អាណិតណាស់! កូនប្រុសជំទាវ ដេត ម៉ាលីណា លួចខលមកម្តាយថា ញុំនឹកម៉ាក់ ខ្ញុំចង់មកផ្ទះយេីងវិញ ខ្ញុំមិនចង់នៅនិងទេ ក្រោយអតីតស្វាមីសុំយកកូនទៅលេង តែបែជា… (មានវីដេអូ)

ដូចប្រិយមិត្តបានជ្រាបហើយថាលោកជំទាវ ដេត ម៉ាលីណា និងឧកញ៉ា​ឌួង ឆាយ បានប្រកាសចែកផ្លូវគ្នាជាប្តីប្រពន្ធ ក្រោយការរស់នៅមិនចុះសម្រុងនឹងគ្នា តែយ៉ាងណា ឧកញ៉ា​ឌួង ឆាយ តែងតែសុំការអនុញ្ញាតិទៅលេងកូនទាំង៣របស់លោកជារឿយៗ ព្រោះតែនឹកពេក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយលែកនៅល្ងាចនេះវិញ ស្រាប់តែ លោកជំទាវ ដេត ម៉ាលីណា បានបង្ហោះសារបែបនេះ ក្រោយមិនបានជួបកូនដល់ទៅ ៥ ថ្ងៃ លោកជំទាវបានបញ្ជាក់ថា: “មនុស្សយេីងម្នាក់ម្នាក់ ទឹកចិត្តជាម្តាយគ្រប់រូបពេលដែលលែងលះគ្នាដាច់ស្រេចហេីយ ហេតុអីក៏ត្រូវគៀបសង្កត់ក្មេងមិនអោយខលមកម្តាយគេទាំងដែលសុំយកកូនទៅលេងត្រឹមតែមួយល្ងាចសោះ តាំងពីថ្ងៃ08.03.2021 ថាយកពីម៉ោង5:00ដល់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ម៉ោង10:00យប់ មិនព្រមយកមកហេីយ ហេីយថែមយកiPad លាក់ទុកនៅពេលដែលខ្ញុំខលទៅមិនដឹងថាកូនខ្លួនឯងនៅកន្លែងណានៅជាមួយអ្នកណាហេីយពេលដែលខ្ញុំខលទៅក្រុមគ្រួសារឆាយគឺគេឆ្លេីយថាមិនដឹង ហេីយនៅយប់ថ្ងៃនោះដែរហេតុតែបារម្មណ៍ពីកូនពេកនាងខ្ញុំមានអការះញ័រទ្រូង ថប់ដង្ហេីបហេីយក៏ត្រូវទៅពេទ្យទាំងយប់ ម៉ោង3ភ្លឺដោយសារទង្វេីដែលគាត់ធ្វេីដាក់ខ្ញុំហេីយយកកូនស្រីពៅដែលមាន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អាយុត្រឹមតែមួយខួបកន្លះទៅទុកចោលនៅនិងគេដែលកូនស្ថិតនៅក្រោមអាយុមេីលថែពីម្តាយហេីយយប់ទី4 ថ្ងៃទី11.03.2021យប់ដោយសារយប់នោះឆាយបានទៅក្រៅទុកកូនចោលហេីយនៅពេលនោះកូនប្រុសខ្ញុំក៏មានឱកាសយកiPad ខលមកនាងខ្ញុំដោយសារការនឹករបស់កូននិងការលំបាកដែលឆាយធ្វេីដាក់កូនទេីបគាត់ទ្រាំមិនបានកូនប្រុសខ្ញុំគាត់បានព្យាយាមចង់ខលមកខ្ញុំប៉ន្តែត្រូវឈ្មោះឆាយជា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឪពុកបានហាមឃាត់មិនអោយខលមកហេតុអ្វីក៏ត្រូវបង្រៀនក្មេងអោយចេះកុហក ទាំងដែលគ្នាមិនចង់ហេីយពាក្យមួយម៉ាត់ដ៏គួរអោយស្រណោះរបស់កូនខ្ញុំនោះគឺ (ខ្ញុំនឹកម៉ាក់ ខ្ញុំចង់មកផ្ទះយេីងវិញ ខ្ញុំមិនចង់នៅនិងទេ 😭😭😭) បេីបងប្អូនពូមីងជួបរឿងដូចខ្ញុំតេីបងប្អូន ត្រូវធ្វេីយ៉ាងម៉េចដែរខ្ញុំពិតជាឈឺចិត្តណាស់😭😭😭នៅពេលនោះនាងខ្ញុំព្យាយាមមិនចង់ស្រក់ទឹកភ្នែកទេ ហេីយព្យាយាមលេីកទឹក ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចិត្តកូនប៉ុន្តែការអាណិតកូនទប់ចិត្តមិនបានទេីបស្រក់ទឹកភ្នែកតាមគាត់ ក្នុងនាមខ្ញុំជាម្តាយនិងប្តេជ្ញាចិត្ត និងតស៊ូដេីម្បីកូនមិនអោយជួបរឿងពិបាកតទៀតទេ 😭😭😭🙏🏻💔🙏🏻តាំងពីរថ្ងៃនោះមកដល់ពេលនេះ មិនដឹងថាពេលណាបានជួបកូនវិញ😔”៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ដូចតាមការសន្យា ឯកឧត្ត​ម​ ពេជ្រ​ ស្រស់ បានឧបត្ថម្ភដល់បូ៉លីសស្រី ដែលបានបំបៅដោះកូន តាមទីសាធារណៈ នូវថវិកាចំនួន…

រូបភាពបំ.បៅដោះកូនរបស់ស្ត្រីនគរបាលចរាចរណ៍ម្នាក់ កាលពីពេលថ្មីៗកន្លងទៅនេះ បានកំពុងអង្រួនបេះដូងអ្នកប្រើប្រាស់បណ្តាញសង្គម ហ្វេសប៊ុកយ៉ាងខ្លាំង បន្ទាប់ពីរូបភាពមួយនេះ ត្រូវបានបង្ហោះ និងចែកចាយ ស្របពេលដែលកម្ពុជា និងពិភពលោកទាំងមូលប្រារព្ធទិវា សិទ្ធិនារីអន្តរជាតិ ៨មីនា ឆ្នាំ២០២១។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងនេះដែរ​ នារសៀលថ្ងៃទី១២​ ខែមីនា​ ឆ្នាំ២០២១​ ឯកឧត្ត​ម​ ពេជ្រ​ ស្រស់​ ប្រធានគណបក្ស​ យុវជនកម្ពុជា​ និងជាសមាជិកឧត្តមក្រុមប្រឹក្សា​ ពិគ្រោះ​ និងផ្ដល់យោគបល់​ បានបំពេញតាមការសន្យារបស់ខ្លួន​ ដោយឧបត្ថម្ភថវិកាចំនួន​ ៥០មុឺនរៀល​ ទៅដល់ស្ត្រីនគរបាលចរាចរណ៍ខាងលេី​ ដេីម្បីឱ្យគាត់អាចយកទៅដោះស្រាយជីវភាពតាមតម្រូវការ។ ឯកឧត្តម​ ពេជ្រ​ ស្រស់​ បានលេីកឡេីងឱ្យដឹងថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “អ្វីដែលខ្ញុំសន្យាគឺខ្ញុំមិនដែលខកខានក្នុងការបំពេញ​ តាមការសន្យារបស់ខ្ញុំនោះទេ ឆាប់ឬយឺតគឺខ្ញុំត្រូវតែបំពេញតាមពាក្យសន្យារបស់ខ្ញុំឲ្យខាងតែបាន ដោយនៅថ្ងៃនេះ ខ្ញុំបានផ្ញើថវិកា50ម៉ឺនរៀលជូនទៅ​លោកស្រីប៉ូលីសដែលបំបៅកូនពេលបំពេញការងារតាមការសន្យារបស់ខ្ញុំរួចហើយ។ ខ្ញុំសូមជូនពរដល់លោកស្រីឲ្យជួបតែសំណាងល្អក្នុងឆាកជីវិតនេះ​ ដោយក្តីគោរពពីខ្ញុំ ពេជ្រ ស្រស់”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

កុំចេះតែហ៊ាន!! និយាយមិនស្តាប់គ្នាស្រាប់តែពេលនេះចាប់វាយខ្នោះម្ចាស់ខារ៉ាអូខេ «ពិភពតារ៉ារះ» នៅខណ្ឌពោធិ៍សែនជ័យ ក្រោយលួចបើកអាជីវកម្ម មិនស្ដាប់ការណែនាំ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩

(ភ្នំពេញ)៖ ម្ចាស់ខារ៉ាអូខេ «ពិភពតារ៉ារះ» ដែលមានទីតាំងនៅខណ្ឌពោធិ៍សែនជ័យ ត្រូវកម្លាំងនគរបាលចាប់វាយខ្នោះ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ក្រោយបន្ដលួចបើកអាជីវកម្មរបស់ខ្លួន មិនស្ដាប់តាមការណែនាំរបស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រតិបត្តិការនេះធ្វើឡើងនៅយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ ដឹកនាំដោយលោក ហែម ដារិទ្ធ អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ គ្រាដែលលោកកំពុងដឹកនាំកម្លាំងល្បាតក្នុងមូលដ្ឋាន ហើយប្រទះឃើញខារ៉ាអូខេមួយនេះ លួចបើកដំណើរការ និងមានមនុស្សជាច្រើនចូលច្រៀងកម្សាន្ដ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក ក្រៅពីចាប់វាយខ្នោះម្ចាស់ទីតាំងហើយនោះ មនុស្សដែលនៅគឃ្លើនចូលច្រៀងលេងសប្បាយដោយមិនខ្លាចឆ្លងជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលក្នុងសហគមន៍ ចំនួន១៥នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅកាន់សាលាខណ្ឌផងដែរ ដើម្បីធ្វើការអប់រំណែនាំ ទើបអនុញ្ញាតឲ្យត្រឡប់ទៅធ្វើចត្តាឡីស័កនៅផ្ទះរៀងៗខ្លួន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អភិបាលខណ្ឌពោធិ៍សែនជ័យ លោក ហែម ដារិទ្ធ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងបន្ថែមនៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះថា រហូតមកដល់រសៀលនេះ កម្លាំងនគរបាលជំនាញ កំពុងកសាងសំណុំរឿងដើម្បីបញ្ជូនម្ចាស់ទីតាំងខារ៉ាអូខេ «ពិភពតារ៉ារះ» ទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្ថែមពីនេះ លោក ហែម ដារិទ្ធិ បានផ្ញើសារសារទៅកាន់ក្រុមអ្នករកស៉ី នៅក្នុងខណ្ឌពោធិ៍សែនជ័យទាំងអស់ ត្រូវអនុវត្តតាមគោលការរបស់អាជ្ញាធរ ដែលបានចុះទៅណែនាំមិនត្រូវប្រព្រឹត្តល្មើសដែលនាំឲ្យមានហានិភ័យនោះទេ ជាពិសេសហាងខារ៉ាអូខេ បើហ៊ានលួចលាក់បើកទៀតនោះ លោកនឹងដឹកនាំកម្លាំងចុះទៅចាប់វាយខ្នោះភ្លាម គ្មានការយោគយល់ឡើយ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

បើ និសា និង គ្រូភ្លេង សុវណ្ណឌីន ឃើញនឹងរំភើបចិត្ត ចំពោះទង្វើអាជ្ញាធរលើគ្រួសារអ្នកទាំងពីរ ពេលកំពុងធ្វើចត្តាឡីស័ក

រយៈពេលប្រមាណជា ៣ ថ្ងៃ ហើយ ដែលតារាចម្រៀង សុគន្ធ និសា និង លោកគ្រូភ្លេង សាន់ សុវណ្ណឌីន តន្រីកររបស់ទូរទស្សន៍ហង្សមាសបាន និង កំពុងសម្រាកព្យាបាលកូវីដ-១៩ នៅឯអតីតអាំងទែរកុងទីណង់តាល់ (The Great Duke) ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះដែរ បើក្រឡេកទៅមើលក្រុមគ្រួសាររបស់សិល្បករសិល្បការិនីទាំង ២ រូប ខាងលើ ក៏កំពុងតែដាក់ខ្លួនធ្វើចត្តាឡីស័ក ក្រោយធ្វើតេស្តលើកទី ១ អវិជ្ជមាន កូវីដ-១៩ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះដែរ បើតាមពិធីការិនី ណាក់ ស្រីណា ដែលគេបានដឹងថាជាប្អូនស្រីអ្នកនាង សុគន្ធ និសា បានឲ្យដឹងថា កញ្ញាបានធ្វើតេស្តរកឃើញអវិជ្ជមានកូវីដ-១៩ ហើយពេលនេះ នាង និង សមាជិកគ្រួសារ ៦ នាក់ទៀត ក៏កំពុងដាក់ខ្លួនធ្វើចត្តាឡីស័កដូចគ្នាដែរ ។ ដោយឡែក បើកក្រឡេកទៅមើលគ្រួសាររបស់លោកគ្រូ សាន់ សុវណ្ណឌីន ក៏មិនខុសគ្នានោះឡើយ សមាជិករស់នៅជាមួយនឹងលោកគ្រូ ដែលមានម្តាយ ភរិយា កូនៗ និង ប្អូនៗ ចំនួន ៧ នាក់ផ្សេងទៀត ក៏បានដាក់ខ្លួនធ្វើចត្តាឡីស័កដែរ​ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ នៅរសៀលថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២១ នេះ គ្រួសាររបស់អ្នកនាង សុគន្ធ និសា និង លោកគ្រូភ្លេង សាន់ សុវណ្ណឌីន ដែលមានទីលំនៅក្នុងខណ្ឌឫស្សីកែវនោះ ត្រូវបានរដ្ឋបាលខណ្ឌឫស្សីកែវ នាំយកស្បៀងអាហារទៅផ្ដល់ជូន ស្របពេលកំពុងធ្វើចត្តាឡីស័កផងដែរ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ជួយស៊ែរផង !! អ្នកព្រៃវែង ២ នាក់ឡើងកម្ដៅ ៣៨.៣ អង្សា មានប្រវត្តិទៅព្យាបាលផ្ទះគ្រូពេទ្យកើតកូវីដ-១៩

នៅរសៀលថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២១ នេះ មន្ទីរព័ត៌មានខេត្តព្រៃវែងបានចេញសេចក្តីរាយការណ៍ ស្តីអំពីស្ថានភាពប្រជាពលរដ្ឋឈ្មោះ យី សុភាព ភេទ ស្រី អាយុ ៥៤ ឆ្នាំ ជាកសិករ និង ឈ្មោះ សែម សីហា ភេទ ប្រុស អាយុ ៣២ ឆ្នាំ មានទីលំនៅភូមិបង្អែក ឃុំស្វាយភ្លោះ ស្រុកពាមជរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមប្រភពព័ត៌មានបានឱ្យដឹងថា កាលពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២១ ឈ្មោះយី សុភាព ភេទស្រី អាយុ ៥៨ ឆ្នាំ ជាកសិករបានទៅពិនិត្យ និង សម្រាកព្យាបាលនៅសម្ភពព្យាបាលពេទ្យ អ៊ឹម សុភី គាត់មិនបានផ្តល់ព័ត៌មកអាជ្ញាធរ ដើម្បីមកយកសំណាកទៅពិនិត្យទេ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មកដល់ថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២១ ឈ្មោះ យី សុភាព និង ឈ្មោះ សែម សីហា មានអាការក្តៅខ្លួន រហូតដល់ថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២១ គាត់បានមកមន្ទីរពេទ្យបង្អែកពាមជរ ដើម្បីពិនិត្យជំងឺគាត់ទាំង ២ នាក់ គ្រូពេទ្យបានពិនិត្យមានកំដៅ ៣៨.៣ អង្សា ។ ដូច្នេះ ខាងរដ្ឋបាលស្រុកពាមជរ បានសំណូមពរឱ្យ គណៈអភិបាលខេត្តព្រៃវែង ជួយចាត់ឱ្យគ្រូពេទ្យមកយកសំណាក ទៅពិនិត្យដើម្បីដឹងពីលទ្ធផល ៕សូមអានព័ត៌មានលម្អិតនៅខាងក្រោម ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ទៀតហើយ! គ្រូពេទ្យបានមកយកសំណាកពីឪពុករបស់ វី ឌីណែត គឺលោកតា ហួរ ឡាវី ហើយ….

ដូចដែលប្រិយមិត្តបានជ្រាបហើយ ក្រសួងសុខាភិបាល បានផ្តល់ដំណឹងថា: នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៦២នាក់ថែមទៀត – ភ្នំពេញ (២៨), កំពង់ធំ (១), កណ្ដាល (១៦), ព្រៃវែង (៧), កោះកុង (៨) ហើយខណៈអ្នកជំងឺ២២នាក់បានជាសះស្បើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយលែកក្រលេកមកមើលក្នុងរង្វង់សិល្បះវិញ ឃើញថាកញ្ញា វី ឌីណែត បានឆ្លងជំងឺកូវីដ១៩ កញ្ញាកំពុងតែសម្រាកព្យាបាល ហើយម្សិលមិញនេះម្តាយរបស់កញ្ញាក៏ត្រូវរថយន្តពេទ្យមកទទួលនៅឯផ្ទះផងដែរ ជាក់ស្តែងនៅថ្ងៃនេះ ក៏ក្រុមគ្រូពេទ្យ បានមកយកសំណាកពី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឪពុករបស់កញ្ញាម្តង គឺតារាចម្រៀងជើងចាស់សម្លេងស្អក លោក ហួរ ឡាវី ព្រមទាំងចៅ ផងដែរ។ ក្រោយឃើញបែបនេះ មហាជនជូនពរអោយលោក និងទទួលបានអវិជ្ជមានចំពោះជំងឺដ៏សាហាវនេះផងដែរ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ខ្លោចចិត្ត! កូនៗទ្រហោយំ មិនអាចសូម្បីជួបមុខឪពុកនៅដង្ហើមចុងក្រោយ បានត្រឹមសែនពីផ្ទះ

គួរឱ្យសោកស្ដាយបំផុត ដោយនាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១០ :៤០នាទីព្រឹក មានបុរស ជនជាតិខ្មែរ ០១ នាក់ អាយុ ៥០ឆ្នាំ បានទទួលមរណៈភាពដោយសារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត ដែលជាករណីស្លា.ប់លើកទី ១ នៅកម្ពុជា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្នកជំងឺកូវីដ១៩ ដំបូងគេដែលស្លា.ប់នៅក្នុងប្រទេសកម្ពុជា គឺជាអ្នកបើកបរឲ្យថៅកែជនជាតិចិននៅខេត្តព្រះសីហនុ ដែលមានផ្ទុកជំងឺកូវីដ -១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បុរសរូបនេះមានទីលំនៅក្នុងសង្កាត់ចាក់ អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ គួរបញ្ជាក់ដែរថា សពនេះ ត្រូវបានរកឃើញថាមានឆ្លង វីរុសកូវីដ-១៩ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ ដែលមានលទ្ធផលបញ្ជាក់ដោយមន្ទីរពិសោធន៍នៃ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ។ អ្នកជំងឺបានស្លា.ប់បា.ត់.ប.ង់.ជី.វិ.តនៅដង្ហើមចុងក្រោយមិនអាច សូម្បីជួបមុខប្រពន្ធ កូន និងក្រុមគ្រួសារ ។ យ៉ាងណាក្ដីក្រុមគ្រូពេទ្យបានខិតខំព្យាយាមអស់ពីលទ្ធភាពហើយ នៅតែមិនអាចជួយសង្គ្រោះអាយុជីវិតបុរសរូបនេះបាន មានតែការចូលរួមសោកស្ដាយប៉ុណ្ណោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្វីដែលគួរឱ្យសោកសង្រេងបំផុតនោះគឺជាក្នុងថ្ងៃនេះ តាមរយៈគណនី ហ្វេសប៊ុក លោក Vimean Dara បានបង្ហាញទិដ្ឋភាពប្រពន្ធកូន ទ្រហោយំ សោកស្រណោះបំផុត មិនអាចសូមម្បីជួបមុខឪពុក ជួបមុខស្វាមីជាលើកចុងក្រោយ មុនគាត់ផុតដង្ហើមទៅ។ ការបាត់បង់ប្តី និង ឪពុកដ៏ល្អម្នាក់ដែលមិនអាចសម្បីជួបមុខជាលើកចុងក្រោយពិតជាសេចក្តីឈឺចាប់ក្រៃលែងពីក្រុមគ្រួសារ និង សាច់ញាតិរកអ្វីប្រៀបប្រដូចមិនបានឡើយ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ទឹកចិត្តម្តាយ ! ទោះលទ្ធផលតេស្ត COVID-19 អវិជ្ជមាន ក៏ដោយ ក៏ សួស វីសា ត្រូវធ្វើចត្តាឡីស័ក14ថ្ងៃ ដែរ ដើម្បីសុវត្ថិភាព, ពេលនឹក Jenny កូនស្រី ខ្លាំងពេក សួស វីសា បានត្រឹមតែធ្វើរឿងមួយនេះ អានចប់ ពិតជារំជួលចិត្ត…

កាលពីថ្ងៃទី ០៩ ខែមីនា ឆ្នាំ ២០២១ ទើបកន្លងផុតទៅថ្មីៗនេះ តារាចម្រៀង សួស វីសា បានបញ្ជាក់ប្រាប់នៅក្នុងហ្វេសប៊ុករបស់ខ្លួនថា “ខ្ញុំទាំងពីរនាក់បានមកធ្វេីតេស្តរួចរាល់ហេីយ រួមទាំងតារាចំរៀងនឹងក្រុមការងារជាច្រេីននាក់ទៀតដែលពាក់ពន្ធ័ លទ្ធផលយ៉ាងណាថ្ងៃស្អែកយេីងនឹងបានដឹង អារម្មណ៍ពេលនេះវិលវល់ណាស់ តែខ្ញុំត្រូវតែរឹងមាំដេីម្បីប្រឈមនឹងរឿងគ្រប់យ៉ាង”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លុះមកដល់ថ្ងៃទី ១០ ខែមីនា ដូចបានសន្យា សួស វីសា បានប្រាប់​បន្ថែមថា “សូមគោរពពុកម៉ែបងប្អូនទាំងអស់គ្នា ពេលនេះនាងខ្ញុំ និងស្វាមីបានទទួលលទ្ធផលធ្វេីតេស្តរកមេរោគCOVID-19 កាលពីម្សិលមិញហេីយ គឺ ( អវិជ្ជមាន) អវិជ្ជមានទាំងពីរនាក់ប្តីប្រពន្ធ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពេលនេះក្រុមគ្រួសារខ្ញុំ និងកូនតូចរបស់ខ្ញុំ មានសុខភាពល្អប្រក្រតី ជាធម្មតា មិនមានអ្វីប្លែកទេ តែយេីងក៏នៅតែបន្តការការពារ អោយមុឺងម៉ាត់បំផុតដេីម្បីជៀសវាងកុំអោយឆ្លងរាលដាលជំងឺមួយនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណានាងខ្ញុំក៏ចូលរួមលេីកទឹកចិត្តដល់បងប្អូនសិល្បះករទាំងអស់ដែលបានទទួលលទ្ធផល (វិជ្ជមាន) សូមជូនពរអោយឆាប់ជាសះស្បេីយ និងវិលមកបំរេីអារម្មណ៍បងប្អូនយាយតាយេីងវិញឆាប់ៗបន្តទៀត ជាចុងក្រោយនាងខ្ញុំនឹងក្រុមគ្រួសារ សូមអរគុណដល់មិត្តភក្តិបងប្អូនជិតឆ្ងាយទាំងអស់ដែលបានបារម្ភនឹងជូនពរដល់ខ្ញុំនឹងគ្រួសារ សូមជូនពរអោយអ្នកទាំងអស់គ្នារួចផុតពីជំងឺទាំងឡាយទាំងពួង ជាពិសេសគឺជំងឺCOVID-19 ។ យេីងអាចភ្លេចCOVID-19 តែCovid-19 មិនដែលភ្លេចយេីងទេ”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២១ សួស វីសា បានភ្ជាប់សារខ្លីមួយទៀតថា ” ទោះខ្ញុំទទួលបានលទ្ធផលធ្វេីតេស្ត COVID-19 អវិជ្ជមាន (negative) តែខ្ញុំត្រូវធ្វេីចត្តាឡីសក័14ថ្ងៃ ដោយឃុំខ្លួនឯង នៅដាច់ដោយឡែកពីគ្រួសារ ដេីម្បីអោយកាន់តែសុវត្ថិភាព។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពេលកូនយំ ម៉ាក់ស្តាប់ឮពីចម្ងាយ ពេលនឹក ម៉ាក់លួចមេីលកូនពីចម្ងាយ តែម៉ាក់នឹងទ្រាំទ្រាំ ដេីម្បីសុវត្ថិភាព យូរអង្វែងរបស់គ្រួសារយេីង បែក14ថ្ងៃ ប្រសេីរជាងបែកមួយជីវិត Jennyម៉ាក់នឹកកូនខ្លាំងណាស់ ថង សាម៉ូលីណា”៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

មេល្អ ! ឃើញទង្វើរ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ល្អពេក ដល់ថ្នាក់ ធ្វើឲ្យ តារាចម្រៀង ខេម ទប់ចិត្តលែងជាប់ ក៏បានទំលាយពាក្យ បែបនេះ តាំងព្រឹក ថា…

កាលពីថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ ២០២០ កន្លងផុតទៅថ្មីៗនេះ អ្នកប្រើប្រាស់នៅក្នុងហ្វេសប៊ុកជាច្រើន ពិតជាមិនទាន់ភ្លេចទេមើលទៅ កាលនោះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបរិច្ចាកថវិកា ផ្ទាល់ខ្លួន ជូនសម្ដេចតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងចាក់ ជូនប្រជាជនបង្ការជំងឺកូវីដ១៩ នូវទឹកប្រាក់ រហូតដល់ទៅ ១លានដុល្លារ ឯណោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្រាប់តែ ម្សិលមិញនេះទៀត នាថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២១ អ្នកឧកញ៉ា បានធ្វើឲ្យមហាជនជាច្រើន ផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយបានបវិចាគ ថវិកា ច្រើនជាងមុនទៀត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបញ្ជាក់ថា “ខ្ញុំបាទ និងក្រុមគ្រួសារ សូមជួយតាមរយ:សម្ដេចតេជោ ដើម្បីទប់ស្កាត់ជំងឺ covid 19 ចំនួន3លានដុល្លារ ។ ខ្ញុំមិនអាចរស់នៅតែឯង បើប្រទេសជាតិមានចលាចល គ្មានស្ថេរភាព គ្មានសុខសន្តិភាព ខ្ញុំក៏មិនដឹងយកលុយទាំងនេះទៅចាយឯណាដែរ ខ្ញុំកើតនៅកម្ពុជាស្លាប់នៅកម្ពុជា ជួយប្រជាជនកម្ពុជា ជាតួនាទីរបស់យើងទាំងអស់គ្នា សាមគ្គីភាពទើបមានភាពរឹងមាំ ពេលនេះមិនមែនជាពេលបន្ទោសអ្នកណាម្នាក់ទេ តែជាពេលយើងត្រូវសាមគ្គីគ្នា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមបញ្ជាក់ទៅដល់បងប្អូន ខ្ញុំមិនមែនជាអ្នកមានលុយច្រើននោះទេតែខ្ញុំមានបេះដូងស្រឡាញ់ប្រទេសជាតិរបស់យើង ហើយក៏មិនអាចអោបដៃឈរមើលអោយថ្នាក់ដឹកនាំទទួលអំរែកតែឯងនោះដែ។”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយសារតែមើលឃើញ ទឹកចិត្តដ៏ប្រទៃនេះ តារាចម្រៀង ខេម មិនអាចទប់អារម្មណ៍ជាប់ឡើយ ក៏បានទំលាយពាក្យក្នុងចិត្តថា “មិនមែនសុទ្ធតែចង្កៀងផ្ទះណា ភ្លឺផ្ទះអ្នកហ្នឹងទេ ប៉ុន្តែខ្ញុំយល់ថា វត្តនាម និងទង្វើរបស់គ្រួសារអ្នកឧកញ៉ា ជាគំរូល្អមួយ លើកទឹកចិត្តទៅដល់បងប្អូនដែលកំពុងតែអស់សង្ឃឹម និងជីវិតក្រីក្រ កើតមកមិនមានដូចគេ អោយខំតស៊ូប្រឹងប្រែង ហើយក៏ផ្តល់បទពិសោធន៍នូវការចែករំលែកដែលគ្មានអ្នកណានឹងនឹកស្មានដល់ អរគុណចំពោះទឹកចិត្តការលះបងរបស់មេ (ពីពលករក្លាយជាអ្នកឧកញ៉ាដ៏ធំម្នាក់)”៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ក្ដៅៗ នៅថ្ងៃនេះ រកឃើញប្រធានសាលាឧទ្ធរណ៍ រាជធានីភ្នំពេញ ឆ្លងកូវីដ-១៩

នៅថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២១ នេះ យោងតាមប្រភពព័ត៌មានបឋមដែលទទួលបានដោយ កម្ពុជាថ្មី បានបង្ហាញឱ្យដឹងថា ​ប្រធាន​សាលា​ឧទ្ធរណ៍ រាជធានីភ្នំពេញ លោក យូ ប៊ុនឡេង មានវិជ្ជមានជំងឺកូវីដ-១៩ ដែលលោកមាន​ទីលំនៅបច្ចុប្បន្ន នៅ​ផ្លូវ​ ២០០៤ ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ​ រាជធានី​ភ្នំពេញ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរឱ្យដឹងដែរថា គិតត្រឹមព្រឹក ថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២១ នេះ ស្ថានភាពអ្នកជំងឺកូវីដ-១៩ នៅកម្ពុជា មាន ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ – អ្នកឆ្លងសរុប ចំនួន ១២២៥ នាក់ – អ្នកជាសះស្បើយ ចំនួន ៦១៩ នាក់ – អ្នកកំពុងព្យាបាល ចំនួន ៦០៤ នាក់ – ស្លាប់ ១ នាក់ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត