ក្ដៅៗ! ពេលនេះឃាត់ខ្លួន ឈ្មោះ ប៉ែន លឹម ដែលប្រើប្រាស់ស្លាកលេខមហាអស្ចារ្យខុសគេ ហើយពេលសួរនាំទើបឆ្លើយថា… (មានវីដេអូ)

យោងតាម ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា: បុរសម្នាក់ឈ្មោះ ប៉ែន លឹម អាយុ៤៩ឆ្នាំ មុខរបរនៅផ្ទះ រស់នៅសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដែលបានប្រេីប្រាស់ស្លាកលេខមិនត្រឹមត្រូវបំពាក់លេីរថយន្តរបស់ខ្លួនម៉ាក Highlander ពណ៌ស និងបានប្រេីប្រាស់សម្តីមិនសមរម្យនៅលេីបណ្តាញសង្គមហ្វេសបុក ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅវេលាម៉ោង ៤:០០រសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ធ្វេីការកោះហៅដេីម្បីចូលខ្លួនមកបំភ្លឺចំពោះមុខសមត្ថកិច្ច។ បុរសម្នាក់នេះក៏បានទទួលស្គាល់នូវកំហុស នេះ និងបានដោះស្លាកលេខមិនត្រឹមត្រូវនេះចេញ ដោយបានធ្វេីកិច្ចសន្យា និងសុំទោសជាសារណ:ចំពោះការពាក់ស្លាកលេខមិនត្រឹមត្រូវនេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហេីយក៏បានធ្វេីការថតជាវិដេអូសុំទោសជាសាធារណ: ចំពោះការប្រេីប្រាស់ពាក្យសម្តីមិនសមរម្យនៅលេីបណ្តាញសង្គម។ ដោយមូលហេតុសុខភាពលេីសឈា.មផង ស្លា.ប់មួយចំហៀងខ្លួនផង និងកំពុងលេបថ្នាំសរសៃប្រសាទផង ក្រោយពីធ្វេីការណែនាំអប់រំ ធ្វេីកិច្ចសន្យា និងសុំទោសរួចរាល់សមត្ថកិច្ចក៏បានអនុញ្ញាតឲ្យគាត់វិលត្រឡប់ទៅគេហដ្ឋានវិញ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ចូលរួមរំលែកទុក្ខផង!!!ក្រសួងសុខាភិបាល ប្រកាសការស្លាប់របស់ជនជាតិខ្មែរចំនួន១០នាក់ ដោយសារ ជំងឺ កូវីដ១៩ ទៀតហើយ…

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល ប្រកាសការស្លាប់របស់ជនជាតិខ្មែរចំនួន១០នាក់ ដោយសារជំងឺកូវីដ១៩។ ក្រសួងសុខាភិបាលបានបញ្ជាក់ថា ជនជាតិខ្មែរចំនួន ១០នាក់ ដែលស្លាប់ដោយសារជំងឺកូវីដ១៩ រួមមានដូចខាងក្រោម៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ១៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថា ស្រ្តីជនជាតិខ្មែរអាយុ ៦៣ឆ្នាំ រស់នៅសង្កាត់ផ្សារកណ្តាល ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានអាការៈក្តៅខ្លួន ក្អក ហត់ដង្ហក់ខ្លាំងរយៈពេលពីរទៅបីថ្ងៃ គាត់ត្រូវបានយកសំណាក ជាលទ្ធផលបញ្ជាក់ថាមានវិជ្ជមាន ជំងឺកូវីដ-១៩ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ពេលដល់មន្ទីរពេទ្យត្រូវបានគ្រូពេទ្យបញ្ជាក់ថា អ្នកជំងឺបានស្លាប់បាត់បង់ជីវិតទៅ ហើយមុនពេលចូលដល់មន្ទីរពេទ្យ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៤៖១២នាទី។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ២៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថា បុរសជនជាតិខ្មែរអាយុ ៧៧ឆ្នាំ រស់នៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានចូលសម្រាកមន្ទីរពេទ្យនៅថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៤៖០០នាទី ជាមួយលទ្ធផលបញ្ជាក់ថា មានវិជ្ជមានកូវីដ-១៩ ក្នុងស្ថានភាពក្តៅខ្លួន ក្អក ឈឺបំពង់ក ហត់ដង្ហក់ខ្លាំង ដែលតម្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះភ្លាមៗ តាមលក្ខណៈបច្ចេកទេស រួមទាំងការប្រើម៉ាស៊ីនជំនួយដង្ហើមផង តែជាអកុសលនៅតែមិនអាចជួយអ្នកជំងឺបានគាត់ក៏បានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ដដែលវេលាម៉ោង១៥៖៣០នាទី។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ៣៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថា បុរសជនជាតិខ្មែរអាយុ ៣៤ឆ្នាំ ដែលរស់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ បានស្លាប់បាត់បង់ជីវិត ដោយសារជំងឺកូវីដ-១៩ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១វេលាម៉ោង៣៖៤០នាទីទៀបភ្លឺ។ បន្ទាប់ពីទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩ អ្នកជំងឺបានចូលសម្រាកពេទ្យនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៤៖ ៣០នាទី ជាមួយស្ថានភាព ក្តៅខ្លួន ក្អក ពិបាកដកដង្ហើម និងមានជំងឺទឹកនោមផ្អែមប្រចាំកាយ។ ដោយការវិវត្តររបស់ជំងឺមានសភាពធ្ងន់ធ្ងរឡើងៗ ជាមួយនឹងអាការៈហត់ដង្ហក់ខ្លាំង ដែលតម្រូវឱ្យក្រុមគ្រូពេទ្យ បានខិតខំជួយសង្គ្រោះភ្លាមៗ…

អានបន្ត

មិនធូរស្បើយសោះ!! ទិន្នន័យថ្ងៃនេះ គឺមានអ្នកឆ្លងកូវីដ១៩ ចំនួន៥១១នាក់ថែមទៀត ខណៈអ្នកជំងឺចំនួន ៦២នាក់ជាសះស្បើយ

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៥១១នាក់ថែមទៀត ដែលភាគច្រើនជាអ្នករស់នៅរាជធានីភ្នំពេញ ខណៈអ្នកជំងឺចំនួន៦២នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា អ្នកឆ្លងទាំង៥១១នាក់ ក្នុងនោះមាន២នាក់ ជាអ្នកដំណើរមកពីក្រៅប្រទេស និងចំនួន ៥០៩នាក់ផ្សេងទៀត សុទ្ធសឹងជាករណីឆ្លងក្នុងសហគមន៍២០កុម្ភៈ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដែលរួមមានរាជធានីភ្នំពេញ៣១៨នាក់, ខេត្តបន្ទាយមានជ័យ ៤នាក់, ខេត្តកំពង់ឆ្នាំង ៤នាក់, ខេត្តកំពង់ធំ ២នាក់, ខេត្តស្វាយរៀង ២នាក់ (ស្លាប់១នាក់), ខេត្តតាកែវ ២នាក់, ខេត្តត្បូងឃ្មុំ ២នាក់, ខេត្តកំពង់ចាម ៥នាក់, ខេត្តកណ្តាល ៤៤នាក់ និងខេត្តព្រះសីហនុ ១២៦នាក់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សម្រាប់អ្នកជាសះស្បើយទាំង៦២នាក់វិញ សុទ្ធសឹងជាអ្នកឆ្លងក្នុងសហគមន៍ នៃព្រឹត្តិការណ៍២០កុម្ភៈ ដោយទទួលទ្ធផលធ្វើតេស្តអវិជ្ជមាន២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ ដើម្បីតាមដានសុខភាព។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមជម្រាបថា គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ៩ ៣៥៩នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន ៨៨១០នាក់, អ្នកជាសះស្បើយចំនួន ៣២១០នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ៦០៧២នាក់, អ្នកស្លាប់ចំនួន ៧១នាក់ និងស្លាប់ដោយជំងឺផ្សេង ពេលកំពុងព្យាបាលកូវីដ១៩ចំនួន ៦នាក់៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

មើលហើយ រំំភើបតាម! សួស វីហ្សា យំចង់ហើមភ្នែកព្រោះពីបែកកូន និងគ្រួសារជិត២ខែ ថ្ងៃនេះបានជួបជុំគ្នាវិញ

ភ្នំពេញ៖ នៅមុននេះបន្តិច ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ នេះ មហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ស្របពេលដែលតារាចម្រៀង សួស វីហ្សា បានធ្វើការបង្ហោះរូបភាពជាសន្លឹកក្នុងអារម្មណ៍តក់ស្លុត ព្រមជាមួយទឹកភ្នែកជ្រែកថ្ពាល់ ក្រោយបានជួបជុំក្រុមគ្រួសារ និងកូនស្រី ព្រោះបែកគ្នាជិត២ខែដោយសារជំងឺកូវីដ១៩ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយទិដ្ឋភាពជួបជុំក្រុមគ្រួសារ និងកូនស្រី សួស វីហ្សា បានភ្ជាប់ដោយសំណេរបង្ហាញពីអារម្មណ៍ ទឹកចិត្តពិតដែលមានចំពោះថា «រយៈពេល47ថ្ងៃគត់ដែលម្តាយបែកពីកូនបែកពីគ្រួសារ តែថ្ងៃនេះអ្វីៗគ្រប់យ៉ាងបានវិលមករកសភាពដើមវិញហើយ ខ្ញុំពិតជារំភើបរកពាក្យអ្វីយកមកនិយាយមិនត្រូវទេ ដឹងត្រឹមតែថាពេលនេះខ្ញុំបានជីវិតដ៏ស្រស់បំព្រងរបស់ខ្ញុំត្រឡប់មកវិញហើយ នៅផ្ទះឈ្នះកូវីដ (កុំភ្លេច៣កុំ ៣ការពារ) អរគុណសន្តិភាព» ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រំពេចភ្លាមនោះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនបានសម្ដែងការត្រេកអរ ក៏ដូចជាសិល្បករសិល្បការិនីជាច្រើនទៀត ក៏បានសាទរក្នុងការវិលត្រឡប់មកជួបជុំគ្នាវិញនៃក្រុមគ្រួសាររបស់ សួស វីហ្សា ផងដែរ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ផ្ទុះល្បីពេញហ្វេសប៊ុក!!! កាលពីម្សិលមិញដាក់ស្លាកឈ្មោះនៅរបងផ្ទះ​ប្រើពាក្យ​មិន​សមរម្យ​ ត្រូវនគរបាល​អប់រំ និង​ដោះចេញ…

នៅព្រឹក​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ២០២១​នេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរកាក្នុង សហការជាមួយឣាជ្ញាធរភូមិ-សង្កាត់រកាក្នុង បានចុះទៅដល់មូលដ្ឋាន(លំនៅឋានមួយកន្លែង)​ស្ថិតនៅភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ដើម្បីធ្វើការ​ណែនាំ អប់រំដល់ម្ចាស់ផ្ទះឲ្យដកស្លាកនៅរបងទ្វារមុខផ្ទះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ របស់ខ្លួនចេញដែលមានខ្លឹមសារមិនសមរម្យនោះថា÷ (ភូមិគ្រឹ:មីចោរចង្រៃ បងបាស់ ភូមិចក តោពីរ) និងបានណែនាំទៅម្ចាស់ផ្ទះខាងលើកុំឲ្យដាក់ស្លាកនៅរបងទ្វារផ្ទះដោយមានខ្លឹមសារមិនសមរម្យទៀត៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ទោះបីជាហត់នឿយបន្តិច តែតារាចម្រៀង ជ័យ សុវ៉ាត ពេញចិត្តក្នុងនាមជាទ័ពអាវសជួរមុខ (មានវីដេអូ)

ធ្លាប់តែបង្ហាញវត្តមាននៅក្នុងសម្លៀកបំពាក់ស្អាតៗនៅក្នុងឆាកតន្ត្រី ប៉ុន្តែពេលនេះតារាចម្រៀង ជ័យ សុវ៉ាត បានងាកមកតុបតែងខ្លួនក្នុងសម្លៀកបំពាក់ជាគ្រូពេទ្យជួរមុខ ដើម្បីប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ។ បើទោះការងារនេះមានភាពហត់នឿយបន្តិចក្តី តែតារាចម្រៀងរូបនេះហាក់ពេញចិត្តចំពោះកាតព្វកិច្ចរបស់ខ្លួន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនមែនជារឿងងាយស្រួលនោះទេបើពិនិត្យតាមរូបភាពរបស់លោក ជ័យ សុវ៉ាត ឃើញថាមានការរៀបចំខ្លួនយ៉ាងប្រុងប្រយ័ត្នមុននឹងបំពេញភារកិច្ចក្នុងនាមជាកងទ័ពអាវស ។ ទោះជាមានការហត់នឿយ និង ប្រឈមជាមួយនឹងគ្រោះថ្នាក់បន្តិចក្តី តែតារាចម្រៀងប្រចាំផលិតកម្មសាន់ដេរូបនេះហាក់ពេញចិត្តជាមួយនឹងការងាររបស់ខ្លួន ។ ជាក់ស្តែងមួយរយៈពេលចុងក្រោយនេះ លោក ជ័យ សុវ៉ាត ថែមទាំងច្រានចោលការចូលរួមនៅក្នុងកម្មវិធីប្រគំតន្រ្តីសប្បាយៗនៅតាមកញ្ចក់ទូរទស្សន៍ផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនាមជាកងទ័ពអាវសជួរមុខ តារាចម្រៀង ជ័យ សុវ៉ាត ក៏ទទួលបានការលើកទឹកចិត្ត ជូនពរពីសំណាក់មិត្តភក្តិក្នុង និង ក្រៅសិល្បៈជាច្រើន ។ លោក ជ័យ សុវ៉ាត គឺជាតារាចម្រៀងម្នាក់ដែលមានឈ្មោះបោះសំឡេងក្នុងស្រទាប់យុវវ័យនៅក្នុងផលិតកម្មសាន់ដេ ។ ខាងក្រោមនេះគឺជាវីដេអូបង្ហាញពីការរៀបចំខ្លួនរបស់លោក ជ័យ សុវ៉ាត មុនពេលបំពេញការងារជាក្រុមគ្រូពេទ្យដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ-១៩ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

អាសូណាស់! អគ្គិ ភ័ យឆេះផ្ទះយាយតាកំសត់មួយខ្នង នៅភូមិតាំងត្បែង ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សាមគ្គីមានជ័យ៖ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ មានអគ្គិភ័យឆេះផ្ទះមួយខ្នង កើតឡើងនៅភូមិតាំងត្បែង ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ម្ចាស់ផ្ទះឈ្មោះ ភុល ហៀង ភេទប្រុស អាយុ ៧៩ឆ្នាំ សមាជិកគ្រួសារមានចំនួន ២នាក់ ជាគ្រួសារក្រីក្រប្រភេទ១។ផ្ទះដែលឆេះមានបណ្ដោយ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ៥ម៉ែត្រទទឹង ៤ម៉ែត្រប្រក់ស្លឹកជញ្ជាំងស្លឹកក្រាលក្តា ក្នុងនោះខូចខាតឆេះឯកសារ ស្រូវ អង្ករ សំលៀកបំពាក់ តែពុំមានអ្នករងរបួសទេ ៕ប្រភព: មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ដំណឹងក្ដៅៗទីបំផុត! អតីតឧត្តមសេនីយ៍ទោ ស៊ុំ ពៅ និងបក្ខពួក ដែលរត់ពន្ធមនុស្សខុសច្បាប់ ត្រូវតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារ ក្រោយចោទប្រកាន់៣បទល្មើស…

(ស្វាយរៀង)៖ អតីតឧត្តមសេនីយ៍ទោ ស៊ុំ ពៅ និងបក្ខពួក៦នាក់ទៀត ត្រូវបានសាលាដំបូងខេត្ដស្វាយរៀង សម្រេចឃុំខ្លួនដាក់ពន្ធនាគារ នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ ក្រោយតំណាងអយ្យការអមសាលាដំបូងខេត្ត ចោទប្រកាន់ចំនួន៣បទល្មើស ពាក់ព័ន្ធការរត់ពន្ធមនុស្សដោយខុសច្បាប់ពីខេត្តស្វាយរៀង មករាជធានីភ្នំពេញ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក ខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា អតីតឧត្ដមសេនីយ៍ទោ ស៊ុំ ពៅ និងបក្ខពួកចំនួន៦នាក់ ត្រូវបានចោទប្រកាន់ពីបទ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ * ទី១៖ បុគ្គល ស៊ុំ ពៅ ត្រូវចោទប្រកាន់ពីបទជួញដូរមនុស្ស និងបក្ខពួកពី បទសមគំនិតលក់ដូរមនុស្សប្រព្រឹត្តនៅខេត្តស្វាយរៀង និងនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ដែលអំពើជាបទល្មើស មានចែងឲ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា១៣, មាត្រា១៥ នៃច្បាប់ស្តីពីការបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើអាជីវកម្មផ្លូវភេទ និងមាត្រា២៩ នៃក្រមព្រហ្មទណ្ឌ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ * ទី២៖ ផ្ដើមគំនិតក្នុងការប្រើប្រាស់ដោយខុសច្បាប់នូវសម្លៀកបំពាក់ជាអាទិ៍ សម្រាប់អាជ្ញាធរសាធារណៈប្រព្រឹត្តនៅខេត្តស្វាយរៀង និងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ដែលអំពើជាបទល្មើសមានចែងឲ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា២៨ និងមាត្រា៦១២ នៃក្រមព្រហ្មទណ្ឌ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ * ទី៣៖ ប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយ (ដោយប្រើប្រាស់រថយន្តម៉ាក Hummer ស្លាកលេខខេមរភូមិន្ទ ២-៩១៧០ និងរថយន្តម៉ាក Camry ស្លាកលេខ2N-4801 ពាក់ផ្លាកលេខក្លែងក្លាយ) ប្រព្រឹត្តនៅខេត្តស្វាយរៀង កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ដែលអំពើជាបទល្មើសមានចែង និងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៧៩ នៃច្បាប់ស្តីពីការចរាចរណ៍ផ្លូវគោក និងមាត្រា៦៣០…

អានបន្ត

មើលតែរូបក៏រំភើបតាមដែរ !លោក ហ៊ុន ម៉ានី និងភរិយា ផ្តល់ម្សៅទឹកដោះគោ ដល់កុមារ និងទារក ៥៧គ្រួសារ នៅតំបន់ក្រហម

(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងភរិយា លោកស្រី យឹម ឆៃលីន បានផ្តល់ម្សៅទឹកដោះគោដល់ទារក និងកុមារ ៥៧គ្រួសារ ដែលកំពុងរស់នៅក្នុងតំបន់ក្រហម ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ១, ស្ទឹងមានជ័យ២ និងស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អំណោយម្សៅទឹកដោះគោនេះ ត្រូវបានក្រុមការងាររបស់លោក ហ៊ុន ម៉ានី និងលោកស្រី យឹម ឆៃលីន រួមជាមួយអាជ្ញាធរ បានយកទៅប្រគល់ជូនគ្រួសារទារក និងកុមារអាយុចាប់ពី ១ខែ ដល់ ៣ឆ្នាំ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើតាមព័ត៌មានពីក្រុមការងារ បានឱ្យដឹងថា ការផ្តល់អំណោយម្សៅទឹកដោះគោ បានធ្វើឡើង បន្ទាប់ពីអាណាព្យាបាលរបស់ទារក និងកុមារទាំង ៥៧គ្រួសារ បានអំពាវនាវតាមរយៈបណ្តាញសង្គមពីការខ្វះខាតម្សៅទឹកដោះគោសម្រាប់កូនៗរបស់ខ្លួន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្ទាប់ពីទទួលបានព័ត៌មានទាំងនេះ លោក ហ៊ុន ម៉ានី និងភរិយា ក៏បានទាក់ទង និងរៀបចំចាត់ចែងម្សៅទឹកដោះគោ ហើយណែនាំឱ្យក្រុមការងារយកទៅផ្តល់ជូនភ្លាមតែម្តង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រុមការងារ បានបញ្ជាក់ថា ក្នុងមួយគ្រួសារទទួលបានម្សៅទឹកដោះគោចំនួនពីរកំប៉ុង។ ឆ្លៀតក្នុងឱកាសនោះ ក្រុមការងារ បាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក ហ៊ុន ម៉ានី និងលោកស្រី យឹម ឆៃលីន ដល់ប្រជាជននៅក្នុងតំបន់ក្រហម ព្រមទាំងការផ្តល់កម្លាំងចិត្តឱ្យមានការតាំងស្មារតីអត់ធ្មត់ឱ្យបានខ្ពស់ក្នុងគ្រាដ៏លំបាកនេះ និងចូលរួមអនុវត្តតាមវិធានការនានាដែលដាក់ចេញដោយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ ជាពិសេសគឺការអនុវត្តវិធានការ «៣ការពារ ៣កុំ» ឱ្យបានខ្ជាប់ខ្ជួន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្នកម្តាយរបស់ទារក និងកុមារ ដែលទទួលបានអំណោយម្សៅទឹកដោះគោ បានថ្លែងអំណរគុណជ្រាលជ្រៅចំពោះលោក ហ៊ុន ម៉ានី និងលោកស្រី យឹម ឆៃលីន ដែលមានទឹកចិត្តអាណិតអាសូរដល់កូនៗរបស់ពួកគេ ហើយផ្តល់ម្សៅទឹកដោះគោក្នុងពេលពួកគេជួបការលំបាក៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រភព៖ Fresh News ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

សា ហា វពេកហើយ!!!ចា ប់​ប្រពន្ធខ្លួន ធ្វើជាចំណា ប់ខ្មាំ ង ​និងគំ រា មស ម្លា ប់ខ្លួន ​ខណៈសមត្ថកិច្ចនាំទៅធ្វើចត្តាឡីស័ក…

កំពង់ឆ្នាំង ៖ នៅម៉ោងប្រមាណជា១០ និង២០ នាទីព្រឹកថ្ងៃទី២៤ ខែ០៤ ឆ្នាំ២០២១ នេះ សមត្ថកិច្ចកងក ម្លាំងនគរបាល និងអាវុ ធហ​ ត្ថ ខេត្តកំពង់ឆ្នាំង ​និងអាជ្ញាធ រមូលដ្ឋាន បានព្យាយាមលួ ងលោម​បុរសម្នាក់ និងស្ត្រីម្នាក់ជាប្ដីប្រពន្ធ​ ដែលបានចូលមកភូមិទួលក្រឡាញ់ ​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សង្កាត់កំពង់ឆ្នាំងក្រុងកំពង់ឆ្នាំង កាលពី៥ថ្ងៃមុន ។ សម ត្ថកិច្ច​ បាន​ឲ្យដឹងថា បុរសរូបនេះ បានរារាំងសម ត្ថកិច្ចមិនសហការ ដើម្បីទៅធ្វើចត្តាឡីស័ក និងពិនិត្យសំណាក បុរសរូបនេះបានចា ប់ប្រពន្ធរបស់ខ្លួនធ្វើជាចំណា ប់ថែមទៀតផង ខណៈដែលប្រពន្ធយល់ព្រមតាមអាជ្ញាធរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក រណីនេះ រហូតធ្វើឲ្យសមត្ថកិច្ចប្រើនូវវិធានការបន្ទាន់ ដើម្បីនាំខ្លួន ទៅចត្តាឡីស័ក និងពិនិត្យសំណាក។ បច្ចុប្បន្នបុរសរូបនេះ និងប្រពន្ធ ត្រូវបានកងក ម្លាំងស មត្ថកិច្ចនិងគ្រូពេទ្យនាំយកទៅកាន់មន្ទីរពេទ្យបង្អែកខេត្តទាំងប្ដីទាំងប្រពន្ធតាមរថយន្តស ង្គ្រោះបន្ទា ន់៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត