សម្ដេចតេជោ ស្នើឱ្យគ្រប់វត្តអារាមទាំងអស់ ទូងស្គរ វាយជួង ព្រមៗគ្នាទូទាំងប្រទេស ក្នុង១ថ្ងៃ ៥ដង ដើម្បីជាសាររំលឹកប្រជាពលរដ្ឋ ពីវិធានការ «៣ ការពារ និង ៣កុំ» ប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩

នៅមុននេះបន្តិច នាថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២១ បើយោងតាមរយៈហ្វេសប៊ុក BTV Cambodia បានប្រាប់ឲ្យដឹងថា “សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ស្នើឱ្យគ្រប់វត្តអារាមទាំងអស់ ទូទាំងប្រទេស ទូងស្គរ វាយជួង ព្រមៗគ្នាទូទាំងប្រទេស ក្នុង១ថ្ងៃ ៥ដង ដើម្បីជាសាររំលឹកប្រជាពលរដ្ឋ ពីវិធានការ «៣ ការពារ និង ៣កុំ» ប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩។”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សារាចរណែនាំស្តីពីការវាយគង ជួង រគាំង ទូងស្គរ តាមវត្តអារាម ដើម្បីចូលរួមទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ នៃព្រឹត្តិការណ៍ ២០ កុម្ភៈ បានបញ្ជាក់បន្ថែមថា ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយសារតែស្ថានភាពនៃជំងឺកូវីដ-១៩ មានការរាតត្បាតក្នុងសហគមន៍កាន់តែធ្ងន់ធ្ងរឡើង សូមលោកប្រធានមន្ទីរធម្មការ និងសាសនារាជធានី-ខេត្ត សហការជាមួយព្រះមេគណ ព្រះគ្រូអនុគណ ធ្វើការណែនាំទៅគ្រប់វត្តអារាមទំាងអស់ នៅទូទំាងព្រះរាជាណាចក្រកម្ពុជា ឱ្យវាយគង ជួង រគាំង ទូងស្គរ ព្រមៗគ្នាទំាងអស់ ជាសញ្ញាផ្សព្វផ្សាយព័ត៌មាន ដល់ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ឱ្យបង្កើនការប្រុងប្រយ័ត្ន ដោយអនុវត្តនូវវិធានការ “៣ការពារ” និង “៣ កុំ” របស់ប្រមុខរាជរដ្ឋាភិបាល និងតាមការណែនាំរបស់ក្រសួងសុខាភិបាល រហូតដល់ចប់ព្រឹត្តការណ៍ ២០កុម្ភៈ ឱ្យបាន ០៥ដងក្នុង ០១ថ្ងៃ តាមពេលវេលាកំណត់ ដូចខាងក្រោម ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

នេះហើយទឹកចិត្តគ្រូពេទ្យ! ទោះស្នាមមុខ ស្វិតដៃ ហប់នឹងអាវ ៣ម៉ោងទើបបានផឹកទឹកម្តង ក៏នៅខិតខំមិនរុញរាដែរ នេះជាទឹកចិត្តពេទ្យជួរមុខយើង!! ជួយស៊ែរជាកម្លាំងចិត្តគាត់ផងបងប្អូនខ្មែរយើង

ស្ថានភាពនៃការរីករាលដាលជំងឺកុវីដ-១៩ ចាប់ផ្តើមផ្ទុះឡើងនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ បានបង្កជាភាពវឹកវរនៅទូទាំងប្រទេស ជាហេតុនាំឱ្យក្រុមកងទ័ពអាវសក្រោកឡើងប្រឆាំងយ៉ាងសកម្ម ។ ក្រុមកងទ័ពអាវសនេះ បានខិតខំដុតជើងដុតដៃយ៉ាងសកម្មបំផុត ទាំងយប់ទាំងថ្ងៃ បើទោះបីជាត្រូវស្លៀកសម្លៀកបំពាក់ថង់កៅស៊ូហប់ថប់ស្អុះស្អាប់យ៉ាងណាក៏នៅតែទ្រាំមិនរួញរា គឺដើម្បីតែបុព្វហេតុការពារប្រជាជនពីការរីករាលដាលនៃជំងឺចង្រៃនេះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែងយោងតាមប្រភពគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ Na Na បានបង្ហោះសារនៅលើបណ្តាញសង្គមថា «ខ្ញុំមិនមានរូបដែលស្អាតផុសទេ មានតែមុខបែបនេះព្រោះតែដើម្បីបងប្អូន និង ដើម្បីជាតិ ដែលយើងគ្រប់គ្នាជាកងទ័ពអាវសខិតខំការពារបងប្រជាជនទូទាំងប្រទេសឱ្យចៀសផុតពីជំងឺកូវីដ-១៩ ទាំងអស់គ្នា សូមកុំភ្លេច លាងដៃនឹងសាប៊ូឱ្យបានញឹកញាប់ ពាក់ម៉ាស់ និងបាញ់អាល់កុល សូមឱ្យបងប្អូនខ្មែរចៀសផុតពីជំងឺផងចុះ» ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្ទាប់ពីបានឃើញគណនីហ្វេសប៊ុកខាងលើនេះ បានបង្ហោះសារចាក់ដោតអារម្មណ៍មួយឃ្លានៅលើបណ្តញសង្គម ដោយក្នុងនោះគេបានឃើញមានការចែករំលែកបន្តគ្នាពីមួយទៅមួយព្រោងព្រាត ព្រមជាមួយពាក្យពេចន៍សរសើរមិនដាច់ពីមាត់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ការខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃស្ទើតែគ្មានពេលសម្បីសម្រាក់ញ៉ាំបាយ គ្មានពេលគេងឱ្យបានគ្រប់គ្រាន់ គ្មានពេលជួបជុំគ្រួសារ ពិតជាសូមកោតសរសើរនូវទឹកចិត្ត និង ជាគម្រូនៃការលះបង់ពេលវេលាផ្ទាល់ខ្លួនរបស់ក្រុមគ្រូពេទ្យជួមុខសម្រាប់ការចូលរួមយ៉ាងសកម្មបំផុត ស្របពេលស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជានៅចំពោះមុខការផ្ទុះឡើងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈនេះ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ក្ដៅៗ ថ្ងៃនេះ រកឃើញ មន្រ្តីនគរបាលខេត្តត្បូងឃ្មុំម្នាក់ មានវិជ្ជមានកូវីដ១៩

លោកវរសេនីយ៍ត្រី ឡេង ពៅ នាយរងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ត្រូវបានមន្រ្តីសុខាភិបាលបញ្ជាក់ថា មានវិជ្ជមានកូវីដ១៩ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដែលប្រាប់បណ្តាញព័ត៌មាន Fresh News នៅល្ងាចថ្ងៃនេះ បានបញ្ជាក់ថា មន្ត្រីនគរបាលរូបនេះ បានមកប្រចាំបញ្ជានៅស្នងការដ្ឋាន កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ រួចបន្តបេសកកម្មនៅស្រុកមេមត់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅថ្ងៃទី១១-១២ ខែមីនា ឆ្នាំ២០២១ លោកបានទៅបុណ្យខួបគម្រប់១ឆ្នាំម្តាយបង្កើត នៅភូមិថ្មពូន ឃុំថ្មពូន ស្រុកកញ្ចៀច ខេត្តព្រៃវែង។ នៅថ្ងៃទី២១ ខែមីនា ២០២១ លោកបានទៅថតសួតនៅគ្លីនីក «ទេពនិមិត្ត» ក្រុងសួង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ របាយការណ៍បានបញ្ជាក់ថា អាជ្ញាធរបានបន្តស្រាវជ្រាវរកឃើញអ្នកពាក់ព័ន្ធផ្ទាល់ចំនួន១៥នាក់ និងប្រយោលចំនួន ១៤នាក់ ក្នុងនោះមានមន្រ្តីនគរបាល៨នាក់ កំពុងដាក់ឲ្យធ្វើចត្តាឡីស័ក។ នៅពេលនេះសមត្ថកិច្ច ជំនាញ កំពុងសហការជាមួយមន្ទីរសុខាភិបាល ដើម្បីស្រាវជ្រាវរកអ្នកពាក់ព័ន្ធបន្តទៀត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមបញ្ជាក់ថា មន្ត្រីនគរបាលខាងលើ ពុំបានចាក់វ៉ាក់សាំងការពារកូវីដ១៩នោះទេ ដោយបញ្ហាឡើងសម្ពាធឈាម។ នេះបើតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្ត បានបញ្ជាក់បន្ថែម៕ ប្រភព៖ Fresh News ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ឃើញរូបនេះ អាណិតខ្លោចចិត្ត ! ស្រីពីន មិនបានមើលមុខម្តាយ​ចុងក្រោយហើយ ថែមទាំងមិនបានធ្វើបុណ្យឲ្យទៀត​ បានត្រឹមយំសោក អាឡោះ​ អាឡៃ​ ថ្វាយបង្គំព្រះសង្ឃ​ ដើម្បីឧទ្ទិសកុសល្យជូនម្តាយ តាមទូរសព្ទ​…(មានវីដេអូ)

នាថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២១ នេះ តារាកំប្លែង នៅក្នុងក្រុម របស់ នាយ ក្រឹម គឺ ស្រីពីន មានទុក្ខជាទំងន់ ដោយសារតែម្តាយខ្លួនបានទទួលមរណភាពបាត់ទៅហើយ ដោយសារតែជំងឺកូវីដ-១៩ ក្នុងវ័យ ៦២ឆ្នាំ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មួយវិញទៀត បើយោងតាមរយៈ ហ្វេសប៊ុកផេក សិល្បករកម្ពុជា បានប្រាប់ឲ្យដឹងបន្ថែមថា “ដោយសារតែ តារាកំប្លែង ស្រីពីន អត់មានសាច់ញាតិ ម្តាយស្លាប់ ដោយសារកូវីដ-១៩ នៅរសៀលថ្ងែនេះ ខ្ញុំបាទ អុឹម ជីវ៉ា រួមជាមួយ បងក្រឹម និងអ្នកនាង ស្រីលាភ យើងខ្ញុំទាំង៣នាក់ បានចំណាយថវិកាផ្ទាល់ខ្លួន រៀបចំពិធីបុណ្យសពអោយ លោកស្រី អុិន ម៉ាធីតា ម្តាយស្រីពីន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ធ្វើពិធីសូត្រមន្ត អោយ ឧទ្ទិសកុសល្យ ដល់វិញ្ញាណក្ខន្ធ ម្តាយរបស់ ស្រីពីន ដែលស្លាប់ដោយសារ កូវីដ-១៩ គឺធ្វើនៅវត្តគៀនឃ្លាំង ខណ្ឌជ្រោយចង្វារ វេលាម៉ោង ៣រសៀល ! សូមបញ្ជាក់ដែរថា ស្រីពីន និងក្រុមគ្រួសារ មិនអាចចេញមកបានទេ ដោយសារជាប់ធ្វើចត្តាឡីស័កនៅពេទ្យរុស្សី ! យើងគ្រាន់តែ ធ្វើពិធីសូត្រមន្តតិចតួចតែប៉ុណ្ណោះ ។”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រឹតតែរំជួលចិត្ត និងអាណិតខ្លោចចិត្តថែមទៀតនោះ ស្រីពីន មិនបានមេីលមុខម្តាយ​ចុងក្រោយហើយ ថែមទាំងមិនបានធ្វេីបុណ្យដោយផ្ទាល់ទៀត​ បានត្រឹមយំសោក អាឡោះ​ អាឡៃ​ ថ្វាយបង្គំព្រះសង្ឃ​ ដេីម្បីឧទ្ទិសកុសល្យជូនម្តាយតាមទូរសព្ទ​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ​៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ឃើញហើយខ្លោចចិត្តណាស់ ភរិយា លោកវេជ្ជបណ្ឌិត ស្ដើង ជា បានត្រឹមអង្គុយលេីរទះរុញ លេីកដៃសំពះគោរពដួងវិញ្ញា.ណ ក្ខ ន្ធ ស.ព ស្វាមីពីគេហដ្ឋានទៅ ខណៈសូម្បីតែវិនាទីចុងក្រោយ ក៏មិនអាចឃេីញមុខ

លោកវេជ្ជបណ្ឌិត ស្ដើង ជា ប្រធានគណៈកម្មការវេជ្ជសាស្ត្រ និងDoping នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ និងជាសាស្រ្តាចារ្យមហាបរិញ្ញាបត្រទីប្រឹក្សាយោធាចារ្យ នៃវិទ្យាស្ថានវិទ្យាសាស្ត្រ សុខាភិបាល កងយោធពលខេមរភូមិន្ទ ដែលបានទទួលមរណភាព នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០៨៖០០នាទី ក្នុងជន្មាយុ ៧៥ឆ្នាំ ដោយសារវី.រុ.ស កូ.វី.ដ ១៩។ គាត់គឺជា ជន រង គ្រោះ ទី៤ ដែលបានទទួលមរណភាព ដោយសារវី.រុ.ស កូ.វី.ដ ១៩ នៅក្នុងប្រទេសកម្ពុជា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បុរសវ័យ៧៥ឆ្នាំខាងលេីនេះ បានចូលសម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ៤៖០០ នាទីព្រឹក ក្នុងសភាព ហ ត់ ខ្លាំងៗ ភ្លាមៗក្រោយពេលមកដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យបានពិនិត្យឃេីញថា គាត់មានអាការៈ ហ ត់ ខ្លាំង និងពិបាកដកដង្ហេីម ព្រមទាំងមានការវិវត្តន៍យ៉ាងរហ័សទៅរកសភាពធ្ងន់ធ្ងរខ្លាំង ក្នុងរយៈពេល ៣-៤ថ្ងៃមុនចូលដល់មន្ទីរពេទ្យ ហេីយគាត់មាន ជំ ងឺ ប្រចាំកាយលេីស ឈា.ម ផង។ ក្រោយពីការថតសួ.ត បានរកឃេីញថា មានរលា.ក សួ.ត ធ្ងន់ធ្ងរ ខ្លាំងទាំងសងខាង និងមានខ្សោយសួ.តខ្លាំង ដែលក្រុមគ្រូពេទ្យបានព្យាយាមជួយគាត់ រហូតដល់ប្រេីម៉ាសុីនជំនួយដង្ហេីម ហេីយនៅតែមិនអាចជួយបាន ហេីយគាត់ក៏បានធ្វេីមរណកាលទៅ។ ដោយគាត់មានតេស្ដរកឃេីញវិជ្ជមាន វី.រុ.ស កូ.វី.ដ ១៩ នៅយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ក្រឡែកទៅមេីលទិដ្ឋភាព ដ៏ក្រៀមក្រំជាទីបំផុត ក្រោយលោកវេជ្ជបណ្ឌិត ស្ដើង ជា បានទទួលមរណភាពទៅ ភរិយារបស់គាត់ នោះគឺអ្នកស្រី គ្រួច…

អានបន្ត

ប្រពៃណាស់!! សម្តេចតេជោ​ ហ៊ុន​ សែន​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន​ បានឧបត្ថម្ភថវិកា ជូនគ្រួសារ នៃ ស.ព លោកស្រី អ៉ីន ម៉ានីតា ដែលបានទទួល​ មរ​ ណភាព ដោយសារ ជំ ងឺ កូ.វី.ដ​ ១៩

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៣​ ខែមីនា​ ឆ្នាំ២០២១​ ពិតជាដំណឹងដ៏សែនក្រៀមក្រំបំផុត​ ដែលស្រ្តីម្នាក់​ អាយុ៦២ឆ្នាំ រស់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានទទួលមរ​ ណភាពនៅមន្ទីរពេទ្យរុស្ស៉ី ដោយសារជំងឺ​ កូ.វី.ដ ១៩ ខណៈកំពុងសម្រាកព្យាបាលជំងឺ​ ហេីយនេះគឺករ ណី ស្លា.ប់ ទី៥ហើយ នៅក្នុងប្រទេសកម្ពុជា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្នកជំងឺដែលបានបាត់បង់ជីវិតនេះមានឈ្មោះ អ៉ិន ម៉ានីតា ភេទស្រី អាយុ៦២ឆ្នាំ (ជាម្តាយរបស់ស្រីពីនតារាកំប្លែងក្រុមនាយក្រឹម) រស់នៅក្រោយផ្សារសឡា ភូមិមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលត្រូវបានរកឃើញមានផ្ទុកជំងឺ​ កូ.វី.ដ​ ១៩ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ ហើយត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ​ បេីយោងតាមរយៈគេហទំព័រ​ហ្វេសប៊ុកផេក​ ដេីម្បីប្រជាជន​ រាជធានីភ្នំពេញ​ បានប្រាប់ឱ្យដឹងថា៖”នៅថ្ងៃអង្គារ ១០កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បាននាំយកថវិកា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន តាមរយៈ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ប្រគល់ជូនគ្រួសារ នៃ ស.ព លោកស្រី អ៉ីន ម៉ានីតា ដែលបានទទួល​ មរ​ ណភាព ដោយសារ ជំងឺកូ.វី.ដ​ ១៩ ស្ថិតនៅភូមិមានជ័យ…

អានបន្ត

សូមអបអរសាទរផង!! វី ឌី​ណែ​តបាន ជាសះស្បើយ​ពី​ជំងឺ​កូ​វីដ​១៩ ក្រោយ​ធ្វើការ​បួងសួង​ទេវតា​ឲ្យ​ជួយ​ថែរក្សា​…

ក្រោម​ការ​យកចិត្តទុកដាក់​ព្យា.បាល​ពី​សំណាក់​ក្រុមគ្រូពេទ្យ ក៏ដូចជា​ការ​ពង្រឹង​ស្មារតី​របស់ខ្លួន​ប្រយុទ្ធ​ប្រ.ឆាំង​នឹង​ជំងឺ​ដ៏​កាច​សាហាវ​នោះ, ទីបំផុត តារា​ចម្រៀង វី ឌី​ណែ​ត បាន​ប្រកាស​នៅ​មុននេះ​បន្តិច​ថា ខ្លួន​បានជា​សះស្បើយ​ពី​ជំងឺ​កូវីដ​១៩​ហើយ​។​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មុន​តារា​ចម្រៀង​រូប​នេះ ប្រកាស​ពី​ការ​ជាសះស្បើយ​នោះ, កាលពី​រសៀល​ថ្ងៃទី២២ ខែមីនា ឆ្នាំ ២០២១ គេ​បាន​រក​ឃើញ​មនុស្ស​ចំនួន​៤ នាក់​ទៀត ឆ្លង​វីរុស​កូ​វីដ​-១៩ នៅក្នុង​ហាង​កែ​សម្ផស្ស​មួយកន្លែង​ឈ្មោះថា Master Care Cambodia ដែល​មាន​ទីតាំងនៅ​ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងចំណោម​អ្នក​ឆ្លង​ថ្មី​ទាំ៤ នាក់​នេះ មាន​ម្នាក់​គឺជា​ស្ត្រី​មាន​ផ្ទៃពោះ៧ខែ ដែល​ត្រូវបាន​ឲ្យ​ដឹងថា ជា​បងស្រី​បង្កើត​របស់​តារាចម្រៀង វី ឌី​ណែ​ត​។ ក្រោយ​ទទួល​ដំណឹង​នេះ​នោះ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២១ តារា​ចម្រៀង វី ឌី​ណែ​ត បានធ្វើការ​បួងសួង​ទេវតា​ថា «​ទេវតា​នឹង​តាម​ថែរក្សា​បងស្រី​ខ្ញុំ​ហើយ​និង​ក្មួយ​» ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយ​ការ​បួងសួង​ទេវតា​ឲ្យ​ជួយ​ថែរក្សា​បងស្រី និង​ក្មួយ​ខ្លួន​មិន​ទាន់​បាន​ប៉ុន្មាន​ម៉ោង​ផង ពោល​នៅ​ល្ងាច​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០២១​ដដែល​នេះ តារា​ចម្រៀង វី ឌី​ណែ​ត បាន​បង្ហោះ​Story​ចំនួន​២​ជាប់ៗ​គ្នា ដោយ​បញ្ជាក់​ច្បាស់​ៗ​ថា «​ខ្ញុំ​បានជា​សះស្បើយ​ហើយ​, ខ្ញុំ​បាន​ឃើញ​ពិភពលោក​ស្រស់បំព្រង​វិញ​ហើយ​»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរ​រំឭក​ដែរ​ថា កាលពី​ថ្ងៃទី១០ ខែ​មីនា ឆ្នាំ២០២០​ កន្លងទៅ កញ្ញា វី ឌីណែត បាន​តេស្តវិជ្ចមានកូវីដ ក្រោយ​ពាក់ព័ន្ធ​ប្រយោល​ជាមួយ​ពិធីការិនី កែវ ច័ន្ទនិមល។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រហូត​ដល់​រសៀល​ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១​នេះ ក៏​ទទួល​បាន​ដំណឹង​ល្អ​​​​ ដោយ​តារា​ចម្រៀង វី ឌីណែត បាន​ជា​សះស្បើយ​ពី​ជំងឺនេះ និង​បាន​ឃើញ​ពិភពលោកដ៏ស្រស់បំព្រងដូចពីមុនវិញ។ ប៉ុន្តែ​គួរ​ឲ្យ​ស្ដាយ​ ​ពេល​នាង​ជា​សះស្បើយ​ បែរ​​លែង​មាន​វត្តមាន ​ម្ដាយ​នោះ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ណុប បាយ៉ារិទ្ធ ឡាយវីដេអូ បញ្ជាកពីស្ថានភាពរបស់ខ្លួន ហើយប្រាប់ថា ឲ្យតែឮសំឡេងឡានពេទ្យ…

ប្រិយមិត្ត បាន​ជ្រាប​រួច​មក​ហើយ​ថា កំពូល​តារា​ចម្រៀង​ណុប បា​យ៉ា​រិ​ទ្ធ បានប្រកាសថា ខ្លួន​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩ កាលពី​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០២១ ប៉ុន្តែ​តាមរយៈ​សារ​នៅមុននេះ​បន្តិច លោក​បញ្ជាក់ថា មេរោគ​នេះ ជ្រៀត​មក​រស់នៅ​ក្នុង​ខ្លួន​លោក ​តាំងពី​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​២០២១​មកម្ល៉េះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរ​បញ្ជាក់​ថា ​កាលពី​រសៀល​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២១ តារាចម្រៀង​ណុប បា​យ៉ា​រិ​ទ្ធ បាន​ឡាយ​វីដេអូ ជជែក​លេង​ជាមួយនឹង​អ្នកគាំទ្រ ព្រមទាំង​បញ្ជាក់​ពី​ស្ថាន​ភាពលំបាក​របស់ខ្លួន ក្រោយ​ឆ្លង​ជំងឺ​កូ​វីដ​១៩ ដូចជា​ដេក​មិន​លក់​, បាយ​មិនបាន​, ខ្សោយកម្លាំង​, រាករូស​, លេបថ្នាំ​ចូល​ក្អួត​វិញ​ជាដើម​។​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឆ្លៀត​ក្នុង​ឱកាស​នោះ លោក​ក៏បាន​លើកឡើង​ពី​គុណបំណាច់​របស់​ក្រុមគ្រូពេទ្យ ដោយនិយាយ​ទាំង​អួលដើម.ក​អាណិត​គ្រូពេទ្យ ហើយក៏​ធ្វើការ​អរគុណ​ដល់​ក្រុមគ្រូពេទ្យ និង​ថ្នាក់ដឹកនាំ ចំពោះ​ការខិតខំ លះបង់ ដើម្បី​អាយុជីវិត​ប្រជាជន​ទាំងមូល​នោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លុះនៅ​ព្រឹកថ្ងៃទី23 ខែមីនា ឆ្នាំ​២០២១ តារា​ចម្រៀង​ល្បី​ឈ្មោះរូបនេះ បាន​បង្ហោះ​សារ​យ៉ាង​មួយថា “ស្ថិតក្នុងស្ថានភាពជាអ្នកជម្ងឺកូវីដ១៩ម្នាក់ អោយឮតែសម្លេងឡានពេទ្យម្តងៗ ក្នុងចិត្តគិតហើយ មកព្រមគ្នាជាមួយដង្ហើមធំ មិនដឹងថាថ្ងៃនេះបងប្អូនណាខ្លះឆ្លង? ហើយឆ្លងប៉ុន្មាននាក់? 😔 ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមបងប្អូនបន្តរកិច្ចការពារ ៣ការពារ ៣កុំ ដាច់ខាតកុំមើលស្រាលអោយសោះ ប្រយ័ត្នអោយខ្លាំងទើបគេចផុត ។ ក្រៅពីប្រុងប្រយ័ត្នសូមពង្រឹងផ្នែកស្មារតីអោយរឹងមាំ កុំតក់ស្លុតពេក កុំអោយខ្លួនឯងបាត់ម្ចាស់ការអោយសោះ មនុស្សគ្រប់រូបដែលមានជីវិតគឺ កាយចិត្តផ្សាផ្ជាប់គ្នា បើចិត្តរឹងមាំ កាយនិងរឹងមាំទៅតាមដូចគ្នា បើចិត្តតក់ស្លុតទន់ជ្រាយ រាងកាយនិងទ្រន់ជ្រាយទៅតាមចិត្តរបស់យើងមិនខាន ។ ក្រៅពីការព្យាយាមការពារខ្លួនឯង គ្រួសារ និងមនុស្សជាទីស្រលាញ់ សូមបងប្អូនពង្រឹងស្មារតី ព្រោះស្មារតីគឺសំខាន់ណាស់ នណាៗក៍ភ័យខ្លាចដែរ តែកុំភ័យខ្លាចដល់ដេកដួល នោះទោះបងប្អូនមិនឈឺសោះក៍និងប៉ះពាល់ដល់សុខភាពដែរ ។ សូមបងប្អូនរឹងមាំ ហើយបង្កើនសម្លេងផ្សព្វផ្សាយស្តីពីការការពារអោយបានច្រើន អនុវត្តន៍កុំបីមើលស្រាលជាមួយជម្ងឺកូវីដ១៩ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមជូនពរបងប្អូនអោយមានសុខភាពមាំមួន យកឈ្នះកូវីដ១៩អោយបាន ។រួមកម្លាំងដើម្បីកំចាត់មេរោគនេះពីកម្ពុជាយើងអោយបាន💪🏻💪🏻💪🏻 ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

មិនចាំយូរទេ ទីបំផុត នាយ ក្រឹម ចេញមុខបញ្ជាក់ហើយ ពាក់ព័ន្ធរឿងមួយនេះ ដែលគ្រប់គ្នាកំពុងចង់ដឹង ដោយប្រាប់យ៉ាងច្បាស់ៗ ថា…

នៅមុននេះបន្តិច នាថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២១ លោក អ៊ូ ប៉ុណ្ណារ៉ាត់ ហៅ នាយ ក្រឹម បានបង្ហោះសារដ៏គួរឲ្យចាប់អារម្មណ៍មួយ ថា “ខ្ញុំបាទនាយក្រឹម សូមជំរាប និងជូនដំណឹង ដល់បងប្អូន កូនក្មួយ ទាំងអស់ ដែលតែងតែនិយមលេង Facebook ទាំងអស់ជាទីគោរព អោយបានជ្រាបជាពត៍មានលម្អិត៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងកម្មវិធីសំណេីចចុងសប្ដាហ៍ ដែលខ្ញុំបាទទទួល និពន្ធ និងដឹកនាំថត នោះ គឺខ្ញុំបាទ បានហៅតារាកំប្លែង មួយចំនួន ក្នុងនោះក៏មាន ស្រីពីន និងម្ដាយ ស្រីពីន ដែរ ចេញថត ថ្ងែទី4/3/2021 សំរាប់ចាក់ផ្សាយថ្ងែអាទិត្យទី7/3/2021 ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លុះដល់ថ្ងែទី6/3/2021 ស្រីពីន បានទទួលថត MV អោយផលិតកម្មហង្សមាស ជាមួយ ក្មួយស្រី សួស វីហ្សា ពេលនោះ ស្រីពីន មកពីថតវិញ ស្រីពីន បានប្រាប់ក្នុងគ្រុប LiNE សំណេីចចុងសប្ដាហ៍ ថាមកពីថតវិញ មានបញ្ហាក្ដៅខ្លួន ហេីយក្អក និងផ្ដាស់សាយផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពួកខ្ញុំក៏បានឆាតប្រាប់ថា អោយញុំថ្នាំ ហេីយហាមកុំចេញក្រៅផ្ទះផងដែរ។ ការពារក្រែងលមានបញ្ហាអ្វីកេីតឡេីង ពេលនោះស្រីពីន ក៏ធ្វេីតាមក្រុមការងារខ្ញុំផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រហូតដល់ថ្ងែទី8/9/10ខែ3/2021 មានក្រុមតារាហង្សមាសផ្ទុះជំម្ងឺ កូវីដ19 មកភ្លាម ពេលនោះក្មួយស្រី សួស វីហ្សា បានធ្វេីតេស្ត ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ថ្ងែ9/3/2021 អវិជ្ជមាន ថ្ងែ17/3/2021 អវិជ្ជមាន ដល់ថ្ងែទី22/3/2021 ក្មួយសួស វិហ្សាមាន (វិជ្ជមានកូវីដ19តែម្ដង) ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រយៈពេលនោះដែរ…

អានបន្ត

ទុក្ខជាន់លើទុក្ខ!ម្ដាយស្លាប់មិនទាន់បានប៉ុន្មានថ្ងៃផង ពេលនេះបងស្រីតារាចម្រៀង វី ឌីណែត បានឆ្លងកូវីដ-១៩ ទាំងកំពុងពពោះ៧ខែ

(ភ្នំពេញ)៖ កូនស្រីទី៥ របស់តារាចម្រៀងជើងចាស់ ហួរ ឡាវី ត្រូវបានបញ្ជាក់ថា បានឆ្លងជំងឺកូវីដ-១៩ បន្ទាប់ពីបានប៉ះពាល់ជាមួយតារាចម្រៀង វី ឌីណែត ដែលរកឃើញថា មានវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី១០ ខែមីនា កន្លងទៅនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមការបញ្ជាក់ពីកញ្ញា វី លីដា បានថ្លែងប្រាប់ Fresh News Plus នៅមុននេះបន្តិចថា ប្អូនស្រីរបស់ខ្លួន មានឈ្មោះថា «វី ឌីណា» ដែលបច្ចុប្បន្នមានអាយុ២៧ឆ្នាំ ហើយកំពុងពពោះកូនក្នុងផ្ទៃជិត៨ខែនោះ ត្រូវបានធ្វើតេស្តសំណាករកឃើញថា មានវិជ្ជមានកូវីដ-១៩។ អ្នកនាង វី លីដា ដែលជាកូនស្រីរបស់លោក ហួរ ឡាវី បានបន្ថែមថា ប្អូនស្រីរបស់ខ្លួនគឺ វី ឌីណា បានឆ្លងជំងឺកូវីដ-១៩ ពីប្អូនស្រីម្នាក់ទៀត គឺតារាចម្រៀ វី ឌីណែត ខណៈបច្ចុប្បន្នត្រូវបានក្រុមគ្រូពេទ្យបញ្ចូនទៅសម្រាកព្យាបាលនៅសណ្ឋាគារ Great Duke។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរជម្រាបថា រហូតមកទល់នឹងពេលនេះ ក្រុមគ្រួសាររបស់តារាចម្រៀងជើងចាស់ ហួរ ឡាវី ត្រូវបានគេដឹងថា បានវាយប្រហារដោយជំងឺកាចសាហាវកូវីដ-១៩ យ៉ាងខ្លាំង ខណៈភរិយារបស់លោក ទើបតែទទួលមរណភាព កាលពីថ្ងៃទី១៩ ខែមីនា កន្លងទៅថ្មីៗនេះ ដោយសារជំងឺកាចសាហាវកូវីដ-១៩។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ងាកមកកូនស្រីរបស់លោកវិញ នៅពេលនេះសរុប៣នាក់ហើយ បានឆ្លងជំងឺនេះនិងកំពុងសម្រាកព្យាបាល គឺតារាចម្រៀង វី ឌីណែត, កូនស្រីពៅរបស់លោក ហួរ ឡាវី និងអ្នកនាង វី ឌីណា៕ ប្រភព៖ freshnews ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត