កុំចេះតែហៀនកំពុងឆ្ងាញ់ផង! សមត្ថកិច្ចចុះមកឃាត់ភ្លាមៗទាំងយប់ ព្រោះនៅតែជួបជុំផឹកស៊ី ហើយ…

យោងតាមហ្វេសបុកផេចរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានជូនដំណឹងថា: សូមគិតពិចារណាខ្លះផ​ង​ ដំណាក់កាលនេះ​ គ្រប់គ្នាកំពុងតែព្រួយបារម្មណ៍អំពីការឆ្លងរាលដាលវីរុសកូវីដ​ ១៩​ ប៉ុន្តែនៅតែមានមនុស្សមួយចំនួនតូច ខ្វះការគិតពិចារណា ដោយនៅតែជួបជុំផឹកសុីដោយគ្មានការភ័យខ្លាច​សោះឡេីយ!!! ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ ដោយអនុវត្តតាមការណែនាំរបស់លោកវរសេនីយ៍ឯក សុឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលអូឡាំពិក បានចុះល្បាត តាមគោលដៅនានាក្នុងមូលដ្ឋាន ដោយបានធ្វេីការណែនាំអប់រំ និងបញ្ឈប់សកម្មភាពជួបជុំផឹកសុីឡូឡា ដែលផ្ទុយពីការណែនាំរបស់ក្រសួងសុខាភិបាល៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

មើលហើយ រំភើបតាម ! ទីបំផុត ទឹម រដ្ឋា ត្រូវបានម្ចាស់បេះដូងសុំរៀបការជាមួយ ហើយ ដល់ថ្នាក់រំភើបឡើងស្រក់ទឹកភ្នែក រួចនិយាយថា…

នៅមុននេះបន្តិច នាថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២១ តារាសម្តែង និងតារាបង្ហាញម៉ូត ដ៏ល្បីមួយដួង គឺកញ្ញា ទឹម រដ្ឋា បានបង្ហោះរូបភាពប៉ុន្មានសន្លឹក និងអមសារមួយ រំភើបឡើងស្រក់ទឹកភ្នែក ក្រោយគូស្នេហ៍ខ្លួន សម្រេចចិត្តធ្វើរឿងមួយនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រដ្ឋា ពោលពាក្យ ទំាងក្តីសប្បាយរីករាយ យ៉ាងខ្លាំង ថា “វាស្ទើរតែមិនជឿថា វាអាចកើតឡើង នៅក្នុងជិវិតពិត ដូចក្នុងកុនដែលខ្ញុំធ្លាប់តែសម្ដែង តែឥឡូវវាបានក្លាយជាការពិតហើយ មនុស្សជាស្រលាញ់ និងអ្នកគាំទ្រជាទីគោរពរបស់ខ្ញុំ ហើយនិងពិភពលោកដ៏ស្រស់ស្អាតអើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពេលនេះខ្ញុំបានទទួលការសុំ រៀបការ ពីម្ចាស់បេះដួងខ្ញុំហើយ Jovany Antonio គាត់នឹងចូលមកធ្វើជាចំណែកនៃជិវិតរបស់ខ្ញុំ និងមើលថែគ្នា ទៅវិញទៅមក កូនសូមអរគុណប៉ា Tim Vanna ដែលអនុញ្ញាតឲ្យបុរសម្នាក់នេះ មើលថែកូន ហើយកូនសុំទោស ដល់អ្នកម្ដាយ Pan RaNy ដែលកូនមិនអាចមានឱកាស បង្ហាញការពាក់ចិញ្ចៀន និងភាពរីករាយបូករួមទាំងសេចក្ដីសុខ ដែលកូនកំពុងមាន ជាមួយដៃគូអនាគតរបស់កូន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដូចដែលម៉ាក់ធ្លាប់ចង់ឃើញឲ្យម៉ាក់បាន កូនមហាសែនសោកស្ដាយ និងសុំទោសម៉ាក់ ដែលរឿងនេះ វាកើតយឺតពេល កូនដឹងថា អ្នកម្ដាយនៅតែតាមថែរក្សាកូន និងក្រុមគ្រួសារ រហូតមក អ្នកម្ដាយនៅតែស្ថិតក្នុងបេះដូងកូនជារៀងរហូត”៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ស៊យណាស់ពូ! រកឃើញចុងភៅការដែល កក្កដា សុភ័ណ្ឌ ទៅចូលរួមនៅខេត្តតាកែវ មានឆ្លងកូវីដ១៩ ក្រោយបានតេស្ដដល់ទៅលើកទី….

គួររំលឹកឡើងវិញថា កាលពីយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ អតីតភិក្ខុសង្ឃ កក្កដា សុភ័ណ្ឌ បានប្រកាសថាខ្លួនមានផ្ទុកមេរោគ កូវីដ១៩ ហើយរូបគេផ្ទាល់ត្រូវបានគ្រូពេទ្យយកទៅព្យាបាលភ្លាមៗផងដែរនៅមណ្ឌលសុខភាពចាក់អង្រែ ក្នុងរាជធានីភ្នំពេញ។ មុនលោក ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កក្កដា សុភ័ណ្ឌ ដឹងខ្លួនថាឆ្លងកូវីដ១៩ លោកបានទៅចូលរួមមង្គលការមិត្តភក្តិនៅឯនៅភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ជាពិសេសលោកបានធ្វើជាអ្នកកំដរកូនកំលោះ ហើយបានប៉ះដោយប្រយោលជាមនុស្សជាច្រើនផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយលែក នៅពេលនេះ កក្កដា សុភ័ណ្ឌ បានជាសះស្បើយពីជំងឺកូវិត១៩ហើយ ប៉ុន្តែក៏មានដំណឹងសោកស្តាយមួយ គឺ ចុងភៅការដែល កក្កដា សុភ័ណ្ឌ ទៅចូលរួមនៅខេត្តតាកែវ រកឃើញវិជ្ជមានជំងឺកូវីដ១៩ ក្រោយតេស្ដលើកទី៣។ អ្នកជំងឺឈ្មោះ ហ៊ីង សាមួន ភេទប្រុស ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អាយុ៤៩ឆ្នាំ ទីលំនៅភូមិព្រេច សង្កាត់រកាក្រៅ ក្រុងដូនកែវ ហើយត្រូវបានបញ្ជូនទៅបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ ខណៈអ្នកពាក់ព័ន្ធចំនួន០៦នាក់ផ្សេងទៀត ត្រូបានបញ្ជូនទៅធ្វើចត្តាឡីស័កនៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគតាកែវ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

មើលសឹងមិនស្គាល់! លោកវរសេនីយ៍ត្រី ឡេង ពៅ ដែលកើតកូវីដ១៩ ពេលនេះគាត់បានធូស្រាល និងបានប្រាប់នៅក្នុងវីដេអូថា… (មានវីដេអូ)

គួររំលឹកបន្តិចថា លោកវរសេនីយ៍ត្រី ឡេង ពៅ នាយរងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ត្រូវបានមន្រ្តីសុខាភិបាលបញ្ជាក់ថា មានវិជ្ជមានកូវីដ១៩ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ ដោយពេលកើតឡើងភ្លាមៗនោះ គឺស្ថានភាព ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ របស់គាត់មានសភាពធ្ងន់ធ្ងរគួរឲ្យបារម្ភផងដែរ។ ប៉ុន្តែយ៉ាងណាក្រោយពីសម្រាកព្យាបាល ដោយមានការយកចិត្តទុកដាក់ខ្លាំងពីក្រុមគ្រូពេទ្យ ហើយជីវិតរបស់លោកថ្លៃផងនោះ ពេលនេះ លោកវរសេនីយ៍ត្រី ឡេង ពៅ មានអការៈល្អប្រសើរឡើងវិញ និងលែងប្រើឧបករណ៍ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជំនួយការដកដង្ហើមទៀតហើយ។ ដោយលែកនៅមុននេះបន្តិច យោងតាមហ្វេសបុកផេចរបស់លោក Sorn Sopheak-ស៊ន សុភក្រ្ត បានបង្ហោះវីដេអូរបស់ លោកវរសេនីយ៍ត្រី ឡេង ពៅ រៀបរាប់ពីស្ថានភាពជំងឺរបស់ខ្លួន។ ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ: ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ប្រពៃណាស់!! ឧកញ៉ា​ ឃ្លោក​ អតីតតារាកំប្លែង​ បានចូលបច្ច័យ​ បុ​ ណ្យ​ ស.ព​ ក្រុមគ្រួសារសិល្បករចំនួន​ ៣គ្រួសារ​ ដែលបានទទួលមរ​ ណភាព​ ដោយសារជំងឺ​ កូ.វី.ដ​ ១៩​ នូវថវិកាចំនួន…

បច្ចុប្បន្ន​ជំងឺ​ ​រា​ ត​ ត្បាត​ សកល​ កូ.វី.ដ ១៩​ កំពុងតែមានចំនួនកេីតឡេីង​ នៅក្នុងប្រទេសកម្ពុជារបស់យេីង​ ពាក់ព័ន្ធនឹង​ព្រឹត្តិការណ៍​សហគមន៍​ ២០កុម្ភៈ។ ក្នុងនោះដែរ​ សិល្បករកម្ពុជារបស់យេីង​ ក៏ត្រូវបានឆ្លងមួយចំនួនផងដែរ​ ហេីយក៏បណ្ដាលឱ្យ​ ម្ដាយកញ្ញា​ វី​ ឌីណែត​ ម្ដាយកញ្ញា​ ស្រី​ពីន​ និងDj Boom បានទទួលមរ​ ណភាព​ ដោយសារតែ​ វី.រុ.ស​ កូ.វី.ដ​ ១៩នេះ​ យ៉ាងលឿងរហ័ស​ ស្ទេីរតែមិនអាចទទួលយកបាន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ​ នាល្ងាចថ្ងៃទី២៧​ ខែមីនា​ ឆ្នាំ២០២១​ ក្រោយទទួលបាននូវដំណឹងដ៏សែនក្រៀមក្រំ​ នៃមរ​ ណភាព​ អ្នកទាំង៣ខាងលេីរួចមក​ អតីតតារាកំប្លែង នាយឃ្លោក​ ក៏បានធ្វេីការចូលបច្ច័យបុ​ ណ្យ​ ស​ ព​ ទៅដល់ក្រុមគ្រួសារ​ ស​.ព​ ក្នុងមួយគ្រួសារចំនួន​ ១០០ដុល្លារ​ សរុបទាំងអស់​ គឺ៣០០ដុល្លារ។ បេីយោងតាមការបញ្ជាក់ចេញពីគេហទំព័រ​ ហ្វេសប៊ុកផេក​ សិល្បករកម្ពុជា​ បានប្រាប់ឱ្យដឹងថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “អតីតតារាកំប្លែង នាយឃ្លោក ទីប្រឹក្សាក្រសួងព័ត៌មាន និងជា អគ្គនាយកក្រុមហ៊ុន អុីវ៉ូ ចូលបច្ច័យបុ​ ណ្យចំនួន 300$ ដល់គ្រួសារ​ ស.ពទាំង៣ តាមរយៈលោក អុឹម ជីវ៉ា៖​ ទី១ ស.ព ភរិយាលោកហួឡាវី ១០០$ ទី២ ស.ព ម៉ាក់ ស្រី ពីន 100$ ទី ៣ ស.ព លោក DJ Boom 100$។ អតីតតារាកំប្លែងនាយលោកឃ្លោក…

អានបន្ត

ដំណឹងបន្ទាន់ ជួយស៊ែរផង !! ក្រសួងប្រកាសថា ​អ្នកកើតកូវីដ១៩ ធ្លាប់ទៅហាងកាហ្វេ Starbucks បឹងស្នោរ នៅថ្ងៃទី២១ ខែមីនា, អ្នកសង្ស័យសូមទៅពិនិត្យសំណាកជាបន្ទាន់…

(ភ្នំពេញ)៖ អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១នេះ បានជូនដំណឹងនៅលើ Facebook ថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្នកកើតជំងឺកូវីដ១៩ ធ្លាប់បានចូលទៅហាងកាហ្វេ Starbuck (បឹងស្នោរ) មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់ចូលទៅហាងកាហ្វេ Starbuck (បឹងស្នោរ) នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ម៉ោង០៦៖២៥នាទីល្ងាច ប្រសិនបើមានអាការៈមិនស្រួលខ្លួន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឬលេចចេញរោគសញ្ញា គ្រុនក្តៅ ក្អក កណ្តាស់ ឈឺក ហៀរសំបោរ ហត់ ឬពិបាកដកដង្ហើម សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ១៩។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទីតាំងសម្រាប់ធ្វើតេស្ដមាននៅវិទ្យាល័យបាក់ទូក, វិទ្យាល័យបឹងត្របែក, មណ្ឌលសុខភាពចាក់អង្រែក្រោម, មន្ទីរពេទ្យខ្មែរ-សូវៀត, សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា៕ អត្ថបទ៖ Fresh News ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ឃើញអ្នកខ្លះ រើសអើង បវរកញ្ញាឯកអាមេរិក ពេក, មានអី កញ្ញា Cath ដាក់ប៉ុន្មានម៉ាត់ យ៉ាងចាក់ដោត វិញថា…(មានវីដេអូ)

កាលពីម្សិលម៉ិញនេះ នាថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២១ កម្មវិធី Miss Grand International បានមកដល់វគ្គផ្តាច់ព្រ័ត្រហើយ ព្រមទំាងបានរកឃើញ នូវជ័យលាភី បវរកញ្ញាឯកប្រចាំឆ្នាំ ២០២០ផងដែរ ដោយម្ចាស់មកុដ គឺបានទៅលើ កញ្ញា Abena Appiah មកពីសហរដ្ឋអាមេរិក (USA)។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មើលចប់ភ្លាម មហាជនទូទៅនៅក្នុងប្រទេសកម្ពុជា ក៏បានសម្តែងក្តីពេញចិត្តយ៉ាងខ្លាំង ពិសេសកោតសរសើរទៅលើ បវរកញ្ញាឯក រូបនេះថា ពិតជាមាន ចំណេះ សមត្ថភាព ព្រមទំាងឆ្លើយនូវសំនួរបានយ៉ាងល្អថែមទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មួយវិញទៀត ក្រោយឃើញមានអ្នកខ្លះ រើសអើងបវរកញ្ញាឯកអាមេរិក នេះពេក មានអីស្រាប់តែ នៅមុននេះបន្តិច នាថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២១ កញ្ញា Cath ចេញវីដេអូមួយដាក់ចំៗ ច្បាស់ៗ ហើយភ្ជាប់សារខ្លីមួយ ថា ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “ចេញលទ្ធផល Miss Grand International គេថា ឆ្នាំនេះកាហ្វេទឹកកកឡើងថ្លៃ សម្បុរគាត់ខ្មៅ ក្លៀកគាត់ខ្មៅ។ ឆ្ងល់ណាស់ សម័យនេះហើយ នៅរើសអើងពណ៌សម្បុរទៀត? ឲ្យតែមនុស្សសម្បុរខ្មៅគឺអាក្រក់ មិនសមគ្រងម្កុដមែន? ម៉េចបានចេះតែអ៊ីចឹង?”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

បន្ទាប់ពីបានឃើញ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បរិច្ចាគថវិកា ៣.៥ លានដុល្លារ ជួយទិញមន្ទីរពេទ្យ «នគរទេព» ធ្វើឲ្យ តារាចម្រៀងដ៏ល្បី ខេមរៈ សិរីមន្ត ទប់ចិត្តលែងជាប់ហើយ ពេលនេះ ទំលាយចេញមក ថា…

កាលពីយប់ថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២១ ម្សិលម៉ិញនេះ មហាជនជាច្រើនដែលប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ផ្ទុះការភ្ញាក់ផ្អើល និងចាប់អារម្មណ៍សារជាថ្មី ក្រោយឃើញ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាសឧបត្ថម្ភទៀតហើយ ដោយលើកនេះច្រើនជាងមុនទៀត លោកបញ្ជាក់ថា ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “ខ្ញុំបាទ និងក្រុមគ្រួសារ សូមជួយតាមរយ:សម្ដេចតេជោ ដើម្បីទិញមន្ទីរពេទ្យ នគរទេព មកព្យាបាលបងប្អូនកើតជំងឺកូវីត19 ចំនួន 3.5 បីលានប្រាំសែនដុល្លារ។ ខ្ញុំមិនអាចរស់នៅតែឯង ខ្ញុំកើតនៅកម្ពុជាស្លាប់នៅកម្ពុជា ជួយប្រជាជនកម្ពុជា ជាតួនាទីរបស់យើងទាំងអស់គ្នា សាមគ្គីភាពទើបមានភាពរឹងមាំ នេះជាពេលយើងត្រូវសាមគ្គីគ្នា។”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនចាំយូរឡើយ ក្រោយឃើញបែបនេះ ស្រាប់តែ តារាចម្រៀងដ៏ល្បី ប្រចាំផលិតកម្ម រស្មីហង្សមាស គឺ ខេមរៈ សិរីមន្ត បាន បង្ហាញក្តីពេញចិត្តយ៉ាងខ្លាំង ដល់ថ្នាក់ពោលពាក្យថា ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “ប្រពៃខ្លាំងណាស់អ្នកឧកញ៉ា ខ្ញុំរំភើបនិងទឹកចិត្ត របស់អ្នកឧកញ៉ា ខ្លាំងណាស់ ជូនពរអ្នកឧកញ៉ា និងក្រុមគ្រួសារ មានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច”៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ចំថ្ងៃសីល ព្រះភិក្ខុទក្ខិណប្បញ្ញោ​ ឌួង​ ឆាយ​ មានសង្ឃដីកាមួយឃ្លានេះ អានហើយ​ ជ្រះថ្លាណាស់ ថា…

កាលពី ថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២១ មហាជនជាច្រើន ផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញ លោក ឌួង ឆាយ សម្រេចចិត្តទៅបួស នៅវត្តមុនីប្រសិទ្ធីវង្ស ដែលមានទីតំាងស្ថិតនៅ ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះ ព្រះភិក្ខុទក្ខិណប្បញ្ញោ​ ឌួង​ ឆាយ​ ក៏បានបង្ហោះរូបភាពជាច្រើនសន្លឹក ហើយភ្ជាប់សារមួយឃ្លា ថា “ខ្ញុំបាទបានបួសសាងផ្នួសដើម្បីសងគុណអ្នកមានគុណ និងលាងបាបកម្ម កម្មពៀរទាំងឡាយ សូមអ​ហោសក​ម្មអោយខ្ញុំបាទផង”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២១ ចំថ្ងៃសីល ព្រះភិក្ខុទក្ខិណប្បញ្ញោ​ ឌួង​ ឆាយ​ បានបង្ហោះរូបភាពមួយសន្លឹក និងអមសារមួ ដ៏មានន័យ ស្តាប់ហើយជ្រះថ្លាណាស់ ដោយមានសង្ឃដីកា ថា ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “សុខំ យាវ ជរា សីលំ សីលនាំមកនូវសេចក្តីសុខលុះដល់ចាស់ជរា សូមសម្អាតកាយ វាចា​ ចិត្ត មានព្រះធម៌​ ៨៤០០០ ព្រះធម្មក្ខន្ធ បើមនុស្សអាចរក្សាត្រឹមសីល ៥ បាន និងមិនមានភាពលោភលន់ អំនួត មោនភាពពិភពលោកទាំងមូល និងមានសេចក្តីសុខសន្តិភាពដោយរស់នៅមិនមានការបៀតបៀនគ្នា ថ្ងៃនេះជាថ្ងៃឧបោសថសីល សូមគុណព្រះរតនត្រ័យជួយអភិបាលរក្សាមនុស្សជាតិបានសុខរួចផុតចាកទុក្ខទាំងពួង”៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ច្រើនណាស់មិនទាន់ថមថយទេ! ក្រសួងប្រកាស រកឃើញ ៨៦ នាក់ ឆ្លងកូវីដ-១៩ សុទ្ធតែក្នុងសហគមន៍

យោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២១ នេះ ស្ដីពីជំងឺកូវីដ-១៩ នៅកម្ពុជាបានឲ្យដឹងថា កម្ពុជារកឃើញករណីឆ្លងកូវីដ-១៩ ថ្មីចំនួន ៨៦ នាក់ទៀតហើយ ដែលក្នុងនោះសុទ្ធតែជាករណីឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះផងដែរ តាមរយៈលិខិតប្រកាស របស់ក្រសួងសុខាភិបាល បានឱ្យដឹងថា គិតត្រឹមព្រឹក ថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២១ នេះ ស្ថានភាពអ្នកជំងឺកូវីដ-១៩ នៅកម្ពុជា មាន ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ – អ្នកឆ្លងសរុប ចំនួន ២២៣៣ នាក់ – អ្នកជាសះស្បើយ ចំនួន ១១៦៦ នាក់ – អ្នកកំពុងព្យាបាល ចំនួន ១០៥៤ នាក់ – អ្នកស្លាប់ចំនួន ១០ នាក់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមអានលិខិតប្រកាសរបស់ក្រសួងនៅខាងក្រោម ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត