ្ជាក់) ៥. ការធ្វើដំណើរចាំបាច់ផ្សេងៗទៀត…

អានបន្ត

អុីយ៉ា!! ស្ងាត់ៗ ព្រាប សុវត្ថិ ចេញមួយបទទៀតថ្មីហើយ “ចង្កៀងផ្ទះអ្នកណាភ្លឺផ្ទះអ្នកហ្នឹង” ពីរោះខ្លាំងណាស់ ចំណែក វីដេអូវិញក៏មិនធម្មតាដែរ…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ (ភ្នំពេញ) ៖ ដូចដែលប្រិយមិត្តបានស្គាល់មកហើយថា លោក ព្រាប សុវត្ថិ គឺជា កំពូលដារ៉ា ចម្រៀងប្រុសម្នាក់ ដែលទទួលបានការគំទ្រជាច្រើនពីសំណាក់ បងប្អូនប្រជាពលរដ្ឋខ្មែរយើង គ្រប់ស្រទាប់វ័យ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្រាប់តែ ពេលថ្មីៗនេះ លោកបានចេញ នៅបទថ្មីមួយទៀតហើយ ដែលមានចំណងជើងថា “ចង្កៀងផ្ទះអ្នកណាភ្លឺផ្ទះអ្នកហ្នឹង” ដែលជាការនិពន្ធទំនុកច្រៀង និង Melody ដោយ យឹម តាស្រង់, និពន្ធបទភ្លេង ដោយ ខាន់ ចូវយី រួមនិង Mix Master ដោយ សាក់ ធារិទ្ធ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដើម្បីជ្រាបច្បាស់សូមទស្សនា វីដេអូដែលមាននៅខាងក្រោមរូបភាពនេះ ដូចតទៅ ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

សូមជម្រាបថាទេវតាឆ្នាំថ្មី ឆ្នាំឆ្លូវ ព្រះនាងមណ្ឌាទេវី នឹងយាងមកកាន់ជម្ពូទ្វីប ចំម៉ោង ៤ ទៀបភ្លឺ ថ្ងៃទី ១៤ មេសា…

ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ នឹងឈានចូលមកដល់ នៅថ្ងៃពុធ​ ៣កើត​ ខែពិសាខ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា គ្រិស្តសករាជ ២០២១ វេលាម៉ោង ០៤ និង ០០ នាទីទៀបភ្លឺ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទេវធីតា ដែលនឹងយាងមកគ្រប់គ្រងជម្ពូរទ្វីបមនុស្សលោកឆ្នាំថ្មីនេះ ជាបុត្រីទី ៤ នៃកបិលមហាព្រហ្ម ព្រះនាង មណ្ឌាទេវី ក្នុងកិរិយា គង់ផ្ទំបិទព្រះនេត្រនិន្ទ្រាលង់លក់លើខ្នងគទ្រភៈ (សត្វលា) ជាពាហនៈយាន ។ ទ្រង់អម្ពរពស្ត្រា ពណ៌អន លម្អព្រះកាណ៌ដោយ ផ្កាចម្ប៉ា អាភរណៈទ្រង់ពាក់ កែវពិទូរ្យ ភក្សាហារទ្រង់សោយ សប្បិ (ទឹកដោះថ្លា) ទ្រង់អាវុធ ព្រះហស្តស្ដាំទ្រង់ម្ជុល ព្រះហស្តឆ្វេងទ្រង់ឈើច្រត់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅវេលាទេពធីតាសង្ក្រាន្តឆ្នាំថ្មីយាងចុះមក ត្រូវជួបជុំ គ្រួសារ ដើម្បីថ្វាយបង្គំព្រះ នមសិកា ព្រះរតនត្រ័យ សមាទានសីល ហើយតាំងចិត្តឱ្យបានស្អាតបរិសុទ្ធ ជ្រះស្រឡះ នូវមន្ទិលទាំងពួង តម្កល់ចិត្តរំពឹងទៅលើព្រះធម៌ ព្រះសង្ឃជាទីពឹងទីរលឹក រហូតចប់ពិធីទទួលទេវតា ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

