រំភើបជំនួស! កីឡាករជើងខ្លាំងគុនខ្មែរ រឿង សោភ័ណ្ឌ ឃើញបងប្អូនក្រីក្រ កំពុងជួបការលំបាក ក៏បានយកអំណោយទៅចែកជូន 100 គ្រួសារ ទទួលបានការកោតសរសើរយ៉ាងខ្លាំងពីអ្នកគាំទ្រ

នៅថ្ងៃទី ០៥ ខែមេសា ឆ្នាំ ២០២០​ នេះ គេប្រទះឃើញ កីឡាករជើងខ្លាំងគុនខ្មែរ រឿង សោភ័ណ្ឌ បានយកអំណោយចែកជូនបងប្អូន ទីទាល់ក្រ ដែលជួបទុក្ខលំបាក ១០០គ្រួសារ។ កីឡាករ រូបនេះ ក៏បានភ្ជាប់សារបញ្ជាក់បន្ថែមទៀតថា៖

“ថ្ងៃនេះខ្ញុំសប្បាយចិត្តណាស់ដែល បានយកអំណោយចែកជូនបងប្អូនទីទាល់ក្រ ដែលគាត់ជួបទុក្ខលំបាកយកមកចែក100 គ្រួសារ ក្នុង 1នាក់អង្ករ 10 គីឡូ មី25 កញ្ចប់ត្រីខ 1 យួរ ទឹកត្រីមួយយួរ។ ទោះវាតិច តែខ្ញុំសប្បាយចិត្តដែលបានជួយបងប្អូនដែលជួបទុក្ខលំបាក ជាចុងក្រោយសូមជូនពរពុកម៉ែបងប្អូនទាំងអស់ជាឆ្ងាយពីជំងឺ កូរ៉ូណា ទាំងអស់គ្នា សូមបងប្អូនទាំងអស់គ្នា មេត្តាអនាម័យរៀងៗខ្លួន សំណាងល្អ បងប្អូនកម្ពុជាទាំងអស់គ្នា”។

ក្រោយពីឃើញសកម្មភាពបែបនេះ ធ្វើឲ្យមហាជនជាច្រើន ផ្ទុះការចាប់អារម្មណ៍ និងកោតសរសើរយ៉ាងខ្លាំងចំពោះកីឡាកររូបនេះ​ ដែលមានចិត្តមេត្តា ជួយអ្នកខ្វះខ្វាតនៅពេលនេះ៕

Related posts

Leave a Comment