មិនទាន់ចប់ទេ! មុននេះ លោកជំទាវ ដេត ម៉ាលីណា ប្រកាសក្តែងៗថា “សួស្តីបងប្អូនពូមីងកុំភ្លេចរង់ចាំការឡាយបកស្រាយពីរូបនាងខ្ញុំ និងឌួង ឆាយ ដេីម្បីទាមទារយុត្តិធម៌ សំរាប់ខ្ញុំ និងកូន របស់នាងខ្ញុំ នៅយប់ម៉ោង…”

សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពី ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ មហាជនជាច្រើន ផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់ ក្រោយឃើញ លោកជំទាវ ដេត ម៉ាលីណា បានប្រកាសនៅក្នុងហ្វេសប៊ុករបស់ខ្លួនថា រូបគាត់ និង ឧកញ៉ា ឌួង ឆាយ បានព្រមព្រៀងលែងលះគ្នា ហើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លុះមកដល់ ថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២១ លោកជំទាវ បានបង្ហោះវីដេអូមួយ ដែលបាន call វីដេអូ និយាយជាមួយកូនប្រុសទីពីររបស់ខ្លួន ហើយភ្ជាប់សារបញ្ជាក់ថា ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “មនុស្សយេីងម្នាក់ៗ ទឹកចិត្តជាម្តាយ​គ្រប់រូប ពេលដែលលែងលះគ្នាដាច់ស្រេចហេីយ ហេតុអីក៏ត្រូវគៀបសង្កត់ក្មេង មិនអោយខលមកម្តាយគេ ទាំងដែលសុំយកកូនទៅលេងត្រឹមតែមួយល្ងាចសោះ​ តាំងពីថ្ងៃ08.03.2021 ថាយកពីម៉ោង5:00 ដល់ម៉ោង 10:00 យប់ មិនព្រមយកមកហេីយ​ ហេីយថែមយក iPad លាក់ទុក នៅពេលដែលខ្ញុំខលទៅ មិនដឹងថាកូនខ្លួនឯងនៅកន្លែងណា នៅជាមួយអ្នកណា ហេីយពេលដែលខ្ញុំខលទៅ ក្រុមគ្រួសារ ឆាយ គឺគេឆ្លេីយថា មិនដឹង​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហេីយនៅយប់ថ្ងៃនោះដែរ ហេតុតែបារម្មណ៍ពីកូនពេក នាងខ្ញុំ មានអាការញ័​រទ្រូ​ង​ ថប់ដង្ហេីប ហេីយក៏ត្រូវទៅពេទ្យទាំងយប់​ ម៉ោង3ភ្លឺដោយសារទង្វេីរ ដែលគាត់ធ្វេីដាក់ខ្ញុំ ហេីយយកកូនស្រីពៅ ដែលមានអាយុត្រឹមតែមួយខួបកន្លះ ទៅទុកចោល នៅនិងគេ ដែលកូនស្ថិតនៅក្រោមអាយុមេីលថែ ពីម្តាយ ហេីយយប់ទី4​ ថ្ងៃទី11.03.2021 យប់ ដោយសារយប់នោះ ឆាយបានទៅក្រៅ ទុកកូនចោល ហេីយនៅពេលនោះកូនប្រុសខ្ញុំក៏មានឱកាសយកiPad ខលមកនាងខ្ញុំ ដោយសារការនឹករបស់កូន និងការលំបាកដែលឆាយធ្វេីដាក់កូន ទេីបគាត់ទ្រាំមិនបាន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​…

អានបន្ត

នាយ ក្រូច បញ្ជាក់ថា​ ទោះបី​មិនបាន​ឆ្លង​កូ​វីដ​-១៩ ពី​ស្រី អ៊ីត ក្តី ​តែ​ពេលនេះ​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​១៤ ថ្ងៃ​នៅផ្ទះ​…

​តារា​កំប្លែង​នាយ ក្រូច បានបញ្ជាក់​ប្រាប់​កម្ពុជា​ថ្មី​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃទី​១៥ ​ខែមីនា នេះ​ថា​ទោះបីជា​ប្អូនស្រី​អ្នកនាង ស្រី​អ៊ីត បាន​តេស្ត​រកឃើញ​ជំងឺ​កូ​វីដ​-១៩​ក៏ពិតមែន ​តែ​នាយ​មិនបាន​ឆ្លង​ពី​ប្អូនស្រី​ខ្លួន​ឡើយ ​ខណៈលទ្ធផល​តេស្ត​លើក​ទី​១​អវិជ្ជមាន​។​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នាយ ក្រូច បាន​និយាយទៀតថា កន្លងមក​រវាង​នាយ​និង​ស្រី អ៊ីត គឺ​មិនបាន​ជួបគ្នា​រយៈពេល​ប្រ​មាណ​ជា​កន្លះ​ខែ​មកហើយ​ ប៉ុន្តែ​ទើប​អំឡុងពេល​កាលពី​ថ្ងៃទី​០៧ ​ខែមីនា​កន្លងទៅ​ នាយ​និង​ស្រី អ៊ីត ក៏បាន​ជួបគ្នា​ដោយ​ប្រយោល​ម្តង​ក្នុងពេល​ប្រជុំ​ក្រុម​កំ​ប្លែង​នៅ​CTN​។​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តារា​កំប្លែង​នាយ ក្រូច បាន​បញ្ជាក់ថា បន្ទាប់ពី​ការប្រជុំ​នា​ថ្ងៃទី​០៧​ ខែមីនា​ រួចហើយ​ដោយមាន​ការស​ង្ស័យ​គឺ​ទាំង​លោក​រួមទាំង​ក្រុមការងារ​កំប្លែង​ដែល​បាន​ចូលរួម​ប្រជុំ​នោះបាន​ទៅធ្វើ​តេស្ត​សំ​ណាករ​កមេ​រោគ​កូ​វីដ​-១៩​នៅ​ថ្ងៃទី​១១ ខែមីនា ហើយ​ជា​លទ្ធផល​រកឃើញ​តែ​ស្រី អ៊ីត ម្នាក់​ដែល​វិជ្ជមាន​កូ​វីដ​-១៩​។ ​ចំណែ​កឯ​ផ្សេងៗ​ទៀត​គឺ​លទ្ធផល​អវិជ្ជមាន​ទាំងអស់។​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នាយ​បន្តថា កាលពី​ថ្ងៃ​ដែល​ជួបប្រជុំ​ក្រុម​កំប្លែង​នោះ​គឺ​គ្រប់គ្នា​សុទ្ធតែ​អនុវត្តតាម​វិធានការ​ណែនាំ​ដោយ​ការពាក់​ម៉ាស់ រក្សា​គម្លាត​ឆ្ងាយ​ពីគ្នា និង​បាញ់​ទឹក​អាល់កុល​ឬ​ជែ​ល​ជាដើម​។​ លោ​កថា​បច្ចុប្បន្ន​ខ្លួន​កំពុង​បន្ត​តាមដាន​សុខភាព​និង​ធ្វើ​ច​ត្តា​ឡី​ស័ក១៤​ថ្ងៃ​នៅផ្ទះ​ទោះបី​លទ្ធផល​តេស្ត​លើក​ទី​១​គ្មាន​កូវីដ​-១៩​ក្តី៕ប្រភព៖កម្ពុជាថ្មី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

មើលវីដេអូនេះហើយ បានដឹងថា ឧកញ៉ា ឌួង ឆាយ ស្រឡាញ់កូនស្រីពៅម្នាក់នេះ ខ្លាំងប៉ុណ្ណា អង្គុយបញ្ចុកអាហារកូន ទំាងស្នាមញញឹម ហើយពោលពាក្យ បែបនេះ ថា…(មានវីដេអូ)

កាលពី ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ មហាជនជាច្រើន ផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់ ក្រោយឃើញ លោកជំទាវ ដេត ម៉ាលីណា បានប្រកាសនៅក្នុងហ្វេសប៊ុករបស់ខ្លួនថា រូបគាត់ និង ឧកញ៉ា ឌួង ឆាយ បានព្រមព្រៀងលែងលះគ្នា ហើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្រាប់តែនៅមុននេះបន្តិច នាថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២១ លោកជំទាវ បានបង្ហោះវីដេអូមួយ ដែលបាន call វីដេអូ និយាយជាមួយកូនប្រុសទីពីររបស់ខ្លួន ហើយភ្ជាប់សារបញ្ជាក់ថា ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “មនុស្សយេីងម្នាក់ៗ ទឹកចិត្តជាម្តាយ​គ្រប់រូប ពេលដែលលែងលះគ្នាដាច់ស្រេចហេីយ ហេតុអីក៏ត្រូវគៀបសង្កត់ក្មេង មិនអោយខលមកម្តាយគេ ទាំងដែលសុំយកកូនទៅលេងត្រឹមតែមួយល្ងាចសោះ​ តាំងពីថ្ងៃ08.03.2021 ថាយកពីម៉ោង5:00 ដល់ម៉ោង 10:00 យប់ មិនព្រមយកមកហេីយ​ ហេីយថែមយក iPad លាក់ទុក នៅពេលដែលខ្ញុំខលទៅ មិនដឹងថាកូនខ្លួនឯងនៅកន្លែងណា នៅជាមួយអ្នកណា ហេីយពេលដែលខ្ញុំខលទៅ ក្រុមគ្រួសារ ឆាយ គឺគេឆ្លេីយថា មិនដឹង​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហេីយនៅយប់ថ្ងៃនោះដែរ ហេតុតែបារម្មណ៍ពីកូនពេក នាងខ្ញុំ មានអាការញ័​រទ្រូ​ង​ ថប់ដង្ហេីប ហេីយក៏ត្រូវទៅពេទ្យទាំងយប់​ ម៉ោង3ភ្លឺដោយសារទង្វេីរ ដែលគាត់ធ្វេីដាក់ខ្ញុំ ហេីយយកកូនស្រីពៅ ដែលមានអាយុត្រឹមតែមួយខួបកន្លះ ទៅទុកចោល នៅនិងគេ ដែលកូនស្ថិតនៅក្រោមអាយុមេីលថែ ពីម្តាយ ហេីយយប់ទី4​ ថ្ងៃទី11.03.2021 យប់ ដោយសារយប់នោះ ឆាយបានទៅក្រៅ ទុកកូនចោល ហេីយនៅពេលនោះកូនប្រុសខ្ញុំក៏មានឱកាសយកiPad ខលមកនាងខ្ញុំ ដោយសារការនឹករបស់កូន និងការលំបាកដែលឆាយធ្វេីដាក់កូន ទេីបគាត់ទ្រាំមិនបាន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កូនប្រុសខ្ញុំ…

អានបន្ត

អាណិតណាស់លោកអើយ! ប្អូនប្រុស ស៊ូដើរមករៀនមិនដែលខានទេ ទោះបីពេលខ្លះមករៀនអត់បាន

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តជាច្រើនមានការចាប់អារម្មណ៏ជាខ្លាំង បេីទោះបីជា​ជីវភាព​មានការខ្វះខាត​ខ្លាំង និងមិនមាន​សម្លៀកបំពាក់​សមរម្យ​ដូចគេ​ពិតមែន​ តែក្មេងប្រុសរូបនេះមិនបានបោះបង់ចោល​ការសិក្សា​នោះទេ ដែល​តែងតែ​មករៀន​ទៀងទាត់​ជា​រៀងរាល់ថ្ងៃ​ រហូត​ធ្វើ​ឲ្យ​គ្រូ​បន្ទុក​ថ្នាក់មានក្តី​អាណិត​អាសូរ​ជាខ្លាំង​ ក៏បាន​ចែក​រំលែក​នូវ​សកម្មភាពដ៏​កំសត់​​នេះជូនដល់​មហាជន​លេី​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុង​គោលបំណង​ស្វែង​រក​ជំនួយ​ពី​សប្បុរស​ជន​ដេីម្បី​ជួយដល់​រូបគាត់។ដោយឡែក បេីយោងតាម​រយៈ​គណនី​ហ្វេសប៊ុក​ឈ្មោះ​ ណី​ សុភី​ ត្រូវ​ជាគ្រូ​បន្ទុក​ថ្នាក់ក្មេង​ប្រុស​ខាងលេីនេះ​បាន​មានការ​បញ្ជាក់​ឲ្យ​ដឹង​ថា​៖«បើឃើញពីស្ថានភាពគ្រួសារសិស្សឈ្មោះ អាយ បញ្ញា ផ្ទាល់បានដឹងថាវាសង្វេកប៉ុនណា​ ផ្ទះដីស្បៀងអាហារប្រចាំថ្ងៃគឺគ្មាន​ តែតស៊ូដើរមករៀនមិនដែលខានទេ​ ពេលខ្លះមករៀនអត់បានបាយហូបក៏មាន​ ខ្ញុំជាគ្រូផ្ទាល់តែងតែទិញចំណីឲ្យហូបស្ទើររាល់ថ្ងៃ​ ប៉ុន្តែមិនបានគ្រប់គ្រាន់នោះទេ​ ដោយសារខ្ញុំមានជីវភាពគ្រួសារមិនធូរ​ធារដែរទេ​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណែកសម្ភារ:សិក្សាខ្ញុំជួយរហូតពេលកន្លងមក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តាងនាមខ្ញុំជាគ្រូបន្ទុកថ្នាក់ផ្ទាល់​ សូមធ្វើការអំពាវនាវដល់បងប្អូនសប្បុរសជួយជាសម្ភារ:សិក្សាក្ដី កង់ក្ដី ថវិកាក្ដី សម្លៀកបំពាក់ក៏ដោយដើម្បីឲ្យគាត់បានរៀនសូត្រនឹងគេ ខ្ញុំសង្ឃឹមលើស្មារតីបងប្អូនក្នុងបណ្ដាញសង្គមfb ជួយចែករំលែកផង​ អរគុណ»។ សូម​ជម្រាប​ថា​ ក្មេង​ប្រុស​រូប​នេះ​ជា​សិស្ស​នៅ​សាលា​បឋម​សិក្សា​ដំណាក់ថ្មី​ ដែលមាន​ទីតាំង​ស្ថិត​នៅស្រុកម៉ាឡៃ​ ខេត្ត​បន្ទាយ​មានជ័យ​។ប្រភព៖ ហ្វេសប៊ុក ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ក្ដៅៗបន្ទាន់បំផុត! សម្ដេចតេជោ ស្នើឱ្យផ្អាកពិធីមង្គលការ ពិធីជួបជុំនានា ទូទាំងប្រទេស…

នៅរសៀលថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២១ នេះ យោងតាមសារសំឡេងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងគ្រុប ឯកសារមន្ត្រីសាធារណៈ សម្ដេចបានស្នើទៅអភិបាលរាជធានី-ខេត្ត ផ្អាកការរៀបចំពិធីមង្គលការ និងពិធីផ្សេងៗ ដើម្បីបញ្ចៀសការផ្ទុះរីករាលដាលជំងឺកូវីដ-១៩ កាន់តែខ្លាំង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមរយៈសារសំឡេង សម្តេចតេជោ បានលើកឡើងពីករណីនៅខេត្តតាកែវ និង ខេត្តកំពត ដែលអ្នកកើតជំងឺកូវីដ-១៩ ទៅចូលរួមក្នុងពិធីនាំឱ្យមានផលប៉ះពាល់កាន់តែខ្លាំង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អាស្រ័យហេតុនេះ សម្តេចតេជោ បានថ្លែងស្នើយ៉ាងដូច្នេះថា «អ៊ីចឹងខ្ញុំសូមស្នើឱ្យអភិបាលខេត្ត អភិបាលរាជធានី ធ្វើការពិចារណាទាក់ទិនការចេញបទបញ្ជាផ្អាកជាបណ្តោះអាសន្ននូវពិធីមង្គលការ ឬពិធីផ្សេងៗនៅក្នុងខេត្ត» ។ ក្នុងនោះសម្តេចតេជោ បានបន្តទៀតថា «សូមឯកឧត្តម លោកជំទាវ ពិនិត្យមើល ដើម្បីរៀបចំនូវលិខិតជូនដំណឹង ដើម្បីស្នើសុំការយោគយល់ពីសំណាក់ប្រជាពលរដ្ឋទៅលើការផ្អាកជាបណ្តោះអាសន្ននូវការរៀបមង្គលការជាដើម» ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជុំវិញចំណុចនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ​សូមឱ្យមានការយោគយល់ពីប្រជាពលរដ្ឋ និងបានលើកឡើងផងដែរថា ការរៀបចំកម្មវិធីជារឿងមួយ តែគួរថ្លឹងថ្លែងពីបញ្ហាក្នុងសង្គម ជាពិសេសការទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

សូមអបអរសាទរ ! ទីបំផុត ទេពី កូនស្រី ចាន់ កែវនិមល បានជាសះស្បើយ ពីជំងឺកូវីដ-១៩ ហើយ, រំភើបពេក និមល ពោលពាក្យ ទំាងអារម្មណ៍រំជួលចិត្ត ថា…

សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពី ថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០២១ កន្លងផុតទៅប៉ុន្មានថ្ងៃនេះ អ្នកប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយទទួលបានដំណឹងថា ពិធីការិនី ចាន់ កែវនិមល ស្វាមី និងកូនស្រីម្នាក់ អាយុ ១០ឆ្នាំ មានវិជ្ជមាន កូវីដ-១៩។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២១ និមល បានបង្ហោះសារទំាងក្តីរំភើបមួយថា “ថ្ងៃដែលខ្ញុំ និងគ្រួសារបាន ធ្វើតេស្តវិជ្ជមានជំងឺកូវីត១៩ គឺជាថ្ងៃដែលខ្ញុំបានដឹងកាន់តែច្បាស់ពីការនឿយហត់ និងការប្រឹងប្រែង របស់សម្តេចទាំង២ លោកខ្នះខ្នែង ជួយកូនចៅក្នុងគ្រាអាសន្ន មិនគិតពីម៉ោងសម្រាកផ្ទាល់ខ្លួនឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក ក្នុងអំឡុងពេលព្យាបាលនេះ បងប្រុស ហ៊ុន ម៉ាណែត និងបងស្រី ពេជ ចន្នមុន្នី តែងតែបារម្ភ ពីសុខទុក្ខប្អូនៗ ជានិច្ច ខ្លាចខ្វះនេះ ខ្វះនោះ ញុំាឆ្ងាញ់អត់? ញុំាគ្រប់អត់? គ្រាន់តែដឹងថា ប្អូនៗចង់ញុំាផ្លែឈើ បងស្រីទៅទិញផ្លែឈើ រើសផ្ទាល់ដៃ ចេញលុយផ្ទាល់ខ្លួន មកចែកប្អូនតាមបន្ទប់ទៀត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សួរថា អោយប្អូនៗ គួរប្រើពាក្យអរគុណបែបណា អោយស្មើរទំហំទឹកចិត្តមួយនេះ ការព្យាបាលកាន់តែមានប្រសិទ្ធភាពតាមរយៈការយកចិត្តទុកដាក់និងលើកទឹកចិត្តពីក្រុមគ្រូពេទ្យស្មគ្រ័ចិត្តសម្តេចតេជោ(TYDA)។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែងជាលទ្ធផលថ្ងៃនេះ កូនស្រីខ្ញុំដែលមានអាយុជិត១០ ឆ្នាំបានជាសះស្បើយ ពីជំងឺកូវីត១៩ហើយ សូមគោរពអរគុណម្តងទៀត សម្តេចពុក សម្តេចម៉ែ ដែលមិនចោលកូនៗ ក្នុងគ្រាដ៏លំបាកនេះ អរគុណបងប្រុស បងស្រី សម្រាប់ការហត់នឿយ១នេះ អរគុណដល់ក្រុមគ្រូពេទ្យស្មគ្រ័ចិត្ត សម្តេចតេជោ (TYDA) សម្រាប់ការលះបង់ ដ៏ធំធេង១នេះ”៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

រកឃើញច្រើនណាស់!!! អ្នកពាក់ព័ន្ធជាមួយ កក្កដា សោភ័ណ្ឌ ប្រហែល៤០០នាក់ក្នុងខេត្តតាកែវ ក្រោយលោកបានទៅចូលរួមមង្គលការនៅទីនោះ…

នៅថ្ងៃទី ១៤ មីនានេះ លោក កក្កដា សោភណ្ឌ័ ត្រូវបានក្រុមគ្រូពេទ្យធ្វើតេស្តរកឃើញវិជ្ជមានកូវីដ-១៩ ខណៈកាលពីថ្ងៃទី ១២ មីនា លោកធ្លាប់ចូលរួមមង្គលការមិត្តភក្តិ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យោងតាមរយៈបណ្តាលសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួន លោក កក្កដា សោភណ្ឌ័ បានអះអាងថា លោកបានទទួលលទ្ធផលពីគ្រូពេទ្យថា លោក Positive, មានផ្ទុកមេរោគ Covid-19 នេះពិតមែន។ឥឡូវនេះ លោកធ្វើតាមការណែនាំរបស់គ្រូពេទ្យ នឹង ពង្រឹងស្មារតីអោយបានល្អ រងចាំការព្យាបាល ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មន្ទីរសុខាភិបាលខេត្តតាកែវ បានរកឃើញអ្នកជាប់ពាក់ព័ន្ធកូវីដ១៩ដោយផ្ទាល់ប្រហែលជា៣០នាក់ និងដោយប្រយោលជាមួយលោក កក្កដា សោភណ្ឌ័ ដែលផ្ទុកកូវីដ-១៩ប្រហែលជា៤០០នាក់។ បច្ចុប្បន្នអ្នកជាប់ពាក់ព័ន្ធកូវីដ១៩ដោយផ្ទាល់ និងដោយប្រយោលទាំងអស់នោះ ត្រូវបានក្រុមគ្រូពេទ្យធ្វើការយកសំណាក និងដាក់ឲ្យនៅដោយឡែក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោកវេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បានបានសារព័ត៌មានថា ច្ចុប្បន្នក្រុមគ្រូពេទ្យកំពុងតែសាកសួរ និងយកសំណាកជាបណ្តើរៗ។ ចំពោះអ្នកដែលជាប់ពាក់ព័ន្ធកូវីដ១៩ដោយផ្ទាល់និងប្រយោលក្រុមការងារបានដាក់នៅដោយឡែកក្នុងផ្ទះ ហ៊ុមព័ទ្ធខ្សែ។ ក្នុងចំណោមអ្នកជាប់ពាក់ព័ន្ធកូវីដ១៩ដោយផ្ទាល់ប្រហែលជា៣០នាក់ មិនទាន់មានអ្នកចេញនូវរោគសញ្ញា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ព្រះនាងតូច នរោត្តម ជេនណា បញ្ជាក់ថា “សូមជម្រាបសួរពុកម៉ែបងប្អូនជិតឆ្ងាយទាំងអស់​ ដែលព្រួយបារម្ភអំពីខ្ញុំ​ ក្រោយពីមានការផុសផ្សាយថា​ លោក​ កក្តដា​ សោភ័ណ​ បានជួបខ្ញុំ, ខ្ញុំចង់ជម្រាបថា​ រូបនេះ​…”

កាលពីម្សិលមិញនេះ នាថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២១ មហាជនជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញ កក្កដា សុភ័ណ្ឌ បាប្រកាសនៅក្នុងហ្វេសប៊ុករបស់ខ្លួនថា “Update to my health ! ខ្ញុំ កក្កដា សុភ័ណ្ឌ បានទទួលលទ្ធផលពីគ្រូពេទ្យថា ខ្ញុំ Positive, មានផ្ទុកមេរោគ Covid-19 នេះ ពិតមែន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្វីដែលស្មានមិនដល់ បានកើតឡើងហើយ… ឥឡូវនេះ ខ្ញុំធ្វើតាមការណែនាំរបស់គ្រូពេទ្យ នឹង ពង្រឹងស្មារតីអោយបានល្អ រងចាំការព្យាបាល ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សុំទោសអ្នករាល់គ្នាផង… បើខ្ញុំមិនមកពិនិត្យ ខ្ញុំគេចវេស វាជារឿងមិនល្អទេ សុខចិត្តអោយអ្នកទាំងអស់គ្នាជេរខ្ញុំ…សុំទោស មិត្តភក្តិ អ្នករាប់អាន ដែលខ្ញុំនាំទុក្ខអោយ.. សូមមេត្តាទៅពិនិត្យសុខភាពដែលនៅជិត និង ស្តាប់តាមការណែនាំ របស់រាជរដ្ឋាភិបាល កុំអោយស្តាយក្រោយដូចខ្ញុំ។”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២១ គេប្រទះឃើញ ព្រះនាងតូច នរោត្តម ជេនណា បានបង្ហោះសារមួយបញ្ជាក់ថា “សូមជម្រាបសួរពុកម៉ែបងប្អូនជិតឆ្ងាយទាំងអស់​ ដែលព្រួយបារម្ភអំពីខ្ញុំ​ ក្រោយពីមានការផុសផ្សាយថា​ លោក​ កក្តដា​ សោភ័ណ​ បានជួបខ្ញុំ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្ញុំចង់ជម្រាបថា​ រូបនេះ​ ថតជិតមួយឆ្នាំមកហេីយ​ ដែលកាលនោះរូបគាត់បានមកលេងខ្ញុំនៅព្រះដំណាក់​មែន តែតាំងពីពេលនោះមកនេះខ្ញុំពុំដែលបានជួបគាត់ទៀតនោះទេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្ញុំសូមអរគុណណាស់ដែលពុកម៉ែបងប្អូនព្រួយបារម្ភអំពី​ សុខភាពខ្ញុំ​ ខ្ញុំនិងក្រុមគ្រួសារពុំបានចេញពីព្រះដំណាក់បេីគ្មានការចាំបាច់នោះទេ​ ទោះបីជាចេញទៅណាមកណាក៏ពាក់ម៉ាស​ និងលាងដៃដោយអាល់កុលការពារជាប្រចាំដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្ញុំ​ និងក្រុមគ្រួសារសូមជូនពរដល់បងប្អូនដែលកំពុងមានជំងឺកូវីដទាំងអស់ទាំងសិល្បករ​ ក៏ដូចជាប្រជាជនដទៃទៀតឆាប់ជាសះស្បេីយឡេីងវិញ ហេីយបងប្អូនទាំងសូមមេត្តារួមគ្នាគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល​ និងសារាចរណ៍របស់រាជរដ្ឋាភិបាលនៃយេីង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នាខ្ញុំ​ និងក្រុមគ្រួសារក៏សូមបួងសួងទេវតាថែរក្សាប្រទេសកម្ពុជា​ សូមជួយថែរក្សាការពារប្រជាជនខ្មែរ​…

អានបន្ត

ក្តៅៗ!​ នៅព្រឹកនេះ អាជ្ញាធរ​ខេត្តតាកែវ​ បានចុះទៅដល់ទីតាំងផ្ទះការ ដែលជាប់ពាក់ព័ន្ធនឹង កក្កដា សុភ័ណ្ឌ ហើយ…

កាលពីម្សិលមិញនេះ នាថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២១ មហាជនជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញ កក្កដា សុភ័ណ្ឌ បាប្រកាសនៅក្នុងហ្វេសប៊ុករបស់ខ្លួនថា “Update to my health ! ខ្ញុំ កក្កដា សុភ័ណ្ឌ បានទទួលលទ្ធផលពីគ្រូពេទ្យថា ខ្ញុំ Positive, មានផ្ទុកមេរោគ Covid-19 នេះ ពិតមែន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្វីដែលស្មានមិនដល់ បានកើតឡើងហើយ… ឥឡូវនេះ ខ្ញុំធ្វើតាមការណែនាំរបស់គ្រូពេទ្យ នឹង ពង្រឹងស្មារតីអោយបានល្អ រងចាំការព្យាបាល ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សុំទោសអ្នករាល់គ្នាផង… បើខ្ញុំមិនមកពិនិត្យ ខ្ញុំគេចវេស វាជារឿងមិនល្អទេ សុខចិត្តអោយអ្នកទាំងអស់គ្នាជេរខ្ញុំ…សុំទោស មិត្តភក្តិ អ្នករាប់អាន ដែលខ្ញុំនាំទុក្ខអោយ.. សូមមេត្តាទៅពិនិត្យសុខភាពដែលនៅជិត និង ស្តាប់តាមការណែនាំ របស់រាជរដ្ឋាភិបាល កុំអោយស្តាយក្រោយដូចខ្ញុំ។”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្រាប់តែព្រឹកមិញនេះ នាថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២១ បើយោងតាមរយៈហ្វេសប៊ុក Vann Vin បានប្រាប់ឲ្យដឹងថា “ព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក មុំ សោភ័ណ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ សហប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកសំរោង ខេត្តតាកែវ រួមជាមួយអាជ្ញាធរភូមិ ឃុំ និងស្រុក ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បានញ្ជើញចុះផ្ទាល់ដល់ទីតាំងផ្ទះការ មួយកន្លែង នៅភូមិក្រាំងលាវ ឃុំរវៀង ដែលជាប់ពាក់ព័ន្ធនឹងបុគ្គល ឈ្នោះ កក្កដា សុភ័ណ្ឌ ដែលក្រសួងសុខាភិបាលយកសំណាកពិនិត្យឃើញវិជ្ជមានកូវីដ១៩ ក្រោយបានមកចូលរួមកំដរ កូនកំលោះ…

អានបន្ត

នេះបុរស ដែលកើតជំងឺកូវីដ១៩ ហើយបានទៅស៊ីការគេនៅស្រុកឈូក ខេត្តកំពតកាលពីយប់មិញ ត្រូវសមត្ថកិច្ចនាំខ្លួនបានហើយ….

តាមរបាយការណ៍របស់សមត្ថកិច្ចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី១៤ ខែមីនាបង្ហាញឃើញថា បុរសអាយុ២៣ឆ្នាំ ជាអ្នករស់នៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង មានវិជ្ជមានជំងឺកូវីដ១៩។ អ្វីដែលកំពុងធ្វើឱ្យមានការបារម្ភខ្លាំងនោះ គឺបុរសរូបនេះបានទៅចូលរួមពិធីមង្គលការមួយនៅស្រុកឈូក ខេត្តកំពត នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ បុរសរូបនោះបានទៅយកសំណាកពិនិត្យរកជំងឺកូវីដ១៩ នៅមន្ទីរពេទ្យរុស្ស៉ី ដោយសារមានការពាក់ព័ន្ធនឹងអ្នកកើតជំងឺកូវីដ១៩។ ក្រោយពីយកសំណាករួចហើយបុរសរូបនេះមិនបាននៅធ្វើចត្តាឡីស័កខ្លួនឯងនៅផ្ទះទេ បានធ្វើដំណើរទៅចូលរួមពិធីមង្គលការនៅក្នុងស្រុកឈូក ដោយជួលឡានតាក់ស៊ីហាយឡែនឌើមួយគ្រឿង លុះពេលត្រឡប់មកវិញ មានអ្នករួមដំណើរចំនួន៦នាក់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ព័ត៌មាននេះទើបផ្អើលឆោរឡោនៅយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១នេះ បន្ទាប់ពីក្រុមគ្រូពេទ្យបានចុះទៅផ្ទះរបស់គេ បែរជាមិនឃើញរូបគេហើយ ត្រូវបានក្រុមគ្រួសារបញ្ជាក់ថាទៅចូលរួមពិធីមង្គលការ។ របាយការណ៍របស់សមត្ថកិច្ចបានរៀបរាប់ទៀតថា ក្រោយពីបានរកឃើញបុរសរូបនោះ ក្រុមគ្រូពេទ្យបាននាំបុរសកើតជំងឺកូវីដ១៩នេះ ទៅសម្រាកព្យាបាលនៅសណ្ឋាគារ The Great Duke។ ចំណែកអ្នករួមដំណើរ ០៥នាក់ (ប្រុស) យកទៅធ្វើចត្តាឡីស័ក នៅមណ្ឌលសុខភាពចាក់អង្រែ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មុននេះយោងតាមគណនីហ្វេសប៊ុក​​ Sem Sopheak Seavmey បានបង្ហោះប្រាប់ថា៖ ល្បងដែលទៅចូលរួមពិធីមង្គលការមួយកន្លែងនៅភូមិតំណាក់ទ្រព្យខាងជើង ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត កាលពីយប់មិញ! ពេលនេះគាត់ ត្រូវនាំមកព្យាបាលនៅ The Great Duke ! ដោយឡែក៥នាក់ទៀត បានយកទៅចាក់អង្រែ ហើយអ្នកបើកតាក់ស៊ីដែលដឹកគាត់ទៅកំពត ក៏ត្រូវយកសំណាក និងធ្វើចត្តាឡីស័កផងដែរ! ថ្ងៃនេះសមត្ថកិច្ច នឹងប្រមូលអ្នកពាក់ព័ន្ធទៅយកសំណាក និងធ្វើចត្តាឡីស័ក! 15/03/2021!៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត