កាន់តែក្ដៅហើយ!! ពេលនេះមាន តារា​ជា​ច្រើនរូប បានបង្ហោះសារស្នើ​សុំ​ប្រមុខ​ដឹកនាំ​៤​ចំណុច ជា​ដំណោះស្រាយ​ក្នុង​សម័យ​.កូ.​វី​.ដ.

រហូត​មក​ទល់​ពេល​នេះ មាន​តារា​ជា​ច្រើន​រូប​បាន​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដូច​ៗ​គ្នា ក្នុង​គោលបំណង​ស្នើ​សុំ​ទៅ​កាន់​ប្រមុខ​ដឹកនាំ​សម្តេច​តេ​ជោ ចំនួន​៤​ចំណុច ដើម្បី​ជា​ដំណោះ​ក្នុង​សម័យ​នៃ​ការ​រីក​រាលដាល​នៃ​ជំ.ងឺ​.កូ.​វី.ដ​១៩ ក្នុង​សហគមន៍ នៅ​ប្រទេស​កម្ពុជា​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សារ​ដែល​ពួក​គេ​បាន​បង្ហោះ​នោះ បាន​លើក​ឡើង​ថា ក្នុង​នាម​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​ខ្មែរ ដែល​រស់នៅ​ក្រោម​ការ​ដឹកនាំ​សម្តេច​តេ​ជោ សូម​គោរព ឧត្តមភាព​ដ៏​ថ្លៃថ្លា​របស់​សម្តេច គោលនយោបាយ​ឈ្នះ​ៗ ដោយ​ក្នុង​នាម​ខ្ញុំ​ជា​ប្រជាពលរដ្ឋ សុំ​ធ្វើការ​ស្នើរ​សុំ​ដល់​សម្តេច​ពុក​៤​ចំណុច​!​។ កម្មវត្ថុ​សេចក្តី​ផ្តើម ៖ ដោយ​ប្រជាពលរដ្ឋ​កំពុង​តែ​ប្រឈម​មុខ​កូ.​វី​.ដ​.១៩ ដូច​សម្តេច​អ៊ុំ​បាន​ជ្រាប និង​សូម​អនុញ្ញាត​រៀបរាប់​ជូន​ស្នើរ​សុំ​៤​ចំណុច ដោយ​អនុគ្រោះ​ដល់​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​ផង​ទាន​!​។ សុំ​សម្តេច​ពុក មេត្តា​ជួយ​ដោះស្រាយ នឹង​សម្រួល​ពី​បញ្ហា​ទុក្ខ​ធុរៈ ទុក្ខសោក​របស់​ប្រជាពលរដ្ឋ ក្នុង​ស្ថាន​ការ​នេះ​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទី​១ សូម​មេត្តា​ជួយ​ដោះស្រាយ​បញ្ហា​សាំង​ឡើងថ្លៃ សម្រួល​អោយ​ចុះថោក ធូរ​ថ្លៃ​សមរម្យ ក្នុង​ស្ថានភាព សេដ្ឋកិច្ច ជីវភាព​ប្រជាពលរដ្ឋ​សម័យ​កូ​វី​ដ​ធ្លាក់​ចុះ​!​។ ទី​២ សូម​មេត្តា​ធ្វើ​សេចក្តី​ប្រកាស សម្រួល​ជាមួយ​ម្ចាស់ផ្ទះ​ជួល ម្ចាស់​កន្លែង​ជួល​បើក​រកស៊ី ចុះ​តម្លៃ​ថ្លៃ​បន្ទប់ ឬ​ផ្ទះល្វែង អោយ​សល់​ត្រឹមតែ​ពាក់កណ្តាល​១​រយៈពេល (​ពេល​ស្ថានភាព​ប្រសើរ​វិញ និង​គិត​តម្លៃ​ដើម​)​។ ទី​៣ សូម​សម្រួល​ជាមួយ​ធនាគារ​ហិរញ្ញវត្ថុ​គ្រប់​ស្ថាប័នរដ្ឋ និង​ឯកជន ចំពោះ​ប្រជាពលរដ្ឋ​នៃ​ប្រាក់​កម្ចី ធ្វើការ​ផ្អាក​បង់​១​រយៈពេល (​ពេល​ស្ថាន​ភាពល្អ​ឡើង​វិញ ពួក​ក្មួយ​ៗ​នឹង​បង់​ជា​ធម្មតា​)​។ ទី​៤ សូម​ជួយ​សម្រួល​ជាមួយនឹង​វា​រី​អគ្គិសនី​កម្ពុជា និង​រដ្ឋាករទឹក សម្រួល​អោយ​ចុះថោក​បន្តិច ដើម្បី​ជួយ​សម្រួល​ជីវភាព​ប្រជាពលរដ្ឋ ដោយ​អនុគ្រោះ​ផង​សម្តេច​ពុក ។ សូម​គោរព ជូនពរ​ដល់​សម្តេច​ពុក មាន​សុខភាព​ល្អ កម្លាំង​មាំមួន​ជា​ម្លប់​ដល់​កូនចៅ ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់​ៗ​គ្នា​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជា​ការ​កត់សម្គាល់​សារ​ខាងលើ​នេះ ត្រូវ​បាន​អ្នកសិល្បៈ​ជា​ច្រើន​បាន​ធ្វើការ​ចែករំលែក​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយនៅ​ក្នុង​នោះ​ក៏​មាន​មហាជន​ជា​ច្រើន​ទៀត ក៏​បាន​ចែកចាយ​សារ​ខាងលើ​នេះ​ដូច​គ្នា​។ យ៉ាងណា រហូត​មក​ទល់​ពេល​នេះ​គេ​នៅ​មិន​ទាន់​ឃើញ​មានការ​ឆ្លើយ​តប​ពី​ថ្នាក់ដឹកនាំ និង​ស្ថាប័ន​ពាក់ព័ន្ធ​ណាមួយ​នៅឡើយ​ទេ​៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

កាន់តែក្តៅហើយ! ក្រោយល្បីរឿងព្រះតេជគុណ ពិន សែម ដាក់វិន័យលើកូនសិស្ស ស្រាប់តែឯកឧត្តម ហ៊ុន ជា ពោលពាក្យចាក់ដោតថា…

គួររំលឹកថា មានការរិះ.គន់ជាខ្លាំងចំពោះសកម្មភាពរបស់ព្រះតេជគុណ ពិន សែម ដែលបានដាក់វិន័យ ក្នុងការប្រៀនប្រដៅ ដោយប្រើរំពាត់វា.យធ្ងន់ៗទៅលើកូនសិស្សជាព្រះសង្ឃ ចំនួន៩អង្គ ដែលធ្វើខុស និងខ្ជិលរៀន។ ប៉ុន្តែ ករណីនេះពេលស្រាវជ្រាវទៅ មិនមែនជា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អំពើហិ.ង្សាធ្វើទារុ.ណកម្ម ទ.ណ្ឌ.កម្មឃោរឃៅនោះទេ តែគឺជាអំពើទូន្មានប្រៀនប្រដៅ និងការដាក់វិន័យរបស់ព្រះគ្រូចៅអធិការដល់ ភិក្ខុ និងសាមណេរ ដែលប្រព្រឹត្តខុសនឹងវិន័យ ហើយករណីព្រះតេជគុណ ពិន សែម ព្រះគ្រូចៅអធិការវត្តរាជបូណ៌ ក្រុងសៀមរាប ខេត្ត ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សៀមរាប ដាក់វិន័យកូនសិស្ស ត្រូវបានដោះស្រាយរួចរាល់ផងដែរ។ ដោយលែកក្រលេកមកមើលការលើកឡើងរបស់ ឯកឧត្តម ហ៊ុន ជា ហួសចិត្ត ជុំវិញបញ្ហាខាងលើវិញ គឺឯកឧត្តមបានពោលពាក្យថា: ឪពុក វ៉ៃកូន ប្រដៅកូនចង់អោយកូនបានល្អបានចេះ គ្រូវ៉ៃសិស្សចង់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អោយសិស្សបានល្អហ្នឹងសិស្សចេះ ចប់ (ឪ ខ្ញុំវ៉ៃខ្ញុំសាហាវណាស់បែ.កក្បាលក៏មានដែរ បាទ តែដើម្បីកូនល្អព្រោះនិយាយខ្ញុំមិនស្ដាប់ គាត់តែអ្នកដែលល្អ គឺខ្ញុំ ពេលស្ដាប់តាម ឪ ចប់ ) តោះទៅបាយ វត្ត បាទ 🙏🏻។ សព្វសត្វដែលញាតិញោមគិតថា មិនល្អ ឬ ចង្រៃ នាំ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គ្នាយកមកដាក់វត្ត 😭😩🥺ចំណែកកូនមិនល្អ ប្រដៅមិនកើត ប្រើប្រាស់គ្រឿ.ងញៀ.ន នាំគ្នា សុំព្រះសង្ឃផ្ញើ និងជួយណែនាំប្រៀនប្រដៅជំនួសញ៉ោមសុំគិតផងថា បើស្រួលមើលថែ ស្រួលប្រដៅ គេមិនយកមកផ្ញើលោកទេ តែទាល់ពេលប្រដៅមិនកើត ខឹងលោក រករឿង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក គិតថាព្រះសង្ឃ អត់ខ្លាចចង្រៃ និងមិនចេះហត់មែន អស់លោក????« គុណមួយសំពៅ ទោសមួយចូលទៅរលាយបាត់អស់ » គ្រប់គ្រងមនុស្សខូច សត្វកាច មិនស្រួលទេ!!!!!…

អានបន្ត

ពិតជាមានចិត្តសប្បុរសធម៍ដូចបងប្រុសមែន! ប្អូនស្រីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជូនប្រាក់ដល់គ្រួសារលោក ឡៅ វណ្ណា ចំនួនដល់ទៅ….

ដូចដែលប្រិយមិត្តធ្លាប់ស្គាល់ហើយអ្នកឧកញ្ញាល្បីឈ្មោះគឺអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងងារជាឧកញ៉ារហូតដល់ទៅ ៣ រូប ដែលពួកគាត់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទាំងបីសុទ្ធតែបានចូលរួមសកម្មភាពផ្សេងៗ ជួយសង្គម។ ជាក់ស្តែងកាលពីពេលថ្មីៗនេះបើយោងតាមប្រភពឧកញ៉ា ឡេង បញ្ចពណ៌ ដោយកាលពីម្សិលមិញថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២១ ប្អូនស្រីអ្នកឧកញ៉ា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខាងលើបានប្រកាសលើទំព័រហ្វេសប៊ុកផេករបស់ខ្លួនថា សូមឧបត្ថម្ភប្រាក់ ៨ លានរៀល ជូនដល់ក្រុមគ្រួសារសព របស់លោក ឡៅ វណ្ណា ដែលបានស្លា. ប់ដោយសារជំងឺកូវី. ដ១៩ ដំបូងគេ កាលពីថ្ងៃទី ១១ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខែមីនា ឆ្នាំ ២០២១ ដែលមានទីលំនៅសង្កាត់ខណ្ឌមានជ័យ រាជធានីភ្នំពេញ ចំពោះថវិកាដែលឧបត្ថម្ភនោះ ត្រូវផ្ដល់តាមរយៈ លោក ហេង ឡុង ដើម្បីយកទៅប្រគល់ជូនគ្រួរសាសពផងដែរ ៕ ទស្សនារូបភាពខាងក្រោមនេះ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

គួរតែអាណិតគ្រូពេទ្យខ្លះផង! បើមិនបានជួយអ្វី សូមត្រឹមការសហការទៅ ដើម្បីក្តីសុខ និង ស្នាមញញឹមទាំងអស់គ្នា

ព្រឹត្តិការណ៍សហគន៍ ២០ កុម្ភៈ បាន និង កំពុងរីករាលដាលយ៉ាងខ្លាំង ហើយដើម្បីចូលរួចទប់ស្កាត់ និង ការពារសុខមាលភាពរបស់ប្រជាជន ក្រុមគ្រួពេទ្យដែលជាវីរបុរសអាវស របស់យើងបានខិតខំទាំងយប់ទាំងថ្ងៃ ដើម្បីជួយព្យាបាល និង យកសំណាកអ្នកពាក់ព័ន្ធជាបន្តបន្ទាប់ ទន្ទឹមនឹងការចូលរួមរបស់ក្រុមគ្រូពេទ្យ យើងក៏ត្រូវចូលរួមសហការដែរ បើមិនជួយសហការទេនោះវានឹងកាន់តែធ្វើឲ្យមានរីករាលដាលខ្លាំងជាមិនខាន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្ដែងមាន គណនីហ្វេសប៊ុកមួយឈ្មោះ Moon បានបង្ហាញពីការត្អូញត្អែរ ដែលពេលខ្លះអ្នកដែលមានការពាក់ន័ន្ធនឹងបញ្ហាកូវីដ-១៩ នៅកន្លែងខ្លះ ហាក់មិនមានការសហការឲ្យបានល្អចំពោះគ្រូពេទ្យ ដែលពួកគាត់បានខំលះបង់ ទាំងកម្លាំងកាយចិត្ត ទាំងមិនបានជួបជុំគ្រួសារ ត្រូវពាក់សម្លៀកបំពាក់ប្លាស្ទីច ការពារទាំងហប់ ទាំងក្ដៅនោះទេ បែរជាបង្កការលំបាកដល់គាត់ទៀត ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ម្ចាស់គណនីខាងលើបានបង្ហោះសារបង្ហាញអារម្មណ៍ខ្លួនថា «ពេលដែលចុះធ្វើការចំកន្លែងខ្លះ ដែលអត់សហការជាមួយក្រុមពេទ្យវាពិតជាពិបាក និង ហត់ណាស់ ដែលត្រូវពាក់ឈុតដែរទាំងហប់ ទាំងក្ដៅ មកអង្គុយចាំពួកគាត់ចុះមកយកសំណាកម្នាក់មួយៗ អាណិតពេទ្យខ្លះអត់នឹង?» ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

កានតែក្ដៅហើយ! ក្រសួងព័ត៌មាន សម្រេចលុបអាជ្ញាបណ្ណគេហទំព័ររបស់ ផែង វណ្ណៈ ក្រោយជេរប្រមា.ថព្រះសង្ឃ

(ភ្នំពេញ) ៖ ដូចដែលបងប្អូនប្រិយមិត្តបានដឹងមកហើយថា ប៉ុន្មានថ្ងៃមាន មានជម្លោះពាក្យសម្ដី យ៉ាងខ្លាំង រវាង លោក ផែង វណ្ណះ នឹង តារាហ្វេសបុកជាច្រើន ព្រោះតែវិវាទ រឿង ដាក់ ពិន័យកូនសិស្សលោក(លោកនេន) ដែលធ្វើអោយ កក្រើកបណ្ដាញសង្គម ហ្វេសប៊ុក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកនៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២១ នេះ ក្រសួងព័ត៌មាន បានចេញសេចក្ដីប្រកាសឱ្យបានដឹងថា ក្រសួងសម្រេចលុបអាជ្ញាបណ្ឌ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចុះថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០១៨ របស់ក្រសួងព័ត៌មាន ដែលអនុញ្ញាតឱ្យ លោក ផែង វណ្ណៈ បើកដំណើរអាជីវកម្មគេហទំព័រ ឈ្មោះ “www.phengvannaknews.com” ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រសួងបានបញ្ជាក់ផងដែរថា មូលហេតុនៃការបិទ គឺដោយសារម្ចាស់អាជ្ញាបណ្ណ បានជេរប្រមា.ថចំពោះព្រះសង្ឃ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ លើវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ដែលជាការបំពានយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈ និងកិច្ចសន្យាអាជីវកម្មដែលសាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមអានលិខិតប្រកាសរបស់ក្រសួងនៅខាងក្រោម ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

គ្រូពេទ្យខ្មែរខ្លាំងមែន!! នៅព្រឹកនេះ ស្វាយរៀង អស់អ្នកជំងឺកូវីដ១៩ ពីពេទ្យហើយ ក្រោយស្ត្រីវៀតណាម ២ នាក់ បានជាសះស្បើយ…

នៅថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០២១នេះ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសស្តីពីការជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន ៥៨ នាក់ ក្នុងនោះមានស្ត្រីជនជាតិវៀតណាម ២ នាក់ផងដែរ ដែលបានឆ្លងកូវីដ-១៩ និង បានមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្វាយជ្រំ ខេត្តស្វាយរៀង ពេលនេះត្រូវបានអនុញ្ញាតចេញពីមន្ទីរពេទ្យ ក្រោយលទ្ធផលតេស្តអវិជ្ជមានចំនួន ២ លើក ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្ទាប់ពីស្រ្តីជនជាតិវៀតណាមទាំង ២ នាក់ខាងលើនេះបានជាសះស្បើយរួចហើយ ថ្ងៃនេះនៅខេត្តស្វាយរៀងអស់អ្នកជំងឺកូវីដ-១៩ ពីពេទ្យហើយ ។ គួរឱ្យដឹងដែរថា ស្ដ្រីជនជាតិវៀតណាម ២ នាក់ ខាងលើ ទី ១ ឈ្មោះ Dinh Thi Xuon Nhi ភេទស្រី អាយុ ២៧ ឆ្នាំ និង ទី ២ ឈ្មោះ Nguyen Ngoc Xia ភេទស្រីអាយុ ២៨ ឆ្នាំ មានទីតាំងស្នាក់នៅខណ្ឌចំការមន រាជធានីភ្នំពេញ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួររំឭកបន្ថែមផងដែរថា កាលពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២១ ស្ត្រីវៀតណាមទាំង ២ នាក់ បានធ្វើដំណើរតាមរថយន្តតាក់ស៊ី ពីភ្នំពេញទៅក្រុងបាវិត នៅក្នុងគោលបំណងត្រឡប់ទៅកាន់ប្រទេសវៀតណាម តាមច្រកបាវិត តែដោយខ្វះឯកសារ ។ បន្ទាប់ពីធ្វើតេស្តវិជ្ជមានកូវីដ-១៩ ស្ត្រីទាំង ២ នាក់ខាងលើ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកស្វាយជ្រំ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមអានសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលខាងក្រោម ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ក្តៅគគុក! គណៈសង្ឃនាយក ស្នើរដ្ឋាភិបាល ថ្កោ.លទោ.ស លោក ផែង វណ្ណៈ ក្រោយប្រ.មា.ថព្រះសង្ឃ

នៅរសៀលថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២១នេះ តាមរយៈលិខិតគណៈសង្ឃបានឱ្យដឹងថា គណៈសង្ឃនាយក ស្នើទៅកាន់រាជរដ្ឋាភិបាលកម្ពុជា ថ្កោ.លទោ.សចំពោះបុគ្គល ផែង វណ្ណៈ ដែលបានប្រ.មា.ថ សមាជិកថេរសភាសង្ឃខេត្ត និង មន្ត្រីរដ្ឋបាលខេត្តសៀមរាប ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ការថ្កោ.លទោ.សនេះគឺធ្វើឡើងបន្ទាប់ពីបុគ្គលឈ្មោះ ផែង វណ្ណៈ បាន Live តាមផេករបស់ខ្លួនលើកឡើងថា ប្រសិនបើវា.យកូនខ្ញុំបែបនេះ ខ្ញុំអត់ទៅប្តឹងទេ ខ្ញុំទៅបា.ញ់ចោលតែម្តងចំពោះអ្នកប្រព្រឹត្ត និង ចោទបន្ថែមនូវពាក្យមិនពិត ដោយពោលថាលោកជាជ.ន.រ.ងគ្រោះរត់គេ.ចខ្លួន ព្រោះខ្លាចគេតាមធ្វើបាបមិនហ៊ានចូលផ្ទះទៀតផង និង វា.យប្រហារមន្ត្រីថេរសភាសង្ឃខេត្ត ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋយ៉ាងខ្លាំង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនត្រឹមតែប៉ុណ្ណោះ បុគ្គលរូបនេះ មានការជេ.រ ប្រ.មា.ថ មើលងា.យដល់មន្ត្រីរាជការ អាជ្ញាធរខេត្តសៀមរាបយ៉ាងធ្ងន់ធ្ងរថែមទៀតផង ដោយពោលពាក្យថា ចង់យកផ្តៅវា.យក្បា.លម្នាក់បីផ្តៅទៀតផង ។ មើលឃើញទង្វើអសីលធម៌របស់បុគ្គល ផែង វណ្ណៈ បែបនេះ ទើបព្រះមេគណតំណាងឲ្យព្រះសង្ឃទូទាំងខេត្តសៀមរាប សូមព្រះរាជានុញ្ញាត ទ្រង់ព្រះមេត្តាប្រោសជួយស្នើសុំទៅរាជរដ្ឋាភិបាល ឱ្យលោកមានចំណាត់ការថ្កោ.លទោ.ស ចំពោះបុគ្គលឈ្មោះ ផែង វណ្ណៈ តាមច្បាប់ឱ្យសមនឹងទង្វើដែលជននេះ បានប្រព្រឹត្ត ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរំឭកផងដែរថា កាលពីថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២១ នៅវត្តរាជបូណ៌ មានករណីថតជាវីដេអូនូវសកម្មភាពប្រៀនប្រដៅសិស្សគណរបស់ព្រះមហាវិមលធម្ម ដោយរំពា.ត់ផ្តៅ បានធ្វើឱ្យព័ត៌មាននេះដឹងដល់សាធារណជន ធ្វើឱ្យបញ្ហានេះត្រូវបានមន្ត្រីអាជ្ញាធរខេត្ត និង សាលាគណខេត្ត សៀមរាប បានធ្វើការស្រាវជ្រាវសាកសួរនូវហេតុការណ៍ផ្សេងៗ បានកំណត់នូវទង្វើរបស់ព្រះមហាវិមលធម្ម គឺមានគោលបំណងសុចរិត ធ្វើឡើងដោយគ្រាន់តែជាការប្រៀនប្រដៅទៅតាមបទបញ្ញត្តិ នៃបទបញ្ជាផ្ទៃក្នុងវត្តតែប៉ុណ្ណោះ ទើបសម្រេចសូមឱ្យព្រះគ្រូចៅអធិការវត្ត ធ្វើកិច្ចសន្យាបញ្ចប់រឿង ៕ សូមអានលិខិតលម្អិតនៅខាងក្រោម៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

សូមជួយស៊ែរម្នាក់មួយផង! លោកតា អាយុប្រហែលជាង ៧០ឆ្នាំ នៅប្រឹងរត់ម៉ូតូឌុប ដើម្បីចិញ្ចឹមជីវិត, ឃើញអា​ណិ​តខ្លោចចិត្តពេក ថៅកែហាងពេជ្រ ក៏បានប្រកាស ថា…

ពុកម៉ែ បងប្អូន ខ្មែរ ភាគច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន លោកស្រី ទ្រី ដាណា នោះ ដែលជាម្ចាស់មុខជំនួញធំៗ ជាច្រើនកន្លែង ដែលកំពុងតែលេចធ្លោ និងទទួលបានការគាំទ្រខ្លាំង នាពេលបច្ចុប្បន្ននេះ ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោកស្រី មិនត្រឹមពូកែរកស៊ីប៉ុណ្ណោះទេ ថែមទំាងមិនចិត្តសប្បុរសធម៌ផងដែរ តាមរយៈទង្វើររបស់លោកស្រី ដែលតែងតែជួយ អ្នកទីទាល់ក្រ ពិសេស អ្នកប្រឹងប្រែងតស៊ូ ដោយកំលាំងញើ​សឈា​ម។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ងាកមកមើលជីវិតផ្ទាល់ខ្លួន របស់ ថៅកែហាងពេជ្រ រូបនេះ និងស្វាមី វិញម្តង ក៏មិនណយប៉ុន្មានដែរ ពិសេស បើទោ លោកស្រី និងស្វាមី មានលុយចាយពេញដៃយ៉ាងណាក៏ដោយ ក៏នៅតែចូលចិត្តប្រើយ៉ាងសាមញ្ញ មានដូចជា ញុំាអាហារ ទិញរបស់របរ តាមផ្លូវជាញឹកញាប់ មើលទៅពិតជាមានក្តីសុខ និងរីករាយ ខ្លាំងណាស់ ធ្វើឲ្យគ្រប់គ្នា ដែលបានជួបហើយ ពិតជាមានអារម្មណ៍ស្និតស្នាល ដូចគ្រួសារតែមួយអ៊ីចឹង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២១ ព្រោះតែរំជួលចិត្តរឿងមួយនេះពេក លោកស្រី ទ្រី ដាណា បានប្រកាសនៅក្នុងហ្វេសប៊ុករបស់ខ្លួនថា ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “ឃើញគេបង្ហោះ ពិតជាខ្លោចចិត្តណាស់ មិនដឹងថាគាត់អាយុប៉ុន្មានទេ តែយ៉ាងហោចក៏លើ 70 ដែរ នៅរត់ឌុប រកលុយដដែល មិនដឹងមានអ្នកជួយជិះច្រើនអត់ បើគេជិះកង់បីអស់ហើយហ្នឹង។ គេថាគាត់នៅម្ដុំសាលាវ៉ាន់ដា មានអ្នកធ្លាប់ឃើញគាត់អត់ ជួយប្រាប់ផង។ បើមានលេខទូរសព្ទគាត់ កាន់តែល្អ “៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

បន្ទាប់ពីលោក ឌួង ឆាយ ធ្វើការឡាយវីដេអូបកស្រាយ ដោយមានមនុស្សចូលមើលជាច្រើន ស្រាប់តែលោកជំទាវ អ៊ូ​ ធីតាពៅ ភរិយា​ ឯកឧត្តម​ គួច​ ចំរេីន ក៏បានមានប្រសាស៏ថា..

កាលពីយប់ថ្ងៃទី១៥​ ខែមីនា​ ឆ្នាំ២០២១​ មហាជនទូទាំងប្រទេស​ មានការភ្ញាក់ផ្អេីលយ៉ាងខ្លាំង​ ក្រោយលោកស្រី​ដេត​ ម៉ាលីណា​ បានបង្ហោះនូវខ្សែវីដេអូឃ្លីបមួយ​ អមជាមួយសំណេរយ៉ាងវែងអន្លាយ​ ដោយសរសេររៀបរាប់​ និងបង្ហាញពីសកម្មភាពរបស់​ អតីតស្វាមីរបស់ខ្លួន​ លោក​ ឌួង​ ឆាយ​ បានប្រេីប្រាស់អំពេី​ ហិ.ង្សា​ យ៉ាងសា.ហាវ​ នៅក្នុងភូមិគ្រិះដែលអ្នកទាំងពីរ​ ធ្លាប់រួមរស់នៅជាមួយគ្នា​ ដោយទស្សនាហេីយ​ ពិតជាតក់​ ស្លុ.ត​ជាទីបំផុត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងខ្សែវីដេអូឃ្លីបមួយនេះ​ ត្រូវបានមហាជនរាប់មុឺននាក់​ នាំគ្នាចែករំលែកយ៉ាងកក្រេីតពេញផ្ទៃប្រទេសតែម្ដង​ ព្រោះតែរឿងមួយនេះ​ មហាជនពិតជាមិននឹកស្មានដល់ថា​ វាកេីតឡេីងបែបនេះ​ នៅក្នុងត្រកូលអភិជននោះទេ​ ខណៈដែលសម្រែកកូនៗយំ​ ពេញផ្ទះ​ ព្រោះតែឪពុក​ បានប្រេីកម្លាំងបាយ​ វា.យតប់​ មកលេីម្ដាយរបស់ខ្លួន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយមក​ នៅព្រឹកថ្ងៃទី១៦ ខែមីនា​ ឆ្នាំ២០២១​ លោក​ ឌួង​ ឆាយ​​ ក៏បានចេញមុខឡាយវីដេអូ​ ធ្វេីការបកស្រាយ​ និងលាតត្រដាងនូវរឿងរ៉ាវមួយចំនួន ទៅកាន់មហាជន​ ជុំវិញនូវរឿងរ៉ាងហិ.ង្សា​ខាងលេីនេះ​ ខណៈដែលពេលគាត់កំពុងឡាយវីដេអូ​ គឺមានអ្នកចូលមេីលរហូតជាង​ 170K ឯណោះ​ ពោលគឺអ្នកកំពុងទស្សនា​ ជិត​ ១៨មុឺននាក់។ ជុំវិញនៅរឿងរ៉ាវមួយនេះដែរ​ ក្រោយឃេីញការឡាយវីដេអូបកស្រាយ​ មានមនុស្សចូលមេីលច្រេីន​សន្ធឹកសន្ធាប់​បែបនេះ​ លោកជំទាវ​ អ៊ូ​ ធីតាពៅ​ ភរិយា​ ឯកឧត្តម​ គួច​ ចំរេីន​ អភិបាល​ នៃគណៈអភិបាលខេត្តព្រះសីហនុ​ ក៏បានលេីកឡេីង​ នូវពាក្យ​ពេចន៍​មួយឃ្លាថា៖“ល្មមចេះកែចរឹកគំនិតហើយបងប្អូន!​ ជួយបែរមកសិក្សាខ្លះៗ​ ទៅយកចំណេះដឹងដាក់ខ្លួន សូមជួយតាមដានសន្តិសុខសង្គម សេដ្ឋកិច្ច នយោបាយជាតិ… អីខ្លះទៅ កុំតាមដានតែអារឿងអត់ប្រយោជន៍ពេក បន្ថយខ្លះទៅ។ ហើយជាបទពិសោធ ជូនដល់បងប្អូនប្រុសស្រីទាំងឡាយ​ ដែលចូលចិត្ត​ វៃ​ ទា.ត់ ធា.ក់ ចូលចិត្តប្រើអំពើ ហិ.ង្សា ក្នុងគ្រួសារ…

អានបន្ត

អរគុណគ្រូពេទ្យ! ព្រឹកនេះអ្នកជំងឺ ៥៨ នាក់ ជាសះស្បើយពីកូវីដ-១៩ បានវិលទៅជុំគ្រួសារវិញ

យោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២១ នេះ បានឱ្យដឹងថា កម្ពុជារកឃើញករណីឆ្លងកូវីដ-១៩ ថ្មីចំនួន ៣៦ នាក់ទៀតហើយ ដែលអ្នកជំងឺ ៣៥ នាក់ ជាករណីឆ្លងក្នុងព្រឹត្តការណ៍សហគមន៍ ២០ កុម្ភៈ និង ១ នាក់ ជាអ្នកធ្វើដំណើរមកកម្ពុជា ។ជាមួយនឹងការប្រកាសរកឃើញនេះ ក្រសួងក៏បានឱ្យដឹងពីចំនួនអ្នកជំងឺជាសះស្បើយបន្ថែមផងដែរ គឺមានចំនួន ៥៨ នាក់ សុទ្ធសឹងតែស្ថិតក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមអានសេចក្តីលម្អិតខាងក្រោម៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត