អរគុណសមត្ថកិច្ច!! ១៣ ថ្ងៃហើយ ស៊ូយកមេឃធ្វើដំបូល យកខ្យល់ធ្វើជញ្ជាំង ព្រោះតែបុព្វហេតុសំខាន់នេះ…

បន្ទាប់ពីព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ កើតឡើង ធ្វើឱ្យពលរដ្ឋកម្ពុជា ចាប់ផ្ដើមមានការប្រុងប្រយ័ត្នខ្ពស់ជាងមុន ចំណែកឯគ្រូពេទ្យកំពុងដុតដៃដុតជើង ជួយយកសំណាកផង ព្យាបាលផង ឥតរួញរាឡើយ ដែលនេះគឺបង្ហាញឱ្យឃើញនូវ ទឹកចិត្តថ្លៃថ្លា ក្នុងការសង្គ្រោះប្រទេសជាតិ ឱ្យរួចផុតពីមេរោគកំណាចកូវីដ-១៩ នៅក្នុងសហគមន៍ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងនោះផងដែរ បើយើងក្រឡេកទៅមើលទឹកចិត្តសមត្ថកិច្ចវិញ ក៏លះបង់មិនចាញ់ក្រុមគ្រូពេទ្យប៉ុន្មាននោះដែរ ដោយតែងតែជួយធ្វើអន្តរាគមន៍គ្រប់ទីកន្លែង និង យាមកាមតំបន់ដែលផ្ទុះឡើងនូវមេរោគកូវីដ-១៩ ឥតរួញរា ឥតត្អូញត្អែឡើយ ដោយលះបង់ទាំងពេលវេលា កម្លាំងកាយចិត្ត បំពេញកាតព្វកិច្ច ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្ដែង យោងតាមគណនីហ្វេសប៊ុក របស់កម្លាំងសមត្ថកិច្ចមួយរូបឈ្មោះ Sok Bandith បានបង្ហោះរូបភាពមួយចំនួន និង សារចាក់ដោតថា «រយៈពេល ១៣ ថ្ងៃកន្លងទៅហើយ នៅលើទឹកដីកោះពេជ្រនេះ ដែលពួកយើងខ្ញុំ យកមេឃធ្វើដំបូល យកខ្យល់ធ្វើជញ្ជាំង ដេកក៏មិនបានពេញភ្នែក ខ្លួនម្នាក់ៗ ឡើងធំក្លិនម៉ាហ៊ីតតុបៗ ព្រោះតែមិនបានមុជទឹកមុជភក់គ្រប់គ្រាន់ គឺដើម្បីសេចក្ដីសុខ និងសុខភាពប្រជាជនទូទាំងប្រទេសរបស់យើង ។ ដូច្នេះសូមឱ្យបងប្អូន ចូលរួមទប់ស្កាត់ទាំងអស់គ្នា សូមបួងសួងអោយបងប្អូនប្រជាជនយើង ទាំងអស់ ចៀសឆ្ងាយពីជំងឺដ៏កាចសាហាវនេះ ហើយក៏សូមអរគុណបងស្រីម្ចាស់ផ្ទះផងដែរ….» ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយពីបានឃើញរូបភាពទាំងនេះហើយ មហាជនបានថ្លែងការកោតសរសើរ និង អរគុណនូវទឹកចិត្តលះបង់ អន្តរាគមន៍ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍កម្ពុជា ពីសំណាក់សមត្ថកិច្ចផងដែរ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

រំជួលចិត្ត! ទេពី កូនស្រី ចាន់ កែវនិមល ញុំាបាយក្បែរមាត់បង្អួច ហាក់កំពុងនឹកផ្ទះ ខណៈមេឃចាប់ផ្តើមងងឹត ដល់ថ្នាក់ ប៉ាៗ រំជួលចិត្តពេក ក៏ពោលពាក្យ ទំាងអួលដើម ក ប្រាប់កូនស្រី ថា…(មានវីដេអូ)

កាលពី ថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០២១ កន្លងផុតទៅប៉ុន្មានថ្ងៃនេះ អ្នកប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញ លោកវរសេនីយ៍ឯក​ ម៉េង​ វិមានតារា​ អធិការនគរបាលខណ្ឌមានជ័យ​ បានប្រាប់ឲ្យដឹងថា ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “សេចក្ដីរាយការណ៍ បឋម 08/03/2021 គោលដៅបុរី អូរគីដេរ សែនសុខ ផ្លូវ2004 (បីនាក់) ! ធ្លាយដល់ពិធីការិនីល្បីម្នាក់ផង!តាមការបញ្ចាក់ ឈ្មោះ កែវច័ន្ទនិមល (ពិធីករហង្សមាស) ថាខ្លួនគាត់ + ប្តី និងកូនស្រីរបស់គាត់អាយុ ១០ ឆ្នាំ ដែលបានធ្វើតេស្តរកកូវីដ១៩ កាលពីថ្ងៃមិញនេះ គឺលទ្ធផលចេញមកមានកូវីដ១៩ ទាំងគ្រួសារ (៣ នាក់)។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហើយគាត់បានប្រាប់ថា គាត់បានឆ្លងកូវីដ១៩ ពីអ្នកដឹកនាំថតស្ពត ឈ្មោះទីតូ ព្រោះកាលអំឡុងថ្ងៃទី ២៧-២៨ ខែកុម្ភៈ ឆ្នាំ២០២១ គាត់បានទៅជួយថតវីដីអូដើម្បីចូលរួមផ្សព្វផ្សាយអំពីការពារកូវីដ១៩ ហើយម្សិលមិញទើបគាត់ទទួលដំណឹងថា អ្នកដឹកនាំថតស្ពត ឈ្មោះទីតូ មានវិជ្ជមានកូវីដ១៩ (ឈ្មោះទីតូ ធ្លាប់ជួបជុំផឹកជាមួយប៉ូលីសចរាចរណ៍) ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រហូតមកដល់ពេលនេះកំពូលតារាល្បីៗជាពិសេសនៅហង្សមាស អាចមានជាប់ពាក់ព័ន្ធជាមួយឈ្មោះទីតូ ច្រើននាក់ ជាក់ស្តែងដូចជា ៖ ឱក សុគន្ធកញ្ញា ក៏មានអាការៈក្តៅខ្លួន និងកំពុងស្ថិតក្នុងការតាមដាន , សុគន្ធ និសា មានអាការៈផ្តាសាយ តែមិនក្តៅខ្លួនទេ និងមានតារាផ្សេងៗទៀតកំពុងទៅធ្វើតេស្តរកកូវីដ១៩ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកបង កែវ ច័ន្ទនិមល និងគ្រួសារ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅអតីតអាំងទែរកុងទីណង់តាល់ (The Great Duke) និងត្រូវបានអនុញ្ញាតឱ្យស្នាក់នៅរួមក្នុង ១ បន្ទប់ ជុំប្តី និងកូន។”។រឹតតែច្បាស់ថែមទៀត…

អានបន្ត

សុំកម្លាំងចិត្តម្នាក់មួយមក!​ បន្ទាប់ពីឆ្លងកូវីដ-១៩ សុគន្ធ និសា បានពោលមួយឃ្លា ទាំងខ្លួនកំពុងស្ថិតក្នុងស្ថានភាពលំបាក

មហាជនសុទ្ធតែបានជ្រាបរួចមកហើយ កាលពីថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០២១ កន្លងទៅនេះតារាស្រីប្រចាំផលិតកម្មហង្សមានសអ្នកនាង សុគន្ធ និសា ត្រូវបានរកឃើញថាមានវិជ្ជមានជំងឺកូវីដ-១៩ ដោយខណៈនេះដែរ នាងកំពុងសម្រាកព្យាបាលនៅអតីតសណ្ឋាគារមួយកន្លែង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ សម្រាប់អ្នកគាំទ្រ បន្ទាប់ពីដឹងដំណឹងថា តារាស្រីអ្នកនាង សុគន្ធ និសា មានជំងឺកូវីដ-១៩ មក ក្នុងនោះដែរគេកត់សម្គាល់ឃើញថាមានការបារម្ភពីសុខទុកអ្នកនាង ថែមទាំងបានសរសេរសារជូនពរអ្នកនាងឱ្យជាសះស្បើយឆាប់ៗផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក ក្នុងថ្ងៃទី១១ ខែមីនា ឆ្នាំ ២០២១ នេះតារាចម្រៀងល្បីឈ្មោះរូបនេះបានចេញមកបង្ហោះសារមួយ ភ្ជាប់ជាមួយរូបភាពកំលុងពេលអ្នកនាងឡើងឡានទៅព្យាបាលថា «ទីបំផុតខ្ញុំក៏បានស្គាល់រស់ជាតិជីវិតមួយបែបទៀតជាមួយនឹងជំងឺ covid-19 ជូនពរឱ្យបងប្អូន បានសុខសប្បាយដោយការប្រុងប្រយ័ត្នខ្លួនឯងផងណា» ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

អ្វីដែលហ្វេនៗចង់ដឹងពេលនេះ​ លទ្ធផលធ្វើតេស្តកូវីដ១៩របស់ ឈិន រតនៈ ចេញហើយគឺ..

ភ្នំពេញ៖ កាលពីប៉ុន្មានម៉ោងមុននេះ តារាចម្រៀង ឈិន រតនៈ បានបង្ហាញពីលទ្ធផល ធ្វើតេស្តរកមេរោគកូវីដ១៩ នៅលើបណ្តាញសង្គមរួចហើយ ក្រោយពីមានការសួរសុខទុក្ខច្រើនពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គម ដែលបានបារម្ភពីសុខទុក្ខផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក តារាស្រីរូបនេះស្រីបានបញ្ជាក់យ៉ាងច្បាស់ៗហើយថា លទ្ធផលការធ្វើតេស្តលើកទី១ គឺអវិជ្ជមាន ប៉ុន្តែកញ្ញានៅតែ បន្តការដាច់ដោយឡែក១៤ថ្ងៃពីអ្នកដទៃទៀតរហូតដល់ការធ្វើតេស្តទី២បន្តទៀតតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ឈិន រតនៈ បានសម្តែងពីអារម្មណ៍សប្បាយរីករាយនៅពេលដែលមានបងប្អូនជាច្រើនមានការបារម្ភមកលើខ្លួន ក្រោពីនេះទៀតតារារូបនេះបានជូនពរឲ្យបងប្អូនទាំងអស់ឲ្យជៀសឆ្ងាយពីជំងឺកូវីដផងដែរ៕ សូមចូលទស្សនារូបភាពខាងក្រោម៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ជួយស៊ែរអោយពួកគាត់ផង!! ទោះបីជួបព្យុះភ្លៀងកូវីដ-១៩ តែក្រុមគ្រូពេទ្យនៅតែស៊ូមិនរាថយ ព្រោះតែចង់ឃើញស្នាមញញឹមប្រជាជនសាជាថ្មី

ចាប់តាំងពីជំងឺកូវីដ-១៩ មានវត្តមានមក ក្នុងនោះដែរគេកត់សម្គាល់ឃើញថា ក្រុមគ្រូពេទ្យចូលខ្លួនជាមួយនឹងការលះបង់ដ៏ធំធេងដើម្បីមនុស្សជាតិ ទោះបីជាពេលខ្លះ ពួកគាត់មិនត្រូវបានការលើកទឹកចិត្តអួតសរសើរក៏ដោយ ក៏ពួកគាត់នៅតែបន្តបេសកម្ម តួនាទី នូវពាក្យថាពេទ្យរបស់ខ្លួនបន្ត ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ បើងាកមកបច្ចុប្បន្នប្រទេសកម្ពុជាកំពុងតែស្ថិតក្នុងស្ថានភាពមួយកំពុងតែប្រឈមនឹងការរីករាលដាលជំងឺកូវីដ-១៩ កាន់តែខ្លាំង ដែលជាហានីភ័យមួយសម្រាប់ប្រជាជន ដូចនេះពលរដ្ឋទាំងអស់គួរតែបង្កាការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ជៀសវាងការឆ្លងនូវជំងឺដ៏កាចសាហាវនេះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្ដែងបើនិយាយពីក្រុមគ្រូពេទ្យកម្ពុជាឯណេះវិញ ម្នាក់ៗហាក់បីដូចជាយកជីវិតរបស់ខ្លួនផ្ញើក្នុងច្រកមច្ចុរាជទៅហើយ ដោយហេតុថាពួកគាត់ត្រូវបំពេញបេសកម្មទាំងយប់ទាំងថ្ងៃ សឹងតែរកពេលហូបបាយ ងូតទឹកស្ទើរគ្មានផង តែនេះក៏ព្រោះតួនាទី និង ស្រឡាញ់ប្រជាជន មិនចង់ឃើញទុក្ខវេទនារបស់ពលរដ្ឋខ្មែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មួយវិញទៀតអ្នកមានដឹងទេថា តើគ្រូពេទ្យបានលះបង់អ្វីខ្លះចំពោះសង្គ្រាមកូវីដ-១៩ មួយនេះ ទាំងដែលគ្រប់គ្នាកំពុងតែខ្លាចមិនហ៊ានដើរចេញពីផ្ទះ ព្រោះតែខ្លាចឆ្លង រីឯគ្រូពេទ្យវិញនៅជាមួយជំងឺទាំងមិនរអាចិត្ត ទាំងអស់នេះគឺជាការលះបង់ដ៏ធំធេងមួយ សម្រាប់ក្រុមគ្រូពេទ្យដែលប្រឹងប្រែងព្យាបាលគ្មានហ៊ានសម្រាក ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ស៊ែរលើកទឹកចិត្តគាត់ផង!! ខ្វះតែ ១ ថ្ងៃទៀតទេ នាងតូចចប់ធ្វើចត្តាឡីស័កហើយ សង្ឃឹមថាមិនអីចុះ ជូនពរនាងតូចមានសុខភាពល្អ

មហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីឃើញរូបភាព ៣ សន្លឹក ឆ្លុះបញ្ចាំងពីទិដ្ឋភាពរបស់កុមារីម្នាក់កំពុងធ្វើចត្តាឡីស័កនៅផ្ទះ ដែលបានបង្ហាញពីអារម្មណ៍នៅពេលជិតឆ្លងផុតរយៈពេលមួយដ៏លំបាកនេះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមរយៈគណនីហ្វេសប៊ុកឈ្មោះ Seng Gechly – សេង ហ្គេកលី ដែលបានអះអាងថាជាម្តាយមីងកុមារីខាងលើនោះ បានបង្ហោះសារអប់រំខ្លី និង ចាក់ដោតថា «ពេលនេះអូនធ្វើចត្តាឡីស័កបាន ១៣ ថ្ងៃហើយ សុខភាពអូនល្អទេ ពុកម៉ែពូមីងបងប្អូនទាំងអស់គ្នា គ្រាន់តែអូនរាងធុញបន្តិច ព្រោះនៅតែក្នុងផ្ទះរហូត… ពុកម៉ែពូមីងបងប្អូនអើយ បើមិនចាំបាច់អីខ្លាំងទេ កុំចេញទៅក្រៅអីទ្រាំបន្តិចទៅ! នៅផ្ទះមួយរយៈសិន ដើម្បីការពារខ្លួនឯង ក្រុមគ្រួសារ អ្នកជុំវិញខ្លួន និងទប់ស្កាត់កុំឲ្យកូវីដកាន់តែរីករាលដាលឆ្លងខ្លាំងជាងនេះទៀតអី» ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្ទាប់ពីបានឃើញរូបភាព និង បានអានសារខាងលើនេះ មហាជនម្នាក់ៗពិតជារំភើបរំជួលចិត្តមិនស្ទើរទេ ព្រោះបើតាមមើលរូបភាពជាក់ស្តែងរបស់កុមារីខាងលើហើយ គួរឱ្យស្រណោះណាស់ ២ ក្នុងនោះ មហាជនក៏បានជូនពរឱ្យកុមារីតូចខាងលើមានសុខភាពល្អ និង ឆ្លងផុតពីមេរោគកំណាចនោះ ៕ប្រភព ៖ Seng Gechly – សេង ហ្គេកលី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ប្រពៃណាស់! ដោយមេីលឃេីញ​ការលំបាក​របស់ប៉ូលីសស្រី ដែលបំបៅដោះកូន លើទីសាធារណៈ លោក ផែង វណ្ណៈ ក៏បានឧបថម្ភថវិកាចំនួន…

រូបភាពបំ.បៅដោះកូនរបស់ស្ត្រីនគរបាលចរាចរណ៍ម្នាក់ កាលពីពេលថ្មីៗកន្លងទៅនេះ បានកំពុងអង្រួនបេះដូងអ្នកប្រើប្រាស់បណ្តាញសង្គម ហ្វេសប៊ុកយ៉ាងខ្លាំង បន្ទាប់ពីរូបភាពមួយនេះ ត្រូវបានបង្ហោះ និងចែកចាយ ស្របពេលដែលកម្ពុជា និងពិភពលោកទាំងមូលប្រារព្ធទិវា សិទ្ធិនារីអន្តរជាតិ ៨មីនា ឆ្នាំ២០២១។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប៉ុន្ដែអ្វីដែលជារឿងដ៏គួរឲ្យសោកស្តាយវិញនោះ បន្ទាប់ពីរូបភាពនេះ ត្រូវបានស៊ែរចែកចាយយ៉ាងច្រើន បានធ្វើឲ្យស្ត្រីនគរបាលរូបនេះ ជួបការលំបាកសម្រាប់ខ្លួនឯងទៅវិញ ព្រោះតែថ្នាក់លើរបស់គាត់ បានកោះហៅមកធ្វើកិច្ចសន្យា ឲ្យបញ្ឈប់ធ្វើបែបនេះទៀត ដោយអះអាងថា ទ.ង្វើនេះ គឺបានប៉ះពាល់ដល់ កិត្តិ យស អង្គភាព និងកិត្តិ យសស្ត្រីខ្មែរទៅវិញ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានេះដែរ បន្ទាប់ពីឃើញការលំបាករបស់ ស្រ្តីនគរបាលចរាចរណ៍ខាងលើរួចមក ស្រាប់តែកាលពីព្រឹកមិញនេះ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ លោក ផែង វណ្ណៈ បានប្រកាសនៅលើគណនី ហ្វេសប៊ុករបស់គាត់ថា៖”ដោយមេីលឃេីញ​ការលំបាក​របស់​ប្អូន​ស្រី​ ស៉ីថុង​ សុខា​ អធិការ​រង​ទទួល​ផែន​សណ្ដាប់​ធ្នាប់​ អធិការ​ដ្ឋាន​នគរបាល​ស្រុក​ សៀមប៉ាង​ ខ្ញុំបានផ្ដល់ប្រាក់​ចំនួន​ ២​ លានរៀល​ ដេីម្បី​ទុកទិញ​ទឹក​ដោះគោអោយកូនបៅ​។ សូមប្អូនស្រី​ទាក់​ទង​មកលេខ​ ០១២​ ៩៣៣​ ៨៨៣​ ដេីម្បី​ទទួលថវិកា​ ២​លានរៀល​ សូមអរគុណ​។” ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ប្រពៃណាស់! អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន បរិច្ចាគថវិកា ផ្ទាល់ខ្លួន ជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីប្រ​យុទ្ធប្រ​ឆាំ​ងនឹងជំ​ងឺ​កូវីដ-១៩ នូវទឹកប្រាក់ រហូតដល់ទៅ…

នាថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២១ អ្នកប្រើប្រាស់ហ្វេសប៊ុក ក៏ដូចជា មហាជនទូទៅ ជាច្រើន ផ្ទុះការភ្ញាកផ្អើលយ៉ាងខ្លាំង ក្រោយឃើញ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រាបានបវិចាគថវិកាផ្ទាល់ខ្លួនទៀតហើយ ជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីចូលរួមសកម្មភាពទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបញ្ជាក់ថា “ខ្ញុំបាទ និងក្រុមគ្រួសារ សូមជួយតាមរយ:សម្ដេចតេជោ ដើម្បីទប់ស្កាត់ជំងឺ covid 19 ចំនួន3លានដុល្លារ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្ញុំមិនអាចរស់នៅតែឯង បើប្រទេសជាតិមានចលាចល គ្មានស្ថេរភាព គ្មានសុខសន្តិភាព ខ្ញុំក៏មិនដឹងយកលុយទាំងនេះទៅចាយឯណាដែរ ខ្ញុំកើតនៅកម្ពុជាស្លាប់នៅកម្ពុជា ជួយប្រជាជនកម្ពុជា ជាតួនាទីរបស់យើងទាំងអស់គ្នា សាមគ្គីភាពទើបមានភាពរឹងមាំ ពេលនេះមិនមែនជាពេលបន្ទោសអ្នកណាម្នាក់ទេ តែជាពេលយើងត្រូវសាមគ្គីគ្នា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមបញ្ជាក់ទៅដល់បងប្អូន ខ្ញុំមិនមែនជាអ្នកមានលុយច្រើននោះទេតែខ្ញុំមានបេះដូងស្រឡាញ់ប្រទេសជាតិរបស់យើង ហើយក៏មិនអាចអោបដៃឈរមើលអោយថ្នាក់ដឹកនាំទទួលអំរែកតែឯងនោះដែ។”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនចាំយូរឡើយ បើយោងតាមរយៈហ្វេសប៊ុកផេក ផ្លូវការមួយឈ្មោះ “ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK ” បានប្រាប់ឲ្យដឹងផងដែរថា “អ្នកឧកញ៉ា ហុង ពីវ ប្រកាសបរិច្ចាគថវិកា៣លានដុល្លារជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីចូលរួមសកម្មភាពទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍ ២០កុម្ភៈ”។ នៅមិនទាន់អស់ទេ នៅមុននេះបន្តិច ទៀត បើយោងតាមរយៈហ្វេសប៊ុកផេកផ្លូវការ “ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK” ប្រាប់ឲ្យដឹងថា ៖ “អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុនរ៉ូយាល់គ្រូប និងលោកជំទាវ ម៉ៅ ចំណាន សូមបរិច្ចាគថវិកាចំនួន ៣លានដុល្លារសហរដ្ឋអាមេរិច ជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីប្រ​យុ​ទ្ធប្រ​ឆាំង​នឹងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍…

អានបន្ត

ក្ដៅៗ! ឃាត់ខ្លួនជនជាតិចិន ៦ នាក់ លួចឆ្លងដែនពីវៀតណាមចូលមកកម្ពុជា តាមខេត្តតាកែវ…

នាថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២១ កន្លងទៅនេះ កម្លាំងកងអនុសេនាធំទី ២ នៃតំបន់ប្រតិបត្តិការសឹករងតាកែវ បានឃាត់ខ្លួនជនជាតិចិន ៦ នាក់ ដែលលួចឆ្លងដែនពីប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជា នៅចំណុចចន្លោះបង្គោលលេខ ២៦៧-២៦៨ ស្ថិតនៅភូមិសង្កែជួរ ឃុំជ័យជោគ ស្រុកបូរីជលសារ ខេត្តតាកែវ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យោងតាមប្រភពព័ត៌មាន បានឱ្យដឹងថា កម្លាំងបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តតាកែវ បានសហការ ជាមួយវរសេនាតូចនគរបាលការពារព្រំដែនលេខ ៦០៣ នៅពេលដើរល្បាតតាមព្រំដែន ក៏បានឃាត់ខ្លួនជនជាតិចិនចំនួន ០៦ នាក់ ស្រី ០១ នាក់ លួចឆ្លងព្រំដែន ដោយថ្មើរជើងពីខេត្តអានយ៉ាង ប្រទេសវៀតណាម ឆ្លងចូលមកខេត្តតាកែវ តាមច្រកព្រំដែន របស់ស្រុកបូរីជលសារ ខេត្តតាកែវ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្ទាប់ពីបានធ្វើការឃាត់ខ្លួនរួចមក ជនជាតិចិនទាំង ៦ នាក់ដែលឃាត់ខ្លួនបានខាងលើ ត្រូវបានសមត្ថកិច្ច បញ្ជូនទៅធ្វើចត្តាឡីស័ក នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគតាកែវ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រភព ៖ Fresh News ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ស្តាប់ហើយពិតជាគួរឲ្យខ្លាចមែន! លោកជំទាវ ឱ វណ្ណឌីន រៀបរាប់លំអិតដើមទងបណ្តាលឲ្យបុរសម្នាក់បា.ត់បង់ជី.វិតដោយសារកូវីដនៅកម្ពុជាជាលើកទីមួយ ដោយចាប់ផ្តើមពី… (មានវីដេអូ)

ដូចប្រិយមិត្តបានទទួលជ្រាបហើយថា យោងតាមការឲ្យដឹងពី ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា: នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១០ និង ៤០ នាទីព្រឹក មានបុរសជនជាតិខ្មែរ ០១នាក់ អាយុ ៥០ ឆ្នាំ បានទទួលមរណៈភាពដោយសារជំងឺកូវីដ-១៩ នៅ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលជាករណីស្លា.ប់លើកទី១នៅកម្ពុជា។ ស.ព មានទីលំនៅ នៅសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នែំបេញ ជាអ្នកបើកបរអោយថៅកែជនជាតិចិននៅខេត្តព្រះសីហនុ ដែលមានផ្ទុកជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយលែក សូមប្រជាពលរដ្ឋទាំងអស់មកស្តាប់លំអិតរបស់ លោកជំទាវ ឱ វណ្ណឌីន ដែលបាននិយាយលំអិតពីករណីខាងលើ ក្នុងនោះលោកជំទាវ ឱ វណ្ណឌីន ក៏បានសម្តែងនៅអារម្មណ៍សោកស្តាយ ដោយលើកឡើងថាអ្នកជំងឺខាងលើមានបញ្ហាសួតធ្ងន់ធ្ងរទាំងសងខាង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និងហត់ខ្លាំង គ្មានលទ្ធផលក្នុងការស្រូបយកអ៊ុកស៊ីសែន ទោះបីជាគ្រូពេទ្យព្យាយាមជួយយ៉ាងណាក៏ហាក់មិនមានលទ្ធភាព៕ សូមទស្សនាវីដេអូខាងក្រោមនេះ: ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត