ទឹកចិត្តរប់សគ្រូពេទ្យ ខ្វាត់ខ្វែងជួយសម្រាលកូនស្រ្តីកំពុងធ្វើចត្តាឡីស័ក ដោយជោគជ័យ

ស្រ្តីដែលកំពុងជាប់ធ្វើចត្តាឡីស័កម្នាក់នៅខេត្តព្រះសីហនុ បានសម្រាលកូនដោយជោគជ័យ និង ប្រកបដោយសុវត្ថិភាពកាលពីថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២១ ម្សិលមិញ ក្រោមការជួយមើលថែយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យខេត្ត ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះដែរ អភិបាលខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន បានបង្ហោះសារកោតសរសើរនូវទឹកចិត្តក្រុមគ្រូពេទ្យឆ្នើមដូច្នេះថា៖ សូមកោតសរសេីរ ក្រុមគ្រូពេទ្យឆ្មប ខេត្តព្រះសីហនុ ល្ងាចនេះ បានធ្វេីការសម្រាលកូន ដល់ស្ត្រី ដែលកំពុងធ្វេី ចត្តាឡីស័ក បានដោយជោគជ័យ ។ ៣ការពារ ៣កុំ ជួយការពារយេីង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងការកោតសរសើរពីសំណាក់ថ្នាក់ដឹកនាំរូបនេះ ក៏មានបងប្អូនប្រជាពលរដ្ឋ និង អ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន នាំគ្នាអរគុណ និង លើកសរសើរពីទឹកចិត្តក្រុមគ្រូពេទ្យជួរមុខរបស់យើង ទោះស្ថិតក្នុងកាលៈទេសៈបែបណាក៏មិនរាថយ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

មើលហើយរំភើបតាម! សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឧបត្ថម្ភថវិការ ជូន ភឿន ភរិៈ សន្តិសុខ យោមនធនាគារ ABA នូវទឹកប្រាក់រហូតទៅដល់…

ភ្នំពេញ៖ ដូចដែលប្រិយមិត្តក៏ដូចជាមហាជននិងអ្នកនិយមប្រើបាស់បណ្តាញសង្គមហ្វេសប៊ុក ជាច្រើនបានដឹងច្បាស់ហើយថា កាលពីយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ កន្លងផុតមកនេះ មានក.រ.ណី.ភ្ញាក់ផ្អើលយ៉ាងខ្លាំងបានកើតឡើង ដោយសន្តិសុខយាម ធនាគារ ABA ក្រោយស្ពានអាកាសផ្សារដីហុយ ដែលស្ថិតក្នុង ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានធ្វើការដ.កកាំភ្លើ.ងបា.ញ់ ជ.នបែ.កថ្នាំម្នាក់ បណ្តាលឲ្យស្លា.ប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង ដើម្បីការពារខ្លួនពីការចា.ក់ប្រហានោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយមន្ត្រីនគរបាល ដែលយោមនៅធនាគារ ABA ត្រូវបានគេស្គាល់ និងបញ្ជាក់ឈ្មោះថា ភឿន ភិរៈ អាយុប្រហែលជាង ៣៦ឆ្នាំ នេះបើតាមការបញ្ជាក់តាមរយៈគណនីហ្វេសប៊ុកឈ្មោះ (កុលាប ក្រហម)។ ជាក់ស្តែងនាថ្ងៃនេះផងដែរ កម្លាំងនគបាលព្រហ្មទណ្ឌ នៃអធិការដ្ឋានខណ្ឌសែនសុខបញ្ជូលខ្លួន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ នេះហើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទីបំផុតអ្វីៗបានល្អប្រសើឡើងវិញ នាល្ងាចថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ នេះ យោងតាមយៈផេកហ្វេសប៊ុក Pheng Vannak បានបង្ហោះសារមួយដ៏រីករាយដោយបានបញ្ជាក់ប្រាប់ថា៖ ជយោ សុបិនខ្ញុំក្លាយជាការពិតហើយ ពេលនេះ ប្អូនប្រុសមានសេរីភាពវិញហេីយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្រាប់តែនៅមុននេះបន្តិច យោងតាមរយៈគេហទំព័ហ្វេសប៊ុកដែលមាឈ្មោះថា (ខុទ្ទកាល័យ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត) បាប្រកាសដំណឹងដ៏សែនរំភើបចិត្តបែបនេះថា៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន លេីកទឹកចិត្ត និងឧបត្ថម្ភដល់លោកអនុសេនីយ៍ឯក ភឿន ភិរៈ មន្ត្រីនគរបាលអង្គភាពតម្រួតបទបញ្ជា ដែលមានភារកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅធនាគារABA សាខាស្ពានអាកាសផ្សារដីហុយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅថ្ងៃសុក្រ ទី ៩ ខែមេសា ឆ្នាំ២០២១នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានឧបត្ថម្ភថវិកាចំនួន ១០លានរៀល ដើម្បីជួយសម្រាលការលំបាកផ្នែកជីវភាពដល់លោកអនុសេនីយ៍ឯក ភឿន ភិរៈ មន្ត្រីនគរបាលអង្គភាពតម្រួតបទបញ្ជា…

អានបន្ត

ដោយសារតែផ្ទុះមួយក្ឌាំងថ្ងៃនេះ! ប្រែវិទ្យាល័យជាស៊ីមសាមគ្គី ជាកន្លែងព្យាបាលកូវីដ និង ធ្វើចត្តាឡីស័កដែរហើយ…

ថ្ងៃទី ០៩ ខែមេសា ឆ្នាំ ២០២១ នេះ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង អញ្ជើញចុះពិនិត្យទីតាំងវិទ្យាល័យ ជាស៊ីម សាមគ្គី ដែលមានទីតាំងស្ថិតនៅ តាមបណ្តោយផ្លូវ ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីយកធ្វើជាកន្លែងសម្រាកព្យាបាលអ្នកមានជំងឺកូវីដ-១៩ និង ធ្វើជាកន្លែងសម្រាប់ចត្តាឡីស័ក ខណៈមានការកើនឡើងនៃអ្នកជំងឺកូវីដ-១៩ ជាបន្តបន្ទាប់កាន់តែច្រើន ដែលនៅតាមមន្ទីរពេទ្យនានារបស់រដ្ឋមិនអាចទទួលអ្នកជំងឺអស់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ឱ្យដឹងថា នៅក្នុងនោះរដ្ឋបាលរាជធានីភំ្នពេញបានរៀបចំយកចំនួន ៣ អគារត្រូវនឹង ៣៤ បន្ទប់ក្នុងមួយបន្ទប់ដាក់អ្នកជំងឺបានចំនួន ៧ នាក់ ហើយក៏មានការរៀបចំគ្រែចំនួន ២០០ សម្រាប់អ្នកជំងឺ និង គ្រែចំនួន ១០ ទៀតសម្រាប់ក្រុមគ្រូពេទ្យ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រភព ៖ រដ្ឋបាលរាជធានីភ្នំពេញ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ប្រុងប្រយ័ត្នឲ្យបានខ្ពស់!! ថ្ងៃនេះឆ្លងច្រើនមិនធ្លាប់មាន ក្រសួងប្រកាស មានករណីឆ្លងកូវីដ១៩ រហូតដល់ទៅ ៥៧៦នាក់ទៀត…

នៅថ្ងៃទី ០៩ ខែមេសា ឆ្នាំ ២០២១ នេះ ក្រសួងសុខាភិបាល បានប្រកាសរកឃើញករណីឆ្លងកូវីដ-១៩ ចំនួន ៥៧៦ នាក់ថ្មី ដែលក្នុងនោះ សុទ្ធតែករណីឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ – អ្នកឆ្លងសរុប= ៣៦០៤ នាក់ – អ្នកជាសះស្បើយ= ១៩៨៤ នាក់ – អ្នកកំពុងព្យាបាល= ១៥៩១ នាក់ – អ្នកស្លាប់= ២៤ នាក់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមអានសេចក្តីប្រកាសរបស់ក្រសួងនៅខាងក្រោម ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ក្រោយភ្លៀងមេឃស្រលះ! សន្តិសុខកំសត់ និងម្តាយ ឈរទទួលលុយឧបត្ថមពីសប្បុរសជន និងបានផ្ញើពាក្យទៅកាន់មហាជនថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅថ្ងៃទី ៩ ខែ មេសា ឆ្នាំ ២០២១ យោងតាមការបង្ហោះជូនដំណឹងពីលោក ផែន វណ្ណះ បានឲ្យដឹងថា: ខ្ញុំបានប្រគល់ថវិកាសប្បុរសជនសរុបចំនួន ៩ លានរៀល ជូនដល់ប្អូនប្រុស អនុសេនីយ៍ឯក ភឿង ភិរៈ មន្រ្តីនគរបាលអង្គភាពតម្រួតបទបញ្ជា អគ្គស្នងការដ្ឋាននគរបាលជាតិ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សប្បុរសជនដែលអាណិតមន្ត្រីនគរបាលយាមធនាគារ ABAហេីយបានឧបត្ថម្ភប្រាក់ជួយគាត់រួមមាន ៖ ១- ផែង វណ្ណៈ ឧបត្ថម្ភ ១លានរៀល ២-លោកឧត្ដមសេនីយ៍ឯក គីម រស្មី និងលោកជំទាវ ឧបត្ថម្ភ ១ លានរៀល ៣- លោកឧត្ដមសេនីយ៍ទោ ហេង ឡាលីន និងលោកជំទាវ ឧបត្ថម្ភ ២ លានរៀល ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ៤- សប្បុរសជនសុំមិនបញ្ចេញឈ្មោះ ឧបត្ថម្ភ ១ លាន រៀល ៥- លោក កែវ វ៉ាន្នី និង លោកស្រី ឧបត្ថម្ភ ១លានរៀល ៦- លោកជំទាវឧកញ៉ា នឹម វណ្ណៈ និង ស្វាមី ឧបត្ថម្ភ ១ លានរៀល ៧- លោក Mak Ly ឧបត្ថម្ភ ១០០ ដុល្លារ ៨- ប្អូនស្រី Seong Socheata ឧបត្ថម្ភ ៥០ ដុល្លារ ៩- ប្អូនស្រី Mony chakriya ឧបត្ថម្ភ ១០០ ដុល្លារ ១០-…

អានបន្ត

ជូនពរឲ្យអ្វីៗកាន់តែល្អប្រសើរឡើង!! ទីបំផុត អនុសេនីយ៍​ឯក​ ភឿង​ ភិរៈ (សន្តិសុខកំសត់) និងម្តាយបានទទួល ចវិកាឧបត្ថមពីសប្បុរសជន និងបានផ្ញើពាក្យទៅកាន់មហាជនថា…

ភ្នំពេញ៖ ដូចដែលបងប្អូនដឹងរួចមកហើយថា អនុសេនីយ៍​ឯក​ ភឿង​ ភិរៈ​ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញលើកលែងការចោទប្រកាន់ ព្រោះតែសកម្មភាពរបស់គាត់គឺធ្វើឡើងដើម្បីតែការពារខ្លួនតែប៉ុណ្ណោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយមើលឃើញពីភាពលំបាកនិង គួរឲ្យអាណិតរបស់សន្តិសុខកំសត់ម្នាក់នោះ មានសប្បុរសជនជាច្រើន បានចូលរួមបរិច្ចាគថវិកាជូនគាត់រយៈលោក ផែង វណ្ណៈ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅថ្ងៃទី ៩ មេសា នេះផងដែរលោក ផែង វណ្ណៈ បានរៀបចំផ្តល់ថវិកាដែលសប្បុរសជនបរិច្ចាគតាមរយៈគាត់ជូនទៅលោក អនុសេនីយ៍​ឯក​ ភឿង​ ភិរៈ​ (សន្តិសុខកំសត់) ហើយបានបង្ហោះសារតាមរយៈផេគផ្លូវការរបស់គាត់ ដែលមានខ្លឹមសារដូចតទៅ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅថ្ងៃទី​ ៩​ ខែ​ មេសា​ ឆ្នាំ​ ២០២១​ ខ្ញុំបាន​ប្រគល់​ថវិកា​សប្បុរស​ជន​សរុបចំនួន​ ៩​ លានរៀល​ ជូនដល់​ប្អូនប្រុស​ អនុសេនីយ៍​ឯក​ ភឿង​ ភិរៈ​ មន្រ្តី​នគរបាល​អង្គភាព​តម្រួតបទបញ្ជា​ អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សប្បុរស​ជន​ដែល​អាណិត​មន្ត្រីនគរបាលយាមធនាគារ​ ABAហេីយបានឧបត្ថម្ភប្រាក់ជួយគាត់រួមមាន​ ៖​ ១-​ ផែង​ វណ្ណៈ​ ឧបត្ថម្ភ​ ១លានរៀល​ ២-​លោក​ឧត្ដមសេនីយ៍​ឯក​ គីម​ រស្មី​ និង​លោកជំទាវ​ ឧបត្ថម្ភ​ ១​ លានរៀល​ ៣-​ លោក​​ឧត្ដមសេនីយ៍​ទោ​ ហេង​ ឡាលីន​ និង​លោកជំទាវ​ ឧបត្ថម្ភ​ ២​ លានរៀល​ ៤-​ សប្បុរស​ជន​សុំមិនបញ្ចេញឈ្មោះ​ ឧបត្ថម្ភ​ ១​ លាន​ រៀល​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ៥-​ លោក​ កែវ​ វ៉ាន្នី​ និង​ លោកស្រី​ ឧបត្ថម្ភ​ ១លានរៀល​ ៦-​ លោកជំទាវ​ឧកញ៉ា​ នឹម​ វណ្ណៈ​ និង​ ស្វាមី​…

អានបន្ត

សូមបងប្អូនប្រុងប្រយ័ត្ន!!!មុខមាត់ស្អាតដែរ តែគំនិតមិនល្អ បន្លំលួចទូរស័ព្ទ២គ្រឿងនៅហាងមួយកន្លែង ត្រូវម្ចាស់ហាងចាប់ជាប់…

នារីម្នាក់បានចូលទៅទិញទូរស័ព្ទស៊េរីទំនើប២គ្រឿង បែរជាមិនបន្លំលួចទូរស័ព្ទ២គ្រឿង ហើយត្រូវម្ចាស់ហាងចាប់បាន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យោងតាមគណនីហ្វេសប៊ុក Sithi Na បានបង្ហោះនាថ្ងៃទី ៨ មេសា ឆ្នាំ២០២១ នេះថា៖ «សូមបងប្អូនប្រុងប្រយត្ន័ទាំងអស់គ្នា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជនខិលខូចមួយនេះបានចូលមកបន្លំយកទូរសព្ទពីរគ្រឿងពីរហាងខ្ញុំ តែខ្ញុំចាប់បាន សូមបងប្អូនប្រយត្ន័ផង ល្បិចខ្ពស់ណាស់(កំពុងកូវិតផងមកធ្វើបាបឯងទៀត)» ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយពីបង្ហោះនេះហើយ គណនីហ្វេសប៊ុកនេះបានបញ្ជាក់ថានាងដើរធ្វើសកម្មភាពបែបនេះច្រើនកន្លែងហើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

កុំចេះតែហ៊ាន!! លួចចេញពីភ្នំពេញ ទៅស្រុកកំណើត ជាង៣០នាក់ ឡានពេទ្យមកដឹកដល់ផ្ទះភ្លាមៗ

សមត្ថកិច្ចនគរបាលខេត្ត សហការជាមួយអាជ្ញាធរស្រុកកំពង់លែង និងមន្ត្រីមន្ទីរសុខាភិបាលខេត្ត នៅម៉ោង០៥រសៀល ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ បានចុះទៅប្រមូលប្រជាពលរដ្ឋ និងកម្មករកម្មការិនីជាង៣០នាក់ នៅក្នុងស្រុកកំពង់លែង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដែលបានល្មើលនឹងបម្រាមរបស់អាជ្ញាធរ និងសេចក្តីសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាល លួចចេញពីក្រុងភ្នំពេញ​មកកាន់ស្រុកកំពង់លែង ដោយបានដឹកជញ្ជូនពួកគាត់ ទៅធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័ក នៅស្រុកទឹកផុស នឹងយកសំណាកទៅពិនិត្យរកមេរោគកូវីត១៩។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក មិន ឆាន់សារ៉េត អ្នកដឹកនាំក្រុមការងារឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្ត បានបញ្ជាក់ឲ្យដឹងថា នៅវេលាម៉ោង០៥ រសៀលនេះ យើងប្រមូលបានប្រជាពលរដ្ឋ និងកម្មករកម្មការិនីជាង៣០នាក់ មកពីទីក្រុងភ្នំពេញ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចូលមកទឹកដីស្រុកកំពង់លែង ជាស្រុកកំណើត (អត់ដឹងមកតាមផ្លូវណា) គឺនៅក្នុងឃុំស្វាយរំពារ និងឃុំដារ ។ អ្នកទាំងនោះ ត្រូវដឹកជញ្ជូនតាមរថយន្តរបស់មន្ទីរពេទ្យមកពីខេត្ត ឆ្លងតាមសាឡាង ដើម្បីយកទៅធ្វើចត្តាឡីស័កនៅមណ្ឌល​ចត្តាឡីស័ក​ស្រុកទឹកផុស និងយកសំណាកពិនិត្យរកមេរោគកូវីដ១៩ផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ករណីនេះអាជ្ញាធរស្រុក បានពិនិត្យ និងតាមដានយ៉ាងដិតដល់ នូវការលួចចូលរបស់ពលរដ្ឋ ដែលមិនគោរពតាមបទបញ្ជារបស់អាជ្ញាធរខេត្ត និងសេចក្តីសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាល ដែលបានដាក់ចេញ ក្នុងស្ថានទប់ស្កាត់ការរីករាលដាលឆ្លងនូវជំងឺកូវីដ១៩ជារៀងរាល់ថ្ងៃនេះ ។ អាជ្ញាធរខេត្ត សំណូមពរដល់សមត្ថកិច្ចដែលប្រចាំការតាមគោលដៅព្រំប្រទល់ខេត្ត សូមមេត្តាជួយរឹតបន្តឹងការលួចឆ្លងកាត់ចូល ក្នុងខេត្តឲ្យបានម៉ឺងម៉ាត់ផង បើពុំនោះទេ យើងមិនអាចគ្រប់គ្រងស្ថានភាព នៃការរាលដាលជំងឺកូវីដ១៩ ចូលក្នុងសាគមន៍បានឡើយ ៕ប្រភព៖កម្ពុជាថ្មី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

អបអរសាទរ លែងស្ទះផ្លូវហើយ!! ព្រឹកនេះ សាលារាជធានីភ្នំពេញ នឹងដាក់សាឡាងចម្លងយានយន្តចេញពីកោះនរា ទៅកោះពេជ្រ ដើម្បីរំដោះការកកស្ទះចរាចរណ៍ ម្តុំផ្សារច្បារអំពៅ…

(ភ្នំពេញ)៖ សាលារាជធានីភ្នំពេញ នឹងដាក់សាឡាងចម្លងយានយន្តចេញពីកោះនរា ទៅកោះពេជ្រ ដើម្បីរំដោះការកកស្ទះចរាចរណ៍ លើស្ពានព្រះមុនីវង្ស ដោយសារមានការដ្ឋានអ៊ុតកៅស៊ូលើស្ពានច្បារអំពៅ ដែលត្រូវធ្វើទាំងយប់ទាំងថ្ងៃក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៨មេសា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ «នៅថ្ងៃទី៩មេសាស្អែកនេះ ការដ្ឋាន ជួសជុលស្ពានព្រះមុនីវង្សចាស់ក៏ត្រូវអ៊ុតកៅស៊ូដែរ។ ក្នុងនោះគេមិន អាច ផ្អាកការដ្ឋានដោយធ្វើតែពេលថ្ងៃ ឬក៏ធ្វើតែពេលយប់បានឡើយ ព្រោះនៅលើស្ពានដែលឈូសឆាយកៅស៊ូចាស់នោះ ក៏មិនអាច បើក ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឲ្យចរាចរណ៍ឆ្លងកាត់បានឡើយ។ ដូច្នេះ មានតែមន្ត្រីជំនាញយើង ខិតខំធ្វើយ៉ាងណាឲ្យការដ្ឋាន នេះ រួចរាល់ តាមការគ្រោងទុក ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៨ ខែមេសានេះ» នេះបើយោងតាមអ្នកនំាពាក្យសាលារាជធានីភ្នំពេញ នៅយប់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមជំរាបថា សាលារាជធានីភ្នំពេញ ចាប់ផ្តើមការដ្ឋាន ជួសជុលផ្លូវ លើស្ពានព្រះមុនីវង្សចាស់ ឬស្ពានច្បារអំពៅ ដែល ជាផ្លូវឯកទិស សម្រាប់ចូល ពីច្បារអំពៅ មកភ្នំពេញ នៅថ្ងៃទី៨ ខែមេសានេះ បានបង្កការកកស្ទះយ៉ាងខ្លាំង តាំងពីព្រឹកព្រលឹម រហូតដល់ យប់ ហួសម៉ោងបម្រាមគោចរ នៅម៉ោង ៨យប់នេះទៅទៀត ៕ ផ្តល់សិទ្ធិដោយ៖ freshnews ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

កាន់តែខ្លោចិត្ត ស្រីណូ ចេះតែឆ្ងល់ថា ម្តាយកំពុធ្វើអីម្នាក់ឯង ស្រាប់តែពេលទៅឃើញគាត់កំពុងតែ…មើលហើយ ទឹកភ្នែកស្រក់តាម(មានវីដេអូ)

ភ្នំពេញ៖ ដូចដែលប្រិយមិត្តនិងមហាជនបានដឹងហើយថា កាលពីថ្ងៃទ០២ ខែមេសា ឆ្នាំ២០២១ នេះ អតីតតារាសម្តែងស្រីដ៏ល្បីឈ្មោះ កញ្ញា វ៉ាង ស្រីណូ បានជួបរឿងអកុសលជាពន់ពេក ដែលត្រូវបាត់បង់មនុស្សជាទីស្រលាញ់លេងវិលត្រឡប់វិញ ដោយសាររោគាពធឆកជីវិត ដែលជាឪពុករបស់កញ្ញាផ្ទាល់តែម្តង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្រីណូ ក៏បានបញ្ជាក់ប្រាប់ថា៖ ពិធីបុណ្យស ព កំពុងប្រារព្វធ្វើនៅគេហដ្ឋាននាងខ្ញុំផ្ទាល់នៅបុរីបេ៉ងហួតបឹងស្នោ គំរោងទី៤ ស ព នឹងដង្ហែរទៅបញ្ចុះទៅព្រឹកថ្ងៃសុក្រ ទី០៣ ខែមេសា ឆ្នាំ២០២១។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហើយកាន់តែខ្លោចចិត្តនោះ នាថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ នេះ ស្រីណូ ចេះតែឆ្ងល់ថា ម្តាយរបស់ខ្លួនកំពុងធ្វើអី តែម្នាក់ឯង ស្រាប់តែពេលឃើញ ម្តាយកំពុងតែយកប្រេងកាត មនជូនកន្លែងប្រឡាក់ សំលៀកបំពាក់ស្វាមី ឃើញបែបនេះហើយ ធ្វើឲ្យរូបគាត់ អួលដើមករ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឃើញបែបនេះហើយ ស្រីណូ បង្ហោះឃ្លីបវីដេអូរួមទាំភ្ជាប់សារមួយឡើងរំជួលចិត្តបែបនេះថា៖ អ្នកម្តាយកូនអើយ! ខំអង្គុយរៀបចំខោអាវប្តីដែលលាចាកលោកទៅហើយ! កូនដឹងថាក្នុងចិត្តម៉ែពិបាកណាស់ ម៉ែនឹក ម៉ែស្តាយ ម៉ែអាល័យប៉ាណាស់ តែសូមម៉ែថែសុខភាពផង ព្រោះសុខភាពម៉ែកូនមិនអាចថែជំនួសម៉ែខ្លួនអែងបានទេ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត