ពិតជាធ្វើចិត្តមិនបានទេ លោកឪពុកជាទីស្រឡាញ់ បានឃ្លាតចាកឆ្ងាយជារៀងរហូត ក្នុងពេលកំពុងបំពេញតួនាទីក្នុងនាមជាកងទ័ពឆត្រយោងរបស់ប្រទេសជាតិ ។ ពិតជារំជួលចិត្តណាស់កូនប្រុសបង្កើតរបស់លោកវរសេនីយ៍ត្រី លឹម សាយ បានបង្ហោះសារនៅលើគណនីហ្វេសប៊ុកថា៖ «បាត់បង់អ៊ំស្រីជាទីស្រលាញ់ម្នាក់ហើយ ឥឡូវបាត់បង់ប៉ាម្នាក់ទៀត …ពីថ្ងៃនេះទៅខ្ញុំលែងមានប៉ាហៅនឹងគេទៀតហើយ សូមប៉ាទៅកាន់សុគតិភព ជាតិក្រោយសូមធ្វើជាកូនប៉ាទៀត» ។ សូមបញ្ជាក់ថា នារសៀលថ្ងៃទី ១៤ មករា ២០២១ នេះមានការភ្ញាក់ផ្អើល និងតក់ស្លុតយ៉ាងខ្លាំង ក្រោយកងទ័ពឆ័ត្រយោងលោតខុសបច្ចេកទេស ត្រូវខ្យល់បោកត្របាញ់ចូលគ្នា បណ្ដាលឱ្យធ្លាក់ ២ នាក់ និងបណ្ដាលឱ្យស្លាប់ម្នាក់ របួសធ្ងន់ធ្ងរម្នាក់ ។ ហេតុការណ៍នេះកើតឡើងនៅ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ នៅក្នុងហេតុការណ៍ខាងលើនេះ នេះបណ្ដាលឱ្យលោកវរសេនីយ៍ត្រី លឹម សាយ ស្លាប់បាត់បង់ជីវិត និងមានអ្នករងរបួសធ្ងន់ម្នាក់កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។ សូមបញ្ជាក់ថា នៅថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២១នេះ មានពិធីបញ្ចុះបឋមសិលា និងសម្ភោធសមិទ្ធផលនានា បិទវគ្គហ្វឹកហ្វឺនជំនាញកម្ម៉ង់ដូ ជំនាន់ទី១០ វគ្គហ្វឹកហ្វឹនជំនាញឆត្រយោងជំនាន់ទី២៩ និងបើកវគ្គហ្វឹកហ្វឺនជំនាញឆត្រយោង ជំនាន់ទី៣០ នៅសាលាហ្វឹកហ្វឺនទ័ពពិសេស តេជោសែនឱរ៉ាល ខេត្តកំពង់ស្ពឺ និងមានការបង្ហាញពីការលោតឆ័ត្រយោងពិតៗផងដែរ ៕
អានបន្តDay: January 14, 2021
ប្រពៃណាស់! ក្រោយដឹង គ្រូបង្វឹកលោតឆត្រយោង ទទួលមរណភាព ភ្លាម, ឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហោះសារចូលរួមរំលែកទុក្ខគ្រួសារនៃសព និងឧបត្ថម្ភ ថវិកាផ្ទាល់ខ្លួន រហូតដល់ទៅ…
នាថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២១ បើយោងតាមរយៈហ្វេសប៊ុកផេកផ្លូវការមួយឈ្មោះ “បញ្ជាការដ្ឋានទ័ពពិសេស” បានប្រាប់ដំណឹងដ៏សែនសោកសៅ និងក្រៀមក្រំបំផុត មួយថា៖ “សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ដែលចាប់ពីពេលនេះតទៅយើងបានបាត់បង់ នាយទាហាន ដ៏ល្អមួយរូបជារាងរហូតហើយ: សូមបញ្ជាក់ថាកាលពីព្រឹកថ្ងៃទី 14/01/2021 លោកវរ:សេនីយ៍ត្រី លឹម សាយ ជាគ្រូបង្វឹក លោតឆត្រយោង និងក្រុមគ្រូផ្សេងទៀតចំនួន 13 នាក់បានអនុវត្តលោតឆត្របញ្ជាសម្តែងក្នុងពិធីបិទវគ្គ ហ្វឹកហ្វឺនកម្មុង់ដូរ ជំនាន់ទី10 វគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី29 និងបើកវគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី30 នៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែនឱរ៉ាល់ដោយលោក វរ:សេនីយ៍ត្រី លឹម សាយ បានខុសលក្ខណ:បច្ចេកទេសក្នុងការបញ្ជាឆត្រ បានធ្វើអោយមានគ្រោះថ្នាក់រងរបួសធ្ងន់។ បន្ទាប់មកត្រូវបានអង្គភាពដឹកយកទៅសង្រ្គោះបន្ទាន់នៅមន្ទីពេទ្យបង្អែកខេត្តកំពង់ស្ពឺ រហូតដល់វេលាម៉ោង12:30 នាទីទើបអង្គភាពទទួលបានដំណឹងថាលោកវរ:សេនីយ៍ត្រី លឹម សាយ បានពលីជីវិតទៅហើយ។ ពេលនេះក្រុមគ្រួសារ បានស្នើសុំយកសពលោក ទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើត នៅខេត្តកំពង់ឆ្នាំង ហើយ អង្គភាព និងនាយទាហាន ពលទាហាននៃបញ្ជាការដ្ឋានទ័ពពិសេស ចូលរួមកម្មវិធីបុណ្យសព តាមប្រពៃណី សូមបងប្អូនមិត្តភ័ក្ររួមជំនាន់ និង អតីត:សិស្សឆត្រយោង សិស្សកម្មុង់ដូរទាំងអស់ចូលរួមបុណ្យសពតាមការគួរ សូមបងប្អូនជ្រាបជាដំណឹង។ សូមអរគុណ”។ ដឹងដំណឹងនេះភ្លាម អត់ចាំយូរឡើយ ដោយនៅមុននេះបន្តិច នាយប់ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២១ នេះដែរ គេប្រទះឃើញ ឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាសនៅក្នុងហ្វេសប៊ុកផេកផ្លូវការរបស់លោក ថា៖ “ក្នុងនាមខ្ញុំបាទ ជាប្រជាពលរដ្ឋមួយរូប រស់ក្រោម (ដំបូលសន្តិភាព) គុណបំណាច់របស់កងកម្លាំង ដែលតែងតែ ការពារប្រជាជនយ៉ាងកក់ក្ដៅគ្រប់កាលៈទេសៈ ក្រុមការងារក៏ដូចជាគ្រួសារខ្ញុំ បាទសូមចូលរួមរំលែកទុក្ខ យ៉ាងក្រៀមក្រំបំផុតចំពោះ មរណភាពរបស់ លោកវរ:សេនីយ៍ត្រី លឹម…
អានបន្តលោកស្រី ទ្រី ដាណា រន្ធត់ចិត្តជាខ្លាំង បន្ទាប់ពីបានដំណឹងលោកគ្រូ លឹម សាយ ទទួលមរណភាព ដោយសារលោតឆត្រយោងខុសបច្ចេកទេស និងបានចូលរួមរំលែកទុក្ខគ្រួសារស ព ថវិកាចំនួន…
កាលពីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះ លោកវរសេនីយ៍ត្រី លឹម សាយ ជាគ្រូបង្វឹកលោតឆត្រយោង និងក្រុមគ្រូផ្សេងទៀតចំនួន ១៣នាក់ បានអនុវត្តលោតឆត្របញ្ជាសម្តែងក្នុងពិធីបិទវគ្គហ្វឹកហ្វឺនកម្មុង់ដូរជំនាន់ទី១០ វគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី២៩ និងបើកវគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី៣០ នៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែនឱរ៉ាល់ខេត្តកំពង់ស្ពឺ ដោយលោក វរសេនីយ៍ត្រី លឹម សាយ បានខុសលក្ខណៈបច្ចេកទេសក្នុងការបញ្ជាឆត្រ បានធ្វើអោយមានគ្រោះថ្នាក់រង រ បួស ធ្ងន់ បន្ទាប់មកត្រូវបានអង្គភាពដឹកយកទៅ សង្រ្គោះ បន្ទាន់ នៅមន្ទីពេទ្យបង្អែកខេត្តកំពង់ស្ពឺ រហូតដល់វេលាម៉ោង១២:៣០នាទី ទើបអង្គភាពទទួលបានដំណឹងថាលោកវរសេនីយ៍ត្រី លឹមសាយ បាន ព លី ជី វិតទៅហើយ។ ទន្ទឹមនឹងដំណឹងដ៏ ក្រៀម ក្រំ បំផុតនេះដែរ លោកស្រី ទ្រី ដាណា និងស្វាមី បានសម្ដែងនូវការសោក ស្ដាយជាខ្លាំង ចំពោះមរណភាពបាត់បង់នូវធនធានការពារជាតិ គ្រូបង្វឹកដ៏ល្អ មានបទពិសោធន៍ ចំពោះកងយោធពលខេមរភូមិន្ទ។ ក្នុងនោះដែរ លោកស្រី ទ្រី ដាណា ក៏បានចូលរួមរំលែកទុក្ខដល់គ្រួសារនៃ ស ព នូវថវិកាចំនួន ១,០០០ដុល្លារ និងបានសរសេររៀបរាប់ថា៖«រន្ធត់ចិត្តណាស់ ហើយក៏ សោក ស្ដាយ ខ្លាំងចំពោះធនធានកងទ័ពកម្ពុជា បើក Facebook មកឃើញដំណឹងនេះ លឺប្ដីខ្ញុំថា លោកគ្រូ លឹម សាយ ជាគ្រូបង្វឹកលោតឆត្រយោងជាង ២០ឆ្នាំហើយ បង្ហាត់សិស្សរាប់មិនអស់ តែថ្ងៃនេះនៅកំពង់ស្ពឺ ឆត្រយោងគាត់វេញជាមួយគេ បណ្ដាលឱ្យធ្លាក់ស្លា ប់ សូម រំ លែក ទុក្ខគ្រួសារ ស ព 1000$ សូមឱ្យវិញ្ញាណក្ខន្ធពូ បានទៅកាន់ សុ…
អានបន្តអតីតតារ៉ាចំរៀង លោក ទិត្យ វិច្ឆិកា ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំមរណភាពគ្រូបង្វឹកឆ័ត្រយោងមិត្តរួមអាជីព
(ខេត្តកំពង់ស្ពឺ៌)ជាមួយគ្នានោះដែរគេក៏ប្រទះឃើញអតីតតារាចម្រៀងកេរ្តិ៍ឈ្មោះល្បីល្បាញកំឡុងឆ្នាំ២០១០លោក ទិត្យ វិច្ឆិកា បានបង្ហោះសារចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំថា៖ «២០ឆ្នាំជាងនេះបងខំប្រឹងដើម្បីបំរើប្រទេសជាតិក្នុងការចូលរួមបង្កើនធនធានមនុស្សអោយមានជំនាញ PARA KOMANDO បានច្រើនរួចហើយ ពេលនេះបងប្អូនយើងដែលជាគ្រូបង្វឹកទាំងអស់គ្នាពិតជាសោកស្តាយខ្លាំងណាស់ដែលបងទៅទាំងនៅស្រស់ណឹងភ្នែក… ពេលនេះខ្ញុំសូមគោរពនឹងសូមចូលរួមចែករំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះបងប្រុស សូមបងប្រុសទៅកាន់សុគតិភពផងចុះ KOMANDO បុព្វហេតុដើម្បីជាតិមាតុភូមិ» ៕ នៅរសៀលថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២១នេះ មានករណីលោតឆ័ត្រខុសបច្ចេកទេស ធ្លាក់មកចំនួន២នាក់ ដែលបណ្ដាលឱ្យលោកវរសេនីយ៍ត្រី លឹម សាយ ជាគ្រូបង្វឹកបានស្លាប់បាត់បង់ជីវិត និងមានអ្នករងរបួសធ្ងន់ម្នាក់ផងដែរ។ ហេតុការណ៍ដ៏ស្លុតសែនតក់ស្លុតនេះ បានធ្វើប្រជាជនកម្ពុជាមានការសោកស្ដាយជាពន់ពេក ខណៈត្រូវបាត់បង់ធនធានមនុស្សដ៏កម្រម្នាក់ត្រឹមមួយពព្រិចភ្នែក ។
អានបន្តស្រៀវណាស់! វីដេអូ ជនជាតិចិ ន២នាក់ជាគូសង្សារនឹងគ្នា ត្រូវគេប្ល ន់ ស ម្លា ប់ នៅសណ្ឋាគារមួយក្នុងសង្កាត់ទន្លេបាសាក់…(មានវីដេអូ)
ជនជាតិចិនប្រុសស្រី ២ នាក់ នៅបន្ទប់លេខ ៩០១ ជាន់ទី ០៩ ក្នុងសណ្ឋាគារ LH Residence ត្រូវបានគេ ប្រទះឃេីញដេ ក ស្លា ប់ សង្ស័ យត្រូវជ នមិ នស្គា ល់មុខស ម្លា ប់យ៉ាងសា ហា វព្រៃ ផ្សៃ។ ហេតុការ ណ៍នេះបានបង្កការភ្ញាក់ផ្អេី លកាលពីវេលាម៉ោង ៣ និង ៣០ នាទីរសៀល ថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២១ ដែលស្ថិតនៅតាមផ្លូវ លេខ ៩ ខាងត្បូងផ្សារកា ប់ គោ,ក្នុងសង្កាត់ទន្លេបាសាក់,ខណ្ឌចំការមន,រាជធានីភ្នំពេញ។ បេីតាមប្រភពព័ត៌មាននៅកន្លែងកេីតហេ តុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកេីតហេ តុ អ្នកបោ សស ម្អាត បន្ទប់បានគោះ ទ្វារ ដេីម្បីចូលទៅស ម្អាត ស្រា ប់តែពេលនោះ បន្ទប់ខាងលេី ពុំមានចា ក់សោរ នោះឡេីយ។ ក្រោយមក អ្នកបោ កស ម្អា តបន្ទប់ក៏បានបេីកទ្វារចូលទៅក្នុង ស្រា ប់តែ ប្រទះឃេីញជនជាតិចិន ២ នាក់ប្រុសស្រី ដេ កស្លា ប់នៅខាងក្នុងបា ត់ទៅហេីយ ។ ភ្លាមៗនោះ ក៏បានរា យការ ណ៍ទៅសមត្ថកិ ច្ចមូលដ្ឋាន ដេីម្បីឲ្យចុះមកទីតាំងកេី តហេ តុខាងលេី ដេីម្បីធ្វេីការពិនិ ត្យជុំវិញទីតាំង។ …
អានបន្តអ្នកស្រី ទ្រី ដាណា ចូលញ៉ាំបាយនៅព្រះវិហារម្ចាស់ហាងបាយប្រាប់ថាមានពូម្នាក់ក្នុងភូមិនឹងលំបាកខ្លាំងមិនបង្អង់យូរចូលមកជួយភ្លាមៗ…(មានវីដេអូ)
ភ្នំពេញ៖អ្នកលេងបណ្ដាញសង្គមជាច្រើន បានលាន់មាត់សរសើរចំពោះទឹកចិត្តសប្បុរសធម៌របស់នារីរូបស្រស់ម្នាក់ ដែលមានឈ្មោះ លើបណ្ដាញសង្គម Facebook ថា ទ្រី ដាណា តាម ពិត នាងគឺជាកូនកំព្រា មានប្រវត្តិតស៊ូតាំងពីលក់ខោអាវជជុះ ជម្នះនឹងពាក្យគេមើលងាយគ្រប់បែបយ៉ាង រហូតក្លាយជាម្ចាស់ហាងពេជ្រ និងមានក្រុមហ៊ុនផ្ទាល់ខ្លួនទៀតផង។ មនុស្សជាច្រើន ស្គាល់អ្នកស្រី ទ្រី ដាណា តាមរយៈសកម្មភាពសប្បុរសធម៌នានា ហើយនៅពេ លដែលអ្នកស្រី បើក Facebook មក ឃើញអ្នកជួបការលំបាក អ្នកស្រី តែងឱ្យគេជួយទាក់ទង ជួយ ស្វែងរក ដើម្បីឧបត្ថម្ភគ្រាន់សម្រាលការលំបាក។ ទោះបីរវល់នឹងមុខជំនួញយ៉ាងណាក្ដី អ្នកស្រី ទ្រី ដាណា តែងបង្ហោះជារឿយៗនូវសកម្មភាពមនុស្សធម៌ទាំងនេះ ដើម្បីឱ្យគ្រប់គ្នាបានឃើញ និងមានគំនិតចេះជួយគ្នា ទៅវិញទៅមក។ យ៉ាងណាមិញមុននេះបន្តិចអ្នកស្រី ទ្រី ដាណា បានបង្ហោះថា៖ “ចូលញ៉ាំបាយនៅព្រះវិហារម្ចាស់ហាងបាយប្រាប់ថាមានពូម្នាក់ក្នុងភូមិនឹងលំបាកខ្លាំងមិនបង្អង់យូរចូលមកភ្លាមៗ មានតែពាក្យថាអាណិត(ព្រះវិហារ)”។
អានបន្តចូលរួមរំលែកទុក្ខផង!! បាត់បង់ធនធានម្នាក់ទៀតហើយ នេះវីដេអូ លោតឆ័ត្រយោងខុសបច្ចេកទេស បណ្ដាលអោយលោកវរសេនីយ៍ត្រីម្នាក់ ស្លា ប់បាត់ បង់ ជីវិត គួរឲ្យសង្វេគ (មានវីដេអូ)
កាលពីវេលាម៉ោង១៣ និង២០ នាទី ថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២១នេះ មានករណីលោតឆ័ត្រ ខុសបច្ចេកទេស បណ្ដាលអោយមានអ្នកធ្លាក់មកចំនួន២ នាក់ ។ ព័ត៌មានបឋម ក្នុងហេតុការណ៍នេះបណ្ដាលអោយលោកវរសេនីយ៍ត្រី លឹម សាយ ស្លាប់បាត់បង់ជីវិត និងមានអ្នករងរបួសធ្ងន់ម្នាក់ទីតាំង ស្ថិតនៅក្នុងខេត្តតាកែវ ។ ក្នុងនោះផងដែរតាមរយៈគណនេយ្យហ្វេសបុក “ស្លាប ដែក” បានឲ្យដឹងបន្ថែមបែបនេះថា៖ សូមចូលរួមចែករំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះលោកគ្រូ លឹម សាយ ក្នុងនាមខ្ញុំជាសិស្សពិតជាមានការសោកស្តាយលោកគ្រូណាស់ សូមអោយលោកគ្រូ ទៅកាន់សុគតិភពផងចុះ 👏👏👏😥😥😥 ដើម្បីជ្រាបច្បាស់ សូមទស្សនាវីដេអូ ដែលមាននៅខាងក្រោមរូបភាព ដូចតទៅ ៖
អានបន្តមិនធម្មតាមែន!! ផ្ទុះការចាប់អារម្មណ៍ទៀតហើយ ក្រោយឃើញ ផលិតកម្ម Galaxy ប្រកាសជូនកាដូ លុចស៊ីស nx200t មួយគ្រឿង ដល់…
បច្ចុប្បន្ន ផលិតកម្ម Galaxy Navatra កំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំង សឹងតែមិនគួរឲ្យជឿរហូតដល់ពេលនេះ។ រាល់បទចម្រៀងភាគច្រើន ដែលផលិតកម្មនេះបានបញ្ចេញ សុទ្ធតែពីរោះៗ និងប្លែកទាក់ទាញ ទំាងបទមនោសញ្ចេតនា និងញាក់។ មិនត្រឹមតែប៉ុណ្ណោះទេ Galaxy Navatra ក៏មានតារាចម្រៀងល្បីៗជាច្រើនដួងទៀតផងដែរ មានដូចជា កំពូលតារាចម្រៀង ព្រាប សុវត្ថិ, ខេម, ពូ, តន់ ចន្ទសីម៉ា, អ៊ុក សុវណ្ណារី, វង្ស ថាណាន់, ធឿន បុរី រួមហ្នឹងតារាចម្រៀងជាច្រើនរូបទៀត ដែលមិនអាចរៀបរាប់អស់។ ខាងផលិតកម្ម ក៏មានអ្នកអ្នកនិពន្ធទំនុកច្រៀង និងបទភ្លេង ដ៏ពូកែជាច្រើន មានដូចជា ឡេង ណាវ៉ាត្រា, យឹម តាស្រង់, Tempo Tris, ស៊ុយ ឆានុត, NUMEN, សាក់ ធារិទ្ធ, លាង ស៊ាងលីន, ប្រុស ម៉ៅ, ឈឿន ស្រីនាង, ឃ្លាំង កុម្ភៈ ព្រមទំាងនៅមាន អ្នកនិពន្ធទំនុកច្រៀង និងបទភ្លេច ជាច្រើនរូបទៀត។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៤ ខែមករា ឆ្នា ២០២១ ខាងផលិតកម្ម បានធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍សារជាថ្មីទៀតហើយ ក្រោយប្រកាសថា “គោរពជម្រាបសួរពុកម៉ែបងប្អូនទាំងអស់ ដើម្បីអភិវឌ្ឍន៍សិល្បៈចំរៀងសម័យ ប្រកួតប្រជែងនិងទីផ្សារបរទេស Galaxy navatra សូមលើទឹកចិត្តផ្នែកនិពន្ធដែលតម្រូវទីផ្សារបរទេស។ នេះជាឱកាសដ៏ធំមួយ សម្រាប់ក្មេងក្មេង និងយុវជន ដែលមានទេពកោសល្យ ផ្នែកនិពន្ធ ក្រុមហ៊ុន បានត្រៀមខ្លួនរួចជាស្រេចហើយបង្កើតនៅ Galaxy navatra international ។…
អានបន្តប្រុងប្រយ័ត្នខ្មែរយើង!! មិនទាន់ចប់ទេ ចិន ប្រកាសករណីស្លាប់ដោយកូវីដ១៩ លើកដំបូង ក្រោយស្ងប់ស្ងាត់ ៨ ខែ…
នៅថ្ងៃព្រហស្បតិ៍ ទី ១៤ ខែមករា ឆ្នាំ ២០២១ ប្រទេសចិន បានប្រកាសរកឃើញករណីស្លាប់ដោយវីរុសកូវីដ ១៩ ជាលើកដំបូងក្នុងពេល ៨ ខែកន្លងមកនេះ។ ជុំវិញករណីស្លាប់នេះ ខាងមន្ត្រីសុខាភិបាលមិនបានផ្ដល់ព័ត៌មានលម្អិតអ្វីឡើយ គ្រាន់តែបញ្ជាក់ថាអ្នកជំងឺដែលស្លាប់គឺរកឃើញនៅខេត្ត Hebei ។ ប្រទេសចិន ត្រូវបានឲ្យដឹងថា ជាប្រទេសមួយដែលអាចគ្រប់់គ្រងវីរុសកូវីដបានល្អបំផុត ក្រោយការដាក់ចេញវិធានការតឹងរឹង ការធ្វើតេស្តទ្រង់ទ្រាយធំ និងការរឹតបន្ដឹងការធ្វើដំណើរចេញចួល ប៉ុន្តែប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ចំនួនអ្នកឆ្លងហាក់កើនឡើងជាថ្មី ជាពិសេសតំបន់នៅភាគខាងជើងប្រទេស ។ តាមគណៈកម្មការសុខភាពជាតិ ប្រកាសនៅថ្ងៃព្រហស្បតីនេះថា អ្នកឆ្លងកូវីដ ១៩ ចំនួន ១៣៨ ថ្មីត្រូវបានរកឃើញ ដែលនេះជាចំនួនច្រើនបំផុតក្នុងមួយថ្ងៃមិនធ្លាប់មាន គិតតាំងពីខែមីនា ឆ្នាំ ២០១៩ មក ។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ ១២៤ នាក់ជាករណីឆ្លងក្នុងសហគមន៍ ដោយ ៨១ នាក់រកឃើញនៅខេត្ត Hebei និង ៤៣ នាក់ទៀតនៅភាគឦសានខេត្ត Heilongjiang ។ គួរបញ្ជាក់ថា គិតមកត្រឹមថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២១ នេះ ករណីឆ្លងកូវីដ ១៩ សរុបក្នុងប្រទេសចិនកើនដល់ ៨៧ ៨៤៤ នាក់ ខណៈចំនួនស្លាប់មាន ៤ ៦៣៥ នាក់ ៕ ប្រភព៖ CNA
អានបន្តទឹកចិត្តល្អណាស់!! ស្រីអូន និងស្វាមី នាំយកថវិកាផ្ទាល់ខ្លួន បរិច្ចាគជូន មន្ទីពេទ្យកុមារអង្គរ នូវទឹកប្រាក់ រហូតដល់ទៅ…
មហាជនទូទៅ មួយចំនួនធំ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន អ្នកនាង ស៊ុន្ទរី នួន ហៅ ស្រីអូន នោះ។ ស្រីអូន មិនត្រឹមតែទទួលបានការជោគជ័យខ្លាំង ក្នុងមុខជំនួញប៉ុណ្ណោះទេ ថែមទំាងទទួលបានការពេញចិត្តយ៉ាងខ្លាំងពីសំណាក់ពុកម៉ែ បងប្អូន ទូទៅ តាមរយៈទង្វើរសប្បុរសធម៌ ដែលបានធ្វើកាលពីពេលកន្លងទៅ មិនដែលដាច់។ ហើយកាលពីថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២០ ស្រីអូន បានប្រកាសនៅក្នុងហ្វេសប៊ុកផេកផ្លូវការរបស់ខ្លួនថា រូបគាត់ និងស្វាមី បានបញ្ចេញថវិកា ចំនួន ២,០០០,០០០,០០០ រៀល (៥០ មុឺនដុល្លារ) បន្ថែម សម្រាប់ចែកអំណោយសប្បុរសធម៌ ទៅដល់ជនពិការ និងចាស់ជរា ដែលមានជីវភាពលំបាកខ្លាំងទូទាំង ២៥ខេត្តក្រុង។ ចំណែកម្សិលមិញនេះទៀត នាថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២១ គេឃើញ ស្រីអូន និងស្វាមី បាននាំថវិកាមួយចំនួនធំ ទៅបរិច្ចាគជូន មន្ទីពេទ្យកុមារអង្គរ ។ ស្រីអូន បានបញ្ជាក់ថា “នាងខ្ញុំស្រីអូនព្រមទាំងស្វាមី Chheang Roth Premierier ពិតជាមានកិត្តិយស ដែលបានចុះសួរសុខទុក្ខ បុគ្គលិក អ្នកជំងឺ និងអាណាព្យាបាល អ្នកជំងឺ នៅក្នុងមន្ទីពេទ្យ និងបាននាំយកថវិកា ចំនួន 200 000 000 (ពីរយលាន) ឬ 50,000$ (ប្រាំមុឺនដុល្លា) ដល់មន្ទីពេទ្យកុមារអង្គរ ដើម្បីជួយទ្រទ្រង់ លើការចំណាយសម្ភារបរិក្ខាពេទ្យ នៅក្នុងការពិនិត្យ ព្យាបាល និងថែទាំសុខភាពកុមារកម្ពុជា ប្រកបដោយគុណភាព និងឥតគិតកម្រៃ នៅក្នុងមន្ទីពេទ្យនេះ ។”៕
អានបន្ត