ពិតជាច្រើនខ្លាំងណាស់!! កម្មករ-កម្មការិនីរោងចក្រជិត ១៦០ នាក់ វិជ្ជមានជំងឺកូវី-១៩ ភាគច្រើនស្ថិតក្នុងខណ្ឌមួយនេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២១ នេះ តាមរយៈ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងស្ដីពីការរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៤៤៥ នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ តាមរយៈបញ្ជីឈ្មោះដែលផ្ដល់ដោយរដ្ឋបាលរាជធានី បានឱ្យដឹងថា នៅក្នុងចំណោមអ្នកឆ្លងទាំង ៤៤៥ ករណី មានកម្មករ កម្មការិនីរោងចក្រមានទាំងប្រុស ស្រី ចាស់ ក្មេង ចំនួន ១៥៧ នាក់ ដែលនៅក្នុងនោះឃើញមានភាគច្រើនស្ថិតនៅក្នុងភូមិសាស្ត្រ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ទាំងអស់ខាងក្រោម ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និង រួសរាន់ទៅយកសំណាកនៅតាមទីតាំងដែលបានកំណត់ដោយក្រសួងសុខាភិបាល ៕

សូមអានសេចក្តីប្រកាសខាងក្រោម ៖

ប្រភព ៖ រដ្ឋបាលរាជធានីភ្នំពេញ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment