ជួយស៊ែរផង!! អាជ្ញាធរស្វាយរៀង សម្រេច Lockdown ទីតាំងមួយចំនួន​ ក្នុងសង្កាត់បាវិត រហូតដល់ខែក្រោយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅព្រឹកថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២១ នេះ រដ្ឋបាលខេត្តស្វាយរៀង បានចេញសេចក្ដីសម្រេចស្ដីពី ការអនុវត្តវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្រ្តសង្កាត់បាវិត នៃក្រុងបាវិត ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមរយៈ រដ្ឋបាលខេត្តស្វាយរៀង បានឱ្យដឹងថា វិធានការរដ្ឋបាលនេះ មានថេរវេលាអនុវត្តន៍ រយៈពេល ១៤ ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២១ រហូតដល់ថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២១ ។ ហើយថេរវេលាខាងលើនេះ អាចត្រូវបានសម្រេចបន្ត ឬ បញ្ចប់មុនថេរវេលាកំណត់ តាមការជូនដំណឹងរបស់រដ្ឋបាលខេត្ត ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមអានលិខិតប្រកាសនៅខាងក្រោម ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ក្តីសង្ឃឹមនៅនឹងមុខហើយ! ក្រុមហ៊ុនអាមេរិកមួយ ផ្ដើមធ្វើតេស្តចុងក្រោយលើថ្នាំគ្រាប់កូវីដ-១៩ ហើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រុមហ៊ុន​ផលិត​ឱសថ​ដ៏​ធំ​បំផុត​របស់​សហរដ្ឋ​អាមេរិក Merck បាន​និយាយ​ថា ពួកគេ​បាន​ឈាន​ដល់​ដំណាក់​កាល​ចុងក្រោយ​ហើយ លើ​ការ​តេស្ត​ថ្នាំ​គ្រាប់​ប្រឆាំង​ជំងឺ​កូវីដ-១៩ ដែល​អាច​ប្រើប្រាស់​សម្រាប់​ព្យាបាល​អ្នក​ជំងឺ​កូវីដ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រុមហ៊ុន Merck កំពុង​ធ្វើ​ការ​ផលិត​ថ្នាំ molnupiravir ដែល​ជា​ប្រភេទ​ថ្នាំ​គ្រាប់​ច្នៃ​ឡើង​ជាមួយ​នឹង​សមត្ថភាព​អាច​ប្រឆាំង​នឹង​វីរុស​កូវីដ​បាន ។ ក្រុមហ៊ុន​ដដែល​បាន​និយាយ​ថា អ្នក​ជំងឺ​មិន​ទទួល​ការ​ព្យាបាល​ចំនួន ៣០០ នាក់ បាន​ចូលរួម​ក្នុង​ការ​សាកល្បង​​ដំណាក់កាល​ទី ២ ។ អាការ​កូវីដ-១៩ នៃ​អ្នក​ជំងឺ​ទាំង​នោះ ចាប់​ផ្ដើម​ចេញ​ក្នុង​រយៈពេល ៧ ថ្ងៃ​អំឡុង​ពេល​ផ្ដើម​ការ​សាកល្បង​ទី ២ នេះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ Merck បាន​និយាយ​ទៀត​ថា ខណៈ​ចំនួន​ករណី​សាកល្បង​នៅ​មាន​ចំនួន​តិច ដូច​នេះ​ភាគរយ​នៃ​អ្នក​ជំងឺ​ដែល​អាច​ស្លាប់ ឬ​ ទទួល​ការ​ព្យាបាល​តាម​ក្រោយ គឺ​តិច​តួច​ណាស់ លើ​ក្រុម​អ្នក​ទទួល​ការ​ធ្វើ​តេស្ត​លើ​ថ្នាំ molnupivavir នេះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខាង​អ្នក​ផលិត​ថ្នាំ​ក៏​បាន​បញ្ជាក់​ដែរ​ថា ចំនួន​វីរុស​ក្នុង​អ្នក​ស្ម័គ្រ​ចិត្ត​ចូលរួម​តេស្ត​ភាគច្រើន​គឺ​​មិន​រក​ឃើញ​មាន​ឡើង​ចាប់​ពី ១០ ទៅ ១៥ ថ្ងៃ​នៃ​ការ​តេស្ត​ថ្នាំ molnupivavir នេះ ។ ចំពោះ​លទ្ធផល​តេស្ត​លើក​ទី ៣ ដែល​ជា​ការ​តេស្ត​សាកល្បង​ចុងក្រោយ​លើ​ថ្នាំ​គ្រាប់​នេះ ក្រុមហ៊ុន​រំពឹង​ទុក​ថា​នឹង​ធ្វើ​ឡើង​នៅ​ខែ​កញ្ញា ឬ​ខែ​តុលា​ខាង​មុខ​នេះ ហើយ​ក្រុមហ៊ុន​ក៏​បង្ហាញ​ពី​ក្ដី​សង្ឃឹម​របស់​ខ្លួន​ថា ពួកគេ​នឹង​អាច​ទទួល​បាន​ការ​អនុញ្ញាត​ពី​ខាង​រដ្ឋបាល​ផ្នែក​ចំណីអាហារ និង ​ឱសថ​ប្រចាំ​សហរដ្ឋ​អាមេរិក​​លើ​ថ្នាំ​នេះ​សម្រាប់​ការ​ប្រើប្រាស់​បន្ទាន់ មុន​ដាច់​ឆ្នាំ ២០២១ នេះ ៕ ប្រភព៖ NHK World Japan ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ដំណឹងបន្ទាន់!! ក្ដៅៗ ពេលនេះ ខណ្ឌពោធិ៍សែនជ័យ ប្រកាសបិទផ្សារធំៗម្តង ៤ កន្លែងព្រមគ្នា ដល់ដើមខែក្រោយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅរសៀលថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២១ នេះ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានចេញសេចក្ដីសម្រេចបិទផ្សារចំនួន ៤ កន្លែងជាបណ្តោះអាសន្ន ក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ចាប់ពីថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២១ រហូតដល់ថ្ងៃទី ០២ ខែឧសភា ឆ្នាំ ២០២១ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផ្សារទាំង ៤ នោះមានដូចជា ៖ ១. ផ្សារត្រពាំងថ្លឹង ២. ផ្សារឯករាជ្យ ១ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ៣. ផ្សារទួលពង្រ ៤. ផ្សារសេនជូរីផ្លាហ្សា សូមអានសេចក្ដីប្រកាសនៅខាងក្រោម ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

គួរតែគិតឡើងវិញ!! ទិដ្ឋភាពពលរដ្ឋ នៅភូមិសាស្រ្តស្ទឹងមានជ័យតំបន់ក្រហម នាំគ្នាកកកុញចាំទទួលស្បៀង គួរឱ្យបារម្ភខ្លាំងណាស់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ជាព្រឹត្តិការណ៍ ដែលមានអ្នកឆ្លងច្រើនជាងគេ និង មានរយៈពេលអូសបន្លាយវែងជាងគេនៅកម្ពុជា រហូតឈានទៅដល់ការបិទខ្ទប់រាជធានីភ្នំពេញ ដែលធ្វើឱ្យបងប្អូនប្រជាពលរដ្ឋដែលនៅតំបន់ប្រឈម មានផលវិបាកក្នុងការស្វែងរកស្បៀងបរិភោគ ទើបត្រូវពឹងផ្អែកទៅលើការផ្ដល់ជាជំនួយស្បៀងអាហារ នៅតាមតំបន់ក្រហមនីមួយៗ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងការទទួលស្បៀងនោះទៀតសោត នៅរសៀលថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២១ នេះ តាមរយៈគណនីមួយឈ្មោះ Dy Hour បានបង្ហោះសារ និង រូបភាព ប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ នាំគ្នាឈរយ៉ាងកកកុញ ចាំទទួលអំណោយជាស្បៀងអាហារ ស្ថិតនៅក្នុងភូមិសាស្រ្តស្ទឹងមានជ័យ វេលាម៉ោងប្រមាណជា ២ រសៀល ក្រោមផ្ទៃមេឃងងឹតស្លុប បន្ទាប់ពីភ្លៀងមួយប្រាវ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជុំវិញរូបភាពទាំងនោះ ធ្វើឱ្យមហាជននាំគ្នាព្រួយបារម្ភខ្លាំង ព្រោះថាខ្លាចបងប្អូនដែលបានទៅទទួលអំណោយ ពុំគោរពតាមវិធានការសុខាភិបាល បណ្ដាលឱ្យមានការឆ្លងរាលដាលបន្ត នៅក្នុងសហគមន៍ជាយថាហេតុ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

បងប្អូន ដែលបញ្ជាទិញអង្ករ ច្រើនពេក ស្រាប់តែមុននេះបន្តិច អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានធ្វើការប្រកាសថា៖ “ញុំសុំសំពះអភ័យទោសទៅដល់ពុកម៉ែបងប្អូន”

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ភ្នំពេញ៖ ដូចដែលពុកម៉ែបងប្អូនបានដឹងច្បាស់ហើយថា កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ កន្លងផុតមកនេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាសដំណឹងល្អសម្រាប់ប្រជាជនពលរដ្ឋខ្មែរឲ្យបានដឹងថា ផ្សារកសិកផល ឡេង ណាវ៉ាត្រា លក់អង្ករជូន ក្នុងតម្លៃពិសេស ក្នុងមួយបាវ 50KG តម្លៃត្រឹមតែ 19$ ស្មើនឹង 76000រៀល។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក នៅថ្ងៃ១៩ ខែមេសា ឆ្នាំ២០២១ នេះ យោងតាមរយៈគេហទំព័រហ្វេសប៊ុករបស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានបញ្ជាក់រឿងមួយទៀតថា៖ 🙏🙏🙏🙏🙏ខ្ញុំសុំសំពះអភ័យទោសទៅដល់ពុកម៉ែបងប្អូន ក្នុងការបញ្ជាទិញអង្ករ ចំនួនច្រើនដើម្បីធ្វើការងារមនុស្សធម៌ផ្សេងៗ ក្រុមការងារមិនអាចលក់ជូនបានទេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ 🙏🙏 ក្រុមការងារមានការលំបាកណាស់ មកដល់ពេលនេះយើងបានបង្កើតការដឹកជញ្ជូនចំនួនឃ្លាំង 4 គោលដៅទៅហើយ។ 🙏🙏#យើងខ្ញុំអាចលក់បានតែប្រជាជនតាមគ្រួសារយកទៅហូបជាក់ស្ដែងដែលមានកាខ្វះខាតបុណ្ណោះ🙏 🙏🙏ព្រោះក្រុមកាងារអាចដឹកចេញមួយថ្ងៃបានត្រឹមតែ 100ទៅ200 តោនទេ គឺមមាញឹកពេកទៅហើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ 🙏បុគ្គលិកយើងប្រថុយ និងធ្វើការដោយប្រយ័ត្នប្រយែងបំផុតក្នុងការការពារសុវត្ថិភាពនៃជំងឺឆ្លង ។ខ្ញុំបាទដឹងថាបងៗនិងក្រុមការងារគ្រប់ជាន់ថ្នាក់ប្រហែលជាអន់ចិត្តនឹងខ្ញុំហើយឲ្យខ្ញុំសុំទោសផង🙏🙏🙏 អ្នកទិញទាំងអស់ហាមវេលុយមកមុន អីវ៉ាន់ដល់ដៃចាំអោយលុយ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ជួយស៊ែរផង!! អ្នកត្រូវចាក់វ៉ាក់សាំង Sinovac និង Sinopharm ដូសទី ២ អាចទៅចាក់នៅខណ្ឌរៀងៗខ្លួនតាមទីតាំងនេះ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាលពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២១ កន្លងទៅ លោកជំទាវ ឱ វណ្ណឌីន បានប្រកាសពីការផ្អាកចាក់វ៉ាក់សាំងជាបន្ទាន់ និង បណ្តោះអាសន្នចំនួន ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១៧ ខែមេសា និង ថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០២១ និង ដំណើរការចាក់ឡើងវិញនៅថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២១ ខាងមុខនេះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២១ រដ្ឋបាលរាជធានីភ្នំពេញក៏បានចេញសេចក្តីជូនដំណឹង ក្នុងករណីមានតម្រូវការចាក់វ៉ាក់សាំងលើកទី ២ ​ដោយត្រូវឆ្លងខេត្ត/រាជធានី/ខណ្ឌ គឺពុំអាចធ្វើដំណើរទៅចាក់វ៉ាក់សាំងឆ្លងកាត់បានទៀតទេ គឺតម្រូវទាក់ទងទៅខាងសេវាសុខាភិបាល ដើម្បីបានចាក់វ៉ាក់សាំងនៅតំបន់ភូមិសាស្ត្ររបស់ខ្លួនតែម្តង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយបង្ហាញបណ្ណចាក់វ៉ាក់សាំង និង បណ្ណសម្គាល់ខ្លួន តែត្រូវធ្វើដំណើរចេញពីផ្ទះទៅកាន់គោលដៅចាក់វ៉ាក់សាំង ហើយពេលចាក់វ៉ាក់សាំងរួចត្រូវត្រឡប់ចូលផ្ទះវិញ ។ សូមរង់ចាំការបញ្ជាក់បន្ថែមពីក្រសួងសុខាភិបាល ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ក៏បានប្រកាសពីតារាងទីតាំងសម្រាប់អ្នកត្រូវចាក់វ៉ាក់សាំង Sinovac និង Sinopharm ដូសទី ២ នៅតាមបណ្តាខណ្ឌ ក្នុងរាជធានីភ្នំពេញតាមតារាងខាងក្រោមនេះ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ច្រើនទៀតហើយ!! ថ្ងៃនេះ ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ រហូតដល់ ៦២៤នាក់ ខណៈ ៤៨នាក់ជាសះស្បើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ (ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីរហូតដល់ ៦២៤នាក់ ដែលភាគច្រើនបំផុត ជាអ្នករស់នៅរាជធានីភ្នំពេញ ខណៈអ្នកជំងឺចំនួន៤៨នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា អ្នកឆ្លងទាំង៦២៤នាក់ សុទ្ធសឹងជាករណីឆ្លងក្នុងសហគមន៍២០កុម្ភៈ ដែលរួមមានរាជធានីភ្នំពេញ ៤៦៥នាក់, ខេត្តកំពង់ចាម ១នាក់, ខេត្តពោធិ៍សាត់ ១នាក់, ខេត្តស្វាយរៀង ៣នាក់, ខេត្តតាកែវ ១០នាក់ និង ខេត្តព្រះសីហនុ ១៤៤នាក់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សម្រាប់អ្នកជាសះស្បើយទាំង ៤៨នាក់វិញ សុទ្ធសឹងជាអ្នកឆ្លងក្នុងសហគមន៍ នៃព្រឹត្តិការណ៍២០កុម្ភៈ ដោយទទួលទ្ធផលធ្វើតេស្តអវិជ្ជមាន២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ ដើម្បីតាមដានសុខភាព។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមជម្រាបថា គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ៧ ០១៣នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន ៦ ៤៧០នាក់, អ្នកជាសះស្បើយចំនួន ២៥២៤នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ៤៤៣៩នាក់, អ្នកស្លាប់ចំនួន ៤៥នាក់ និងស្លាប់ដោយជំងឺផ្សេង ពេលកំពុងព្យាបាលកូវីដ១៩ចំនួន ៥នាក់៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ស្អាតហើយចិត្តល្អទៀត! នារីរូបស្រស់ម្នាក់ បានបរិច្ចាគថវិកា ដើម្បីជួយដល់ប្តីប្រពន្ធពីរនាក់ដែលប្តីពិការ ប្រពន្ធសម្រាលកូនក្នុង បន្ទប់ទឹក ហើយក្រីក្រទៀតចំនួន…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួររំលឹកឡើងវិញផងដែរ ប៉ុន្មានថ្ងៃមុននេះមានប្តីប្រពន្ធពីរនាក់ ដែលប្តីពិការប្រពន្ធសម្រាលកូនក្នុងបន្ទប់ទឹក ហើយក្រីក្រទៀត សូម្បីតែសម្លៀកបំពាក់ក៏គ្មាន ឃើញដូច្នេះក៏មាននារីរូបស្រស់ម្នាក់បានបរិច្ចាគថវិកាចំនួន ៥០ដុល្លារដើម្បីជួយដល់ប្តីប្រពន្ធទាំងពីរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ថ្មីៗនេះយោងតាមប្រភពហ្វេសប៊ុកឈ្មោះ (Siek Bunnary)បានបង្ហោះសារថ្លែងអំណរគុណដូច្នេះថា៖ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ….ប្អូនស្រី ផង ណាវី … ដែលបានបរិច្ចាគថវិកាចំនួន… 50$ … ដើម្បីជួយដល់ ….មីងដែលឆ្លងទន្លេរនៅបន្ទប់ជួល… ដែលជួបការខ្វះខាត រកអ្វីដោះស្រាយមិនបាន អោយបានផុតទុក្ខវេទនាលំបាកមួយគ្រា គ្រាន់បើជាជាងអត់គ្មានអ្វីហូប។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាចុងក្រោយនេះសូមអោយអ្នកម្ចាស់ទានទទួលមគ្គផលកុសលផលបុណ្យដែលបានផ្ញើរតាមខ្ញុំមកធ្វើទានជំនួសនេះសូមអោយម្ចាស់ទានសុខសប្បាយមានសុភមង្គលគ្រប់ពេលគ្រប់វេលាជោគជ័យសម្រេចកិច្ចការទាំងពួងរកស៊ីមានបានកំអោយស្គាល់ក្រស្គាល់តែមាននិងរូបរាងកាយស្រស់ស្អាតបញ្ញាវៀងវ៉ៃព្រមទាំងពុទ្ធពរបួនគឺ… អាយុ…សូមអោយអាយុវែងយឺនយូរ វណ្ណៈ…សូមអោយមានពណ៌សប្បុរកាយផូរផង់ស្រស់ថ្លា សុខៈ…សូមអោយសុខកាយសប្បាយចិត្តគ្រប់ពេល ពលៈ…សូមអោយមានកំលាំងកាយមាំមួនខ្លាំងក្លា និងសម្បត្តិ3គឺ…សម្បតិ្តមនុស្ស…សម្បត្តិទេវតា…សម្បត្តិព្រះនិព្វាន…កុំបីឃ្លៀងឃ្លាតឡើយ….សាធុៗៗ…. ជៀសផុតពីកូវីដ19 ក្នុងក្រុមគ្រួសារ សុខសប្បាយ។ ពីខ្ញុំបាទ សៀក ប៊ុណារី ។ ប្រភព៖ Siek Bunnary

អានបន្ត

កុំចេះតែហ៊ាន!! ប្រើរថយន្តសាមុយ លួចដឹកមនុស្សឆ្លងខេត្ត ក្នុងតម្លៃ៦០០ដុល្លារ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានមនុស្ស០៤នាក់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាលពីវេលាម៉ោង២៣:៣០នាទីយប់ថ្ងៃទី១៧​ ខែមេសា​ ឆ្នាំ២០២១ម្សិលមិញ ក្រោយទទួលបានព័ត៌មានពីអាជ្ញាធរក្រុងបានលុងភ្លាម កម្លាំងក្រុមការងារទប់ស្កាត់ជំងឺកូវីដ-១៩នៅចំណុចស្ពានស្រែពកជាប់ព្រំប្រទល់ខេត្តស្ទឹងត្រែង រួមសហការជាមួយអាជ្ញាធរដែនដីស្រុកកូនមុំ បានឃា ត់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ករណីល្មើសបម្រាមឆ្លងកាត់ខេត្តពី​ (ភ្នំពេញ-រតនគិរី) សរុប០៤នាក់​ តាមរថយន្តសាមុយពាក់ស្លាកលេខភ្នំពេញ2BF-2271 ចេញពីពេទ្យព្រះកុសមៈ ឬពេទ្យលោកសង្ឃនៅភ្នំពេញ​ ដែលមានឈ្មោះដូចខាងក្រោម៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ១- ឈ្មោះ បៀន ពក ភេទប្រុស អាយុ​ ៣៣ឆ្នាំ ជនជាតិខ្មែរ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មុខរបរកម្មករពេទ្យព្រះកុសុមៈ មានទីលំនៅភូមិជាចជួរ ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង ជាអ្នកបើកបរ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ២- ឈ្មោះ ញ៉ឹប គត់ ភេទប្រុស អាយុ​ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករពេទ្យព្រះកុសុមៈ មានទីលំនៅ ភូមិចតុលោក ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាព្រូឡាន។​ ហេីយអ្នកទាំង០២នាក់ជាកម្មករមិនមែនជាបុគ្គលិករដ្ឋនៅក្នុងពេទ្យលោកសង្ឃនោះឡេីយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ៣- ឈ្មោះ ឃាង ចន្នី ភេទស្រី អាយុ​ ៦១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី​ ។ ៤- ឈ្មោះ ប៊ុត ប៊ុនរក្សា ភេទប្រុស អាយុ​ ៣៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅដូចអ្នកទី3។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យោងតាមរបាយការណ៍ពីក្រុមការងារបានបន្តអោយដឹងទៀតថា រថយន្តសាមុយនេះជាកម្មសិទ្ធឯកជនរបស់​លោកគ្រូពេទ្យម្នាក់ ជាបុគ្គលិក ពេទ្យលោកសង្ឃដែលជាអ្នកបញ្ជាស៊ីឈ្នួលដឹកជន០២រូប​ គឺអ្នកទី៣​ និងទី៤​ ក្នុងតម្លៃ៦០០ដុល្លារ ពីពេទ្យលោកសង្ឃមកខេត្តរតនគិរី ហើយអាជ្ញាធរក្រុង បានលុងឃាត់ឲ្យត្រលប់មកកាន់អាជ្ញាធរស្រុកកូនមុំវិញដើម្បីចាត់ការបន្ត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បច្ចុប្បន្ន អ្នកទី១​ និងអ្នកទី២ ត្រូវបាន…

អានបន្ត

ចិត្តល្អណាស់! ក្រោយឃើញទឹកចិត្តខ្មែរស្រលាញ់ខ្មែរ ឌួង ហ្សូរីម៉ា ចុះជួយជាភេសជ្ជៈដល់កងកម្លាំង ប្រចាំការ តាមតំបន់ក្នុងស្ថានភាពដ៏លំបាកនេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ភ្នំពេញ ៖ ដូចដែរប្រជាជនទូទាំងប្រទេសកម្ពុជា ក៏ដូចជាពុកម៉ែបងប្អូនជាច្រើនបានជ្រាបច្បាស់មកហើយថា នៅពេលនេះក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួន កំពុងតែជួបនៅបញ្ហាដ៏លំបាកដោយរងនៅការវាយប្រហាររាតត្បាតយ៉ាងសាហាវពីវីរុកូវីដ-១៩ដែលធ្វើឲ្យទីក្រុងទាំងមូលត្រូវបានបិទខ្ទប់ការហាមឃាត់មិនឲ្យមានការចរាចរចេញពីផ្ទះដាច់ខាតបើសិនគ្មានការចាំបាច់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តួយ៉ាង ដូចដែរមហាជនបានឃើញស្រាប់ហើយក្នុងគ្រាដ៏លំបាកនេះ កងកម្លាំងសម្ថកិច្ចគ្រប់ជាន់ថ្នាក់លោកបានលះបង់ទាំងកម្លាំងកាយចិត្តបម្រើឈរជើងតាមគោលដៅនីមួយៗទាំងថ្ងៃទាំងយប់យ៉ាងខ្ជាប់ខ្ជួន និង ទប់ស្កាត់មិនឲ្យប្រជាពលរដ្ឋមានការចល័តពីទីតាំងមួយទៅទីតាំងមួយទៀតដាច់ខាត ដើម្បីទប់ស្កាត់ក្នុងគោលបំណងកាត់ផ្តាច់ការរីរាលដាលពីជំងឺកូវីដ-១៩នេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្ដែង បានឃើញការខិតខំប្រឹងប្រែងលះបង់ដូច្នេះ កញ្ញា ឌួង ហ្សូរីម៉ា បានចុះជួយអំណោយជាភេសជ្ជៈមួយចំនួន ដល់កម្លាំងដែលឈរជើងប្រចាំការ បើទោះបីជាមិនធំដុំក្តី នេះសរបញ្ជាក់ឲ្យឃើញពីទឹកចិត្តការស្រលាញ់ចេះជួយគ្នាក្នុងគ្រាជួបទុក្ខលំបាក ក៏ដូចជាគំរូដល់សាធារណៈជនផ្សេងទៀតផងដែរ៕ សូមទស្សនារូបភាព និងជូនឃ្លីបវីដេអូខាងក្រោម៖ ចុចLinkទីនេះដើម្បីមើលវីដេអូ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត