ទោះបីជាឃ្លាតឆ្ងាយពីប្រទេសកំណើតមែន តែតារាចម្រៀង សុគន្ធ និសា នៅតែឆ្លៀតធ្វើរឿងមួយនេះដល់បងប្អូនខ្មែរ

សហរដ្ឋអាមេរិក៖ ជារឿងមួយដ៏សែនភ្ញាក់ផ្អើល ដែលកាលពីពេលថ្មីៗកន្លងទៅនេះ អ្នកនាង សុគន្ធ នីសា តារាចម្រៀងប្រចាំផលិតកម្មហង្សមាស បានសម្រេចចិត្ត ចាកចេញទៅសហរដ្ឋអាមេរិក ក្រោយពីបានជាសះស្បើយពីជំងឺកូវីដ ១៩រួចមក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ទោះបីជាឃ្លាតចាកឆ្ងាយពីមាតុភូមិកម្ពុជាក៏ដោយ ក៏អ្នកនាងនៅតែ​ពោ​ពាក្យនឹករលឹកដល់ប្រទេសកំណើត និងបារម្មណ៍ដល់បងប្អូនជានិច្ចផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញនៅពេលថ្មីៗនេះ បើតាមគណនីហ្វេសប៊ុករបស់អ្នកនាង សុគន្ធ នីសា​បា​នបង្ហោះសារមួយឃ្លាថា: ថ្វីថ្បិតតែបានបើកក្រុងវិញ​ តែយ៉ាងណាសូមបងប្អូននៅតែ​ប​ន្ត​​ការប្រុ​ងប្រយ័ត្នបន្តទៀតណា​ ៣កុំ​ ៣ការពារ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ពុទ្ធោ!! សាយ សៀរ៉ា ទឹកភ្នែកបារម្ភពីមែ៉ ផល្លា ពេលកំពុងព្យាបាលកូ វី​ ដម្នាក់ឯង ទាំងស្ពាយជំងឺនេះក្នុងខ្លួន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាលពីពេលកន្លងមក មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកបានលើកការសរសើរដល់តារាសម្តែង សាយ សៀរ៉ា ម្តងរួចមកហើយ ក្រោយពីលោកបានយកចិត្តទុកដាក់ដល់មិត្តរួមអាជីពគឺកញ្ញា យ៉េយ៉េ ដែលបានសម្រាកព្យាបាលជំងឺកូ វី​ ដ-១៩ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាលពីថ្ងៃទី ០៦ ខែឧសភា ឆ្នាំ ២០២១ កន្លងទៅនេះ លោក សាយ សៀរ៉ា បានធ្វើឱ្យមហាជនសរសើរដល់លោកសាជាថ្មីម្តងទៀតហើយ នូវទឹកចិត្តនៃការព្រួយបារម្ភគិតគូរដល់តារាសម្តែង អ៊ឹម ផល្លា ហៅ ម៉ែផល្លា ដែលកំពុងតែសម្រាកព្យាបាលកូ វី ដ-១៩ នៅឯ The Premier Center Sen Sok ដោយលោកត្រៀមនឹងទិញសម្ភារ ចំណីអាហារដល់ ម៉ែផល្លា ផងដែរ​ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លើសពីនោះ លោក សាយ សៀរ៉ា ក៏បានរៀបរាប់ការព្រួយបារម្ភកាន់តែខ្លាំងដល់ ម៉ែផល្លា ពីស្ថានភាពជំងឺ និង សុខទុក្ខរបស់លោកស្រី ព្រោះតែ ម៉ែផល្លា មានវ័យចំណាស់កំពុងសម្រាកព្យាបាលតែម្នាក់គ្មានកូននៅក្បែរ ខណៈកូនស្រីរបស់លោកស្រីកំពុងសម្រាកព្យាបាលកូ វី ដ-១៩ នៅឯស្តាតអូឡាំពិក ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក សាយ សៀរ៉ា​ បានរៀបរាប់ថា «ថ្ងៃនេះថាទិញអីយកទៅឱ្យអ្នក ម៉ែផល្លា ហូប តែហួសម៉ោងបាត់ ព្រោះថាគាត់ឆ្លងកូ វី ដ-១៩ កំពុងតែនៅពេទ្យព្យាបាលនៅមុខផ្សារអ៊ីអ៊ន ២ ។ ជូនពរឱ្យអ្នកម៉ែ ឆាប់ជាពីជំងឺ ថែសុខភាពផងអ្នកម៉ែ ។ គាត់ព្យាបាលនៅមុខផ្សាអ៊ីអន ២ កូនស្រីគាត់នៅស្តាតអូឡាំពិក បើបានកូនស្រីគាត់នៅព្យាបាលជាមួយគ្នា គឺល្អណាស់បានជួយមើលគាត់ ព្រោះថាគាត់រាល់ថ្ងៃឈឺចង្កេះពិបាកក្រោក» ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរ​ឱ្យដឹងថា ក្រោយពីតារាប្រុសរូបនេះបានបង្ហោះសារខាងលើនោះហើយ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក…

អានបន្ត

គួរឲ្យសរសើរណាស់! នាយ ក្រឹម នាំគ្រួសារធ្វើវីដេអូ អំពីវិធានការការពារកូវីដ១៩« ៣ការពារ ៣កុំ» ដើម្បីក្រើនរំឮកពលរដ្ឋឲ្យប្រុងប្រយ័ត្ន(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ភ្នំពេញ៖ កាលពីយប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ នេះ តារាកំប្លែងជើងចាស់នាយ ក្រឹម និង ភរិយាអ្នកនាង ស្រីលាប រួមនឹងកូនភ្លោះស្រីគួរឲ្យស្រលាញ់ទាំងពីរនាក់ បានធ្វើនូវកម្រងវីដេអូអំពីវិធានការពារកូវីដ១៩ «៣ការពារ ៣កុំ» ដើម្បីក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ឲ្យបន្តប្រុងប្រយ័ត្នខ្ពស់ ខណៈការបិទខ្ទប់ត្រូវបានបញ្ចប់ និងមានអ្នកធ្វើចរាចរណ៍ច្រើនសន្ធឹក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហើយក្នុងវីដេអូអប់រំ និង ដាស់តឿនស្មារតីប្រជាពលរដ្ឋ កំឡុងពេលកូវីដនៅបន្តរាតត្បាតរាល់ថ្ងៃ ចំណែកតួលេខអ្នកឆ្លងថ្មីហាក់មិនទាន់ថមថយនេះ ត្រូវបាន ស្រីលាប ដែលជាភរិយាបណ្តូលចិត្តនាយ ក្រឹម បានភ្ជាប់នៅពាក្យពេចន៍ណែនាំពីលើវីដេអូនេះថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “សួស្តីបងប្អូនអ៊ុំពូមីងយាយតាទាំងអស់គ្នា ថ្ងៃស្អែកជាថ្ងៃបេីកចរាចរណ៍វិញហេីយ និងបិទបន្តនូវតំបន់មួយចំនួនដែរឆ្លងខ្លាំង តាមសាររបស់ប្រមុខរាជរដ្ធាភិបាលកម្ពជា ដូច្នេះសូមបងប្អូនរក្សានិងការពារដូចដេីម ដេម្បីបង្ការកុំអោយឆ្លងរីករាលដាលជំងឺកូវិត19ជាបន្តទៀត ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមបងប្អូនចូលរួមគោរពតាមការនែនាំរបស់ក្រសួងសុខាភិបាល និងចូលរួមអនុវត្តវិធានការ ការពារជំងឺកូវិត19 តាមអនុសាស៍របស់សម្តេចពុក ៣-ការពារ ៣-កុំ” ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

គួរអោយសរសើរណាស់! នៅក្មេងសោះឧស្សាហ៍ណាស់ ល័ងគ័ង្គ ឆ្លៀតធ្វើរឿងមួយនេះ ខណៈគ្មានឆាកតន្ត្រីច្រៀង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជឿជាក់ថាប្រិយមិត្តភាគច្រើនប្រាកដជានៅដក់ជាប់សំឡេងស្រែកច្រៀងដ៏ពីរោះក្រអួនក្រអៅរបស់ក្មេងប្រុសសាមញ្ញម្នាក់ឈ្មោះ ឡុង លីងគ័ង្គ កាលរូបគេបង្ហើរសំនៀងពេលចូលរួមប្រឡងចម្រៀងលើកដំបូងលើឆាក The Voice Kids Cambodia មិនខាន ។ រំលងតែប៉ុន្មានឆ្នាំ លីងគ័ង្គ បានផ្លាស់ប្ដូរវាសនាខ្លួនឯងក្លាយទៅជាតារាចម្រៀងវ័យក្មេងដែលមានទស្សនិកជនជាច្រើនស្រឡាញ់គាំទ្រ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទោះបីជាពេលនេះ លីងគ័ង្គ មានឈ្មោះល្បីល្បាញលែងជាក្មេងប្រុសសាមញ្ញធម្មតាៗដូចកាលពីមុនក៏ពិតមែន ប៉ុន្ដែជារឿយៗរូបគេនៅតែប្រើជីវិតសាមញ្ញ ធ្វើជាកូនអ្នកស្រែចម្ការដដែលពេលនៅក្រៅឆាក ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្ដែងក្នុងរដូវកាលកូវីដរាតត្បាតនេះ លីងគ័ង្គ បានត្អូញត្អែរនឹករឭកដល់ឆាកតន្រ្តី នឹកពុកម៉ែបងប្អូន តែក្នុងនោះគេក៏ឃើញតារាចម្រៀងវ័យក្មេងរូបនេះ បង្ហាញសកម្មភាពកំពុងចិញ្ចឹមមាន់ទា ធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមសរសើរពីភាពឧស្សាហ៍ព្យាយាមមិនប្រកាន់ការងារ មិនប្រកាន់ខ្លួនរបស់ក្មេងប្រុសរូបនេះ ។ លីងគ័ង្គ បានរៀបរាប់ថា «នឹកឆាកតន្ត្រី នឹកពុកម៉ែបងប្អូន នឹកពូមីងក្រុមការងារ នឹកគ្រួសារហង្សមាសពន់ពេក ខ្ញុំមិនចេះនៅទំនេរ ក៏ឆ្លៀតពេលចិញ្ចឹមមាន់បែបស្រុកស្រែ» ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ប្រពៃណាស់! តារាចម្រៀង ព្រាប សុវត្ថិ បរិច្ចាគថវិកាជួយដល់ភរិយាកវីនិពន្ធ ជុំ ប៊ុនធឿន ចំនួន១ពាន់ដុល្លារ ជួយសម្រាលទុក្ខលំបាក ពេលកំពុងសង្គ្រោះបន្ទាន់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ (ភ្នំពេញ)៖ បន្ទាប់ពីទទួលដំណឹងថា លោកស្រី ប្រាក់ ផល្លី ដែលជាភរិយារបស់កវីនិពន្ធចម្រៀង ជុំ ប៊ុនធឿន កំពុងស្ថិតក្នុងបន្ទប់សង្រ្គោះបន្ទាន់ ដោយសារមានបញ្ហាសួតធ្ងន់ធ្ងរនោះ នៅពេលនេះតារាចម្រៀងលំដាប់ប្រទេសលោក ព្រាប សុវត្ថិ បានសម្តែងការដឹកគុណ ក៏ដូចជាចូលរួមរំលែកការលំបាក ដោយបានបរិច្ចាគប្រាក់ចំនួន១ពាន់ដុល្លារអាមេរិក ដល់ក្រុមគ្រួសារលោក ជុំ ប៊ុនធឿន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្នកនាង ប៊ុនធឿនផល្លី ពៅពិសី បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងថា តារាចម្រៀងប្រុសលោក ព្រាប សុវត្ថិ បានបរិច្ចាគប្រាក់ចំនួន ១ពាន់ដុល្លារ ដើម្បីសម្រាលថ្លៃព្យាបាលម្តាយរបស់ខ្លួន។ កូនស្រីកវីនិពន្ធ ជុំ ប៊ុនធឿន បានថ្លែងអំណរគុណដល់តារាចម្រៀង ព្រាប សុវត្ថិ ដែលបានជួយសម្រាលទុក្ខលំបាក ដែលក្រុមគ្រួសារនាងកំពុងប្រឈមនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រហូតមកទល់នឹងពេលនេះ ស្ថានភាពជំងឺរបស់ភរិយាកវីនិពន្ធ ជុំ ប៊ុនធឿន នៅតែមិនទាន់ធូរស្រាល ដោយមានអាការៈក្ដៅខ្លួន ដាក់អុកស៊ីសែនជាប្រចាំ និងប្ដូរថ្នាំជាបន្តបន្ទាប់ ពោលគឺកំពុងតែស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់នៅឡើយ ខណៈបច្ចុប្បន្នក្រុមគ្រូពេទ្យកំពុងបន្តតាមដានជំងឺ ហើយថ្លៃថ្នាំក៏ត្រូវការចំណាយច្រើនដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរជម្រាបថា លោកស្រី ប្រាក់ ផល្លី ដែលជាភរិយារបស់កវីនិពន្ធ ជុំ ប៊ុនធឿន ត្រូវបានក្រុមគ្រូពេទ្យរកឃើញថា បន្ទាប់ពីជាសះស្បើយពីជំងឺកូវីដ-១៩ លោកស្រីកំពុងមានជំងឺសួតធ្ងន់ធ្ងរ ដោយគ្រូពេទ្យប្រាប់ថា សួតរបស់លោកស្រីគឺនៅតិចតួច និងមានអាការៈហត់ខ្លាំង ហើយកំពុងតែសង្គ្រោះបន្ទាន់នៅបន្ទប់ ICU នៃមន្ទីរពេទ្យរុស្សី ដែលបញ្ចូនទៅព្យាបាលតាំងពីថ្ងៃទី២៧ ខែមេសា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្រីកវីនិពន្ធ ជុំ ប៊ុនធឿន ក៏បានអំពាវនាវផងដែរ ទៅដល់សប្បុរសជន ជាពិសេសអ្នកសិល្បៈ ដែលមានទឹកចិត្តអាចជួយដល់ក្រុមគ្រួសាររបស់នាង ព្រោះពេលនេះកំពុងមានការខ្វះខាតខ្លាំង ព្រោះម្តាយរបស់នាងកំពុងសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យរុស្សី ស្រពពេលជំងឺកូវីដ-១៩…

អានបន្ត

បាត់មុខពីសិល្បៈយូរ ហេង ប៊ុនលាភ ប្រើជីវិតសាមញ្ញ រស់នៅជាមួយភរិយាយ៉ាងមានក្តីសុខ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ភ្នំពេញ៖ ជឿជាក់ថាពុកម៉ែបងប្អូន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាសម្តែងរូបសង្ហា ធ្លាប់ក្តោបបានប្រជាប្រិយភាពយ៉ាងច្រើនផុសផុលពីសំណាក់ទស្សនិកជនលោក ហេង ប៊ុនលាភ ពេលនេះហាក់ស្ងប់ស្ងាត់ផ្តាច់ខ្លួនឃ្លាតឆ្ងាយពីវិស័យមួយនេះ មិនសូវឃើញលោកបង្ហាញវត្តមានចូលរួមសម្តែងខ្សែភាពយន្តនានាដូចកាលពីមុននោះទេ តែបើតាមគណនីហ្វេសប៊ុករបស់លោក ភាគច្រើនគេសង្កេតឃើញរូបលោកបង្ហោះតែរូបថតនៅវាលស្រែវាលចម្ការទៅវិញ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ការបាត់មុខពីវិស័យសិល្បៈរបស់តារាសម្ដែង ហេង ប៊ុនលាភ ធ្វើឱ្យទស្សនិកជនជាច្រើននឹករឭកដល់ទេពកោសល្យសម្ដែងដ៏ប៉ិនប្រសប់របស់លោកជាខ្លាំង តែថ្វីដ្បិតតែបែបនេះ ហេង ប៊ុនលាភ តែងបង្ហោះរូបភាព បង្ហាញពីជីវិតឯកជនរបស់លោកតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនជារឿយៗ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តួអង្គឯកប្រុសដ៏ឆ្នើមក្នុងរឿងបុរាណខ្មែររូបនេះ មានគ្រួសារប្រកបដោយក្ដីសុខខ្លាំងណាស់ តួយ៉ាងថ្មីៗនេះ ហេង ប៊ុនលាភ បានធ្វើពិធីខួបកំណើតឱ្យភរិយាជាទីស្រឡាញ់នៅផ្ទះជួបជុំគ្រួសារយ៉ាងសាមញ្ញ តែបើមើលទៅលើស្នាមញញឹមរបស់សមាជិកម្នាក់ៗ ជាពិសេសប្រពន្ធ និង កូនស្រីរបស់លោក ក៏បង្ហាញថាតារាប្រុសរូបនេះ ផ្ដល់សុភមង្គល និង ភាពកក់ក្ដៅដល់ពួកគេយ៉ាងពេញទី ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ប្រពៃណាស់! សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ឧបត្ថម្ភអង្ករ និងថវិកា ជូនតារាជើងចាស់ ៣រូបមានជីវភាពខ្វះខាត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១នេះ សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម បានឧបត្ថម្ភអង្ករ និងថវិកា “មូលនិធិសិល្បករចាស់ជរា” ប្រចាំខែជូន៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ១.តារាសម្តែងជើងចាស់លោកតា មិន សារិន ដែលមានជំងឺប្រចាំកាយ និងជីវភាពខ្វះខាត។ ២.តារាកំប្លែងជើងចាស់លោកតា សង់ ស៊ីស ដែលមានជំងឺរឹងថ្គាមពិបាកនិយាយ ។ ៣.តារាសម្តែងលោក ឈួន រ៉ៃយ៉ា (គីសាន់រ៉ៃយ៉ា) ដែលបានឆ្លងជំងឺកូ វី ដ-១៩ កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ និងមានជីវភាពខ្វះខាត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ក៏បានថ្លែងអំណរគុណផងដែរដល់សប្បុរសជនទាំងអស់ ដែលបានជួយឧបត្ថម្ភដល់ «មូលនិធិសិល្បករចាស់ជរា» ជាពិសេសសូមគោរពថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលបានឧបត្ថម្ភថវិកា ៥ម៉ឺនដុល្លារ ក្នុង១ឆ្នាំ ក្នុងរយ:ពេល ៥ឆ្នាំ,- អ្នកឧកញ៉ា លាង ឃុន អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង និង អ្នកឧកញ៉ា ហុងពីវ អគ្គនាយក បុរីពិភពថ្មី ដែលបានឧបត្ថម្ភថវិកាក្នុងមួយនាក់ ៥ម៉ឺនដុល្លារ ក្នុង១ឆ្នាំ ក្នុងរយ:ពេល ៥ឆ្នាំ ដើម្បីទ្រទ្រង់ដល់សិល្បករចាស់ជរា៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ឌី សូនីតា យំបណ្តើររៀបរាប់បណ្តើរក្រោយលោក អេឡិចហ្សូរ៉ា ធ្វើទង្វើបែបនេះ ដាក់នាង ៤ ឆ្នាំមកនេះ

ទំនាក់ទំនងពី Bro&Sis របស់តារាសម្ដែង ចន អេឡិចហ្សូរ៉ា និង ឌី សូនីតា បានលេចចេញផ្លែផ្កាក្លាយជាគូស្នេហ៍ដ៏មានក្ដីសុខ បន្ទាប់ពីពួកគេបានប្រកាសទទួលបានចំណងដៃកូនស្រីដ៏គួរឱ្យស្រឡាញ់ម្នាក់ ដែលមកដល់ពេលនេះ នាងតូចមានអាយុជាងកន្លះខួបហើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ថ្មីៗនេះ ឌី សូនីតា បានបង្ហោះសារអបអរខួបស្នេហារយៈពេល ៤ ឆ្នាំជាមួយ អេឡិចហ្សូរ៉ា ដែលក្នុងនោះ អ្នកម៉ាក់វ័យក្មេងខាងលើបានយំបណ្ដើរ រៀបរាប់បណ្ដើរពីនៃការហ៊ានលះបង់គ្រប់បែបយ៉ាងរបស់ ហ្សូរ៉ា ចំពោះខ្លួន ។ ខាងក្រោមនេះជាការរៀបរាប់របស់ ឌី សូនីតា ដែលធ្វើឱ្យមនុស្សជាច្រើនអានហើយរំភើបចិត្តជំនួសនាង ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ «Happy anniversary 2017-2021 years 28.04.2021 John Alexora រូបច្រើនពេកផុសខ្លះៗបានហើយ មិនដឹងគួរនិយាយពីណាទៅណាបើអនុស្សាវរីយ៍វាច្រើនពេក ដឹងត្រឹមតែថា មនុស្សដែលទ្រាំនឹងខ្ញុំបានគ្រប់យ៉ាងគឺជាគាត់ មនុស្សមិនដែលចោលខ្ញុំ មិនបោះបង់ខ្ញុំ មិនថ្កោលទោសខ្ញុំ មិនប្រកាន់ខ្ញុំ មិនស្អប់ខ្ញុំ មិនខឹងខ្ញុំ ឈរខាងខ្ញុំ នៅពីក្រោយខ្ញុំ យល់ពីខ្ញុំ ស្រឡាញ់អ្វីដែលជាខ្ញុំ ជាពិសេសមិនគិតលុយធំជាងខ្ញុំគឺគាត់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គាត់មិនដែលឱ្យខ្ញុំចាញ់ គាត់មិនដែលឱ្យខ្ញុំអន់ គាត់មិនដែលឱ្យខ្ញុំខុស គាត់ឱ្យគ្រប់យ៉ាងឱ្យតែជាការចង់បាន ឬជាការសំណូមពររបស់ខ្ញុំ គាត់លះបង់គ្រប់យ៉ាងសម្រាប់ខ្ញុំ គាត់តែងតែធ្វើជាមនុស្សដែលមានទំនួលខុសត្រូវគ្រប់រឿងទាំងអស់ ទាំងដែលគាត់មិនមែនជាអ្នកខុសក៏ដោយ។ សរសេរបណ្តើរខ្ញុំយំបណ្ដើរ ខ្ញុំមិននឹកស្មានថាគាត់លះបង់ខ្លាំងយ៉ាងនេះសម្រាប់ខ្ញុំ គាត់ល្អហួសនឹងថ្លែង ហើយអ្វីដែលគាត់សុំពីខ្ញុំរឿងមួយដែលតូចតាចបំផុត គឺសូមកុំឱ្យខ្ញុំយំព្រោះតែរឿងអតីតកាល សូមកុំឱ្យខ្ញុំគិតនូវរឿងដែលកន្លងហួស សុំកុំឱ្យខ្ញុំឈឺចាប់នូវអ្វីដែលវាបានកើតឡើងហើយ សុំទោសបង I love you much #ក្តីស្រឡាញ់សាមញ្ញ តែមិនដែលក្បត់គ្នា ថាមិនចង់ផុសទេ តែខាងប្រុសឆ្នាំនេះដូចរៀងប្រកាន់ ដូចជាច្រណែនកូនបន្តិចបន្តួច ព្រោះមិនដែលឃើញផុសរូបគេ» ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

រកឯណាបានប្តីល្អបែបនេះ! ទំនេរៗ ថមមី ជួយការងារផ្ទះប្រពន្ធសព្វគ្រប់ មិនខ្លាចគេថាអន់ ព្រោះរឿងមួយ

នៅក្នុងសង្គមសិល្បៈខ្មែរយើង តារាចម្រៀង សួស វីហ្សា ត្រូវបានមហាជនចាត់ទុកជានារីដែលមានសំណាងមួយរូប ព្រោះនាងមិនត្រឹមតែមានស្វាមីមានរូបរាងស្រស់សង្ហាទេ លោកថែមទាំងពូកែយកចិត្ត ចេះស្រឡាញ់ថ្នាក់ថ្នមដឹងសុខទុក្ខប្រពន្ធ ចេះជួយមើលថែកូន ធ្វើកិច្ចការងារផ្ទះ ជួយសម្រាលបន្ទុកប្រពន្ធសព្វគ្រប់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និយាយដល់ការជួយធ្វើកិច្ចការងារផ្ទះ ថ្មីៗនេះលោក ថមមី ស្វាមីរូបសង្ហារបស់តារាចម្រៀងស្រីរូបស្រស់ សួស វីហ្សា បានបង្ហោះរូបថតកំពុងបោកខោអាវជាច្រើនសន្លឹកនៅលើបណ្ដាញសង្គម ព្រមទាំងរៀបរាប់ទុកជាមុនថា លោកជួយធ្វើកិច្ចការងារផ្ទះប្រពន្ធដោយមិនខ្លាចអាប់យសឡើយ ព្រោះថាជីវិតប្ដីប្រពន្ធគប្បីចេះជួយគ្នាទៅវិញទៅមក ដើម្បីឱ្យគ្រួសារកាន់តែកក់ក្ដៅ មានសុភមង្គល ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ថមមី រៀបរាប់ថា «ទំនេរនៅផ្ទះជួយកិច្ចការងារប្រពន្ធ (ធ្វើជាមនុស្សប្រុស កុំខ្លាចអាប់យសដោយសារតែចេះការងារផ្ទះនោះ យើងត្រូវជួយសម្រាលទុក្ខគ្នាទៅវិញទៅមកទើបគ្រួសារមានសុភមង្គល និង មានក្តីសុខ)» ។ នេះមិនមែនជាលើកទី ១ ទេដែល ថមមី បង្ហាញសកម្មភាពជួយកិច្ចការងារផ្ទះដោយមិនប្រកាន់ថាខ្លួនឯងជាបុរស តែលោកបែរជាលើកទឹកចិត្តឱ្យស្វាមីគ្រប់រូបចេះជួយសម្រាលបន្ទុកប្រពន្ធ ដោយជួយធ្វើកិច្ចការងារផ្ទះទៅវិញ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

អីយ៉ាស្ងាត់ៗ នាយពាក់មី ទម្លា.យរូបភាពកាលនៅយុវវ័យឈា.មរាវ គ្រងឈុតទាហាន និងសួរមហាជនអោយទាយថា តើ….

លោក ចែម ចាន់រ៉ា ហៅនាយ ពាក់មី គឺជាអ្នកកំប្លែងដ៏មានប្រជាប្រិយភាព ពូកែនិយាយ និងទទួលបានការស្រលាញ់ជាច្រើនពីមហាជនផងដែរ ក្រោយពីចាប់ផ្តើមបានប្រលូកក្នុងសិល្បះ​នាយ ពាក់មី កាន់តែមានជីវភាពធូធារ និងមានជំនួញល្អៗក្នុងដៃទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយលែកថ្មីៗនេះ នាយ ពាក់មី បានធ្វើឲ្យមហាជនផ្ទុះសំនើចជាថ្មី ក្រោយពីនាយ បានបង្ហោះរូបភាពតាំងតែពីនៅជាយុវវ័យឈា.មរាវ គ្រងក្នុងឈុតទាហាន ដែលមើលទៅពិតជាសាកសម្យ ជាពិសេសនាយ ពាក់មី ក៏បានសួរជាសំនួរថា: “ឈ្នះកាត5ដុល្លា ឆ្លេីយត្រូវ 👉 តេីខ្ញុំអាយុប៉ុន្មាន រូបនេះ ? ( រូបថតធ្វេីទាហ៊ាន នៅបន្ទាយលង្វែក អង្គភាព គ28ដឹកជញ្ជូន កងពលលេខ1 ថតឆ្នាំ2002)”។ តើប្រិយមិត្តគិតថាអាយុប៉ុន្មានដែរ៕ សូមមើលរូបខាងក្រោមនេះ: ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត