ភ្នំពេញ៖ មហាជនជាច្រើនក៏ដូចជាហ្វេនៗជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ កន្លងផុតមកនេះតារាចម្រៀងស្រីដ៏ល្បីប្រចាំផលិតកម្ម រស្មី្ហង្សមាស ម្នាក់ទៀតគឺ សួស វីហ្សា មានវិជ្ជមានកូវីដ-១៩ ក្រោយពីការធ្វើតេស្តជាលើកទី៣ រួចមក ធ្វើឲ្យហ្វេនៗក៏ដូចជាមហាជន សឹងតែមិនគួរឲ្យជឿ។ ដោយឡែកអ្វីៗបានល្អប្រសើរឡើងវិញ ខណៈនាថ្ងៃទី០៧ ខែ មេសា ឆ្នាំ២០២១ នេះ សួស វីហ្សា បានប្រកាសថាខ្លួន បានជាសះស្បើយពីកូវីដ-១៩ហើយ។ ក្នុងនោះដែរ គេក៏បានឃើញលោក ថមមី ដែលជាស្វាមីរបស់ សួស វីហ្សា ក៏បានទៅទទួលភរិយាចេញពីមន្ទីរពទ្យថែមទាំងបានប្រាប់ថា៖ សូមអរគុណបងប្អូនទាំងអស់គ្នាដែលបានបារម្ភពីក្រុមគ្រួសារខ្ញ៉ំ ឥឡូវនេះ ខ្ញ៉ំបានមកយកភរិយាខ្ញ៉ំដែលគាត់បានជាសះស្បើយពីជំងឺកូវីដ១៩ហើយតែយកគាត់ទៅដល់ផ្ទះត្រូវតែធ្វើច័ក្តាឡីស័កបន្ត១៤ថ្ងៃទៀតដើម្បីធានាសុវត្តិភាព ១០០ភាគរយ សូមអរគុណ ថ្នាក់ដឹកនាំសម្តេចពុក សម្តេចម៉ែ និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលទាំងអស់ ក្រុមគ្រូពេទ្យទាំងអស់ និងបងប្អូនទាំងអស់គ្នាផងដែរ ខ្ញ៉ំរៀបរាប់មិនអស់ទេពេលនេះដឹងត្រឹមថាខ្ញ៉ំរំភើបណាស់សប្បាយចិត្តឃើញប្រពន្ធបានជា បានទៅផ្ទះវិញ បន្ទាប់ពីបានមកដល់ផ្ទះភ្លាម វីហ្សា រំភើបចិត្តស្ទើរហោះ ក្រោយឃើញទិដ្ឋភាពបែបនេះ ហើយក៏បាននិយាយបែបនេះថា៖ ទីបំផុតថ្ងៃនេះខ្សែដែលបានហ៊ុមពទ្ធ័ផ្ទះរបស់ខ្ញុំអស់រយៈពេល17ថ្ងៃក៏ត្រូវបានដោះចេញ ក្រុមគ្រួសារខ្ញុំក៏មានសេរីភាព ខ្ញុំក៏បានជាសះស្បេីយពីជំងឺCOVID-19 បានត្រឡប់មកផ្ទះវិញដែរ😍 នាងខ្ញុំសូមគោពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកពូ ឯកឧត្តម ជា ពិសី អភិបាលខណ្ឌ័ឫស្សីកែវ នឹងលោកស្រី សួស សូលីដា អភិបាលខណ្ឌ័រង និងមន្រ្តីពាក់ពន្ធ័ដែលបានចុះមកសួរសុខទុក្ខក្មួយនឹងក្រុមគ្រួសារ 🙏 ថ្ងៃនេះខ្ញុំពិតជារីករាយណាស់ 🙏
អានបន្តDay: April 7, 2021
អានហើយរំជួលចិត្តណាស់! កូនស្រីផលិតកររឿង «នេសាទក្រពើ» បង្ហោះសារគួរឱ្យស្រណោះ ក្រោយឪពុកឆ្លងកូវីដ-១៩
ភ្នំពេញ៖ មហាជនក៏ដូជាប្រិយមិត្តនិងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយលេខឮដំណឹងលោក ម៉ោ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលមានអាយុ៧៧ឆ្នាំរស់នៅភូមិ០៧ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ត្រូវបានមន្រ្តីសុខាភិបាល និងអាជ្ញាធរ ប្រាប់ថា លោកបានរកឃើញវិជ្ជមានកូវីដ១៩ ហើយបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតហើយ។ ជុំវិញរឿងនេះ អាជ្ញាធរ និងមន្រ្តីសុខាភិបាល សូមអំពាវនាវដល់ អ្នកដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាមួយ លោក ម៉ៅ អាយុទ្ធ សូមទៅយកសំណាក និងសហការ ដើម្បីស្វែងរកជំងឺកូវីដ-១៩ ចៀសវាងការឆ្លងរីរាលដាលជាបន្តនៅក្នុងសហគមន៍ ។ ដោយឡែកមកដល់ថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០២១ នេះ បើក្រឡេកទៅមើលគណនីហ្វេសប៊ុករបស់កូនស្រីបង្កើតរបស់ផលិតករជើងចាស់ក្នុងរឿង «នេសាទក្រពើ» រូបនេះ ដែលមានឈ្មោះថា Mao Moni Roath បានបង្ហោះសារយ៉ាងច្រើនពីលោកឪពុកធ្វើឲ្យមហាជនក្នុងបណ្តាញសង្គមហ្វេសប៊ុកហាក់អាណិតដល់នាងយ៉ាងខ្លាំង ។ សារនោះអ្នកនាងបានរៀបរាប់ថា «ខ្ញុំពិតជាពិបាកចិត្តខ្លាំងណាស់ និង អាណិតប៉ាណាស់ មិនគួរមានជំងឺនឹងកើតមកលើគាត់ទេ! ប៉ារឹងមាំ ខំព្យាបាលឆាប់ជាត្រលប់មកផ្ទះយើងវិញ កូនៗនឹងចៅៗចាំប៉ា» ។ លើសពីនោះ អ្វីដែលកាន់តែធ្វើឲ្យមហាជន និង មិត្តក្នុងបណ្តាញសង្គមកាន់តែចូលរួមបញ្ចេញមតិ និង លើកទឹកចិត្តដល់កូនស្រី ក៏ដូចជាជូនពរដល់ក្រុមគ្រួសាររបស់អ្នកនាងទៀតនោះ ក៏ព្រោះពេលនេះអ្នកនាង Mao Moni Roath កំពុងតែព្រួយបារម្ភពីអ្នកម្តាយរបស់ខ្លួន ដោយអ្នកនាងមិនអាចមើលថែគាត់បាននៅពេលដែលលោកឪពុកកំពុងព្យាបាលជំងឺនេះ ៕
អានបន្តមើលហើយរំភើបតាម! ថ្ងៃនេះ ថមមី សើចបិទមាត់មិនជិត ខណៈពេលទៅទទួលភរិយាពីកន្លែងព្យាបាលកូវីដ-១៩ ត្រឡប់មកផ្ទះវិញ ព្រមទាំងនិយាយបែបនេះថា….(មានវីដេអូ)
ភ្នំពេញ៖ នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ នេះ តារាចម្រៀង សួស វីហ្សា បានបង្ហាញក្តីរំភើប រីករាយដល់អ្នកគាំទ្រ និង មហាជនឲ្យដឹងថា ពេលនេះនាង បានជាសះស្បើយពីកូវីដ-១៩ហើយ។ ក្នុងនោះដែរ វីហ្សា បានបញ្ជាក់យ៉ាងច្បាស់បែបនេះថា៖ សូមគោរពលោកតាលោកយាយអុំពូមីង ខ្ញុំមានដំណឹងល្អថ្ងៃនេះខ្ញុំបានជាសះស្បេីយពីជំងឺCOVID-19ហើយ ក្រុមគ្រូពេទ្យបានអនុញ្ញាតិអោយខ្ញុំចាកចេញពីកន្លែងព្យាបាលនៅសណ្ធាគារGreat Dukeត្រឡប់។ទៅផ្ទះវិញហេីយ។ ប៉ុន្តែសំរាប់ការវិលត្រឡប់ទៅផ្ទះវិញនេះ ក៏ខ្ញុំត្រូវតែបន្តធ្វេីចត្តាឡីសក្ត័ នៅបន្ទប់ដាច់ដោយឡែកតែម្នាក់ឯងចំនួន14ថ្ងៃបន្ថែមទៀតរហូតដល់ថ្ងៃទី20ខែមេសា ខ្ញុំត្រូវទៅមន្ទីពេទ្យដេីម្បីយកសំណាកជាលេីកចុងក្រោយដេីម្បីអោយកាន់តែច្បាស់ថាខ្ញុំពិតជាបានជាសះស្បេីយពីជំងឺCOVID-19 100%ពិតប្រាកដមែន។ ដោយឡែកនាថ្ងៃនេះផងដែរ តារាសម្តែងងលោក ថមមី ដែលជាស្វាមី ក៏បានបញ្ចេញនូវឃ្លីបវីដេអូ បង្ហាញអារម្មណ៍រំភើបជាពន់ពេកកំឡុងពេលបើកឡានទៅទទួលភរិយាបណ្តូលចិត្តពីកន្លែងសម្រាកព្យាបាលកូវីដ-១៩ ដើម្បីយកទៅបន្តឃុំខ្លួន១៤ថ្ងៃនៅឯផ្ទះដោយរៀបរាប់ទាំងរករាយ និងថ្លែងអំណរគុណជាហូហែរបែបនេះថា៖ 🙏សូមអរគុណបងប្អូនទាំងអស់គ្នាដែលបានបារម្ភពីក្រុមគ្រួសារខ្ញ៉ំ ឥឡូវនេះ ខ្ញ៉ំបានមកយកភរិយាខ្ញ៉ំដែលគាត់បានជាសះស្បើយពីជំងឺកូវីដ១៩ហើយតែយកគាត់ទៅដល់ផ្ទះត្រូវតែធ្វើច័ក្តាឡីស័កបន្ត១៤ថ្ងៃទៀតដើម្បីធានាសុវត្តិភាព ១០០ភាគរយ ❤️ សូមអរគុណ ថ្នាក់ដឹកនាំសម្តេចពុក សម្តេចម៉ែ និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលទាំងអស់ ក្រុមគ្រូពេទ្យទាំងអស់ និងបងប្អូនទាំងអស់គ្នាផងដែរ ខ្ញ៉ំរៀបរាប់មិនអស់ទេពេលនេះដឹងត្រឹមថាខ្ញ៉ំរំភើបណាស់សប្បាយចិត្តឃើញប្រពន្ធបានជា បានទៅផ្ទះវិញ 🙏🙏 ❤️👨👩👧
អានបន្តហួសពីការគិតមិនខុសមែន! មិនមែនត្រឹមតែខឹងព្រោះក្មេងវា.យ២ដៃទេ តែបានរំ.លោ.ភក្មេងប្រុស និងសម្លា.ប់នៅគុម្ភព្រៃ ហើយថែមទាំងបានប្រើ… (មានវីឌេអូ)
ខណៈពេលដែលមហាជន គិតថាជនដៃដ.ល់ខឹងក្មេងអាយុ១០ឆ្នាំ វាយក្បាល២ដង ក៏ខឹងគុំរៀបចំគម្រោងយកទៅសម្លា.ប់នៅគុម្ភព្រៃ ស្រាប់តែថ្ងៃនេះ ធ្លា.យព័ត៌មានបន្ថែមទៀត បញ្ជាក់ថាមិនមែនត្រឹមព្រោះតែក្មេងវា.យក្បាល២ដៃទេ គឺមានរឿងជាច្រើនទៀត។ ជាក់ស្តែងនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ជាវ វិបុល បានដឹកនាំកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការណ៏ជាមួយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ និងអង្គភាពការពារកុមារ (CPU) ធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនស.ង្ស័យម្នាក់ឈ្មោះ អុន ភាមុន ភេទ ប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ នៅចំណុចវត្តជ្រោយអំពិល ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ពាក់ព័ន្ធករណី រំលោភសម្លាប់ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ នៅចំណុច ដីឡូត៍គ្មានលេខ ផ្លូវថៃហ្គ័រ ភូមិរបោះអង្កាញ់១ សង្កាត់ព្រែកឯង ខណ្ឌច្បារ អំពៅ ។ តាមចម្លើយជនស.ង្ស័យខាងលើបានសារភាពថា : នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ខ្លួនពិតជាបានធ្វើស.កម្មភា.ពរំ.លោ.ភ ហើយវា.យសម្លា.ប់ជនរ.ងគ្រោះឈ្មោះ ជា ប៊ុនហេង ភេទប្រុស អាយុ ១០ឆ្នាំ ជនជាតិខ្មែរ នៅចំណុចកន្លែងកើតហេតុខាងលើ ដែលត្រូវជាជីដូនមួយសាច់ថ្លៃរបស់ខ្លួន ប្រាកដមែន។ មូលហេតុដែលខ្លួនវា.យសម្លា.ប់ក្មេងរ.ងគ្រោះខាងលើ ដោយសារពីមុនមកក្រុមគ្រួសារក្មេងរងគ្រោះធ្លាប់មើល ងាយខ្លួនថាជាមនុស្សខ្ជិលគ្មានការងារធ្វើ ទើបកើតជាការគុំគួនក្នុងចិត្ត ។ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ខ្លួនក៏មានគម្រោងយកក្មេងរងគ្រោះទៅរំលោ.ភ ហើយនៅវេលា ម៉ោងប្រហែល ១៥ និង០០នាទី ខ្លួនបានដឹងថាក្មេងរងគ្រោះបានយកត្រីទៅព្រលែងក្នុងស្រះមុខវត្តជ្រោយអំពិល ទើបខ្លួនបានជិះម៉ូតូម៉ាក MSX ពណ៌សរ ស្លាកលេខ ភ្នំពេញ 1FJ 8384 ទៅយកក្មេងរ.ងគ្រោះដោយលួងលោមក្មេងរងគ្រោះថាទៅទិញប្រហិតនៅម្តុំរោងចក្រថៃហ្គឺ ។ ក្រោយពីទិញប្រហិតរួច…
អានបន្តក្តៅៗ! ទីបំផុត អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងភរិយា បាននាំយកថវិការ ដ៏ច្រើនរបស់ខ្លួន មកបរិច្ចាគហើយ ច្រើនខ្លាំងណាស់ គឺមានរហូតទៅដល់….
ភ្នំពេញ៖ សូមរំឡើងវិញបន្តិចផងដែលថា កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាសឧបត្ថម្ភទៀតហើយ ដោយលើកនេះច្រើនជាងមិនទៀត ដោយក្នុងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ថា៖ “ខ្ញុំបាទ និងក្រុមគ្រួសារ សូមជួយតាមរយ:សម្ដេចតេជោ ដើម្បីទិញមន្ទីរពេទ្យ នគរទេព មកព្យាបាលបងប្អូនកើតជំងឺកូវីត19 ចំនួន 3.5 បីលានប្រាំសែនដុល្លារ។ ខ្ញុំមិនអាចរស់នៅតែឯង ខ្ញុំកើតនៅកម្ពុជាស្លាប់នៅកម្ពុជា ជួយប្រជាជនកម្ពុជា ជាតួនាទីរបស់យើងទាំងអស់គ្នា សាមគ្គីភាពទើបមានភាពរឹងមាំ នេះជាពេលយើងត្រូវសាមគ្គីគ្នា។ ស្រាប់តែនាថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ ទើបតែកន្លងផុតនាពេលថ្មីៗនេះ យោងតាមរយៈគណនីហ្វេសប៊ុកផេកផ្លូវការរបស់លោកអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន ឡេង ណាវ៉ាត្រា គ្រុប បានធ្វើការប្រកាស់បរិច្ចាគថវិការផ្ទាល់ខ្លួន ជូនដល់កាកបាទក្រហមកម្ពុជា និងដើម្បីឧទ្ទិសកុសលជួនអ្នកម្តាយដែលបានចែកឋានផងដែរ។ ក្នុងនោះផងដែរ លោកអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានញ្ជាក់បន្ថែមទៀតថា៖ ខ្ញុំសូមបរិច្ចាគជូនកាកបាទក្រហមកម្ពុជាចំនួន(១.៤លាន) #មួយលានបួនសែនដុល្លារ សូមឧទ្ទិសផលបុណ្យនេះជូនទៅឲ្យម្ដាយខ្ញុំដែលបានចែកឋានទៅ គ្រូសារខ្ញុំក៏ធ្លាប់ទទួលអំណោយពីកាកបាទក្រហមកម្ពុជាដែរ។ ចំណែកឯនាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានយកថវិកាដ៏ច្រើនសន្ធឹកមកដល់ហើយ ព្រមទាំងភ្ជាប់សារមួយដ៏មានអត្ថន័យបែបនេះថា៖
អានបន្តទឹកចិត្តភរិយា ឯកឧត្តម ហ៊ុន ម៉ាណែត អមស្វាមីពួតដៃប្រឆាំងវីរុសរាតត្បាតកូវីដ ក្នុងសហគមន៍
ភ្នំពេញ៖ មហាជនក៏ដូចជាអ្នកនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមាន កោតសរសើរនិង មានការចាប់អារម្មណ៍ជាខ្លាំង ចំពោះទឹកចិត្តដ៏សប្បុរសធម៌ឧត្តមភរិយារបស់ឯកឧត្តម ហ៊ុន ម៉ាណែត ក្នុងការយកចិត្តទុកដា់ ខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃ ស្ទើរគ្មានពេលសម្រាក ចូលរួមយ៉ាងសកម្មបំផុតនៅក្នុងការទប់ស្កាត់ការឆ្លងវីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ដែលកំពុងតែបន្តកើនឡើងនៅកម្ពុជា។ ក្នុងនាមជា សមាជិកគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និង ជាប្រធានក្រុមដឹកនាំរួមក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩ លោកជំទាវ ពេជ ចន្ទមុន្នី បានសម្ដែងចេញនូវសកម្មភាពទឹកចិត្តដ៏មោះមុត និង ប្ដេជ្ញាខ្ពស់ក្នុងការបំពេញការងារយ៉ាងសកម្មជាមួយក្រុមគ្រូពេទ្យ អាជ្ញាធរ និង ផ្នែកដែលពាក់ព័ន្ធក្នុងការចុះយកសំណាក ចាក់វ៉ាក់សាំង និង ដឹកអ្នកជំងឺកូវីដ-១៩ ទៅកាន់មន្ទីរពេទ្យ ។ ជាក់ស្តែងកាលពីយប់មិញនេះ នាថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ នេះ យោងតាមរយៈគេហទំព័រហ្វេសប៊ុក TYDA – គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានបញ្ជាក់បន្ថែមទៀតថា៖ លោកស្រី ពេជ ចន្ទមុន្នី សមាជិកគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងជាប្រធានក្រុមដឹកនាំរួមក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩ នៅយប់ថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០២១ នេះ បានចុះមកសំណេះសំណាល លើកទឹកចិត្ត ព្រមទាំងបានផ្តល់កម្លាំងចិត្ត និង នាំយកភេសជ្ជៈ គ្រឿងបរិភោគ ជូនក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩ ដល់កន្លែងក្រុមគ្រូពេទ្យស្នាក់នៅក្នុងវិទ្យាល័យឥន្ទ្រទេវី ។ សូមបញ្ជាក់ថា ក្រុមការងារនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) និងក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ-១៩ បានចូលរួមយ៉ាងសកម្មជាមួយក្រុមគ្រូពេទ្យ អាជ្ញាធរនិងផ្នែកដែលពាក់ព័ន្ធក្នុងការចុះយកសំណាក ចាក់វ៉ាក់សាំង និងដឹកអ្នកជំងឺកូវីដ-១៩ ទៅកាន់មន្ទីរពេទ្យ ។
អានបន្តទឹកចិត្តល្អខ្លាំងណាស់! តារាចម្រៀងកញ្ញា សុខ ពិសី ឧបត្ថមថវិកាចំនួន 2000$ ក្នុងឱកាសខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម
ភ្នំពេញ៖ ដូចដែលប្រិយមិត្តនិងមហាជនពិតជាស្គាលជាក់ជាមិនខាន គឺកញ្ញា សុខ ពិសី ដែលជាតារាចម្រៀងដ៏ល្បីឈ្មោះមួយរូបប្រចាំផលិតកម្មសាន់ដេ បច្ចុប្បន្ននេះ សុខ ពិសី នៅតែអាចរក្សាកេរ្តិ៍ឈ្មោះរបស់ខ្លួ្នឲ្យស្ថិតនៅក្នុងចំណោមតារាស្រីកំពូលៗជាច្រើនដួងផងដែរ ទោះបីជាកញ្ញាបានប្រឡូកចូលសិល្បៈក្នុងរយៈពេលមិនក្រោម១០ឆ្នាំក៏ដោយ។ ដូចដែលបងប្អូន បានឃើញស្រាប់ហើយថា ជារឿយៗតារាខាងលើរូបនេះ តែងតែជួយជាមួយនិងកិច្ចការសង្គមហជាច្រើននាពេលកន្លងមកនេះ។ ស្រាប់តែនាមុននេះបន្តិច កញ្ញា សុខ ពិសី ក៏បានចូលរួមឧបត្ថមថិវកាចំនួន 2000$ ក្នុងឱកាសខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១។ នេះបើតាមការបញ្ជាក់ពីផេកហ្វេសប៊ុករបស់ លោក ហេង ឡុង ដែលប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម បង្ហោះសារថា ៖ “កញ្ញា សុខ ពិសី អគ្គនាយិកា Tealive Cambodia 310 ចូលរួមឧបត្ថមថវិកាចំនួន 2000$ ក្នុងឱកាសខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១។ កាកបាទក្រហមកម្ពុជា បានធ្វើសកម្មភាពមនុស្សធម៌សង្គ្រោះប្រជាពលរដ្ឋខ្មែរដែលកំពុងជួបគ្រោះធម្មជាតិ ជីវភាពខ្វះខាត ជាពិសេសបន្តផ្តល់សេវាកម្មមនុស្សធម៌ប្រយុទ្ធនឹងជំងឺកូវីដ-១៩”។
អានបន្តសូមអបអរសាទរផង! ទីបំផុត សួស វីហ្សា បានជាះស្បើយហើយ ក្រោយសម្រាកព្យាបាលអស់ ១៧ថ្ងៃគត់
ភ្នំពេញ៖ នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ នេះ តារាចម្រៀង សួស វីហ្សា បានបង្ហាញក្តីរំភើប រីករាយដល់អ្នកគាំទ្រ និង មហាជនឲ្យដឹងថា ពេលនេះនាង បានជាសះស្បើយពីកូវីដ-១៩ហើយ។ ក្នុងនោះដែរ វីហ្សា បានបញ្ជាក់យ៉ាងច្បាស់បែបនេះថា៖ សូមគោរពលោកតាលោកយាយអុំពូមីង ខ្ញុំមានដំណឹងល្អ😍ថ្ងៃនេះខ្ញុំបានជាសះស្បេីយពីជំងឺCOVID-19 ហេីយ 😍 ក្រុមគ្រូពេទ្យបានអនុញ្ញាតិអោយខ្ញុំចាកចេញពីកន្លែងព្យាបាលនៅសណ្ធាគារGreat Dukeត្រឡប់ទៅផ្ទះវិញហេីយ🙏 ប៉ុន្តែសំរាប់ការវិលត្រឡប់ទៅផ្ទះវិញនេះ ក៏ខ្ញុំត្រូវតែបន្តធ្វេីចត្តាឡីសក្ត័ នៅបន្ទប់ដាច់ដោយឡែកតែម្នាក់ឯងចំនួន14ថ្ងៃបន្ថែមទៀតរហូតដល់ថ្ងៃទី20ខែមេសា ខ្ញុំត្រូវទៅមន្ទីពេទ្យដេីម្បីយកសំណាកជាលេីកចុងក្រោយដេីម្បីអោយកាន់តែច្បាស់ថាខ្ញុំពិតជាបានជាសះស្បេីយពីជំងឺCOVID-19 100%ពិតប្រាកដមែន🙏 រយៈពេល17ថ្ងៃគត់ដែលខ្ញុំបានមកសំរាកព្យាបាលជំងឺCOVID-19នាងខ្ញុំសូមគោរពថ្លែងអំណរគុណអស់ពីចិត្តដល់លោកគ្រូ អ្នកគ្រូពេទ្យទាំងអស់គ្រប់ស្ថាបណ័គ្រប់ផ្នែកដែលលោកបានយកចិត្តទុកដាក់មេីលថែគ្រប់អ្នកជំងឺទាំងអស់ នឹងបានបំពេញបេសកកម្មដ៏សស្រាក់សស្រាំនៅទីនេះចេញពីបេះដូង🙏 សូមលោកគ្រូអ្នកគ្រូពេទ្យទាំងអស់មានសុខភាពមាំមួន កម្លាំងខ្លាំងក្លា នឹងបន្តជួយស្រោចស្រង់ផ្តល់ក្តីសង្ឃឹមដល់អ្នកជំងឺបន្តទៀតដេីម្បីអោយពួកអាចគាត់រស់រានមានជីវិតបានទៅជួបក្រុមគ្រួសាររបស់ពួកគាត់វិញ🙏 គុណូប្បការៈរបស់លោកគ្រូអ្នកគ្រូពេទ្យយេីងខ្ញុំនឹងចងចាំដឹងគុណអស់មួយជីវិត🙏 ចំណែកឯលទ្ធផលយកសំណាកលេីកទី2របស់អ្នកផ្ទះខ្ញុំ កូនខ្ញុំ គឺអវិជ្ជមានទាំងអស់ ហេីយការយកសំណាកជាលេីកទី4របស់ប្តីខ្ញុំក៏អវិជ្ជមានដែរ ហេីយពេលនេះខ្ញុំក៏អវិជ្ជមាន2ដងដែរ ចឹងខ្ញុំអាចទៅផ្ទះបានហេីយ🙏😍 -នាងខ្ញុំសូមថ្លែងអំណរគុណដល់ លោកអុំ អុឹង ឆៃងួន អគ្គនាយកក្រុមហ៊ុនទូរទស្សន៍ហង្សមាស ដែលតែងតែសួរសុខទុក្ខក្មួយនឹងបារម្ភជានិច្ចពីសុខភាពក្មួយតែងតែប្រាប់ក្មួយអោយរឹងមាំតស៊ូយកឈ្នះជំងឺនេះនឹងឆាប់បានជាសះស្បេីយបានមកបំពេញការងារនឹងបានជួបក្រុមគ្រួសារវិញ🙏 -អរគុណដល់មេដ៏គួរអោយគោរពស្រលាញ់របស់ខ្ញុំ ចែ អុឹង គីមលាង កូនស្រីរបស់អគ្គនាយកក្រុមហ៊ុនហង្សមាស ដែលតាំងតែពីដេីមមកគាត់តែងតែបារម្ភយកចិត្តទុកដាក់ជាមួយខ្ញុំពេលខ្ញុំឈឺគាត់តែងតែរៀបចំរបស់របរប្រេីប្រាស់ របស់ហូបចុកជាច្រេីនមុខសុទ្ធតែរបស់ប៉ូវកំលាំង អាហារឆ្ងាញ់ៗមកអោយខ្ញុំហូបមិនដែលដាច់ទេ គាត់តែងលេីកទឹកចិត្តមិនថាយប់អាធ្រាតុស្មេីរណាទេ អោយតែខ្ញុំមិនសប្បាយចិត្តគាត់តែងតែនៅឆ្លេីយឆ្លងលេីកទឹកចិត្តខ្ញុំរាល់ថ្ងៃ ខ្ញុំពិតស្រលាញ់គោរពគាត់ណាស់🙏🥺 -អរគុណបងប្រុស ណុប បាយ៉ារិទ្ធ. បងស្រី សុគន្ធ និសា.បងស្រី កែវចាន់ និមល.ហ៊ា តូ.បង ប៉.បង សាន សុវណ្ណឌីន. បងប្រុស លីសុីនហួន បង រត្ន័ ប្អូនស្រី វីឌីណែត បងប្រុស ធែលថៃ អរគុណខ្លាំងដល់បងប្អូនដែលបានកំដរលេីកទឹកចិត្តលួងលោមខ្ញុំកំឡុងពេលព្យាបាលជំងឺទាំងអស់គ្នា ទោះជាបងប្អូនក៏កំពុងតែឈឺដូចគ្នាក៏ដោយ ក៏បងប្អូនមិនដែលទុកខ្ញុំចោលទេ មិនថាយប់ថ្ងៃយេីងតែងតែឆាតក្នុងគ្រុបជាមួយគ្នា នឹងលេីកទឹកចិត្តគ្នាទៅវិញទៅមករហូតបានជាសះស្បេីយទាំងអស់គ្នា🙏 -អរគុណបងស្រី ពេជ្រសោភា…
អានបន្តសូមជួយស៊ែរអំពើល្អម្ចាស់ហាងផង! ហាងកាត់ដេរល្បីមួយនៅភ្នំពេញ តម្រៀបអាហារពេញតុមុខហាង ចែកជូនអ្នកខ្វះខាត រដូវកាល កូ វី ដ ខ្មែរជួយខ្មែរ…(មានវីដេអូ)
(ភ្នំពេញ) ៖ វិបត្តិ កូ វី ដ-១៩ បានធ្វើឱ្យប្រាក់ចំណូលពលរដ្ឋមួយចំនួនបានថមថយជាបន្តបន្ទាប់ ដោយសារតែការលក់ដូរ និង រកស៊ីលែងសូវបានប្រាក់កម្រៃ ចំណែកឯបងប្អូនអ្នករត់កង់បី បម្រើសេវាកម្មដឹកភ្ញៀវក៏មានការលំបាក ស្ទើរតែដាច់បាយម្តងៗ ។ យ៉ាងណាមិញ ថ្មីៗនេះមហាជនសង្កេតឃើញថា មានបងប្អូនខ្មែរដែលធូរធារមួយចំនួនបាននាំគ្នារៀបចំគ្រឿងម្ហូបអាហារ ចែកទានជូនដល់អ្នកខ្វះខាត និង អ្នកមានបញ្ហាជីវភាពលំបាកក្នុងបរិបទវិ ប ត្តិ កូ វី ដ-១៩ នេះ ។ យ៉ាងណាមិញ ថ្មីៗនេះមហាជនសង្កេតឃើញថា មានបងប្អូនខ្មែរដែលធូរធារមួយចំនួនបាននាំគ្នារៀបចំគ្រឿងម្ហូបអាហារ ចែកទានជូនដល់អ្នកខ្វះខាត និង អ្នកមានបញ្ហាជីវភាពលំបាកក្នុងបរិបទវិប ត្តិ កូ វី ដ-១៩ នេះ ។ ទាំងនេះបង្ហាញឱ្យឃើញនូវទឹកចិត្តជនរួមជាតិ ចេះស្រឡាញ់ ជួយយកទុក្ខធុរៈគ្នា ក្នុងគ្រាដែលកំពុងតែជួបការលំបាក នៃការវាយលុកពីវី រុ សរាតត្បាត កូ វី ដ-១៩ នៅកម្ពុជា ។ ហើយក៏សង្ឃឹមថា សកម្មភាពជួយទុក្ខធុរៈគ្នាបែបនេះ នឹងចេះតែមានបន្តបន្ទាប់ទៅមុខទៀត ដើម្បីរួមចំណែកចែករំលែកទុក្ខលំបាករបស់បងប្អូនជនរួមជាតិមួយចំនួន ៕
អានបន្តក្តៅៗ! សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កងកម្លាំងប្រដាប់អា.វុធ និងមន្រ្តីរាជការដែលគេចវេសមិនចាក់វ៉ាក់សាំង អាចនឹងបាត់បង់ការងារ…(មានវីដេអូ)
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ បានថ្លែងតាមរយៈសារពិសេសមួយ ដោយប្រកាសថា នៅពេលខាងមុខ កងកម្លាំងប្រដាប់អាវុធ និងមន្រ្តីរាជការដែលគេចវេសមិនចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ អាចនឹងត្រូវបាត់បង់ការងារតែម្តង។ ការប្រកាសរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង បន្ទាប់ពីសម្តេចបានទទួលរបាយការណ៍ថា ក្រោយរាជរដ្ឋាភិបាលបានដាក់ចេញយុទ្ធនាការចាក់វ៉ាក់សាំង ដល់កងកម្លាំងប្រដាប់អាវុធ និងមន្រ្តីរាជការស៊ីវិលជាបន្តបន្ទាប់ គឺមានមន្រ្តី២ប្រភេទ គឺទី១ អ្នកដែលចង់ចាក់វ៉ាក់សាំងឱ្យបានលឿន ដើម្បីការពារខ្លួន និងមួយទៀត ជាមន្រ្តីដែលគេចវេសមិនចង់ចាក់វ៉ាក់សាំង។ សម្តេចបានបញ្ជាក់ដូច្នេះថា «ពិតមែនតែវ៉ាក់សាំងចាក់លើគោលការណ៍ស្ម័គ្រចិត្ត ប៉ុន្តែនៅពេលខាងមុខច្បាស់ណាស់ថា វ៉ាក់សាំងនឹងក្លាយទៅជាវ៉ាក់សាំងកាតព្វកិច្ចតែម្តង ជាពិសេសជំហានដំបូងនេះ គឺនៅក្នុងកងកម្លាំងប្រដាប់អាវុធ និងមន្រ្តីរាជការស៊ីវិលរបស់យើងទាំងអស់»។ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា សម្តេចមិនចង់ឱ្យដល់ស្ថានភាពលំបាកហើយ ទើបធ្វើការស្រោចស្រង់នោះទេ។ សម្តេចបញ្ជាក់ប្រាប់មន្រ្តីដែលមិនចង់ចាក់វ៉ាក់សាំងទាំងនោះថា «នៅពេលណាមួយដែលស្ថាប័នរបស់ខ្លួនចាក់បាក់៧០ភាគរយឡើងលើ មន្រ្តីដែលមិនបានចាក់វ៉ាក់សាំង ប្រហែលជាមិនអាចចូលធ្វើការបានទេ សូមដេកផ្ទះចុះ ហើយបើសិនជាថ្នាក់ដែលត្រូវចូលប្រជុំ ក៏មិនអនុញ្ញាតឱ្យចូលប្រជុំដែរ ទុកឱ្យដេកផ្ទះទៅ ព្រោះគ្រាន់តែវ៉ាក់សាំងដែលចាក់ដើម្បីការពារខ្លួនឯង និងចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ធ្វើមិនបានផង តើចាំបាច់បន្តធ្វើជាទាហាន ឬក៏ជាមន្រ្តីរាជការធ្វើអ្វីតទៅទៀត»។ សម្តេចតេជោ ហ៊ុន សែន បានស្នើដល់ក្រសួង និងអង្គភាពទាំងអស់ ត្រួតពិនិត្យមើលមន្ត្រីក្រោមឱវាទរបស់ខ្លួន កងទ័ពក៏ដូចគ្នា។ សម្តេចក៏បានណែនាំដល់ អភិបាលខេត្ត និងអភិបាលស្រុក ត្រូវត្រួតពិនិត្យមើលមន្រ្តីនៅក្នុងខេត្តរបស់ខ្លួន ដែលមិនទាន់បានចាក់វ៉ាក់សាំង បើមន្រ្តីដែលខកខានដោយចេតនា គឺមិនគប្បីអនុញ្ញាតឱ្យពួកគាត់ចូលធ្វើការនោះទេ។ សម្តេចតេជោបានកោតសរសើរដល់កងទ័ព ដែលដឹកនាំដោយម៉ឹងម៉ាត់របស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងការពារជាតិ ដែលរហូតមកដល់ពេលនវ កងទ័ពស្ទើរតែ១០០ភាគរយ បានចាក់ដូសទី១ និងប្រមាណ៧០ ទៅ៨០ភាគហើយ ដែលបានចាក់ដូសទី២។ សម្តេចតេជោ ហ៊ុន សែន…
អានបន្ត