ក្ដៅៗ​ដំណឹងបន្ទាន់សូមជ្រាប! ការធ្វើដំណើរចេញពីផ្ទះ អាចត្រូវបានរឹតត្បិត ឬហាមឃាត់ លើកលែងការធ្វើដំណើរ ៨ យ៉ាងនេះចេញ…

នៅ​ថ្ងៃទី ៣១ ខែ​មីនា ឆ្នាំ ២០២១ នេះ រាជរដ្ឋាភិបាលកម្ពុជា បាន​ចេញអនុក្រឹត្យស្ដីពី វិធានការដើម្បីទប់ស្កាត់ការរាលដាលឆ្លងនៃវីរុសកូវីដ-១៩ និង ជំងឺឆ្លងកាចសាហាវ និង ប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមមាត្រាទី ៤ នៃអនុក្រឹត្យ បាននិយាយពីការរឹតត្បិត ឬការហាមឃាត់ការធ្វើដំណើរ ដូចតទៅ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

-១. ការធ្វើដំណើរចេញពីលំនៅឋាន ឬទីសំណាក់បច្ចុប្បន្ន អាចត្រូវបានរឹតត្បិត ឬហាមឃាត់ លើកលែងតែក្នុងករណីចាំបាច់ ដូចខាងក្រោម៖

២. ការធ្វើដំណើរទៅបំពេញការងារ ឬប្រកបមុខរបរ ឬអាជីវកម្ម ដែលមិនមានការរឹតត្បិត និងដោយមានភ្ជាប់លិខិតបញ្ជាក់អំពីការងារ មុខរបរ ឬអាជីវកម្ម ឬហាមឃាត់

៣. ការធ្វើដំណើរទៅស្វែងរកគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ ការធ្វើដំណើរទៅមន្ទីរពេទ្យ មណ្ឌលសុខភាព សម្ភព ទីកន្លែងព្យាបាល ឬឱសថស្ថាន ដោយមូលហេតុសុខភាពបន្ទាន់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤. ការធ្វើដំណើរដើម្បីទៅបង្ហាញខ្លួនឱ្យមន្ត្រីសុខាភិបាលធ្វើការយកវត្ថុសំណាកទៅវិភាគរកមេរោគ កូវីដ-១៩ និងដើម្បីទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ តាមកាលកំណត់

៥. ការធ្វើសកម្មភាពកីឡាជាលក្ខណៈបុគ្គលក្នុងរង្វង់ភូមិសាស្ត្រឃុំ-សង្កាត់ដែលខ្លួនរស់នៅដោយ ចៀសវាងការជួបជុំប្រមូលផ្តុំមនុស្ស

៦. ការធ្វើដំណើរដើម្បីអនុវត្តកាតព្វកិច្ចតាមផ្លូវច្បាប់នៅចំពោះមុខមន្ត្រីនគរបាលយុត្តិធម៌ ឬសាលា

៧. ការធ្វើដំណើរដើម្បីចូលរួមក្នុងសកម្មភាពដែលបម្រើផលប្រយោជន៍សាធារណៈ ឬគោលបំណង ចាំបាច់ផ្សេងទៀត តាមការស្នើសុំ ឬតាមការកំណត់របស់អាជ្ញាធរសាធារណៈ

៨. ការធ្វើដំណើរដោយមូលហេតុចាំបាច់និងបន្ទាន់ក្នុងគ្រួសារ ជាអាទិ៍ ករណីមានសមាជិកគ្រួសារកំពុងមានជំងឺធ្ងន់ធ្ងរនិងត្រូវសង្គ្រោះបន្ទាន់ ឬករណីមានសមាជិកគ្រួសារទទួលមរណភាព ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូម​អាន​លិខិត​ប្រកាស​ខាង​ក្រោម៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment