នៅយប់ថ្ងៃទី ០៦ ខែមេសា ឆ្នាំ ២០២១ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីសម្រេចស្ដីពីការហាមឃាត់ ការធ្វើដំណើរ និង ការបិទរមណីយដ្ឋានទេសចរណ៍ទូទាំង ប្រទេស ជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ រយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២១ ។ ក្នុងនោះផងដែរ នៅក្នុងសេចក្ដីសម្រេច ប្រការ ១ បាននិយាយអំពី ការហាមឃាត់ធ្វើដំណើរឆ្លងកាត់ ចេញ-ចូល ពីខេត្តមួយទីខេត្តមួយ ជាបណ្ដោះអាសន្ន រយៈពេល ១៤ ថ្ងៃ គិតចាប់ពីថ្ងៃទី ០៧ មេសា ខែមេសា ឆ្នាំ ២០២១ ដល់ថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២១ ដូចក្នុងលិខិតនៅខាងក្រោម ៖
អានបន្តDay: April 6, 2021
បែកផ្សែងទៀតហើយ!! ប្តីតាមទាន់ប្រពន្ធមានសាហាយដល់កន្លែង ប្រពន្ធថាលែងដាច់ហើយ តែប្ដីថានៅអេតាសុីវិល សូមទស្សនាហើយពិចារណាតាមការគួរ… (មានវីដេអូ)
ព័ត៌មានបឋម: យោងតាមគណនីហ្វេសបុកមួយឈ្មោះ Abdusalam Alhafiz បានបញ្ជាក់ប្រាប់ថា ចាប់ប្រពន្ធមានសាហាយដល់កន្លែង។ ដោយករណីនេះបានកើតឡើងនៅ ភូមិកោះបី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បង្កអោយមានការភ្ញាក់ផ្អើលជាខ្លាំងយ៉ាង ជាពិសេសតាមគណនីហ្វេសបុកខាងលើក៏បានបញ្ជាក់បន្ថែមទៀតថា: មើលអោយហើយទៅបងប្អូន ស្រីម្នាក់នេះមិនធម្មតាទេ នណាមិនស្គាល់គេច្បាស់ ប្រាកដជាមិនដឹង😡😡😡😡😡😡😡 ពេលណាអោយតែខ្ញុំចុះបេសកកម្មតាមខេត្ត៕ ដើម្បីជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ ហើយពីចារណាតាមការគួរចុះ ៖
អានបន្តអីយ៉ា! សឿ សុធារ៉ា ប្រកាសរកស្នេហាថ្មី និងជាលើកចុងក្រោយ បន្ទាប់ពីចែកផ្លូវជាមួយ សាពូន មីដាដា (មានរូបភាពច្រើន)
ភ្នំពេញ៖ ដូចដែលប្រិយមិត្តនិងមហាជនពិតជាស្គាល់ច្បាស់ជាក់ជាមិន គឺអតីតតារាសម្តែងស្រីដ៏ល្បីឈ្មោះ អ្នកនាង សឿ សុធារ៉ា ដែលជាតារាសម្តេងជើងចាស់ ពោរពេញដោយសមត្ថភាព និង ទេពកោសល្យ តែយ៉ាងណា តារារូបនេះបានបាត់ខ្លួនលែងបង្ហាញមុខ នៅលើវិថីសិល្បៈច្រើន ក្រោយពីនាង រៀបការកសាងអនាគតជាមួយ អតីតតារាចម្រៀង លោក សាពូន មីដាដា។ បន្ទាប់ពីបានចែកផ្លូវគ្នាស្ងាត់ៗជាមួយអតីតស្វាមី អ្នកនាង សឿ សុធារ៉ា បានបញ្ជាក់ក្តែងៗពីការចង់បានស្នេហាជាលើកទី២ ហើយក៏ជាលើកចុងក្រោយសម្រាប់នាងផងដែរ។ តាមរយៈការបង្ហោះសារមួយរបស់ សឿ សុធារ៉ា នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ដោយបានបញ្ជាក់យ៉ាងដូច្នេះថា៖ ក្នុងមួយជីវិតនេះ ខ្ញុំសូមរៀបការតែ២ ដងទេបងប្អូនទាំងអស់គ្នា តែបើសិនជាការរៀបការលើកទី២ របស់ខ្ញុំទទួលបរាជ័យទៀត បេះដូងរបស់ខ្ញុំគ្មានប្រអប់ចំពោះរឿងស្នេហាទៀតឡើយ។ គួររំលឺកឡើងវិញដែរថា អ្នកនាង សឿ សុធារ៉ា និងលោក សាពូន មីដាដា បានចាប់ដៃគ្នាកសាងអនាគតជាប្តីប្រពន្ធ បានរយៈពេលជាច្រើនឆ្នាំមក ដែលបានបន្សល់នូវកូន២នាក់ជាចំណងនៃស្នេហាអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរ ដោយកូនស្រីមានអាយុ១០ ឆ្នាំ និង កូនប្រុសពៅម្នាក់អាយុ៣ឆ្នាំ៕ ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖
អានបន្តពិតជាប្រពៃណាស់!! កំពូលតារាចម្រៀង ព្រាប សុវត្ថិ សូមចូលរួមឧបត្ថម្ភដល់ កាកបាទក្រហមកម្ពុជា នូវថវិកាចំនួន…
ក្នុងឱកាសខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ខាងមុខនេះ កំពូលតារាចម្រៀង ព្រាប សុវត្ថិ បានប្រកាសសូមចូលរួមឧបត្ថម្ភ ថវិកាផ្ទាល់ខ្លួន ចំនួន ១០លានរៀល ដេីម្បីចូលរួមចំណែកជួយទៅដល់ប្រជាពលរដ្ឋ ដែលកំពុងតែមានជីវភាពខ្វះខាត តាមរយៈកាកបាទក្រហម កម្ពុជា។ ក្នុងនោះដែរ បេីយោងតាមរយៈការបង្ហោះរបស់ លោក ព្រាប សុវត្ថិ បានសរសេរប្រាប់ឱ្យដឹងថា៖”ខ្ញុំបាទនិងក្រុមគ្រួសារ សូមចូលរួមឧបត្ថម្ភថវិកា ១០.០០០.០០០រៀល ក្នុងឱកាសខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១។ កាកបាទក្រហមកម្ពុជា បានធ្វើសកម្មភាពមនុស្សធម៌ សង្គ្រោះប្រជាពលរដ្ឋខ្មែរ ដែលកំពុងជួបគ្រោះធម្មជាតិ ជីវភាពខ្វះខាត ជាពិសេសបន្តផ្តល់សេវាកម្មមនុស្សធម៌ប្រយុទ្ធនឹងជំ.ងឺ កូ.វី.ដ ១៩”។ សូមជម្រាបផងដែរថា ចំពោះទង្វេីសប្បុរសធម៌របស់ លោក ព្រាប សុវត្ថិ និងក្រុមគ្រួសារ គឺមិនមែនជាលេីកទី១នោះឡេីយ ដែលជានិច្ចកាល យេីងតែងតែឃេីញ ទឹកចិត្តរបស់គាត់ បានជួយទៅដល់ប្រជាពលរដ្ឋ តាមរយៈគ្រប់រូបភាព ដេីម្បីចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាល ក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋខ្មែរ ដែលកំពុងតែខ្វះខាត។
អានបន្តអីយ៉ា ជិតដល់ថ្ងៃចូលឆ្នាំខ្មែរប្រពៃណីជាតិ ស្រាប់តែព្រះនាងតូច នរោត្តម ជេណា បញ្ចេញបទចម្រៀងមួយបទ “តាលុងផ្តាំស្នេហ៍” ស្ដាប់ហើយពិរោះខ្លាំងណាស់..(មានវីដេអី)
ភ្នំពេញ៖ ដូចដែលប្រិយមិត្តនិងមហាជនពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន គឺព្រះនាងតូចនរោត្តម ជេណា ដោយរូបព្រះនាង មានស្រមស់ស្រស់ស្អាត រួមទាំងទឹកដមសំលេង ដ៏ក្រអួនក្រអៅ តាមរយៈបទចម្រៀងជាច្រើនកន្លងមកនេះ ដោយព្រះនាងតូចបានធ្វើការបង្ហោះវីដេអូ ជាបន្តបន្ទាប់នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ព្រះនាង រួមទាំងយូធូបផងដែរ។ បើនិយាមពីទឹកដមសំលេងដ៏មានមន្តស្នេហ៍របស់ព្រះនាងតូច បានអង្រួនបេះដូង ពីសំណាក់មហាជន ក៏ដូចជាហ្វេនៗជាច្រើនរបស់ទ្រង់ផ្ទាល់ឲ្យលង់ជាមួយនឹងសំលេង ដ៏សែនពិរោះរណ្តំ អមជាមួយនិងកាយវិការ យ៉ាងទន់ភ្លន់ ក្រមិក្រមើម ទៅតាមបទចម្រៀងដែលព្រះនាង ធ្វើការបកស្រាយ។ ជាក់ស្តែងនាថ្ងៃនេះផងដែរ នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ នេះ ព្រះនាងតូច នរោត្តម ជេនណា ទើបតែធ្វើការបង្ហោះវីដេអូចម្រៀងថ្មីមួយបទទៀតរបស់ទ្រង់ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ទ្រង់ផងដែរ តែលើកនេះ ព្រះនាងតូចបានជ្រើសរើស ចង្វាក់តាលុង មកធ្វើការបកស្រាយ អមមកនៅជាមួយក្បាច់រាំយ៉ាងស្រស់ស្អាត ពីព្រះនាងផ្ទាល់តែម្តង។ ដើម្បីអបអរឆ្នាំថ្មី ប្រពៃណីខ្មែរ នៅខាងមុខនេះ ព្រះនាងតូច ក៏បានបង្ហោះវិដេអូបទចម្រៀងថ្មីរបស់ទ្រង់ មានចំណងជើងថា “តាលុងផ្តាំស្នេហ៍ ” ដែលបកស្រាយដោយព្រះនាង និង លោក អ៊ុង សុគន្ធណារ៉ុង ។ នៅក្នុងបទចម្រៀងបែបតាលុងមួយនេះ បានធ្វើឲ្យមហាជន ជាច្រើនមានការកោតសរសើរ យ៉ាងខ្លាំង ពីទឹកដមសំលេងរបស់ព្រះនាង ព្រោះថា សំលេងរបស់ព្រះនាង អាចបត់បែបបានគ្រប់កាលៈទេសៈ មិនថាបទមនោសញ្ចេតនា ឬ ក៏បទ ចង្វាក់រាំវង់ គឺព្រះនាងតូច ធ្វើបានល្អឥតខ្ចោះតែម្តង។ រួមជាមួយគ្នាផដែរ ក៏មានបងប្អូនក៏ដូចជាហ្វេនៗជាច្រើនរបស់ទ្រង់ បានចូលខមិន សរសើរព្រះនាង និង លោក អ៊ុង សុគន្ធណារ៉ុងថា រោះខ្លាំងណាស់ក្នុងចង្វាក់ តាលុងមួយបទនេះ,ពិរោះខ្លាំងណាស់ព្រះនាង,ស្រស់ស្អាតណាស់ព្រះនាងតូចស្រលាញ់ពេញ,ព្រះនាង តូច ស្រស់ស្អាតខ្លាំងណាស់ច្រៀងក៏ពីរោះទៀត,នៅខមិនជាច្រើនទៀតដែលរាប់រៀបមិនអស់ទេ។ ចង់ដឹងកាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ៕
អានបន្តដំណឹងក្តៅៗ!! ក្រសួងប្រកាសត្រៀមបម្រុងក្រុមគ្រូពេទ្យព្យាបាលអ្នកជំងឺកូវីដ-១៩ តាមផ្ទះ ករណីរាលដាលខ្លាំង…
នៅរសៀលថ្ងៃទី ០៦ ខែមេសា ឆ្នាំ ២០២១ នេះ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីប្រកាសស្ដីពីការត្រៀមបម្រុងបង្កើតក្រុមគ្រូពេទ្យថែទាំ និង ព្យាបាលនៅតាមផ្ទះ សម្រាប់អ្នកជំងឺកូវីដ-១៩ ។ តាមរយៈសេចក្ដីប្រកាសបានឱ្យដឹងថា ដើម្បីជួយសម្រាលបន្ទុកមន្ទីរពេទ្យរដ្ឋនានា ក្នុងរាជធានី-ខេត្ត ក្រសួងស្នើឱ្យត្រៀមបម្រុងបង្កើតក្រុមគ្រូពេទ្យថែទាំ និង ព្យាបាលនៅតាមផ្ទះ សម្រាប់អ្នកជំងឺកូវីដ-១៩ ដែលគ្មានរោគសញ្ញា និង ករណីជំងឺស្រាល ក្នុងលក្ខខណ្ឌដែលមានការរាតត្បាតធ្ងន់ធ្ងរជាយថាហេតុ ដែលហួសពីចំណុះនៃមន្ទីរពេទ្យរដ្ឋ ឬ កន្លែងព្យាបាលដែលឯកឧត្តម លោកជំទាវ បានរៀបចំរួចជាស្រេចហើយ ។ ការត្រៀមបម្រុងនេះ ត្រូវយកក្រុមគ្រូពេទ្យនៅតាមមូលដ្ឋានសុខាភិបាលផ្ទាល់របស់ខ្លួន ដោយរៀបចំជាក្រុម និង ដឹកនាំដោយប្រធាន ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ក្នុងនោះក្រសួងនឹងធ្វើការបណ្តុះបណ្តាលក្រុមគ្រូពេទ្យទាំងនោះ ដោយអនុវត្តតាមនីតិវិធីប្រតិបត្តិស្តង់ដារ (SOP) ដែលក្រសួងនឹងរៀបចំជូន ៕ សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖
អានបន្តតោះមកមើលកូនភ្លោះទាំង៣ របស់អតីតតារាសម្តែងលោក ជុំ ស៊ីថា មុខឡើងដូចគ្នា ហើយលោកបន្តថា តើកូនពៅនៅលេខរៀងទីប៉ុន្មាន? ទាយរួច ចាំមើលចម្លើយខាងក្រោម
ភ្នំពេញ៖ សូមរំឡើងវិញបន្តិចផងដែរថា កាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២០ កន្លងផុតមកនេះ អតីតតារាសម្តែងលោក ជុំ ស៊ីថា ទទួលបានកាដូធំចុងឆ្នាំយ៉ាងមានសុភមង្គល ដោយភរិយារបស់លោកសម្រាលបានកូនភ្លោះ ៣ យ៉ាងជោគជ័យ និង ទទួលបានសុខភាពល្អទាំងម្តាយកូន ។ កូនភ្លោះ ៣ របស់លោក ជុំ ស៊ីថា គឺមានកូនប្រុស ២ នាក់ និង កូនស្រី ១ នាក់ ។ ក្រោយពីកូនប្រុសស្រីសម្រាលហើយ លោក ជុំ ស៊ីថា និង ភរិយា ទទួលបានការអបអរ និង ជូនពរយ៉ាងច្រើនពីសំណាក់មហាជនអ្នកគាំទ្រ និង មិត្តក្នុងសង្គមសិល្បៈ ក៏ព្រោះលោកគឺជាតារាប្រុសដំបូងដែលមានកូនភ្លោះ ៣ ។ ដោយឡែកនៅមុននេះបន្តិច នាថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ នេះ អតីតតារាសម្តែងលោក ជុំ ស៊ីថា បានធ្វើការបង្ហោះរូបភាពកូនប្រុសភ្លោះទាំង៣មួយសន្លឹក ដោយឲ្យបងប្អូនទាយថាទាំង៣នាក់នេះ មួយណាជាកូនពៅ។ ដោយក្នុងនោះលោក បានសរសេររៀបរាប់ប្រាប់ថា៖ តោះទាយលេងៗ កូនភ្លោះ៣របស់ខ្ញុំ តើកូនពៅនៅលេខរៀងទីប៉ុន្មាន?ទាយរួច ចាំមើលចម្លើយនៅខាងក្រោម ភាគច្រើនទាយខុស ។ជាមួយគ្នានេះលោក ក៏បានបញ្ជាក់ប្រាប់ថាកូនពៅរបស់លោកស្ថិតនៅលេខរៀង ទី១កូនពៅ៕
អានបន្តទោះបីជាអ្នកនាង ចាន់ កែវនិមល ជាសះស្បើយពីកូវីដ-១៩ក៏ពិតមែន ប៉ុន្តែ និមល នៅតែដក់អារម្មណ៍ជាប់រឿងនេះជានិច្ច រហូតនិយាយទាំងអួលដើមក បែបនេះថា….(មានវីដេអូ)
ភ្នំពេញ៖ សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពី ថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០២១ កន្លងផុតទៅប៉ុន្មានថ្ងៃនេះ អ្នកប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយទទួលបានដំណឹងថា ពិធីការិនី ចាន់ កែវនិមល ស្វាមី និងកូនស្រីម្នាក់ អាយុ ១០ឆ្នាំ មានវិជ្ជមាន កូវីដ-១៩។ លុះមកដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ អ្នកនាង ចាន់ កែវនិមល បានប្រាប់ថា៖ កូនស្រីនាងខ្ញ៉ំបានជាពីជម្ងឺកូវីត១៩តាំងពីថ្ងៃទី17ខែមីនាមកម៉្លេះ តែដោយសារគាត់នៅក្មេងមិនអាចនៅផ្ទះម្នាក់ឯង ក៏សម្រេចអោយស្នាក់នៅបន្តជាមួយប៉ាម៉ាក់ តែគាត់ត្រូវធ្វើតេស្តរហូតដើម្បីប្រាកដថាគាត់មិនមានមេរោគកូវីតនៅក្នុងខ្លួន។ ស្រាប់តែ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ និមល បានបង្ហោះរូបផ្ទះរបស់ខ្លួន ២សន្លឹក រួបភាព ទី១ ថតនៅថ្ងៃទី ០៩ ខែមីនា និងរូបទី២ គឺនៅថ្ងៃទី ២៦ ខែមីនា ហើយអមសារមួយទៀតថា ៖ “គ្រាន់តែខ្សែ១សសៃពទ្ធ័ផ្ទះប៉ុណ្ណោះ ក៏មានអារម្មណ៍ថាសោកសៅ បារម្ភ អស់សង្ឃឹម តែអ្វីៗត្រូវទទួលយកការពិត ហើយតាំងស្មារតី តស៊ូ ទោះលំបាកប៉ុណ្ណាក៏មិនថ្អូញថ្អែរ ថែមទាំងមិនអាចបោះបង់ អរគុណសម្រាប់កម្លាំងចិត្តពីបងប្អូនទាំងអស់គ្នា និងបងពៅ ដែលលើកទឹកចិត្តអោយតតាំងនឹងភាពលំបាកមួយនេះ ជាពិសេសអរគុណអ្នកម៉ែ ហ៊ុនស៊ីណាត ដែលតែងតែផ្ញើសារមកកូនសឹងរាល់ថ្ងៃ មិនអោយកូនភ័យ មិនអោយកូនរួញរា និងឧបសគ្គទាំងនេះ ថ្ងៃថ្មីស្រាយចំណងមុខផ្ទះ អ្វីៗនឹងប្រសើរឡើង”៕ ចំណែកឯនាថ្ងៃម្សិលមិញនេះផងដែរ នាថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះ អ្នកនាង និមល បានធ្វើការចេញមុខ ឡាយ ប្រាប់ពីអាការរបស់ខ្លួនកំពុងមានជំងឺកូវីដ បែបនេះថា៖ ចាបើផ្តើមឈឺករ,ពេលលេបទឹកមាត់ទៅ,ស្ងួតករខ្លាំង,ងងុយគេងប៉ុនតែរត់ទៅគេង,គេងអត់លក់ទេ ស្រាប់តែនាព្រឹកនេះផងដែរ នាថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១…
អានបន្តក្តៅៗ! ទីបំផុតចាប់បានជ.ន ស.ង្ស័.យ ដែលស.ម្លា.ប់ ប្អូនហេងហើយ គឺត្រូវជាបងថ្លៃជីដូនមួយ ហើយមូលហេតុដែល ស.ម្លា.ប់ គឺ…
ភ្នំពេញ៖ យោងតាមរយៈគណនីហ្វេសប៊ុកផេករបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ បានឲ្យដឹងដែលថា៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សមត្ថកិច្ចជំនាញបានស្រាវជ្រាវ ឈានដល់ការចាប់ខ្លួនជ.នស.ង្ស័.យឈ្មោះ អុន ភាម៉ុន ដែលស.ម្លា.ប់កុមារ៉ា ជា ប៊ុនហេង នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ ក.រ.ណីឃា.ត.ក.ម្មគិ.តទុកជាមុន នៅដីឡូត៍គ្មានលេខ ផ្លូវថៃហ្គ័រ ភូមិរបោះអង្កាញ់១ សង្កាត់ព្រែកឯង ខណ្ឌច្បារ អំពៅ កាលពីថ្ងៃទី៣១-០៣-២០២១ ម៉ោង១៥និង៣០នាទី កុមារារ.ងគ្រោះឈ្មោះជា ប៊ុនហេង ភេទប្រុស អាយុ១០ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។ ជ.នសង្ស័យឈ្មោះអុន ភាម៉ុន ភេទ ប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់ នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។ រហូតដល់ថ្ងៃទី ០២ ខែមេសា ឆ្នាំ២០២១ ម៉ោង១១និង៣០នាទី ប្រជាពលរដ្ឋឃើញប្រទះឃេីញសា.កស.ពកុមារារ.ងគ្រោះនៅចំណុចកើត ហេតុខាងលើ ក៏រាយការណ៍ប្រាប់ សមត្ថកិច្ចបន្ទាប់មកការិយាល័យបច្ចេកទេស-វិទ្យាសាស្ត្រ, អង្គការ CPU និងឧកញ៉ាបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូពេទ្យ កោសល្យវិច្ច័យរាជធានីភ្នំពេញ ចុះមកត្រួតពិនិត្យកន្លែងកើតហេតុ និងពិនិត្យសា.កស.ពឃើញស្នាមរហែកសន្ទះអញ្ចាញ ធ្មេ.ញខាងមុខ និងបា.ក់ធ្មេ.ញខាងក្រោមទាំងសងខាង (ម្ខាង២) បញ្ជាក់ថា ៖ កុមារារ.ងគ្រោះស្លា.ប់ដោយសាប៉ះទ.ង្គិ.ចផ្ទៃមុខ ធ្ង.ន់ធ្ង.រ។ លុះដល់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១១និង០០នាទី សមត្ថកិច្ច ខណ្ឌច្បារអំពៅ សហការណ៍ជាមួយកម្លាំងការិយាល័យ ព្រហ្ម.ទ.ណ្ឌកំ.រិ.តធ្ង.ន់…
អានបន្តកាន់តែអាណិត! មកមើលសមត្ថកិច្ចនាំជនស.ង្ស័យ មកធ្វើត្រាប់ និងប្រាប់ ពេលសម្លា.ប់ក្មេងអាយុ១០ឆ្នាំ មើលហើយរន្ធត់ជំនួស… (មានវីដេអូ)
នៅមុននេះបន្តិច ក្នុងថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ ជនសង្ស័យត្រូវបានឃាត់ខ្លួនក្នុងករណីឃា.តក.ម្មគិតទុ.កជាមុនដោយជនស.ង្ស័យឈ្មោះអុន ភាម៉ុន ភេទ ប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់ នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។ មុនពេលកើតហេតុជន សង្ស័យ និងកុមារារងគ្រោះ (ត្រូវជាបងថ្លៃជីដូនមួយ) ជិះម៉ូតូម៉ាក MSX ពណ៌ស ផ្លាក លេខ ភ្នំពេញ១ FJ-៨៣៨៤ ឌុបគ្នាចេញពីវត្តជ្រោយអំពិលទៅញាំប្រហិត ពេលជិះតាមផ្លូវកុមារារ.ងគ្រោះយកដៃវាយក្បាលជនសង្ស័យលេង រួចជនសង្ស័.យប្រាប់ថាកុំវា.យ ព្រោះតំណម រួចក៏ជិះទៅមុខទៀត កុមារារងគ្រោះវា.យក្បាលជន សង្ស័យលេងម្តងទៀត ធ្វើឲ្យជនសង្ស័.យខឹងក៏រៀបគំរោង យកកុមារារងគ្រោះសម្លា.ប់ចោល ក៏កុហកកុមារារ.ងគ្រោះថា ចុះទៅដកក្រអៅឈូកហូប! រួចជិះចូលក្នុងដីឡូត៍ (ចំណុចកើតហេតុ) ជនសង្ស័យយកដៃវា.យកុមារារងគ្រោះមួយដៃចំថ្គាមខាង ស្តាំ និងវា.យចំមុខមួយដៃទៀតដួលផ្កាប់លើដីមានទឹកតិចៗបណ្តាលឲ្យស្លា.ប់ រួចជនស.ង្ស័យជិះម៉ូតូគេចខ្លួនត្រលប់ទៅ ផ្ទះវិញ។ ក្រោយមកឧកញ៉ាបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូពេទ្យ កោសល្យវិច្ច័យរាជធានីភ្នំពេញ ចុះមកត្រួតពិនិត្យកន្លែងកើតហេតុ និងពិនិត្យឃើញស្នា.មរហែកសន្ទះអញ្ចាញ ធ្មេញខាងមុខ និងបាក់ធ្មេញខាងក្រោមទាំងសងខាង (ម្ខាង២) បញ្ជាក់ថា កុមារារងគ្រោះស្លាប់ដោយសាប៉ះទង្គិចផ្ទៃមុខ ធ្ងន់ធ្ងរ។ សូមមកទស្សនាវីដេអូបង្ហាញពីជងសង្ស័.យធ្វើត្រាប់នៅកន្លែងកើតហេតុខាងក្រោមនេះ:
អានបន្ត