កាលពីម្សិលមិញនេះ នាថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០២១ គេប្រទះឃើញ ឧកញ៉ា ស្រី ចាន់ថន បានបង្ហោះវីដេអូដ៏សែនកំសត់មួយ ថ្លែងពីក្មេងកំព្រា ៥ នាក់ ដោយឪពុកម្តាយស្លាប់ចោលអស់ហើយ សព្វថ្ងៃរស់នៅជាមួយយាយតា។
កូនស្រីបង ក្នុងគ្រួសារនេះ បានរៀបរាប់ទំាងទឹកភ្នែកថា “ខ្ញុំត្រូវរ៉ាប់រងទំាងអស់ បន្ទាប់ពីពួកគាត់, ខ្ញុំអត់បានហូបអីគ្រប់គ្រាន់ទេ បើពួកគាត់នៅ ពួកគាត់ រកអីឲ្យពួកខ្ញុំហូប គាត់សុខចិត្តអត់ខ្លួនឯង
រាល់ថ្ងៃខ្ញុំរស់នៅជាមួយយាយតា គាត់ចាស់ហើយ, ពេលយប់ទៅធ្លាប់នៅជាមួយគាត់ ពេលអត់ពីគាត់ទៅ មានអារម្មណ៍ថានៅម្នាក់ឯង, ខ្ញុំមើលប្អូនខ្ញុំដល់ធំ ឲ្យគាត់រៀនចប់ដូចគេ ខ្ញុំអត់ឲ្យពួកគាត់ឈប់រៀនទេ ទោះបីខ្ញុំពិបាក ទោះបីខ្ញុំត្រូវឈប់ពីការសិក្សា ក៏ខ្ញុំព្រមឲ្យពួកគាត់រៀនចប់…”។
ក្រោយដឹងរឿងនេះហើយ ធ្វើឲ្យ ឧកញ៉ា ស្រី ចាន់ថន កើតក្តីអាណិតយ៉ាងខ្លាំង ក៏បានសម្រេចចិត្ត ហើយប្រកាសថា ៖
“ខ្ញុំត្រូវការជួបកូនក្មេងកំព្រា៥នាក់នេះ ដើម្បីយកពួកគាត់មកចិញ្ចឹម ដើម្បីមើលថែអោយចូលរៀន និងមានអាហាគ្រប់គ្រាន់ សូមបងប្អូនទំនាក់ទំនង់អោយខ្ញុំផង មើលហើយ អាណិតណាស់ ឪពុកស្លាប់ ម្តាយស្លាប់ បន្សល់ទុកកូន៥នាក់ ក្លាយជាក្មេងកំព្រា អោយរស់នៅជាមួយលោកយាយ លោកតា ហើយលោកតា ពិការជើងថែមទៀត គាត់រស់នៅភូមិថ្មី ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម”។
ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូ តាមរយៈ Link នេះ https://fb.watch/2QPXXzQXJp/
ប្រភពវីដេអូ ៖ Thoeun Pnn