ភ្នំពេញ៖ ដួចដែលប្រិយមិត្តនិងមហាជនក៏ដូចជាហ្វេនៗជាច្រើនពិតជាស្គាល់ច្បាស់ជាក់ជាមិនខានគឺលោក ឆន សុវណ្ណារាជ ដែលជាតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស ដែលរូបលោកមានកេរ្តិ៍ឈ្មោះល្បីល្បាញមិនចាញ់តារាប្រុសៗជាច្រើនដួងផងដែរ។ មិនត្រឹមតែមានទេពកោសល្យ និងសម្លេងពីរោះពីធម្មជាតិប៉ុណ្ណោះទេ តែលោកអាចសម្តែងបានយ៉ាងល្អមិនចាញ់ តារាសម្តែបអាជីពប៉ុន្មានឡើយ។ លើសពីនេះទៅទៀតបើងាកមកមើលប្រជាប្រិយភាពនាបច្ចុប្បន្ន តារារូបនេះមានហ្វេនៗគាំទ្រច្រើនថែមទៀតផង។ ជាការពិត មិនត្រឹមតែជាសិល្បករឆ្នើមប៉ុណ្ណោះទេ តែលោក ឆន សុវណ្ណរាជ ត្រូវបានគេដឹងថា ជាសិល្បករមានអត្តចរិតល្អផងដែរ។ បើទោះបី មានរឿងរ៉ាវរិះគន់ពីសំណាក់មហាជនមួយចំនួនតូចទៅលើលោកក៏ដោយ ក៏តារារូបនេះ នៅស្ងៀមមិនតបត ឬបង្ហោះវីដេអូនិយាយវាយបកទៅកាន់អ្នករិះគន់វិញនោះដែរ។ តែថ្មីៗនេះ តារារូបនេះទ្រាំមិនបាននឹងពាក្យរិះគន់លើខ្លួន ខណៈលោកបង្ហោះសារនិយាយពាក្យសុភាសិតអប់រំផ្លូវចិត្ត និងគំនិត តែបែរជាមានអ្នករិះគន់លើខ្លួនយ៉ាងដូច្នេះទៅវិញ រហូតធ្វើឲ្យតារាច្រៀងរូបនេះ សរសេរសារនិយាយបែបនេះថា៖ “រឿងនិទានមុនចូលគេង អ្នកម្នាយអើយជួយផងខមិនមួយចំនួនស្អីខ្លះនឹង អ្វីដែលខ្ញុំផុសជារឿងដែលខ្ញុំរៀបចំផុសសម្រាប់ថ្ងៃនេះ ដាក់ម៉ោងដាក់នាទីត្រឹមត្រូវជាមួយadmin មិនបានផុសថាអោយដៀមដាមប៉ះពាល់អ្នកណាទេ ម៉េចក៏រើសដាក់ខ្លួនចឹង ថាមិនចង់ផុសទេនាំរឿងវែងឆ្ញាយតែឃើញខមិន ដូចជារាងជ្រុលនឹងការយល់ច្រឡំជាមួយខេបសិនរបស់ខ្ញុំ ពាក្យពេចន៍របស់ខ្ញុំសុទ្ធតែអប់រំផ្តល់ដំបូលន្មានល្អៗទាំងអស់ ម៉េចក៏អស់លោកទាញចូលទៅជារឿង អាក្រក់បែបនេះទៅវិញ ខ្មែរដូចគ្នាទេបងប្អូនអើយ អ្នកខ្លះប្អូនខ្ញុំទេសុទ្ធតែអាមឹងពេញៗមាត់ កុំដល់ថ្នាក់នឹងពេកហី ok ក្រុមការងារខ្ញុំបានឃើញprofileនឹងខមិនរបស់អស់លោកហើយ ឃើញថាការយល់ឃើញរបស់ពួកយើងគឺខុសគ្នា ម្នាក់ៗមានសិទ្ធរៀងខ្លួន បើមានអ្វីធ្វើឲ្យពួកលោកមួយចំនួនតូចមិនពេញចិត្ត ខ្ញុំសុំទោស ព្រោះម៉ែឳខ្ញុំបានប្រដៅមកថាដឹងគុណដឹងទោសស្គាល់បុណ្យស្គាល់បាបសុំទោសផងដែលប៉ះពាល់ដល់ពួកលោក ខ្ញុំសុំតែសុខទេ បងប្អូនទាំងអស់គ្នាសូមមេត្តាកុំយល់ច្រឡំខ្ញុំនិយាយទៅកាន់នបងប្អូនមួយចំនួនតូចមួយប៉ុណ្ណោះដែលបានខមិនជេរខ្ញុំ។ខ្ញុំឆ្លើយតបទៅវិញហើយណាបែបគោរពស្រលាញ់សន្តិភាពនឹងភាពថ្លៃថ្នូរ។ អរគុណ!”។ សូមបញ្ជាក់ផងដែរថា នេះជាលើកទីមួយហើយ ដែលតារាប្រុសខាងលើនេះ មានប្រតិកម្មលើរឿងរិះគន់មកលើខ្លួន ខណៈពីមុនមកមានការរិះគន់ច្រើន តែលោកមិនដែលចេញសារនិយាយបែបនេះឡើយ។ ទោះបីជាយ៉ាងណាក្តី ក៏មានហ្វេនៗជាច្រើនចូលទៅ ខមិន និយាយពាក្យល្អៗទៅកាន់តារារូបនេះគ្រប់គ្នា ដោយក្តីស្រលាញ់។ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ៕
អានបន្តខួបកំណើតឆ្នាំនេះ មានត្រឹមប្តី កូន នៅក្បែរ គង់ សុជាតិ មានក្តីសុខដល់ហើយ ព្រមទាំងពោលពាក្យយ៉ាងផ្អែមល្ហែមបែបនេះថា….
ភ្នំពេញ ៖ គ្រប់គ្នាបានដឹងហើយថា អ្នកនាង គង់ សុជាតិ និង លោក ជា វិបុល ជាស្វាមិភរិយាជាមួយគ្នា ដែលអ្នកទាំងពីរតែងតែបង្អួត និង បង្ហាញពីសកម្មភាពផ្អែមល្ហែម ជាមួយគ្នាមិនចាញ់គូស្នេហ៍ក្មេងៗប៉ុន្មានឡើយ។ដោយរាល់សកម្មភាពរបស់អ្នកទាំងពីរ បង្ហាញឲ្យឃើញថា គ្រួសាររបស់ពួកគេពោរពេញដោយស្នាមញញឹម និងសុភមង្គលខ្លាំង ជាពិសេសទៅណាមកណា ឬ ចូលរួមកម្មវិធីអ្វីក៏ឃើញអ្នកទាំងពីរតែងតែនៅក្បែរគ្នាជានិច្ច។ កាលពីថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២១ កន្លងទៅ គេចាំបានថាគឺជាថ្ងៃខួបកំណើតរបស់ពិធីការិនីល្បីឈ្មោះ គង់ សុជាតិ ។ នៅក្នុងឆ្នាំនេះ ហាក់ខុសប្លែកពីឆ្នាំមុនៗយ៉ាងខ្លាំង ក៏ព្រោះតែពិធីការិនីរូបនេះហាក់មិនបានរៀបចំកម្មវិធីជួបជុំធំដុំនោះឡើយ ពោលគឺមានត្រឹមតែកូនៗ ស្វាមី តែប៉ុណ្ណោះ ។ យ៉ាងណាមិញ ទោះបីជាខួបក្នុងឆ្នាំនេះ មិនបានជួបជុំក្រុមគ្រួសារធំ ពោលគឺឪពុកម្តាយ និងប្អូនៗក៏ពិតែមែន ប៉ុន្តែអ្នកនាង គង់ សុជាតិ ក៏បានបង្ហាញអារម្មណ៍ដ៏មានន័យសម្រាប់ថ្ងៃកំណើងដែរ។ ដោយនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ យោងតាមរយហ្វេសប៊ុក (Kong Socheat MC) បានង្ហោះរូបភាពថ្ងៃកំណើតមាន តែ៤នាក់ កូនៗ និង ស្វាមី ព្រមទាំខ្លួនឯង ហើយក៏បានភ្ជាប់សារអរគុណដល់លោក ជា វិបុល យ៉ាងផ្អែមល្ហែមផងដែរ។ ក្នុងនោះដែរ អ្នកនាង គង់ សុជាតិ បានរៀបរាប់ប្រាប់ថា៖ “ឆ្នាំចាស់ទៅផ្លាស់ឆ្នាំថ្មី ជួបជុំគ្រួសារតូចរបស់យើង វាមិនពិសេសលើសអ្នកដ៏ទៃតែ វាសុទ្ធតែជាអ្វីនៃក្តីសុខរបស់គ្រួសារ អរគុណសម្រាប់ការរៀបចំសម្រាប់ខួបកំណើតឆ្នាំនេះ លោកប្តី ហើយក៏ជូនពរអោយ បងប្អូនពូមីង និងក្រុមគ្រួសារទាំងអស់គ្នាជៀសផុតពីសម្ងឺរាតត្បាតសង្គមមួយនេះអោយបាន @cheavibol Cake done by @cakkgloryxniteancoffee”។
អានបន្តបន្ទាប់ពីល្បីរឿងសាងផ្នួសព្រោះជាប់សប្បថតាមស្នេហ៍ Love Riya ពេលនេះអន្ទិត សូនី បានលាចាកសិក្ខាបទវិញហើយ(មានវីដេអូ)
ភ្នំពេញ៖ ដូចដែលប្រិយមិត្តនិងមហាជនបានដឹងច្បាស់ហើយថា នាពេលថ្មីៗកន្លងមកនេះ អំពីរឿងរ៉ាវរវាងស្រីស្អាតលក់ឡេ Love Riya និងប្រូសូនី ដែលមានចំណងស្នេហ៍ជាមួយគ្នាយ៉ាងស្អិតរមួតដូចសម្រោចនឹងស្ករ ហើយក៏ក្លាយជាជម្លោះបែកផ្សេង រហូតធ្វើឲ្យប្រូសូនី សម្រេចចិត្តទៅសាងផ្នួសថែមទៀតផង។+ ជាក់ស្តែបន្ទាប់ពីបួសរយៈពេលខ្លី៧ថ្ងៃរួចមក ពេលនេះអន្ទិត សូនី បានលាចាកសិក្ខាបទវិញហើយ ពោលគឺតាមវីដេអូឃ្លីបមួយកាលពីម្សិលមិញនេះ អន្ទិត សូនី បានបង្ហាញខ្លួនជាគ្រហមស្ថធម្មតាដូចសព្វមួយដង។ សូមជម្រាបថា ក្នុងកំឡុងពេលដែលអន្ទិត សូនី ទៅសាងផ្នួសជាសង្ឃនោះដែរ ស្រីស្អាតល្បីព្រោះលក់ឡេ Love Riya ដែលជាគូស្នេហ៍បានទម្លាយមូលហេតុតាមការឡាយថា សង្ឃ សូនី ទៅបួសព្រោះជាប់សម្បថ និងដើម្បីលាមាត់លាករ ដែលបានស្បថមុនពេលតាមស្នេហ៍ខ្លួន ហើយសច្ចារថាបើតាមស្រលាញ់ខ្លួនបាននឹងទៅបួស ។ ប៉ុន្តែរឿងនេះក៏ត្រូវបានអន្ទិត សូនី បញ្ជាក់ថា ខ្លួនបួសដើម្បីសូមខមាទោសពីអ្នកម្តាយអ្នកមានគុណ និងប្អូនទាំងអស់គ្នា ដែលពីមុនមកខ្លួនធ្លាប់ធ្វើខុសទៅលើពួកគាត់អត់ស្តាប់ដំបូន្មានពួកគាត់តែប៉ុណ្ណោះ ៕
អានបន្តក្រោយឃើញលោក K01 ត្រូវបានក្រសួងព័ត៌មាន សម្រេចលុបអាជ្ញាប័ណ្ណ ស្រាប់តែលោក ផែន វណ្ណះ បានពោលពាក្យយ៉ាងមានន័យទៅកាន់លោក K01 ថា…..
(ភ្នំពេញ)៖ ដូចដែលប្រិយមិត្តបានដឹងហើយថា កាលពីល្ងាច ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ យោងតាមរយៈហ្វេសប៊ុកផេក BTV Cambodia បានប្រាប់ថា ក្រសួងព័ត៌មាន សម្រេចលុបអាជ្ញាប័ណ្ណគេហទំព័រ K01 TV Online របស់លោក ឃឿន សូឡា ហៅលោកK01ហើយ។ ក្នុងនោះផងដែរ ហ្វេសប៊ុកផេកខាងលើនេះក៏បានបញ្ជាក់ប្រាប់បន្ថែមទៀតថា៖ ក្រសួងព័ត៌មាន សម្រេចលុបអាជ្ញាប័ណ្ណគេហទំព័រ K01 TV Online របស់លោក ឃឿន សូឡា ហៅលោកK01 ដោយសារបុគ្គលនេះបានផ្សាយព័ត៌មានញុះញង់ មានចេតនាទុច្ចរិត បង្កចលាចលក្នុងសង្គម បំពានលើវិជ្ជាជីវៈសារព័ត៌មាន និងកិច្ចសន្យាអាជីវកម្មដែលតម្កល់ទុកនៅក្រសួងព័ត៌មាន។ ស្រាប់តែកាលពីម្សិលមិញនេះ នាថ្ងទី១០ ខែមេសា ឆ្នាំ២០២១ នេះ ក្រលេកមកមើលការលើកឡើងរបស់លោក ផែន វណ្ណះ វិញ គឺលោកបានពោលពាក្យយ៉ាងមានន័យទៅកាន់លោក K01 បែបនេះថា៖ ខ្ញុំមិនទម្លាប់ជាន់មនុស្សដែលកំពុងដួលនោះទេ មនុស្សណាក៏មានកំហុសដែរ កំហុសពេលនេះជាមេរៀនសំរាប់ប្អូនកែប្រែទៅថ្ងៃក្រោយ ។ ជូនពរប្អូនសំណាងល្អ ឃេីញគេដួលប្រឹងជាន់ថែមជាមនុស្សថោកទាបបំផុត។
អានបន្តកុំប្រហែសឲ្យសោះ!! ចូលរួមសោកស្តាយផង នៅព្រឹកទី ១១ មេសា នេះក្រសួងប្រកាសមានអ្នកជំងឺស្លា ប់ ៣នាក់ដោយសារកូវីដ១៩
(ភ្នំពេញ)៖ ក្រសួងសុខាភិបាលជ ព្រឹកថ្ងៃទី១១ ខែមេសានេះ ក្រសួងសុខាភិបាល ប្រកាសពីករណីស្លាប់ដោយសារជំងឺកូវីដ១៩ សរុប៣នាក់ទៀតហើយ។សេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅមុននេះបន្ដិចបានបញ្ជាក់អំពីការស្លាប់របស់អ្នកជំងឺកូវីដ១៩ ទាំង៣នាក់នេះយ៉ាងដូច្នេះថា៖ *ករណីទី១៖ យោងតាមរបាយការណ៍ពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថា បុរសជនជាតិខ្មែរអាយុ ៤៨ឆ្នាំ ដែលរស់នៅភូមិព្រែករាំង ឃុំកំពុងសំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល បានស្លាប់បាត់បង់ជីវិតពេលចូលដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១១៖៥៥នាទីព្រឹក។នៅពេលចូលមកដល់មន្ទីរពេទ្យនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១១៖៤០នាទី អ្នកជំងឺមានស្ថានភាពធ្ងន់ធ្ងរ សន្លប់បាត់បង់ស្មារតី គ្មានសញ្ញាជីវិត ក្រុមគ្រូពេទ្យបានជួយធ្វើចលនាបេះដូង និងជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេស ប៉ុន្តែ មិនអាចជួយសង្គ្រោះអ្នកជំងឺបាន គាត់បានស្លាប់បាត់បង់ជីវិតនៅ វេលាម៉ោង១១៖៥៥នាទី។ ដោយជាករណីសង្ស័យសព ត្រូវបានក្រុមគ្រូពេទ្យយកសំណាកហើយជាលទ្ធផលបញ្ជាក់ថាសពមានវិជ្ជមានកូវីដ-១៩។ ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសជនជាតិខ្មែរអាយុ ៤៨ឆ្នាំ ខាងលើនេះបានស្លាប់បាត់បង់ជីវិតពេលចូលដល់មន្ទីរពេទ្យដោយសារជំងឺកូវីដ-១៩ (Entrant mourant avec CoVID-19)។ ក្រសួងសុខាភិបាល សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារសព។ *ករណីទី២៖ យោងតាមរបាយការណ៍ពីមន្ទីរពេទ្យបង្អែកស្វាយជ្រុំ ខេត្តស្វាយរៀង បានឱ្យដឹងថា ស្ត្រីជនជាតិខ្មែរអាយុ៧២ឆ្នាំ ដែលរស់នៅភូមិប្រសប់លាក់ សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៥៖៣០នាទីរសៀល។ អ្នកជំងឺខាងលើត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ ហើយត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្វាយជ្រុំ ខេត្តស្វាយរៀង ប៉ុន្តែដោយសារស្ថានភាពជំងឺមានរលាកសួតធ្ងន់ធ្ងរ និងមានជំងឺទឹកនោមផ្អែមរ៉ាំរ៉េប្រចាំកាយ ទើបតម្រូវឲ្យក្រុមគ្រូពេទ្យប្រើប្រាស់ម៉ាស៊ីន ជំនួយដកដង្ហើមតាំងពីថ្ងៃដំបូង ដែលចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។ ទោះបីក្រុមគ្រូពេទ្យបានខិតខំជួយសង្គ្រោះតាមបច្ចេកទេស យ៉ាងណាក៏ដោយក៏មិនអាចជួយអ្នកជំងឺបាន ហើយស្ថានភាពអ្នកជំងឺកាន់តែធ្ងន់ធ្ងរឡើងៗ ដែលបណ្តាលឲ្យអ្នកជំងឺបានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៥៖៣០នាទីរសៀល។ ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖…
អានបន្តព្រឹកនេះ ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ រហូតដល់ ១៥៧នាក់ ភាគច្រើនបំផុតនៅរាជធានីភ្នំពេញ…
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីរហូតដល់ ១៥៧នាក់ ដែលភាគច្រើនបំផុតជាអ្នករស់នៅរាជធានីភ្នំពេញ ខណៈអ្នកជំងឺចំនួន៧២នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា អ្នកឆ្លងទាំង១៥៧នាក់ ក្នុងនោះមានករណីនាំចូលពីក្រៅប្រទេសម្នាក់ ជាជនជាតិនីហ្សេរីយ៉ា មកដល់កម្ពុជានៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ និង១៥៦នាក់ ជាករណីឆ្លងក្នុងសហគមន៍២០កុម្ភៈ ដែលរួមមានរាជធានីភ្នំពេញ ១៤១នាក់, ខេត្តតាកែវ ២នាក់, ខេត្តស្វាយរៀង ៤នាក់, ខេត្តកណ្តាល ១នាក់ និងខេត្តកោះកុង ៨នាក់។ សម្រាប់អ្នកជាសះស្បើយទាំង៧២នាក់វិញ គឺជាអ្នកឆ្លងក្នុងសហគមន៍ នៃព្រឹត្តិការណ៍២០កុម្ភៈ ដោយទទួលទ្ធផលធ្វើតេស្តអវិជ្ជមាន២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ ដើម្បីតាមដានសុខភាព។ សូមជម្រាបថា គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ៤២៣៨នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន ៣ ៧០៥នាក់, អ្នកជាសះស្បើយចំនួន ២១៥២នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ២០៥២នាក់, អ្នកស្លាប់ចំនួន ២៩នាក់ និងស្លាប់ដោយជំងឺផ្សេង ពេលកំពុងព្យាបាលកូវីដ១៩ចំនួន ៥នាក់៕
អានបន្តក្តៅៗ! ចាប់ពីម៉ោងនេះទៅ អាជ្ញាធរសម្រេចបិទការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ ហើយនឹងមិនអោយ….
ដូចដែលប្រិយមិត្តបានដឹងមកហើយថា ប៉ុន្មានថ្ងៃនេះ បានរកឃើញអ្នកឆ្លង កូវីដថ្មីយ៉ាងច្រើនមិនធ្លាប់មានពិមុនមក ធ្វើអោយបងប្អូនប្រជាពលរដ្ឋយើង មានការបារម្ភយ៉ាងខ្លាំង។ នៅយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា: អាជ្ញាធរសម្រេចបិទការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ និងការទទួលភ្ញៀវចូលហាងភេសជ្ញៈគ្រប់ប្រភេទ រាប់បញ្ចូលទាំងហាងបាយ ហាងកាហ្វេគ្រប់ប្រភេទ! ដើម្បីទប់ស្កាត់បន្ថែមទៀតនៅការរីករាលដាលនៃជំងឺកូវីដ១៩ ដែលកំពុងវា.យលុកយ៉ាងលឿនក្នុងរយៈពេលថ្មីៗនេះ៕ សូមអានលំអិតនៅលិខិតខាងក្រោមនេះ:
អានបន្តក្រហមស្រស់ហ្មង! គ្រប់គ្នាភ្ញាក់ព្រឺត បន្ទាប់ពីបានឃើញភរិយ អ្នកឧកញ៉ា ឡេង ណាវ៉ត្រា ដាក់ប៉ុន្មានសន្លឹក ជាមួយរថយន្តទំនើប ធ្វើឲ្យហ្វេនៗចូលខមិនបែបនេះថា…
ភ្នំពេញ៖ បើទោះបីជា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន ឡេង ណាវ៉ាត្រា គ្រុប ជាបុគ្គលពោរពេញដោយភាពថ្លៃថ្នូរ ខ្ពង់ខ្ពស់ មានទ្រព្យសម្បត្តិវាល់លាន រស់នៅក្នុងវីឡាប្រណិត មានជីវិតដ៏ស្តុកស្តម្ភក៏ពិតមែន ប៉ុន្តែអ្នកឧកញ៉ា និងលោកជំទាវតែងតែប្រើប្រាស់ជីវិតសាមញ្ញ មិនដែលបញ្ចេញ ឬសម្ញែងទ្រព្យឡើយ។ ដែលចំណុចនេះហើយតែងទទួលបាននូវកោតសរសើរយ៉ាងខ្លាំងពីសំណាក់មហាជន ជាពិសេសស្ងើចសរសើរចំពោះទឹកចិត្តសប្បុរសធម៌របស់អ្នកឧកញ៉ា ជួយសង្គ្រោះអ្នកជួបទុក្ខលំបាក និងតែងតែរួមចំណែកក្នុងកិច្ចការសង្គមមិនដែលរំលងផងដែរ។ ដោយឡែកយើង ងាកមកមើលជីវិតផ្ទាល់ខ្លួនរបស់ អ្នកឧកញ៉ា ខាងលើនេះ និងធ្វើឲ្យគ្រប់គ្នាភ្ញាក់ និងមានការចាប់អារម្មណ៍ ព្រោះរូបលោកចូលចិត្តប្រើជីវិតយ៉ាងសាមញ្ញាបំផុតជាមួយក្រុមគ្រួសារ មិនថាចូលរួមក្នុងកម្មវីធីអ្វីទេ ជាពិសេសនោះ អ្នកឧកញ៉ា និងភរិយា តែងតែផ្តល់ពេលវេលា នៅក្បែរគ្នាជានិច្ច។ ស្រាប់តែមុននេះបន្តិច នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ នេះ មហាជន មានការភ្ញាក់ព្រឺត ក្រោយឃើញ ភរិយាអ្នកឧកញ៉ា ឡេង ណាវ៉ាត្រ ដាក់ប៉ុន្មានប៉ុស្តិ៍នេះ ជាមួយរថយន្តទំនើប ដល់ថ្នាក់ហ្វេនៗលាន់មាត់ថា៖ កូន៤ហើយនៅតែស្អាតចែ,ស្អាតណាស់បងស្រី,រាងឡានហើយរាងម្ចាស់ស្អាតដូចគ្នាម៉ងJ,ល្អមេសប្អូនស្រី,ក្រហមស្រស់ណាស់,សូមជូនពរលោកឧកញ៉ានិងលោកស្រីជុំទាវមានសុខភាពល្អ,model នៅផ្ទះបងស្រីសំខាន់រាងស្អាតបងស្រី,ស្អាតណាស់បងស្រី,រាងស្អាត។ នៅមានខមិនជាច្រើនទៀតដែលរាប់រៀបមិនអស់ ចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ៕
អានបន្តក្ដៅៗ ពេលនេះមាន រោងចក្រមួយទៀតហើយ គឺ AM2 មានឆ្លងកូវីដ ២៧ ករណី ខណៈពេលនេះអ្នកនៅសល់ត្រូវបានអោយស្នាក់នៅឯ…
(ភ្នំពេញ) ៖ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា គិតមកដល់ពេលនេះមានករណីកម្មករ-កម្មការនីរោងចក្រ AM2 ឆ្លងកូវីដ១៩ ដល់ទៅ ២៧ នាក់មកហើយ ខណៈមានកម្មករ-កម្មការបម្រើការសរុបដល់ទៅ ៤៧៥ នាក់។ ហើយដោយយោងតាមការឲ្យដឹងពីហ្វេសបុកផេចរបស់ រដ្ឋបាលខណ្ឌកំបូល បានជូនដំណឹងថា: អនុវត្តន៍តាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ប្រកបដោយការទទួលខុសត្រូវខ្ពស់របស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃសៅរិ៍ ទី១០ ខែមេសា ឆ្នាំ២០២១នេះ លោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល និងជាប្រធានគណៈបញ្ជាឯកភាពរដ្ឋបាលខណ្ឌកំបូល បានដឹកនាំកំលាំងសរុបរបស់រដ្ឋបាលខណ្ឌកំបូល រួមមានមន្ត្រីសាលាខណ្ឌ មន្ត្រីអធិការដ្ឋាននគរបាលខណ្ឌ សន្តិសុខសាលាខណ្ឌ និងមន្ត្រីសង្កាត់ ប្រជាការពារសង្កាត់បឹងធំ ចុះរៀបចំទីតាំងធ្វេីចត្តាឡីស័ក្តរបស់បងប្អូនកម្មករ កម្មការនី រោងចក្រ អេ អុឹម ធូ (AM2) ចំនួន ៤៥៧ នាក់ ដែលនៅវេលាម៉ោង២១.០០ នាទីយប់នេះ នឹងត្រូវដឹកជញ្ជូនមកស្នាក់នៅ និងធ្វេីចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ នៅក្នុងបរវេនសាលាបឋមសិក្សាទ្រនំជ្រឹង ស្ថិតតាមបណ្តោយផ្លូវលេខ ៤២ ភូមិខ្ចៅ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ដោយក្នុងនោះការចំណាយក្នុងការធ្វេីចត្តាឡីស័ក្តនេះ គឺជាបន្ទុករបស់រដ្ឋបាលរាជធានីភ្នំពេញ៕
អានបន្តកុំចេះតែហ៊ាន!! ក្រោយសម្តេចដាក់ខ្លាំងៗប្រយ័ត្នគុក ទីបំផុតលោក K01 បានចេញវីដេអូផ្ញើទៅសម្តេចវិញ និងបានសុំទោសថា… (មានវីដេអូ)
ដូចដែលប្រិយមិត្តបានស្គាល់មកហើយថា លោកខេ០១ គឺជាបុគ្គលមួយរូប ដែលមានកេរ្តិ៍ឈ្នោះ ម្នាក់ផងដែរ ដែលតែងតែជួយការងារសង្គម នឹង យកពត៍មានទាន់ហេតុការណ៍ផងដែរ។ ដូចប្រិយមិត្តបានជ្រាបហើយថាកាលពីព្រឹកមិញ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន បានចេញវីដេអូបង្ហាញនៅស្ថានភាពកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។ ក្នុងវីដេអូពេលនោះផងដែរ ស្រាប់តែសម្តេចតេជោ ក៏បានផ្តាំពាក្យទៅកាន់លោក K01 ថាប្រយ័ត្នគុក ក្រោយលោក K01 បើស្នើសុំចំនុច៣ ដែលសម្តេចគិតថាជាសកម្មភាពមិនល្អ។ ក្រោយបានឃើញវីដេអូរបស់សម្តេចហើយ លោក K01 បានចេញវីដេអូលើកដៃសំពះសុំទោស ដល់សម្តេចពុកសម្តេចម៉ែ ដោយលោកថាលោកពិតជាមិនបានដឹងខ្លួនថាបាននិយាយខុសឡើយ ចឹងហើយគាត់ពិតជាសុំទោសដល់សម្តេចហ៊ុនសែនផងដែរ៕ សូមទស្សនាវីដេអូខាងក្រោមនេះ:
អានបន្ត