សូមចូលរួមរំលែកទុក្ខផង!! ដើមខែមេសា វ៉ាង ស្រីណូ ជួបទុក្ខធំ បាត់បង់ឪពុកជាទីស្រលាញ់

ភ្នំពេញ៖ នាពេលព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១នេះ អតីតតារាសម្តែងស្រីដ៏ល្បីឈ្មោះ វ៉ាង ស្រីណូ បានជួបទុក្ខធំក៏ព្រោះលោកឪពុកជាទីស្រលាញ់ បានលាចាកលោកហើយ កាលពីយប់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ កន្លងមកនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងនាមិញបើតាមសំណេរបស់ វ៉ាង ស្រីណូ បានធ្វើការៀបរាប់បន្ថែមទៀតថា«សូមជម្រាបជូនពុកម៉ែបងប្អូនទាំងអស់ ឱ្យបានដឹងថាពេលនេះ នាងខ្ញុំ វ៉ាង ស្រីណូ និង ក្រុមគ្រួសារកំពុងតែជួបទុក្ខធ្ងន់ គឺលោកប៉ាជាទីស្រឡាញ់របស់ពួកខ្ញុំ លោកបានចែកឋានហើយម្សិលមិញ (ម៉ោង 9:55នាទី) លោកប៉ា មនុស្សល្អរបស់កូនៗ សូមប៉ាទៅកាន់សុគតិភព ! កូនស្រឡាញ់ប៉ា ប៉ាគឺជាវីរបុរសនៅក្នុងបេះដូងកូនជារៀងរហូត» ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយបានទទួលដំណឹងសោកសៅនេះហើយ មហាជននិងអ្នកនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ក៏បានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារអតីតារាសម្តែង វ៉ាង ស្រីណូ ផងដែរ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ទឹកចិត្តល្អប្រពៃណាស់ !! ដោយក្ដីអាណិត លោកស្រី ទ្រី ដាណា បាន ឧបត្ថម្ភ ដល់គ្រួសារ ដែលរងគ្រោះ ដោយ ភ្លើងឆេះផ្ទះ នៅខេត្តក្រចេះ តែ អ្នកស្រីមិនបាន…

(ភ្នំពេញ) ៖ ដូចដែលប្រិយមិត្ត ទាំងអស់គ្នាបានដឹងមកហើយថា អ្នកស្រី ទ្រី ដាណា គឺជា ម្ចាស់មុខជំនួញ យ៉ាងច្រើនមុខ នឹង ជា សប្បុរសជន ដែលមានទឹកចិត្តល្អប្រពៃមួយរូបក្នុងប្រទេសកម្ពុជាយើង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង អ្នកស្រីតែងតែ ធ្វើដំណើរ ចុះទៅតាម គ្រប់ខេត្តក្រុង ដើម្បី ជូយដល់ បងប្អូនប្រជាពលរដ្ឋដែលមាន ជីវភាព ក្រីក្រតោកយ៉ាក ដែលធ្វើអោយបងប្អូន គោរពស្រលាញ់កាត់យ៉ាងខ្លាំង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក កាលពីម្សិលមិញនេះ គាត់បានបង្ហោះក្នុងគណនី ផេក ផ្លូវការ របស់គាត់ថា ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នាងខ្ញុំនឹងឱ្យគេសង់ផ្ទះល្មមមួយជូនពួកគាត់ តែឥឡូវផ្ដល់ស្បៀង សំលៀកបំពាក់ និងគ្រឿងប្រើប្រាស់បន្ទាន់សិន😢😢😢 អាណិតពួកគាត់ណាស់ កូន៦នាក់ ហើយភ្លើងឆេះផ្ទះអស់ សល់តែសំលៀកបំពាក់ជាប់ខ្លួន។ គាត់នៅភូមិភ្នំពីររ ខេត្តក្រចេះ ជាតំបន់ដាច់ស្រយាល ពិបាករកទិញឥវ៉ាន់ណាស់ ទាល់តែឱ្យគេទិញពីឆ្ងាយនាំចូលទៅ។ នាងខ្ញុំធ្លាប់ទៅដល់តំបន់នោះ ២ដងហើយ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឃើញថាពួកគាត់លំបាកពិតមែន ទើបចង់ទៅទៀត តែឥឡូវកូវីដមិនអាចធ្វើដំណើរបានទេ ត្រូវចូលរួមការពារ ការរីករាលដាលទាំងអស់គ្នា។ តែយ៉ាងណា ក៏ពឹងគេឱ្យជួយសិនដែរ។ អរគុណអជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋនៅទីនោះ ដែលសហការជួយគ្នា ក្នុងពេលដ៏លំបាកនេះ 🙏🙏🙏 ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត