កាលពីថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២១ ទើបកន្លងផុតទៅថ្មីៗនេះ លោកស្រី ទ្រី ដាណា ធ្លាប់បានប្រកាសនៅក្នុងហ្វេសប៊ុករបស់លោកស្រី ថា “ផ្ទះចាស់លោកយាយនៅព្រៃវែង រុះរើហើយ ដើម្បីសង់ថ្មីជូន ជាងថា ផ្ទះចាស់ រុះទៅផុយអស់ ធ្វើអីក៏មិនកើតដែរ បើនៅតែបន្តិចទៀត អាចរលំដំបូល ជញ្ជាំងធ្លុះធ្លាយអស់ ភ្លៀងមកម្ដងៗ មិនដឹងថាគាត់សម្រាកជាមួយចៅៗស្រី៣នាក់នោះ យ៉ាងណា។ ខ្ញុំបានជូនថវិកាគាត់ 1000$ និងថវិកាឱ្យចៅៗខ្លះ គ្រាន់បានរៀនសូត្រ។ តែឃើញផ្ទាល់ភ្នែក ផ្ទះគាត់ចាស់ពេក នាងខ្ញុំ និងស្វាមី ក៏សម្រេចចិត្តសង់ផ្ទះល្មមមួយជូនគាត់ ដើម្បីកុំឱ្យត្រូវខ្យល់ ត្រូវភ្លៀងទៀត”។ នៅទីបំផុត ផ្ទះថ្មី ដែលលោកស្រី បានសន្យាសង់ជូនលោកយាយ នេះ គឺសង់រួចហើយ មើលទៅពិតជាស្អាត និងធំជាងមុនទៀត ពិសេសមានបំពាក់អំពូលសូឡា នៅមុខផ្ទះទៀត។ លោកស្រី បង្ហាញក្តីរំភើបមួយ ថា “សង់ផ្ទះជូនលោកយាយ និងចៅ រួចរាល់ហើយបងប្អូន ខ្ញុំសប្បាយចិត្តណាស់លោកយាយលែងលំបាកទៀតហើយ”។ ដូចនេះ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ៖
អានបន្តDay: January 7, 2021
តោះបងប្អូនខ្មែរជួយខ្មែរ!! កសិករខ្មែរ អំពាវនាវឲ្យពលរដ្ឋខ្មែរ ងាកមកគាំទ្រពងទាខ្មែរ ទាំងតម្លៃទាប និងគុណភាពល្អ…
ពងទា ជាច្រើននាំ ចូលពីកសិដ្ឋានទាពង និងកសិដ្ឋានមួយ ចំនួនទៀត កំពុងជួប បញ្ហាគ្មានទីផ្សារ និងតម្លៃ ស៊ុត ចុះថោក។ កសិដ្ឋានមួយ មាន ឈ្មោះថា គ្រូណូ ពន្លៃ ស្ថិតក្នុងភូមិសាស្ត្រ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បានប្រកាស លក់ស៊ុត របស់ខ្លួន ក្នុងតំលៃ ១០០ គ្រា.ប់ = ៣៥,០០០៛ ដោយ.បញ្ជាក់ថា ពងទា ខ្មែរ វេចខ្ចប់ ស្អាត តម្លៃទាប គុណភាពល្អ។ លោក រស់ កាណាល់ (មិត្តភ័ក្តតែងហៅលោកថា លោកឧកញ៉ាពងទា) មានអាយុ ២៩ឆ្នាំ លោកមានមុខ របរធ្វើក្នុងប្រព័ន្ធផ្សព្វផ្សាយ មួយ បានឱ្យដឹងថា ក្រោយការផុសលក់ របស់លោកលើកទី១ ត្រូវបាន បងប្អូនជួយ Share ដល់ទៅ ជាង ៣៥០០ Share និងទិញពងទា អស់ប្រមាណជា ៣០០០០ពង។ លោកបន្តថា នេះគ្រាន់តែ ជាការជួយរក ទីផ្សារឲ្យឪពុក លោកប៉ុណ្ណោះ ដោយសារ ពង ចាល់ខ្លាំង សល់ ពេញទ្រូ។ កសិដ្ឋាន គ្រូណូ ពន្លៃ គឺជាកសិដ្ឋានឪពុកលោក ឧកញ៉ាពងទា ហើយបើនិយាយពីការចិញ្ចឹម ឪពុកលោក ចាប់ យករបរចិញ្ចឹមទាយកពងនេះ ប្រមាណជាង ៥ឆ្នាំហើយ ក្រោយគាត់ចូល និវត្តពីអាជីព ជាគ្រូបង្រៀន។ ចំពោះការជួយ លក់ របស់លោកវិញ ទើបតែធ្វើក្នុងពេល ពងទា គ្មានទីផ្សារ នេះទេ អំឡុងចុង…
អានបន្តកូនខ្មែរជួយស៊ែរម្នាក់មួយ អស្ចារ្យណាស់!! រកឃើ ញប្រាសាទ២ លាក់ខ្លួ.នអា ថ៌កំ បាំងនៅខេត្តរតនគិរី…(មានវីដេអូ)
ប្រិយមិត្តមួយចំនួនប្រហែលបានជ្រាបហើយថា មន្ត្រីក្រសួងបរិស្ថានបានថា ក្រសួងរបស់ខ្លួនបានរុករកឃើញប្រាសាទចំនួនពីរ ដ៏កម្រក្នុងឧទ្យានជាតិអូរយ៉ាដាវ និង ដែនជម្រកសត្វព្រៃលំផាត់ដែលស្ថិតក្នុងភូមិសាស្ត្រខេត្តរតនគិរី ប្រាសាទទាំងពីរនោះឈ្មោះថា ប្រាសាទអូរព្រះ និង ប្រាសាទយ៉ាកណាំង ។ លោក លឹម វណ្ណច័ន្ទ អនុប្រធានការិយាល័យព័ត៌មានអប់រំ ផ្សព្វផ្សាយនៃក្រសួងបរិស្ថាន ដែលជាអ្នកចុះទៅសិក្សាស្រាវជ្រាវបានឱ្យដឹងថា ប្រាសាទអូរព្រះ ស្ថិតនៅស្រុកលំផាត់ ក្នុងដែនជម្រកស ត្វព្រៃលំផាត់ ជាគ្រឹះប្រាសាទមានឃឿនជាថ្មបា យក្រៀម បំ ណែកឥដ្ឋ បែមុខទៅទិសខាងកើតស្ថិតនៅខាងលិចទន្លេស្រែពក ប្រមាណ៤០០ ម៉ែត្រ ។ គួរបញ្ជាក់ផងដែរថា ប្រាសាទនេះ គួរស្ថិតនៅក្នុងសម័យអង្គរ ស.វទី១០-១១គ.ស ។ ក្រុមការងារ យើងប្រទះឃើញបំណែកជើងទម្ររូប ២ បាក់បែក។ ជើងទម្ររូបមួយមានរន្ធ២ បែកសងខាង សម្រាប់ដាក់រូបចម្លាក់ទេវ ណាមួយ ។ ពួកយើងក៏បានប្រទះឃើញបំណែកក្រឡ ផ្នែកខាងក្រោមដែលជាប្រភេទកុលាសភាជន៍រឹង ខ្មែរសម័យអង្គរ ។ គួរជម្រាបដែរថា ចំពោះប្រាសាទយ៉ាកណាំងវិញ លោក វណ្ណច័ន្ទ បានបន្តថា ប្រាសាទយ៉ាកណាំងកសាងអំពីឥដ្ឋ បែរមុខទៅទិសខាងកើត ។ ប្រាសាទបាក់បែ.កសល់សំណង់ត្រឹម មេទ្វារ ផ្នែកខាងលិច បាក់ទាំងស្រុង ផ្នែកកណ្តាលមានការជីកគា.ស់កកាយទាំងស្រុង ប្រាសាទនេះទទួលរងការបាក់បែក។ ប្រាសាទយ៉ាកណាំង អាចជាប្រាសាទកសាងនៅសម័យមុនអង្គរ ឬ ដើមសម័យអង្គរ ៕
អានបន្តព្រោះតែដើម្បីកុមារកម្ពុជា!! រត់ ៣ ខែ សាយ ស្រកទម្ងន់ជិត ១០ គីឡូ និង បាក់សម្រស់ខ្លាំងមិនគួរឱ្យជឿ…
កម្មវិធី «រត់ដើម្បីសប្បុរសធម៌ជាមួយសាយ» ដើម្បីរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរ ក្នុងខេត្តសៀមរាប ដោយបង្កើតឡើងដោយតារាចម្រៀង Original Song លោក សាយ បានកៀកនឹងមកដល់ទីបញ្ចប់ហើយ នាពេលខាងមុខនេះ ពោលគឺនៅថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២១ ។ គិតចាប់ពីពេលចាប់ផ្តើមកាលពីថ្ងៃទី ០៦ ខែតុលា ឆ្នាំ ២០២០ រហូតមកដល់ថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០២១ នេះ ពោលគឺរយៈពេលប្រមាណជា ៣ ខែមកហើយ ដែលលោក សាយ និង ក្រុមការងារបានបន្តដំណើរយ៉ាងវែងឆ្ងាយ ឆ្លងកាត់ឧបសគ្គជាច្រើន។ យ៉ាងណាមិញ សកម្មភាពរត់ដើម្បីសប្បុរសធម៌របស់តារាចម្រៀង សាយ ក៏បានទទួលការស្វាគមន៍ គាំទ្រ និង លើកសរសើរពីការតាំងចិត្តយ៉ាងមុតមាំរបស់គេផងដែរ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍រយៈពេល ៣ ខែមកនេះ គេកត់សម្គាល់ឃើញតារាចម្រៀង សាយ បានបាក់សម្រស់យ៉ាងខ្លាំង ដោយតាមការឱ្យដឹងនោះ សាយ ពេលនេះបានចាប់ផ្ដើមប្រែមុខមាត់ខ្មៅស្រអាប់ ស្រកសាច់ និង ក្បាលជង្គង់ហាក់មានបញ្ហាបន្តិចបន្តួច ដែលធ្វើឱ្យអ្នកគាំទ្របារម្ភយ៉ាងខ្លាំងពីសុវត្ថិភាពតារាចម្រៀងរូបនេះ ។ ក្នុងនោះដែរ បើតាមការឲ្យដឹងពីលោក សាយ ប្រាប់មកកាន់ «ប្រជាប្រិយ» ថា «មកដល់ពេលលោកបានស្រកអស់ប្រមាណ ៨ គីឡូ ហើយ ដោយកាលមុនពេលចាប់ផ្តើមលោកមានទំងន់ ៦២ គីឡូ ហើយពេលនេះនៅសល់ត្រឹម ៥៤ គីឡូ ប៉ុណ្ណោះ» ។ គួរឲ្យដឹងថា ក្រោយពីបានចាប់ផ្តើម «កម្មវិធីរត់ដើម្បីសប្បុរសធម៌ជាមួយសាយ» ដោយបានកំណត់ពេលវេលារយៈពេល ៣ ខែ នេះ សាយ បានទទួលបានភាពជោគជ័យយ៉ាងខ្លាំង ព្រមទាំងមានការកោតសរសើរចំពោះសកម្មភាពរបស់លោក ពីសំណាក់គ្រប់មហាជនគ្រប់ស្រទាប់វណ្ណៈ៕…
អានបន្តទ្រាំយូរហើយ! លោកឧកញ៉ា ឌួង ឆាយ បង្ហាញអារម្មណ៍អួលណែនក្នុងឱរា ដោយបញ្ជាក់ នៅមុននេះបន្តិចថា…
អ្នកតាមដានព័ត៌មានច្បាស់ជាបានជ្រាបរួចមកហើយថា ក្រោយពីលោកជំទាវ ដេត ម៉ាលីណា ប្រកាសលែងលះលោកឧកញ៉ាឌួង ឆាយ ដោយមានការព្រមព្រៀងគ្នានោះ គេសង្កេតឃើញថា លោកឧកញ៉ាឌួង ឆាយ មិនបានធ្វើការចេញមុខបកស្រាយអ្វីទាំងអស់ជុំវិញរឿងនេះ។ ទោះយ៉ាងណានៅក្នុងថ្ងៃខួបកំណើតរបស់ខ្លួន កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០កន្លងទៅនេះ លោកឧកញ៉ាឌួង ឆាយ បានបញ្ជាក់យ៉ាងខ្លីជុំវិញរឿងនេះថា ពេលវេលានឹងបកស្រាយអ្វីៗគ្រប់យ៉ាង ភាពអំណត់អត់ធ្មត់ស្ងប់ស្ងាត់គឺល្អបំផុត។ ក្រោយមកនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នោះ លោកជំទាវ ដេត ម៉ាលីណា ក៏ឡាយវីដេអូ ធ្វើការបកស្រាយរឿងទាំងនេះយ៉ាងលម្អិត ក្នុងនោះ ចំណុច១ លោកជំទាវ បញ្ជាក់ថា ខ្លួនរៀបការជាមួយគ្នាអស់រយៈពេល១៣ឆ្នាំមកហើយ ក្នុងរយៈពេល១៣ឆ្នាំនេះ ខ្លួនទ្រាំអស់ ចិត្តហើយ ខ្លួនព្យាយាមបិទកែវមួយនៅកន្លែងដែលបែក តែគេព្យាយាមកម្ទេចកែវនេះ រហូតបិទលែងជាប់ហើយ ដល់ពេលដែលខ្លួនលែង លើកលែងឲ្យហើយ ១០០ភាគរយ មិនអាចត្រឡប់ក្រោយ។ ក្រោយការបកស្រាយនេះរួចមក គេសង្កេតឃើញថា លោកឧកញ៉ាឌួង ឆាយ នៅតែរក្សាភាពស្ងៀមស្ងាត់ដដែល ដោយពុំមានការប្រតិកម្ម ឬបកស្រាយបន្ថែមអ្វីទាំងអស់។ លើសពីនេះ ដោយការនឹករំលឹកចំពោះកូន តាំងពីពេលនោះមក លោកឧកញ៉ា បានសុំលោកជំទាវ ជាអតីតភរិយា ទៅជួបកូនចំនួន២លើករួចមកហើយ ដោយលើកទី១នៅថ្ងៃបុណ្យគ្រិស្ដម៉ាស និងលើកទី២នៅថ្ងៃឆ្លងឆ្នាំ។ លុះនៅយប់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១នេះ ស្រាប់តែលោកឧកញ៉ា បានបង្ហោះសារបង្ហាញពីអារម្មណ៍អួលណែនក្នុងទ្រូង ដូច្នេះថា «ពេលមានរឿងអ្វីមួយកើតឡើង ការរក្សាភាពស្ងៀមស្ងាត់ធ្វើអោយយើងមានភាពថ្លៃថ្នូរជៀសជាងដ្រាម៉ានិយាយរឿងប្រយោជន៍ ប៉ុន្តែពិតជាអួលណែនតាន់តាប់ពិបាកក្នុងឱរាពិតមែន ទោះបីជាយ៉ាងនឹងបន្តតស៊ូទ្រាំខាំមាត់អត់ធ្មត់សង្កត់ចិត្តបន្ថែមទៀត ថ្ងៃនេះថ្ងៃសីល៍សូមកុំសេ ព គ្រឿងស្រ វឹង សុ រា មេរិយ ឌួង ឆាយ»។ តាមរយៈនេះ មតិមួយចំនួន បានលើកឡើងថា «និយាយរួម ពេលឈ្លោះគ្នា គឺមានតែផលអាក្រក់សម្រាប់យើងទាំងពីរ តែហេតុអ្វី…
អានបន្តសូមប្រុងប្រយ័ត្នឲ្យបានខ្ពស់!! ព្រឹកទី៧ មករា នេះ ក្រសួងប្រកាសថា បានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន២នាក់ បន្ថែមទៀត…
(ប្រទេសកម្ពុជា) ៖ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន ០២នាក់ និងមិនមានអ្នកជាសះស្បេីយ ៖ (ភ្នំពេញ)៖ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានប្រកាសរកឃើញពលករខ្មែរ ដែលទើបត្រឡប់មកពីប្រទេសថៃ២នាក់ទៀត ឆ្លងជំងឺកូវីដ១៩។ នៅថ្ងៃនេះ ក្រសួងក៏ប្រកាសថា មិនមានករណីជាសះស្បើយពីជំងឺកូវីដ១៩ នោះដែរ។ អ្នកឆ្លងទី១៖ ពលករខ្មែរដែលធ្វើដំណើរមកពីប្រទេសថៃ ដែលឆ្លងកូវីដ១៩ គឺជាបុរសជនជាតិខ្មែរ អាយុ២៥ឆ្នាំ ស្នាក់នៅភូមិថ្នល់បត់ ឃុំភ្នំតូច ស្រុកមង្គល់បូរី ខេត្តបន្ទាយមានជ័យ មកដល់កម្ពុជា នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១។ បច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្ត ប៉ៃលិន ។ អ្នកឆ្លងទី២៖ ពលករខ្មែរដែលធ្វើដំណើរមកពីប្រទេសថៃ ដែលឆ្លងកូវីដ១៩ គឺជាបុរសជនជាតិខ្មែរ អាយុ២៦ឆ្នាំ ស្នាក់នៅភូមិត្រស់ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង មកដល់កម្ពុជា នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២១។ បច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្បន្តបន្ទាយមានជ័យ ។ សូមជម្រាបដែរថា៖ នៅថ្ងៃទី០៧ មករា ២០២១ នេះមិនមានអ្នកជំងឺកូវីដ១៩ ណាជាសះស្បើយពីជំងឺនោះទេ ។ សូមអានសេចក្តីលំអិតរបស់ក្រសួងដូចខាងក្រោម៖
អានបន្តចេះឃាត់ទាន់!! ពលករម្នាក់ គេចពីចត្តាឡីស័កនៅប៉ោយប៉ែត ប្រុងឡើងឡានមកភ្នំពេញ តែត្រូវសមត្ថកិច្ចតាមទាន់…
នាថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១៧និង៣៥នាទី ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានទទួលពលករខ្មែរ ឆ្លងដែនខុសច្បាប់ ដែលអាជ្ញាធរថៃបញ្ជូនមក មានចំនួន ១៣នាក់ ស្រី ០៣នាក់។ ក្នុងនោះ កម្លាំងនគរបាលប៉ុស្តិ៍បានធ្វើការអប់រំណែនាំ បន្ទាប់មកប្រគល់ជូនក្រុមការងារ ទទួលពលករមជ្ឈមណ្ឌលសំចតប៉ោយប៉ែត ដើម្បីធ្វើការបន្ត។ លុះក្រោយមក យោងតាមប្រភព KCTV Cambodia បានឱ្យដឹងថា នៅព្រឹកថ្ងៃពុធ ទី៦ ខែមករា ឆ្នាំ២០២១ នេះមានបុរសម្នាក់ ក្នុងចំណោមអ្នកទាំង ១៣ ខាងលើ បានលួចរត់ចេញពីមណ្ឌលសំចត ដែលក្រុមការងារកំពុងធ្វើចត្តាឡីស័ក១៤ ថ្ងៃ តែត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតតាមទាន់ ពេលបុរសរូបនេះកំពុងរៀបចំឡើងឡានក្រុងទៅភ្នំពេញ ។ ជាក់ស្ដែងបច្ចុប្បន្ន បុរសរូបនេះត្រូវបាន រថយន្តសង្គ្រោះមណ្ឌលសុខភាព១ ដឹកយកទៅដាក់នៅអនុវិទ្យាល័យព្រហ្មនិមិត្តដើម្បីធ្វើចត្តាឡីស័កបន្តទៀត៕
អានបន្តខ្លាំងមែន!! ស្តេចប្រដាល់ Manny Pacquiao នឹងផ្ដល់រង្វាន់ជិត ២ ម៉ឺនដុល្លារ ដល់នរណាដែលរកឃើញឃា ត ក ពិត ស ម្លា ប់ Christine
ស្ដេចប្រដាល់ហ្វីលីពីន Manny Pacquiao បានប្រកាសផ្ដល់ប្រាក់រង្វាន់ចំនួនជិត ២ ម៉ឺនដុល្លារ ដល់ជនណា ដែលអាចរកឃើញឃា.ត.កស.ម្លា.ប់ នារីបម្រើការលើយន្តហោះ ដែលត្រូវបានប្រទះឃើញ ស្លា.ប់នៅអាងងូតទឹកក្នុងសណ្ឋាគារមួយកន្លែងក្នុងថ្ងៃចូលឆ្នាំថ្មី ។ ស្ដេចប្រដាល់រូបនេះបានទម្លាយទៀតថា លោកធ្លាប់បានជួបជាមួយ Christine ពីមុន ដោយសារតែលោកស្គាល់ស្និទ្ធនឹងក្រុមគ្រួសារនាង ។ គួររម្លឹកថា ការ.ស្លា.ប់របស់នាង Christine Angelica កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជនជាច្រើន ដោយបច្ចុប្បន្នមូលហេតុពិតប្រាកដនៃការស្លា.ប់របស់នាង នៅមិនទាន់បានដឹងនៅឡើយទេ ដោយតាមការសន្និដ្ឋានខ្លះថារូបនាងត្រូវបានរំលោ.ភ.ស.ម្លា.ប់ ខណៈរបាយការណ៍កោសល្យវិច័យបឋមថា រូបនាងបានស្លា.ប់ដោយការធ្លា.យសរសៃឈា.ម ។ ទោះជាយ៉ាងណា ខាងសមត្ថកិច្ចប្រចាំប្រទេសហ្វីលីពីន នៅកំពុងបន្តស៊ើបអង្កេតបន្ថែម ៕ ប្រភព៖ The Sun
អានបន្តក្ដៅៗ ពេលនេះ អាជ្ញាធរចេញលិខិតកោះហៅគ្រូហុងស៊ុយ ណាលី ហើយ រឿងផ្សាយ ស្ទីកគ័រ កាត់ឆុង…
ក្ដៅៗនៅពេលនេះ អាជ្ញាធរខណ្ឌឫស្សីកែវ បានចេញលិខិតកោះហៅ អ្នកគ្រូ ហុងស៊ុយ ណាលី ពាក់ព័ន្ធរឿងផ្សព្វផ្សាយស្ទីកគ័ររូបកណ្ដុរកាត់ឆុង នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានកម្ពុជាថ្មី ។ តាមប្រភពដដែលបានបញ្ជាក់ថា លោក សន សោភ័ណ នាយករដ្ឋបាលខណ្ឌឫស្សីកែវ ឱ្យដឹងថាអាជ្ញាធរបានធ្វើការចុះទៅណែនាំអ្នកគ្រូ ហុងស៊ុយ ខាងលើ ប៉ុន្តែមិនបានជួប ។ ដូច្នេះខាងអាជ្ញាធរនឹងធ្វើលិខិតផ្លូវការកោះអញ្ជើញ ឱ្យទៅជួបរដ្ឋបាលខណ្ឌ នៅថ្ងៃទី៨ ខែមករា ២០២១ ខាងមុខ ។ ការចេញលិខិតកោះហៅនេះ ក្រោយឮដំណឹងថា នៅថ្ងៃ១៦ ខែមករា ២០២១ ខាងមុខ គ្រូហុងស៊ុយរូបនេះនឹងចែកស្ទីកគ័ររូបកណ្ដុរម្ដងទៀត ។ គួរឱ្យដឹងថា កាលពីវេលារំលងអធ្រាត្យថ្ងៃទី ៤ មករា ២០២១ អ្នកគ្រូហុងស៊ុយ ណាលី បានធ្វើការចែកស្ទីកគ័ររូបកណ្ដុរកាត់ឆុង ធ្វើឱ្យផ្អើលអស់មនុស្សម្នាបុកទៅយកដើម្បីកាត់ឆុង ធ្វើឱ្យកកស្ទះណែនណាន់ តាន់តាប់ គួរឱ្យព្រួយបារម្ភខ្លាចឆ្លងកូវីដ ១៩ ៕
អានបន្តមើលហើយ រំភើបតាម! ដោយសារតែ ឧកញ៉ា ស្រី ចាន់ថន រវល់ចេញតាមខេត្ត ទើបធ្វើឲ្យ ពេជ្រ ថៃ មិនអាចជួប បានត្រឹមរៀបចំនំខួប ថតផ្ញើ និងជូនពរ ពីចំងាយ នូវពាក្យដ៏មានន័យ បែបនេះ ថា…
មហាជនទូទៅ ក៏ដូចជា ទស្សនិកជន មិនតិចនាក់ទេ ពិតជាស្គាល់ច្បាស់ ជាក់ជាមិនខាន កុមារា ពេជ្រ ថៃ នោះ ដែលជាម្ចាស់ពានរង្វាន់ក្នុង កម្មវិធីប្រឡងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia រដូវកាលទី១នោះ។ មកទល់ពេលនេះ ភាពល្បីល្បាញរបស់ ពេជ្រ ថៃ នៅតែទទួលបានការគាំទ្រយ៉ាងខ្លាំងដដែលពីសំណាក់ពុកម៉ែ បងប្អូនជាច្រើន ហើយគេក៏បានឃើញ ពេជ្រ ថៃ តែងតែលេចមុខក្នុងកម្មវិធី តូចធំ មិនដែលដាច់ឡើយ។ ចំណែកនៅមុននេះបន្តិច នាយប់ថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២១ គ្រប់គ្នា មានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញ ឧកញ៉ា ស្រី ចាន់ថន បានបង្ហោះរូបភាពមួយសន្លឹក ដែល ពេជ្រ ថៃ បានរៀបចំនំខួបកំណើត និងថតផ្ញើជូនលោក។ ដោយក្តីរំភើបពេក ឧកញ៉ា បានភ្ជាប់សារខ្លីមួយក្នុងហ្វេសប៊ុកផេករបស់ខ្លួនថា “កូន ពេជ្រ ថៃ ថតផ្ញើនំខួប ជូនប៉ា និងជូនពរប៉ា ពីចំងាយ ដោយសារប៉ា រវល់ចេញតាមខេត្ត អរគុណកូនពីចំងាយ ប៉ាជូនពរកូន អោយមានសុខភាពល្អ ជោគជ័យកិច្ចការងារ និងការរៀនសូត្រអោយបានពូកែ”។ ពេជ្រ ថៃ បានបង្ហោះសារពីចំងាយ ជូនពរ ឧកញ៉ា ស្រី ចាន់ថន ថា “Happy birthday to you លោកប៉ា កូនសូមជូនពរ លោកប៉ាមានសុខភាពល្អ អាយុវែង ឈ្នះអស់មារសត្រូវ ធ្វើដំណើរទៅណា មកណា មានសុខសុវត្ថិភាព គ្រប់ពេលវេលា ព្រមទំាងម៉ាក់មីង…
អានបន្ត