សែនស្រណោះ! គ្រាន់តែមកដល់ផ្ទះវិញភ្លាម វី ឌីណែត មិនបានឃើញម្តាយ មិនបានឮសំឡេងម្តាយ បានត្រឹមតែឃើញធាតុនិងរូបថរនៅលើតុ ទប់អារមិនមិនបាន យំរៀបរាប់ ហើយ…មានវីដេអូ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖ សូមរំឡើងវិញថាកាលពីម្សិលមិញនេះ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ នេះ កញ្ញា វី ឌីណែត បានប្រកាសនៅផេកផ្លូវការរបស់ខ្លួនថា រូបគាត់បានជាសះស្បើយពីកូវីដ-១៩ហើយ ក្នុងនោះដែលកញ្ញា វី ឌីណែត បានបញ្ជាក់បន្ថែមទៀតថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

<<ទីបំផុតថ្ងៃដែលខ្ញុំរង់ចាំក៏បានមកដល់ ពេលនេះនាងខ្ញុំបានអនុញ្ញាតអោយទៅផ្ទះបានហេីយព្រោះថាការធ្វេីសំណាកលេីកចុងក្រោយគឺនៅតែអវិជ្ជមាន មានន័យថាខ្ញុំបានជាសះស្បេីយយ៉ាងពិតប្រាកដ៏ តែទោះជាយ៉ាងណាក៏នាងខ្ញុំនៅតែបន្តចត្តាឡីស័កក្នុងផ្ទះបន្តទៀតដែរដេីម្បីបីអោយអស់ការបារម្មណ៍ អ្វីដែលសំខាន់ខ្ញុំមិនថាពេលដែលទៅដល់ផ្ទះអារម្មណ៍ខ្ញុំនឹងទៅជាយ៉ាងណាទេ>>។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្រាន់តែមកដល់ផ្ទះភ្លាមធ្វើឲ្យ វី ឌីណែត ទប់ទឹកភ្នែកមិនជាប់នោះឡើយ ក៏ព្រោះតែមិនបានឃើញវត្តមានអ្នកម្តាយ ជាទីស្រលាញ់នៅផ្ទះ បានឃើញត្រឹមតែធាតុរបស់ម្តាយនៅលើតុ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រួមជាមួយគ្នាផងដែរ យោងតាមរយៈហ្វេសប៊ុក Lida Vy ក៏បានប្រាប់បន្ថែមទៀតថា៖ <<ម៉ាក់អើយណែត Vy Dyneth HM មកផ្ទះវិញហើយ តែវានៅតែបន្ទោសខ្លួនឯងថាមកពីវាបានធ្វើអោយម៉ាក់ទៅគ្មានថ្ងៃត្រឡប់ និងអោយគ្រួសារទាំងមូលពិបាក បើវិញ្ញាណក្ខន្ធម៉ាក់កំពុងស្ថិតនៅក្នុងផ្ទះមែន សូមម៉ាក់ជួយបណ្តាចិត្តប្អូនអោយឈប់គិតរឿងនេះទៀត ហើយក្រោកឡើងតស៊ូជាថ្មី ស៊ូឡើងប្អូនស្រីរបស់បង គ្មាននរណាអាចមើលឃើញមេរោគនឹងទេ ប្អូនប្រយ័ត្នណាស់ តែធ្វើយ៉ាងម៉េចបើវាជាពេលវេលាអូនកំពុងបំពេញការងារ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាន់តែស្លុតចិត្តនោះគឺនៅក្នុងវីដេអូនេះ វី ឌីណែត បានរៀបរាប់ទាំងទឺកភ្នែកថា៖ ម៉ាក់អើយកូនមកដល់ផ្ទះវិញហើយ នៅផ្ទះធ្លាប់តែឮសំឡេងម៉ាក់ ឥឡូវមកអត់មានឮអីទេ ពីមុនមានម៉ាក់នៅ ឡូឡារហូត ម៉ាក់ជេរ ម៉ាក់ថា ហើយម៉ាក់មិនដែលខឹងស្អប់កូនទេ កូនម៉េចក៏មិនដែលថាដែរ ស្តីឲ្យនៅតែជួយពេលមានបញ្ហាឥឡូវលេងបានឮសំឡេងម៉ាក់ទៀតហើយ។ ចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment