នៅព្រឹកថ្ងៃទី ០៤ ខែមករា ឆ្នាំ ២០២១នេះ តាមរយៈកិច្ចសម្ភាសពីការសាងសង់ផ្លូវជាតិលេខ៣ និងការបន្តចុះពិនិត្យទីតាំងស្ថានីយថ្លឹងរថយន្ត លើផ្លូវជាតិលេខ៣ ដែលដឹកនាំដោយឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីនៃក្រសួងសារធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងដំណើរការជញ្ជីងថ្លឹងរថយន្តក្រោមដី ចំនួនពីរកន្លែង នៅផ្លូវជាតិលេខ៣ ដើម្បីបង្ការការដឹកលើសទម្ងន់ ដែលធ្វើឱ្យផ្លូវថ្នល់ងាយរងការខូចខាត ។
លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានបញ្ជាក់ផងដែរថា ក្រសួង នឹងដាក់ឱ្យដំណើរការនូវជញ្ជីងថ្លឹងរថយន្តក្រោមដី ចំនួនពីរកន្លែងនាពេលខាងមុខ ដែលជញ្ជីងថ្លឹងរថយន្តក្រោមដី ទាំងពីរកន្លែងនេះ មានបំពាក់កាមេរ៉ា ច្បាស់លាស់ ហើយនៅពេលរថយន្តឆ្លងកាត់ គឺបានដឹងពីទម្ងន់រថយន្តតែម្ដង។
ទន្ទឹមនឹងនោះលោកក៏បានបញ្ជាក់ផងដែរថា ការសាងសង់ផ្លូវជាតិលេខ៣ គឺសម្រេចបាន ៩០% ហើយ គ្រោងបញ្ចប់នៅខែកញ្ញា ឆ្នាំ ២០២១ ដែលការសាងសង់នេះគឺលឿនមុនការកំណត់ចំនួន ០១ឆ្នាំ ហើយការរួចរាល់មុនគម្រោងនេះគឺបានឆ្លងកាត់ការត្រួតពិនិត្យពីមន្ត្រីជំនាញ គ្រប់ដំណាក់កាលសាងសង់ ដូច្នេះហើយដែលខាងការសាងសង់លឿននេះគឺ មិនមែនបានន័យថា មានការលួចបច្ចេកទេស ឬ លួចគុណភាពនោះឡើយ ព្រោះខាងក្រសួងតែងតែត្រួតពិនិត្យយ៉ាងទៀងទាត់ និង លម្អិតបំផុតតាមលក្ខណៈបច្ចេកទេស ៕