រំភើបចិត្តជំនួស! ទីបំផុត បងប្រុសពិការជើង ដែល ចែដាណា ជូនថវិកា ២០០០ដុល្លារថ្ងៃមុន ពេលនេះ គាត់ទិញបានម៉ូតូថ្មីហើយ ថែមទំាងបិតរូប ចែដាណា និងស្វាមី ហើយសរសេរពាក្យមួយឃ្លាទៀត ថា…

កាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ លោកស្រី ទ្រី ដាណា និងស្វាមី បានស្វែងរកបងប្រុសពិការ ម្នាក់ឃើញហើយ ដែលប្រកបរបរ យកកាសែតបោះឱ្យគេតាមផ្ទះ និងដឹកសាប៊ូលាងចាន ច្រកដប លក់តាមផ្សារនានា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលនោះ ថៅកែហាងពេជ្រ បានប្រាប់ថា “(ខ្ញុំពិការមែន តែខ្ញុំប្រឹងរកស៊ីចិញ្ចឹមកូន ខ្ញុំមិនសុំទានគេទេ ព្រោះពេលកូនធំទៅ ខ្មាសគេ)​ នេះជាពាក្យសម្ដីដែលខ្ញុំពេញចិត្តបំផុត នាងខ្ញុំបានឱ្យគេតាមរកលោកពូម្នាក់នេះឃើញហើយ នៅផ្សារបឹងសាឡាងថ្មី ជូនគាត់ 2000$ ទុកទិញម៉ូតូល្អជាងនេះ ដឹកលក់បានឆ្ងាយ និងជូនអង្ករ មី ត្រីខ ទឹកផ្លែឈើ ទឹកដោះគោឆៅ និងគ្រឿងឧបភោគបរិភោគដល់គាត់ ដើម្បីចិញ្ចឹមកូនៗបន្ត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គាត់ថា ព្រឹកឡើង យកកាសែតបោះឱ្យគេតាមផ្ទះ ថ្ងៃបន្តិច ដឹកសាប៊ូលាងចានច្រកដបលក់ តាមផ្សារនានា។ ថល់ពេលល្ងាច ប្រឹងធ្វើសាប៊ូ ច្រកសាប៊ូ។ គាត់ស្វិតជើងទាំងសងខាង តែតស៊ូណាស់ រកស៊ីចិញ្ចឹមកូនៗ៣នាក់ មិនឱ្យលំបាកទេ កូនៗសុទ្ធតែបានរៀនសូត្រ អ្នកនិយាយថាខ្លួនឯងពិបាក មើលពួកគាត់សិន គាត់មិនអាចដើរបាន តែនៅតស៊ូចិញ្ចឹមកូនបាន។ អ្នកមានកាយសម្បទាគ្រប់គ្រាន់ ត្រូវខំប្រឹងជួយខ្លួនឯងសិន មុនគេជួយ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០២១ បងប្រុសពិការរូបនេះ បានទិញម៉ូតូថ្មីហើយ ពិសេសនៅលើម៉ូតូថ្មីនេះ មានបិតរូបលោកស្រី ទ្រី ដាណា និងស្វាមី ហើយសរសេរអក្សរថា “ម៉ូតូអំណោយ លោកស្រី ទ្រី ដាណា និងស្វាមី”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយឃើញបែបនេះ លោកស្រី ក៏បានបញ្ជាក់ប្រាប់ ថា “លោកពូ បានទទួលម៉ូតូថ្មីហើយ ថាលក់ដាច់ជាងមុន រំភើបចិត្តណាស់ ជូនគាត់ 2000$ ថាទិញម៉ូតូមួយគ្រឿង ទុកលក់តាមកន្លែងឆ្ងាយៗស្រួល មានអីគាត់ ទៅទិញបានទាំងម៉ូតូ ២គ្រឿង ទុកឱ្យកូនមួយគ្រឿង ទូរសព្ទថ្មីមួយគ្រឿង នៅសល់ដើមទុនទៀត។ កាលទៅជួបគាត់ដំបូង គាត់ថា មិនហ៊ានទិញម៉ូតូថ្មីទេ ខ្លាចគេថាគាត់មានលុយជាងមុន ឈប់ជួយទិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឥឡូវគាត់ថា ដាច់ជាងមុន គេកាន់តែជួយទិញទៀត។ ឆ្ងាញ់ត្រង់បិតរូបលើម៉ូតូហ្នឹងហ្មង ថាកុំឱ្យគេច្រឡំម៉ូតូគាត់ គាត់ពិការជើងមែន តែព្រឹកដាក់កាសែតឱ្យគេ ថ្ងៃលក់សាប៊ូ ចិញ្ចឹមប្រពន្ធ និងកូន ៣នាក់ ឱ្យបានរៀននទាំងអស់។ ឃើញគាត់ អាណិតជួយទិញផង គាត់តស៊ូណាស់ សាប៊ូគាត់ ដបតូច 2ដប 1500៛ ដបធំ មួយដប 7000៛”៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment