តួលេខខ្ពស់មិនធ្លាប់មាន! ម្សិលមិញនេះ ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ រហូតដល់ចំនួន៨៨០នាក់ ខណៈអ្នកជំងឺចំនួន២៨៨នាក់ជាសះស្បើយ

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីរហូតដល់ ៨៨០នាក់ថែមទៀត ដែលភាគច្រើនបំផុតជាអ្នករស់នៅរាជធានីភ្នំពេញ ខណៈអ្នកជំងឺចំនួន២៨៨នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា អ្នកឆ្លងទាំង៨៨០នាក់ សុទ្ធសឹងជាករណីឆ្លងក្នុងសហគមន៍២០កុម្ភៈ ដែលរួមមានរាជធានីភ្នំពេញ ៥១៨នាក់, ខេត្តព្រះសីហនុ ១៨៧នាក់, ខេត្តកណ្តាល ៧៣នាក់, ខេត្តកំពង់ចាម ៣៩នាក់, ខេត្តបន្ទាយមានជ័យ ៣៦នាក់, ខេត្តកំពង់ស្ពឺ ៩នាក់, ខេត្តតាកែវ ៥នាក់, ខេត្តកំពង់ឆ្នាំង ៣នាក់, ខេត្តកំពង់ធំ ៤នាក់, ខេត្តព្រៃវែង ២នាក់, ខេត្តពោធិ៍សាត់ ១នាក់, ខេត្តកោះកុង ១នាក់, ខេត្តសៀមរាប ១នាក់ និងខេត្តត្បូងឃ្មុំ ១នាក់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សម្រាប់អ្នកជាសះស្បើយទាំង ២៨៨នាក់វិញ ក្នុងនោះមានម្នាក់ជាពលករមកពីប្រទេសថៃ និង ២៨៧នាក់ ជាអ្នកឆ្លងក្នុងសហគមន៍ នៃព្រឹត្តិការណ៍២០កុម្ភៈ ដោយទទួលទ្ធផលធ្វើតេស្តអវិជ្ជមាន២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ ដើម្បីតាមដានសុខភាព។ ប្រភព៖ Fresh News ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ល្អអ្វីម៉្លេះ! ឧកញ៉ា ស្រី ចាន់ថន ត្រៀមស្បៀងជិត ១០ មុខ អង្ករពាន់ៗគីឡូ ចែកបងប្អូនបិទខ្ទប់នៅតាខ្មៅ

នៅរសៀលថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២១ នេះ តាមរយៈផេកផ្លូវការរបស់ឧកញ្ញា ស្រី ចាន់ថន បានបង្ហោះឱ្យដឹងថា លោកបានត្រៀមស្បៀងចុះជួយបងប្អូននៅខេត្តកណ្ដាល ដែលជាប់បិទខ្ទប់នៅក្រុងតាខ្មៅ ដើម្បីចែកជូនប្រជាពលរដ្ឋដែលត្រូវបិទខ្ទប់ និង ខ្វះខាតក្នុងសង្កាត់ទាំងកំពង់សំណាញ់ ក្រុងតាខ្មៅ និង កងកម្លាំងជួរមុខ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្ដែងអំណោយស្បៀងទាំងនោះមានដូចជា ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ១. អង្ករ ៥០០០ គ.ក្រ ២. ទឹកសុទ្ធ ១០០០ កេស ៣. ទឹកស៊ីអ៊ីវ ១២០០ ដប ៤. ទឹកត្រី ១២០០ ដ ៥. ត្រីងៀត ៣០០ គ.ក្រ ៦. មី ៥០០ កេស ៧. ត្រីខ ៣០០ កំប៉ុង ៨. ពងទា ១០០០ គ្រាប់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

អីយ៉ាពេលរៀបរាប់គួរឱ្យក្នាញ់ណាស់! ក្រោយជាពីកូវីដបានទៅដល់ផ្ទះ អូនតូចចេញវីដេអូអរគុណគ្រូពេទ្យបែបនេះ (មានវីមានដេអូ)

កាលពីថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២១ ម្សិលមិញនេះ តាមរយៈលោកជំទាវ ឡង់ឌី សាន់ណារ៉ា អនុរដ្ឋលេខធិការនៃក្រសួងព័ត៌មានបានបង្ហោះឱ្យដឹងថា អូនតូចម្នាក់ដែលបានឆ្លងជំងឺកូវីដ-១៩ កក្រើកបណ្ដាញសង្គម កាលពីពេលកន្លងទៅនេះ ពេលនេះអូនតូចបានជាសះស្បើយវិញហើយ ក្រោយមានការបញ្ជាក់យ៉ាងច្បាស់ពីក្រុមគ្រូពេទ្យព្យាបាល នៅមណ្ឌលព្យាបាលកោះពេជ្រ ដោយតម្រូវឱ្យទៅធ្វើចត្តាឡីស័កនៅផ្ទះ ១៤ ថ្ងៃទៀត ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លុះពេលដែលអូនតូចបានមកដល់គេហដ្ឋានរបស់ខ្លួន តាមរយៈគណនីហ្វេសប៊ុកមួយឈ្មោះ វ៉ា ស្រីនាង ដែលត្រូវជាម្ដាយរបស់កុមារារូបនេះ បានបង្ហោះសារអរគុណដល់លោកគ្រូ និង អ្នកគ្រូពេទ្យ ដែលបានមើលថែកូនតូចរបស់ខ្លួនបានយ៉ាងល្អ និង ជាសះស្បើយត្រឡប់មកផ្ទះវិញដោយសុវត្ថិភាព ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមរយៈវីដេអូប្រមាណជា ៣០ នាទី ដែលបានបង្ហោះដោយអ្នកម្ដាយខាងលើ អូនតូចបាននិយាយថា ខ្លួនបានជាសះស្បើយហើយ ម៉ាក់ៗអាចប៉ះអូនបានហើយ ។ ហើយអូនអរគុណគ្រូពេទ្យធំៗ និង ស្រឡាញ់គ្រូពេទ្យច្រើនៗ ដែលតាមរយៈការរៀបរាប់នេះ ធ្វើឱ្យមហាជននាំគ្នាក្នាញ់ កុមារារូបនេះគ្រប់ៗគ្នា ដែលមិននឹកស្មានថា ក្លាហាន និង និយាយបានច្រើនបែបនេះ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ឌី សូនីតា យំបណ្តើររៀបរាប់បណ្តើរក្រោយលោក អេឡិចហ្សូរ៉ា ធ្វើទង្វើបែបនេះ ដាក់នាង ៤ ឆ្នាំមកនេះ

ទំនាក់ទំនងពី Bro&Sis របស់តារាសម្ដែង ចន អេឡិចហ្សូរ៉ា និង ឌី សូនីតា បានលេចចេញផ្លែផ្កាក្លាយជាគូស្នេហ៍ដ៏មានក្ដីសុខ បន្ទាប់ពីពួកគេបានប្រកាសទទួលបានចំណងដៃកូនស្រីដ៏គួរឱ្យស្រឡាញ់ម្នាក់ ដែលមកដល់ពេលនេះ នាងតូចមានអាយុជាងកន្លះខួបហើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ថ្មីៗនេះ ឌី សូនីតា បានបង្ហោះសារអបអរខួបស្នេហារយៈពេល ៤ ឆ្នាំជាមួយ អេឡិចហ្សូរ៉ា ដែលក្នុងនោះ អ្នកម៉ាក់វ័យក្មេងខាងលើបានយំបណ្ដើរ រៀបរាប់បណ្ដើរពីនៃការហ៊ានលះបង់គ្រប់បែបយ៉ាងរបស់ ហ្សូរ៉ា ចំពោះខ្លួន ។ ខាងក្រោមនេះជាការរៀបរាប់របស់ ឌី សូនីតា ដែលធ្វើឱ្យមនុស្សជាច្រើនអានហើយរំភើបចិត្តជំនួសនាង ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ «Happy anniversary 2017-2021 years 28.04.2021 John Alexora រូបច្រើនពេកផុសខ្លះៗបានហើយ មិនដឹងគួរនិយាយពីណាទៅណាបើអនុស្សាវរីយ៍វាច្រើនពេក ដឹងត្រឹមតែថា មនុស្សដែលទ្រាំនឹងខ្ញុំបានគ្រប់យ៉ាងគឺជាគាត់ មនុស្សមិនដែលចោលខ្ញុំ មិនបោះបង់ខ្ញុំ មិនថ្កោលទោសខ្ញុំ មិនប្រកាន់ខ្ញុំ មិនស្អប់ខ្ញុំ មិនខឹងខ្ញុំ ឈរខាងខ្ញុំ នៅពីក្រោយខ្ញុំ យល់ពីខ្ញុំ ស្រឡាញ់អ្វីដែលជាខ្ញុំ ជាពិសេសមិនគិតលុយធំជាងខ្ញុំគឺគាត់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គាត់មិនដែលឱ្យខ្ញុំចាញ់ គាត់មិនដែលឱ្យខ្ញុំអន់ គាត់មិនដែលឱ្យខ្ញុំខុស គាត់ឱ្យគ្រប់យ៉ាងឱ្យតែជាការចង់បាន ឬជាការសំណូមពររបស់ខ្ញុំ គាត់លះបង់គ្រប់យ៉ាងសម្រាប់ខ្ញុំ គាត់តែងតែធ្វើជាមនុស្សដែលមានទំនួលខុសត្រូវគ្រប់រឿងទាំងអស់ ទាំងដែលគាត់មិនមែនជាអ្នកខុសក៏ដោយ។ សរសេរបណ្តើរខ្ញុំយំបណ្ដើរ ខ្ញុំមិននឹកស្មានថាគាត់លះបង់ខ្លាំងយ៉ាងនេះសម្រាប់ខ្ញុំ គាត់ល្អហួសនឹងថ្លែង ហើយអ្វីដែលគាត់សុំពីខ្ញុំរឿងមួយដែលតូចតាចបំផុត គឺសូមកុំឱ្យខ្ញុំយំព្រោះតែរឿងអតីតកាល សូមកុំឱ្យខ្ញុំគិតនូវរឿងដែលកន្លងហួស សុំកុំឱ្យខ្ញុំឈឺចាប់នូវអ្វីដែលវាបានកើតឡើងហើយ សុំទោសបង I love you much #ក្តីស្រឡាញ់សាមញ្ញ តែមិនដែលក្បត់គ្នា ថាមិនចង់ផុសទេ តែខាងប្រុសឆ្នាំនេះដូចរៀងប្រកាន់ ដូចជាច្រណែនកូនបន្តិចបន្តួច ព្រោះមិនដែលឃើញផុសរូបគេ» ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ប្រពៃណាស់! ឧកញ៉ា ម៉ុង ឫទ្ធី បានរៀបចំសាច់ជ្រូកច្រកទាំងថង់ៗស្រេច ហើយដឹកតាមម៉ូតូកង់បី ទៅចែកជូនដល់មូលដ្ឋានផ្ទាល់របស់បងប្អូនប្រជាពលរដ្ឋដែលកំពុងខ្វះខាត

ក្នុងអំឡុងពេលនៃការឆ្លងរីករាលដាលយ៉ាងខ្លាំងនៃជំ ងឺកូ វី ដ១៩ តំបន់ជាច្រើនក្នុងរាជធានីភ្នំពេញត្រូវបានបិទខ្ទប់ក្រោយមានការឆ្លងរាលដាល និងកើនឡើងយ៉ាងគំហុគនៃចំនួនអ្នកឆ្លងកូ វី ដ១៩ ដែលការបិទខ្ទប់នេះដែរ គឺដើម្បីធ្វើយ៉ាងណាកំុឲ្យមានការឆ្លងជាបន្តទៀត។ ស្ថានភាពនេះបានធ្វើឲ្យប្រជាពលរដ្ឋច្រើននាក់ ជាពិសេសក្រុមគ្រួសារដែលមានជីវភាពខ្វះខាត បានកំពុងជួបប្រទះការលំបាកច្រើន ជាពិសេសគឺបញ្ហាខ្វះស្បៀងអាហារសម្រាប់បរិភោគតែម្តង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក កាលពីថ្ងៃទី២៧ មេសានេះ ឧកញ៉ា ម៉ុង ឫទ្ធី និងក្រុមការងាររបស់លោក បានរៀបចំសាច់ជ្រូកដោយច្រកទាំងថង់ៗស្រេច ហើយត្រូវបានដឹកដោយម៉ូតូកង់បី ទៅដល់មូលដ្ឋានផ្ទាល់ ដើម្បីចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងជួបបញ្ហាខ្វះខាត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យ៉ាងណាមិញ ចំពោះសកម្មភាពនេះដែរ គឺជាការចូលរួមចំណែក ក្នុងការជួយសម្រួលដល់បន្ទុករបស់អាជ្ញាធររាជធានីភ្នំពេញ ក៏ដូចជាជួយដល់បងប្អូនដែលកំពុងជាប់ក្នុងបម្រាម ដែលកំពុងខ្វះខាតស្បៀង។ នេះបើតាមការបញ្ជាក់នៅក្នុងផេកផ្លូវការរបស់ឧកញ៉ា ម៉ុង ឫទ្ធី ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សូមទស្សនារូបភាពសកម្មភាពចែកជូនប្រជាពលរដ្ឋខាងក្រោម៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ប្រពៃខ្លាំងណាស់! ពលរដ្ឋនៅបឹងទំពន់ ព្យួរម្ហូបន្លែនៅខ្លោងទ្វារវត្តសន្សំកុសល ប្រគេនព្រះសង្ឃពេលជួបវិបត្តិកូវីដ

ជា​ការ​ពិត​ណាស់ ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​ក៏​មិន​ខុស​ពី​បណ្ដា​ប្រទេស​មួយ​ចំនួន​ផ្សេង​ទៀត​ដែរ ដែល​កំពុង​រង​ការ​លំបាក​ដោយ​វិបត្តិ​កូវីដ​-១៩ ដែល​កំពុង​រាតត្បាត​ខ្លាំង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុង​កំលុង​ពេល​ជួប​វិបត្តិ​នៃ​វីរុស​រាតត្បាត​ជា​សកល​នេះ​ដែរ បងប្អូន​ប្រជាពលរដ្ឋ​គឺ​ត្រូវ​តម្រូវ​ឱ្យ​អនុវត្ត​តាម​វិធានការ​បិទ​ខ្ទប់​របស់​រដ្ឋាភិបាល ដើម្បី​បញ្ចៀស​ការ​រាលដាល​ឆ្លង​កាន់​តែ​ខ្លាំង ។ ក្នុង​នោះ​ដែរសង្កេត​ឃើញ​ថា នៅ​តាម​ទី​វត្ត​អារាម​មួយ​ចំនួនក៏​កំពុង​ជួប​ផល​វិបាកខ្វះ​នៅ​ចង្ហាន់​សម្រាប់​ផ្គត់ផ្គង់​ដល់​ព្រះសង្ឃ​ផង​ដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយ​ឡែក​នា​ពេល​ថ្មីៗ​នេះ សកម្មភាព​របស់​ពលរដ្ឋ​មួយ​ចំនួន​តាម​បណ្ដាញ​សង្គម ចាត់​ទុក​ថា​ជា​គំរូ​ដ៏​ល្អ​មួយ ដែល​ចេះ​ជួយ​គ្នា​ក្នុង​គ្រា​អាសន្ន ដែល​បាន​ជួយ​ជា​ស្បៀង​អាហារ​នានា​ដល់​អ្នក​ក្រ​ខ្សត់ ។ ព្រម​គ្នា​នោះតាម​ការ​បង្ហោះ​របស់​ព្រះ​ញាណ​ចរណមុនី នៅ​វត្ត​សន្សំ​កុសល ក៏​បាន​បង្ហាញ​ព្រះទ័យ​រំភើប ក្រោយ​ឃើញ​ញាតិ​ញោម​អ្នក​បឹង​ទំពន់ បាន​នាំ​គ្នា​យក​ម្ហូប បន្លែ​នានា យក​មក​ព្យួរ​ទុក​នៅ​ខ្លោង​ទ្វារ​វត្ត បើ​ទោះ​បី​ជា​ពួកគេ​ពេល​នេះ​មិន​អាច​ប្រគេន​ជូន​ដោយ​ផ្ទាល់​ក៏​ដោយ ។ ទង្វើ​ដ៏​ល្អ​នេះ បាន​ធ្វើ​ឱ្យ​មហាជន​អ្នក​លេង​បណ្ដាញ​សង្គម​ជា​ច្រើន ស្ញប់ស្ញែង​គ្រប់ៗ​គ្នា ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ដំណឹងល្អប្រសើរណាស់! ចិនផ្តល់ថ្នាំចិនសែ ៨៨០០០ ប្រអប់ជូនកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងកូវីដ-១៩…

នៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២១ នេះ តាមរយៈជំនួយរបស់រាជរដ្ឋាភិបាលចិន និង ប្រជាជនចិន បានផ្តល់ឱសថបុរាណចិន Lianhua Qingwen ចំនួន ៨ ៨០០០ ប្រអប់ ជូនដល់ក្រសួងសុខាភិបាលនៃព្រះរាជារាណាចក្រកម្ពុជា នៅទីស្តីការក្រសួងសុខាភិបាល ក្រោមវត្តមានរបស់លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមជាមួយលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និង ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ត្រូវបានពង្រឹង និង ពង្រីកឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ លើគ្រប់វិស័យទាំងអស់ ជាពិសេសវិស័យសុខាភិបាល ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង ក៏បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះរដ្ឋាភិបាល និង ប្រជាជនចិនជាពិសេស លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា ដែលតែងតែសម្របសម្រួល ក្នុងការផ្តល់ជំនួយជូនរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសវិស័យសុខាភិបាល ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

អរគុណខ្លាំងណាស់! អតីតពលករធ្វើការនៅប្រទេសកូរ៉េត្រកូល ឡេង ឧបត្ថម្ភថវិកាជាច្រើនម៉ឺនដុល្លារ ដល់ក្រសួងការងារក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូ វី ដ-១៩!

ភ្នំពេញ៖ បងប្អូនប្រកូល ឡេង គឺលោកឧកញ៉ា ឡេង ប្រុស អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកឧកញ៉ា ឡេង និមល ទទួលបានការថ្លែងអំណរគុណកោតសរសើរពីក្រសួងការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈ បន្ទាប់ពីលោកបន្តឧបត្ថម្ភថវិកាចំនួន ៣ម៉ឺនដុល្លារ ដើម្បីគាំទ្រដល់យុទ្ធការចាក់វ៉ាក់សាំងបង្ការកូ វី ដ-១៩ ជូនដល់មន្រ្តីរាជការ កម្មករ និយោជិត និងថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈនៃក្រសួងការងារ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងចំណោមសប្បុរជនខ្មែរ ដែលមានបេះដូងសប្បុរសដ៏បរិសុទ្ធ ព្រួយបារម្ភ និងយកចិត្តទុកដាក់ចំពោះ សុខទុក្ខជនរួមជាតិខ្មែរដូចគ្នា ក៏មានលោកឧកញ៉ា ឡេង ប្រុស អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកឧកញ៉ា ឡេង និមនល ដែលជានិច្ចកាលតែងតែជួយជនក្រីក្រ និងការគាំទ្រឧបត្ថម្ភដល់រាជរដ្ឋាភិបាលជាបន្តបន្ទាប់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រធានក្រុមហ៊ុន ណាវ៉ាត្រាខ្នាតយក្ស ឯ.ក លោកឧកញ៉ា ឡេង ប្រុស មានប្រសាសន៍ថា៖«ដោយយើងខ្ញុំអតីតធ្លាប់ជាពលករ កម្មករ យើងខ្ញុំមានសេចក្ដីរីករាយណាស់ ដែលមានលទ្ធភាពបរិច្ចាគថវិកានេះ ដើម្បីចូលរួមចំណែកដល់យុទ្ធនាការចាក់វ៉ាក់សាំងកូ វី ដ-១៩ ជួនបងប្អូនកម្មករនិយោជិត នាពេលបច្ចុប្បន្ន»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមលិខិតថ្លែងអំណរគុណជូនចំពោះឧកញ៉ា ឡេង ប្រុស របស់លោក ហេង សួរ រដ្ឋលេខាធិការ និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ បានបញ្ជាក់យ៉ាងដូច្នេះថា មន្រ្តីរាជការ ថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ កម្មករនិយោជិតតាមរោងចក្រ សហគ្រាស និងកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ សូមថ្លែងអំណរគុណយ៉ាងជ្រោលជ្រៅជូនចំពោះឧកញ៉ា ឡេង ប្រុស ដែលបានជួយឧបត្ថម្ភថវិកាចំនួន ៣០ ០០០ (សាមសិបពាន់) ដុល្លារអាមេរិក សម្រាប់ចូលរួមចំណែកក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូ វី ដ១៩ ជូនបងបង្អូនកម្មករនិយោជិត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រសួងការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈ សូមសម្តែងការកោតសរសើរដោយស្មោះចំពោះទឹកចិត្តដ៏សប្បុរសធម៌ និងមនសិការស្នេហាជាតិរបស់ឧកញ៉ា ឡេង ប្រុស…

អានបន្ត

ពិតជាកាលះបង់ធំធេងណាស់! ក្នុងឋានៈជាពេទ្យ មិនត្រឹមព្យាបាលអ្នកជំងឺទេ នៅថែទាំគ្រប់សព្វ ធ្វើជាអ្នកភ្លុកសែងសពបូជាទៀត (វីដេអូ)

ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ក្រុមកងទ័ពអាវសរកម្ពុជា បានប្រយុទ្ធប្រឆាំងយ៉ាវក្លៀវក្លាបំផុត ដើម្បីទប់ស្កាត់ការរីករាលដាលកាន់តែធ្ងន់ធ្ងរនៅក្នុងសហគមន៍ ដោយពលីពេលវេលា និង កម្លាំងកាយចិត្តឥតរួញរាឡើយ ក្នុងការបំពេញតួនាទីជាអ្នកព្យាបាលផង ថែទាំផ្គត់ផ្គង់ចំណីហូបចុកដល់អ្នកជំងឺផង ដឹកជញ្ជូនអ្នកជំងឺ សម្អាតកន្លែងផង ថែមទាំងដឹកជញ្ជូនសាកសព លីសែងយកទៅបូជាទៀត ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្ដែង តាមរយៈវីដេអូប្រមាណជិត ៤០ វិនាទី ក្នុងគណនី Tik Tok មួយដែលមានឈ្មោះថា Kosorl បានបង្ហាញឱ្យឃើញពីសកម្មភាពយ៉ាងសស្រាក់សស្រាំរបស់ក្រុមគ្រូពេទ្យ សែងមឈូសសាកសពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ យកទៅបូជាក្នុងឈាបនដ្ឋាន ដែលបង្ហាញឱ្យឃើញពីទំនួលខុសត្រូវដ៏ថ្លៃថ្លា ក្នុងការបំពេញការងារក្នុងនាមជាគ្រូពេទ្យ នៅក្នុងកាលៈទេសៈដ៏លំបាកមួយនេះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ការលះបង់ទាំងនេះ សុទ្ធតែដើម្បីឱ្យកម្ពុជា ឆាប់បានកាត់ផ្ដាច់ប្រព័ន្ធចម្លងវីរុស បិទបញ្ចប់ព្រឹត្តិការណ៍ នៃការឆ្លងក្នុងសហគមន៍ កែប្រែស្ថានការណ៍ឱ្យវិលទៅរកភាពសុខសាន្ត បានអ្នកជំងឺជាសះស្បើយ វិលទ្រនំជុំគ្រួសារវិញ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមទស្សនាវីដែអូនៅខាងក្រោម ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ @kuychankosorl អ្នកណាដែលថាមិនចេះខ្លាចអ្នកណាមិនចេះហត់?តែនេះជាតួនាទី♥️លើកទី១ក្នុងឆាកជីវិតហើយ😴ព្រោះដើម្បីអោយប្រទេសយើងឆាប់រួចផុតពីកូវីត🙏🏿#ពេទ្យកែប ♬ សំឡេងដើម – Kosorl – Kosorl

អានបន្ត

រកឯណាបានប្តីល្អបែបនេះ! ទំនេរៗ ថមមី ជួយការងារផ្ទះប្រពន្ធសព្វគ្រប់ មិនខ្លាចគេថាអន់ ព្រោះរឿងមួយ

នៅក្នុងសង្គមសិល្បៈខ្មែរយើង តារាចម្រៀង សួស វីហ្សា ត្រូវបានមហាជនចាត់ទុកជានារីដែលមានសំណាងមួយរូប ព្រោះនាងមិនត្រឹមតែមានស្វាមីមានរូបរាងស្រស់សង្ហាទេ លោកថែមទាំងពូកែយកចិត្ត ចេះស្រឡាញ់ថ្នាក់ថ្នមដឹងសុខទុក្ខប្រពន្ធ ចេះជួយមើលថែកូន ធ្វើកិច្ចការងារផ្ទះ ជួយសម្រាលបន្ទុកប្រពន្ធសព្វគ្រប់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និយាយដល់ការជួយធ្វើកិច្ចការងារផ្ទះ ថ្មីៗនេះលោក ថមមី ស្វាមីរូបសង្ហារបស់តារាចម្រៀងស្រីរូបស្រស់ សួស វីហ្សា បានបង្ហោះរូបថតកំពុងបោកខោអាវជាច្រើនសន្លឹកនៅលើបណ្ដាញសង្គម ព្រមទាំងរៀបរាប់ទុកជាមុនថា លោកជួយធ្វើកិច្ចការងារផ្ទះប្រពន្ធដោយមិនខ្លាចអាប់យសឡើយ ព្រោះថាជីវិតប្ដីប្រពន្ធគប្បីចេះជួយគ្នាទៅវិញទៅមក ដើម្បីឱ្យគ្រួសារកាន់តែកក់ក្ដៅ មានសុភមង្គល ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ថមមី រៀបរាប់ថា «ទំនេរនៅផ្ទះជួយកិច្ចការងារប្រពន្ធ (ធ្វើជាមនុស្សប្រុស កុំខ្លាចអាប់យសដោយសារតែចេះការងារផ្ទះនោះ យើងត្រូវជួយសម្រាលទុក្ខគ្នាទៅវិញទៅមកទើបគ្រួសារមានសុភមង្គល និង មានក្តីសុខ)» ។ នេះមិនមែនជាលើកទី ១ ទេដែល ថមមី បង្ហាញសកម្មភាពជួយកិច្ចការងារផ្ទះដោយមិនប្រកាន់ថាខ្លួនឯងជាបុរស តែលោកបែរជាលើកទឹកចិត្តឱ្យស្វាមីគ្រប់រូបចេះជួយសម្រាលបន្ទុកប្រពន្ធ ដោយជួយធ្វើកិច្ចការងារផ្ទះទៅវិញ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត