អីយ៉ា អ៊ីវ៉ា បែកគំនិតចាប់មុខរបរថ្មី មួយបន្ថែមលើអាជីព និងជំនួញចាស់ ខនណៈស្ងាត់ការងារសិល្បៈ

ភ្នំពេញ៖ ជាការពិតណាស់ មិនត្រឹមតែតារាចម្រៀង អ៊ីវ៉ា ប៉ុណ្ណោះទេ តារាជាច្រើនទៀតសុទ្ធតែស្ងប់ស្ងាត់ការងារសិល្បៈដែរក្នុងពេលបច្ចុប្បន្ននេះ តែអ្វីដែលចាប់អារម្មណ៍ ក្នុងពេលកំពុងស្ងាត់ការងារសិល្បៈនេះ តារាចម្រៀង អ៊ីវ៉ា បានងាកមកប្រកបបរបរថ្មិបន្ថែមទៀតលើអាជីព និង ជំនួញចាស់ ដោយកំពុងទទួលបានការគាំទ្រពីអតិថិជនគួរសម។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រៅពីការងារសិល្បៈ កន្លងមក អ៊ីវ៉ា ក៏ជាម្ចាស់ហាងលក់សម្លៀកបំពាក់ និង ផលិតផលរក្សាសម្រស់ម្នាក់ដែរ ប៉ុន្តែថ្មីៗនេះតារាចម្រៀងរូបនេះបានបន្ថែមរបរថ្មីមួយទៀតគឺការលក់អាហារ ដែលគេចាប់អារម្មណ៍ឃើញថាកាក់កបគួរសម បើទោះទើបបើកដំណើរការក្តី ។ ក្នុងនោះក៏មានការសរសើរដល់តារាចម្រៀង អ៊ីវ៉ា ទោះមានឈ្មោះបោះសំឡេង តែបែរជាមកសន្សំលុយកាក់ល្អិតតាមរយៈការប្រកបរបរបែបនេះទៅវិញ ប៉ុន្តែក៏មានការព្រលយថារបរបែបនេះមើលទៅសាមញ្ញទេ តែកុំមើលស្រាលបើលក់ដាច់មិនធម្មតាដែរហ្នឹង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មួយរយៈចុងក្រោយនេះ អ៊ីវ៉ា ហាក់មិនសូវមានសកម្មភាពថ្មីៗនោះឡើយ ហើយងាកមកបទចម្រៀងរបស់នាងក៏មិនមានផ្ទុះនោះដែរ ប៉ុន្តែយ៉ាងណាតារារូបនេះតែងបង្កើតភាពស្និទ្ធស្នាលជាមួយអ្នកគាំទ្រតាមរយៈការបង្ហោះរូបភាពស្អាតៗនៅតាមបណ្តាញសង្គម ។ ស្របពេលតារាជាច្រើនសុទ្ធតែមានម្ចាស់ចិត្តនោះ អ៊ីវ៉ា ហាក់ស្ងាត់ឈឹងចំពោះរឿងមួយនេះ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

មានការចាប់អរម្មណ៍យ៉ាងខ្លាំង ក្រោយឃើញ ឱក សុគន្ធកញ្ញា និងស្វាមី ស្លៀកឈុតប្រពៃណីខ្មែរ ត្រៀមខ្លួនទទួលទេវតាឆ្នាំថ្មី

ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ នេះ មហាជនក៏ដូចជាហ្វេនៗជាច្រើន មានការចាប់អារម្មណ៍យ៉ាងខ្លាំងក្រោយឃើញ កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា បានបង្ហោះរូបភាពស្អាតៗជាច្រើនសន្លឹក ដែលថតជាមួយ ស្វាមី និង កូនប្រុសសំណព្វចិត្តរបស់ខ្លួនគឺ ឆលី។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះផងដែរ សុគន្ធកញ្ញា ក៏បានប្រាប់ថា៖ “យប់នេះត្រៀមខ្លួនទទួលទេវតាឆ្នាំថ្មី ជុំគ្រួសារតូច ។ ពួកយើងទាំងអស់គ្នាសូមបួងសួងទេវតាឆ្នាំថ្មី សូមជួយតាមថែរក្សាប្រជាជនខេមរា ទទួលបានសុខសុវត្ថិភាព មានសុខភាពល្អរឹងមាំ ជោគជ័យគ្រប់វិស័យ មានសុភមង្គល សេចក្តីសុខ យកឈ្នះជំងឺដ៏កាចសាហាវឆាប់ៗនេះ ។ ៣កុំ ៣ការពារ”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយឃើញ កញ្ញា ផុសរូបជាច្រើនសន្លឹក ជាមួយក្រុមគ្រួសារ ក៏មានហ្វេនៗជាច្រើនចូលខមិនបែបនេះថា៖ ពុទ្ធសែន និងបុត្រចង់ទៅចោលនាងកងរី ៗឃាត់ទាន់ចាំនៅទទួលទេវតាឆ្នាំថ្មីសិនចាំយើងទៅទាំងអស់គ្នាby by, រូបភាពនៃក្តីស្រមៃ ស្អាតខ្លាំង mommy and daddy and Charlie,ព្រះនាងព្រិលសនិងទេវបុត្រជិះសេះសជាមួយរាជបុត្រា,ស្អាតណាស់ព្រះអើយ ស្អាតទាំងគ្រួសារ,មានក្ដីសុខដល់ហើយអាយដល,។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅមានខមិនជាច្រើនទៀត ដែលបង្ហាញក្តីរំភើប ក្រោយឃើញរូបភាពជាច្រើនសន្លឹក ដ៏ផ្អែមល្ហែម។ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ស្អាតហើយចិត្តល្អទៀត!! កញ្ញា រចនា រ៉ាវាឌី រៀបស្បៀងអាហារទាំងឡានៗ ចែកជូនអ្នកកំពុងខ្វះខាត…

មិនសំងំស្ងៀមក្រោយពីមើលឃើញបងប្អូនមួយចំនួនដែលជួបការខ្វះខាតខ្លាំងនៅក្នុងរដូវកូវីដ-១៩ នេះ តារាសម្តែងរូបស្រស់ រចនា រ៉ាវាឌី បានរៀបចំគ្រឿងឧបភោគបរិភោគមួយចំនួនភ្លាមៗ ដើម្បីជួយគ្នានៅក្នុងគ្រាមានអាសន្នបែបនេះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ថ្មីៗនេះ រចនា រ៉ាវាឌី បានរៀបចំនូវគ្រឿងឧបភោគបរិភោគមួយចំនួនរួមទាំងថវិកាខ្លះៗ ដើម្បីចែកជូនដល់អ្នកខ្វះខាតនៅក្នុងពេលដែលជំងឺកូវីដ-១៩ រីករាលដាល ។ ក្នុងនោះតារារូបស្រស់ខាងលើ បានបង្ហោះសារដែលមានអត្ថន័យថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ «ឥលូវនេះពួកខ្ញុំរៀបចំស្បៀងអាហាររួចរាល់ដើម្បីចុះចែកជូនពុកម៉ែបងប្អូនដែលកំពុងតែជួបភាពខ្វះខាតខ្លាំងក្នុងស្ថានភាពដ៏លំបាកនេះ។ ទាំងអស់នេះគ្រាន់តែជាទឹកចិត្តក្នុងការជួយសម្រាលបន្ទុកបន្តិចបន្តួចប៉ុណ្ណោះ »។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ការលើកឡើងរបស់តារាសម្តែងរូបនេះក៏ទទួលបានការកោតសរសើរនូវទឹកចិត្តដ៏ទូលាយរបស់នាងក្នុងការចែករំលែក និង ជួយគ្នាទៅវិញទៅមក ជាពិសេសនូវក្នុងស្ថានភាពដ៏អាក្រក់មួយនេះ ហើយនេះក៏មិនមែនជាលើកដំបូងឡើយ​តែកន្លងមក រចនា រ៉ាវ៉ាឌី តែងចូលរួមនូវក្នុងការងារមនុស្សធម៌ជាច្រើន ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ជួយស៊ែរផង!! ដំណឹងល្អ រដ្ឋបាល​រាជធានី​ភ្នំពេញ ​ឲ្យ​អ្នករត់ ម៉ូតូ កង់បី​ ទៅ​ចាក់​វ៉ាក់សាំង ៣២ កន្លែងនេះចាប់ពីថ្ងៃទី…

នៅថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២១ នេះ អភិបាលនៃគណៈអភិបាលរងរាជធានីភ្នំពេញ លោក កែវ សុខពិសី បានបង្ហាញតារាងប្រចាំថ្ងៃ ស្តីពីយុទ្ធនាការចាក់វ៉ាក់សាំង ជូនអ្នកបើកបរត្រីចក្រយានយន្ត ចំនួន ៣២ ទីតាំងផ្សេងៗគ្នា ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះ អ្នកបើកបរត្រីក្រយានយន្តរួមមាន ក្រុមហ៊ុន សមាគមន៍ និង អ្នកបើកបរក្រៅប្រព័ន្ធឯកជនអាចអញ្ចើញមកចាក់វ៉ាក់សាំបានចាប់ពីថ្ងៃទី ១៤ ខែមេសា ដល់ថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២១ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមអានសេចក្តីជូនដំណឹងខាងក្រោម ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ដំណឹងបន្ទាន់!! ទីក្រុងភ្នំពេញ បន្តអនុវត្តបម្រាមគោចរពីម៉ោង ៨ យប់ដល់ ៥ ភ្លឺ រយៈពេល ២ សប្តាហ៍ទៀត…

(ភ្នំពេញ)៖ សាលារាជធានីភ្នំពេញ សម្រេចបន្តដាក់ចេញបន្តវិធានការបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ នៅភូមិសាស្រ្តរាជធានីភ្នំពេញ រយៈពេល២សប្តាហ៍បន្ថែមទៀត ចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ * ត្រូវបានបន្តដាក់ចេញ នូវវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺ វីដ-១៩ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលមានថិរវេលាអនុវត្តរយៈពេល ២ (ពីរ) សប្ដាហ៍បន្ថែមទៀត គិតចាប់ពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០០១»។ * ត្រូវបានផ្អាកជាបណ្តោះអាសន្ន នូវសកម្មភាពអាជីវកម្ម ចំពោះតូបអាហារ អាហារដ្ឋាន ភោជនីយដ្ឋានហាងកាហ្វេ ហាងភេសជ្ជៈ និងភោជនីយដ្ឋាននៅតាមសណ្ឋាគារ ។ល។ ដែលទទួលអតិថិជនឱ្យចូលមកទទួលទានក្នុងបរិវេណអាជីវកម្មដ្ឋានរបស់ខ្លួន ប៉ុន្តែ អាចប្រកបអាជីវកម្មលក់ដូរ ជាលក្ខណៈវេចខ្ចប់បាន។ * ត្រូវបានផ្អាកជាបណ្តោះអាសន្ន នូវការប្រមូលផ្តុំ ឬការជួបជុំគ្នាទទួលទានអាហារ ភេសជ្ជៈ ឬទទួលទានគ្រឿងស្រវឹង នៅចន្លោះរម៉ោង៨យប់ដល់ម៉ោង៥ភ្លឺ លើកលែងតែចំពោះករណី ដូចខាងក្រោម៖ – ការជួបជុំក្នុងចំណោមសមាជិកគ្រួសារ ដែលរស់នៅក្នុងលំនៅឋាន ឬទីសំណាក់ជាមួយគ្នា – ការរៀបចំពិធីបុណ្យសព ដោយគោរពតាមការកំណត់ របស់អាជ្ញាធរមានសមត្ថកិច្ច – ការជួបជុំរបស់បុគ្គលិកសុខាភិបាល ដើម្បីយកវត្ថុសំណាកបុគ្គល ដែលពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកផ្ទុកជំងឺកូវីដ-១៩ ឬដើម្បីយកអ្នកដែលផ្ទុកជំងឺកូវីដ-១៩ ក៏ដូចជាបុគ្គលិកសុខាភិបាល ដែលបំពេញការងារសង្គ្រោះបន្ទាន់ផ្សេងទៀត – ការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ ក្នុងការបំពេញការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ការជួបជុំមនុស្សដែលមានភាពចាំបាច់ សម្រាប់បម្រើផលប្រយោជន៍សាធារណៈ ឬក្នុងគោលបំណង ផ្សេងទៀតតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច។ * ត្រូវបានផ្អាកជាបណ្តោះអាសន្ននូវការធ្វើចរាចរណ៍ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នៅចន្លោះម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ លើកលែងតែចំពោះរករណី ដូចខាងក្រោម៖ – ការធ្វើដំណើរដោយមូលហេតុសុខភាពបន្ទាន់ និងមូលហេតុចាំបាច់ក្នុងគ្រួសារ ដែលមានលិខិតបញ្ជាក់ ឬការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ដែលនៅជិតបំផុត…

អានបន្ត

គួរអោយអាណិតគាត់ណាស់!! ម្ចាស់បទ ជីវិតកម្មករឆ្លងដែន សែម សង្វាត លើកដៃសុំជំនួយ ខណ:ខ្លួនកំពុងមានជំ ងឺមហា រីកថ្លើម​ (មានវីដេអូ)

ភ្នំពេញ: ក្រោយបាត់មុខពីវិស័យសិល្ប:អស់រយ:ពេលជាយូរ ដោយសារតែបញ្ហាសុខភាពមិនសមប្រកប លោកសែម សង្វាត ដែលពុកម៉ែ បងប្អូន និងប្រិយមិត្តមួយចំនួនបានស្គាល់ថា លោកជាអតីតតារាចម្រៀងមួយរូបដ៏មានទឹកដមសំនៀងពីរោះ ជាពិសេសគឺតាមរយៈបទ ជិវីតកម្មករឆ្លងដែន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បានធ្វើឲ្យមហាជនមួយចំនួនចាំពុំភ្លេច នូវទឹកដមសំនៀងយ៉ាងពិរោះរបស់លោក តាមរយៈចំរៀងមួយបទនេះ ដែលធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់លោកផ្ទុះខ្លាំងកាលពីប៉ុន្មានទសវត្សន៍មុន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ នៅក្នុងការផ្តល់បទសម្ភាសន៍មួយនៅក្នុងនាទីសិល្បករកម្ពុជា លោកសែម ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សង្វាតបានពោលពាក្យ:ផ្ទះដែលបងរស់នៅសព្វថ្ងៃជាផ្ទះដែលជួលគេ។ រី​ឯជំ ងឺបងមានក្រពះ ពោះវៀន គឺរុាំងរ៉ៃខ្លាំងម៉ង ដោយសារក្រពះបងមានវាដា ច់សរ សៃឈា ម បន្ទាប់មកបងក៏មានជំ ងឺទាក់ទងនឹងថ្លើមៗវាក្រិន ហើយវាដល់កម្រិត ហើយក៏មានគ្រោះក្នុងប្រមាត់ អញ្ចឹងវាធ្វើឲ្យយើងឧស្សាហ៍ពុលចំណីពេលដែលយើងញុាំអី… ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមរំលឹកផងដែរថា លោក សែម សង្វាត ធ្លាប់ជាអតីតតារាចម្រៀងមួយរូប ដែលមានឈ្មោះបោះសម្លេងកាលពីប៉ុន្មានទសវត្សមុន តែដោយសារតែស្នេហាមិនសមប្រកប ព្រមទាំងបញ្ហាសុខភាព និងកត្តាជីវភាពផងដែរនោះ ដែលជាហេតុធ្វើឲ្យលោកហាក់ឃ្លាតឆ្ងាយពីវិស័យសិល្ប:៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចង់ជ្រាបឲ្យកាន់តែច្បាស់ ថែមទៅទៀតនោះ សូមទស្សនាវីដេអូខាងក្រោម៖ ប្រភពដកស្រង់វីដេអូ: សិល្បករកម្ពុជា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

សូមចូលរួមរំលែកទុក្ខផង!! មុននេះក្រសួងបញ្ជាក់ថាមានអ្នកជំងឺកូវីដ៣នាកទៀតហើយ បានស្លា.ប់ ដោយពួកគាត់មានអាយុចាប់ពី…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ យោងតាមការបញ្ជាក់ពីហ្វេសបុកផេចរបស់ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា មានមានករណីស្លា.ប់ស្រ្តីជនជាតិខ្មែរអាយុ​ ៧៩ឆ្នាំ​ ស្រ្តីជនជាតិខ្មែរអាយុ​ ៥៩ឆ្នាំ​ និងបុរសជនជាតិខ្មែរ​អាយុ​ ៥៧ឆ្នាំ​ ដោយសារជំងឺកូវីដ-១៩​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយស្ត្រីទីមួយ បានផុ.តនៅក្នុងមន្ទីរពេទ្យហ្លូងម៉ែ – ស្រ្តីទីពិរ បានផុ.តនៅក្នុងមន្ទីរពេទ្យខ្មែរសូវៀត – និងបុរសទី៣ គឺបានផុត មន្ទីរពេទ្យខ្មែរសូវៀត។ គួរបញ្ជាក់ថា បើបូកជាមួយករណីខាងលើទាំង៣ទៀត គឺកម្ពុជាមានអ្នកស្លា.ប់ដល់ទៅ៣៣អ្នកហើយ ដោយសារកូវីដ១៩៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

សូមប្រុងប្រយ័ត្ន!!​ ព្រឹកនេះ ក្រសួងសុខាភិបាលបន្ត រកឃើញអ្នកឆ្លងកូវីដ១៩ រហូតដល់១៨១នាក់ និងអ្នកជំងឺចំនួន៤០នាក់ជាសះស្បើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅព្រឹកថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២១ នេះ ក្រសួងសុខាភិបាលបានប្រកាសរកឃើញ ករណីឆ្លងកូវីដ-១៩ ចំនួន ១៨១ នាក់ថ្មី ដែលក្នុងនោះ ករណីឆ្លងក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ មានចំនួន ១៧៨ នាក់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរឱ្យដឹងដែរថា គិតត្រឹមព្រឹក ថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២១ នេះ ស្ថានភាពអ្នកជំងឺកូវីដ-១៩ នៅកម្ពុជា មាន ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ – អ្នកឆ្លងសរុប= ៤៦៩៦ នាក់ – អ្នកជាសះស្បើយ= ២២៥២ នាក់ – អ្នកកំពុងព្យាបាល= ២៤០៦ នាក់ – អ្នកស្លាប់= ៣៣ នាក់ សូមអានសេចក្តីប្រកាសរបស់ក្រសួងនៅខាងក្រោម ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ទាល់តែព្រមានបានដឹងប្រឹង!! ទីបំផុត អ្នកជំងឺកូវីដ១៩ ដែលគេចវេស ហៅពេទ្យឱ្យទៅយកគ្មានសល់ម្នាក់ ក្រោយព្រមានចាត់ការតាមច្បាប់…

កាលពីព្រឹកថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២១ សាលារាជធានីភ្នំពេញ បានប្រកាសទុករយៈពេល៣ថ្ងៃ ឲ្យអ្នកដែលកើតជំងឺកូវីដ១៩ ដែលគេចវេស ប្រញាប់ទាក់ទងមកជាបន្ទាន់ ដើម្បីយកទៅព្យាបាល។ ទាក់ទិននឹងបញ្ហានេះ សាលារាជធានីភ្នំពេញ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បានដាក់លក្ខខណ្ឌ ដោយទុករយៈពេល ៣ថ្ងៃ ឱ្យទាក់ទងមកអាជ្ញាធរ គិតចាប់ពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១។ ក្នុងករណី នៅតែបន្តគេសវេសទៀត នោះអាជ្ញាធរនឹងចាត់វិធានការតាមច្បាប់ ដោយអាចចេញដីកា តាមចាប់ខ្លួនតែម្តង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយអាជ្ញាធរ ប្រកាសចាត់វិធានការក្តៅ អ្នកកើតជំងឺកូវីដ១៩ សរុបចំនួន ជាង ៥០នាក់ ដែលរកមិនទាន់ឃើញនោះ នៅរសៀលថ្ងៃទី ១២ មេសា ២០២១ នេះ បានទាក់ទងមកអាជ្ញាធរអស់ហើយ ដើម្បីមកទទួលពួកគាត់ទៅពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យ ។ នេះបើតាមការបញ្ជាក់ពីលោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងនេះ សាលារាជធានីភ្នំពេញ ក៏បានធ្វើការព្រមានទៅដល់បុគ្គលផ្សេងទៀត បើសិនដឹងថាខ្លួនមានវិជ្ជមានកូវីដ១៩ បន្ទាប់អាជ្ញាធរជូនដំណឹង ហើយនៅបន្តដើរហើរទៀតនោះ អាជ្ញាធរនឹងចាត់វិធានការតាមច្បាប់ផងដែរ។ ចំពោះអ្នកដែលយកសំណាករួច អាជ្ញាធររាជធានីភ្នំពេញ ធ្វើការអំពាវនាវ ឲ្យបន្តធ្វើចត្តាឡីស័កនៅក្នុងផ្ទះ ហាមដាច់ខាតដើរចេញក្រៅ រហូតគ្រប់១៤ថ្ងៃ ដោយរួមមកជាមួយលទ្ធផលតេស្តអវិជ្ជមានកូវីដ១៩៕ប្រភព ៖ សាលារាជធានីភ្នំពេញ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

អស់ទាស់ហ្មង! ត្រឹមតែ១ថ្ងៃសោះ វីដេអូ របាំជូនពរថ្មី របស់ ព្រះនាងតូច ជេនណា មានអ្នកចូឡទស្សនារហូត ជាង១លាន ដង់បាត់ហើយ ដល់ថ្នាក់ធ្វើឲ្យព្រះនាង សម្តែងពីព្រះទ័យរំភើប…(មានវីដេអូ)

ភ្នំពេញ៖ ដូចដែលប្រិយមិត្តនិងមហាជនពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន គឺព្រះនាងតូចនរោត្តម ជេនណា ដោយរូបព្រះនាង មានស្រមស់ស្រស់ស្អាត រួមទាំងទឹកដមសំលេង ដ៏ក្រអួនក្រអៅ តាមរយៈបទចម្រៀងជាច្រើនកន្លងមកនេះ ដោយព្រះនាងតូចបានធ្វើការបង្ហោះវីដេអូ ជាបន្តបន្ទាប់នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ព្រះនាង រួមទាំងយូធូបផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើនិយាយពីទឹកដមសំលេងដ៏មានមន្តស្នេហ៍របស់ព្រះនាងតូច បានអង្រួនបេះដូង ពីសំណាក់មហាជន ក៏ដូចជាហ្វេនៗជាច្រើនរបស់ទ្រង់ផ្ទាល់ឲ្យលង់ជាមួយនឹងសំលេង ដ៏សែនពិរោះរណ្តំ អមជាមួយនិងកាយវិការ យ៉ាងទន់ភ្លន់ ក្រមិក្រមើម ទៅតាមបទចម្រៀងដែលព្រះនាង ធ្វើការបកស្រាយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្រាប់តែកាលពីម្សិលមិញនេះ នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១២ នេះ ព្រះនាងតូច នរោត្តម ជេនណា បានធ្វើឲ្យមហាជនក៏ដូចជាហ្វេនៗជាច្រើន ផ្ទុះការចាប់អារម្មណ៍ ក្រោយឃើញ ព្រះនាង បានសម្តែងនូវ “របាំជូនពរឆ្នាំថ្មី”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ត្រឹមតែរយៈពេលមួយថ្ងៃសោះ វីដេអូ របាំជូនពរ មានអ្នកចូលទស្សនាជាង១លានបាត់ហើយ ដល់ថ្នាក់ធ្វើឲ្យ ព្រះនាង បានសម្តែងពីព្រះទ័យរំភើបថា៖ ពិតជារីករាយណាស់ ដែលបងប្អូនពូមាមីងទាំងអស់ចូលទស្សនាវីដេអូរាំរបាំជូនពរមួយនេះ ត្រឹមតែមួយថ្ងៃប៉ុណ្ណោះវីដេអូមួយនេះបានដល់ទៅ ១លាន View ទៅហេីយ។ ខ្ញុំនិងខិតខំព្យាយាមបង្ហាញនូវអ្វីល្អៗ ក្នុងព្រលឹងវប្បធម៍ប្រពៃណីជាតិយេីង ជូនបងប្អូនពុកម៉ែមាមីងជាបន្តទៀត។ សូមអរព្រះគុណ និងសូមអរគុណបងប្អូនពុកម៉ែមាមីងដែលតែងតែស្រឡាញ់រាប់អានខ្ញុំតាំងពីដេីមរៀងមក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត